ណាម សមាធិ Naam Meditation ជាប្រភេទ សមាធិ របស់ សាសនាសិក្ខា Sikhism ដែលខ្មែរនិយមហៅថា បួស គឺសំដៅថាជាក្រុម អ្នកបូស លុះពេលសឹកមកវិញ ខ្មែរយើងនាំគ្នាហៅថា ចាកសិក្ខា ឬ ចាកសិក្ខាបទ បានន័យថា ចាកចេញពី សាសនាសិក្ខានេះឯង។ យោងតាមប្រវត្តិសាស្រ្ត សាសនា សិក្ខា បង្កើតនៅឆ្នាំ ១៤០០ ជាង ដែលមាន សម្តេចសង្ឃ ១០អង្ក ហៅថា ព្រះគ្រូ Guru or Master ក្រោយមក ចាប់ពីឆ្នាំ ១៩០០ មានការផ្លាស់ប្តូរ ទៅជា ព្រះគ្រូរស់ Living Master ដោយសំអាងថា ព្រះគ្រូដែលស្លាប់បាត់ ឬ សុគត មិនអាចចេញសម្តែងធម៍ទេសនាបានឡើយ ។ រឿងនេះ ជាការបញ្ចប់ការសង្ស័យ ការបកស្រាយថា សាសនាសិក្ខា គឺជា សាសនាព្រះពុទ្ធ ព្រោះទ្រឹស្តី គេចែងថា ព្រះពុទ្ធ សុគតទៅហើយ មិនអាច ប្រៀនប្រដៅ យើងបានទេ គឺមានតែ សាសនាសិក្ខានេះ ដែលមាន ព្រះបរមគ្រូនៅរស់មានជីវិត។
សាសនា ព្រះពុទ្ធ មានការតាំងសមាធិ បែប វិស្សុទចិត្ត ឬ ធ្វើចិត្តឲ្យស្អាត Mindfullness ដើម្បីជាជំហានដើរទៅរក ជីវិតជាទេវតា ឬ ជីវិតជាព្រះពុទ្ធ Bhudda Lifestyle សំដៅថា រស់នៅ ត្រឹមត្រូវ ៨ យ៉ាង ចំណែក សាសនា សិក្ខានេះ គេធ្វើសមាធិបែប ណាម Naam គឺ គឺជា ជីវិតការរស់នៅ Lifestyle ដោយការ ហូបបួស Vegeterianism ដែលខុសគ្នា ត្រង់ថា ព្រះសង្ឃពុទ្ធសាសនា ឆាន់សាច់ ឆាន់ពង ស៊ុត ចំណែក ព្រះសង្ឃ និង សាសនានិកសិក្ខា គេ ហូបបួស បូកមិនសម្លាប់សត្វ..ដូចព្រះពុទ្ធសាសនាដែរ។
ការធ្វើសមាធិតាម ណាម សម្រាន្ត មាន ០៤ដំណាក់កាល ដែលទី (១) គឺជាកាយវិការអង្គុយឲ្យ ស៊ុប ល្អមានលំនឹង មានបរិយាកាសល្អ ដើម្បី ប្រមូលអារម្មណ៍ ប្រមូលចិត្ត ហៅចិត្តដែលតែងតែនៅខាងក្រៅខ្លួន ដែលតែងតែគិតពីនេះ ពីនោះ គិតពីរឿងក្រុមគ្រួសារ រឿងការងារ រឿង ប្រទេសជាតិ រឿង មុខរបរ រឿង សង្គម..រឿងៗ សព្វគ្រប់បែបយ៉ាងនោះ ឲ្យ មកស្តាប់ ព្រះសម្លេង Sound ដែល ជាការ សូត្រធម៍ សូត្រឈ្មោះ ព្រះ សូត្រអ្វីៗ ដែលជាការចង់ចាំ ជាការស្រួលដល់យើង ដើម្បី រំលឹក ដូចជា ឈ្មោះឪពុក ម្តាយ គ្រូ អ្នកមានគុណ ឬ យាយ តា តែជាទូទៅ គេសូត្រ ឈ្មោះ ព្រះ ឬ សូត្រធម៍ ដើម្បី ឲ្យត្រចៀក និង ចិត្ត មកស្តាប់ មាត់ ដែល បន្លឺសម្លេងនេះឯង ថាមាត់កំពុងសូត្រ អំពី អ្វី? មានន័យថាម៉េច? ដកដង្ហើមតាមសម្រួល វែងខ្លី...។
ដំណាក់កាលទី (២) សំដៅថា ការទាញចិត្ត ដដែល ប្រាប់ចិត្តថា កុំរកព្រះនៅតាមព្រៃភ្នំ តាមវត្ត តាមវិហារ តាមរូងភ្នំ តាមធម្មយាត្រា ឬ ព្រះ ទេវតានៅលើមេឃ លើដើមឈើ ទេវតាដើមឈើ ទេវតាសត្វគោ ទេវតាជ្រួក ទេវតាអណ្តើក ទេវតាពស់...គឺទេវតា ឬ ព្រះ សណ្ឋិតនៅក្នុងរូបកាយអង្គអញ គឺ ខ្ញុំកូណានេះឯង។ លុះដល់ ដំណាក់កាលទី (៣) គឺ ការកុំមានការរំពឹងទុកដូចសព្វដងដែល ចិត្តគិតថា ថ្ងៃណាមួយ អាចត្រូវឆ្នោតលេខធំ មានលុយច្រើនរាប់លានដុល្លា អាចមានសំណាង មានទេវតា ហោះមកពី ឋានលើ ចុះមក សម្លឹងឃើញ ខ្ញុំកូ មាននិស្ស័យ ទេវតាឲ្យកំណប់ ឬ មួយគិតថា ទៅ ដើរលេង ជួបជាមួយ អ្នកមានបុណ្យម្នាក់់ គេឲ្យលុយ ឲ្យឡាន ឬ មួយថា សំណាងនឹងកើតមាន ដោយការផឹកស្រាបៀ ត្រូវរង្វាន់បាន ឡាន ទំនើបមួយគ្រឿង គឺដំណាក់កាលនេះ យើង ហៅចិត្តមក ប្រាប់ថា រតនសម្បត្តិ ទ្រព្យ វិជ្ជា រូបសម្បត្តិ មាសពេជ្ជ ទាំងអស់សណ្ឋិតនៅក្នុងខ្លួនអញ ក្នុងខ្លួនខ្ញុំកូណានេះទេ ។ ចូលដល់ដំណាកកាលចុងក្រោយ គឺ ដំណាក់កាលទី ( ៤ ) ដែលសំដៅថា យើងបានជួបជាមួយ ទេវតា ឬ ព្រះ ដែលព្រះជាមហាសាគរ Ocean ចំណែក ខ្លួនយើងជា ដំណាក់ទឹក drop of Ocean គឺ យើងបានរំលាយ រលាយខ្លួនចូលជាមួយ ទេវតា ឬ ជាមួយព្រះឡើងវិញ ដែលជា ព្រះប្រភព The Source, The Origin. The Home. យើងទទួលខ្លួនឯង គ្រាន់តែជា ដំណាក់ទឹក មិនអាច ហៅ មហាសាគរមកចូលជាមួយ ដំណាក់ទឹក តូចមួយនេះទេ គឺមានតែ ដំណាក់ទឹកនេះ ចូលជាមួយ មហាសាករវិញ -- និយាយដោយខ្លួនស្រួលស្តាប់ គឺ យើងលែងមាន Ego ដែលជាចិត្ត រឹង មានៈ មានតែអញ ដែលពូកែជាងគេ ឆ្លាតជាងគេ ដូចមុន គឺពីពេលនេះ តទៅ មាន ទេវតា មានព្រះដែលជា ជំហារ ដែលឆ្លាត ពូកែ ចាំជួយថែរក្សាយើងខ្ញុំកូណាជាប់ជាប្រចាំ ។ រាល់អ្វីដែលខ្ញុំកូណាគិត វិភាគឃើញ គឺចេញមកពី ទេវតា ដូច្នេះ បានជាខ្ញុំកូណា ធ្វើបែបនេះ ឬ បែបនោះ គឺចេញពីការតាំងសមាធិ មិនមែន ចេញមកពី ចិត្តវាប្រាប់ថា ត្រូវធ្វីកិច្ចការនេះ មុន ឬ កិច្ចការនោះក្រោយឡើយ ។
ខាងក្រោមនេះជាការតាំងសមាធិ បែប Naam Simran
វីដេអូទី ១ វីដេអូទី ២
No comments:
Post a Comment