Friday, August 2, 2024

Q & A with GSD 127 with CC

ធម៍ទេសនាដេញដោលព្រះធម៍ ថ្ងៃអាទិត្យ ទី ០៤ ខែ សីហា ឆ្នាំ ២០២៤ (២១នាទី) ១៤ សំនូរ ចម្លើយ

Question No = 01 @ 00-  2: 14
 Hazur, thank you for everything. Paltu Sahib says that, “In the game of love, you cannot lose. So if I win, I get you. If I lose, you get me.” Is it true? Yes, but then you must understand what the real love means. For most of us, we’ve reduced love to something very physical. True love goes much beyond that. So we have to go beyond the physical realm into the spiritual. In that love, there is more giving and less receiving. Whereas in the physical love, we always see a reciprocation, which is a limitation and a calculation. So, once you’re in the realm of the spiritual love, then it’s a win-win situation.

 When we grow old, why do we die? I don't think so there’s anything on this creation which stays forever. Everything is subject to change. So I guess it depends upon how you look at it – whether you are looking at it as a new beginning, or you’re looking at it as the end. This is not our real home anyway. We are here for a certain time, for a certain period, with a certain responsibility. And once that responsibility is over … For example, many of us, we’ve taken work outside our countries, we’ve gone for a specific purpose. Once we retire, the tendency is to go back to your true home. Thank you, Baba Ji. 

ព្រះគ្រូ Hazur សូមអរគុណសម្រាប់រឿងគ្រប់យ៉ាង កាលណោះគ្រូ Paltu Sahib មានសង្ឃដីកាថា " ក្នុងល្បែងសេ្នហារ យ់ើងមិនអាចចាញ់ឡើយ បើបងឈ្នះ បងបានអូន បើបងចាញ់ អូនបានបង" ព្រះគ្រូ តើនេះជាការត្រឹមត្រូវដែរឬទេ? ញោម នេះគឺត្រឹមត្រូវមែន តែ ញោមត្រូវតែយល់ឲ្យច្បាសលាស់សិន អំពី អត្តន័យនៃសេចក្តីស្រលាញ់ពិតប្រាកដ។ សម្រាប់មនុស្សយើងភាគច្រើន តែងតែបញ្ចុះតម្លៃនៃសេចក្តីស្រលាញ់មកត្រឹមតែសេចក្តីស្រលាញ់ក្នុងលោកិយ ដែលតាមពិតទៅ វាមានអត្តន័យឆ្លាយជាង រឿងលោកិយនេះ ដែលទាមទារយើងចាកផុតពីរឿង លោកិយ ឬ អាណាចក្រ ទៅដល់ ពុទ្ធចក្រឬ ព្រះធម៍។ សេចក្តីស្រលាញ់ក្នុងផ្លូវព្រះធម៍មានន័យសំដៅថា ចែកទានឲ្យទាន ច្រើនជាង ទទួលទាន ពីគេវិញ។ សេចក្តីស្នេហារក្នុងលោកិយ គេសំដៅជាញឹកញាប់ទៅលើការ តបស្នងសងគុណ  reciprocation ដែលសំដៅន័យថា វាមានកម្រិតទាប និង បែបគណនាជាលេខ ចំណេញ ខាត។ ដូច្នេះ កាលណាយ់ើង មានសេចក្តីស្រលាញ់នៅផ្លូវព្រះធម៍ ដែលជា ព្រះមេត្រីនេះ នោះយើងនឹងមានស្ថានភាព ឈ្នះ ឈ្នះ។

ព្រះគ្រូ ចុះពេលយើងចាស់ទៅ ម៉េចបានជាយើងត្រូវស្លាប់អីចឹង?  ញោម អាត្មាភាពអត់គិតអីចឹងទេ តើមានសត្វលោកណាមួយដែលនៅមានជីវិតជាអមត់ៈ ដែរអត់? ដូច្នេះ អ្វីៗទាំងអស់ ត្រូវតែមានការ ផ្លាស់ប្តូរ ប្រែប្រួល ហេតុនេះ អាត្មាភាពយល់ថា រឿងវាអាស្រ័យលើរឿងណាមួយដែលញោមកំពុងគិត សំលឹងមើល បានន័យថា ញោមមើលលើរឿងពីដំបូងទី ? ឬ មួយ ញោមមើលរឿងនោះ នៅចុងបញ្ចប់? ទីនេះ មិនមែនជា ផ្ទះពិតប្រាកដរបស់ យើងទេ យើងមកទីនេះ ដើម្បីតែពេលវេលាណាមួយ ការទទួលខុសត្រូវណាមួយ ក្នុងរយពេលណាមួយប៉ុណ្ណោះ ។ ពេលណាដែលការទទួលខុសត្រូវចប់ យើងត្រូវចាកចេញ  ឧ.​ដូចជា មនុស្សយើងជាច្រើនធ្វើការងារនៅក្រៅប្រទេស ដែលយើងទៅប្រទេសគេនោះគឺដើម្បី គោលបំណងជាក់លាក់់មួយចំនួន កាលណាចប់ការងារ យើងត្រូវចាកចេញវិញ គឺត្រឡប់មកផ្ទះពិត យើងវិញ កូណាព្រះគ្រូ សូមអរព្រះគុណព្រះគ្រូបាបាជី ។

Question No = 02 @ 2: 14
Baba Ji, some organizations also say, for spiritual progress, one should not consume onions and garlic. What is your take on that? Well yes, the Jains believe that anything which has deep roots … So, again, like I said, how far are you going to go? So shouldn't we first take care of what is within our ability? If you go deep down, even in Ayurveda or Hindu Vedas, Shastras (scriptures) - you have the rajsik foods (stimulating) and the tamsik foods (causing sluggishness). So yes, everything makes a difference. But if I start going deep down into that, and I am not able to do my meditation and get that confidence to sustain myself, then what have I done? I'm neither here nor there. So let's take care of the bigger things first, before we come to these little, little things. But you’re right, that everything makes a difference. Even the thought that you have makes a difference.

ព្រះគ្រូបាបាជី មានអង្គការខ្លះគេថា ដើម្បីការធ្វើធម៍សម្រើនទៅបាន គេមិនត្រូវ ហូបខ្ទឹមបារាំង និង ខ្ទឹម ស ទេ តើព្រះគ្រូ គាំទ្រទស្សនៈនេះទេ?  មែន ដូចព្រះគ្រូ Jains មានដីការថា រុក្ខជាតិ បន្លែណាមានឬសវែង មិនគូរទទួលទានទេ...ដូចនេះជាថ្មីម្តងទៀត អាត្មាចង់ទូលថា វាអាស្រ័យថា យើងចង់ធ្វ់ើដំណើរទៅដល់ទីណា?  ដូច្នេះ ជាដំបូង យើងត្រូវគិតថា យើងមានលទ្ធភាពទៅដល់ទីហ្នឹងដែរអត់?  យើងត្រូវដឹងចម្ងាយផ្លូវ រួចត្រៀម អាហារទឹក អាហារក្រៀមៗ ចំណែករឿងផ្លូវធម៍ដូចគ្នាដែរ ត្រូវមានការត្រៀមរៀបចំ ដូចជាយើងចូលជ្រៅរឿងព្រះធម៍ តែយើងបែរជាមិនអាចតាំងសមាធិបាន ដូច្នេះ នាំឲ្យយ់ើងច្រលំ បែកកម្មដ្ឋាន អីចឹងតើយើងចូលជ្រៅរឿងធម៍បានប្រយោជន៍អី ហេតុនេះ​ដំបូងរឿងគិតរឿងធំសិន ចាំគាត់រឿងតូចតាចជាក្រោយ និង គិតរឿងតូចលំអិតជាបន្តបន្ទាប់ទៀត។

Question No = 03 @ 3: 25
 Radha Soami, Baba Ji. My question is : Is being a good human being more important than being initiated? Can you advise on this? Well, what are you term initiation as? We’ve started taking initiation as a branding exercise. So does it make a difference which school you go to? The idea is education, right? So whether you go to A school or B school or C school, the purpose is education, right? So it starts from being a good human being. Now, if you’re not a good human being, you can go get initiated from all the Babas in India, it’s still not going to make a difference! Because you’re not practicing what you’ve been told. So the student – no matter which school he goes to – he’s going to get the result of his effort. So whichever school he goes to, if he works hard, he’s going to come out with flying colors. You can put him in the best school, but he doesn’t study, he’s going to fail. Thank you, Baba Ji 

ព្រះគ្រូបាបាជី ខ្ញុំកូណាមានសំណួរមួយថា តើការធ្វើជាមនុស្សល្អ ប្រសើរជាការដែល បានបូសដែរឬទេ? សូមព្រះគ្រូ​ជួយណែនាំផងចុះ? អុ ញោម តើញោម សំដៅថាម៉េចពាក្យថា បានបួស?  ការដែលយើង បួស គឺវាដូចជាការសម្តែង បង្ហាញម៉ាកផលិតផលអីចឹងដែរ ឬ មួយជាឈ្មោះសាលា សួរថាមានការការខុសគ្នា បែបម៉េច? គំនិតរបស់យើង គឺយើងទៅសិក្សា មិនមែនឈ្មោះសាលាទេ ដូច្នេះ ទោះបីយើងទៅ សាលា ក ឬ សាលា ខ ឬ សាលា គ ក៍ដោយ គំនិតដើមគឺដើម្បីទៅសិក្សារៀនសូត្រ មែនអត់? ដូច្នេះជាដំបូង ត្រូវធ្វើជាមនុស្សល្អសិន បើសិនជាយើងអត់បានក្លាយជាមនុស្សល្អផង ទោះបីជាយើងទៅ រកការបំបួសពី ព្រះគ្រូបាបា ទាំងអស់ក្នុងប្រទេសឥណ្ឌា ក៍គ្មានអ្វីខុសគ្នាដែរ ដោយសារ យើងខ្លួនឯងអត់មានប្រតិបត្តិតាមព្រះឪវាទរបស់ព្រះគ្រូបាបាជីផងហ្នឹង ដូចគ្នានេះដែរ មិនថានិស្សិតរៀននៅសាលាណាទេ បើគ្មានការខិតខំរៀនសូត្រ ក៍គ្មានការខុសគ្នាដែរ បើគេប្រឹងរៀន គេក្លាយជាសិស្សពូកែ បើទោះបីរៀនសាលាល្អមែន តែ មិនប្រឹងរៀន ប្រាកដជាប្រឡងធ្លាក់ កូណាព្រះគ្រូ សូមអរគុណ ព្រះគ្រូបាបាជី។

Question No = 04 @ 4: 39
Baba Ji, I’d like to know: Does a satsangi get to know ahead of time when he is going to die? It depends. Everyone doesn’t come to know. One who has meditated and has that awareness – he will know. Okay.

ព្រះគ្រូបាបាជីខ្ញូំកូណាចងដឹងរឿងមួយថា អ្នកបួស អ្នកធម៍អ្នកអារ្យ ដឹងដែរឬទេថា ពេលណាគាត់នឹងស្លាប់?  ញោម អត់មានអ្នកណាម្នាក់ដឹងសោះឡើយថា ពេលណាគេនឹងត្រូវស្លាប់​ គឺមានតែអ្នកណាដែលគេធ្វើសមាធិ អ្នកណាដែលគេសម្រេចបាន ឈាន ឬ ត្រាស់ដឹង -- នោះគាតនឹងដឹងរឿងស្លាប់ហ្នឹង កូណាព្រះគ្រូ ។

Question No = 05 @ 5: 01
 Hello, Baba Ji. First of all, I want to thank my wife – because of her I got this chance. Actually, I’m a devotee of Shri Krishna. But when I hear someone say that it’s all mythical, I feel shattered. I feel everything has come to an end, and then I don’t know what to do. No, it isn’t like that – anyone can be our revered deity (Isht). The objective is to keep that revered deity before us and mould our life accordingly. We’ve brought everything into the realm of concepts. We only conceptualize. To say, “I believe in this person or that person” – the idea is that they came here to teach us. So, are we learning from their life and improving our own life accordingly, or not? We get caught up in their history. Right? Now, how does it make a difference, whether it is a myth or it’s not a myth? It doesn’t make a difference. Question is, what are you learning from it? If you want to narrate a story to a child, the purpose of using a story is to make it easier for the child to understand that idea. Now, if he takes the story literally ... For example, if I want to say, “It’s raining very heavily!” We use the term, “It is raining cats and dogs!” If we take that literally and start thinking that cats and dogs are falling from the sky as rain ... The purpose was to teach us. So, when we revere someone and consider them our deity, we need to learn from them. And we have to imbibe the qualities they possessed – it should have an impact on us. We are holding on to concepts. But we cannot face life with just concepts, right? But Baba Ji, whenever I have this ... debate with my friends and family .... If a person hasn’t seen something, it will just be a concept for them. Take any religion – when that religion started, we never saw who started it, right? We only have their teachings or their stories before us. So why do we get into this debate? Have we seen them? What is the objective? Keep that objective in mind. We don’t keep their teachings in mind. Instead, we are only interested in their history. We keep arguing – “What date was he born? Which city was he born in? What exactly happened?” That has got nothing to do with it! We have deep respect for them. We have faith in them because they came here with a certain teaching – that is what we should focus on. How old they were, how long they lived, etc. – that is irrelevant! So should I believe that the sages wrote about Lord Krishna just to teach us something, or did he actually come here? Well, all the scriptures have been written to teach us something, whether they can be proved historically or not – after all, that is why they were written, right? So, if you think about it, what we haven’t seen – so that is a concept. The truth is only what is in front of you. So according to that, everyone ... Because we haven’t seen, we’ve only heard, right? So, we shouldn’t get into history. We should only concern ourselves with spirituality. And what does spirituality tell us? If you go with that, there will never be a debate. Often, in satsangs, it is said that

សូមថ្វាយបង្គំ ព្រះគ្រូ ជាដំបួងនេះ ខ្ញុំកូណាសុំអរគុណ ប្រពន្ធខ្ញុំកូណា ដោយសារ នាង ទ់ើបខ្ញុំកូណាមានឪកាសមួយនេះ ការពិតទៅ ខ្ញំកូណាជាអ្នកកាន់សាសនា ព្រះស្រីក្រឹស្នា ( សាសនាហិណ្ឌូ)  តែខ្ញុំកូណាឮគេនិយាយថា សាសនានេះជឿលើទេវកថា  mythical ពេលនោះ ខ្ញុំសែនឈីចុកចាប់ណាស់ ខ្ញុំកូណា ក៍បោះបង់ចោលទៅវិញ នៅនាទីចុងក្រោយ ឥលូវនេះ ខ្ញុំកូណាអត់ដឹងថាត្រូវធ្វើអ្វីទៀតទេ ទេ ទេ ញោម មិនអាច ទៅជាអីចឹងទេ ម្នាក់ៗ គ្រប់ៗគ្នាគេអាចគោរពទេវតាណា ព្រះណាក៍បានដែរ គោលបំណងយើងគឺ គោរពប្រតិបត្តិទេវតានេះនៅនឹងមុខយើង និងរៀបចំឆាកជីវិតឲ្យស្របតាម ស្ថានការណ៍ជាក់ស្តែង ។ យើងទាំងអស់គ្នា គិតឃើញតាមទស្សនៈផ្ទាល់ខ្លួនមួយ ដែលនោះ វាគ្រាន់តែជា ទស្សនៈយល់ឃើញ  រួចយើងនិយាយថា ខ្ញុំជឿតាមអ្នកនេះ ខ្ញុំជឿតាមអ្នកនោះ ។ ជាគំនិត គឺថា ទេវតានោះ ចុះមកដើម្បីបង្រៀនយើង ហេតុនេះ យើងក៍នាំគ្នារៀនសូត្រតាមខ្សែជីវីតទេវតានោះ និង រៀបចំខ្សែឆាកជីវីតយើងឲ្យស្របតាមស្ថានការណ៍ជាក់ស្តែងផងដែរ។  អីចឹងបានន័យថា យើងជាប់ក្នុង អន្ទាក់សំណាញ់នៃគំនិត តើមែនដែរឬទេ?  អីចឹងសូរថា វាខុសគ្នាបែបម៉េច? រវាងថា នោះជា ទេវកថា ឬ មិនមែនជាទេវកថា myth ? បញ្ហាវាស្តិតនៅត្រង់ថា យើងរៀនសូត្រពី ទេវតានោះ បានកម្រិតណា?បើ យើងរៀនសូត្រពីជីវីតនៅកុមារ គឺយើងរៀនមើលថាជីវិត កុមារនោះវាយ៉ាងម៉េច? ដើម្បីកុមារងាយយល់ ...ដូចគ្នាដែរ បើយើងចង់រៀនសូត្រពី អក្សរសិល្ប៍ ដែលគេនិយាយអំពី ភ្លៀងព្យុះធ្លាក់ខ្លាំងណាស់ ដូចហែកមេឃចាក់ទឹក  គេនឹងប្រើពាក្យថា ភ្លៀងដូច ឆ្កែនិងឆ្មាខាំគ្នា !​ ហេតុនេះ កាលណាគេនិយាយដល់រឿងភ្លៀងដូចឆ្កែដូចឆ្មា បានន័យថា ភ្លៀងខ្យល់ខ្លាំងធ្លាក់ចុះពីលើមេឃ  ដែលគោលបំណង គឺដើម្បី គេបង្រៀនយើងនូវ ទេវកថា ។ អីចឹងកាលណាគេគោរពប្រតិបត្តិអ្នកណាម្នាក់ ចាត់ទុកអ្នកនោះ ដូចជាទេវតា ដូចជាព្រះ បានន័យថា យើងរៀនសូត្រធ្វើខ្សែជីវីតឲ្យដូចជាអ្នកនោះ ។ យើងត្រូវស្រង់យកគុណសម្បត្តិដែលអ្នកនោះមាន ដែលគុណសម្បត្តិនោះជះឥទ្ធិពលមកដល់យើងអ្នកប្រតិបត្តិតាម។ យើងនាំគ្នា ប្រមូល នូវ ទស្សនះណាមួយមកដាក់នៅនឹងមុខ តែយើងក៍មានបញ្ហាវិញដែរ ដោយសារមិនអាចធ្វើតាមការយល់ឃើញ ជាទស្សនៈមួយនោះទេ..តែ តែ ព្រះគ្រូ ខ្ញុំកូណាក៍បាន និយាយដេញដោយរឿងនេះជាមួយ​ ក្រុមគ្រួសារ ជាមួយមិត្តភ័ក្រផងដែរ...ពិតណាស់ ញោម អ្វីដែលយើងមិនឃើញផ្ទាល់ភ្នែក យើងយល់ថានោះគឺជា ទស្សនៈ     Concept . យើងនំាគ្នាជឿលើសាសនាណាមួយ យើងអត់បានឃើញ ផ្ទាល់ភ្នែកទេ មិនដឹងសាសនានោះចាប់ផ្តើមពីពេលណា? មិនដឹងថាពីដំបូងមានអ្នកណាខ្លះជឿ ? គឺយើងបានត្រឹមតែបានអាន ដឹងរឿង និទាន ដឹងតាមធម៍ទេសនា  ម៉េចបានជាយើងនាំគ្នា ពិភាក្សារឿងហ្នឹង មានដែលអ្នកណាបានឃើញផ្ទាល់ភ្នែកទេ ? អីចឹងអ្វីជាគោលបំណងនៃជំនឿលើសាសនានោះ? ចូររក្សាគោលបំណងនេះ នៅក្នុងចិត្តយើងជានិច្ចតទៅ។ តាមការពិតទៅ យើងនាំគ្នាចាប់អារម្មណ៍តែមួយនឹង រឿង Story ប្រវត្តិមួយគត់ យើងអត់ខ្វល ចាប់អារម្មណ៍ជាមួយទីកន្លែងថា ព្រះនោះ ប្រសូត្រ នៅកន្លែងណា? ពេលណា? គ្រានោះសម័យនោះ មានរឿងអ្វីកើតឡើងខ្លះ? យើងដឹងតែម្យ៉ាង គឺការគោរពដ៍ជ្រាលជ្រៅ យើងជឿលើព្រះនោះ ដោយសារព្រះនោះ នាំមកនូវ ធម៍ទេសនាទូន្មានប្រដៅ  មានរឿងដ៍ទៃទៀតដែលយើង គួរតែចាប់អារម្មណ៍ផងដែរ ដូចជា ទ្រងប្រសូត្រកន្លែងណា ព្រះជន្មប៉ុន្មាន?  ។ល។ និង ល។ ដែលទាំងអស់នេះ គឺវាមានការទាក់ទងគ្នា។ 

ព្រះគ្រូ អីចឹង ខ្ញុំគួរតែជឿថា មានព្រះគ្រូ នានា យាងមកដើម្បីសម្តែងធម៍ទេសនា ឬ មួយមានព្រះស្រីក្រឹស្នាយាងមកមែន ឬ មួយមានគេសរសេរចុះក្នុង គម្ពឺដើម្បីបង្រៀនទេ? មែនញោម គម្ពីរសាស្រ្តាមួយចំនួន ត្រូវបានគេសរសេរចងក្រងឡើងដើម្បីគោលបំណងគេបង្រៀនរឿងអ្វីមួយ ដើម្បីគេអះអាងហេតុការណ៍ ប្រវត្តិណាមួយដើមមានសំអាងជាភស្តុតាង ឬ គ្មានភស្តុតាងទេ ហេតុនេះ បានជាពួកគេសេរសេរសាស្រ្តានោះឡើងមក  អីចឹងកាលណាយើងគិតដល់រឿងមួយ ដែលរឿងមួយនោះ យើងអត់ដែលបានឃើញទេ នោះគឺជា ទស្សនៈ ការយល់ឃើញ Concept ជាព្រះសច្ចៈ ឬ ការពិត គឺទាល់តែ វាស្ថិតនៅចំពោះមុខយើង គឺ ម្នាក់ៗគេគិតបែបហ្នឹង ត្បិតថា ពួកគេមិនដែលបានឃើញផ្ទាល់ភ្នែកទេ ហេតុនេះ យើងកុំនាំគ្នាគិតរឿងប្រវត្តិសាស្រ្ត ឬ ប្រវត្តិ តែត្រូវគិត រឿង ព្រះធម៍ សួរថា ព្រះធម៍ បង្រៀនយើងឲ្យដឹងពីអ្វីខ្លះ?  អីចឹងពេលណាយើងចូលជ្រៅរឿងព្រះធម៍ យើងលែងនាំគ្នាពិភាក្សា សួរដេញដោលគ្នា ព្រោះជា ញឹកញាប់ ការដេញដោយគ្នា មាននៅក្នុង ធមទេសនាសុទ្ធសាង នេះស្រាប់។ 

Question No = 06 @ 9: 33

 we come to this world repeatedly because of our stored karma from previous lives. We get trapped in this wheel of transmigration to undergo the consequences of those karmas. So Baba Ji, what can we do in this life – what should our behaviour and conduct be – so that we can keep the burden of karma as light as possible in this life? Follow the right path. If you do what’s right, why would you create karma? So first, follow the right path. And secondly, live in the Lord’s will. If we live in His will, it becomes His responsibility – then it isn’t our responsibility, right? But if we do whatever we feel like, then we will have to pay the price. So, reach that state where you are happy living in His will. 

ព្រះគ្រូ យើងយកកំណើតជាមនុស្សលោកលើផែនដីនេះ​ម្តងហើយ ម្តងទៀតដោយសារតែ យើងមានកម្មពារពីជាតិមុនៗ យើងជាប់ក្នុងអន្ទាក់នៃ កងចក្រវិលកើតវិលស្លាប់ ដោយសារមាន កម្មពារ កម្មផលនេះឯង។ ព្រះគ្រូ បាបាជី បើតែបែបនេះ យើងគួរធ្វើបែបណា? តើត្រូវធ្វើអ្វីខ្លះ បែបណាដើម្បី ឲ្យបន្ទុកកម្មាវាចុះ តូចស្រាលក្នុងឆាកជីវិត? ញោម ត្រូវដើរតាម ផ្លូវព្រះធម៍ត្រឹមត្រូវ ( សង្គហធម៍ ៨ យ៉ាង) បើសិនជាយើងធ្វើបានតាម ផ្លូវធម៍នេះមែន ចុះម៉េចបានជាយើងមាន កម្ម មានពារ?  ដូច្នេះ ជាដំបូងត្រូវដើរតាមផ្លូវព្រះធម៍សិន បន្ទាប់យើងរសនៅតាម ឆន្ទះ តាមបំណងទេវតា ពេលនោះ វាសនាយើង ស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ទេវតា គ្រានោះ វាលែងជាការទទួលខុសត្រូវរបស់យើងទៀតហើយ តើមែនអត?  តើបើករណី យើងធ្វើកិច្ចការណាមួយតាមការចូលចិត្តរបស់យើង ពេលនោះ យើងត្រូវទទួលខុសត្រូវសងការខូចខាតទាំងអស់ដោយខ្លួនឯង ហេតុនេះ ត្រូវទៅដល់ចំណុចមូយនេះ ជាកន្លែងដែលយើងរីករាយសប្បាយចិត្ត និងរស់នៅតាម ប្រាថ្នាទេវតា។

Question No = 07 @ 10: 24
Baba Ji, my question is that when I go to my local center to listen to satsang, I don’t enjoy listening to satsang at all. My heart longs to go and do seva. Baba Ji, please tell me what I should do. You should do both. Seva has its own purpose, and satsang has its own purpose. When we listen to satsang, we will get that understanding – only then will we be able to do our part. It’s true that it’s easy to do seva – that’s why the mind is more drawn to it. But until we get that understanding and do our meditation ... With seva, we create that atmosphere, but if we don’t take the next step, then what’s the use of that atmosphere? 

ព្រះគ្រូបាបាជី ពេលខ្ញូំកូណាទៅស្តាប់ធម៍ទេសនានៅ មណ្ឌលធម៍ទេសនានៅស្រុកខ្ញុំ ខ្ញុំកូណាអតើចង់ស្តាប់ធម៍ទេសនាសោះ បេះដូងខ្ញុំកូណា ចង់តែចេញទៅក្រៅ ចង់តែធ្វើកិច្ចការបំរើព្រះ បំរើទេវតា ព្រះគ្រូ បាបាជី សូមព្រះគ្រូជួយពន្យល់ផងថា ខ្ញុំកូណាត្រូវធ្វើមេច?  ញោម ៗ ត្រូវតែធ្វើរឿងទាំង ២ នេះ ការទៅបំរើព្រះក័មានគោលបំណងរបស់វាដែរ  ចំណែកការស្តាប់ធម៍ទេសនាសុទ្ធសាង ក៍មានគោលបំណងដែរ កាលណាយើងបានស្តាប់ព្រះធម៍ទេសនាសុទ្ធសាង គឺយើងមានការ យល់ដឹង។ ទាល់តែយើង យល់ ដឹង បានយើងអាចបំពេញកិច្ចការងាររបស់យើងបាន។ ជាការពិតណាស់ ការបំរើព្រះ ឬ បំរើសេវា មានការងាយស្រួល អីចឹងបានជាចិត្តយើង ចង់តែចេញទៅបំរើព្រះ តែ វាទាមទារឲ្យយើងមានការ យល់ដឹងសិន ឲ្យយើងមានការតាំងសមាធិសិន ដល់ពេលយើងទៅបំរើព្រះ វាបង្កើតចេញជា បរិយាកាសមួយ ល្អ ប្រពៃ ត្រឹមត្រូវ យើងអត់បានដើរតាមជំហាននីមួយៗផង ធ្វើម៉េចយើងអាចបង្កើតបរិយាកាសមួយ បានល្អប្រពៃទៅ?

Question No = 08 @ 11: 17

Baba Ji, there’s no Dera or satsang center where I reside and go to college. And after having to deal with a lot of people there, I have become very negative. I’ve also become very rude and arrogant, even though I don’t want to be this way. How should I handle this? You don’t need to rely on Dera or a satsang center to be a good human being! That should come from within us. Now, if we keep causing harm to ourselves ... Does anything get resolved with anger and resentment? What you can resolve with love ... Yes, these days, youngsters are sometimes, in a hurry to obtain everything, and they get frustrated, and that gets reflected in their attitude. But this isn’t a solution – you’re only fueling the fire. So unless you think positively and with a calm mind, you’re only harming yourself, right? 

ព្រះគ្រូបាបាជី នៅកន្លែងខ្ញុំកូណារស់នៅ និង នៅសាលារៀនខ្ញុំកូណា គឺអត់មាន មណ្ឌលធម៍ទេសនាសុទ្ធសាងទេ ដែលនាំឲ្យខ្ញុំកូណាត្រូវប្រឈមជាមួយ មនុស្សជាច្រើននៅកន្លែងនោះ ខ្ញំកូណាមានអារម្មណ៍មិនល្អទាល់តែសោះជាមួយរឿងនេះ  ខ្ញុំកូណាក៍ក្លាយជាមនុស្ស ឈ្លើយ ក្រអើតក្រទបខ្លាំងណាស់ដែរ បើទោះបីជាចរិកដើមខ្ញុំមិនមែនអីចឹង តែខ្ញុំបង្ខំចិត្តធ្វើអីចឹងទៅ តើខ្ញុំកូណាត្រូវដោះស្រាយបញ្ហាបែបណា?  ញោម ៗ អត់ចាំបាច់ទាល់តែមាន ព្រះវិហារដេរា ឬ មណ្ឌលធម៍ទែសនាសុទ្ធសាង បានអាចក្លាយខ្លួនជាមនុស្សល្អបានទេ ! ជាមនុស្សល្អ គឺវាចេញមកពីខាងក្នុងខ្លួនឯង ពេលនេហ បើញោមនៅតែ រក្សា បង្ករជំលោះ ការឈឺចាប់ដល់ខ្លួនឯង  សូរថាវាអាចដោះស្រាយបានដែរអត់? ជាមួយចិត្តខឹង ឆេវឆាវបែបហ្នឹង? អ្វីដែលយើងអាចដោះស្រាយបាន គឺយកសេចក្តីស្រលាញ់ទៅដោះស្រាយ ពិតណាស់ រាល់ថ្ងៃនេះ ក្មេងៗ ជំទង់ៗ ចង់បានអ្វី គឺចង់បានភ្លាមៗ គឺវាបង្ហាញចេញតាមរយកាយវិការ​ពួកគេ តែបែបនេះ មិនមែនជាដំណោះស្រាយទេ ធ្វើអីចឹង ដូចគេយក សាំងទៅស្រោចលើភ្លើងកំពុងឆេះ ហេតុនេះវាទាល់តែញោម គិតល្អពីពូកគេ កុំគិតឃើញពួកគេអាក្រក់ អវិជ្ជមាន ត្រូវមានចិត្ត ស្ងប់ស្ងាត់ បើមិនអីចឹងទេ គឺដូចជាការធ្វើឲ្យខ្លួនឯងមានការឈឺចាប់ អីចឹងមែនអត់់?

Question No = 09 @ 12: 22
Baba Ji, after listening to the singers singing shabads (hymns), I really long to do that seva. But when I go try out for it, I lose my confidence. Is that the only seva left? There are so many different types of seva. After all, we don’t need to focus on just one seva. Yes, the mind may have a specific desire – you can keep trying for it. But we shouldn’t think, “This is the only seva I will do!” Seva is anything we do selflessly. Once our desires or expectations come into it, then that is not seva. 

ព្រះគ្រូបាបាជី ក្រោយពីបានស្តាប់ការស្មូត មក ខ្ញុំកូណាមានចង់ចង់តែទៅបំរើព្រះ តែដលពេលចុះទៅ កន្លែងបំរើព្រះ បែរជាខ្ញុំកូណាអត់មានជំនឿចិត្តថាអាចធ្វើកិច្ចការហ្នឹងបានទេ សួរថា ត់ើខ្ញុំកូណានៅតែរក្សារការចង់បំរើទេវតាទៀតឬទេ?  ញោម ការបំរើព្រះមានច្រើនសណ្ឋាន មានច្រើនទម្រង់ខុសៗគ្នា  កាលណាយើងដឹងអីចឹង នោះយើងមិនចាំបាច់ថា ទាល់តែការបំរើព្រះទម្រង់បែបនេះ បែបនោះបានយើងអាចធ្វើបានទេ។ ត្រឹមត្រូវណាស់ ចិត្តវាចង់តែធ្វើសេវាណាមួយដែលវាពេញចិត្ត ចូលចិត្ត យើងអាចសាកល្បងជាមួយ ចិត្តចង់បែបនេះបានដែរ តែ ត្រូវចង់ចាំជានិច្ចថា និងគិតថា​" មានតែ ការបំរើព្រះបែបនេះទេ ដែលខ្ញុំកូណានឹងធ្វើ"  ការបំរើព្រះ សំដៅថា ការបំរើទាំងឡាយណាដែលមិនទាមទារ​មិនគិតពី ខ្លួនឯង។ កាលណាអ្វីដែលយើងចូលចិត្ត ឬ ដែលយើងសង្ឃឹមចង់បានចូលមកក្នុង​ការបំរើព្រះ ពេលនោះ កិច្ចការនោះ វាលែងជាកិច្ចការបំរើព្រះ ឬ បំរើទេវតា។

Question No = 09 @ 13: 05

Baba Ji, sometimes people stop attending satsang or doing seva when they get stressed about their financial debt – why is this? Whenever we face any problems, our mind immediately starts to lose faith. When we are in debt, we expect more than ever that the Lord should solve all our problems, because we are on the spiritual path. Even if we are doing the wrong thing, we expect the Lord to solve everything for us. But this is our own weakness, right? Regardless of what the weakness is – as soon as we are burdened by the consequences, our faith wavers. Baba Ji, should we take on financial debt or not? We should only live according to our means. If we keep adding to our burden, we will get weighed down by it. Live off your own income. Why should we increase our wants so much that they weigh us down?

ព្រះគ្រូ បាបាជី ពេលខ្លះ មនុស្សម្នាឈប់លែង មកស្តាប់ធម៍ទេសនា ឬ ធ្វើការងារបំរើព្រះដូចមុន ដោយសារពួកគេព្រួយបារម្ភ ពិបាកចិត្តរឿងជំពាក់បំណុលគេ ម៉េចបានជាអីចឹងព្រះគ្រូ? ញោម កាលណាមនុស្ស ប្រឈមមុខជាមួយបញ្ហាណាមួយ ចិត្តរបស់គេនោះ ភ្លាមៗនឹងបាត់បង់ សទ្ធាជ្រះថ្លា​ កាលណាគេនោះ កំពុងមានបំណុល ចិត្តគេររំពឹងចង់បាន ខ្ពស់ជាង អ្វីដែលទេវតាប្រទាន អ្វីដែលទេវតាដោះស្រាយបញ្ហាឲ្យពួកគេ ដោយសារពេលនោះ គ្រានោះ គាត់់កំពុងដើរលើផ្លូវធម៍។  សូម្បីយើងបានបំពេញការងារមួយខុសឆ្គងក៍ដោយចុះ យើងនៅតែមានការរំពឹងទុកថា ទេវតាដោះស្រាយគ្រប់បញ្ហាដល់យើងជាមិនខាន តែ នេះជាចំណុចខ្សោយរបស់យើង មែនទេ? មិនថា​យើងមានចំណុចខ្សោយ ឬ អត់ទេ យើងមាន កម្មពារ​ឬ កម្មផល ចេះពី អំពើរយ់ើងសាង  ពេលនោះ ជំនឿ​ឬ សទ្ធាជ្រះថ្លាលើធម៍ គឺនឹងមានការប្រែប្រួល។  ព្រះគ្រូ បាបាជី តើយើងគួរតែ រស់នៅជាមួយ បំណុលហិរញ្ញវត្ថុដែរឬទេ? ញោម យើងគួរតែរស់់នៅឲ្យស្របតាមអ្វីដែលយើងមានតែប៉ុណ្ណោះ កាលណាយើងយកបំណុលមកទូលលើក្បាល អីចឹងយើងនឹងមានទំងន់កាន់តែធ្ងន់ធ្លាក់់ចុះកាន់តែខ្លាំង ចូរស់នៅជាមួយនឹង ចំណូលរបស់យើងផ្ទាល់ខ្លួន។ ម៉េចបានជាយើងចាំបាច់ត្រូវ តម្លើងនូវ ប្រាថ្នាបំណងច្រើន បើដឹងថាវានឹងទាញយើងចុះមកក្រោមដែរហ្នឹង?

Question No = 10 @ 14: 13
 Hazur, when we read the Mahabharata, we find that Arjun faced a moral dilemma in his life. Because he stood before his relatives and friends – everyone he considered his own – and Lord Krishna told him, “You will have to kill them.” So, in this moral dilemma ... No, this is our own interpretation and understanding. Lord Krishna didn’t say, “You will have to kill them!” Lord Krishna said, “You will have to fulfill your responsibility.” Wherever the Lord has given us birth – it is because of our karmas. There are responsibilities associated with our karma, that we have to fulfill. So here, the reference wasn’t about anyone dying; it was about fulfilling one’s responsibility. Kabir Sahib says, “Dye us in the deep hue of your love, for our souls have become impure.” So how can the soul be dyed in that deep, permanent colour? The colour of Nam – that is the true colour, right? All other colours eventually fade. That is the one colour that will never fade. But Hazur, it is often explained to us in satsang that we shouldn’t chase the things of this world. Despite that, our mind runs after worldly things, and we forget the Lord. No, we have to fulfill our responsibility no matter what. As I just said, wherever the Lord has given us birth, it is because of our karma. So unless we fulfill our responsibilities, our karma will not end. But when we focus on one thing, we get obsessed with it and forget everything else. Now, there are 24 hours in a day. Twenty-four hours are sufficient to give time to your family, to work, and also to spirituality. But human beings go to extremes. So, keep a balance. We have to fulfill our responsibilities and also do our part in spirituality.

ព្រះគ្រូ ហាហ្សូ​ពេលខ្ញុំកូណា អានរឿង មហាភាតរៈ Mahabharata ឬ រឿង រាមកេរ្តិនេះមក ឃើញថា កាលណោះ ព្រះបាទ Arjun ប្រឈមជាមួយ បញ្ហាក្នុងជីវិតរបស់ទ្រង់។ កាលណោះ នៅចំពោះមុខទ្រង់ មានសាច់ញាតិ និង មិត្តភ័ក្រជាច្រើន ហើយ ព្រះក្រឹស្នា បញ្ជាទៅ ព្រះអង្គថា ត្រូវតែសម្លាប់ពួកគេចោល ដូច្នេះ នេះជាការខុសផ្នែកក្រមសីលធម៍  មិនអីចឹងទេញោម នេះជាការបកប្រែ នេះជាការយល់ឃើញរបស់ យើងទេ កាលណោះ ព្រះក្រឹស្នា អត់បានដាក់បទបញ្ជាថា អ្នកឯងត្រូវតែសម្លាប់ពួកគេទាំងនេះចោលទេ ព្រះក្រឹស្នាបានទូលប្រាប់ព្រះអង្គថា នេះជាការទទួលខុសត្រូវរបស់ទ្រង់  ពេលដែលព្រះ ឬ ទេវតា ប្រទានកំណើតដល់យើង គឺ អាស្រ័័យតាម កម្មា ដែលយើងមាន បានន័យថា ជាការទទួលខុសត្រូវ ស្រប ជាមួយ កម្មា ដែលយើងបានសាង ដែលយើងត្រូវតែបំពេញ។ ហេតុនេះ រឿងនេះ មិនមែនជារឿងដែលថា អ្នកណាត្រូវគេសម្លាប់ទេ គឺជារឿងដែល អ្នកណាមានការទទួលខុសត្រូវ។ ព្រះគ្រូ កាប់ើតសាហ្សីប មានសង្ឃដីកាថា " លាបពណ៍ដិតខ្លាំងលើសេចក្តីស្រលាញ់ " ពេលនោះ ព្រលឹងរបស់យើងលែងបរិសុទ្ធ ដូចមុន។ ចុះបើឲ្យលាបពណ៍ច្រើន ខ្លាំងម្លឹងៗ តើឲ្យព្រលឹងមានពណ៍មួយជាអមតម៉េចកើត?  បើសិន នោះជា ពណ៍ព្រះធម៍ ទើបវាជាពណ៍ពិតប្រាកដ ត់ើមែនដែរឬទេ?  ពណ៍ផ្សេងៗក្រៅពី​ពណ៍នៃព្រះធម៍ គឺជា ពណ៍ស្រាល ឆាប់ហើរពណ៍ណាស់។ ពណ៍ព្រះធម៍ គឺជាពណ៍មួយដែលមិនហើរពណ៍ជាអនន្ត ។ ព្រះគ្រូ តែ  តែ ព្រះគ្រូ ហ្សាហ្សូ តែងតែទេសនាទូន្មានថា កុំឲ្យយើងរត់ចាកចេញពី សកលោកនេះ មិនថាចិត្តយើងចេះតែ រត់ដេញតាមសកលលោក មិនថា យើងភ្លេចព្រះឡើយ។ ទេ ទេ ញោម យើងត្រូវតែបំពេញ ការទទួលខុសត្រូវរបស់យើង ទោះជាករណីណាក៍ដោយ ដូចដែលអាត្មាភាពបានទូលអម្បាញមិញនេះ ស្រាប់ថា ព្រះក្រឹស្នាប្រទានយើងមក យកកំណើតលើផែនដីនេះ គឺអាស្រ័យតាម កម្មា ដែលយើងសាង បើយើងមិនបំពេញការទទួលខុសត្រូវរបស់យើងទេ កម្មានោះ ក៍មិនចប់ដែរ។ ព្រះគ្រូ ពេលយើងចាប់អារម្មណ៍លើរឿងមួយ កាលណាយើងបានសម្រេចការងារណាមួយ យើងភ្លេចការងារផ្សេងៗអស់..ទេ ទេ ញោម យើងមាន ២៤ ម៉ោង ក្នុង ១ ថ្ងៃ ក្នុងពេល ២៤ម៉ នេះ យើងមានពេលគ្រប់គ្រាន់សម្រាប់ គ្រួសារ ការងារអាណាចក្រ និង ការងារព្រះធម៍។ តែ មនុស្សលោកយើង ច្រើនតែធ្វើអ្វីមួយ ហួសកម្រិត ដូច្នេះទេ ត្រូវរក្សាឲ្យមានតុល្យភាព និង ត្រូវបំពេញការទទួលខុសត្រូវខ្លួនឯងផង និង ការងារព្រះធម៍ ឬ កិច្ចការខាងពុទ្ធចក្រផង។

Question No = 11 @ 16: 24
 Baba Ji, how can I improve the atmosphere at home? With love. We focus on others’ responsibilities instead of our own. If everyone focused on their own responsibility and fulfilled it, there would never be any trouble at home.

ព្រះគ្រូបាបាជី តើខ្ញូំកូណាអាចធ្វើធម៍នៅផ្ទះខ្ញុំកូណាបានដែរអត់?  ញោម ដោយមានសេចក្តីស្រលាញ់ គឺយើង កន្លងមក ផ្តោតអារម្មណ៍ខ្លាំងលើការទទួលខុសត្រូវរបស់អ្នកដ៍ទៃ ជាជាងការទទួលខុសត្រូវខ្លួនឯង បើសិនជាម្នាក់ៗគិតតែពីរឿងការទទួលខុសត្រូវខ្លួនឯង បំពេញកិច្ចការខ្លួនឯង ដូច្នេះ យើងប្រាកដជាគ្មានបញ្ហានៅឯផ្ទះទេ។

Question No = 12 @ 16: 45

 Radha Soami, Baba Ji. There are days when I have too many tensions on my mind - professional as well as personal. I usually sleep over it, and the next day, when I wake up and sit for my meditation, I start getting answers for it. I analyze and I feel that, that is mind’s way of taking me away from meditation. Or is that okay to just follow the advice that I’m getting? At that time, when you are sitting in meditation, focus on your meditation. Rest of the full day you’ve got to think about these issues. Now, it is the mind, who during the day, will make you think about meditation; and in meditation, will make you think about these issues. Now, if you have to get a solution, you’ll get a solution. It’s not a question of “in meditation or otherwise.” So I guess, whatever time we put in meditation, let’s focus on that. And if we get that strength from within, solving these issues will become much easier. 


Question No = 13 @ 17: 57
Radha Soami, Baba Ji. If someone breaks our heart, should we trust that person again or not? What sort of a heart do we have which gets broken so often? Heart or trust – whatever. Yeah? Heart or trust – whatever. Are we perfect? Have we never done anything wrong? So just as we are not perfect, how do you expect the other person to be perfect? Yes, your happiness is in your hands. So why would we let anybody have that control over us, where our heart gets broken like that? You tell me one relationship that is permanent. On a practical level, you have to make do with what you have. So don’t go to the other extreme also, where everything depends upon that relationship. So we all know, that keep within those limits. Have some trust, have some faith. Doesn’t mean that if, once somebody has done something wrong, the full world is going to do it. Learn. 

សូមក្រាបថ្វាយបង្គំ ព្រះគ្រូបាបាជី មានគេធ្វើឲ្យបេះដូងខ្ញុំកូណាមានរបូសឈឺចុកចាប់ តើខ្ញូំកូណាគួរតែនៅជឿទុកចិត្តគេដែរឬទេ?  ញោម តើបេះដូងញោម សាងពីអ្វី?ម៉េចបានជាមានរបូសញឹកញាប់បែបនេះ?  តើជារឿងបេះដូង ឬ មួយជារឿង ការជឿទុកចិត្ត​ មិនថារឿងមួយណាទេ សួរថា យើងជាមនុស្សល្អ គ្រប់ ១០ ដែរឬទេ? តើយើងពិតជាមិនដែលសាងអ្វីដែលខុសមែនទេ?  ដោយសារយើងមិនមែនជាមនុស្សប្រពៃ ល្អគ្រប់ ១០ ចុះម៉េចបានជាយើងមានក្តីសង្ឃឹមចង់ឲ្យគេមានលក្ខណៈល្អគ្រប់ ១០? ពិតណាស ក្តីសប្បាយរីករាយស្ថិតក្នុងដៃយើង ចុះម៉េចបានជាយើងបណ្តោយឲ្យគេអ្នកផ្សេងគ្រប់គ្រង ក្តីសប្បាយរីករាយនេះនៅក្នុងដៃគេទៅវិញ?  នាំឲ្យបេះដូងដាច់ហែក របួសជាញឹកញាប់? ញោមបានប្រាប់អាត្មាភាពអំពីរឿង ទំនាក់ទំនងមួយដែល អមត ក្នុងស្ថានភាពជាក់ស្តែង ញោមត្រូវតែធ្វើអ្វីតាមដែល ញោមមាន  កុំធ្វើអ្វីដែលវា ហូសហេតុពេក ជ្រុលពេក កុំឲ្យពឹងអាស្រ័យពេកលើទំនាក់ទំនងនោះ យើងទាំងអស់គ្នាក៍ដឹងដែរថា យើងមានចំណុចខ្សោយក្នុងខ្លួន។យើងក៍មានសេចក្តីជ្រះថ្លា មានការជឿទុកចិត្តមួយចំនួនដែរ មិនមែនមានន័យថា មនុស្សមួយសាងខុស សាងអាក្រក់ដាក់យើង យើងគិតថា មនុស្សមួយផែនដី។ សកលលោកទាំងមូលសុទ្ធតែមានរឿងដូចៗគ្នាអីចឹង ត្រូវតែរៀនសូត្រពីរឿងនេះ ។

Question No = 14 @ 19: 13 -- @ 20: 35

Radha Soami, Baba Ji. Baba Ji, my family has always followed another Guru. And my cousin and his family follow you. I have faith in my guru, and I also attend your satsangs and do seva at the Dera. So, is it okay to be initiated by one guru and have faith in him, and still do seva at both places? Or should I focus on just one? Well, you see, you cannot set foot in two boats at the same time. You’re more than welcome to do seva. But everyone has the same objective. So, you have to choose the path where you have a comfort level. To say, “This is the best path!” or “This is the only path!” – that would be arrogant, right? So, you can follow whichever path you like. The objective is to reflect that in our actions. Regardless of which path you follow. After all, we have to worship the one Lord. And they also probably teach the same thing – they don’t teach something else, right? So, you’re more than welcome to do seva but follow one path – whichever one you like. So, if I have received initiation from one place, can I still do seva at both places? Yes, yes, you’re most welcome! Okay, Baba Ji. Thank you.

សូមក្រាបថ្វាយបង្គំ ព្រះគ្រូបាបាជី ក្រុមគ្រួសារខ្ញុំកូណាតែងតែគោរពប្រតិបត្តិតាម ព្រះគ្រូផ្សេងៗ  ចំណែក បងប្អូនជីដូនមួយ និងគ្រួសារគាត់ គឺដើរតាមព្រះគ្រូទៅវិញ ខ្ញំកូណានេះ ដើរតាមផ្លូវព្រះគ្រូខ្ញំកូណាផ្ទាល់ខ្លួន ខ្ញូំកូណាក៍នៅបានទៅព្រះវិហារដេរា និងបានទៅបំពេញកិច្ចការបំរើទេវតាផងដែរនៅព្រះវិហារដេរ៉ា ដូច្នេះជាសំណូរសួថា តើគេអាចបួសជាមួយព្រះគ្រូមួយអង្គ ដើរតាមផ្លូវព្រះគ្រូនោះ និង នៅតែបំរើសេរា ជាមួយ ព្រះគ្រូផ្សេងនៅកន្លែងតែមួយបានដែរឬទេ?  ឬ មួយថា ខ្ញុំកូណាផ្ចង់អារម្មណ៍តែលើព្រះគ្រូតែមួយ? អូ ញោម ញោម មិនអាច យកជើង ឈ លើទូក ២ ក្នុងពេលតែ មួយ បានទេ យើងរីករាយក្នុងការទទួលស្វាគមន៍ញោមមកបំពេញកិច្ចការបំរើទេវតា តែ ម្នាក់ៗមានគោលបំណងដូចៗគ្នា ដូច្នេះ ញោម ត្រូវតែមានការជ្រើសរើសយក ផ្លូវធម៍ណាមួយដែលញោមពេញចិត្ត ស្រលាញ់ ដើម្បីនឹងនិយាយថា ខ្ញុំពេញចិត្តណាស់ ព្រោះជាផ្លូវធម៍មួយដ៍ប្រពៃបំផុតជាងគេ ឬ មួយនិយាយថា នេះគឺជាផ្លូវព្រះធម៍តែមួយគត់ដែលខ្ញុំកូណាចូលចិត្ត ធ្វើបែបនេះដូចជា arrogant ក្រអើតក្រទប ឡូយពេកទេដឹង?  ដូច្នេះ ញោមអាចដើរតាមផ្លូវធម៍ណាមួយក៍បាន តាមការពេញចិត្ត។ គោលបំណងនៃការដើរតាមផ្លូវព្រះធម៍នោះ គឺដើម្បី ឆ្លុះបញ្ចាំងជាមួយសកម្មភាពដែលយើងធ្វើ ។ មិនថា ផ្លូវព្រះធម៍មួយណាដែលយើងជ្រើសរើសយកទេ គឺចុងក្រោយ យើងនឹងត្រូវគោរពប្រតិបត្តិ ណព្រះតែ មួយអង្គ ដែលព្រះនោះនឹងទេសនាប្រដៅយើងដូចៗគ្នា គឺគ្មានការទេសនាអ្វីក្រៅពីនេះទេ មែនទេ? ហេតុនេះ យើងរីករាយស្វាគមន៍ចំពោះការមកបំរើព្រះនៅព្រះវិហារ តែដើរតាមផ្លូវព្រះធម៍មួយផ្សេង។ ព្រះគ្រូ អីចឹង បើខ្ញុំកូណាបួសនៅកន្លែងមួយ តើខ្ញុំកូណាអាចមកបំរើសេវា បំរើព្រះនៅ កន្លែងទាំង ២ នេះបានដែរឬ? ពរញោម ពិតជាបាន សូមស្វាគមន៍ រីករាយណាស់ កូណាព្រះគ្រូ សូមអរព្រះគុណ ព្រះគ្រូ ៕

No comments:

Post a Comment