Tuesday, November 19, 2019

សីល ១ ដល់ សីល ១០ (One to Ten Shila)

ប្រជាជនកម្ពុជាក្តី ប្រជាជននានាលើសកលលោកក្តី សុទ្ធតែមានសាសនារៀងៗខ្លួន ដូច្នេះ ហេតុអីចាំបាច់ មាន លទ្ធិ/ជំនឿបែប ហូបបួស? lacto vegetarianism ភាពខុសគ្នា ទីនេះ គឺការហូបបួស និងការតាំងសមាធិ ហើយ ទីនេះ បង្រៀនអំពីការតាំងសមាធិ !!


សីល ១០ Ten Shila
  1. ១ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
  2. ២ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយ ឬ ដោយវាចា ។
  3. ៣ អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបគឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌ មិនប្រសើរ គឺសេពនូវ មេថុធម្ម ។
  4. ៤ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទគឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
  5. ៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹក ស្រវឹង គឺសុរា និង មេរ័យ ។
  6. ៦ វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទគឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគ នូវភោជនាហារក្នុងកាលខុស ។
  7. ៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុ វៀរចាកកិរិយារាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែល ជាសត្រូវដល់កុសលធម៌ ។
  8. ៨ មាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
  9. ៩ ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ ។
  10. ១០ ជាតរូបរជតប្បដិគ្គហាណ វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាសនិងប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រកអរចំពោះមាសនិងប្រាក់នោះ ។
ឥមានិ ទស សិក្ខាបទានិ អប្បមាទេន សម្មារក្ខិតព្វំ អ្នក(អ្នកទាំងឡាយ) ត្រូវរក្សាដោយប្រពៃ នូវសិក្ខាបទទាំងឡាយ ១០ នេះកុំបីធ្វេសប្រហែសឡើយ ។  អ្នកសមាទានត្រូវទទួលថា  អាម ភន្តេ  ព្រះករុណា ទានប្រាស ។

10 precepts of buddhism Buddhist morality is codified in the form of 10 precepts (dasa-sīla), which require abstention from: 
  1. (1) taking life;
  2. (2) taking what is not given;
  3. (3) committing sexual misconduct (interpreted as anything less than chastity for the monk and as sexual conduct contrary to proper social norms, such as adultery, for the layman);
  4. (4) engaging in false speech;
  5. (5) using intoxicants;
  6. (6) eating after midday;
  7. (7) participating in worldly amusements;
  8. (8) adorning the body with ornaments and using perfume;
  9. (9) sleeping on high and luxurious beds; and 
  10. (10) accepting gold and silver.
The Ten Shila, or Ten moral precepts:
1. Avoid killing, or harming any living thing.
2. Avoid stealing -- taking what is not yours to take.
3. Avoid sexual irresponsibility, which for monks and nuns means celibacy.
4. Avoid lying, or any hurtful speech.
5. Avoid alcohol and drugs which diminish clarity of consciousness.
To these, monks and nuns add...
6. One simple meal a day, before noon.
7. Avoid frivolous entertainments.
8. Avoid self-adornment.
9. Use a simple bed and seat.
10. Avoid the use of money.

១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​។ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖
  •   ១-បាណោ សត្វ​​មាន​​ជីវិត
  •   ២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត
  •   ៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់
  •   ៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់
  •   ៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ
២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​
  •   ១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
  •   ២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
  •   ៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។
  •   ៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។
  •   ៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។
៣-​ អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។ អព្រហ្ម​​ចរិយា​ មានអង្គ ៤ គឺ៖​
  •   ១ – ភេទនវត្ថុ វត្ថុ​ជា​ទី​ទម្លាយ​នូវ​សីល គឺ​ទ្វារ​ទាំង ៣០ ចំពោះ​ត្រង់​ទ្វារ​ណា​មួយ​។
  •   ២ – សេវន​ចិត្តំ គិត​នឹង​សេព។
  •   ៣ – តជ្ជោ វាយាមោ ព្យាយាម​នឹង​សេព​នូវ​មេថុន​ធម្ម​នោះ។
  •   ៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំង​មគ្គ និង​មគ្គ​ឲ្យ​ដល់​គ្នា។
៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។  មុសាវាទ​ មាន​អង្គ​៤​ គឺ៖
  •   ១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។
  •   ២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។
  •   ៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។
  •   ៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។
៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។  សុរាមេរយៈ មាន​អង្គ​៤​ គឺ៖
  •   ១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។
  •   ២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​
  •   ៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។
  •   ៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។
៦-វិកាល​ភោជនា​ វេរមណី វៀរ​ចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស​។​ វិកាលភោជន មានអង្គ ៣ គឺ៖
  •   ១ – វិកាលោ កាល​ខុស គឺ​ព្រះ​អាទិត្យ​ជ្រេ​ទៅ​ហើយ​ដរាប​ទល់​អរុណរះ។
  •   ២ -យាវកាលិ​កំ របស់​ដែល​គួរ​បរិភោគ​បាន​ក្នុង​កាល គឺ​តាំង​ពី​អរុណរះ​ឡើង​ដរាប​ដល់​ថៃ្ង​ត្រង់​។
  •   ៣ -អជ្ឈោ​ហរណំ បាន​លេប​ចូល​ទៅ​ក្នុង​បំពង់​ក។
៧-និច្ចគីតវា​ទិ​ត​វិសូ​ក​ទស្សន​មាលា​គន្ធ​ វិលេបន​ធារណ​មណ្ឌន​វិភូស​នដ្ឋានា​ វេរមណី​ វៀរ​ចាក​កិរិយា​រាំ និង​ច្រៀង​ និង​ប្រគំ​ និង​មើល​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌​ និង​ករិយា​ទ្រទ្រង់​និង​ប្រដាប់​តាក់​តែង​ ស្អិតស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ និង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាប​ផ្សេងៗ​។ នច្ចគីត​ព្រម​ទាំង មាលា​រួម​ជា​សិក្ខា​បទ​មួយ មាន​អង្គ ៦ គឺ៖
  •   ១-នច្ចគី​តាទិ ការ​លែ្បង​មាន​រាំ និង​ច្រៀង​ជា​ដើម។
  •   ២ -កត្តុ​កម្យ​តាចិត្តំ គិត​បម្រុង​នឹង​ធ្វើ ។
  •   ៣ -សុត​ទស្ស​នត្ថាយ​គមនំ ទៅ​ដើម្បី​ស្តាប់ ឬ​មើល ហើយ​បាន​ស្តាប់​ឬ​មើល។
  •   ៤ – មាលា​ទិ វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​កម្រង​ផ្កា​ជា​ដើម​ ។
  •   ៥ -ធារណ​ច្ឆន្ទ​តា សេចក្តី​ប្រា​ថ្នា នឹង​ប្រដាប់​តាក់​តែង។
  •   ៦-តស្ស ធារណំ បាន​ប្រដាប់​តាក់​តែង​នូវ​វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​ផ្កា​កម្រង​ជាដើម​នោះ។
៨-​ឧច្ចាសយនមហាសយនា វេរមណី វៀរ​ចាក​ទី​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រមាណ​ និង​ទី​សេនាសនៈ​ដ៏​ប្រសើរ​។  ឧច្ចា​សយ​ន មាន​អង្គ ៣​ គឺ៖
  •   ១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
  •   ២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
  •   ៣-បរិភោគករណំ បានដេក ឬ អង្គុយ។
សីលប្រាំ ខាងក្រោមនេះគឺ បញ្ចសិក្ខាបទ ឬ បញ្ចសីលា ជាភាសាខ្មែរ និង បាលី ។
  1. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
  2. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
  3. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
  4. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។
សីល ១ សីល ២ សីល ៣ សីល ៤ សីល ៥ រហូតដល់ សីល ១០ រួមមានដូច រូបភាពខាងក្រោម

  1. Cease all evil deeds.
  2. Cultivate goodness.
  3. Act for the benefit of others.
The three pure precepts sound simple, because they are meant to be simple to bear in mind and to follow.

Here is a method to incorporate the three pure precepts into your daily life, whether or not you wish to follow Buddhism (for, we can all agree, there is nothing in the three pure precepts that other religions would argue against).
  1. Memorize the three pure precepts. This is very easy to do, but if you want to make the process as simple as possible, write the three precepts on a scrap of paper, put the paper in your wallet or purse, and refer to the paper at various times of the day for a week or two until memorization has been accomplished.
  2. Once they are memorized, make time each day to call the three pure precepts to mind. This only takes a few minutes, and can be done prior to or following some other practice, like prayer or meditation.
  3. At the end of each day, ask yourself these simple questions:
  • Did I, today, commit any deeds that were evil in nature? (Remember, even something small, like a catty remark about another person, is an evil deed, and you would be better off not committing such acts.)
  • Did I, today, work proactively to cultivate goodness?
  • Did I, today, perform any acts solely for the benefit of others?
  • Resolve, at the end of this period of questioning, to adhere tomorrow as much as possible to the three pure precepts.
By this simple and easy means, one can and will become a better and more spiritual person.

Answer: (modified slightly) “Let us look at the 3 levels of precepts. Regular lay people follow 5 precepts, serious lay yogis follow 8 precepts and novice monks follow 10 precepts*.

Lay People
1. Killing
2. Stealing
3. Sexual Misconduct
4. Lying
5. Intoxicants

Serious Lay People
1. Killing
2. Stealing
3. Celibacy
4. Lying
5. Intoxicants
6. Eating after NOON
7a. Entertainment
7b. Beautification & Adornments
8. High & large beds

Novice Monks
1. Killing
2. Stealing
3. Celibacy
4. Lying
5. Intoxicants
6. Eating after NOON
7. Entertainment
8. Beautification & Adornments
9. High & large beds
10. Using Money

No comments:

Post a Comment