Friday, October 30, 2015

យល់ពីសេចក្តីស្លាប់ Understanding Death

Microsoft Office 2000

 

 

យល់ពីសេចក្តីស្លាប់

Understanding Death

 

សំរាប់មនុស្ស នេះជាពេលវេលា ដែលគេត្រូវឈប់គិតអាក្រក់ពីសេចក្តីស្លាប់។ ជាការពិតគឺ​គ្មាន​សេចក្តីស្លាប់អ្វីទាំងអស់។ វាគ្រាន់តែជាការផ្លាស់ប្តូរនូវឈុតឆាក និងប្តូរទៅជាបរិយា​កាសថ្មី។

ព្រះគ្រូបានបំបែកនូវត្រានៃសេចក្តីស្រលាញ់ ដូច្នេះសំរាប់លោក និងសំរាប់សាវគ្គ គឺគ្មានទៀតទេ សេចក្តីស្លាប់។ នេះជាចំណេះដឹងជាវិជ្ជមាន។ នេះមិនមែនជាការសំអាង និងក៍មិនមែនជាការស្មានៗ និង​ក៍មិនមែនជាការបកប្រែពីសៀវភៅណាមួយដែរ។ ពិភពលោកទាំងមូលត្រូវគេ គិតថាគ្មានមនុស្ស​ណាម្នាក់​ដឹងពីរឿងនោះទេ ឬមិនអាចមានអ្នកដឹងពីអ្វីខ្លះលាក់ពីខាងក្រោយ នៃសេចក្តីស្លាប់។ ពួកគេយល់តាមការ​មើលឃើញជាក់ស្តែងគឺថា សេចក្តីស្លាប់ដូចជាការបំបាំងភ្នែកមិនឲ្យមើលឃើញពីចំនុចណាត្រូវទៅ គឺអ្នក​ធ្វើ​ដំណើរទៅ មិនដែលឃើញមានត្រលប់វិញ។ មានមួយចំនួនគិតថា សេចក្តីស្លាប់គឺជាការបញ្ចប់នៃ​បុគ្គល​ណាម្នាក់លែងមានលើលោក។

ការពិតសេចក្តីស្លាប់ជាការបំបាំងភ្នែក។ ព្រះគ្រូ និងសាវគ្គជាច្រើនដឹងពីអ្វីជាសេចក្តីស្លាប់ និងដឹង​ថាមានអ្វីក្រោយពីសេចក្តីស្លាប់។ គេដឹងថា ទាំងសេចក្តីស្លាប់គឺគ្រាន់តែជាសំបក។ ពួកគេបាន​ឆ្លងកាត់ជាតិ​ជាព្រះជាច្រើនដង ហើយពួកគេអាចប្រាប់អ្នកពីរឿងទាំងនោះ។ តែពួក គេមានការពិបាកនឹងរក​មនុស្សជឿ​តាមពួកគេ។ ពិភពលោកនេះរស់រានមានជីវិតដោយការ​បរិភោគសព្វមុខ តែពួកគេមានវាសនាដែល​មិន​អាច​គេចរួចបាន។ មនុស្សខ្លាចរឿងនេះ ដោយសារតែគេមិនយល់ពីរឿងនេះ។ វាដូចជាក្មេងកំពុង​តែយំ​ក្នុង​ទីងងឹត ក្មេងវាខ្លាចព្រោះវាមើលមិន​ឃើញអ្វីដែលមាននៅទីនោះ។ មនុស្សខ្លាចសេចក្តីស្លាប់ព្រោះគេមិន​ដឹង​ ​មានអ្វីកើតឡើងនៅពីខាងក្រោយទ្វារនៃសេចក្តីស្លាប់ និងមានអ្វីខ្លះចូលរួមជាមួយសេចក្តី​ស្លាប់នោះ។

មានករណីជាច្រើន បើមានមនុស្សគិតរឿងទាំងនោះ គេទៅជាដេកយល់សប្តិ និងគិត​ថា​សេច​ក្តី​ស្លាប់​គួរឲ្យខ្លាច។​ ការដេកលក់ និងសេចក្តីស្លាប់ស្ថិតក្នុងប្រអប់ពីរ។ មនុស្សឆ្លងកាត់តាម ប្រអប់មួយនោះ ចូលទៅខាងក្នុង និងចេញមកវិញរាល់ថ្ងៃ ចំណែកប្រអប់មួយទៀត កាលណា​ដែល​គេឆ្លងកាត់គេមិន​ត្រលប់​​មកវិញទេ។ សន្តបុគ្គលថ្លែងថា គេអាចដឹងពីអាថ៌កំបាំងនៃសេចក្តី ស្លាប់គ្រាគេកំពុងតែ​នៅរស់​មាន​ជីវិត។ លោកធ្វើការបដិសេធចំពោះពាក្យថា​សេចក្តីស្លាប់ជាការបញ្ចប់ និងបានប្រាប់យើងថា អាចចូលទៅ​ខាងក្នុង និងចេញមកខាងក្រៅទ្វារនៃសេចក្តីស្លាប់​ ទាំងគេកំពុងនៅមានជីវិត និងដឹងខ្លួនពេញបរិបូរណ៌។ ពួកគេអះអាងថា បន្ទាប់ពីសេចក្តីស្លាប់ទៅ យើងនឹងចេញពីរាងកាយដីឥដ្ឋនេះ។ ដូច្នេះយើងត្រូវតែ​ព្យាយាមរៀន​គេចចេញពីគុកលើ​ផែន​ដី​ មុន​ពេល​យើង​ស្លាប់គឺ ការរស់នៅដោយពិតប្រាកដ ដោយគ្មាន​រូបកាយ ដូច្នេះយើងមិនចាំបាច់ខ្លាចព្រលឹងហោះចេញពីរូបកាយទេ។

សេចក្តីស្លាប់ទុកដូចជាកន្រ្តកមួយយ៉ាងល្អ តាមរយៈនេះ គឺយោងតាមច្បាប់ទេវតា គឺ​ម្នាក់ៗ​កាត់​តាមកន្រ្តកនេះសំដៅទៅឋានខ្ពស់ជាងគេ។ ផ្ទៃក្នុងកន្ត្រកមានសភាពស្អាតល្អ និង មានតែកំលាំងថាមពល​មួយចំនួន សាវគ្គខ្លះៗ ដែលអាចឆ្លងកាត់ គ្រាដែលខាងក្រៅអស់លែងមានជាសំបក លែងមានជីវិត និង​លែងមានការស្អុយរលួយដែរ។

ដូច្នេះមនុស្សសាម័ញមើលឃើញសេចក្តីស្លាប់ថា គួរឲ្យខ្លាច និងគួរឲ្យព្រួយ ឯអ្នកដែល​​ឆ្លងកាត់​រួចរាល់នូ​វសេចក្តីស្លាប់ ប្រកាសថា គឺជាបទពិសោធន៍ដ៏មានបរមសុខ និងមានភាពជ្រះស្រឡះ ។

ម្នាក់ៗចំណោមពួកយើង នឹងត្រូវស្លាប់នៅថ្ងៃណាមួយ ដូច្នេះគ្មានហេតុផលណាត្រូវខ្លាច សេចក្តី​ស្លាប់ទេ។ យើងមិនមានអារម្មណ៍ថាឈឺចាប់ក្នុងការបាត់បង់វិញ្ញាណពីរូបកាយពេលដែល កំពុងដេកលក់ យើងទទួលស្គាល់ថា ការដេកលក់គឺជា​ជំហានមួយដែលយើងមានសេរីភាព។ ដូច្នេះ​គឺដូចគ្នាជាមួយ​សេចក្តីស្លាប់ដែរ វាជាដំណាក់កាលនៃការសំរាក ជាពេលដែលគេទទួល​ថ្លៃឈ្នួលពីជីវិត។ គ្មានអ្វីត្រូវភ័យ​ព្រួយ​ទេ។ កាលណាសេចក្តីស្លាប់ចូលមកដល់ យើងគួរទទួល យកវាដោយរីករាយ។ សេចក្តីស្លាប់គ្រាន់​តែ​ជាពិសោធន៍ ដែលតាមរយៈពិសោធន៍នោះ យើង​រៀនអំពីមេរៀនដ៍មានមហាតំលៃនៃជីវិត នោះគឺ យើងមិន​អាចស្លាប់។

ព្រលឹង ជារបស់យើងផ្ទាល់ គឺអមតៈ។​យើងអាចដេកមួយរយៈខ្លី​កាលណាមានការផ្លាស់​ប្តូរ ហៅថា​សេចក្តីស្លាប់ តែគ្មានអ្វីអាចបំផ្លាញយើងបានទេ។ យើងមានវត្តមាន ដែលវត្តមាននេះ គឺអមតៈ។​ រលក​សមុទ្រ​បក់សំដៅច្រាំង និងបន្ទាប់វាបកទៅរកសមុទ្រវិញ រលកមិនបាត់បង់ទេ។ វាជាក្លាយជាផ្នែកមួយនៃ រលកសមុទ្រ ត្រលប់មកច្រាំងម្តងទៀតកាលណាមានរលកថ្មី។ យើងមានរូបកាយនេះ រូបកាយនេះនឹងត្រូវ បាត់បង់ តែធាតុសំខាន់គឺព្រលឹងនៅខាងក្នុងរូបកាយនឹងមិនរលាយឡើយ។ គ្មានអ្វីមួយអាចមកបំផ្លាញ ចោលធាតុសំខាន់នៃព្រះលឹងជាដាច់ខាត។

មានវិទ្យាសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ សូម្បីតែបញ្ហាតូចមួយ​ ឬសូម្បីតែ ថាមពលនៃ​រលកដែល​ក៍មិនមានអ្វីមកបំផ្លាញបានដែរ។ ព្រលឹង ឬក៌ វិញ្ញាណស្មារតីមនុស្សគឺមិន អាចមានអ្វីមក​បំផ្លាញ​បានទេ។ គ្មានអ្វីមួយអាចមកបំផ្លាញបាន ព្រលឹងមិនមានអ្វីមកបំផ្លាញ។ ការផ្លាស់ប្តូរនូវកាំរស្មីហៅថា​ជា​សេចក្តីស្លាប់ តែរូបភាពនៃសេចក្តីស្លាប់ ឬរូបភាពនៃការផ្លាស់ប្តូរ មិនមានការប្រែប្រួល ឬមានការបំផ្លាញ​ដល់ព្រលឹងវិញ្ញាណឡើយ។

រូបកាយមនុស្សគ្រាន់តែជាសំលៀកបំពាក់ ជាសំបកខាងក្រៅ។ យើងធ្វើការផ្លាស់ប្តូរនូវ សំលៀក​-បំពាក់​​របស់យើងជាញឹកញាប់ណាស់​ តែយើងមិនហៅការនោះថាជាការផ្លាស់ប្តូរទេ។ ស្រដៀងគ្នានេះដែរ យើងប្តូររូបកាយចេញពេលស្លាប់​ យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែដដែល ជាព្រលឹងអមត

ៈ​ជាតំណក់នៃ​ព្រះ ជាកូននៃព្រះ។

ពាក្យថាសេចក្តីស្លាប់គឺជាឈ្មោះដ៌មហាចំឡែក សំរាប់ការដែលគ្មានសេចក្តីស្លាប់។ កាលណា​យើង​ហត់នឿយជាមួយជីវិត យើងជាធម្មតា ចាកចេញពីរូបកាយសាច់ឈាមនេះទៅ និង ចាកចេញពី​ភពផែនដី។

 

លោក Bhagavad Gita បកស្រាយព្រលឹងជាអមតៈយ៉ាងពិរោះរណ្តំថាៈ

ព្រលឹងមិនកើត វិញ្ញាណក៍មិនស្លាប់

គ្មានពេលទេកាលណា វេលាមិនកើតឡើង ម៉ោងចាប់ផ្តើ​មនិងបញ្ចប់​ជា​សុបន្តិ!​

គ្មានស្លាប់ គ្មានកើត និងគ្មានផ្លាស់ប្តូរ វិញ្ញាណនៅតែមានជាដដែល ជានិរន្ត

គ្មានទេសេចក្តីស្លាប់ ផ្ទះគឺដូចជាសេចក្តីស្លាប់។

 

សេចក្តីស្លាប់មិនមែនជាការបញ្ចប់ វាជាការចាកផុតពីទុក្ខជាបណ្តោះអាសន្ន នឹងផ្តល់មក​ឲ្យយើង​វិញកាលណា​​ កម្មា ​កាលណាច្បាប់កម្មផល កំណត់ថា រូបកាយអ្នក និងបរិយាកាស​ពេលនេះ បាន​សមតាមគោលបំណងរបស់អ្នករួចរាល់ ឬ ពេលណាដែលយើងមានរែកពុនច្រើនពេក ឬ ក៌មានការ​នឿយណាយជាមួយការឈីចាប់ និងមិនអាចរ៉ាប់់រងកិច្ចការនោះជាបន្តទៀតបាន។ សំរាប់ជនណាដែល​មាន​ការឈីចាប់ សេចក្តីស្លាប់ គឺជាផ្លួវដែលគេរួចផុតពីការធ្វើទារុណកម្មលើ រូបកាយ ជាជំហានទៅ​កាន់​ទីសុខ ក្តីសុខ និងស្ងប់ស្ងាត់។ សំរាប់អ្នកចាស់ជរា គឺជាការតប​ស្នងជាមួយការដែលគេ​ប្រឈមជាមួយ​ពេញមួយជីវិត។ សំរាប់អ្នករាល់គ្នា សេចក្តីស្លាប់គឺជាការ ស្វាគមន៌ដើម្បីសំរាក។

កាលណាយើងនឹកឃើញថាពិភលោកនេះមានសេចក្តីស្លាប់ និងគិតថា រូបកាយយើងនិង​រលាយ​ទៅ​ជាវត្ថុរាវនៅថ្ងៃណាមួយ ព្រះរាជផែនការ នេះដូចជា ឃោរឃៅពេកណាស់។ យើងមិន​អាចគិតថា ក្នុង​ព្រះរាជក្រិតមានព្រះរាជធម៌ទេ។ តែគ្រាណា ដែលយើងសំលឹងមើលទៅលើ ជំហាននៃសេចក្តីស្លាប់​ដោយ​វៀងវៃ យើងនឹងមើលឃើញថានោះជាការផ្លាស់ប្តូរដ៌មានជោគ។ នោះជាដំណើរនៃការប្រែប្រួល​ពីសុបិន្ត​ដ៌អាក្រកក់ក្នុងគុកដែលហៅថាអស់ជីវិត ក្លាយទៅជា​មានសេរីភាពពេញដោយ​ព្រះពរពីស្ថានសូរគ៌ គឺជា​ព្រះប្រភព។ សន្តបុគ្គល និងអ្នកសាងកម្មគឺដូចគ្នាទទួលបានសេរីភាព គ្រាសេចក្តីស្លាប់ ទទួលបានតិច ឬ​ច្រើន​អាស្រ័យតាមផលដែលគេមាន។ សំរាប់ ព្រលឹងដែលមានសេចក្តីស្លាប់ វាទទួលបានភាព​រីករាយ​ហួសពីការស្មាន ជាងការដែលវាមាន ជីវិតលើផែនដី។ ដូច្នេះចូរកុំទុក្ខសោកសំរាប់អ្នកដែល​លាចាក​លោកចេញពីភពផែនដីនេះ មិន​យូរទេគេទទួលបានការរំដោះទុក្ខ។ ភ្លាមៗកាលណាគេចេញផុតពីផែនដី​ដ៌មានតែការបោកប្រាស់​នេះទៅ គេគិតថាការស្លាប់នោះគ្រាន់តែជា​សុបិន្តិ និងរីករាយថា គ្មានភ្លើង​ណា​អាចមកដុតកំទេច គេបានទេ និងក៌គ្មានទឹកណាអាចរលាយចូលគេបានដែរ ពេលនោះគឺពិតជាមាន​សេរីភាព​​ និង​មានសុវត្ថិភាពទាំងស្រុង។

នេះគឺជាវិញ្ញាណថ្មី​ គេដឹងថាអ្វីៗគឺមានការប្រទាក់ក្រឡាគ្នាទៅវិញទៅមកដ៌មានខ្លឹមសារ ជាជាង​ការប្រឆាំងគ្នា។ អ្វីៗទាំងអស់ មានដំណើរការដោយរលូន ចុះសម្រុងគ្នាទៅវិញទៅមក។ រាល់កំលាំង​ទាំងអស់រស់នៅដោយសន្តិភាព និងគ្មានការគុំគួន។ កំណើតថ្មី គឺគ្មានទេការឈីចាប់ ទុក្ខលំបាក គ្មាន​អំពើហឹង្សា។ ព្រលឹងរស់ដោយចុះសំរុងជាមួយគ្នាទៅវិញទៅមក មិនបាច់ដក​ដង្ហើមដោយមានអុកស៊ីសែន តែវិញ្ញាណស្មារតី មានបរុមសុខ។

ហេតុអ្វីបានជាយើងយំ កាលណាមនុស្សដែលជាទីស្រលាញ់ស្លាប់? ដោយសារតែយើង​មាន​ទុក្ខ​ព្រោះតែការបាត់បង់។ បើមនុស្សដែលយើងស្រលាញ់បែកគ្នា ដើម្បីបន្តការសិក្សា​ ឲ្យមាន​ជីវ​ភាព​កាន់​តែប្រសើរ យើងទៅជារីករាយទ្វេរដង ជាជាងការកើតទុក្ខ យើងគិតថា គេកើតមកលើផែនដី និងគិតថា​ដូចជាឃើញមុខគ្នារាល់ថ្ងៃ ដូច្នេះក៌នាំឲ្យមានការនឹកគិត​ដល់ខ្លួនឯងដែរ។ ព្រះគឺមាន​ភាពជាអមតៈ និង​មាន​ព្រះញ្ញាណមិនកំណត់​ តាមរយៈសេចក្តីស្លាប់ ព្រះទ្រង់បង្កើតវត្ថុនានា និង​សត្វ​លោក ធ្វើឲ្យវាមាន​ជា​ចលនាជារហូតមិនដាច់ និងបំវែររបស់ទាំងអស់នោះទៅជា យាន ​តាមលំដាប់លំដោយ សំរាប់ទ្រង់ មក​សណ្ឋិត ដោយគ្មានដែនកំណត់។ សេចក្តីស្លាប់កើតមានដល់​មនុស្សណាដែលមានការយកចិត្តទុក​ដាក់​គឺ​ដូចជាការតំលើងឋានៈ ឲ្យកាន់តែខ្ពស់ជាងនេះ។​ សំរាប់​អ្នក​​ដែលមានជីវិតរស់នៅ បែបជន​ពាលឆ្កួត​លីលា​ សេចក្តីស្លាប់គឺជាការផ្លាស់ប្តូរស្ថានភាពរស់នៅ​របស់​គេ។

គ្រាដែលគ្រូបង្រៀនមានថានៈខ្ពស់ម្នាក់ដេកដួលនៅលើគ្រែរបស់គាត់ ស្រ្តីជាប្រពន្ធ មិន​អាច​ទប់​ទុក្ខសោក មិនអាចទប់ទឹកភ្នែកបាន។ គាត់និយាយទៅកាន់ប្រពន្ធថាម៉េចបានជានាងយំ?​ ពេញ មួយ​ជីវិតខ្ញុំគឺរៀនរស់ដើម្បីស្លាប់

ក្រោយពីស្លាប់ គឹមនុស្សម្នាក់ៗមើលឃើញខុសៗគ្នា ទៅតាមអ្វីដែលជាស្ថានភាពកាលគេ​នៅ​រស់លើផែនដី។ មនុស្សម្នាក់ៗ មានរយៈពេលរស់នៅខុសៗគ្នា និងការដេកលក់ស្កប់ស្កល់ក៌ខុសៗ គ្នា។ ស្រដៀងគ្នានេះដែរ ពេលណាគេស្លាប់ទៅ គេជួបជាមួយរឿងខុសៗគ្នា។ មនុស្សល្អដែល​សាងកម្ម​អាក្រក់​ច្រើន​ក្នុងឆាកជីវិតនឹងធ្លាក់ចុះទៅជ្រៅ មិនដឹងទិសតំបន់ ដេកបែបភាំងៗ។ ក្រោយមក គេទៅក្នុង​អាណាចក្រ​មួយ​ដែលខ្ពស់ជាងគេក្នុងជាតិមួយចំនួនផ្សេងទៀត។ ដូចដែលព្រះគ្រឹស្តិមានបន្ទូលៈ នៅឯ​ឋាន​ព្រះរាជបិតា (ឋានត្រៃត្រឹង) មានច្រើនជាន់

សេចក្តីស្លាប់មិនមែនជារការបញ្ចប់រឿងទេ គឺជាការដាក់ចំលងពីរូបកាយទៅរួបកាយមួយ ដែល​មានការចម្រើនទៅមុខ ពីការដែលពោរពេញដោយការផ្លាស់ប្តូរ ទៅជាជាការរីករាយដ៌​មាន​ភាពបរិសុទ្ធ ក្នុងអាណាចក្រមួយដែលភ្លឺចិញ្ចែងចិញ្ចាចគ្រប់ពណ៌។

អ្វីដែលមនុស្សទូទៅ មិនចាប់អារម្មណីពីសេចក្តីស្លាប់ ព្រះគ្រូដឹងថាសេចក្តីស្លាប់មាន​ន័យបែបណា លោកក៌បានត្រៀមរួចជាស្រេចដើម្បីចែករំលែកចំណេះដឹងដល់អ្នកដែលចង់ដឹង។

ព្រះគ្រូ​និងសាវគ្គលោកជាច្រើនបានឆ្លងកាត់រាល់ថ្ងៃ​នូវច្រកទ្វារមរណា។ ចឹងបានជា​លោក​ដឹង​ទាំងអស់អ្វីៗដែលទាក់ទងជាមួយនឹងដំណើការនោះ។ លោកដឹងទាំងអស់ពីភពមួយ ទៅ​ភពមួយ​ទៀត​បន្ទាប់​ពីសេចក្តីស្លាប់។ អ្វីៗទាំងនេះលោកមានការដឹងច្បាស់លាស់ទាំងស្រុង ផ្ទាល់តែម្តង ដោយសារតែ​លោកធ្លាប់ឆ្លងកាត់។

អ្នកណាដែលទទួលបានការណែនាំពីព្រះគ្រូដោយពិតប្រាកដ គេបានសម្រេចនូវក្តីបំណង ដោយ​សារតែមានថាមពលបង្កប់ខាងក្នុង។ គេគ្រាន់តែត្រូវការចំណេះដឹង ពីរបៀបចូលទៅខាង​ក្នុង និងពីរបៀប​នៃការដាក់ថ្វាយខ្លួន ដ៌ដូចជាការព្យាយាមអត់ធ្មត់។

បន្ទាប់ពីមាននរណាម្នាក់គេចាកចេញពីរូបកាយដោយស្ម័គ្រចិត្ត គេមិនត្រឹមតែគ្មានជួបជា​មួយ​សេចក្តី​ស្លាប់ថែមទៀត​ (អារម្មណ៌ក្តុកក្តួលតក់ស្លុត) តែគេបែរជាទទួលបាននូវការរឹងប៉ឹង​ និង​គ្មាននូវ​ស្រម៉ោលនៃភាពងងឹតផងដែរ។ គេចាកចេញពីរូបកាយនេះដោយដឹងខ្លួន និងដោយជាក់ច្បាស់។ គេដឹង​យ៉ាងប្រាកដពីអ្វីដែលគេបានកំពុងធ្វើ និងរក្សាបានូវការគ្រប់គ្រងខ្លួនឯងជានិច្ច។ ព្រះគ្រូ​និង​សាវគ្គ​របស់​លោក ចាកចេញពីរូបកាយសំរាប់ជាផលល្អ កាលណាពេលវេលាមកដល់ ដែលជាពេលត្រូវចាកចេញ។ កាលណាដល់ពេលនោះ លោកចាកចេញទៅ ដូចដែលលោកធ្លាប់បាន ចាកចេញពីមុនមក អ្វីដែល​ខុស​គ្នាគឺការកាត់ផ្តាច់ចេញពីរូបកាយ និងកាត់ចំណងផ្សេងៗទៀត ជាលើកចុងក្រោយ។ បន្ទាប់លោកចាក​ចេញ​ ទុកដូចជាការរំដោះព្រលឹងឲ្យឡើងទៅខាងលើដល់ ចំណុចដែលមានថាមពលកំពូល​និងដែល​មាន​ពន្លឺ។ លោកបោះបង់ និងចាកចេញចោលរូបកាយ ងាយដូចដែលលោកចាកចេញពីទីងងឹត​ ចាកចេញ​ពីបន្ទប់​ដ៌អាប់អួរ ទៅរកបន្ទប់ដែលស្អាតនិង មានពន្លឺសាយភាយចេញពីសួនច្បារដ៌ស្រស់ស្អាត។

សំណួរដ៌ចំបងពេលនេះគឺថាៈ តើគេជួបប្រទះអ្វីខ្លះក្រោយពេលស្លាប់? តើយើងទៅណា?​ និង​មានអ្វីកើតមានឡើង? ក្នុងដំណើរនេះ មនុស្សលោកត្រូវគេបែងចែកជា២ចំណែក ឬជា ២ ក្រុម និងមាន​ស្ថានភាពខុសៗគ្នាដែរ ទៅតាមក្រុមនៅនីមួយៗ ក្រោយគេស្លាប់ទៅ។

ក្រុមទីមួយគឺសំរាប់អ្នកទាំងឡាយណាដែលមិនមានព្រះគ្រូ ឬក្រុមគ្មានគ្រូធម៍(ស្មារតី)។ ជាការ ពិតណាស់ ក្រុមនេះមានមនុស្សច្រើនមហិមា។ ទាំងអស់ដាច់ខាត គឺគ្មានការជួយគាំទ្រភ្លាមៗទេ ក្រោយ​ពេលស្លាប់ទៅ គ្មានអ្នកតាមការពារ នៅម្នាក់ឯងសុទ្ធសាធ និងគ្មាននរណាអាចជួយបាន​ទេ​គឺ​ស្ថិតនៅ​ក្រោមច្បាប់កម្ម និងផល របស់គេផ្ទាល់តែម្តង។ ពួកគេត្រូវទទួលការទូទាត់វិញទាំងស្រុង នូវអ្វីដែល គេ​បានសាងក្នុងខាងជីវិតថ្មីៗ។ សំរាប់ពួកគេ​គឺខាង យមបាល មិនបានសួរនាំថា គេគួរតែមក​ពេលណាទេ។​គេធ្វើការក្រោមមេគេផ្ទាល់ ថាមពលអវិជ្ជមាន(ពួកយមបាល) ដែលគេធ្វើការចាត់ចែងតាមច្បាប់​យុត្តិធម៌​ដោយគ្មានការយោគយល់។ មិនថាគេកាន់សាសនាអ្វីទេ ទាំងអស់ត្រូវតែជួបជាមួយ​”​ទេវតាខ្មៅ-យមរាជ

ស្តេចនិងកសិករ ល្អនិងអាក្រក់ ទាំងអស់គ្នាត្រូវតែទៅ ទោះជាគេនាំទៅណាក៌ដោយ។ ឲ្យតែដល់ម៉ោង​គេ​ត្រូវតែទៅ មិនថាគេបានត្រៀម ឬមិនបានត្រៀមទេ។ គេមិនដោះស្រាយតាម សំណូមពរជាបុគ្គលទេ។ គា្មនទេការលើកលែង គ្មានទេថ្នាំព្យាបាល។​ កាលណាថ្ងៃអន្សារមក​ដល់គ្មាននណាម្នាក់​គេចរួចពី​កណ្តាប់​ដៃ​យមរាជ្យទេ។ ទាំងអស់គ្នាត្រូវតែស្លាប់រៀងៗខ្លួន​ និងត្រូវ តែដោះស្រាយរៀងៗខ្លួន។

ក្នុងតុលាការយុត្តិធម៌ គ្មានទេការលំអៀង គឺច្បាស់លាល់គ្មានការអត់អោន​ និងការយោគយល់។ ហាមមិនឲ្យសួរនាំ និងគ្មានឲ្យសាកល្បងសិនទេ។ បើអ្នកនោះជាមនុស្សអាក្រក់ខ្លាំង រស់ នៅគិតតែពី​ខ្លួនឯង មានតែការសាងអំពើរអាក្រក់ជូរជាតិ នោះគេនឹងបញ្ជូនទៅកាន់ឋានមួយ​ដែលមានទារុណកម្ម និង​ការដាក់ពិន័យដ៌ធ្ងន់ធ្ងរ។ ទីនោះគ្មាន ”​មេធាវីការពារក្តី ទេ។ ម្នាក់ៗត្រូវគេ កាត់ក្តីទៅតាមបញ្ជីស្បែកឆ្កែ ឯ​ការដាក់ទោស គឺយោងលើច្បាប់កម្មផលជាសត្យានុម័ត្ត។

អ្នកដែលគេមានជីវិតរស់នៅប្រសើរជាង គេនិងត្រូវបញ្ជូនទីឋានដែលប្រសើរជាងដែរ អាចជា​ឋានសូរគ៌ដែលទីនោះគេមានសេចក្តីរីករាយ ដែលគេនឹងទទួលបាន។ ទីនោះគេនឹងបានសំរាក​ ទទួល​មគ្គផលនោះរហូតទាល់តែគេអស់កម្ម នឹងដល់ពេលគេត្រូវទៅចាប់ជាតិមួយថ្មីមួយផ្សេងទៀត។ តែរាល់​គ្រប់ៗករណី ម្នាក់ៗទទួលនូវអ្វីដែលគេបានសាង បន្ទាប់គេនឹងទៅកើតម្តងទៀត អាចថា យូរឬឆាប់ ក្នុង​ភពណាមួយផេ្សងទៀត។

ពេលឈានចូលដល់ដំណាក់កាលស្លាប់ មនុស្សរាល់រូប បើទោះជាមានអ្នកខ្លះស្លាប់ទៅ ទាំង​តក់​ក្រហល់ គេបានឃើញនូវរូបភាពពេញមួយជីវិតរបស់គេនៅនឹងមុខគេផ្ទាល់ គឺមួយភ្លែត នៅនាទីចុងក្រោយ​ដូចជាការសង្ខេបក្នុងខ្សែភាពយន្ត។ មូយគ្រានោះ គេដឹងខ្លួន និងមើលឃើញ ព្រលឹងនៅគ្រប់ៗជាតិ។ តែមួយភ្លាតនោះគឺល្មមគ្រប់គ្រាន់អាចឲ្យគេមើលឃើញពីចង្វាក់នៃ ខ្សែជីវិតទាំងមូល ដែលគេបានសាង​ពេញ​មួយឆាកជីវិតនេះ។ ឥលូវគេមើលឃើញពីខ្លួនគេផ្ទាល់ និង​យល់ដឹងពីខ្លួនគេ ដោយគ្មានការ​បោក​បញ្ឆោត ឬការបន្លំ បែងភាគ។ គេដឹងពីជីវិតរបស់គេ ដូចជា អ្នកទស្សនាសំឡឹង​មើលលើសៃវៀន​ដែលគេ​កំពុងតែចាកចេញដែរ។ គេគិត គេដឹង ពីការឈីចាប់​ ការទុក្ខសោក ដែលគេបាន​សាងកាលគេ​នៅ​រស់

ឋានទីពីរ គឺសំរាប់អ្នកណាដែលគេបានបំបួសដោយព្រះគ្រូនៅរស់ អ្នកដែលមានធ្វើតាម ការ​ណែនាំរបស់ព្រះគ្រូ និងដែលបានតាំងសមាធិជាទៀងទាត់ ដូចការណែនាំរបស់ព្រះគ្រូ តែគេ​នៅមិន​​ទាន់​ទទួលបានថានៈជា សន្តបុគ្គលនៅឡើយ។ អ្នកចូលក្នុងឋាននេះដឹងពីពេលវេលា​និងថ្ងៃ ដែលគេត្រូវទៅ​ទីនោះ​រយៈពេលយូរជាមុន។ ព្រះគ្រូជួបជាមួយពួកគេនៅពេលស្លាប់ នេះ​ជាអ្វីដែលព្រះគ្រូបង្ហាញ​ឲ្យពួក​គេឃើញ និងប្រាប់ពួកគេថា ដល់វេលា និង ត្រូវចាកចេញ។ ពួក គេទទួលយកដោយរីករាយ។ ពូកគេគ្មាន​ការភ័យខ្លាចអ្វីទាំងអស់។ ពួកគេគ្មានការសោកស្តាយ ចំពោះការចាកចេញពីក្រុមគ្រូសារ និងពិភពលោក។ ដំណើរការស្លាប់ទាំងមូលស្ថិតក្រោមការ គ្រប់គ្រងរបស់គេ គេគ្មានការលំបាកសូម្បីតែបន្តិច ឬ គ្មានការ​ព្រួយចិត្តក្នុងការដំណើរការនោះ។ ពួកគេចាកចេញពីរួបកាយ ងាយស្រួល ដូចដែល​គេផ្លាស់ប្តូរខោអាវ​ចាស់ៗ ក្នុងការប្រតិបត្តិរាល់ថ្ងៃ គេបានឆ្លងកាត់ដំណើរការនេះជាច្រើនដង ដូច្នេះដំណើរការ​ទាំងមួល​គឺ​មានភាពសាម័ញសំរាប់​រូបគេ។ ពួកគេបានទស្សនាឋានទាំងនោះដែលជាឋានគេត្រូវទៅ។ ដូចជាការ​ត្រលប់​មកផ្ទះ ជាឋានសព្វថ្ងៃវិញដែរ។

មានតែការខុសគ្នាតែមួយគត់ ចំពោះការទស្សនាក្នុងឋានទាំងនោះ ធៀបជាមួយការដែល ចាក​ចេញជាលើកចុងក្រោយចេញពីពិភពលើកនេះ គឺការដែលគេត្រូវកាត់ខ្សែពូរ និងផ្តាច់ខ្លួនគេ ទាំងស្រុង​ចេញពីរូបកាយជារៀងរហូតទៅ។ ការចាកចេញពីរូបកាយនេះត្រូវផ្តាច់ទាំងស្រុង គេ​មានសេរីភាព​ពេញ​លេញទោះជាចង់ទៅទីណាក៌បាន ដោយគ្មានការរារាំងអ្វីទាំងអស់។ ព្រះគ្រូ ពួកគេនៅតាមការពារគេជាប់​ជានិច្ចទៅកាន់ឋាននោះ រហូតដលើគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដំណើរទៅឋានដែលខ្ពស់​ជាង​គេ។ ជាការពិតណាស់ ព្រះគ្រូនៅជាមួយពួកគេគ្រប់រាល់​ជំហានទាំងអស់។ ព្រះគ្រូបង្កើតជាបរិយាកាស​រីករាយ​សំរាប់ពួកគេតាមប្រាថ្នា។ គ្មានការបុករុក អ្វីទាំងអស់។ គេគ្មានបញ្ហាជាមួយ យមបាល ឬ ជាមួយ សេ្តច យមរាជ្យ ទេ។ ជាវេលាដ៌រីករាយ​បំផុតដែលគេត្រលប់ទៅផ្ទះគេវិញ។

អ្នកដែលស្ថិនក្នុងឋានខាងលើនេះមិនត្រលប់មកចាប់ជាតិជាថ្មីនៅផែនដីទេ លុះត្រាតែ គេមាន​ចិត្តចង់ខ្លាំង និងតាមការបញ្ជារបស់ព្រះគ្រូរបស់គេ។ ជាទូទៅ ពួកគេឡើងទៅខាងលើ គឺមួយឋានម្តងៗ​រហូត ទាល់តែគេទៅដល់ឋានខ្ពស់ជាងគេបង្អស់។ ជាមហាភពសំណាងណាស់ សំរាប់សាវគ្គណា ដែល​គេមានសំណាងបានទៅដល់ឯឋានខ្ពស់ជាងគេ មុនពេលដែលគេបាន​ចាកចេញពីរូបកាយនេះ។ ការសំរេច​បានបែបនេះ បើកចំហរដល់អ្នកទាំងអស់គ្នា បើគេបំពេញ បានតាមការទាមទារផ្សេងៗបាន។ ក្នុងការ​ប្រតិបត្តិជាក់ស្តែងមានតែមនុស្សមួយចំនួនដ៌សែនតូចប៉ុណ្ណោះ ដែលសំរេចបានក្នុងគ្រាគេមានជីវិតរស់នៅ តែរាល់សាវគ្គទាំងអស់របស់ព្រះគ្រូដ៌ពិតប្រាកដ គឺ​ស្ថិតក្រោយការណែនាំ និងចង្អុលរបស់លោក។

មិនថាគេរសនៅរាប់ពាន់គីឡូមែត្រពីព្រះគ្រូទេ គេនៅតែអាចមើលឃើញព្រះគ្រូនៅទីនេះ ទទួល​លោកគ្រូ និងទៅជាមួយព្រះគ្រូនៅគ្រាមរណៈ។ ព្រះគ្រូទៅជួបពូកគេតាមរូបភាពជាព្រះ។ កាលណាពួកគេ​ចេញពីរួបកាយជាមនុស្ស ព្រះគ្រូខ្លួនឯងជាអ្នកនាំគេទៅឯស្ថាននោះ ឬ យកទៅ​ដាក់នៅទីណាដែល​ពួក​គេត្រូវទៅ។ នៅទៅនេះលោកធ្វើជាសាលាបង្ហាត់ដែលសាវគ្គអាចបំពេញ ការងារបានល្អ​តាមការ​ណែនាំ​របស់លោក។ ពួកគេនិងបន្តការសិក្សានៅសាលា រហូតទាល់តែ ដល់គេមានលទ្ធភាពឈាន​ទៅឋាន​ដែលខ្ពស់ជាងគេ។

គ្មានករណីណាមួយ ដែលសាវគ្គរបស់ព្រះគ្រូដ៌ពិតប្រាកដនេះដើរពីខាងមុខស្ចេចយមរាជ្យទេ និង ក៌មិនត្រូវបានគេបណ្តើរដោយ​ ពួកយមបាល នៅពេលស្លាប់ទៅនោះដែរ។ មិនអាចប៉ះពាល់សាវគ្គរបស់​សន្តបុគ្គលពិតប្រាកដជាដាច់ខាត។​ព្រះគ្រូជាអ្នកការពារនិងថែរក្សាសាវគ្គរបស់លោកផ្ទាល់។ ព្រះគ្រូជាអ្នក គ្រប់គ្រងរាល់ស្ថានភាពទាំងអស់។ គ្មានកំលាំងអ្វីដែលខ្លាំងជាងនេះទៀតទេ។ ព្រះគ្រូជាអ្នកមាន អំណាច​បានពីព្រះ ដូច្នេះលោកមានថាមពលអាចធ្វើអ្វីក៌បានឲ្យតែលោកចង់ និងគ្មាន នណាអាចឃាត់​ដំណើរ​លោកបានឡើយ។

ខាងក្រោមនេះ ជាឃ្លាប្រយោគចងក្រងដោយ សន្តបុគ្គល នៅយុគ្គសម័យកណ្តាល ( De Cardin) និយាយពីជនណាដែលយល់ពីសេចក្តីស្លាប់របស់មនុស្សលោកថាៈព្រះទ្រង់មាននូវក្នុងគ្រប់អ្វីៗទាំងអស់ ទាំងក្នុងសត្វ​លោក ទាំងក្នុងខ្ញុំម្ចាស់ ទ្រង់ផ្លាស់ប្តូរទាំងវាសនា សំណាង ដល់ជីវិតខ្ញុំម្ចាស់ នោះគឺជាព្រះ ដែល​ខ្ញុំនឹកគឹត​ដល់ជានិច្ច ខ្ញុំដាក់ព្រះក្នុងបេះដូង​ ក្នុងទាំងគ្រប់អ្វីៗទាំងអស់ ក្នុងចក្រវាឡ ខ្ញុំមាន​ស្មារតី​ភ្លឺស្វាង ជះពន្លឺពី​គ្រប់​អ្វីៗ​ទាំងអស់ ដែលទាំងអស់នោះមានតាំងពីចំហៀង ផ្នែកខាងក្រោយ គឺខ្ញុំម្ចាស់​អាចនឹងបិទភ្នែកជាចុងក្រោយដោយបរមសុខ។

ជាចុងក្រោយ​លោក Huzur លោកធ្វើការសង្ខេបយ៉ាងសាម័ញ និងមានន័យទូលំទូលាយ ដូចដែល​មានខាងក្រោមនេះថាៈឆាកជិវិតមិនផ្តើមត្រឹមកើត ​និងចប់ត្រឹមស្លាប់។ យើងជាតូរសំដែង​មានឆាកជីវិតដ៌​ធំទូលាយ​គ្មានព្រំដែន ដែលគ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់សោះឡើយ៕