Tuesday, May 5, 2020

ពុទ្ធសាសនា កម្ពុជា

Buddhism in Cambodia ដែនដីជាទីតាំងរបស់ព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស ៖ Buddhism in Cambodiaថៃ ៖ ศาสนาพุทธในประเทศกัมพูชา) ឬហៅជាភាសាសាមញ្ញថាប្រទសខ្មែរនាបច្ចុប្បន្ន។ ជាច្រើនពាន់ឆ្នាំមកហើយជាចំណែកមួយនៃទឹកដីជនជាតិខ្មែរ-មននៅអាស្រ័យ។ ជនជាតិខ្មែរ-មននោះ តាមអ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថា បានភៀសខ្លួនមកពីឥណ្ឌា ឆ្លងចូលមកទិសឥសាននៃសមុទ្រឥណ្ឌូចិន ឬមកទិសខាងកើតនៃឈូងសមុទ្រឥណ្ឌូចិនដោយវិធីណាមួយ ហើយបានបែករលែកក្រចាត់ក្រចាយអាស្រ័យនៅពាសពេញ និង បានផ្សំផ្គុំជាមួយអំបូរជនជាតិដើមនៅទីនោះៗ ហើយបន្ទាប់មកក៏មានអំណាចគ្រប់គ្រងដែនដីឈូងសមុទ្រឥណ្ឌូចិនទាំងស្រុង ។ ពេល ដែលជនជាតិក្រុមដទៃបានភៀសខ្លួនចូលមកដល់ដែនដីនេះទៀត ជនជាតិខ្មែរ-មនក៏បានផ្សំផ្គុំជាមួយជាមួយជនជាតិទាំងនោះ ទាំងផ្នែកខាងជាតិអំបូរ និង វប្បធម៌ មានវឌ្ឈនភាពរីកចំរើនកើនឡើងជាបន្តបន្ទាប់ ។ តមកទៀតប្រមាណពីរពាន់ឆ្នាំកន្លងទៅហើយ មានអ្នកផ្សងព្រេង និង ពាណិជ្ជករជាជនជម្ពូទ្វីប ធ្វើដំណើរមកស្វែងរកជោគ និង ប្រកបរបរលក់ដូរនៅក្នុងដែនដីភាគនេះ ។ ជនជាតិឥណ្ឌាទាំងនេះបាននាំនូវវប្បធម៌-អិរយធម៌របស់ខ្លួនមកផ្សព្វផ្សាយជាមួយ ព្រមទាំងបានរៀបអាពាហ៍ ពិពាហ៍ជាមួយជនជាតិដើម (ម្ចាស់ស្រុក)ផង ធ្វើឲ្យមានការវិវឌ្ឍន៍ផ្នែកខាងប្រវត្តិសាស្រ្ត ចាត់បានថាជាការរីកចំរើនមួយផ្នែកផ្សេងទៀត។


No comments:

Post a Comment