Friday, July 12, 2024

Q & A with GSD 123 with CC

ធម៍ទេសនាដេញដោលព្រះធម៍ ថ្ងៃអាទិត្យ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២៤ (១៨នាទី)

 Intro Babaji, we are often told to keep good company ... Choose your companions and friends wisely. But we’re also told, “Don’t judge people, see the good in others.” So Baba Ji, how can we choose our friends wisely, but also see the best in everybody? Well, a friend is not somebody you want to sort of change. If you like him, you like him for whom or what he is. Otherwise, the full world will keep on trying to change everybody. But at the same time, we must see that human beings by nature are weak, and we get very easily influenced by the company we keep. So to that extent, be cautious. But to say, that I’m going to try and change all my friends … If you want them to respect your point of view, you must learn to respect their point of view. Thank you, Baba Ji. 

 ព្រះគ្រូបាបាជី មនុស្សម្នាតែងតែប្រាប់យើងថា ឲ្យយើងរាប់អានមនុស្សល្អ ដើរជាមួយក្រុមមនុស្សល្អ សេពគប់់ជាមួយ បណ្ឌិត តែជាមួយគ្នានេះដែរ គេប្រាប់ទៀតថា កុំវាយតម្លៃមនុស្ស ត្រូវមើលចំណុចល្អ របស់អ្នកដ័ទៃផងចុះ ព្រះគ្រូ បាបាជី បើបែបនេះ សួរថា យើងជ្រើសរើសមិត្តភ័ក្រជាអ្នកចេះដឹង បណ្ឌិតបែបណាទៅ? ឲ្យយើងខ្ញុំមើលចំណុចល្អ វិសេសវិសាលរបស់ ពួកគេរាល់គ្នាបែបម៉េច? មែនហើយ ញោម មិត្តភ័ក្រទាំងអស់ មិនមែនយើងចង់កែប្រែ ប្រដៅគេ ផ្លាស់ប្តូរគេបាននោះទេ បើសិនជាយើង ពេញចិត្តជាមួយ មិត្តណាម្នាក់ តើយើងស្រលាញ់រាប់អានដោយសារអ្វី? ដោយសារម្នាក់នោះវាយ៉ាងម៉េច បើមិនអីចឹងទេ សកលលោកនេះនឹងពោរពេញដោយការ​ព្យាយាមផ្លាស់ប្តូរអត្តចរិករបស់មិត្តភ័ក្រគ្រប់ៗគ្នាជាមិនខាន តែ បើសិនជាយើងគ្មានការពិនិត្យពិចៃទេ យើងនឹង ទទួលរងឥទ្ធិពលពី មិត្តភ័ក្រនោះវិញ នេះដោយសារយើងមិនបានយកចិត្តទុកដាក់ក្នុងការជ្រើសរ់ើស មិត្តសំលាញ់។ យើងត្រូវតែមានការ យកចិត្តទុកដាក់ខ្ពស់ កុំដើរនិយាយថា ខ្ញុំនឹងព្យាយាមផ្លាស់ប្តូរ កែប្រែពួកគេទាំងអសឲ្យបាន បែបហ្នឹង ព្រោះថា បើយើងចង់ឲ្យគេគោរពយើង តាមយើង វាទាល់តែយើង គោរពពួកគេ តាមពួកគេវិញដែរ កូណាព្រះគ្រូ សូមព្រះគុណ ព្រះគ្រូបាបាជី ។

Question No = 01 @ 02: 31

Baba Ji, we’re often told to look at our jobs as seva. Give our 110 percent. But Baba Ji, sometimes you struggle to find a balance and learn to let go. Initially like you even said, no over indulgence of anything. Does letting go mean that we should be okay if we’re not always performing at our 110 percent? You see, whatever is worth doing, is worth doing well. Now, if you do it with a sense of responsibility, definitely, you’re wanting to give your best to that. But there are circumstances – sometimes you are not well, sometimes there might be some pressures on you – your intention should be to put in your best. Don't look at the results.

ព្រះគ្រូបាបាជី គេតែងតែប្រាប់យើងឲ្យធ្វើការ បំពេញកិច្ចការការងារឲ្យបានល្អ ដូចជាការបំរើទេវតា បំរើព្រះអីចឹង ខ្ញុំគាំទ្រគំនិតនេះ ១១០% តែ ព្រះគ្រូ បាបាជី ពេលខ្លះទៅ យើងក៍ត្រូវតែព្យាយាម ប្រឆាំង ទប់វិញដែរ ដើម្បីរក្សានូវ តុល្យភាព និង រៀនធ្វើខ្លួន ហីៗ បណ្តោយតាមគេខ្លះទៅ។ ញោម រឿងនេះ គឺដូច ដែលញោមបាននិយាយអម្បាញមិញអីចឹង គឺការធ្វើខ្លួន ហីៗ តាមគេ បណ្តោយខ្លួន  សួរថា ការធ្វើខ្លួន តាមគេ អាចបានជោគជ័យតែអី បើសិនជាយើងមិនខំប្រឹងខ្លួនឯង ១១០% ហ្នឹងទេ ញោមឃើញហើយថា កិច្ចការណាយើងធ្វើបានល្អ នឹងមានផលល្អមកវិញ បើសិនជាយើងបំពេញកិច្ចការណាមួយ ដោយមានការទទួលខុសត្រូវ នោះជាស្វ័យប្រវត្តិ គេនឹងចាត់ទុកថាយើង បំពេញការងារបានល្អ ប្រពៃ តែ ក៍មានដែរ ក្នុងកាលទេសខ្លះ យើងបំពេញកិច្ចការងារមិនបានល្អទេ ដោយសារយើងមានសម្ពាធ តែ តើត្រូវតែព្យាយាមធ្វើឲ្យបានល្អ តាមដែលអាចធ្វើទៅបាន តែ កុំសម្លឹងមើលលទ្ធផល ។

 When I say, “Make it your seva,” means the attitude. The attitude should be nishkaam (selfless), where you want to give, rather than to receive. So, if you do it with that attitude, then everything becomes seva. Most of us think going to a religious place is seva. Seva is what you do without calculation. So, whether it is, you know, looking after the household, looking after the children, your work – everything can become seva if you do your best but don’t calculate. Thank you, Baba Ji. 

ពេលណាដែល អាត្មាភាពទូលថា បំពេញកិច្ចការដូចជាការបំរើព្រះ គឺមានន័យថា ធ្វើអាកប្បកិរិយាឲ្យបានល្អ រៀបចំឬកពារល្អ ដែលត្រូវឲ្យមាន ក្នុងន័យថា " អនិច្ចកម្ម គឺកុំមានការគិតផលប្រយោជន៍ខ្លួនឯងត្រឡប់មកវិញ ពោលគឺ យើងត្រូវ ឲ្យជាទានទៅគេ ជាជាង ទទួលយក ទាន នោះ ពីគេមកវិញ ។ បើសិនណាជាយើង ធ្វើខ្លួនឲ្យបានល្អ បែបនេះបាន គឺ យើងនឹងក្លាយខ្លួនជាមនុស្សបំរើព្រះ ឬ បំរើ សេវា ។ ពួកយើងភាគច្រើនណាស់ តែងតែគិតថា ទៅកន្លែងសាសនាទៅ នោះគឺជា ការបំរើសេវា ឬ បំរើព្រះ។ បំរើព្រះ ឬ បំរើទេវតា មានន័យថា យើងបំពេញកិច្ចការដោយគ្មានការ គណនា សោះឡើយ គឺដូច ជាការដែលយើង មើលថែរក្សាផ្ទះសម្បែង ការថែទាំកូន ចៅ ការបំពេញកិច្ចការងារ គឺ រាល់កិច្ចការទាំងនេះ ក្លាយជាការបំរើព្រះ បំរើទេវតា បើសិនណាជាយើង គ្មានការគណនាចំណេញខាតមកវិញ កូណា ព្រះគ្រូ សូមអរព្រះគុណ ព្រះគ្រូបាបាជី។

Question No = 02 @ 04: 35

Negative thoughts during meditation Baba Ji, my last question is on behalf of my mother. She says, “We often go through ups and downs in life and falter. Hazur says that, if we keep thinking about our mistakes, it creates a groove, an impact on our minds, which we carry till our next life. And Baba Ji, you often say, that if negative thoughts appear during meditation, just press the delete button. She has been trying hard to follow this advice and thinks that she has succeeded. But certain events and people in the following days, triggers back all these negative emotions, which she was initially confident she deleted. What would your advice be? Because she’s also scared that it carries forward to the next life. In life whatever you focus on – you focus on the problem, problem is going to become larger than life. You focus on the solution, you’ll definitely get a solution.

 ជាសំនូរបន្ទាប់របស់ខ្ញុំកូណាពេលនេះ ទាក់ទងជាមួយការគិតអាក្រក់ ពេលតាំងសមាធិ ព្រះគ្រូ បាបាជី ម្តាយខ្ញុំកូណាគាត់មានជាសំណូរ ឲ្យខ្ញុំកូណាសួរជំនួស គាត់ថា ក្នុងឆាកជីវិតមនុស្សយើង មានឡើង មានចុះ មានបរាជ័យ។ ព្រះគ្រូ ហាហ្សូ មានសង្ឃដីកាថា បើសិនណាជាយើង គិតឃើញតែកំហុសទេ អីចឹង ពេលនោះ​វាក្លាយជា ស្នាម ជាចង្អូរ ហើយវាបះពាល់ផ្លូវចិត្តសម្បើមណាស់ ដែលវាបង្ករជា បញ្ហាក្នុងចិត្ត ដល់ទៅ ជាតិខាងមុខៗថែមទៀតផង ព្រះគ្រូ បាបាជី ព្រះគ្រូ ធ្លាប់មានដីកា ថា បើសិនជាយើង ពេលតាំងសមាធិ គិតឃើញរឿងអីមិនល្អ ត្រូវតែ ចុច ប៊ូតុង លុបវាចោលទៅ ម្តាយខ្ញុំកូណាព្យាយាមធ្វើ តាមហ្នឹង ពិបាកណាស់ ទម្រាំបានជោគជ័យនាពេលនេះ។ ញោម សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់ ដែលជួប បញ្ហាដូចជា ម្តាយរបស់ ញោម គឺ ត្រូវបាន រឿងអាក្រក់ ទាញគាត់ថយក្រោយវិញ ពេលតាំងសមាធិ តែម្តាយញោម អាចធ្វើបាន អាចលុបបាន។ ពេលសួរថា ត្រូវធ្វើម៉េច កុំឲ្យមាន កម្ម ទៅជាតិក្រោយ ដោយសារតែការគិតឃើញអាក្រក់ៗអីចឹង ? ក្នុងឆាកជីវិតនេះ រឿងអ្វីក៍ដោយ ដែលមនុស្សម្នា យកចិត្ត ទុកដាក់ គិត គឺ គិត លើ បញ្ហា ដែលវាធ្វើឲ្យ បញ្ហាកាន់តែធំៗ ដូច្នេះទេ យើងត្រូវតែ យកចិត្ត ទុកដាក់លើដំណោះស្រាយវិញ កាលណាយើងគិតរឿងដំណោះស្រាយ យើងនឹងបានជាដំណោះស្រាយ ។

 Now, all these are impressions on the mind, okay? These impressions don’t mean anything unless you give importance to them. Then they will start projecting themself And that projection then tends to create that fear within you. Now, the purpose of our meditation is basically to erase all these impressions from our mind. But to say that 100 percent we can erase everything – some of them are so deep-rooted, that no matter what you do, at some stage they tend to come up. Our association with people – sometimes it's positive, sometimes it's negative. So, we have to keep on striving to do our meditation. That time, try and avoid those people who bring about the negativity. Because at the ending of the day, you are answerable for your actions. Not for the other person’s actions. So why would I try and create a negative atmosphere, or why would I try and stay in a negative atmosphere? Thank you, Baba Ji. Radha Soami. 

ឥលូវនេះ យើងងាកនិយាយអំពី ចំណាប់អារម្មណ៍ impression ក្នុងចិត្ត ដែល បញ្ហាចំណាប់អារម្មណ៍នេះ វាគ្មានន័យ គ្មានខ្លឹមសារ គ្មានកំលាំងអ្វីទេ បើសិនជាយើង មិនឲ្យតម្លៃទៅវា។ កាលណាយើងមាន ចំណាប់អារម្មណ៍ក្នុងចិត្ត  យើងក៍ចាប់ផ្តើមគិតថានឹងមានរឿងអ្វីកើតឡើង ពេលនោះ យើងទៅជា ភ័យ ព្រួយ បារម្ភ ចំណែក គោលបំណងនៃការតាំងសមាធិវិញ គឺមាន បំណងថា ត្រូវ លុបចេញ ឲ្យអស់ នូវ ចំណាប់អារម្មណ៍័ទាំងនោះឲ្យអស់ ពីក្នុងចិត្ត សួរថា យើងច្បាស់ ១០០% ​ថាយើងអាច លុបបានដែរឬទេ?បើករណីមួយចំនួន វាមានឬសកែវ​ មាំ ជ្រៅ វែងក្នុងដី ? មិនថា យើងធ្វើម៉េចទេ រឿងមួយចំនួន វានឹងកើតឡើងមកដែរ ដោយសារថា យើងរស់នៅក្នុងសង្គម មានមនុស្សច្រើន ខ្លះគេល្អជាមួយយើង ខ្លះគេមិនល្អ ជាមួយយើង ហេតុនេះ បានជាយើងចាំបាច់ត្រូវ តែ រក្សាជានិច្ចនូវការតាំងសមាធិ ជាមួយគ្នានោះដែរ យើងត្រូវព្យាយាមគេចចេញពី ំមនុស្សអាក្រក់ មនុស្សដែលគេ ជំទាស់ មានអវិជ្ជមានជាមួយយើង ព្រោះធ្វើបែបហ្នឹង នៅនាទីចុងក្រោយ យើងនឹងមាន ចម្លើយមកវិញ យ៉ាងសមស្រប គួរជាទី ពេញចិត្ត គឺ អ្វីដែលយើងធ្វើ យើងពេញចិត្តលទ្ធផល មិនមែនយើងធ្វើដើម្បីគេអ្នកផ្សេងពេញចិត្ត លទ្ធផលទេ ដូច្នេះទេ ចាំបាច់អី យើងទៅបង្កើតបរិកាសអាប់អួរ អវិជ្ជមាន ឬ បានប្រយោជន៍អីមកវិញ ដែលប្រឹងប្រែង រស់នៅក្នុង បរិយាកាសមួយដែលអាក្រក់? កូណាព្រះគ្រូ សូមអរព្រះគុណ ព្រះគ្រូ បាបាជី 

Question No = 02 @ 04: 35

It’s said that “Eat less, sleep less and talk less.” Are these going to be supportive for our spiritual goal and it’s the main thing? You see, if you talk too much, you’re spreading your attention. And most of the time, we tend to say something which we regret later on. So, if you talk less, less chance of saying something wrong. Eating – again, it’s a question of a balance – how much? When we find something nice or something tasty we tend to get carried away. You eat too much, then you start feeling heavy. And then the tendency will be to go to sleep rather than doing what you need to do. Similarly in sleep, what you need, and what most of us do – again two different things. So yes, the body needs to rest but the question is how much? So if we keep that balance … You’re riding a bicycle, (if) you have a balance, you’ll go forward. You lose that balance, you’ll fall down. So it is essential to keep that balance in life. If we see, what has nature blessed us with? Nature has blessed us with two eyes, two ears and one mouth. But we tend to use it in a different proportion. So, we should be hearing more, seeing more, and speaking less. But we speak more, see less and hear less. 

ព្រះគ្រូ មានពាក្យមួយគេនិយាយថា " ហូបតិច និយាយតិច ដេកតិច " តើសុភាសិតនេះជួយគាំទ្រដល់ការធ្វើធម៍ ដែរឬទេ ?និងថា នេះជា គោលបំណងសំខាន់នៃការធ្វើធម៍ដែរឬអត់? ញោម ដូចបានឃើញស្រាប់់ កាលណាញោមនិយាយច្រើនពេក វាទៅជា ពុលទឹកមាត់ អារម្មណ៍លែងមូល ដែលជាធម្មតា មនុស្សលោកតែងតែនិយាយរួច ថ្ងៃក្រោយស្តាយក្រោយទៅវិញ ដូច្នេះ កាលណាយើងនិយាយតិច គឺ យើងមានឪកាសតិចតួច ក្នុងការសាងកំហុស ឬ ក៍និយាយខុស។ ជាថ្មី ម្តងទៀត ហូបតិច នោះ សំដៅថា ហូបឲ្យមាន តុល្យភាព  តែសួរថា ហូបកម្រិតប៉ុណ្ណា? ដោយសារថា បើមាន ម្ហូបឆ្ងាញ់ យើងជញ្ជូនយកច្រើនដែរ  កាលណាយើង ហូបច្រើន មានអារម្មណ៍ថា ធ្ងន់ខ្លួន ឆ្អែតឡើងហល់ ដល់ពេលនោះ វាទៅជា ងងុយដេក លែងចង់ទៅបំពេញកិច្ចការអ្វីផ្សេងៗ។​ទាក់ទងជាមួយ ការដេក នេះ មាន រឿង ២ ផ្សេងគ្នា ដែលមនុស្សជាច្រើន ត្រូវតែដឹងថា " រូបកាយមនុស្សត្រូវការពេលវេលាសម្រាក តែ តើត្រូវការ ពេលវេលាប៉ុន្មាន? ដូច្នេះ បានជាយើងត្រូវឲ្យមាន តុល្យភាពក្នុងការដេក។ ដូចជាការជិះកង់ដែរ បើសិនជា យើងមានសុខភាពល្អ គឺ តុល្យភាពកម្លាំង គឺយើងជិះបានលឿនទៅមុខ បើគ្មានតុល្យភាពទេ យើងនឹងដួល ដូច្នេះជាការប្រសើរ ដែលឆាកជីវិតមនុស្សត្រូវឲ្យមាន តុល្យភាព ដូចឃើញ មនុស្សមាន ព្រះពរ ឬ ពរពីទេវតា ឲ្យយើងមាន ភ្នែក ២ ត្រចៀក ២ មាត់ ១ ដែលតម្រូវឲ្យយើងប្រើប្រាស់ឲ្យមាន សមាមាត្រ ដូចជា ស្តាប់គេឲ្យបានច្រើន មើលគេឲ្យបានច្រើន តែនិយាយឲ្យតិច តែជាក់ស្តែង យើងមិនធ្វើអីចឹងទេ បែរជា និយាយច្រើន មើលតិច ស្តាប់តិចទៅវិញ ។

Question No = 03 @ 06: 11

Why do you choose to be initiated Baba Ji, am I chosen to be initiated tomorrow? If it is yes, why do you choose me to be initiated? Because sometimes, I still feel that I am a sinner; I am a bad human. But by the time goes by, I cannot resist this power even until now. So, this is my question. None of us is perfect. If we were perfect, we won’t be here. If we are here, it’s because of our imperfections. Now, you know your imperfections, so that’s why you think you are a sinner. You don't know the next person's imperfections. But the fact is that we are here because of our imperfections. We did something which created karma, and that's why we are here trying to pay off that karma. So, I don’t think so we should over analyse. 

ព្រះគ្រូបាបាជី ខ្ញុំកូណាមានសំណូរថា ម៉េចបានជាជ្រើសរើសឲ្យខ្ញុំកូណាបួសនៅថ្ងៃស្អែក? ម៉េចបានជាខ្ញុំ ត្រូវបួសនៅថ្ងៃស្អែក? ខ្ញុំសួរខ្លួនឯង ដោយសារខ្ញុំមានបុណ្យ ឬ ដោយសារខ្ញូំមាន​បាប? ខ្ញុំជាមនុស្សអាក្រក់ មិនល្អទេ ខ្ញុំចេះតែគីតហើយគិតទៀតៗ ខ្ញុំដូចជាគ្មានអំណាចអ្វីទេ ម៉េចបានជាគេឲ្យខ្ញុំបួស? ទាំងនេះជាសំណួរខ្ញុំកូណា។ ញោម គ្មានមនុស្សណាម្នាក់ ល្អ ឥតខ្ចោះនោះទេ បើសិនយើងជាមនុស្សល្អគ្រប់១០ ឬ ល្អឥតខ្ចោះ យើងក៍មិនមកដល់ទីនេះដែរ ការដែលយើងមកដល់ទីនេះ ដោយសារថា យើងមិនមែនជាមនុស្សល្អគ្រប់ ១០ ហ្នឹងហើយ។ ឥលូវនេះ យើងបានដឹង ឃើញហើយថា យើងមិនមែនជា មនុស្សល្អគ្រប់ ១០ទេ  ដូច្នេះ ម៉េចក័យើងនូវតែគិតថា យើងជាមនុស្សមាន បាបកម្ម ទៀត? យើងមិនដឹងទេថា ជាតិក្រោយទៀត យើងល្អបានប៉ុណ្ណា?  តែអ្វីដែលយើងដឹងច្បាស់ គឺថា កម្មដែលយើងសាង អំពើរដែលយើងធ្វើ បានជានាំឲ្យយើងក្លាយជាមនុស្ស មិនល្អគ្រប់ ១០ អីចឹង ហេតុនេះ បានជាយើង មកដល់ទីនេះ ដើម្បីកាត់បន្ថយ កម្មាទាំងនោះខ្លះ ដូច្នេះ ចូរកុំមានការវិភាគ វែកញែកខ្លាំងពេក។

Now, at different stages of life, each one of us wants different things. Sometimes, we want money, sometimes, we are looking at relationships, sometimes, we are looking at positions. But then comes a certain time where you want to go beyond all that. Because at the ending of the day, whatever we may seek, what we are basically wanting is peace of mind and happiness. So the question is, how do I get that peace of mind and happiness? Will I get it through money? Will I get it through position? Will I get it through relationships? And they help me only in a little part. And that is one where we come to a spiritual path, where we want to come to terms with ourself. 

ពេលនេះ យើងឃើញហើយថា ឆាកជីវិតមនុស្សគឺមាន ដំណាក់កាលបែបហ្នឹង មនុស្សម្នាក់ៗ ប្រាថ្នាផ្សេងៗគ្នា ចង់បានផ្សេងៗគ្នា អ្នកខ្លះចង់បានលុយកាក់ អ្នកខ្លះចង់បានទំនាក់ទំនងជាមួយគ្នា អ្នកខ្លះស្វែងរកតួរនាទី ថានៈ តែ ដល់ពេលមួយ ដល់ដំណាក់កាលមួយ គឺ យើងលែងស្វែងរករបស់ទាំងនេះ ដោយសារថា នៅ នាទីចុងក្រោយ មនុស្សម្នាក់ ចង់បានតែ សេចក្តីសុខ សប្បាយ និង  សន្តិភាព ។ ជួលកាល យើងគិតថា អូ តែ ខ្ញុំមានលុយច្រើន ខ្ញុំរកតួរនាទីបាន ឬ ថា ឲ្យតែខ្ញុំ ស្គាល់គេ មានទំនាក់ទំនង ជាមួយគេ ខ្ញុំរកលុយ តួរនាទីបាន តែជាក់ស្តែង គេជួយយើងបាន តិចតួចបំផុត នេះជា មូលហេតុ ដែលយើងនាំគ្នា ស្វែងរក ផ្លូវព្រះធម៍វិញ គឺ យើងប្រាថ្នាចង់បានអ្វី គឺ នៅលើខ្លួនឯង។

Now I am more answerable to myself than I am to anybody else. If I’m at peace with myself, no matter what anybody says, it won't disturb me. But if I’m not at peace with myself, then whatever anybody says or does, disturbs me. So meditation is how.. it helps you to come to terms with yourself – realize your strengths, realize your weaknesses, and then utilize those strengths to overcome the weaknesses. So then that becomes an anchor. In life if you have a strong anchor, you can weather any storm. But if the anchor is weak, then the ship goes with the storm. So, if we make our meditation our anchor, that gives us that strength, to be able to face all adversity without losing our balance. So, it has all been written since long before I was born, to be here in front of you? You see, the purpose of life is basically to fulfill this responsibility. 

យើងចូលដល់ដំណាក់កាលមួយ ដែលយើង បំពេញចិត្តខ្លួនឯង ជាជាងបំពេញចិត្តអ្នកដ៍ទៃ យើងគិតថា បើសិនជា យើងមានសន្តិ ជាសេចក្តីស្ងប់ មិនថា អ្នកផ្សេងគិត ឬ ថាម៉េចដាក់យើង គឺយើង គ្មានរងផលបះពាល់ឡើយ តែ បើយើងមិនស្ងប់ខ្លួនឯងទេ អ្នកផ្សេងថាម៉េច យើងទៅជា រងផលវិភាគ​បះពាល់ជាខ្លាំង ដូច្នេះ បានជាសួរថា ការតាំងសមាធិ ជួយយើងបានយ៉ាងម៉េចខ្លះ? គឺ វាជួយយើងឲ្យ បំពេញតាមប្រាថ្នាយើង ឲ្យយើងដឹងថាយើងខ្លាំងកម្រិតណា?  យើងខ្សោយចំណុចណា? រួចហើយ យកយកចំណុចខ្លាំង ទៅ បង្រ្គប់ល់ចំណុចខ្សោយទាំងនោះ គឺធ្វើដូចជា ការបោះ យុថ្កកា អីចឹងដែរ ក្នុងឆាកជីវិតមនុស្ស យើងត្រូវមាន យុថ្កកាខ្លាំង មាំ មិនថា មានខ្យល់ មានព្យុះ គឺយើងនៅតែអាចទប់ទល់បាន បើសិនជា យុថ្កកា នោះ តូច ខ្សែមិនមាំទេ កប៉ាល់យើងនឹង រសាត់លិចបាតភ្លាម ដូច្នេះ ចូរតាំងសមាធិចុះ ដើម្បីយកមកធ្វើជា យុថ្កកា ក្នុងឆាកជីវីតឲ្យរឹងមាំ ខ្លាំងក្លា ជៀសវាងកុំបាត់បង់់ តុល្យភាព ។ ព្រះគ្រូ អីចឹងទេ នេះជា ព្រហ្មលិខិតដែល ទេវតាចារមកអីចឹង តាំងពី ខ្ញុំកូណា មិនទាន់កើតផង?  អីចឹងបានជាខ្ញុំកូណា មានវាសនាបានមកឈ នៅចំពោះមុខព្រះគ្រូ? ញោម ឃើញទេ គោលបំណងនៃឆាកជីវិតមនុស្ស គឺដើម្បី ឲ្យយើង មកទទួលការខុសត្រូវនេះឯង ។

That is why we say, “Self-realization before God-realization.” So when you realize the self, you come to terms with yourself, the next step is automatic. Because what are you realizing? Part of that realization is that your soul is part and particle of the Lord. So, you are working towards that self-realization that you are part and particle of God. In the Sikh scriptures it says, “The Lord is in the soul, and the soul is in the Lord. This is realized through the Guru’s teachings.” In the soul is the Lord, and the Lord is in the soul, but few have been able to realize it. Now, the moment you realize it, there's nothing more to be done. Baba Ji, as a new vegetarian, should I avoid cosmetics, since I’m a lady? Should I avoid cosmetic, shampoo, and soap? Well, let me put it this way. Firstly, I think the Lord has given us enough beauty that we don’t need to use these enhancements – each one of us. We are looking at the outer beauty. But all this cosmetic is not going to change your inner beauty, is it? But some of us, we want to do it – there are plenty of natural cosmetics. So, I’m not saying it from a spiritual point of view, from even a medical point of view, some of these cosmetics are not good for your health. But the choice, I leave it up to you.

ក្នុងន័យហ្នឹង បានជាគេនិយាយថា ដំបូងត្រូវមាន " ការទទួលស្គាល់ខ្លួនឯងជាទេវតា មុនពេល ទេវតា​មកសណ្ឋិតនៅក្នុងខ្លួន  “Self-realization before God-realization.” " ដូច្នេះ កាលណាយើងស្គាល់ខ្លួនឯង យើងធ្វើកិច្ចការដើម្បីខ្លួនឯង ជំហានជាបន្ទាប់ គឺជា ស្វ័យប្រវត្តិ យើងឈានដល់ ទេវតាមកសណ្ឋិតក្នុងខ្លួន ព្រោះថា ការទទួលស្គាល់ខ្លួនឯងនេះជាការសំខាន ដឹងខ្លួនឯងថា ជាផ្នែកមួយ នៃ ព្រលឹងទេវតា ដឹងខ្លួនឯងថា ជា ផ្កាភ្លើងនៃ ទេវតា ( ធាតុនៃព្រះអគ្គី) អីចឹង កាលណា ឆ្លងពី ការដឹងខ្លួនជា ទេវតា គឺ ចូលដល់កម្រិត ខ្លួនជាទេវតា ជាធាតុនៃទេវតា  ក្នុងគម្ពីរ សិក្ខ គេបានចែងថា ទេវតាមានក្នុងព្រលឹងនឹងថា ព្រលឹងមានក្នុងទេវតា ។ ការនេះ គេដឹងច្បាស់ តាមរយៈព្រះធម៍ទេសនានៃ ព្រះបរមគ្រូ ដែល ចែងថា ព្រលឹងមានក្នុងទេវតា ទេវតាមានក្នុងព្រលឹង  តែ មានមនុស្សតិចណាស់ ទទួលស្គាល់រឿងនេះ។  កាលណាយើងយល់នូវ ទស្សនព្រះធម៍ដូចខាងលើ គឺយើងលែងចាំបាច់ធ្វើកិច្ចការច្រើនទៀត ។  ព្រះគ្រូ បាបាជី មានសំណូរមួយទៀត គឺថា ខ្ញុំកូណាគួរជៀងវាងការប្រើប្រាស់ ផលិតផលសំអាង    Cosmetic នេះដែរឬទេ ព្រោះ ក្មេងស្រី សម័យនេះ គេប្រើជាទូទៅ ខ្ញុំកូណាក៍ជា ស្រ្តីដែរ ដូចជាការប្រើ សាប៊ូ កក់សក់ សាប៊ូដុសខ្លួន ?  ល្អណាស់ សំណូរនេះ អាត្មាភាព សូមទាញជាចំណាប់អារម្មណ៍ថា ទេវតា បង្កើតយើងមក គឺឲ្យយើងស្អាតបាតសមរម្យណាស់់ទៅហើយ ដែលមិនចាំបាច់ប្រើគ្រឿងជំនួយទាំងនេះទេ  តែជាមួយគ្នានេះ យើងម្នាក់ៗស្វែងរកការ ស្អាត​ផ្នែកខាងក្រៅខ្លួន ហើយគ្រឿងសំអាងខាងក្រៅនេះ មិនបានជួយសំអាត ផ្នែកខាងក្នុងចិត្ត មនុស្សទេ អាត្មាភាព មិនទូលតែ ក្នុងទស្សនព្រះធម៍ទេ ដែលគិតឃើញអីចឹងនោះ សូម្បី ទស្សនខាងពេទ្យ ក៍គេគិតថា វាមិនល្អសម្រាប់ សុខភាព មនុស្សដែរ តែ តែ នេះជាការសម្រេចចិត្តរបស់យើងខ្លួនឯង អាត្មាភាពទុកភារ នេះឲ្យញោមជ្រើសរើសចុះ។

Question No = 04 @ 10: 48

 Do you have one chance to go to a true home Radha Soami, Baba Ji. I'm translating for our brother. Do I, as a satsangi, have only one chance to go to a true home? Will my many sins in this life be an obstacle to the way back home? It’s not a question of one choice. The question is of ... that if we have this choice and we don’t use it, it’s to our loss! Now, if you look at it, eighty four hundred thousand species – if each species, you spend one year, means eighty four hundred thousand years, okay? And we also understand there are many trees, many plants whose age is 100 years! So, we can’t even calculate after how much time we’ve got this opportunity. What we’ve gone through to get this opportunity. And when we’ve got this opportunity, instead of thinking, “I’ll come back again and then do it,” why not make use and do it now? Why think about the next? 

ព្រះគ្រូបាបាជី ខ្ញុំកូណា ជួយបកប្រែឲ្យបងប្រុសម្នាក់ គាត់មានសំណួររឿងថា អ្នកបួស មានឪកាសតែម្តងគត់ដើម្បីឡើងទៅឋានទេវតា មែនដែឬទេ? និង មានសំណូរមួយទៀតថា បើសិនជាយើងមាន កម្មពារច្រើនម្លឹងៗ តើ កម្មពារទាំងនេះជា ឧបសគ្គដើម្បីឡើងទៅ ឋានសួរគ៍ដែរអត់? ញោម នេះ មិនមែនជា បញ្ហារឿងថា មានជម្រើសតែ ១ មុខនោះទេ  បញ្ហាស្ថិតនៅត្រង់ថា យើងមានឪកាស តែយើងមិនព្រមប្រើឪកាសទាំងនោះ  នេះជាការបាត់បង់មួយរបស់យើង ឥលូវយើង មើល ថាមាន ៨៤ ម៉ឺនធម្មខន្ត ឬ ជីវិតសត្វលោក បើ យើងចំណាយពេល ១ ឆ្នាំ សម្រាប់ សត្វលោក ១ អីចឹងយើងត្រូវ ចំណាយពេល ៨៤ ម៉ឺន ឆ្នាំដែរ មែនអត់?  យើងក៍ដឹង យើងក័យល់ដែរ ថា មានដើមឈើច្រើនណាស់ ដែលមានអាយុកាល ១០០ ឆ្នាំ ដូច្នេះ យើងមិនអាច គណនាបានទេ ថាត្រូវប្រើពេលវេលាយូរកម្រិតណា ដើម្បីឆ្លងកាត់ជីវិតសត្វលោក ដើម្បីបានក្លាយជាមនុស្សលោកដូចសព្វថ្ងៃ ចុះម៉េចបានជា មានឪកាស ហើយ យើងមិនចាប់យកឪកាសមួយនេះ បែរជា អង្គុយគិតៗ ថា ចាំជាតិក្រោយ ចាំត្រឡប់មកវិញ មកសាងបុណ្យ ម៉េចមិនប្រើឪកាសនេះ ពេលនេះទៅ? ម៉េចចាំបាច់គិតថា ចាំពេលក្រោយ ចាំជាតិក្រោយ ?

Question No = 05 @ 12: 00

Baba Ji, if we sell clothes at a gambling place, is it permitted in Sant Mat? We are only selling, not involved with gambling at all. Come again? If we sell ... ? If we sell clothes at a gambling place. Oh! No. Is it permitted in Sant Mat? Yeah, yeah, you can. You can. Basically look, we are not responsible for other people’s actions. We are responsible for our actions. So, you are not gambling, you are selling clothes – that’s fine.

ព្រះគ្រូបាបាជី សំណួរខ្ញុំកូណា គឺថា បើសិនជាយើង លក់ខោរអាវ នៅកន្លែងគេលេងល្បែង តើខាង ព្រះធម៍ សុទ្ធមាគ៍ា ហាមឃាត់ដែរឬអត់? គឺយើងគ្រាន់តែ ទៅលក់ខោអាវនៅណឹងទេ តែមិនចូលលេងល្បែងទេ។ សុំម្តងទៀតញោម ញោមចឹងសួរថាម៉េច?ព្រះគ្រូ គឺខ្ញុំកូណាទៅលក់ខោអាវនៅកន្លែងបនល្បែង អូ ចឹងទេ មិនថ្វីទេ ញោម ញោមអាច លក់ដូរបាន ជាគោលការណ៍ គឺយើងធ្វើអ្វីមួយ យើងជាអ្នកទទួលកម្ម មិនមែនគេលេងល្បែង យើងទទួលកម្មទេ  ដូច្នេះយើងអត់លេងល្បែងផងហ្នឹង យើងគ្រាន់តែ ជាអ្នកលក់ខោអាវហ្នឹង គ្មានបញ្ហាអីទេ ។

Question No = 06 @ 12: 36

 Question is: How do we know if we have found a true spiritual teacher? Because nowadays, we see religion being commercialized by a lot of people or institutions. Well, I think most of us follow our intellect. So, your intellect basically should help you to come to terms. Because, my guess, we will all try and analyze because we are born in a particular religion, we follow a particular philosophy and we will always use that to see what we should follow. So having said that, it’s like a five-year-old child saying, “I’ll interview the teacher to see whether he can teach me.” If he had that ability, then why does he need to learn from that teacher? So, it’s your comfort level, what you can relate to. If you can relate to it, you’ll be able to follow it. If you can’t relate to it, you won’t be able to follow it. So, it’s your comfort level. 

សំណួរទី ៦ នេះ ទាក់ទងនឹងរឿងថា យើងធ្វើម៉េចដឹងថា យើងរកឃើញ ជួបជាមួយ ព្រះគ្រូពិតប្រាកដ?  ដោយសារសព្វថ្ងៃ មាន សាសនាជាច្រើន យកសាសនាទៅធ្វើជា ពាណិជ្ជកម្មជំនួញ គឺ មនុស្ស ឬ ស្ថាបន គេយកទៅរកស៊ីអីចឹង។  មែន ញោម អាត្មា គិតថា មនុស្សយើងភាគច្រើន ជឿ លើ បញ្ញា ដូច្នេះ បញ្ញា នេះអាចនឹងជួយយើងឲ្យ ដឹងរឿងនេះបាន ព្រោះថា យើងទាំងអស់គ្នាជាទូទៅ សុទ្ធតែបាន កើត ឆ្លងកាត់ រស់នៅជាមួយ សាសនា ដែលយើង គោរព ប្រតិបត្តិតាម គម្ពីរ ទ្រឹស្តី និង យើងប្រើបញ្ញា មូយណាល្អ យើងដែរតាមមួយហ្នឹងទៅ អីចឹង ដូចគេ និយាយថា ក្មេងអាយុ ៥ ឆ្នាំ ម្នាក់ បាននិយាយថា គាត់នឹងធ្វើសម្ភាសន៍ជាមួយ លោកគ្រូ ដើម្បីចង់ដឹងថា គាត់អាយុ ៥ ឆ្នាំហ្នឹង អាចឡើងបង្រៀនបានដែរអត់? បើសិនថា ក្មេងហ្នឹងអាច បង្រៀនបានមែន ចុះចាំបាច់អី ក្មេងម្នាក់ហ្នឹង ត្រូវការ លោកគ្រូ ? ហេតុនេះ រឿងនីមួយៗ ទាកទងនឹង ការចង់បាន កម្រិតណា?  បើសិនយើងពេញចិត្តជាមួយក្មេងហ្នឹងដែរ យើងដើរតាមក្មេងហ្នឹងទៅ គឺ អ្វីៗអាស្រ័យយើង ពេញចិត្តឬអត់ កម្រិតណា? Comform level 

Question No = 07 @ 13: 50

What differentiates the physical form of the Satguru from the radiant form Baba Ji, what differentiates the physical form of the Satguru from the radiant form of the Satguru? If they are different, which one is more important for an initiate? No, no, no, physical form is only till the cremation ground. What sustains over the period of time is the radiant form. Radiant form doesn’t change; physical form will change. From a black beard, has this beard become white or not? So, anything that changes is called maya. “That which comes and goes is maya or illusion.” That which changes is subject to time. What we are seeking is the radiant form who is beyond time. Anything within the ambit of time is materialism, is maya. So, the radiant form is when we go into this spiritual sphere. Physical form will keep on changing. Physical form is nothing permanent. We are seeking something which is the truth – truth cannot change. You see, so physical will have set features, will probably behave in a particular manner, wear certain clothes, but radiant is beyond all that. So, the physical form only comes as an example – to show us through example and to teach us. The real form is the radiant form. 

ព្រះគ្រូបាបាជី តើអ្វីជា ភាពខុសគ្នា រវាងរូបរាងកាយ ព្រះសុទ្ធគ្រូ និង កាំពន្លីរស្មីនៃ ព្រះសុទ្ធគ្រូ ( ព្រះពុទ្ធ និង ព្រះធម៍) ? បើសិនជា មានភាពខុសគ្នាអីចឹង តើ រូបរាងមួយណា ដែលមានសារសំខាន់ជាងគេ ។ ញោម រូបកាយ និងរលាយបាត់អត់ ពេលបូជាសព ។  អ្វីដែលបាន ជួយទ្រទ្រង់រូបកាយ សត្វលោក នោះគឺ ព្រះធម៍។ ព្រះធម៍ ឬ Radiant formនេះ គ្មានការប្រែប្រួលឡើយ ចំណែករូបកាយ គឺមានការ ផ្លាស់ប្តូរ កែប្រែ វិនាស  បើជា ពុកចង្ការ វាអាច ដូរពី ពណ៍ខ្មៅ ទៅជា ពណ៍ ស បាន អីចឹងមែនអត់ ។ អ្វីដែលយើង តែងដឹងថា មានការផ្លាស់ប្តូរ គឺដោយសារ មាយា Maya មាយានេះ ជាការបោកបញ្ឆោត វានាំឲ្យមានការ ផ្លាស់ប្តូរជាប្រចាំ រហូត តាមពេលវេលា ចំណែកអ្វីដែលយើងស្វែងរកបំផុតនោះ គឺ អមត អនន្ត គ្មានការផ្លាស់ប្តូរ នោះគឺសំដៅលើ ព្រះធម៍នេះឯង ។ អ្វីដែលយើងមើលឃើញ នៅខាងក្រៅ ជារូប ជាសំភារៈ មានការផ្លាស់ប្តូរតាមពេលតាមវេលា គឺគេហៅថា មាយាការ ចំណែក ព្រះធម៍ សំដៅថា នៅខាងក្នុងខ្លួន សំដៅថាគ្មានការផ្លាស់់ប្តូរទេ រូបកាយ សម្បត្តិលោកិយ គឺរលាយ គ្មានទេ អនន្ត ជាអមតៈ អ្វីដែលយើងចង់បាន គឺ ព្រះសច្ចៈ ព្រះសច្ចៈគ្មានការប្រែប្រួល គ្មានការផ្លាស់ប្តូរ រូបកាយ សំបក នៅខាងក្រៅ មើលឃើញ ដូចជា ខោអាវ អីចឹងដែរ តែ ព្រះធម៍ នៅក្នុងខ្លួន អីចឹង រូបកាយ គ្រាន់់តែជា ឧទា. ចុះមក ដើម្បីបង្រៀនយើង បង្ហាញយើងតែប៉ុណ្ពោះ ចំណែក ព្រះធម៍ នៅខាងក្នុងខ្លួន គឺជា ព្រះគ្រូពិត ឬ ព្រះសុទ្ធគ្រូ ។

Question No = 08 @ 15: 29

Offerings Baba Ji, I like to ask, before I was initiated, I had ever promised God that if I’m able to build a house, I will give offerings. But in our tradition, offerings include sacrificing pig and chicken. I have not yet fulfilled this promise. My question is, now that I am initiated, I’d like to request a guidance from Baba Ji, if I should do the offering or not, so that I don’t feel owing to Him? Should I fulfill my promise or not? See, we are trying to limit the Lord. Do we think that the Lord only wants that pig or that other thing for a sacrifice? You should offer to the Lord only what He hasn’t given you, what you have created. And the only thing that you have created is the mind – this “my and mine”. So the best thing to offer the Lord is your ego. Everything else has been given by Him. So, if we offer the Lord our ego, then everything is His. The Lord has created every creature in this creation. And He’s not going to be happy if you give pain to any one of His creatures. Right? So let’s start by giving our ego, this “my, mine” to the Lord. And if everything is His, then there’s nothing to sacrifice. We should not give the offerings. So, it is not needed? Lord wants your love; He doesn’t want these things. In our Sikh scriptures we say: “All beings and creatures are His; He belongs to all. So who can we call bad, since there is no other?” That all the creation belongs to Him. We can put (call) somebody ‘good’, ‘bad’, if we think it’s been created by somebody else. This is the Lord’s creation. What are you trying to do? Give Him back whatever He’s given you? That’s why I said, the only thing as human beings we’ve created is the ego. So give Him your ego, that is worth much more than all these little-little, small things.

សំនួរនេះទាក់ទង់ជាមួយ ការ បន់ព្រះ និង ការថ្វាយដង្វាយព្រះ។ ព្រះគ្រូ ខ្ញុំកូណាជាអ្នកបួស ខ្ញុំកូណា ធ្លាប់បាន បន់ស្រន់ថា សូមឲ្យខ្ញុំកូណាអាចសាងសង់ផ្ទះ ១ ខ្នងបានសម្រេច ខ្ញុំកូណានឹងថ្វាយដង្វាយ។ ជាសំណួរគឺថា ពេលនេះ ខ្ញុំកូណាបួស ខ្ញុំកូណាដើរតាមផ្លូវព្រះធម៍ជាមួយ ព្រះគ្រូបាបាជី តើខ្ញុំកូណា គួរតែ ថ្វាយដង្វាយដែរអត់?  តើខ្ញុំត្រូវគោរពតាមការសន្យាដែលបាន បួងសួងនោះឬទេ ? ញោម ពេលនេះ ញោម កំពុងតែកំណត់ព្រំដែន ទេវតា សួរវិញ ថា ទេវតា ចង់បានតែ ជ្រួកខ្វៃ ១ ហ្នឹង ឬ ចង់បានអ្វីផ្សេងទៀតសម្រាប់់ជា ការគោរពសក្ការៈ ? យើងគួរថា ថ្វាយទេវតា នូវអ្វីដែលទេវតា មិនបាន ប្រទានដល់យើង ឬ អ្វីមួយដែលយើងបានធ្វើ បានសាង បានផលិតឡើង ដោយយើងគ្រាន់តែគិតក្នុង ចិត្តទេថា នេះជារបស់នៃ ខ្ញុំកូណា នេះជាផលដែលខ្ញុំករុណាធ្វើបាន ជារបស់នៃអញ ហេតុអ្វី ដង្វាយដ៍ ប្រពៃ ដ៍ប្រសើរបំផុត ដើម្បីថ្វាយព្រះ នោះ គឺការថ្វាយ ចិត្តរឹង មានៈ ចិត្តអញ ពេលនោះដែរ អ្វីៗផ្សេងទៀត ក្រៅតែពីនេះ គឺជា របស់ទេវតា ជារបស់ព្រះ។  អ្វីៗទាំងអស់ សុទ្ធតែទេវតា ប្រទាន មកឲ្យយើង ទេវតា ទ្រង់បង្កើតសព្វយ៉ាង សព្វសត្វលោក គឺទេវតាជាអង្គអ្នកបង្កើត។ ទេវតា អត់សប្បាយព្រះទ័យទេ បើសិនជាយើង ធ្វើឲ្យសត្វលោកដ៍ទៃ មានការឈឺចាប់ ដោយសារសត្វលោកទាំងនោះជា កូនរបស់ទេវតា ។ អីចឹងទេ ត្រូវតែចាប់ផ្តើមថ្វាយទេវតា នូវចិត្តរឹង មានៈ អួត ឡួយ ក្រអ់ើតក្រទម  Ego ចាប់ពីពេលនេះតទៅ ។ បែបនេះ អ្វីផ្សេងក្រៅ ពី អ៊ីហ្គូ គឺជារបស់ទេវតា ការថ្វាយអ្វីក្រៅពីនេះ ទេវតាមាន អរព្រះទ័យ ឡើយ ។ យើងមិនគួរថ្វាយដង្វាយដល់ទេវតាទេ អីចឹងទេវតា អត់ត្រូវការរបស់ទាំងនេះទេឬ? ទេវតា ចង់បាន ប្រាថ្នា តែ សេចក្តីស្រលាញ់ ទេវតា អត់ចង់បាន ដង្វាយផ្សេងៗឡើយ។ ដូចមានចែង ក្នុង ព្រះគម្ពី សិក្ខាថា អ្វីៗទាំងអស់ សត្វលោកទាំងអស់ ជារបស់ជាកម្មសិទ្ធិទេវតា សត្វលោកទាំងអស់សុទ្ធតែទេវតាបង្កើតមក គ្មានមួយណាអាក្រក់ទេ យើងយល់ថា ចំណុចណាអាក្រក់ យើងថ្វាយចំណុចនោះ ឲ្យទៅទេវតាវិញចុះ ។ រូបកាយជាមនុស្ស នោះជាអ្វីដលទេវតា ប្រទានឲ្យយើង ចំណែក យើងជាអ្នកបង្កើត Ego ហ្នឹងឡើងមក ដូចថ្វាយវាទៅទេវតាចុះ ទេវតា ចង់បាន EGO នេះជាចង់បានដង្វាយផ្សេងៗ ទោះជាតូចក្តី ធំក្តី ។

No comments:

Post a Comment