Monday, October 21, 2019

The Science of the Soul,Cambodia

មជ្ឈមណ្ឌល វិទ្យាសាស្រ្តព្រលឹង The Science of The Soul,Cambodia
និកាយអាហារបួសកម្ពុជា Cambodia's Vegetarianism 

រាដា ស្វាមី  Radha Soami ប្រែថា ជំរាបសួរ គេនិយាយពេលជួបគ្នា ឬ ពេល ស្តាប់ធម៍ទេសនា គេនិយាយថា រាដា ស្វាមី ប្រែថា សូមថ្វាយបង្គំ។ ការទេសនាបង្រៀន គេហៅថា សុទ្ធ សាង Satsang ។ មិនមានអ្វីថ្មីឡើយ គឺ ភាសាទាំងនេះ ប្រជាជនខ្មែរធ្លាប់ប្រើប្រាស់ កាលជាង ១០០០ ឆ្នាំ មុន​!

វិទ្យាសាស្រ្តដូងព្រលឹង The Science of the Soul ជាបណ្តុំកម្រងជំនឿរបស់ទស្សនវិទូនានាជុំវិញសកលលោក ដែលយល់ថា មនុស្សមានដូងព្រលឹង  ទោះជាស្លាប់ក្តី ក៍ព្រលឹងនៅរស់ មកចាប់ជាតិជាថ្មី។ វិទ្យាសាស្រ្តព្រលឹង The Science of The Soul, មិនមែនជា ក្រុមសាសនាគ្រឹស្ត ឬ សាសនាឥស្លាម ឬ សាសនាណាមួយឡើយ គឺសំដៅដូចដែល ខេមរភាសាយើង ហៅថា បួស ឬ អ្នកបួស ឬ កាន់សីល ៣ សីល ៥ ស៊ីល ៨ ឬ សីល ១០ បានន័យថា ជា សមាគម តបទទួលទានសាច់ គឺ ហូបបន្លែ ផ្លែឈើ អ្វីដែលខុសគ្នាជាមួយ សាសនាព្រះពុទ្ធ គឺ ទីនេះ មិនមែនជាកន្លែងសាសនា Religion ទេ គ្រាន់តែជា ជំនឿ Belief ឧ.​ដូចជា អ្នកកាន់ពុទ្ធសាសនា តែ ទទួលសាច់ សាច់ សាច់គោ សាច់ក្របី សាច់ឆ្កែ ឆ្មា...ខុសពី អ្នកបួស Vegetarian គឺ តបសាច់ តាមការសម្លាប់​ដែលដូចជា លោកយាយ លោកតា ដូនតាយើង គាត់ ពិសារបាយ ជាមួយ ផ្លែស្វាយ ឪឡឹក ឬ ល្ង... 



សមាធិ ( ប្រភព )

សារប្រយោជន៍ សមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ ទី១ ៖ សមថកម្មដ្ឋាន និង ទី ២ វិបស្សនាកម្មដ្ឋាន ។
  1.  ទី១ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឲ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។ សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ ៖ 
    1. ១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយ​ជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។ 
    2. ២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង ៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេប៉ុន្តែ អារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។
    3. ៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ុបក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ចិត្តេកគតា រួមជាអង្គ ៥ ។
 អ្វីជាអារម្មណ៍របស់សមថសមាធិ ? ពាក្យថា សមាធិ ប្រែថា ចិត្តស្ងប់ នេះមិនមែនសុទ្ធតែត្រឹមត្រូវជា សម្មាសមាធិ ទាំងអស់ទេ ។ ឯមិច្ឆាសមាធិ គឺ សមាធិ ខុសចាកគន្លងធម៌ឬសមាធិចិត្ត ដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេស ថាជា លោកុត្តរៈ មាន មគ្គ ផល និព្វាន ហើយលះបង់ការប្រតិបត្តិ ចម្រើនភាវនា ចោលព្រោះហេតុដូច្នេះ សមាធិចិត្ត ជា សម្មាសមាធិ ទៅបាន កេចិអាចារ្យ ឬ អដ្ឋកថាចារ្យ ទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង ៤០ យ៉ាង តាមអធ្យាស្រ័យ ឬ ចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ ។

បើសិនជាលោកអ្នកចឹងដឹងបន្ថែម សូមទំនាក់ទំនង តាម Contact ដូចខាងលើស្រាប់ សូមអរគុណ

No comments:

Post a Comment