Monday, October 21, 2019

សមាគម​រស្មី​កុមារ​កម្ពុជា​ថ្នាល​វិជ្ជា​កុមារ​ទី​ទ័ល​ក្រ

ទំនាក់ទំនង Facebook 

សមាគមរស្មីកុមារកម្ពុជា

លោកស្រីជុំ សាមីន និងសហព័ន្ធសមាគមមិត្តភាពវៀតណាមកម្ពុជា ខេត្តគៀងយ៉ាងចុះសួរសុខទុក្ខសមាគមរស្មីកុមារកម្ពុជាត្នោតជ្រុំ

AKP ភ្នំពេញថ្ងៃទី ២១ ខែ មករា​ ឆ្នាំ ២០១៣– លោកស្រី ជុំ សាមីន កែបជុតិមា ប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ដែលជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រចំាការនិងជារដ្ឋមន្រ្តីទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចបាននំាគណៈប្រតិភូសហ ព័ន្ធសមាគមមិត្តភាពវៀតណាមក្ពុជាខេត្តគៀងយ៉ាងដឹកនំាដោយលោក ឡេង យំាងដុង ប្រធានសហ ព័ន្ធសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្តគៀងយ៉ាងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅសួរ សុខទុក្ខ និងចែកអំណោយដល់សមាគមរស្មីកុមារកម្ពុជាដែលមានទីតំាងនៅសហគមន៍ត្នោតជ្រុំ ៤ ក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមករាឆ្នំា ២០១៣ កន្លងទៅនេះ។

លោក ប៉ាត ណូន ប្រធានក្រុមប្រឹក្សាភិបាលសមាគមរស្មីកុមារកម្ពុជាបានលើកឡើងពីការងារ របស់សមាគមដែលជាមជ្ឈមណ្ឌល បណ្តុះបណ្តាលកុមារកំព្រា អនាថា និងនិសិត្សទីទ័លក្រលើជំនាញ សំអាងការ កែសម្ភស្ស និងជួសជុល នៅតាមអង្គការនានា ដែលគេអាចជួយបាននាពេលកន្លង មក ក្នុងនោះក៏មាន ក្រុមសិល្បះ បណ្តុះបណ្តាលផ្នែកកីឡាប្រដាល់ក្បាច់គុនបូរាណខ្មែរ និងកីឡាបាល់ ទាត់ជាដើម អស់រយះពេល ១៣ ឆ្នំាមកហើយតំាងពីឆ្នំា ១៩៩៥ ហើយកាលនោះមានទីតាំងនៅ សំ ណង់អនាធិប តេយ្យប៊ូឌីង លុះដល់ឆ្នំា ២០០៨ សាលារាជធានីភ្នំពេញបានប្តូរទីតំាងថ្មីឲ្យសមាគមមក តំាងទីលំនៅក្នុងសហគមន៍ត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រហូតមកដល់ពេលនេះមាន រយះពេល ៥ ឆ្នំាហើយ។ លោក ប៉ាត ណូន បានបន្តថា ក្រោយមកនៅទីតំាងថ្មីនេះសមាគមបានការជួយគិតគូ និងយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសពី ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានជួយផ្នែកហូបចុក សាលារៀន អាគារស្នាក់នៅចំនួន ២ ខ្នងក្លឹបកីឡាប្រដាល់មួយខ្នង។ល។និងពី លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកស្រីព្រមទំាងអាជ្ញាធរគ្រប់ថ្នាក់ផងដែរ។លោក ប៉ាត់ ណូន ក៏បានលើកឡើងពីសមិទ្ធផលរបស់សមាគម ដែលមាននិងកំពុងកសាង ដែលមកដល់ ពេលនេះសមាគមមាន កុមារកំព្រា និងអនាថា និសិត្សក្រីក្រមានចំនួន ១០៥ នាក់បុគ្គលិក ២២ នាក់ និងកីឡាករ ៩ នាក់។

លោក ឡេ យំាងដុង បានសំដែងនូវការីករាយដោយបានឃើញកុមារទំាងអស់នៅក្នុងសមាគម នេះមានទឹកមុខស្រស់ប្រកបមាន សុខភាពល្អ ហើយលោកសូមកោតសរសើរចំពោះសមាគមរស្មីកុមារ កម្ពុជា ដែលមានការគំាទ្រ និងជួយជ្រោមជ្រែង ពីអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបង្ហាញពីការគិតគូរដល់អនាគតរបស់កុមារ មិនថាកុមារកំព្រាឬជនអនាថាទេពួកគេសុទ្ធតែ ជាពលរដ្ឋដូចគ្នាដែលចំាបាច់ត្រូវយកចិត្តទុកដាក់ពីពួកគេគ្រប់ពេល។លោក ឡេ យំាងដុង បានបន្តថា កុមារទំាងអស់នេះនៅពេលខាងមុខពួកគេពិតជាមានមុខរបរសមរម្យ និងពិតប្រាកដមួយដោយពួក គេបានទទួលការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីសមាគមផង និងពីអាជ្ញាធរផងនោះ។ លោកប្រធានសហព័ន្ធសមាគមវៀតណាមកម្ពុជាខេត្តគៀងយ៉ាងបានបញ្ជាក់ទៀតថា លោក មកទីនេះដើម្បីសួរសុខទុក្ខផង និងនំាយកអំណោយតិចតួចមកចែកជូនកុមារកំព្រា និងអនាថា ព្រម ទំាងនិសិត្សទីទ័លក្រ មន្រ្តីបុគ្គលឹកនៅទីនេះ ដើម្បីជាការផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងខេត្តគៀង យ៉ាង និងរាជធានីភ្នំពេញឲ្យកាន់តែជិតស្និតបន្ថែមទៀតគង់វង់ជារៀងរហូត។

លោកស្រីជុំ សាមីន កែបជុតិមា បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធសមាគម មិត្តភាពវៀតណាមកម្ពុជាខេត្តគៀងយ៉ាង ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខកុមារកំព្រានិង អនាថានៅសមាគមរស្មីកុមារកម្ពុជានាពេលនេះ គឺជាទឹកចិត្ត មនុស្សធម៍ មួយដ៏ល្អរបស់មិត្តភ័ក្រ្តជិតខាង ដែលជួយគ្នាទៅវិញទៅមក ហើយមិត្តវៀតណាម តែងតែគិតគូដល់ សុខទុក្ខបងប្អូនប្រជាជនកម្ពុជា គ្រប់ពេលវេលា ដែលបងប្អូនកម្ពុជាមិនដែលបំភ្លេចគុណចំពោះបងប្អូនវៀតណាមទេ។ លោកស្រីជុំ សាមីន កែបជុតិមា ក៏បានរំលឹកឡើងវិញថា សមាគមរស្មីកុមារកម្ពុជានេះ កន្លង មកបានទទួលនូវការយកចិត្តទុកដាក់គិត គូរគ្រប់យ៉ាងពីរាជរដ្ឋាភិបាល ពិសេសពីសំណាក់លោក អភិបាលរាជធានីភ្នំពេញ ពីគណបក្សប្រជាជនរាជធានីភ្នំពេញ ពីសមាគម នារីរាជធានីភ្នំពេញ ពីសហ ព័ន្ធសមាគមយុវជនរាជធានីភ្នំពេញ ពីអាជ្ញាធរខណ្ឌមានជ័យក្នុងការជួយឧបត្ថម្ភគំាទ្រដល់សមាគម នេះគ្រប់យ៉ាង ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សឲ្យក្លាយទៅជាពលរដ្ឋល្អមានមុខរបរពិត ប្រាកដ សម្រាប់ចិញ្ចឹម ជីវិតទៅអនាគតដោយជួយតំាងពីកកើតរហូតទទួលបានជោគជ័យ និងបន្តទៅ មុខទៀត។ នៅក្នុងឱកាសដែរលោកស្រីប្រធានបានផ្តល់ថវិកាចំនួន ១ លានរៀលដល់សមាគមរស្មីកុមារ កម្ពុជាផងដែរ ហើយសហព័ន្ធសមាគម មិត្តភាពវៀតណាមក្ពុជាខេត្តគៀងយ៉ាងក៏បានចែកអំណោយ ដល់កុមារ និងសិស្សទីទ័លក្រចំនួន ១០៥ នាក់ក្នុងម្នាក់ទទួលបាន ៣ ម៉ឺនរៀលបុគ្គលិកគ្រូៗ ចំនួន ២២ នាក់ក្នុងម្នាក់ៗ ទទួលបាន ៦ ម៉ឺនរៀលនិងកីឡាករ ៩ នាក់ក្នុងម្នាក់ៗទទួលបានចំនួន ៦ ម៉ឺនរៀល៕ ដោយ លោក សួស សំរិត

(ភ្នំពេញប៉ុស្ត)ភ្នំពេញ :  កំប្លង់ៗ​អើយ នាំ​គ្នា​លេង​ត្រុដិ តាំង​ចិត្ត​បរិសុទ្ធ​ជា​របាំខ្មែរ... គឺ​ជា​ចម្រៀង​ដែល​ច្រៀង​ចេញ​ពី​ក្រុម​សិល្បករ​វ័យ​ក្មេង​មួយ​ក្រុម ឲ្យ​តែ​ឮនូវ​ចម្រៀង​នេះ ប្រជាជន​ខ្មែរ​ទាំង​ក្មេង​ចាស់  ប្រុស​ស្រី តែង​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ ក្នុង​ការ​ទស្សនា​នូវ​របាំ​ត្រុដិ​នេះ ដែល​ជា​របាំ​ជួយ​ដេញ​នូវ​ឧបទ្រព​​ចង្រៃ ដើម្បី​ផ្លាស់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​នាំ​មក​នូវ​សេចក្តី​សុខ​សប្បាយ​ ដល់​ពួក​គេ។
នៅ​ពី​ក្រោយ​ប្រភេទ​សិល្បៈ​ខ្មែរ​មួយ​នេះ ក៏​នៅ​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​របស់​សិល្បករ​​ សិល្បការិនី​វ័យ​ក្មេងប្រមាណ​ជាង​៨០​នាក់ ដែល​បាន​ស្នាក់​នៅ និង​ធំ​ធាត់​ដឹង​ក្តី​នៅ​ក្នុង​ផ្ទះ​ដី​ឡូត៍អម​ដោយ​អគារ​កម្ពស់​ពីរ​ជាន់​សង ​ខាង​នៅ​ឯ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ជាទី​ដែល​ជួយ​ឲ្យ​ពួក​គេ​រក​ឃើញ​ពន្លឺ​​សន្សឹមៗ​នៃ​អនាគត​។

តាំង​ពី​ព្រលឹម​ស្រាងៗ នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ខ្មែរ​បែប​នេះ នៅ​ចន្លោះ​អគារ​ភ្លោះ​ទាំង​នេះ​ក្នុង​មណ្ឌល​នៃ​សមាគម​រស្មី​កុមារ​កម្ពុជា យើង​អាច​ឃើញ​កុមារ និង​ក្មេង​ជំទង់​ជា​ច្រើន ខ្លះ​ទើប​ក្រោក​ពី​ដំណេក​ទាំង​មមិងមមាំង​​នៅ​ឡើយ ខ្លះ​កំពុង​ស្លៀក​ក្បិន ខ្លះ​ផាត់​មុខ និង​ខ្លះ​ទៀត​កំពុង​រៀប​ចំ​ផ្លែ​ឈើ​សំណែន ទៅ​តាម​ការ​បង្គាប់​យ៉ាង​ស្លូត​បូត និង​អំណត់​របស់​បុរស​មាឌ​ល្អិត វ័យ​ចំណាស់​ម្នាក់ ដែល​ត្រូវ​បាន​ពួក​គេ​ហៅ​ថា «លោក​តា» និង​ត្រូវ​បាន​ស្គាល់​ថា ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​រស្មី​កុមារ​កម្ពុជា។

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ថោះ​នេះ ក្រសួង​វប្បធម៌ និង ក្រសួង​ទេសចរណ៍​បាន​បំផុស​ឲ្យ​មាន​ចលនា​ផ្សព្វ​ផ្សាយ​​វប្បធម៌ ប្រពៃណី​ខ្មែរ​ឲ្យ​ផុស​ផុល​ឡើង ខណៈ​ពេល​​ដែល​វប្បធម៌​ចិន និង​វប្បធម៌​បរទេស​កំពុង​តែ​ដុះ​ដាល​នៅ​លើ​ទឹក​ដី​កម្ពុជា នេះ​ជា​ការ​លើក​ឡើង​របស់​លោក ប៉ាត ណូន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​​សមាគម​រស្មី​កុមារ​កម្ពុជា។

លោក​ ​ប៉ាត ណូន បាន​ឲ្យ​ដឹង​ថាជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា ក្រុម​សិល្បៈ​កុមារ​កំព្រា​យើង​ខ្ញុំ តែង​តែ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​វប្បធម៌ ដើម្បី​ចេញ​សម្តែង និង​រាំ​ជូនពរ នៅ​តាម​ក្រសួង មន្ទីរ សណ្ឋាគារ ភោជនីយ​ដ្ឋាន ផ្ទះ​សំណាក់ ក្រុម​ហ៊ុន និង​គេហដ្ឋាន​នានា ទូ​ទាំង​រាជធានី​ភ្នំ​ពេញ គឺ​ដើម្បី​បណ្តាញ​ចោល​នូវ​ភាព​សៅហ្មង ពី​ឆ្នាំ​ចាស់​ឲ្យ​អស់ ហើយ​លើក​រាសី​ឆ្នាំ​ថ្មី រក​ស៊ី​មាន​បាន ជួប​ប្រទះ​នូវ​សេចក្តី​សុខ​ចម្រើន​ជា​រៀង​រហូត ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​ការ​បើក​សមាគម ដែល​ជា​មណ្ឌល​បណ្តុះ​បណ្តាល កុមារ​កំព្រា អនាថា និង​ក្រីក្រ​នេះ​ថា៖ «កាល​ពី​ដើម ខ្ញុំ​បើក​ភោជនីយដ្ឋាន​សត្វ​ព្រៃ​នៅ​ជំនាន់​អ៊ុនតាក់ ក្រោយ​ពី​អ៊ុនតាក់​ទៅ​ស្រុក​អស់ ខ្ញុំ​ឃើញ​ក្មេងៗ​សុំ​បាយ​ហូប សុំ​ឆ្អឹង​គុយ​ទាវ​ទឹក​ស៊ុប​ហូប ខ្ញុំ​មាន​ចិត្ត​សង្វេគ ព្រោះ​កាល​មុន​នោះ ខ្ញុំ​ធ្លាប់​បាន​បួស​អស់​១៨ឆ្នាំ និង​ចិញ្ចឹម​កុមារ​ឲ្យ​រៀន​បាន​ជាង​៣០០​នាក់​ឯណោះ»។

លោក​បាន​បន្ត​ថា៖ «ដូច្នេះ ខ្ញុំ​ក៏​មាន​ការ​សង្វេគ ហើយ​ក៏​លក់​ហាង​បាន​លុយ​ជាង​ពីរ​ពាន់​ដុល្លារ​យក​ទៅ​បង្ក​បង្កើត​សាលា​រៀន ហើយ​ក៏​ដើរ​ប្រមូល​ក្មេងៗ​ដែល​អត់​ផ្ទះ អត់​បាយ​អត់​ទឹក​យក​មក​ចិញ្ចឹម​ក្នុង​មណ្ឌល​ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​មុន​ដំបូង​ឡើយ យើង​មិន​មាន​ជំនួយ​ពី​ខាង​ណា​ទេ យើងគ្រាន់​តែ​ដើរ​ទំនាក់​ទំនង​សុំ​គេ​ឲ្យ​បង្ហាត់ និង​សម្តែង​សិល្បៈ​តាម​ពិធី​បុណ្យ​តាម​ស្រុក​ស្រែ​ចំការ តាម​ភូមិ ដោយ​អាច​ផ្តល់​ថវិកាតាម​សទ្ធា ហើយ​ក្រោយ​មក​ក៏​មាន​ជំនួយ​ជា​អង្ករ ម្ហូប​អាហារ និង​លុយ​កាក់​ខ្លះ​ពី​សប្បុរស​ជន​ទាំង​នោះ»។

សមាគម​រស្មី​កុមារ​កម្ពុជា ចាប់​ផ្តើម​សម្ពោធ​ជា​ផ្លូវ​ការនៅ​ឆ្នាំ​១៩៩៥ និង​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់​រំ យុវជន និង​កីឡា​​ឲ្យ​បើក​​ជា​សាលា​រៀន​ ដោយ​មាន​ត្រឹម​ថ្នាក់​មតេ្តយ្យ​​ដល់​ថ្នាក់​ទី​៣​ប៉ុណ្ណោះ ហើយ​សិស្ស​ចាប់​ពី​ថ្នាក់​ទី​៤ទៅ​ត្រូវ​បញ្ជូន​ចូល​សាលា​រដ្ឋ និង​ថ្នាក់​ភាសា​ក្រៅ​ម៉ោង​។

បច្ចុប្បន្ន សមាគម​មាន​បុគ្គលិក​ចំនួន​១៧​នាក់ នៅ​គ្រប់​គ្រង និង​ធ្វើ​ការ​អប់រំ​ដែល​ពួកគាត់​មួយ​ចំនួន​សុទ្ធ​តែ​បាន​ចូលនិវត្តន៍ ចំណែក​កុមារ និង​យុវជន​មាន​ចំនួន ៨៥​នាក់ ​ក្នុង​នោះ​មាន​និស្សិត​២២​នាក់ និង​កីឡាករ​ហាត់​ប្រដាល់​នៅ​ទីនោះ​ចំនួន ​១២​នាក់​ទៀត​ផង ដែល​ជា​ក្មេង​កំព្រា អតីត​ក្មេង​អនាថា ក្រីក្រ​គ្មាន​ទីពឹង ដែល​មាន​អាយុ​តាំង​ពី​មួយ​ខួប​ដល់​២៤​ឆ្នាំ។

តាម​រយៈ​លោក ប៉ាត ណូន រហូត​មក​ដល់​ពេល​នេះ សមាគម​បាន​ទទួល​ជំនួយ​ខ្លះៗ​ជា​ប្រចាំ​ដូច​ជា ពី​អង្គការ​យូ​អេម​ស៊ី ដែល​បាន​ជំនួយ​គ្រូ​៧​នាក់​មក​បង្ហាត់​បង្រៀន​ក្មេងៗ និង​ប្រាក់​ចំនួន​១០០​ដុល្លារសម្រាប់​ម្ហូប​អាហារ និង​ម្ហូប​ចំនួន​២​ថ្ងៃ ក្នុង​១​សប្តាហ៍ពី​សណ្ឋាគារ​កាបូឌីយ៉ាណា និង​ពី​លោក សូរ ឃុន​ ចំនួន​៥០​ដុល្លារ​ក្នុង​១​ខែ ក្រៅ​ពី​នេះ ក៏​មាន​ជំនួយ​ក្រៅ​ខ្លះៗ​ពី​អង្គការ​មួយ​ចំនួន និង​សប្បុរសជន​ទៅ​តាម​សទ្ធា​របស់​ពួក​គេ ជាពិសេស​គឺ​អភិបាល​ខណ្ឌ​មានជ័យ​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​ពួកគេ​នៅ​ពេល​ ដែល​មាន​ការ​ខ្វះខាត​ខ្លាំង។

ដោយ​មាន​ដើម​កំណើត​នៅ​ភូមិ​ដី​ក្រហម​បាន​ចំនួន​១៣​ឆ្នាំ លោក ប៉ាត ណូន បាន​ឲ្យ​ដឹងថា៖ «ពេល​នោះ​មណ្ឌល​យើង​មាន​ទីតាំង​ជាប់​នឹង​នាយក​ដ្ឋាន​វិចិត្រ​សិល្បៈ ដូច្នេះ​គ្រូៗ​ដែល​បង្ហាត់​ក្មេងៗ គឺ​ត្រូវ​បាន​យក​ពី​នាយកដ្ឋាន​ទាំង​អស់»។

លោក​បាន​បន្តថា៖ «ប៉ុន្តែ​សព្វ​ថ្ងៃ ដោយ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​នៅ​ឆ្ងាយ ដូច្នេះ​យើង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ ទោះ​បី​ជា​សិស្ស​ខ្លះ​មាន​កង់ ប៉ុន្តែ​យើង​នៅ​តែ​មាន​ខ្វះ​ខាត​ដដែល ធ្វើ​ឲ្យ​សិស្ស​តូចៗ ដែល​សូម្បី​តែ​​រៀន​នៅ​សាលា​ជិត​បំផុត​ក៏​ត្រូវ​ដើរ​ពី៣​ទៅ៤​គីឡូដែរ ដើម្បី​ទៅ​ដល់​សាលា​រៀន»។

ក្នុង​វ័យ​២៤ឆ្នាំ មូរ ស៊ីគាន គឺ​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​១០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​មណ្ឌល ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​៣​ឆ្នាំ​មក​ហើយ ពី​ខេត្ត​បន្ទាយមានជ័យ​ដែល​ជា​ស្រុក​កំណើត​របស់​នាង។

ដោយ​ទើប​តែ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ទើប​តែ​បាន​មួយ​​ខែប៉ុណ្ណោះ ដូច្នេះ ស៊ីគាន មិន​ទាន់​បាន​រៀន​សិល្បៈ​ពី​សិស្ស​ច្បង​របស់​នាង​បាន​ច្រើននៅ​ឡើយ​ទេ​ ប៉ុន្តែ​នាង​ក៏​អាច​ចូលរួម​ក្នុង​ការ​សម្តែង​របាំ​ត្រុដិ​ក្នុង​នាម​ជា​អ្នក ​រាំ​បុក​កញ្ឆែត។

ស៊ីគាន ថ្លែង​​ថា៖ «ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដោយសារ​​តែ​នៅ​ទី​នេះ ខ្ញុំ​អាច​រក​ប្រាក់​បាន​ខ្លះៗ​ សម្រាប់​ខ្លួនឯង​ និង​ជួយ​សមាគម ព្រោះ​នៅ​ស្រុក ជីវភាព​ឪពុកម្តាយ​ខ្ញុំ​មាន​ការ​ខ្វះខាត​ណាស់ ហើយ​មិន​អាច​ឲ្យ​ខ្ញុំ​រៀន​បន្ត​បាន»។

ចំណែក កែវ សុភណ្ឌ ក្នុង​វ័យ​២០​ឆ្នាំ ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​៣​នាក់​ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម ​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​នេះ។ សុភណ្ឌ​បាន​ឲ្យ​ដឹង​ថា នាង​បាន​មក​រស់​នៅ​ក្នុង​មណ្ឌល​តាំង​ពី​នាង​មាន​អាយុ​៥​ឆ្នាំ ដោយសារ​តែ​នាង​មាន​ចំណាប់​អារម្មណ៍​តាំង​ពី​ពេល​ដែល​ក្រុម​សិល្បៈ​សមាគម​ រស្មី​កុមារ​កម្ពុជា​បាន​ទៅ​សម្តែង​នៅ​ក្នុង​ភូមិ​របស់​នាង​នៅ​ក្នុង​ខេត្ត​ តាកែវ។

សុភណ្ឌ បាន​និយាយរៀបរាប់​​ថា​៖ «ខ្ញុំ​សុំ​ម្តាយ​របស់​ខ្ញុំ​​ថា ខ្ញុំ​ចង់​ហាត់​សម្តែង​ជាមួយ​ពួកគេ ពេល​ដែល​ដឹង​ថា សមាគម​នេះ​ទទួល​ចិញ្ចឹម​ក្មេង​ក្រីក្រ ម្តាយ​របស់​ខ្ញុំ​ក៏​ព្រម​ឲ្យ​ខ្ញុំ និង​ប្អូន​ស្រី​ខ្ញុំ​មក​នៅ​ក្នុង​មណ្ឌល​នេះ​តែ​ម្តង»។

នាង​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​គ្មាន​​សមាគម​នេះ ខ្ញុំ​ប្រហែល​ជា​មិន​បាន​រៀន​ចេះ​ដឹង រហូត​ជិត​ចប់​បាក់ឌុប​យ៉ាង​នេះ​ទេ»។

សុភណ្ឌ មិន​ទាន់​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​​ការ​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្តម​ នោះទេ ប៉ុន្តែ​នាង​បាន​ឲ្យ​ដឹង​ថា៖«ខ្ញុំ​ចង់​រៀន​ផ្នែក​ទំនាក់ទំនង និង​ផ្នែក​គណនេយ្យ​ដែរ»។

នៅ​ក្នុង​មណ្ឌល សុភណ្ឌ ត្រូវ​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​ដើម្បី​មើល​ថែ​ទាំ​ក្មេងៗ បង្ហាត់​សិល្បៈ និង​ភាសា​អង់គ្លេស​ខ្លះៗ​ដល់​ពួកគេ ព្រមទាំង​ចូលរួម​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​ជា​ប្រចាំ ជា​ពិសេស​នៅ​រដូវ​បុណ្យ​ភ្ជុំ បិណ្ឌ និង​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ក្រៅ​ពី​នេះ​សមាគម​ក៏​មាន​ទទួល​សម្តែង​គ្រប់​កម្មវិធី​សិល្បៈ​ទាំងអស់​ ទៀតផង៕







កោះសន្តិភាព៖ កាកបាទក្រហម​ខណ្ឌមានជ័យ​នាំ​យក​អំណោយ​ចែក​ជូន​កុមារ​កំព្រា​នៅ​សមាគម «​រស្មី​កុមារ​កម្ពុជា​»
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៦:១៥

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​នាំ​យក​អំណោយ​ចែកចាយ​ជូន​កុមារ​កំព្រា​ក្រីក្រ​ដែល​រស់នៅ​ក្នុង​សមាគម  «​រស្មី​កុមារ​កម្ពុជា​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​កាកបាទក្រហម​ប្រចាំ​ខណ្ឌ ។

អំណោយ​ត្រូវ​បាន​ចែក​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ២០១៥ រួម​មាន​ទឹកបរិសុទ្ធ​ចំនួន​១០​កេស​, ទឹកត្រី​១០​កេស​, ទឹកស៊ីអ៊ីវ​១០​កេស , មី​យើង​១០​កេស​, ត្រីខកំប៉ុង​២​កេស​ធំ​, នំប៉័ង​២​កេស​ធំ​, អង្គរ​៣​ប៉ាវ និង​ថវិការ​ចំនួន​១០០​ដុល្លារ​ជូន​ដល់​ប្រធាន​សមាគម ។

លោក​បាត ណូ​ន ប្រធាន​គ្រប់គ្រង​សមាគម​កុមារ​កំព្រា​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វថ្ងៃ​មាន​កុមារ​កំព្រា​សរុប​ចំនួន​៦៣​នាក់ ក្នុង​នោះ​មាន​១២​នាក់​ជា​និស្សិត សេសសល់​គឺជា​កូន​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ។ អ្នក​ទាំងអស់​ភាគច្រើន​សុទ្ធតែ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស ដែល​ក្នុង​នោះ​ដែរ​អ្នកខ្លះ​ជា​កូនកំព្រា​ឪពុក​ម្តាយ​, អ្នកខ្លះ​ជីវភាព​ក្រីក្រ​តោកយ៉ាក និង​អ្នកខ្លះ​ខ្វះ​ទីពឹង និង​ទីជម្រក ។ លោក​បាត ណូ​ន បន្ត​ថា សមាគម​រស្មី​កុមារ​កម្ពុជា​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ ហើយ​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ដល់​កុមារ​ក្រីក្រ ទីទ័ល និង​កុមារ​ដែល​កំព្រា​ឪពុក​ម្តាយ​ឱ្យ​ឱកាស​បាន​រៀនសូត្រ យល់​ដឹង ទៅ​ថ្ងៃ​មុខ ។ លើស​ពី​នេះ សមាគម​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ពួក​គេ​ផង​ដែរ ដោយ​មិន​គិតថ្លៃ បន្ទាប់​ពី​មាន​អង្គការ​សប្បុរសធម៌​នានា​ក្នុងស្រុក និង​ក្រៅ​ស្រុក តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​សមាគម​យើង​ជា​បន្តបន្ទាប់ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ក្រុម​ក្មួយ​ៗ និង​កុមារ​កំព្រា​ទាំងអស់ ដែល​រស់នៅ​សមាគម​ខាងលើ ។ ហើយ​លោក​អភិបាលរង​ក៏​បាន​ធ្វើការ​ផ្តែផ្តាំ​ផ្ញើ​ដល់​ក្មួយ​ៗ​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម មិន​ត្រឹម​អស់​ស​ង្ឈឹ​ម​ក្នុង​ជីវិត​ឡើយ ទោះជា​យើង​កើតមក​គ្មាន​ឪពុក​ម្តាយ ឬ​កើតមក​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែ​មានការ​តស៊ូ​ជម្រះ​នូវ​គ្រប់​ឧ​ប​សក្តិ និង​ទុក្ខ​លំបាក​ចំពោះ​មុខជា​និច្ច​មិន​ត្រូវ​រា​រេ​ថយក្រោយ​ឡើយ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលរង​បាន​ចែក​នំប៉័ង​ដល់​ក្មួយ​ៗ​សម្រាប់​បរិភោគ រួម​ទាំង​ផ្តល់​ជូន ដល់​សម្ភារៈ​សិក្សា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​ប៊ិ​ច បន្ទាត់ ខ្មៅ​ដៃ សម្រាប់​ក្មួយ​យក​ទៅ​សិក្សា និង ព្រមទាំង​ថតរូប​ទុក្ខ​ជា​អនុស្សាវរីយ៍​ផង​ដែរ ៕

No comments:

Post a Comment