Saturday, December 16, 2023

ការតាំងសមាធិ Meditation

ថ្ងៃទី ១០ មិថុនា ២០២៣ និង ថ្ងៃទី ២៨ ឧសភា ២០២៣
ឯកសារទាក់ទងការតាំងសមាធិក្នុង ប្លុក blog នេះរួមមានដូចខាងក្រោម៖
  1. ការតាំងសមាធិ WH5 
  2. ចក្រា Chakra ការតាំងសមាធិ Meditation
  3. ណាម សមាធិ Naam Simran Meditation 
  4. មនោមយិទ្ធិ កម្លាំងដូងចិត្ត
  5. អាហារបួស និង របបអាហាររូបត្ថម្ភ
  6. សង្ខេប​បច្ចេកទេស តាំងសមាធិ Meditation --វិបស្សនា (Vipassana)
  7. ប្រវត្តិ  វិបត្តិ ជំលោះ សាសនា ជុំវិញ សកលលោក World Religion 
  8. កម្រងរូបភាពឯកសារនៃ  ប្រភេទ និង បែបទំរង់ការតាំងសមាធិ
  9. អំពី ការ បួស នៅកម្ពុជា 
  10. ភូមិសាស្រ្តនយោបាយ សាសនាប្រទេស​ឥណ្ឌា 
ធម៍ទេសនាសម្តែងដោយ លោកតា ឃូ ប្រធាន មជ្ឈមណ្ឌលធម៍ទេសនា  និង លោក បឿន ចាន់ប៊ន អ្នកបកប្រែ សម្របសម្រួលកម្មវិធី ធម៍ទេសនា ស្តីអំពី ការតាំងសមាធិ ដែលមានសេចក្តីសង្ខេបដូចខាងក្រោម តាមលំនាំស្តង់ដា WH5  ដូចខាងក្រោម ៖


  1. Why ហេតុអ្វី ចាំបាច់ត្រូវការ ការតាំងសមាធិ?  
  • ដោយសារមនុស្សលោក ប្រាថ្នាចង់ឡើងទៅ ឋានសួរគ៍ ជួបជាមួយ ព្រះ ទេវតា ឲ្យមនុស្សលោក ក្លាយជាទេវតាឡើងវិញ
  • ឋានសូរគ៍ ឋានព្រះសច្ចៈ គឺជា ផ្ទះពិត ផ្ទះដើមនៃ​ យើងរាល់គ្នា។
  • ដោយសារមនុស្ស កំពុងនៅរស់ មានជីវិត មានតែ មនុស្សរស់ ទើបអាចតាំងសមាធិបាន  រស់នៅ គឺដើម្បីតាំងសមាធិ
  • ដើម្បីតាំងសមាធិ ទាមទា កាយ វាចារ ចិត្ត ល្អទាំងព្រម
  • ឲ្យមនុស្សវិភាគ គិត ពិចារណាថា បានអ្វិមកវិញ មុនពេលធ្វើកិច្ចការអ្វីមួយ? បើមិនបានផលល្អ សួរថា ហេតុអ្វី?​ តើមនុស្សមានការជឿជាក់លើ អង្គទេវតាដែរឬទេ?
  • ឲ្យមនុស្សលោក ដឹងថា ការធ្វើឲ្យ ចិត្តស្ងៀមស្ងាត់ គឺជាការពិបាក ព្រោះទាមទារ ចិត្ត កាយ វិចារ ទាំងព្រម កាលណាចិត្តស្ងប់កិច្ចការនឹងបានសម្រេចផលល្អ ។
  • ដើម្បីមនុស្សលោក ចេះស្រលាញ់គ្នាទៅវិញទៅមក មានចិត្តបុណ្យដូចគ្នា រកស៊ីតាមសម្មាជីវោ
  • ដើម្បីកុំឲ្យមនុស្សលោកច្រលំថា ឋានសួរគ៍ទាល់តែ ស្លាប់ទើបអាចឡើងទៅបាន
  • ឲ្យមនុស្សលោកមានទំនាក់ទំនងជាមួយគ្នាឡើងវិញ ជាមួយធាតុសំខា់ន់ សត្វលោកនានា
  • ឲ្យមនុស្សលោកដឹងថា យើងទាំងអស់គ្នាសុទ្ធតែជាទេវតាដូចគ្នា ចុះមកពី ឋានលើដូចគ្នា
  • ឲ្យមនុស្សលោកដឹងថា មានតែព្រះសច្ចៈ​ដែលនៅជាមួយយើងជានិច្ច អ្វីផ្សេបងនឹងចាកចេញទៅ សូម្បីញាតិមិត្ត រូបកាយ
  • ដើម្បីមនុស្សលោកចេះ បូជាព្រះ សំពៈទេវតា គឺមិនចាំបាច់ថ្វាយរបស់របរមានតម្លៃ គ្រាន់តែធ្វើបែបនេះ ខ្លួនមនុស្សស្អាត ក្លាយជាព្រះវិហារសម្រាបទេវតាចូលមកគង់នៅ
  • កាលណាក្នុងខ្លួន មានទេវតា នោះ ការគិតគួរ រៀនសូត្រ រកស៊ីផ្សេងៗ ត្រូវបានវិភាគ ថ្លឹងថ្លែងជាមុនសិន មិនពេល ប្រតិបត្តិកិច្ចការនោះ ព្រោះខ្លាច ទេវតាបន្ទោស
  • កុំឲ្យមនុស្សលោក គិតថា ទេវតានៅខាងក្រៅ តាមព្រៃភ្នំ វិហារ តាមវត្ថុ ឡាន មូតូ ទូរស៍ព្ទ ការពាររបស់ក្រៅខ្លួនមានសម្ពាធមកលើរូបកាយ ការគិត ចិត្តមនុស្ស
  • ឲ្យមនុស្សរំលឹកជានិច្ចដល់ ព្រះពុទ្ធអង្គជាអម្ចាស់
  • ឲ្យមនុស្សលោក ដឹងថា សម្បត្តិព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឈ មានតម្លៃជាង សម្បត្តិលោកិយ
  • ឲ្យមនុស្សលោកដឹងពី គោលបំណងនៃការយកកំណើតជាមនុស្ស គឺដើម្បី សិក្សា រៀនសូត្រ ធ្វើខ្លួនជាមនុស្សល្អ នឹងឈានដល់ការ ធ្វើសមាធិ បានជោគជ័យ
  • ឲ្យដឹងថា គោលបំណងមកចាប់ជាតិជាមនុស្សគឺដើម្បី ការរំដោះខ្លួន  សំដៅផុតទុក្ខ វេទនា វិនាស ព្រាត់ប្រាស់ លំបាកលំបិន ឈានដល់ ដល់សួរគ៍ ការត្រាស់ដឹង
  • ការតាំងសមាធិ គឺជាវិធីនៃការគ្រប់គ្រងចិត្ត ការបន្សុតចិត្ត ដើម្បីគេឈានចូលក្នុងដំណើរការមួយទៀតគឺការ ផ្ចង់អារម្មណ៍ ទៅរក ព្រះសច្ចៈ ដែលគង់ក្នុងខ្លួនយើង។
  • គ្រប់សាសនាធំៗលើលោកនេះ សុទ្ធតែមាន ការតាំងសមាធិ គឺការបន្សុតចិត្តឲ្យជ្រះថ្លា
  • ការតាំងសមាធិ មានប្រយោជន៍ ដូចជា ជួយកំចាត់ជំងឺដង្កាត់ ការព្រួយបារម្ភចិត្ត ការលើកទៅ ឋានព្រះសួរគ៍ពេលកំពុងនៅរស់ មានជីវិតសព្វថ្ងៃ។ ជួយក្នុងករធ្វើជំនួញ រកស៊ី 
  1. Whtat? សមាធីជាអ្វី? 
  • អំពី ផ្លូវ ព្រះធម៍ The Path 
  • ព្រលឹង ចងជាប់ជាមួយ រូបកាយ មានរូប មានទុក្ខ ដែល ការតាំងសមាធិ គឺការរំដោះ ព្រលឹងពីការជួបទុក្ខ
  • សេចក្តីស្លាប់ នៅកៀក មើលមិនដឹង ដូច្នេះ ពេលវេលាខ្លី ត្រូវតែ តាំងសមាធិ ទាន់នៅមាន ជីវិត មានលទ្ធភាព
  • វិធីសាស្រ្តក្នុងការ ផ្ចង់អារម្មណ៍ និង ធ្វើខ្លួនឲ្យ ស្ងៀម កុំកំរើក
  • ទេវតា គង់ក្នុងខ្លួនមនុស្ស បើមនុស្សចង់ជួប គឺ ទ្រង់នឹងបំពេញតាមសំណូមពរ ប្រាថ្នាភ្លាម
  • មនុស្សខ្លះប្រាថ្នាសម្បត្តិលោកិយ ក្រៅខ្លួន មនុស្សខ្លះប្រាថ្នា ព្រះធម៍ជាសម្បត្តិក្នុងខ្លួន ដូច្នេះ ពេលមនុស្ស ត្រូវការ ទេវតាក្នុងខ្លួន​គឺ ទេវតា ដឹងភ្លាម ព្រោះទ្រង់នៅ កៀកជាមួយការគិតរបស់យើង
  • សមាធិ គឺ ការ គោរពធម៍  វោកចាក គឺតម ស្រា សំលាប់សត្វ លួចប្លន់ ភូត កុហកបោកប្រាស់...តម គ្រឿងញៀន ជក់បារី
  • ទឹកក្នុងក្អម ដាក់ចូលក្នុងអាងទឹក វាមិន ហូរចូលគ្នាឡើយ បើសិកគេមិនបើក គំរបក្អមទឹក។ រូបកាយមនុស្សខាងក្នុង និង ខាងក្រៅ មិនអាចដឹងគ្នា ស្គាលគ្នា លុះណា មានការតាំងសមាធិ ។
  1. When ពេលណា?
  • ម៉ោងពេលតាំងសមាធិ ពេល ម៉៉ោង ៣ ទៀបព្រឹកជាការល្អ
  • អាចធ្វើបានគ្រប់ពេលវេលាដែលសមស្របសម្រាប់បុគ្គលខ្លួនឯង
  1. How? របៀបណា?
  • ការអង្គុយបានត្រឹមត្រូវ ងាយស្រួល អាចជាការ ពែនភ្នែន  ត្រង់ មានលំនឹង កុំងាក រេ កុំគិតថា​យើងកំពុងតែអង្គុយ ត្រូវគិតថាយើងកំពុងតាំងសមាធិ
  • ចិត្ត ប្រៀបដុច ស្វា​ លោតចុះឡើង ដូច្នេះ ត្រូវប្រមូលចិត្តឲ្យស្ងប់ ដើម្បី ទេវតា យាងចូលមកសណ្ឋិត ជួយជាមួយ ព្រលឹងយើង។
  • កាយ វាចារ ចិត្តនៅជាមួយគ្នា គឺជា អាហារ តែបើ ចិត្តចាកចេញទៅបាត់ខាងក្រៅ នោះ ព្រលឹងគឺគ្មានអាហារ សម្រាប់រស ។
  • កុំមានការបង្រ្កាបលើចិត្ត ត្រូវឲ្យចិត្តស្ងប់តាមសម្រួល
  • កុំមានការ បែកកម្មដ្ឋាន  ព្រោះសមាធិ គឺ ឲ្យចិត្តស្ងប់ កែការបង្រ្កាបចិត្ត នាំចិត្តពុះកញ្រ្ជោល ក្លាយជាការបែក សមាធិ ឬ បែកកម្មដ្ឋានដូច្នេះ វាលែងជាការតាំងសមាធិ បែរទៅជាការ បែក សម្មាធិ(បែកកម្មដ្ឋាន diverting our attention towards these thoughts) ។ ការគិតរវើរវាយ វានឹងបំបែក បានដោយជោគជ័យ នូវការផ្ចង់អារម្មណ៍របស់យើង។ 
  • ដំបូងម់លឃើញពណ៍ខ្មៅ បន្ទាប់ពណ៍ស្វាយ បន្ទាប់ឃើញពណ៍ ស និង ឃើញពណ៍ស្អាតចម្រុះ ព្រាកៗ មានទាំងសម្លេងភ្លេងពិណពាទ្ធ....
  • ការតាំងសមាធិ ត្រូវធ្វើដោយ ទៀងទាត់ ជាប្រចាំ ២ ទៅ ៣ ម៉ោង/ថ្ងៃ
  • ជាការភ្ចាប់ព្រលឹងមនុស្ស ទៅ អង្គទេវតា ដូចជាការភ្ជាប់  Wifi ដែរ ដែលមើលមិនឃើញ តែ អាចដឹងថា ភ្ជាប់គ្នាបានសម្រេច។ 
  • ការតាំងសមាធិ ប្រើរយៈពេល ២ ទៅ ៣ ម៉ោង /ថ្ងៃ និង បទពិសោធន៍ក្នុងការតាំងសមាធិរបស់ លោកតា រយៈពេល ៣០ ឆ្នាំ
  • ការធ្វើខ្លួនជាមនុស្សល្អ មានបុណ្យ ជំនួយដល់ការតាំងសមាធិ និង បាន បញ្ញា ឈានដល់ គតិបណ្ឌិត Wisdom និង សម្រចបាន ការត្រាស់ដឹង។ Alignment 
  • ដើម្បីតាំងសមាធិបាន ត្រូវ ធ្វើខ្លួនជាមនមនុស្សមានធម៍ មាន សមា្មទិថិ
  • ទិដ្ឋភាពទូទៅ ដូចជាការភ្ជាប់ព្រលឹងជាមួយ កម្មវិធី Wifi គឺ មើលមិនឃើញ តែអាចភ្ជាប់បាន
  • ការផ្ចង់អារម្មណ៍នៅ ភ្នែកកណ្តាល ឬ ភ្នែកទី ៣ 
  • ការមើលឃើញ ព្រះពន្លឺ និង ព្រះសម្លេង Sound and Light
  • អំពី ពុទ្ធប្រវត្តិ ការដេញដោលព្រះធម៍ រវាងព្រះពុទ្ធ និង ព្រះព្រហ្មណ៍ នៅប្រទេស ឥណ្ឌាសម័យបុរាណ រឿង របៀបនៃការតាំងសមាធិ បានត្រាស់ដឹង សម្រេចឈាន
  1. Who? អ្នកណាខ្លះ ធ្វើសមាធិ?
  • មនុស្សលោក គ្រប់កម្រិត អ្នកមាន អ្នកក្រ មានចំណេះ អវិជ្ជា មន្រ្តី រាជការ ស៊ីវិល ទាហាន កូនសិស្ស ពេទ្យ ព្រះគ្រូ លោកសង្ឈ អ្នកនេសាទ ព្រានព្រៃ បុគ្គលិកអង្គការ ក្រុមហ៊ុន....
  • ជាមនុស្សកំពុង មានជីវិត 
  • ជាមនុស្សមាន សុខភាព កាយសប្បទាល្អ
  • មនុស្សមានសុខភាពល្អ កាន់តែ ធ្វើសមាធិបានល្អ 
  1. Where? ទីកន្លែងណា?
  • ការតាំងសមាធិ ជាការការប្រមូល ផ្ចង់អារម្មណ៍ នៅភ្នែកទី ៣ ឬ ភ្នែកកណ្តាល ឬ ភ្នែកក្នុង
  • ឋានសួរគ៍ គឺជា ឋានគណ្តាលនេះឯង 
  • នៅគ្រប់ទីកន្លែង ទោះជាកន្លែងធ្វើការ សម្រាក ដេក ស្ថានីយ៍រថ់ភ្លើង យន្តហោះ កំពុងបើកបរ
  • នៅក្នុងប្រទេសកម្ពុជា ឬ ជុំវិញសកលលោក  ក្នុងសមរភូមិ

ថ្ងៃទី ០៤ មករា ឆ្នាំ ២០២៣
ការតាំងសមាធិ Meditation being quote from the Spiritual Primer from page 55

គ្រប់សាសនា គ្រប់សទ្ធា គ្រប់ជំនឿ គ្រប់ព្រះពោធិសត្វ គឺមានចំរុះច្រើនៗ តែគោលបំណងជាសកលគឺមានតែមួយដែលមហាសំខាន់-ដើម្បីមកប្រមូលមនុស្ស ឲ្យមានចិត្តជ្រះថ្លាជាមួយគ្នា (spiritual relationship) ដើម្បីឲ្យមនុស្សលោករស់នៅតាមសច្ចៈភាពរបស់ខ្លួនគេផ្ទាល់។ បែបនេះគឺជាចំនុចស្នួលនៃ គ្រប់បណ្ឌិត គ្រប់ព្រះពោធិសត្វ គ្រប់សម័យទាំងសម័យបុរាណ និងសម័យទំនើប។ វាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរសាស្រ្តា ដើម្បីនាំមនុស្សកុំមានការយល់ច្រលំ ដើម្បីនាំមនុស្សទៅឋានសួរគ៍ា ជាទីដ៍មានព្រះពុទ្ធពរមិនចេះដាច់។ ទាំង នេះគឺជាន័យពិតប្រាកដរបស់ សាសនា(religion)។ រាល់ការប្រតិបត្តិ រាល់បច្ចេកទេសដែលព្រះគ្រូ ដែលព្រះពោធិសត្វផ្តល់ជាឪវាទគឺសុទ្ធតែមានគោលបំណងរួម( Objective) និងគោលបំណងតូចៗ (Purpose) សុទ្ធតែមានការប្រមូលផ្តុំឡើងវិញ សុទ្ធតែមានការកែសម្រួលឡើងវិញ ដើម្បីឲ្យមនុស្សលោកមានទំនាក់ ទំនងជាមួយនឹងមនុស្ស ជាមួយនឹងធាតុសំខាន់ ជាមួយនឹងភាពសច្ចៈមួយ គឺជាភាពសច្ចៈតែមួយគត់ដែល យើងអាចមានការជឿជាក់ និងអាចនិយាយបានថា “នោះជារបស់នៃយើង និងថា យើងទាំងអស់គ្នាជា ទេវតា”

លើភពផែនដីនេះគ្មានអ្វីអាចឲ្យយើងពឹងអាស្រ័យបាន គឺមានតែព្រះអរិយសច្ចៈ(Truth) សូម្បីរូប កាយយើង សូម្បីសាច់ញាតិជិតឆ្ងាយ ដែលយើងស្គាល់ជិតដិតក៍ដោយចុះ។ សូម្បីរូបកាយនេះក៍នឹងចាក ចេញចោលយើងនៅថ្ងៃណាមួយ បើទោះជាយើងគិតថា រូបកាយនេះជារបស់នៃខ្លួន តើយើងអាចគ្រប់គ្រង រូបកាយនេះបានកម្រិតណា? បើសិនជាពេលណាមួយ យើងទទួលទានអាហារខុស ក្អួត ចង្អោរ រមូលក្រពះ តើយើងអាចនិយាយបានថា “ ទេ ក្រពះឯងជារបស់អញ កុំក្អួត ឈប់ក្អួតទៅ?!” គឺក្រពះមិនស្តាប់យើងទេ ជាការពិតណាស់ គឺយើងនឹងធ្លាក់ខ្លួនឈឺ!។

ការគោរពបូជាថ្វាយព្រះ សំពះទេវតា(devotion) មានន័យថាជាការថ្វាយ មួយដែលព្រះពុទ្ធទ្រង់ទទួលយក។ បែបនេះមិនមែនជាការថ្វាយរបស់មាន តម្លៃ និងមិនមែនជាការសន្យាថាគេនឹងបានក្លាយជាព្រះពុទ្ធអង្គទេ តែការធ្វើ បែបនេះជីវិតរបស់គេមានន័យផ្អែមល្ហែម គឺព្រះពុទ្ធអង្គនឹងយាងចូលមកក្នុងខ្លួនគេ កាលណាការគោរពបូជាថ្វាយព្រះចេះតែមានបន្តមិនដាច់ ច្បាស់ពិត ប្រាកដគឺព្រះពុទ្ធអង្គនឹងបង្ហាញព្រះកាយ។

ទេវតា គង់ក្នុងខ្លួនយើងប្រទាននូវបរមសុខដល់យើង នាំព្រះពុទ្ធឪវាទ ដល់យើង (Inspiration) នាំឆាកជីវិតមួយដ៍មានសច្ចៈ(true life) នាំយើងមានគតិបណ្ឌិតក្នុងខ្លួន(real wisdom) មានសេចក្តីសុខចម្រើន យើងនឹងបានយល់ដឹងដ៍ទូលំទូលាយអំពីឆាកជីវិតប្លែកៗក្នុងអាណាចក្រ។ តែថាព្រះពុទ្ធអង្គ នឹងយាងមកគង់ក្នុងព្រលឹងអ្នក សម្រាប់តែអ្នកណាដែលស្អាតបរិសុទ្ធ ព្រលឹងអ្នកមានសច្ចៈតែប៉ុណ្ណោះ។ នៅក្នុងអាណាចក្រ ការបោកបញ្ឆោតមានកំលាំងខ្លាំងក្លាណាស់ មានមនុស្សតិចតួចបំផុតដែលអាចគេចផុតពីការបោកបញ្ឆោត។ អាណាចក្រទាំងមូលមានដំណើរការមួយដ៍សមហាស្មុគស្មាញ គេជួបតែរឿងប្លែក ៗជាច្រើនរាប់មិនអស់។ ឆាកជីវិតនីមួយៗសុទ្ធតែថ្មី ឆាកជីវិតនីមួយៗត្រូវតែរស់នៅប្លែកៗគ្រប់រស់ជាតិ។ យើងនូវមិនទាន់បានដឹងថាឆាកជីវិតបែបនោះ គឺជាសម្លេងព្រះពុទ្ធអង្គនៅឡើយទេ យើងមិនទាន់ស្រែករកព្រះពុទ្ធអង្គ នៅ ឡើយទេ។

យើងកាន់តែផ្ចង់អារម្មណ៍ជាមួយពិភពខាងក្រៅជាអាណាចក្រ យើងកាន់តែមិនបានដឹងពីបរមសុខ នៃព្រលឹង តែមានមនុស្សភាគច្រើនណាស់ គេមិនបានដឹងការសច្ចៈ ដោយសារសម្ពាធពីបរិស្ថានខាងក្រៅ មានកំលាំងសង្កត់ខ្លាំងក្លា និងដោយសារតែបរិស្ថានជុំវិញ មានផលអាក្រក់ចំពោះមនុស្ស។ ចំនុចទាំងអស់នេះជះឥទ្ធិពលដ៍អាក្រក់ នាំឈាន ដល់ការបោកបញ្ឆោត។

ចំនុចសំខាន់ជាងគេបង្អស់ក្នុងជីវិតគឺ ការតាំងសមាធិ រំលឹកដល់ព្រះពុទ្ធអង្គ។ គ្មានកំណប់ទ្រព្យណាមាន តម្លែជាងនេះទេ គ្មានទ្រព្យណាថ្លៃជាងនេះទេ គ្មានពរណាដែលមានតម្លៃជាងការប្រតិបត្តិធម៍ឡើយ។ គេ មិនអាចនឹងនិយាយថា គោលបំនងសំខាន់ដែលមនុស្សមកយកកំណើតគឺដើម្បី ត្រៀម ដើម្បីរៀនសូត្រ ដើម្បីប្រតិបត្តិធម៍វិន័យនានា ប្រយោជន៍ធ្វើសមាធិបានជោគជ័យ។ អ្នកនាំព្រះរាជសារទាំងអស់។ បានប្រកាសដោយគ្មានការខុសឆ្គងថា គោលបំណងរួមដែលមានកំណើតជាមនុស្សគឺដើម្បី ការរំដោះខ្លួន។ ការរំដោះខ្លួននេះគឺដើម្បីនាំគេផុតពីការទុក្ខសោក សង្រេង ការឈីចាប់ ចាកផុតពីការស្លាប់ ចាកផុតពីទ្រុងគុក និងដើម្បីបានពរជាអនន្ត បានបរមសុខជារហូតតទៅ (felicity). ការរួចរំដោះគេធ្វើតាមរយៈការត្រាស់ដឹង illumination. ការដឹងក្នងពេលនេះគឺដឹងដោយការតាំងសមាធិ គឺមានតែការតាំងសមាធិមួយមុខគត់។ ដូច្នេះបានជាការប្រតិបត្តិធម៍ គឺសុទ្ធតែមានគោលបំណងច្បាស់លាស់ សុទ្ធតែមានទីបញ្ចប់ សុទ្ធតែមានបំណងក្នុងការរៀបចំធ្វើ មានបំណងធ្វើខ្លួនឲ្យមានគុណភាព ប្រយោជន៍សម្រេចបានជោគជ័យក្នុងការ តាំងសមាធិ។ យោងតាមប្រវត្តិសាសនានីមួយៗ តាមការចង់បានរបស់សាសនា (temperament) តាម អត្តចរិក តាមនិស្ស័យ តាមការប្រតិបត្តិជាក់ស្តែង គឺសាសនានីមួយៗមានលំនាំខុសៗគ្នា។ តែតាមការ វិភាគជារួម គឺគ្រប់ធម៍វិន័យសុទ្ធតែមានគោលបំណងជាក់លាក់រួមមួយដូចៗគ្នា នោះគឺការបន្សុត ការត្រៀមរៀបចំចូលរួមជាមួយ ព្រះពុទ្ធអង្គនិងការត្រៀមខ្លួនសម្រាប់ដំណើរការ ផ្ចង់អារម្មណ៍ក្នុងខ្លួន ។

ការតាំងសមាធិគឺជាដំណើរការជាសកល នាំមនុស្សទៅរកការរស់នៅដោយធម៍ (spiritual life) ដោយ មិនគិតពីអតីតកាល ជាប្រវត្តិ។ ការតាំងសមាធិក៍នឹងជួយផងដែរក្នុងការបង្រួបបង្រួមចំណោមអ្នក ស្វែងរកធម៍។ មិនថាពួកគេមានប្រវត្តិខុសៗគ្នា មិនថាពួកគេមានរូបរាងខុសសៗគ្នា មានចិត្តខុសៗគ្នាពី ដំបូងបែបណាទេ ពេលណាដែលពួកគេចាប់ផ្តើមធ្វើធម៍ ឬមួយជិតបានសម្រេចនូវមគ្គផលក្នុងការគោរព បូជាថ្វាយព្រះ គឺពួកគេនឹងរកឃើញចំនុចរួមមួយដូចគ្នា ដែលគ្រប់បណ្តាអ្នកស្វែងរកធម៍ទាំងឡាយប្រាថ្នា ចង់បាន។ ការតាំងសមាធិ គឺជាដំណើរការនៃការរួបរួមគ្នា ដោយសារនោះគឺជាដំណើរការនៃការធ្វើធម៍ ហើយចំណុចជាសំខាន់នៃអ្នកធ្វើធម៍គឺមានតែមួយ ដូចៗ គ្នា។ ការតាំងសមាធិ គឺជាវិធីនៃការគ្រប់គ្រងចិត្ត ការបន្សុតចិត្ត ដើម្បីគេឈានចូលក្នុងដំណើរការមួយទៀតគឺការ ផ្ចង់អារម្មណ៍ ទៅរក ព្រះសច្ចៈ ដែលគង់ក្នុងខ្លួនយើង។ ទាំងនេះគឺជាចំនុចចុងក្រោយ គឹជាគោលបំណងនៃអ្នកធ្វើធម៍។ ការតាំងសមាធិគឺជាដំណើរ ដ៍សំខាន់បំផុតសម្រាប់គ្រប់ៗសាសនា។ យើងនឹងអាចរកឃើញការ តាំងសមាធិ មាននៅក្នុងសាសនា ហិណ្ឌូរ សាសនាព្រះពុទ្ធ។ យើងនឹងបានឃើញការតាំងសមាធិមាននៅក្នុងសាសនាគ្រឹស្ត សាសនាអ៊ីស្លាម យើងនឹងមកយកកំណើតនៅទីនេះដើម្បីតាំងសមាធិ ដើម្បីបានដឹងពីភាពសច្ចៈដ៍ធំមហិមា។

ពេញមួយឆាកជីវិត គឺមានគ្រប់រសជាតិយ៉ាងលំអិត ដែលយើងត្រូវតែរស់ រស់ដើម្បីយើងអាចតាំង សមាធិបានជោគជ័យ។ កាយ វាចារ ចិត្ត គឺអំពើរណាមួយដែលមិនជាការប្រពៃ ដែលផ្ទុយនឹងការធ្វើ សមា ទានសីល (Spiritual meditation) គឺមិនជារឿងល្អសម្រាប់យើងឡើយ ក៍មិនធ្វើឲ្យយើងចម្រើនក្នុងការធ្វើធម៍ដែរ។ ដូច្នេះបានជាយើងត្រូវតែវិភាគឲ្យបានជ្រៅជ្រះក្នុងទង្វើរបស់យើង នឹងត្រូវមើលឲ្យបានច្បាស់ លាស់ថាយើងទទួលបានអ្វីមកវិញ អ្វីដែលយើងមិនទទួលបានមកពីការរស់នៅដោយធម៍ រួចសម្រេចចិត្ត បោះបង់ចោលទង្វើណាដែលរំខានដល់ការធ្វើធម៍។ បែបខាងលើ គឺជាការសាកល្បងនូវភាពស្មោះស័្មគ្រជា មួយព្រះពុទ្ធអង្គ នឹងឲ្យប្រាកដថាគេនឹងទទួលបានជោគជ័យ ក៍ជាសញ្ញាបញ្ជាក់អំពីគតិបណ្ឌិតភាពរបស់បុគ្គល នោះផងដែរ។

មើលពីសំបកក្រៅ ការតាំងសមាធិគឺជាដំណើរការខាងក្រៅខ្លួន(មើលឃើញ) រូបកាយ និង ចិត្ត ភ្ជាប់ទំនាក់ទំនងរវាងគ្នាយ៉ាងស្និតរមួត។ ចិត្ត នឹងកាយ ជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក ដូច្នេះបានជាដើម្បី យើងអាចធ្វើចិត្តឲ្យស្ងៀម បើចង់ធ្វើចិត្តឲ្យស្ងប់ ឲ្យស្ងាត់ គឺដាច់ខាតយើងត្រូវធ្វើរាងកាយឲ្យស្ងៀមដែរ។ ដូច្នេះបានជាការធ្វើកាយឲ្យស្ងៀមគឺជារឿងសំខាន់។

ការតាំងសមាធិគឺជាសង្វាក់នៃការគិតមួយដែលមិនដាច់ សំដៅឲ្យគេមានលទ្ធភាពធ្វើការផ្ចង់អារម្ម ណ៍។ វាគឺជាការដែលគេភ្ជាប់ព្រលឹងធម្មតារបស់គេ ទៅនឹងព្រលឹងព្រះពុទ្ធអង្គ ដែលគង់ក្នុងខ្លួនគេនោះព្រលឹងព្រះពុទ្ធអង្គ នោះគឺជាប្រភពដើម គឺជាអង្គគាំទ្រ គឺជាគោលបំណងរួមធំ និងជាគោលបំណងជាក់លាក់។ បែបនេះគឺជាង្វីដែលមនុស្សប្រាថ្នាចង់បានក្នុងឆាកជីវិត។ ការតាំងសមាធិប្រយោជន៍នាំគេទៅដល់ឋានព្រះសច្ចៈ។ ការតាំងសមាធិគឺជាផ្នែកមួយដែលនាំមនុស្សឲ្យគេមានលទ្ធភាពភ្ជាប់ព្រលឹងឡើងវិញជាមួយនឹងព្រះអរិយសច្ចៈ។ ការតាំងសមាធិគឺជាជំហានមួយដ៍ប្រាកដនាំគេក្លាយទៅជាទេវតាឡើងវិញ។ ការតាំងសមាធិគឺជាការប្រមូល ផ្តុំផ្នែកខាងក្នុង និងជាការផ្ចង់អារម្មណ៍ស្មារតីសំដៅទៅរកព្រះអរិយសច្ចៈដែលនៅខាងក្នុងខ្លួនយើង។ ព្រះ សច្ចៈគឺជាសន្តិភាព(សេចក្តីស្ងប់)។ ឋានព្រះសច្ចៈពេញ ដោយពន្លឺ ភ្លេងរណ្តំ និងទីមានពុទ្ធវិញ្ញាណបរិសុទ្ធ។ នោះគឺជាឋានព្រះអនន្ត(Infinity) ឋានព្រះសច្ចៈគឺជាសម្លេងសម្បើមអស្ចារ្យនៃព្រះពុទ្ធអង្គ។ ឋានព្រះសច្ចៈគឺជាផ្ទះ ពិតប្រាកដរបស់យើង និងជាឋានកំណើតដើមនៃយើង។

គ្មាន ការខុសប្លែកគ្នាទេ រវាងការតាំងសមាធិ រាល់ការតាំងសមាធិគឺដូចគ្នាទាំងអស់។ ការតាំងសមាធិគឺមានតែមួយ។ ការតាំងសមាធិគឺជាការប្រមូលអារម្មណ៍ និងជាការផ្ចង់អារម្មណ៍ទៅលើចំនុចណា មួយជាក់លាក់។ ការតាំងសមាធិគឺផ្ចង់អារម្មណ៍ទៅលើចំនុចសំខាន់ គឺ ព្រះពុទ្ធ និង ព្រះធម៍ (God and Spiritual) ការតាំងសមាធិគឺជានិច្ចកាលគេផ្ចង់ទៅលើតែមនុស្សម្នាក់ដូចជាព្រះ ឬជាការដែលគេផ្ចង់អារម្មណ៍ក្នុងខ្លួន គេផ្ទាល់។ មនុស្សទាំងអស់គឺដូចៗគ្នា ហើយអ្វីៗទាំងអស់គឺដូចៗគ្នា។ នេះដោយសារតែគេមាន ព្រះឬអង្គទេវតា តែមួយដូចគ្នា គឺជាព្រះពុទ្ធអង្គដែលគង់ក្នងខ្លួនយើង ជាចំនុចកណ្តាលនៃខ្លួនយើងរាល់គ្នា។ ការតាំងសមាធិគឺដើម្បីពីការពិតមួយដែលសំខាន់ និងជាការដឹងពីការពិតក្នុងខ្លួនយើង។

ការតាំងសមាធិត្រូវតែធ្វើដោយទៀងទាត់ កាលណាយើងព្យាយាមផ្ចង់អារម្មណ៍ និងជាការផ្តោតលើ ចិត្ត គឺពេលនោះនឹងមានហេតុការណ៍ជាច្រើនកើតឡើង។ នេះជារឿងធម្មតា និងជារឿងមិនអាចជៀសផុត គឺជាពេលដែលចិត្តទទួលនូវហេតុការចម្រុះ តែបើពេលកំពុងតាំងសមាធិ មានហេតុការចម្រុះក្នុងចិត្តកើត ឡើងចូរកុំបង្រ្កាបដោយបង្ខំ។ យើងមិនអាចបង្រ្កាបចិត្តដោយបង្ខំឡើយ។ បើសិនជាធ្វើបែបនេះគឺចិត្តវា កាន់តែមានកំលាំងខ្លាំង ហេតុការណ៍កាន់តែអាក្រក់។ ដូច្នេះ វាលែងជាការតាំងសមាធិ បែរទៅជាការ បែក សម្មាធិ(បែកកម្មដ្ឋាន diverting our attention towards these thoughts)។ ការគិតរវើរវាយ វានឹងបំបែក បានដោយជោគជ័យ នូវការផ្ចង់អារម្មណ៍របស់យើង។
ចូកុំយកចិត្តទុកដាក់ លើការរំខាននៃចិត្ត កុំចាប់អារម្មណ៍ កុំខ្វល់ជាមួយការគិតទាំងអស់នោះ ចូរព្យាយាមនាំចិត្តឲ្យផ្ចង់ទៅលើចំនុចមួយណាដែលយើងចង់បាន បើសិនជាយើងប្រឹងយកឈ្នះចិត្តដោយ បង្ខំ គឺជាការខាតបង់ថាមពល ការផ្ចង់អារម្មណ៍របស់យើងមិនបានមូលល្អ។ មិនបាច់ធ្វើអ្វីគ្រាន់តែកុំខ្វល់ ទុកឲ្យការគិតផ្តេសផ្តាសនោះកន្លងផុតទៅ រួចហើយយើងនាំចិត្តមកផ្តោតអារម្មណ៍លើចំនុចសំខាន់វិញចូរ ធ្វើតាមដំណើរការនេះដោយសម្រួលកុំបង្ខំ។

ការតាំងសមាធិ គឺជាដំណើរការនៃការភ្ជាប់ទំនាក់ទំនងរវាងបុគ្គលម្នាក់ទៅនឹងព្រះពុទ្ធអង្គ គឺជាការភ្ជាប់វិញ្ញាណយើងទៅនឹងពុទ្ធវិញ្ញាណ ។ ការតាំងសមាធិគឺជាលំហូរនៃញ្ញាណពុទ្ធបរិស័ទ្ធ ជាមួយនឹងពុទ្ធញ្ញាណ ដ៍អនន្ត។ បច្ចេកទេសដែលប្រើសម្រាប់ការតាំងសមាធិត្រូវតែប្រើសម្រាប់កិច្ចការធំដុំខ្ពង់ខ្ពស់បែបនេះ។

ការអង្គុយបានត្រឹមត្រូវនឹងផ្តល់ផលសម្រាប់ការតាំងសមាធិ។ ចូរអង្គុយឲ្យត្រង់ខ្លួន មានលំនឹង។ ចូរអង្គុយឲ្យស្ងៀមកុំមានការផ្លាស់ប្តូរចុះឡើងៗ តែត្រូវកុំមានសម្ពាធជាដាច់ខាត (រីករាយ) យើងត្រូវតែគិត ថាគ្មានអ្វីមករំខាន យើងត្រូវតែមានអារម្មណ៍ស្រួលខ្លួនថា យើងមិនមែនជាយើង រូបកាយនេះមិនមែនជា របស់នៃខ្លួន។ រូបកាយនេះ មិនត្រូវអាស្រ័យលើយើងជាអ្នកសម្រេចឡើយ ធ្វើបែបនេះ យើងនឹងមានអារម្មណ៍ថា យើងមិនមែនកំពុងអង្គុយទេ បែបនេះគឺយើងអាចតាំងសមាធិបានច្រើនម៉ោងដោយគ្មាន បញ្ហាអ្វីរំខាន។ ពេលនេះ យើងអាចធ្វើចិត្តស្ងប់ ស្ងាត់ នាំចិត្តចូលមកខាងក្នុងខ្លួន យើងមានអារម្មណ៍ថាខ្លួន រឹងមាំអាចមកស្ថិតនៅចំណុចកណ្តាលនៃ ព្រះពុទ្ធអង្គ។ យើងមានអារម្មណ័ថា ព្រលឹងព្រះពុទ្ធអង្គសណ្ឋិតក្នុងខ្លួនយើង មានអារម្មណ៍ថាយើងគឺជាព្រះពុទ្ធអង្គ។ ព្រលឹងព្រះពុទ្ធអង្គគឺល្អប្រពៃណាស់។ ព្រលឹងព្រះគឺជាប្រភពនៃរាល់ព្រះពរ។ ព្រលឹងព្រះគឺខ្លាំងក្លា មានសុខភាពល្អ មានថាមពល និងមានភាពមាំមួន។

ការតាំងសមាធិនឹងជួយជម្រះរាល់ក្តីមន្ទិលសង្ស័យនានា។ ការតាំងសមាធិធ្វើចិត្តចេះគិតគូរ ច្រើនឡើង។ ចិត្តយើងមានចលនាជានិច្ច គិតនេះ គិតនោះ គឺជាការពិបាកក្នុងធ្វើចិត្តឲ្យស្ងៀម គឺដូចជាសត្វ ស្វាដែលលោតពីមែកឈើមួយទៅមែកឈើមួយទៀត។ ចិត្តគិតម្តងរឿងនេះ ម្តងរឿងនោះមិនចេះចប់ ក្នុង ការតាំងសមាធិគឺមានពេលដែលខុស និង ពេលដែលត្រូវ។ ជាធម្មតាគឺព្រឹកមុនពេលភ្ងាក់ពីដំណេក គឺជាពេលល្អប្រពៃ។ យើងភ្ងាក់ឡើង លប់មុខ រួចអង្គុយបានស្រួលល្អ។ ពេលយប់ មុនពេលចូលដេកក៍ជាវេលា ល្អដែរ គឺចិត្តជ្រះស្រឡះល្អ។ ពេលវេលាដែលខុសគឺពេលដែលយើងមានព្រួយ ពេលចិត្តមានការរំខាន ពេលយើងកំពុងរងសម្ពាធ ឬពេលដែលយើងចេះតែចង់សាងអំពើរអាក្រក់។ បែបនេះគឺការខិតខំរបស់ យើងទៅជាអសារ ឥតបានការ។ តែបើពេលណាអារម្មណ៍ស្ងប់ ចិត្តស្ងប់ គ្មានការគិតរវើរវាយ គឺជាវេលា ល្អសម្រាប់ការចង់បានរបស់យើង គឺស្ងប់ស្ងាត់ និង គ្មានគេមករំខាន។ ពេលនោះចិត្តស្ថិតក្នុងស្ថានភាព មួយដែលល្អក្នុងការតាំងសមាធិ។ ចូរហាត់ស្តាប់សម្លេងពីខាងក្នុងខ្លួន។ អ្វីៗនឹងកើតមានឡើង ឲ្យតែពេល វេលាសមស្របមកដល់។ បើសិនជាយើងបានត្រៀមរួចរាល់ហើយ គឺអ្វីៗនឹងកើតឡើងតាមសម្រួល យើង មិនអាចបង្ខំបានទេ។ ចូររៀនអង្កេតពីការចម្រើនក្នុងការតាំងសមាធិ។ នេះជាអាឋ៍កំបាំងធំមហិមារ។

ជាការចាំបាច់ក្នុងការធ្វើឲ្យមានតុល្យភាពក្នុងរាងកាយមនុស្ស ក្នុងចិត្ត និងក្នុងព្រលឹង គឺដូចជាការដែលយើងត្រូវការម្ហូបអាហារសម្រាប់ទ្រទ្រង់រាងកាយ យើងក៍ត្រូវការរបស់មួយចំនួនសម្រាប់ព្រលឹងរបស់ យើងដូច្នោះដែរ។ ដូចគ្នានេះ បើសិនជាយើងបណ្តោយឲ្យចិត្តទៅទីណាដែលវាចង់ទៅ នោះយើងនឹងមាន បញ្ហាខ្វះអាហាររូបត្ថម្ភសម្រាប់វិញ្ញាណ ហើយយើងក៍នឹងខាងបង់កំលាំងថាមពលសម្រាប់ធ្វើដំណើរបំពេញ ផ្លូវធម៍ផងដែរ។

មានមនុស្សជាច្រើនជួបការលំបាកពេលតាំងសមាធិ។ ពួកគេដូចជាប្រឹងជំនៈធ្វើសមាធិ ដូចជាសត្រូវនឹងគ្នាដូច្នោះដែរ គិតបែបនេះ ការតាំងសមាធិមិនចម្រើនទៅមុខឡើយ។ គេត្រូវតែតាំងសមាធិដោយ សម្រួល។ កុំមានការបង្ខំ ចូរតាំងសមាធិដោយសម្រួលចូលទៅក្នុងមហាសាគរ។ ចូរឲ្យអ្វីៗមានដំណើរការ ជាធម្មតាតាមសម្រួល ទោះរាងកាយ ទោះចិត្តកុំឲ្យមានការច្របូកច្របល់។ ចូរឲ្យរាងកាយបានស្រូបយក កាំរស្មីចិញ្ចែងចិញ្ចាកដោយខ្លួនឯង ឲ្យរាងកាយស្រូបថាមពលដោយខ្លួនឯង នឹងស្រូបយកពន្លឺដោយខ្លួនឯង។ កំលាំងថាមពលព្រះមាននៅគ្រប់ទីកន្លែងក្នុងអាណាចក្រនេះ។ ព្រះបង្កើតជាភពនានា រួមទាំងជា ហ្គាឡាក់ស៊ី (galaxies) ទាំងមូលផង។ ចូរធ្វើខ្លួនឲ្យសប្បាយឡើងៗ ចូរគិតថា ចិត្ត និង បេះដូងងាយ ស្រួលធម្មតា គិតថា រាល់ទុក្ខព្រួយផងទាំងពួងរលាយបាត់អស់ និងគិតថា រាល់សៅហ្មងនានារសាត់អស់ដូចជាដុំពពករសាត់បាត់នៅលើផ្ទៃមេឃដ៍ស្រឡះ។ កុំបល់ចិត្តខ្លាំង កុំយករឿងខាងក្រៅមកដាក់ក្នុងខ្លួន។ ចូរធ្វើចិត្តឲ្យស្ងប់។

បំណងដែលយើងរស់នៅ មានតែមួយគត់នោះគឺការជួបជាមួយព្រះពុទ្ធអង្គ សម្រាប់ការទំនាក់ទំនងជាមួយ នឹងព្រះធម៍/ សាប់ ជាមួយនឹង ព្រះពុទ្ធ។ ដូច្នេះបានជាព្រះ Jesus ទូលថាៈ ច្រូតកាត់បានផលច្រើន តែ ចំណាយកំលាំងតិចតួច។ យើងមិនអាចវាយតំលៃ ព្រះពុទ្ធអង្គ ថាបែបណាបានទេដោយសារតែ ព្រះពុទ្ធអង្គ គង់នៅខាងក្រោយកៀកជិតនឹងការគិតរបស់យើង ព្រះពុទ្ធអង្គទ្រង់ដឹងថាអ្នកកំពុងគិតរឿងអ្វី ប្រាថ្នាចង់បានអ្វី។ បើសិនជា ក្នុងបេះដូងយើងលែងចង់ប្រាថ្នាអ្វីដែលនៅក្នុងអាណាចក្រ បើយើងប្រាថ្នាចង់បានការជួបទាក់ទងជាមួយ ព្រះពុទ្ធអង្គខាងក្នុងខ្លួនវិញ បើមានតែការប្រាថ្នាចង់បានព្រះពុទ្ធអង្គ បើសិនជាគ្មានអ្វីក្រៅពីនេះទេ ជាការពិតណាស់ព្រះពុទ្ធអង្គនឹងសម្តែងបង្ហាញព្រះកាយ ឬ ទេពនិម្មិត។

យើងត្រូវតែធ្វើសមាធិដោយហ្មត់ចត់ជារៀងរាល់ថ្ងៃ និងត្រូវតែរៀនស្រលាញ់ព្រះពុទ្ធអង្គឲ្យអស់ពីបេះដូង បើសិនជាយើងគ្មានព្រះធម៍ក្នុងខ្លួនទេ យើងមិនអាចបានសេចក្តីសុខសប្បាយ ខ្លួនឯងក៍មិនបានសុខ សកល លោកទាំងមូលក៍មិនបានសុខដែរ។ សេចក្តីសុខសប្បាយត្រូវតែចាប់ផ្តើមចេញពីខ្លួនឯងឡើងទៅ។ មានតែ ការជួបសន្ទនាជាមួយ ព្រះពុទ្ធអង្គ ទេ ដែលនឹងអាចដោះស្រាយរាល់បញ្ហាទាំងពួង មិនថា បញ្ហាកាយ បញ្ហាវាចារ បញ្ហាចិត្ត (Physical, moral or spiritual)
ការបូជាថ្វាយព្រះ កើតមានពេលណាយើងគិតថា យើងនៅតែជាមួយព្រះពុទ្ធអង្គតែមួយអង្គគត់ គឺតែក្នុង ពេលណាដែលយើងគិតថា យើងជាកូនព្រះពុទ្ធអង្គ។ បើសិនជាយើងមិនអើពើរជាមួយ ព្រះពុទ្ធអង្គ/ ព្រះបិតា យើងគឺយើងនឹង ត្រូវកាត់ទោសដោយខ្លួនឯង។ យើងត្រូវតែរំដោះខ្លួនយើងចេញពីគុកដោយខ្លួនឯង។ យើងត្រូវតែតម្រង់ ចិត្តទៅរកព្រះពុទ្ធអង្គនៅគ្រប់ពេលវេលា ពេលនោះយើងនឹងរកឃើញសន្តិ រកឃើញក្តីសុខ (peace and joy).

ជាការប្រសើរជាងដែលគេចំណាយពេលតាំងសមាធិ ជាជាងការចំណាយពេលរកលុយកាក់ រក មនុស្ស រកអ្វីផ្សេងទៀតដែលយើងប្រាថ្នារក។ យើងកាន់តែធ្វើតាំងសមាធិ ចិត្តយើងកាន់តែផ្ចង់មូលបានល្អ កាន់តែមានព្រះធម៍ យើងកាន់តែមានក្តីសុខ សប្បាយ Contentment and peace។
បើសិនជាពេលតាំងសមាធិ យើងមានអារម្មណ៍ថាកំពុងតែដកដង្ហើម គឺហាក់ដូចជាដឹងខ្លួនដែរ។ ដើម្បីឲ្យញ្ញាណយើងបានឡើងទៅដល់ដំណាក់កាលមួយខ្ពស់ យើងមិនត្រូវដឹងខ្លួនឡើយ គឺធ្វើដូចជាអ្វីដែលព្រះគ្រូលោកណែនាំពេលតាំងសមាធិ។

បើសិនក្អមដាក់ទឹកពេញ រួចយើង បិទគម្របគិត ដាក់ចូលទៅក្នុងអាងទឹកមួយ មានន័យថាក្អម នោះវានៅបែកជាមួយនឹងទឹកក្នុងអាង បើសិនជាពេលណាយើងបើកគម្របក្អមចេញ គឺទឹកក្នុងក្អម នឹងទឹក ក្នុងអាង វានឹងហូរលាយចូលគ្នា។ ដូចគ្នានេះដែរ មនុស្សធម្មតាគេមើលឃើញតែព្រះពុទ្ធអង្គ ដោយសារតែគេបាន បិទជិតមិនដឹងពីមនុស្សនៅជុំវិញខ្លួនគេ ពេលដែលរបាំងឃាំងត្រូវបានបើកឡើង ដោយការតាំងសមាធិ គឺគេនោះនៅជាមួយព្រះពុទ្ធអង្គ ប្រកបដោយសេចក្តីសុខ ទាំងក្នុងរាងកាយ ទាំងក្រៅខាងកាយ។ កាលណាយើង ចេះតែបង្កើតរយៈពេលតាំងសមាធិ និងកាន់តែធ្វើសមាធិបានល្អ យើងនឹងកាន់តែមានអារម្មណ៍ថា កាន់តែ បានសេចក្តីសុខថែមទៀត និងមានក្តីសប្បាយថ្មីៗ ជារហូតអស់កាល។ មិនថាយើងខិតខំព្យាយាមកម្រិតណាទេ គឺយើងនឹងមិនបានញ្ញាណទេពដូចជាការព្យាយាមតាំងសមាធិឡើយ។

ជុំវិញយើងរាលើគ្នាសុទ្ធតែមានព្រះពុទ្ធអង្គ តែយើងមិនបានឃើញព្រះពុទ្ធអង្គយើងមិនអាចគិតថាព្រះពុទ្ធអង្គបែបណា មិនដឹងថាព្រះពុទ្ធអង្គនៅខាងក្នុង ឬនៅខាងក្រៅខ្លួន គឺទាល់តែពេលណាយើងយករបាំងល្ងីល្ងើរចេញទើបដឹង ពេលនោះយើងដឹងថាព្រះពុទ្ធអង្គនៅខាងក្នុងខ្លួន យើងអាចរំលាយខ្លួនចូលជាមួយនឹងព្រះពុទ្ធអង្គ។ បើយើងលិចលង់ក្នុង សម្បត្តិលោកិយ យើងនឹងមានការឈីចាប់ បើយើងលិចលង់ក្នុងមហាសាគរនៃព្រះពុទ្ធអង្គ យើងនឹងរស់រាន្តជាយូរអនន្តរកាល។
ដូច្នេះបានជាយើង មិន ត្រូវស្វែងរកសុខសប្បាយតាមរយៈសម្បតិ្តលោកិយទេ តែត្រូវស្វែងរកសេចក្តី សុខសប្បាយជាមួយនឹងការភ្ជាប់ទំនាក់ទំនងព្រះធម៍។ ចូរចាំជានិច្ចថា មានតែព្រះពុទ្ធអង្គ ដែលផ្លាស់ប្តូរបេះដូងម្នាក់ៗ។ យើងមិនត្រូវប្រើកំលាំងថាមពលខ្លួនឯងសម្រាប់សាងអំពើរល្អ។ អំពើរល្អមានតែព្រះពុទ្ធអង្គមួយគត់ដែលអាចសាងបាន។ អាណាចក្រនេះជារបស់នៃព្រះពុទ្ធអង្គ។ ព្រះពុទ្ធអង្គទ្រង់ជាភ្នាក់ងារប្រតិបត្តិនូវរាល់កិច្ចការទាំងអស់។ បើសិនជាយើងជ្រះថ្លាថា រាល់អំពើរទាំងអស់គឺក្នុងនាមព្រះពុទ្ធអង្គ ពេលណាយើងជឿថាព្រះពុទ្ធអង្គគង់់ក្នុងខ្លួន យើង ដូច្នេះវានឹងជម្រុញឲ្យការគិតកាន់តែល្អ គឺដូរពីការគិតអិវជ្ជមានទៅជាការគិតវិជ្ជមាន។

នៅក្នុងស្នាដៃស្តីពី Bhagavar Gita ភគ្គវា ជីវិត ព្រះពុទ្ធអង្គ មានបន្ទូលថា៖
ល្ងង់ខ្លៅ ភ្លេចភ្លាំងមិនស្គាល់អាត្មាអញ (Me) ដែលជាអង្គបង្កើតសត្វលោក
ទាំងអស់មិនដឹងថា អត្មាអញគង់ក្នុងរូបកាយអស់ជនរាល់គ្នា។

ព្រលឹងត្រូវចងជាប់ជាមួយរូបកាយ ដោយច្រវ៉ាក់នៃចំណង់ ច្រវ៉ាក់នៃការប៉ុនប៉ង ច្រវ៉ាក់នៃបញ្ហា និង ច្រវ៉ាក់នៃភាពទុក្ខព្រួយ ហើយព្រលឹងកំពុតែព្យាយាមរំដោះខ្លួនឯង បើសិនជាព្រលឹងអាចរួចផុតពីការជាប់ច្រវ៉ាក់ បែបនេះ ជាច្រវ៉ាក់ចង់វិញ្ញាណបែបនេះតទៅ គឺថ្ងៃណាមួយ ដៃ ព្រះពុទ្ធអង្គ ដែលគេមើលមិនឃើញ និងលូក ចូលមកហើយ ព្រលឹងក៍នឹងមានសេរី។ ដោយការបានទំនាក់ទំនងជាមួយព្រះធម៍ គឺព្រះធម៍ នឹងការពារ ខ្លួនយើងប្រឆាំងតបទល់នឹងការប៉ុនប៉ង ភាពទុក្ខព្រួយនានា។
ការតាំងសមាធិគឺជាការដាស់តឿនយើង ម្តងហើយម្តងទៀតថា យើងមិនមែនជារូបកាយតូចចង្អៀតនោះទេ តែគឺជាព្រលឹងធំអនន្ត។ ការតាំងសមាធិគឺជាការស្រោចស្រពឲ្យយើងដឹងពីការពិតនៃខ្លួនយើង និង ឲ្យយើងថា ថាការគិតរបស់យើងកន្លងមកជាការខុសឆ្គង។ បើសិនជាមានក្សត្រាណាមួយ ស្រវឹងដើរចូលទៅក្នុងតំបន់ក្រីក្រ ដ៍អាណាធិប្បតេយ្យ ដោយភ្លេចអស់មិនដឹងថាខ្លួនជានណា រួចហើយដើរថ្ងូរថា “ម៉េចបាន ជាអញក្រយ៉ាងនេះ” ពេលនោះមិត្តភ័ក្រក្សត្រានឹងសើច រួចប្រាប់វិញថា “ ដឹងខ្លួនឡើង ចាំទេថា ព្រះអង្គគឺជាអង្គក្សត្រា”។

សព្វថ្ងៃនេះ យើងខាតបង់អស់ពេលវេលាជាច្រើនរួចទៅហើយ សេចក្តីស្លាប់នឹងយកយើងទៅរាល់ វិនាទី យើងត្រូវតែរំដោះ ព្រះពុទ្ធអង្គ ចេញពីទ្រុង មុនពេលយើងចាកចេញពីរូបកាយនេះទៅ មុនពេលយើងលែង មានឪកាសយកកំណើតជាមនុស្សលោកតទៅទៀតជារឿងរហូត។

ការប៉ុនប៉ង សេចក្តីលោភលន់ ចំណងកម្មជាមួយមនុស្ស ចំណងកម្មជាមួយទ្រព្យសម្បត្តិ ធ្វើជាទាសករនៃវិញ្ញាណ បំភ្លេចចោលការរស់នៅដោយធម៍ ការខ្ជិលច្រអូស និងការរស់នៅដោយគេបញ្ជា គឺជា សត្រូវធំដែលមិនអាចឈានទៅដល់កា រក្លាយខ្លួនជាព្រះពុទ្ធអង្គ(God Realization). ពេលយើងកំពុងរវល់ធ្វើការងារ ចិត្តយើងគិតដល់ព្រះពុទ្ធអង្គជានិច្ច ការគិតនេះកើតមកពីការតាំងសមាធិ យើងមានឪកាសបែបនេះតែក្នុងពេល យើងកំពុងមានជីវិតរស់នៅតែប៉ុណ្ណោះ។ ផលបានមកពីការតាំងសមាធិនៅតែមានសម្រាប់ខ្លួនយើង ពេលណាយើងមកបំពេញការងារប្រចាំថ្ងៃ ផលនៃការតាំងសមាធិនោះនឹងមកជួយយើង មករំលឹកយើងរាល់ពេល បំពេញការងារ។

មហិច្ឆិតាសម្បត្តិលោកិយតែងតែមិនទៀងទាត់។ មានមនុស្សខ្លះចំណាយពេលច្រើនឆ្នាំ ខំប្រឹង តែនៅតែមិនជោគជ័យ នៅតែមិនអាចសម្រេចមហិច្ឆិតា។ សម្រាប់សម្បត្តិពុទ្ធចក្រវិញ(ផ្លូវធម៍)ការខំប្រឹងខ្លាំងបែបណានៅតែមិនអាចសម្រេចបានជាដាច់ខាត ការខំប្រឹងរបស់គេនោះគឺព្រះពុទ្ធអង្គមិនទទួលដឹងឡើយ។

រូបកាយ គឺជាសត្រូវធំបំផុត ក្នុងការបានសម្រេចជាព្រះពុទ្ធអង្គ វាងាយក្នុងការដែលឲ្យយើងបោះបង់ចោល ងាយក្នុងការចងយើង។ អ្នកធ្វើធម៍គេតែងតែប្រឹងធ្វើភាពសាមញ្ញ សប្បាយ ធម្មតា គេមិនចាប់អារម្មណ៍ខ្លាំងជាមួយ រូបកាយទេ។ ការព្យាយាមជាប់ជាប្រចាំគឺរឿងចាំបាច់។ យើងត្រូវតែមានជំនឿ ត្រូវតែកំចាត់ចចោលរាល់ ភាពអវិជ្ជមាននានា បែបនេះ យើងនឹងសម្រេចតាមគោលបំណង។ បើសិនជាព្រះពុទ្ធអង្គ ហាក់ដូចជាមិនបានឆ្លើយតប គេមិនត្រូវមានការសង្ស័យ អាក់អន់ចិត្ត តែគេត្រូវតែបន្តព្យាយាមដោយជ្រះថ្លាមានព្រះធម៍។សេចក្តីខ្ជាប់ខ្ជួន (perseverance) គឺជាហេតុនាំដលភាពជោគជ័យក្នុងការធ្វើធម៍។ បើសិនជាព្រះពុទ្ធអង្គតបវិញដោយ ងាយៗ ដោយចំហរត្រង់ៗមកសាវគ្គជាអ្នកបួងសួងសុំមានពន្លឺរស្មី នោះគឺមនុស្សទាំងអស់នឹងស្វែងរកព្រះពុទ្ធអង្គ ភ្លាមៗ- មិនមែនមកពីពួកគេមានសេចក្តីស្រលាញ់ព្រះពុទ្ធអង្គ តែមកពីព្រះពុទ្ធអង្គប្រទានបុណ្យដល់ពួកគេនៅមានកម្រិត តិចតួច។មិនថាមានរឿងអ្វីកើតឡើងទេ យើងមិនត្រូវបោះបង់ចោលការតាំងសមាធិឡើយ ពេលវេលាចេះ តែកន្លងផុតទៅ នៅថ្ងៃណាមួយ យើងនឹងអស់ជីវិត យើងមានការសោកស្តាយ គោលបំណងយើងនៅមិន ទាន់បានសម្រេច។ ចូរកុំឲ្យមានថ្ងៃណាមួយកន្លងផុតទៅដោយមិនបានតាំងសមាធិ។ បើយើងមិនអាច រំលត់បាននូវការសប្បាយផ្នែកអារម្មណ៍ទេ គេនឹងមិនទទួលបានជោគជ័យណាមួយឡើយ។ សេចក្តីសុខ ពេញបរិបូណ៍កើតមានដល់ជនណាដែលគេស្ងប់ស្ងាត់ហ្នឹងធឹង។

ការតាំងសមាធិ មនុស្សអាចបំពេញតាមគោលបំនងដែលមានកំណើតជាមនុស្ស។ ការតាំងសមាធិគឺជាការគោរពបូជាមួយដែលបំពេញព្រះទ័យព្រះពុទ្ធអង្គ។ តាមរយៈការតាំងសមាធិ យើង ក្លាយទៅជាអ្នកមានទ្រព្យដោយមានព្រះពុទ្ធពរ នឹងទទួលបានសេចក្តីស្រលាញ់ពីព្រះពុទ្ធអង្គ។ យើងកសាងសេចក្តី ស្រលាញ់ យើងបណ្តុះសេចក្តីស្រលាញ់ បណ្តុះការបូជាថ្វាយព្រះ ដែលព្រះពុទ្ធអង្គប្រទានមក បែបនេះនឹងនាំយើង ឈានទៅរកការសម្រេចបានតាមគោលបំណងធំរបស់យើង ដូច្នេះការធ្វើសមាធិ គឺជាការដាក់ថ្វាយព្រះពុទ្ធអង្គ នូវការគោរពតាមព្រះរាជឆន្ទៈ គឺជាជំហានផ្តើមគោរពបូជា និងគោរពព្រះគ្រូ។ តាមរយៈការតាំងសមាធិ ទេវតាសណ្តោស ដែលយើងសាងមកជួយយើងចូលទៅក្នុងឋានជាកំណើតដើមគឺឋានទេវតា (Source) ។ ផល ពីការតាំងសមាធិពិតជាប្រពៃណាស់! យើងងាកបែរចេញពីអាណាចក្រ ពីមុនយើងប្រាថ្នារបស់ក្នុងអាណា ចក្រ ពេលនេះយើងងាកបែរសំដៅពុទ្ធចក្រ (ព្រះបិតា Father)។ យើងបានស្គាល់ពីព្រះពរ ស្គាល់ពីសេចក្តី សុខ ស្គាល់ការបូជាដ៍វិសេសវិសាល បន្ទាប់យើងរំលាយចូលជាមួយនឹងព្រះធម៍ ដើម្បីនឹងក្លាយទៅជាព្រះ មហាសាគរអង្គឯង។

មិនថាយើងនៅឆ្ងាយកម្រិតណា មិនថាយើងវង្វេងបែកពីព្រះពុទ្ធអង្គឆ្ងាយកម្រិតណា ដោយមានការគោរព បូជាថ្វាយព្រះ តាមរយៈការតាំងសមាធិនោះ គឺនឹងនាំគេទៅជួបព្រះពុទ្ធអង្គ ដូច្នេះគឺមានន័យថា ឆាកជីវិតយើងមិន ចំណាយឥតប្រយោជន៍ឡើយ។

ពិភពលោកនេះនឹងមានដំណើរការទៅដោយមិនត្រូវការយើង។ យើងមិនមែនជាធាតុសំខាន់ដូចជា យើងធ្លាប់គិត។ យើងត្រូវគេចោលចូលក្នុងធុងសំរាមអស់ជាច្រើនសតវត្សរួចមកហើយ។ ដូច្នេះមិនត្រូវ បណ្តែតបណ្តោយឲ្យជីវិតក្លាយជាគ្មានន័យតទៅទៀតទេ។ បើសិនជាយើងរស់នៅលើផែនដីនេះកំពុងតែ សុំទានគេ ហើយយើងធ្វើសមាធិបួងសួងដល់ ព្រះធម៍ គឺយើងជាអ្នកមានទ្រព្យជាងអ្នកមានលើ អាណាចក្រនេះទៅទៀត។ កាលណាយើងបានជួបព្រះពុទ្ធអង្គ អ្វីៗនឹងក្លាយជារបស់យើង។

មិនមានធ្វើអ្វីតាមគេប្រាប់ទេ តែធ្វើអ្វី ដែលយើងស្តាប់ឮ។ មានមនុស្សជាច្រើនឮគេប្រាប់ថាអ្វី ដែលគេត្រូវធ្វើ តែមានមនុស្សតិចតួចបំផុតដែលធ្វើតាមការឮសូរនោះ។ កាលណាយើងដឹងថារឿងណាមួយជារឿងត្រឹមត្រូវ មិនយើងមិនធ្វើតាមការនោះទៅ? ម៉េចបានជារឿងមិនយំទាររកព្រះ ចាំទាល់តែថ្ងៃលិចគឺហួសពេល។

ការតាំងសមាធិ គឺជាវិធីដែលយើងរស់។ យើងមិនចាំបាច់បិទបន្ទប់ជិតអស់ពេលពីរបីម៉ោង រួចហើយបែរជាបំភ្លេចចោលពេល មួយថ្ងៃអស់រលីងនោះទេ។ យើងត្រូវតែធ្វើការតាំងសមាធិទៅជាការពិតក្នុង ជីវិត គឺយកមកប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរស់នៅតាមព្រះពុទ្ធឪវាទ(teaching) ដើម្បីរស់នៅ តាម សមាធិនេះតែម្តង។ យើងកសាងបរិស្ថាននៃការរស់នៅមួយដែលយកការប្រតិបត្តិការតាំងសមាធិគ្រប់ពេល គ្រប់វេលា។ រាល់អ្វីៗដែលយើងធ្វើ ត្រូវតែជាការត្រៀមសម្រាប់ការពិចារណាពេលតាំងសមាធិលើកក្រោយរស់នៅក្នុងន័យពុទ្ធចក្រគឺជាការរស់នៅបែបសាមញ្ញ សុខ សប្បាយ។ ផលនៃសេចក្តីសុខ ផលនៃ ព្រះពរដែលបានមកពីការធ្វើធម៍និងជួយបង្វែរឆាកជីវិតយើងឲ្យមាន សមាទ្ធិធម៍ និងមានតុល្យភាព។ យើង ប្រឈមជាមួយនឹងកម្ម ទាំងកម្មអាក្រក់ ទាំងកម្មល្អ គឺយើងប្រឈមក្នុងការសម្របសម្រួលចំពោះការផ្លាស់ ប្តូរដ៍មិនចេះឈប់ឈ។ យើងមិនអាចផ្លាស់ប្តូរផ្លូវនៃព្រហ្មលិខិត (វាសនា destiny) ដោយការគោរពប្រតិបត្តិតាមព្រះគ្រូ ដោយមានការតាំងសមាធិ យើងនូវតែមានក្តីសុខសប្បាយ នូវតែមានសន្តិក្នុងជីវិតលើភព ផែនដីនេះ។

ព្រះមានសច្ចៈពិតជាមួយនឹងសាវគ្គរបស់ទ្រង់។ រាល់ពាក្យទាំងអស់ដែលសាវគ្គនិយាយទៅកាន់ព្រះពុទ្ធអង្គ គឺសុទ្ធតែជាសច្ចៈទាំងអស់ តែព្រះពុទ្ធអង្គតបវិញដោយអាឋ៍កំបាំង។ ការស្វែងរកធម៍របស់សាវគ្គត្រូវតែបន្ត។ យើងមិនអាចសុំព្រះពុទ្ធអង្គ ដោយគ្រាន់តែទួញសោកឡើយ គេត្រូវតែបន្តមិនឈប់ឈ មិនអាចប្រើប្រាស់ប្រដាប់ ក្មេងលេង លុយខ្មោច មិនអាចប្រើកេរ្តិឈ្មោះ មិនអាចប្រើប្រាស់ការស្រលាញ់បែបមនុស្សលោកធម្មតា។ កាលយើងមានចំណង់តែមួយគឺព្រះពុទ្ធអង្គ នោះព្រះពុទ្ធអង្គនឹងបង្ហាញព្រះកាយ។ ពេលកិច្ចការលើផែនដីត្រូវបានបញ្ចប់ យើងនឹងមានក្តីសុខជាបរមសុខអស់កាល និងបានក្លាយជាព្រះអនន្ត (Infinite) បើសិនជាមនុស្សយើងមិន យំស្រែក មិនខំជំនៈដើម្បីបានរំដោះខ្លួនទេ តើអ្នកណានឹងធ្វើកិច្ចការនេះសម្រាប់យើងទៅ?

ការមានសទ្ធារ មានសេចក្តីព្យាយាមខ្ជាប់ខ្ជួន នឹងជួយចម្រុងចម្រើនឲ្យយើងបានត្រាស់ដឹង (enlightenment)។ ពេលណាឪកាសល្អមកដល់ កិច្ចការដែលគេបានត្រៀមរួច កិច្ចការដែលគេមើលមិន ឃើញពីមុនមកនឹងប្រដិតខ្លួនឡើង។ ក្នុងពេលជាមួយគ្នានេះ យើងមិនត្រូវបាក់ទឹកចិត្ត មិនត្រូវអស់សង្ឈឹម កាលណាយើងរួចរាល់ក្នុងការរំលាយខ្លួនទៅជាព្រះពុទ្ធអង្គវិញ រាល់ការភ័ន្តច្រឡំ រាល់ការភ័យខ្លាច រាល់ការព្រួយ នានានិងវិនាសបាត់អស់ចេញពីខ្លួនយើង យើងនឹងឃើញច្បាស់ថាយើងកំពុងស្ថិតនៅទីណា។ យើងមិនមែនជាជនជាតិណាមួយ មិនមែនជាវប្បធម៍ណាមួយ មិនមែនជាពូជសាសន៍ណាមួយ មិនមែនជាទស្សនៈ វិស័យណាមួយ ក៍មិនមែនជាលទ្ធិសង្គមណាមួយដែរ។ ការកំណត់ខ្លួនឯងច្បាស់លាស់គឺលក្ខណ្ឌ គឺជា បរិស្ថានមួយ ដែលជះឥទ្ធិពលដល់ការគិតនោះគឺ នាំការគិតរបស់យើងមានដែនកំណត់។ យើងគ្មានទេដែន កំណត់បែបនេះ យើងផ្តើមមើលឃើញពន្លឺពេញបរិបូរណ៍ យើងរស់នៅដោយគ្មានការផ្លាស់ប្តូរ ដោយគ្មាន ចំណងកម្ម។ យើងក្លាយជាមនុស្សដែលជាធាតុព្រះពុទ្ធអង្គពិតៗ ជាមនុស្សដែលធ្វើទង្វើរព្រះពុទ្ធអង្គ។ យើងជាព្រះពុទ្ធអង្គពេញលេញ និងជាព្រះដ៍អនន្ត Complete and Eternal.៚


Meditation

Real spiritual growth can be achieved only through the practice of meditation. There are many ways to meditate, and each method varies in its results and purposes. The meditation described here is the technique of uniting the soul with the primordial power or Shabd. It is simply and solely concerned with uniting us with our source.

To be able to make contact with this power that manifests Iwithin us as inner light and sound, we need to follow the technique of meditation prescribed and taught by a spiritual teacher who is himself in contact with it. If we have a radio that is disconnected from its source of energy, then obviously we would not be able to hear any music from it. To tune it to a broadcasting frequency, we would have to find a way to connect the radio to a source of power. In the same way a true, living spiritual teacher, being tuned in to the source of energy that created the universe, is able to show us how to reconnect ourselves to the inner spiritual music that is re- sounding within each and every one of us.

The inward journey

Life may be considered a journey. The first plane of this journey is the one we are travelling on now in which we associate ourselves with the world through the senses. Though we may experience many moments of happiness in this plane, there is also plenty of frustration and suffering. The called plans we can eat this level will always be transformed into pain or disillusionment with time. Limited by our senses and worldly attachments that hold us captive, we remain confined to this world and oblivious to all else. We have no idea of the second plane of the journey-the journey inward.

Lasting happiness is attained by beginning the second plane of the journey. We ascend to this plane through meditation. It starts to happen the moment we begin to raise our consciousness through the body and concentrate it at the spiritual eye focus. This focus is the natural seat of the mind and soul in the physical body a point about midway between, and slightly above, the two eyes. It is a subtle spiritual point and cannot be found by physically dissecting the body. It is at this subtle point that the mind and the soul are knotted together, the resting point of our conscious- ness in the waking state. And it is here, if we raise our conscious- ness to this level, that we contact the Shabd, or the enrapturing music of God.

When, through the practice of meditation, we come in contact with the bliss of the divine melody, the same mind that is constantly running after sensual pleasures becomes completely subdued. The pleasures of the world become utterly insipid. When we mould our life towards the aim of contacting the divine melody, our life will become more meaningful and worth living

Dying while living 

It is true that the treasure of the Shabd lies within us. It is our wealth. It is there for us. But we will discover it only when we praise the technique of meditation taught by a living teacher-a perfect master of the spirit.

Only a true living mystic can teach the technique of meditation by which we withdraw our consciousness from the entire body, up to the spiritual eye centre, where we come in contact with the Sound Current. The mystics refer to this process of meditation as 'dying while living'.

As explained before, when death comes, our soul withdraws upwards from the soles of the feet and comes to the spiritual eye centre. First the feet become cold; then the legs become cold; then the whole body becomes numb and the organs of the body cease to function. When the soul goes through the spiritual eye centre, then the body, lacking the soul, cannot survive and we die.

By the same process in meditation we die while living. According to the teachings of the saints, meditation is the process by which the entire life consciousness leaves the lower body and the soul cur- rent is concentrated at the spiritual eye. We are then able to break through the physical plane and the soul's real journey homeward begins.

The essential difference between ordinary death and dying while living is that in meditation the soul's link with the body is not broken. The organs of the body continue to function, and the soul returns to the body at the end of meditation.

When the attention is functioning below the eyes, we are dead as far as the real and everlasting life is concerned. When the attention is withdrawn and concentrated at the spiritual eye centre, we become truly alive and are dead as far as the world is concerned.
Conquering death

One of the benefits of the teachings of the saints is that a disciple crosses the gates of death in a conscious state of happiness. This is the experience of the disciples who have diligently followed the instructions of a true spiritual teacher. It is not merely talk or a fable taken from scriptures. Those who strictly follow the instructions of a true spiritual teacher can reach the state of dying daily while living. Once they achieve this exalted condition, they can go into the regions above, and then come back into the same physical body at will. For them God is a living reality. They have conquered death 

To die while living is the chief motivation in spirituality be- cause it is only after such death that the soul comes really alive. Dying while living has nothing to do with committing suicide or being cremated, or buried. Rather, if one learns this art, one can end the cycle of birth and rebirth and live forever. Being able to cross the gates of death, the disciple loses all fear of dying.

We can never realize true life until we go beyond the domain of death, or, in other words, until we are reborn into the subtle higher regions. That is why Christ says: "Except a man be born again, he cannot see the Kingdom of God" (John 3:3). If one masters this technique, one need never return to the suffering of this world again.

Instant results?
Dying while living is not accomplished easily. Only they who have subdued the mind, dissolved all desires and cravings and annihilated the ego can gain this experience. It is not as easy to obtain as it is to read or to talk about, for one can achieve it only by letting go of the world. So long as worldly desires control the body, the soul cannot leave it. It is only by detaching oneself from the body and mind that one can die while living.

Some people mistakenly believe that one can merge into God- consciousness in the twinkling of an eye. But there are no shortcuts in spirituality. Real alchemy is the process of transmuting base metals (this mortal life) into gold (immortality) and that takes time and effort. Don't be under any illusions! Achieving this condition doesn't happen overnight. It is a steady process of transformation, not of information.

When we undertake any task, we are often anxious to get quick results. Being result-oriented may work in the business world, but, in spirituality, things are different and they often seem contradictory. The first thing if we want results-is to forget about results.

In the beginning we need to give less attention to the result, and more to effort. This attitude helps us to be more skilful in our work and to solve the problems as they emerge on our path. If we take care of the moment, automatically we take care of the future.

The attitude needed in spirituality is different from what is needed in the material world. Spirituality demands that we modify our worldview, become more humble in our approach to life with no great expectations-just like a child learning to write. The child is absorbed in learning, practicing, just doing it with no expectations. The transformation from novice to expert takes time. It takes patience, the will to put in the effort, and the will to struggle as long as necessary.

The warrior within
Our higher mind and our downward tendencies engage in a life- long battle and the struggle continues until one side is victorious. To win this fight for our higher mind, we must rely on endurance, proper effort and the guidance and support of the living teacher. If we see the world as it is, if we are tired of running from ourselves and the anguish of loneliness, if we see that we are simply looking everywhere for substitutes for love, then we have no other option but to be bold enough to struggle.

This inner struggle will be difficult. Do we want to go through the hardships of letting our attachments go? If so, are we ready to make the sacrifices that are necessary to acquire a new way of seeing and doing things? Think about it. There are many spiritual paths. This one is not meant for everybody. It requires a lot of courage, patience and persistence.

There is an anecdote taken from the life of the famous painter Picasso that illustrates this point. Once, while visiting one of his last exhibitions, a lady approached him: "Maestro, your paintings are very beautiful," she said, "but tell me, couldn't a child paint the same way you do?" "Si, you are absolutely right."

said Picasso, "the only difference is that it took me ninety years to paint like a child."
It took Picasso a lot of time, hard work, and patience to ac- quire the simplicity of a child again. Likewise, we have to work hard, but we can bring that innocence, that simplicity and that purity back to our lives. By relying on the five pillars of spirituality our whole worldview will become different. It will become more relaxed, more loving and more fruitful.

Picasso had to unlearn everything he had learned to become child-like again. That is the approach we need in our life. When we are established in spirituality, we live in the here-and-now, and the question of result doesn't arise. We become result-oriented when we don't want to be where we are; when we want to arrive at the result without putting in the effort; when we miss the opportu- nity to enjoy the effort itself. Meditation is the effortless effort that brings simplicity and purity back to our lives.

Letting go of our attachments 
Meditation is the medicine that will cure us from the suffering that we have brought upon ourselves. If we want this medicine to work, we have to let go of many attachment and meaningless pursuits that further complicate the illusion in which we live. Through meditation alone can we learn to let go of our attachments before: we die.
Our lives should not revolve around any attachments- whether they are people, pets, objects, jobs, roles or projects. By quietening the mind, meditation helps us to think more clearly and to put things in their proper perspective. By the practice of meditation we become aware that we will be here in this world for only a certain time. Nothing belongs to us, nor do we belong to anyone. We are all just passing through. There is nothing to get hung-up on. We can let go of our attachments. We can let go of everything that doesn't last.  

Meditation makes us aware that everything in life is transitory. No matter how much time we devote to something, be it our own body, another person, work or anything else, eventually, at the time of death, we will have to let it go. Whether we want to or not, we will have to let go of everything. So what the mystics are telling us is to let go, in our hearts, of all these attachments before we die; and the sooner we let go of them in our hearts, the happier we will be. As stated before, in meditation we learn to quieten the mind. When the mind becomes settled, we begin to see that we are apart from our mind. Meditation helps us to become free from the habit of judging, which stregthens our ego, and from the thinking processes which create our illusions. When the mind becomes free from judging and when the current of thoughts settles down, we begin to see where we really stand. We might not like it. But the only way to make any progress is to accept our secret devils and to recognize our weaknesses, and then to work on them. An alco- holic, a drug addict or an obsessed person cannot begin to cure himself or herself until he or she acknowledges and accepts the basic problem. It is essential to know ourselves as we are before we can change.

The attachments and obsessions that we so ardently cling to only make us suffer. They delay our spiritual journey and make it harder for us to begin to live fully. They perpetuate the illusion that we belong here. But we don't belong here. This is not our real home. Here everything is changing and will not last. The only thing that exists here permanently is our true self, the Shabd, which is awareness eternal, existence eternal, and bliss eternal. The only way to get in contact with this eternal self, to realize what we really are, is through meditation.

Only meditation goes deep enough to uproot our problems. Wishful thinking, mental affirmations and venous types of the rapiers just scratch at the surface. They may work for a while, but after some time their power evaporates and we go back to our habitual  ways of behaviour. These methods are like taking aspirin for cancer. Meditation on the Word or Shabd strikes at the root of our prob- lems by dissolving our attachments, and by putting us in contact with the primordial source of power and joy.

Meditation helps us develop our latent positive qualities. It dissolves the blocks that prevent them from coming to the fore. By the correct practice of meditation, we get closer to the core of our being, and then, automatically, our positive qualities begin to show themselves. They come up to the surface of our being just like cream rises naturally in milk. Through meditation our downward tendencies turn around. Anger becomes tranquility, lust becomes indifference, greed becomes contentment, ego becomes humility. and attachment becomes real love.

As we become aware of the Shabd in us, we experience a radical change in our approach to life. We quite naturally adjust our priorities and make the effort to behave in a way that is in harmony with who we are and with the world. Our problems don't go away. but we are stronger and better equipped to deal with them. We don't lose our balance and we maintain our inner peace.

The peace we find through meditation is independent of any external factor. In that peace we are aware of reality. Meditation makes us more focused, more skillful and more productive in every- thing we do. With meditation we give direction to our life, and we purify ourselves. It removes the tensions and the junk that clutter our mind. Meditation stills the mind and resurrects our soul. Meditation makes us aware of the deep love present inside us. It is the only means to know, experience, and go back to God.

No comments:

Post a Comment