Tuesday, February 23, 2016

ស្វែងយល់ពីសេចក្តីស្លាប់ Understanding Death

ទាក់ទងជាមួយសេចក្តីស្លាប់ អ្នកសច្ចំបុរាណបានសរសេរថាៈ

លោកនឹងប្រាប់អ្នកឲ្យដឹងពីឆាកជីវិត ដែលមិនមែនជាសេចក្តីស្លាប់ នោះថាគឺ
ជាវាសនានៃមនុស្ស ជាភាពផ្អែមល្ហែមដែលអ្នកហៅសេចក្តី
ស្លាប់ថាមិនខ្មៅងងឹត និងមិនគួរឲ្យខ្លាច តែវាមានសភាពស្រស់
ត្រកាលគ្រប់អ្វីៗទាំងអស់ រាល់ៗរូប រួចរំដោះមានសេរីភាពផុតពី
ទាសភាព មានជ័យជំនះគ្រប់ប្រការ ឈ្នះលើមារសត្រូវ
ឈ្នះលើមនុស្សមានសេចក្តីស្រលាញ់
តិចតួចក្នុងខ្លួន នាំគេទាំងឡាយទៅឯឋានលើ និងទៅ
ឋានបរមសុខជាអន្តន ជាទីដែលទាំងអស់គ្នារស់ក្នុងឋាន
ដ៍មានបញ្ញាញាណផង ទាំងរស់ក្នុងសេចក្តីស្រលាញ់ផង។

សំរាប់មនុស្ស នេះជាពេលវេលា ដែលគេត្រូវឈប់គិតអាក្រក់ពីសេចក្តីស្លាប់។ ជាការពិត គឺគ្មានសេចក្តីស្លាប់អ្វីទាំងអស់។ សេចក្តីស្លាប់ វាគ្រាន់តែជាការផ្លាស់ប្តូរនូវឈុតឆាក និងប្តូរទៅជាបរិយាកាសថ្មី។

ព្រះគ្រូ បានបំបែកនូវត្រានៃសេចក្តីស្លាប់ ដូច្នេះសំរាប់លោក និងសំរាប់សាវគ្គរបស់លោក គឺគ្មាន ទៀតទេសេចក្តីស្លាប់។ នេះជាចំណេះដឹងជាវិជ្ជមាន។ នេះមិនមែនជាការសំអាង និងក៍មិនមែន ជាការស្មាន និងក៍មិនមែនជាការបកប្រែពីសៀវភៅណាមួយដែរ។ ពិភពលោកទាំងមូលត្រូវគេ គិតថាគ្មានមនុស្សណាម្នាក់ដឹងពីរឿងនោះទេ ឬមិនអាចមានអ្នកដឹងពីអ្វីខ្លះលាក់ពីខាងក្រោយនៃសេចក្តីស្លាប់។ ពួកគេយល់តាមការមើលឃើញជាក់ស្តែងគឺថា សេចក្តីស្លាប់ដូចជាការបំបាំង ភ្នែកមិនឲ្យមើលឃើញពីចំនុចណាត្រូវទៅ គឺអ្នកធ្វើដំណើរទៅ មិនឃើញដែលមានត្រលប់វិញ។ មានមួយចំនួនគិតថា សេចក្តីស្លាប់គឺជាការបញ្ចប់នៃបុគ្គលណាម្នាក់លែងមានលើលោក។

ការពិតសេចក្តីស្លាប់ជាការបំបាំងភ្នែក( glaring deception) ស្ពិនភ្នែក)។ ព្រះគ្រូ និងសាវគ្គជាច្រើន ដឹងថា អ្វីជាសេចក្តីស្លាប់ និងដឹងថាមានអ្វី ក្រោយពីសេចក្តីស្លាប់។ គេដឹងថាទាំងសេចក្តីស្លាប់ គឺគ្រាន់តែ ជាសំបក (appearance) ។ ពួកគេបានឆ្លងកាត់ជាតិដែលមានរូបកាយជាសំបកជាច្រើនបែបយ៉ាង ហើយពួកគេអាចប្រាប់អ្នកពីរឿងទាំងនោះ។ តែពួក គេមានការពិបាកនឹងរកមនុស្សជឿតាមពួកគេ។ ពិភពលោកនេះរស់រានមានជីវិតដោយការបរិភោគសព្វមុខតែពួកគេមានវាសនាដែលមិនអាចគេចរួចបាន។ មនុស្សខ្លាចរឿងនេះ ដោយសារ តែគេមិនយល់ពីរឿងនេះ។ វាដូចជាក្មេងកំពុងតែយំក្នុងទីងងឹត ក្មេងវាខ្លាចព្រោះវាមើលមិនឃើញអ្វីដែលមាននៅទីនោះ។ មនុស្សខ្លាចសេចក្តីស្លាប់ ព្រោះគេមិនដឹងពេលស្លាប់ទៅមិនដឹងជាយ៉ាងណា និងមិនដឹងថាមានអ្វីកើតឡើងក្រោយពីស្លាប់ទៅ។

មានករណីជាច្រើន បើមានមនុស្សគិតរឿងទាំងនោះ គេទៅជាដេកយល់សប្តិ និងគិតថាសេចក្តីស្លាប់គួរឲ្យខ្លាច។ ការដេកលក់ និងសេចក្តីស្លាប់ស្ថិតក្នុងអ្របប់ពីរ។ មនុស្សឆ្លងកាត់តាម ប្រអប់មួយនោះ ចូលទៅខាងក្នុង និងចេញមកវិញរាល់ថ្ងៃ ចំណែកប្រអប់មួយទៀត កាលណាដែលគេឆ្លងកាត់គេមិនត្រលប់មកវិញទេ។ សន្តបុគ្គល (Saints) ថ្លែងថា គេអាចដឹងពីអាថ៌កំបាំងនៃសេចក្តី ស្លាប់គ្រាគេកំពុងតែ នៅរស់មាន ជីវិត។  លោកធ្វើការបដិសេធចំពោះពាក្យថាសេចក្តីស្លាប់ជាការបញ្ចប់ និងបានប្រាប់យើងថា អាចចូល ទៅខាងក្នុង និងចេញមកខាងក្រៅទ្វារនៃសេចក្តីស្លាប់ទាំងគេកំពុងនៅមានជីវិត និងដឹងខ្លួនពេញបរិបូរណ៌។ សន្តបុគ្គល អះអាងថា បន្ទាប់ពីសេចក្តីស្លាប់ ទៅ យើងនឹងចេញពីរាងកាយដីឥដ្ឋនេះ។ ដូច្នេះយើងត្រូវតែព្យាយាមរៀនគេចចេញពីគុកលើផែនដីមុនពេលយើងស្លាប់ ការរស់នៅដោយពិតប្រាកដ ដោយគ្មានរូបកាយ ដូច្នេះយើងមិនចាំបាច់ខ្លាចព្រលឹងហោះចេញពីរូបកាយទេ។

សេចក្តីស្លាប់ទុកដូចជាកន្រ្តកមួយយ៉ាងល្អ តាមរយៈនេះ គឺយោងតាមច្បាប់ទេវតា (Mother Nature or Mother Earth or Earth Mother )  គឺម្នាក់ៗឆ្លងកាត់តាមកន្រ្តក គឺតាមទីតាំងផ្ទាល់ខ្លួនជាក់ស្តែងសំដៅទៅឋានខ្ពស់ជាងគេ។ ផ្ទៃក្នុងកន្ត្រកមានសភាពស្អាតល្អ និង មានតែអ្នកមានឬទ្ធិបារមី (certain power) មួយចំនួន និងមានតែសាវគ្គខ្លះៗ ដែលអាចឆ្លងកាត់ គ្រាដែលនៅលើផែនដីខាងក្រៅអស់លែង មានសំបក ជារូបកាយ និងលែងមានជីវិត ឆ្អឹង សាច់ ឈាម ក៍ពុកផុយរលួយដែរ។

ដូច្នេះមនុស្សសាម័ញមើលឃើញសេចក្តីស្លាប់ថា គួរឲ្យខ្លាច និងគួរឲ្យព្រួយ ឯអ្នកដែលឆ្លងកាត់រួចរាល់នូវសេចក្តីស្លាប់ ប្រកាសថា គឺជាពិសោធន៍ដ៏មានសេចក្តីសុខ និងមានសេរីភាព។

ម្នាក់ៗចំណោមពួកយើង នឹងត្រូវស្លាប់នៅថ្ងៃណាមួយ ដូច្នេះគ្មានហេតុផលណាត្រូវខ្លាច សេចក្តីស្លាប់ទេ។ យើងមិនមានអារម្មណ៍ថាឈឺចាប់ក្នុងការបាត់បង់វិញ្ញាណពីរូបកាយ ពេលដែល កំពុងដេកលក់ យើងទទួលស្គាល់ថា ការដេកលក់គឺជាជំហានមួយដែលយើងមានសេរីភាព។ ដូច្នេះគឺដូចគ្នាជាមួយសេចក្តីស្លាប់ដែរ វាជាដំណាក់កាលនៃការសំរាក ជាពេលដែលគេទទួលថ្លៃឈ្នួលពីជីវិត។ គ្មានអ្វីត្រូវភ័យព្រួយទេ។ កាលណាសេចក្តីស្លាប់ចូលមកដល់ យើងគួរទទួល យកវាដោយរីករាយ។ សេចក្តីស្លាប់គ្រាន់តែជាពិសោធន៍ ដែលតាមរយៈពិសោធន៍នោះ យើងរៀនអំពីមេរៀនដ៍មានមហាតំលៃនៃជីវិត នោះគឺ យើងមិនអាចស្លាប់។

ព្រលឹង ជារបស់យើងផ្ទាល់ គឺអមតៈ។យើងអាចដេកមួយរយៈខ្លីកាលណាមានការផ្លាស់ប្តូរ ហៅថា សេចក្តីស្លាប់ តែគ្មានអ្វីអាចបំផ្លាញយើងបានទេ។ យើងមានវត្តមាន ដែលវត្តមាននេះ គឺអមតៈ។ រលក សមុទ្របក់សំដៅច្រាំង និងបន្ទាប់វាបកទៅរកសមុទ្រវិញ រលកមិនបាត់បង់ទេ។ វាជាក្លាយជាផ្នែកមួយនៃ រលកសមុទ្រ ត្រលប់មកច្រាំងម្តងទៀតកាលណាមានរលកថ្មី។ យើងមានរូបកាយនេះ រូបកាយនេះនឹងត្រូវ បាត់បង់ តែធាតុសំខាន់គឺព្រលឹងនៅខាងក្នុងរូបកាយនឹងមិនរលាយឡើយ។ គ្មានអ្វីមួយអាចមកបំផ្លាញ ចោល ធាតុសំខាន់នៃព្រះលឹងជាដាច់ខាត។

មានវិទ្យាសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ សូម្បីតែបញ្ហាតូចមួយ ឬសូម្បីតែថាមពលនៃរលក(ព្រះ) ក៍មិន មានអាចមានអ្វីមកបំផ្លាញបាន។ ព្រលឹង ឬក៍ វិញ្ញាណស្មារតីមនុស្សគឺមិន អាចមានអ្វីមកបំផ្លាញបានទេ។ គ្មានអ្វីមួយអាចមកបំផ្លាញបាន ព្រលឹងមិនមានអ្វីមកបំផ្លាញ។  ការផ្លាស់ប្តូរនូវកាំរស្មីហៅថាជាសេចក្តីស្លាប់ តែរូបភាពនៃសេចក្តីស្លាប់ ឬរូបភាពនៃការផ្លាស់ប្តូរ មិនមានការប្រែប្រួល ឬមានការបំផ្លាញដល់ព្រលឹងវិញ្ញាណឡើយ។

រូបកាយមនុស្សគ្រាន់តែជាសំលៀកបំពាក់ ជាសំបកខាងក្រៅ។ យើងធ្វើការផ្លាស់ប្តូរនូវ សំលៀកបំពាក់របស់យើងជាញឹកញាប់ណាស់ តែយើងមិនហៅការនោះថាជាការផ្លាស់ប្តូរទេ។ ស្រដៀងគ្នានេះដែរ យើងប្តូររូបកាយចេញពេលស្លាប់ យើងមិនផ្លាស់ប្តូរទេ។ យើងនៅតែដដែល ជាព្រលឹងអមតៈជាតំណក់នៃព្រះ ជាកូននៃព្រះ។

ពាក្យថា “សេចក្តីស្លាប់” គឺជាឈ្មោះដ៍មហាចំឡែក សំរាប់ការដែលគ្មានសេចក្តីស្លាប់។ កាលណាយើងហត់នឿយជាមួយជីវិត យើងជាធម្មតា ចាកចេញពីរួបកាយសាច់ឈាមនេះទៅ និង ចាកចេញពីភពផែនដី។

លោក Bhagavad Gita បកស្រាយព្រលឹងជាអមតៈយ៉ាងពិរោះរណ្តំថាៈ
អង្គវិញ្ញាណគ្មានពេលកើត អង្គវិញ្ញាណគ្មានពេលសុគត
គ្មានពេលវេលាទេ កាលណាមិនទាន់ដល់ពេល ម៉ោងចាប់ផ្តើមនិងបញ្ចប់ជាសុបន្តិ!
គ្មានស្លាប់ គ្មានកើត និងគ្មានផ្លាស់ប្តូរ អង្គវិញ្ញាណនៅតែមានជាដដែលនិរន្ត
គ្មានទេសេចក្តីស្លាប់ ផ្ទះគឺដូចជាសេចក្តីស្លាប់។

សេចក្តីស្លាប់មិនមែនជាការបញ្ចប់ វាជាការចាកផុតពីទុក្ខជាបណ្តោះអាសន្ន នឹងផ្តល់មកឲ្យយើងវិញកាលណា កម្មា កាលណាច្បាប់កម្មផល កំណត់ថា រូបកាយអ្នក និងបរិយាកាសពេលនេះសមតាមគោលបំណងរបស់អ្នករួចរាល់ ឬ ពេលណាដែលយើងមានរែកពុនច្រើនពេក ឬ ក៍មានការនឿយណាយជាមួយការឈីចាប់ និងមិនអាចរ៉ាប់់រងកិច្ចការនោះជាបន្តទៀតបាន។ សំរាប់ជនណាដែលមាការឈីចាប់ សេចក្តីស្លាប់ គឺជាផ្លួវដែលគេរួចផុតពីការធ្វើទារុណកម្មលើ រូបកាយ ជាជំហានទៅកាន់ទីសុខ និង ស្ងប់ស្ងាត់ សំរាប់អ្នកចាស់ជរា គឺជាការតបស្នងជាមួយការដែលគេប្រឈមជាមួយពេញមួយជីវិត។ សំរាប់អ្នករាល់គ្នា សេចក្តីស្លាប់គឺជាការ ស្វាគមន៌ដើម្បីសំរាក។

កាលណាយើងនឹកឃើញថាពិភលោកនេះមានសេចក្តីស្លាប់ និងគិតថា រូបកាយយើងនិងរលាយទៅជាវត្ថុរាវនៅថ្ងៃណាមួយ ព្រះរាជផែនការនេះដូចជា ឃោរឃៅពេកណាស់។ យើងមិនអាចគិតថា ក្នុងព្រះរាជក្រិតមានព្រះរាជធម៌ទេ។ តែគ្រាណា ដែលយើងសំលឹងមើលទៅលើ ជំហាននៃសេចក្តីស្លាប់ដោយវៀងវៃ យើងនឹងមើលឃើញថានោះជាការផ្លាស់ប្តូរដ៍មានជោគ។ នោះជាដំណើរនៃការប្រែប្រួលពីសុបិន្តដ៍អាក្រកក់ក្នុងគុកដែលហៅថាអស់ជីវិត ក្លាយទៅជាមានសេរីភាពពេញដោយព្រះពរពីស្ថានសូរគ៌ជាឋានព្រះប្រភព។ សន្តបុគ្គល និងអ្នកសាងកម្មគឺដូចគ្នាទទួលបានសេរីភាពគ្រាស្លាប់ ទទួលបានតិច ឬច្រើនអាស្រ័យតាមផលដែលគេមាន។ សំរាប់ ព្រលឹងដែលមានសេចក្តីស្លាប់ គេទទួលបានភាពរីករាយហួសពីការស្មាន ជាងការដែលវាមាន ជីវិតលើផែនដី។ ដូច្នេះចូរកុំទុក្ខសោកសំរាប់អ្នកដែលលាចាកលោកចេញពីភពផែនដីនេះ មិនយូរទេគេទទួលបានការរំដោះទុក្ខ។ ភ្លាមៗកាលណាគេចេញផុតពីផែនដីដ៍មានតែការបោកប្រាស់នេះទៅ គេគិតថាការស្លាប់នោះគ្រាន់តែជាសុបិន្តិ និងរីករាយថា គ្មានភ្លើងណាអាចមកដុតកំទេចគេបានទេ និងក៍គ្មានទឹកណាអាចរលាយចូលគេបានដែរ ពេលនោះគឺពិតជាមានសេរីភាពនិងមានសុវត្ថិតភាពទាំងស្រុង។

នេះគឺជាវិញ្ញាណថ្មី គេដឹងថាអ្វីៗគឺមានការប្រទាក់ក្រឡាគ្នាទៅវិញទៅមកដ៍មានខ្លឹមសារ ជាជាងការប្រឆាំងគ្នា។ អ្វីៗទាំងអស់ មានដំណើរការដោយរលូន ចុះសម្រុងគ្នាទៅវិញទៅមក។ រាល់កំលាំងទាំងអស់រស់នៅដោយសន្តិភាព និងគ្មានការគំគួន។ កំណើតថ្មី គឺគ្មានទេការឈីចាប់ ទុក្ខលំបាក គ្មានអំពើហឹង្សា។ ព្រលឹងរស់ដោយចុះសំរុងជាមួយគ្នាទៅវិញទៅមក មិនបាច់ដកដង្ហើមដោយមានអុកស៊ីសែន តែវិញ្ញាណស្មារតីមានភាពរីករាយ។

ហេតុអ្វីបានជាយើងយំ កាលណាមនុស្សដែលជាទីស្រលាញ់ស្លាប់? ដោយសារតែយើងមានទុក្ខព្រោះតែការបាត់បង់។ បើមនុស្សដែលយើងស្រលាញ់បែកគ្នាដើម្បីបន្តការសិក្សាឲ្យមានជីវភាពកាន់តែប្រសើរ យើងទៅជារីករាយទ្វេរដង ជាជាងការកើតទុក្ខគិតតែពីខ្លួនឯង យើងគិតថា គេកើតមកលើផែនដី និងដូចជាឃើញមុខ ដូច្នេះក៍នាំឲ្យមានការនឹកគិតដល់ខ្លួនឯង។ ព្រះគឺមានភាពជាអមតៈ និងមានព្រះញ្ញាណមិនកំណត់តាមរយៈសេចក្តីស្លាប់។ ព្រះទ្រង់បង្កើតវត្ថុ និងសត្វលោក ធ្វើឲ្យវាមានជាចលនាជារហូត និងបំវែរទៅជា យានយន្តតាមលំដាប់លំដោយសំរាប់ទ្រង់ មកសណ្ឋិតដោយគ្មានដែនកំណត់។ សេចក្តីស្លាប់កើតមានដល់មនុស្ស ដែលមានការយកចិត្តទុកដាក់គឺដូចជាការតំលើងឋានៈ ឲ្យកាន់តែខ្ពស់ជាងនេះ។ សំរាប់អ្នកដែលមានជីវិតរស់នៅ បែបពាល សេចក្តីស្លាប់គឺជាការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់គេ។

គ្រាដែលគ្រូបង្រៀនមានថានៈខ្ពស់ម្នាក់ ដេកដួលនៅលើគ្រែរបស់គាត់ ស្រ្តីជាប្រពន្ធ មិនអាចទប់ទុក្ខសោកនិងទឹកភ្នែកបាន។ គាត់និយាយទៅកាន់ប្រពន្ធថា “ម៉េចបានជានាងយំ? ពេញ មួយជីវិតខ្ញុំគឺរៀនរស់ដើម្បីស្លាប់”។

ក្រោយពីស្លាប់ គឺមនុស្សម្នាក់ៗមើលឃើញខុសៗគ្នា ទៅតាមអ្វីដែលជាស្ថានភាពកាលគេនៅរស់លើផែនដី។ មនុស្សម្នាក់ៗមានរយៈពេលរស់ខុសៗគ្នា និងការដេកលក់ស្កប់ស្កល់ក៍ខុសៗគ្នា។ ស្រដៀងគ្នានេះដែរ ពេលណាគេស្លាប់ទៅ គេជួបជាមួយរឿងខុសៗគ្នា។ មនស្សល្អដែលសាងកម្មច្រើនក្នុងឆាកជីវិតនឹងធ្លាក់ចុះទៅជ្រៅ មិនដឹងទិសតំបន់ ដេកបែបភាំងៗ។ ក្រោយមក គេទៅក្នុងអាណាចក្រមួយដែលខ្ពស់ជាងគេក្នុងជាតិមួយចំនួន។ ដូចដែលព្រះគ្រឹស្តិមានបន្ទូលៈ “ នៅឯផ្ទះព្រះរាជបិតាមានច្រើនជាន់”។

សេចក្តីស្លាប់មិនមែនជារការបញ្ចប់រឿងទេ គឺជាការដាក់ចំលងពីរូបកាយទៅរួបកាយមួយ ដែលមានការចម្រើនទៅមុខ ពីការដែលពោរពេញដោយការផ្លាស់ប្តូរ ទៅជាជាការរីករាយដ៍មានភាពបរិសុទ្ធ ក្នុងអាណាចក្រមួយដែលភ្លឺចិញ្ចែងចិញ្ចាចគ្រប់ពណ៌។

អ្វីដែលមនុស្សទូទៅ មិនចាប់អារម្មណីពីសេចក្តីស្លាប់ ព្រះគ្រូដឹងថាសេចក្តីស្លាប់មានន័យបែបណា លោកក៍បានត្រៀមរួចជាស្រេចដើម្បីចែករំលែកចំណេះដឹងដល់អ្នកដែលចង់ស្តាប់ពុទ្ធឪវាទ។

ព្រះគ្រូនិងសាវគ្គលោកជាច្រើននាក់បានឆ្លងកាត់រាល់ថ្ងៃនូវ “ច្រកទ្វារមរណៈ”។ ចឹងបានជាលោកដឹងទាំងអស់អ្វីៗដែលទាក់ទងជាមួយនឹងដំណើការនោះ។ លោកដឹងទាំងអស់ពីភពមួយ ទៅភពមួយទៀតបន្ទាប់ពីសេចក្តីស្លាប់។ អ្វីៗទាំងនេះលោកមានការដឹងច្បាស់លាស់ទាំងស្រុងផ្ទាល់តែម្តង ដោយសារតែលោកធ្លាប់ឆ្លងកាត់។

អ្នកណាដែលទទួលបានការណែនាំពីព្រះគ្រូដោយពិតប្រាកដ គេបានសម្រេចនូវក្តីបំណង ដោយសារតែមានថាមពលព្រះបង្កប់ខាងក្នុង។ គេគ្រាន់តែត្រូវការចំណេះដឹង ពីរបៀបចូលទៅខាងក្នុង និងពីរបៀបនៃការដាក់ថ្វាយខ្លួន ដ៍ដូចជាការព្យាយាម។

បន្ទាប់ពីមាននរណាម្នាក់គេចាកចេញពីរូបកាយដោយស្ម័គ្រចិត្ត គេមិនត្រឹមតែគ្មានជួបជាមួយសេចក្តីស្លាប់ថែមទៀត (អារម្មណ៌ក្តុកក្តួលតក់ស្លុត) តែគេបែរជាទទួលបាននូវការរឹងប៉ឹងនិងមាននូវស្រម៉ោលនៃភាពងងឹត។ គេចាកចេញពីរូបកាយនេះដោយដឹងខ្លួន និងដោយជាក់ច្បាស់។ គេដឹងយ៉ាងប្រាកដពីអ្វីដែលគេបានកំពុងធ្វើ និងរក្សាបានូវការគ្រប់គ្រងខ្លួនឯងជានិច្ច។ ព្រះគ្រូនិងសាវគ្គរបស់លោក ចាកចេញពីរូបកាយសំរាប់ជាផលល្អ កាលណាពេលវេលាមកដល់ដែល ជាពេលត្រូវចាកចេញ។ កាលណាដល់ពេលនោះ លោកចាកចេញទៅ ដូចដែលលោកធ្លាប់បាន ចាកចេញពីមុនមក អ្វីដែលខុសគ្នាគឺការកាត់ផ្តាច់ចេញពីរូបកាយ និងកាត់ចំណងផ្សេងៗទៀត ជាលើកចុងក្រោយ។ បន្ទាប់លោកចាកចេញទុកដូចជាការរំដោះព្រលឹងឲ្យឡើងទៅខាងលើដល់ ចំណុចដែលមានថាមពលកំពូល និងដែលមានពន្លឺ។ លោកបោះបង់ និងចាកចេញចោលរូបកាយ ងាយដូចដែលលោកចាកចេញពីទីងងឹត ចាកចេញពីបន្ទប់ដ៍អាប់អួរ ទៅរកបន្ទប់ដែលស្អាតនិង មានពន្លឺសាយភាយចេញពីសួនច្បារដ៍ស្រស់ស្អាត។

សំណួរដ៍ចំបងពេលនេះគឺថាៈតើគេជួបប្រទះអ្វីខ្លះក្រោយពេលស្លាប់? តើយើងទៅណា? និងមានអ្វីកើតមានឡើង? ក្នុងដំណើរនេះ មនុស្សលោកត្រូវគេបែងចែកជា២ ចំណែកឬជា២ ក្រុម និងមានស្ថានភាពខុសៗគ្នាដែរ ទៅតាមក្រុមនៅនីមួយៗ ក្រោយគេស្លាប់ទៅ។

ក្រុមទីមួយគឺសំរាប់អ្នកទាំងឡាយណាដែលមិនមានព្រះគ្រូ ឬក្រុមគ្មានគ្រូស្មារតី(គ្រូអាចារ្យ spiritual teacher)។ ជាការ ពិតណាស់ ក្រុមនេះមានមនុស្សច្រើនមហិមា។ ទាំងអស់ដាច់ខាតត្រូវតែគ្មានការ ជួយ គាំទ្រភ្លាមៗ ក្រោយពេលស្លាប់ទៅ គ្មានអ្នកតាមការពារ ម្នាក់ឯងសុទ្ធសាធ និងគ្មាននរណាអាចជួយបានទេ គឺស្ថិតនៅក្រោមច្បាប់កម្មនិងផលរបស់គេផ្ទាល់។ ពួកគេត្រូវទទួលការទូទាត់វិញទាំងស្រុងនូវអ្វីដែល គេបានសាងក្នុងខាងជីវិតថ្មីៗ។ សំរាប់ពួកគេគឺខាង យមបាល (messengers of deaths) មិនបានសួរនាំថា គេ គួរតែមកពេលណាទេ។ គេធ្វើការក្រោមមេគេផ្ទាល់ ថាមពលអវិជ្ជមាន (ពួកបិសាច the negative power) ដែលគេធ្វើការចាត់ចែងតាមច្បាប់យុត្តិធម៌ដោយគ្មានការយោគយល់។ មិនថាគេកាន់សាសនាអ្វីទេ ទាំងអស់ត្រូវតែជួបជាមួយ”ទេវតាខ្មៅ(យមរាជ dark angel)”។

ស្តេចនិងកសិករ ល្អនិងអាក្រក់ ទាំងអស់គ្នាត្រូវតែទៅ ទោះជាគេនាំទៅណាក៍ដោយ។ ឲ្យតែដល់ ម៉ោងគេត្រូវតែទៅមិនថាគេបានត្រៀម ឬមិនបានត្រៀមទេ។ គេមិនដោះស្រាយតាម សំណូមពរជា បុគ្គល ទេ។ គា្មនទេការលើកលែង គ្មានទេថ្នាំព្យាបាល។ កាលណាថ្ងៃអន្សាមកដល់គ្មាននណាម្នាក់គេចរួចពី កណ្តាប់ដៃយមរាជ្យ (hand of death) ទេ។ ទាំងអស់គ្នាត្រូវតែស្លាប់រៀងៗខ្លួននិងត្រូវ តែដោះស្រាយ រៀងៗខ្លួន។

ក្នុងតុលាការយុត្តិធម៌ គ្មានទេការលំអៀង គឺច្បាស់លាល់គ្មានការអត់អោន និងការយោគយល់។ ហាមមិនឲ្យសួរនាំ និងគ្មានឲ្យសាកល្បងសិនទេ។ បើអ្នកនោះជាមនុស្សអាក្រក់ខ្លាំង រស់ នៅគិតតែពីខ្លួនឯង មានតែការសាងអំពើរអាក្រក់ជូរជាតិ នោះគេនឹងបញ្ជូនទៅកាន់ឋានមួយដែលមានទារុណកម្ម និងការ ដាក់ពិន័យដ៍ធ្ងន់ធ្ងរ។ ទៅនោះគ្មាន ”មេធាវីការពារក្តី” ។ ម្នាក់ៗត្រូវគេ កាត់ក្តីទៅតាមបញ្ជីស្បែកឆ្កែ ឯការដាក់ទោសគឺយោងលើច្បាប់កម្មផលជាសត្យានុម័ត្ត។

អ្នកដែលគេមានជីវិតរស់នៅប្រសើរជាង គេនិងត្រូវបញ្ជូនទីឋានដែលប្រសើរជាងដែរ អាចជាឋានសូរគ៌ដែលទីនោះគេមានសេចក្តីរីករាយ ដែលគេនឹងទទួលបាន។ ទីនៅះគេនឹងបាន សំរាកទទួលមគ្គផលនោះរហូតទាល់តែគេអស់កម្ម នឹងដល់ពេលគេត្រូវទៅចាប់ជាតិមួយថ្មីទៀតមួយផ្សេងទៀត។ តែរាល់គ្រប់ៗករណី ម្នាក់ៗទទួលនូវអ្វីដែលគេបានសាង បន្ទាប់គេនឹងទៅកើត ម្តងទៀតអាចថាយូរឬឆាប់ ក្នុងភពណាមួយផេ្សងទៀត។

ពេលឈានចូលដល់ដំណាក់កាលស្លាប់ មនុស្សរាល់រូប បើទោះជាមានអ្នកខ្លះស្លាប់ទៅ ទាំងតក់ក្រហល់ គេបានឃើញនូវរូបភាពពេញមួយជីវិតរបស់គេនៅនឹងមុខគេផ្ទាល់ គឺមួយភ្លែត នៅនាទីចុងក្រោយដូចជាការសង្ខេបក្នុងខ្សែភាពយន្ត។ មូយគ្រានោះ គេដឹងខ្លួន និងមើលឃើញព្រលឹងនៅគ្រប់ៗជាតិ។  តែមួយភ្លែតនោះគឺល្មមគ្រប់គ្រាន់អាចឲ្យគេមើលឃើញពីចង្វាក់នៃ ខ្សែ ជីវិតទាំងមូល ដែលគេបានសាងពេញមួយឆាកជីវិតនេះ។ ឥលូវគេមើលឃើញពីខ្លួនគេផ្ទាល់ និងយល់ដឹងពីខ្លួនគេ ដោយគ្មានការបោកបញ្ឆោត ឬការបន្លំបែងភាគ។ គេដឹងពីជីវិតរបស់គេ ដូចជា អ្នកទស្សនាសំឡឹងមើលលើសៃវៀនដែលគេកំពុងតែចាកចេញដែរ។ គេគិត គេដឹងពីការឈីចាប់និងការទុក្ខសោកនានាដែលគេបានសាងកាលគេនៅរស់។

ឋានទីពីរ គឺសំរាប់អ្នកណាដែលគេបានបំបួសដោយព្រះគ្រូនៅរស់ អ្នកដែលមានធ្វើតាម ការណែនាំរបស់ព្រះគ្រូ និងដែលបានតាំងសមាធិជាទៀងទាត់ ដូចការណែនាំរបស់ព្រះគ្រូ តែគេនៅមិនទាន់ទទួលបានថានៈជាសន្តបុគ្គល(បរមគ្រូ sainthood) នៅឡើយ។ អ្នកចូលក្នុងឋាននេះដឹងពីពេលវេលានិងថ្ងៃ ដែល គេត្រូវទៅទីនោះរយៈពេលយូរជាមុន។ ព្រះគ្រូជួបជាមួយពួកគេនៅពេលស្លាប់ នេះជាអ្វីដែលព្រះគ្រូ បង្ហាញ ឲ្យពួកគេឃើញ និងប្រាប់ពួកគេថា ដល់វេលា និង ត្រូវតែចាកចេញ។ ពួកគេទទួលយកដោយរីករាយ។ ពូកគេគ្មានការភ័យខ្លាចអ្វីទាំងអស់។ ពួកគេគ្មានការសោកស្តាយ ចំពោះការចាកចេញពីក្រុមគ្រូសារ និងពិភពលោក។ ដំណើរការស្លាប់ទាំងមូលស្ថិតក្រោមការ គ្រប់គ្រងរបស់គេ គេគ្មានការលំបាកសូម្បីតែបន្តិច ឬ គ្មានការព្រួយចិត្តក្នុងការដំណើរការនោះ។ពួកគេចាកចេញពីរូបកាយងាយស្រួលដូចដែលគេផ្លាស់ប្តូរខោអាវចាស់ៗ។ ក្នុងការប្រតិបត្តិរាល់ថ្ងៃ គេបានឆ្លងកា់ដំណើរការនេះជាច្រើនដង ដូច្នេះដំណើរការទាំងមួលគឺមានភាពសាម័ញសំរាប់រូបគេ។ ពួកគេបានទស្សនាឋានទាំងនោះដែលជាឋានគេត្រូវទៅ គឺដូចជាការត្រលប់មកផ្ទះវិញដែរ។

មានតែការខុសគ្នាតែមួយគត់ ចំពោះការទស្សនាក្នុងឋានទាំងនោះ ធៀបជាមួយការដែល ចាកចេញជាលើកចុងក្រោយចេញពីពិភពលើកនេះ គឺការដែលគេត្រូវកាត់ខ្សែពូរ និងផ្តាច់ខ្លួនគេ ទាំងស្រុងចេញពីរូបកាយជារៀងរហូតទៅ។ ការចាកចេញពីរូបកាយនេះត្រូវផ្តាច់ទាំងស្រុង គេមានសេរីភាពពេញលេញទោះជាចង់ទៅទីណាក៍បាន ដោយគ្មានការរារាំងអ្វីទាំងអស់។ ព្រះគ្រូ ពួកគេនៅតាមការពារគេជាប់ជានិច្ចទៅកាន់ឋាននោះ រហូតដលើគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដំណើរទៅឋានដែលខ្ពស់ជាងគេ។ ជាការពិតណាស់ ព្រះគ្រូនៅជាមួយពួកគេគ្រប់រាល់ជំហានទាំងអស់។ ព្រះគ្រូបង្កើតជាបរិយាកាសរីករាយសំរាប់ពួកគេតាមប្រាថ្នា។ គ្មានការបុករុក អ្វីទាំងអស់។ គេគ្មានបញ្ហាជាមួយ យមរាជ្យ ឬ ជាមួយ សេ្តច យមបាល ទេ។ ជាវេលាដ៍រីករាយ បំផុតដែលគេត្រលប់ទៅផ្ទះគេវិញ។

អ្នកដែលស្ថិតក្នុងឋានខាងលើនេះមិនត្រលប់មកចាប់ជាតិជាថ្មីនៅផែនដីទេ លុះត្រាតែ គេមានចិត្តចង់ខ្លាំង និងតាមការបញ្ជារបស់ព្រះគ្រូរបស់គេ។ ជាទូទៅ ពួកគេឡើងទៅខាងលើ  មួយឋានម្តងៗរហូត ទាល់តែគេទៅដល់ឋានខ្ពស់ជាងគេបង្អស់។ ជាមហាភពសំណាងណាស់ សំរាប់សាវគ្គណា ដែលគេមានសំណាងបានទៅដល់ឯឋានខ្ពស់ជាងគេ មុនពេលដែលគេបានចាកចេញពីរូបកាយនេះ។ ការសំរេចបានបែបនេះ បើកចំហរដល់អ្នកទាំងអស់គ្នាបើគេបំពេញ បានតាមការទាមទារ។ ក្នុងការប្រតិបត្តិជាក់ស្តែងមានតែមនុស្សមួយចំនួនដ៍សែនតូចប៉ុណ្ណោះ ដែលសំរេចបានក្នងគ្រាគេមានជីវិតរស់នៅ តែរាល់សាវគ្គទាំងអស់របស់ព្រះគ្រូដ៍ពិតប្រាកដ គឺស្ថិតក្រោយការណែនាំ និងចង្អុលរបស់លោក។

មិនថាគេរស់នៅរាប់ពាន់គីឡូមែត្រពីព្រះគ្រូទេ គេនៅតែអាចមើលឃើញព្រះគ្រូនៅទីនេះ ទទួលលោកគ្រូ និងទៅជាមួយព្រះគ្រូនៅគ្រាមរណៈ។ ព្រះគ្រូទៅជួបពូកគេតាមរូបភាពជាព្រះ។ កាលណាពួកគេចេញពីរួបកាយជាមនុស្ស ព្រះគ្រូខ្លួនឯងជាអ្នកនាំគេទៅឯស្ថាននោះ ឬ យកទៅដាក់នៅទីណាដែលពួកគេត្រូវទៅ។ នៅទៅនេះលោកធ្វើជាសាលាបង្ហាត់ដែលសាវគ្គអាចបំពេញ ការងារបានល្អតាមការណែនាំរបស់លោក។ ពួកគេនិងបន្តការសិក្សានៅសាលា រហូតទាល់តែ ដល់គេមានលទ្ធភាពឈានទៅឋានដែលខ្ពស់ជាងគេ។

គ្មានករណីណាមួយដែលសាវគ្គរបស់ព្រះគ្រូដ៍ពិតប្រាកដនេះដើមុនស្ចេចយមរាជ្យទេ និង ក៍មិនត្រូវបានបណ្តើរដោយ យមបាល នៅពេលស្លាប់។ មិនអាចប៉ះពាល់សាវគ្គរបស់សន្តបុគ្គល ដោយពិតប្រាកដទេព្រះគ្រូជាអ្នកការពារនិងថែរក្សាសាវគ្គរបស់លោកផ្ទាល់។ ព្រះគ្រូជាអ្នក គ្រប់គ្រងរាល់ស្ថានភាពទាំងអស់។ គ្មានកំលាំងអ្វីដែលខ្លាំងជាងនេះទៀតទេ។ ព្រះគ្រូជាអ្នកមាន អំណាចបានពីព្រះជាម្ចាស់ ដូច្នេះលោកមានថាមពលអាចធ្វើអ្វីក៍បានឲ្យតែលោកចង់ និងគ្មាន នណាអាចឃាត់ដំណើរលោកបានឡើយ។

ខាងក្រោមជាឃ្លាប្រយោគចងចក្រដោយ សន្តបុគ្គលនៃសាសនាគ្រឹស្តិ-ព្រះបរមគ្រូគ្រឹស្តិ នៅយុគ្គ-សម័យកណ្តាល ( De Cardin) និយាយពីជនណាដែលយល់ពីសេចក្តីស្លាប់របស់មនុស្សលោកថាៈ
ព្រះ ទ្រង់មាននូវក្នុងគ្រប់អ្វីៗជាសត្វលោកទាំងអស់ ទាំងរូបខ្ញុំ
និងទ្រង់ផ្លាស់ប្តូរវាសនា សំណាង ដល់ជីវិតខ្ញុំ នោះគឺជាព្រះ
ដែលខ្ញុំនឹកគឹតដល់ជានិច្ច ខ្ញុំដាក់ព្រះក្នុងបេះដូង
ទាំងគ្រប់អ្វីៗក្នុងចក្រវាឡ នឹងមានស្មារតីភ្លឺស្វាង
ដែលជះពន្លឺពីគ្រប់អ្វីៗទាំងអស់ ដែលទាំងអស់នោះ
មាននៅចំហៀងខាងក្រោយ គឺខ្ញុំអាចនឹងបិទភ្នែកជាចុងក្រោយ។

ជាចុងក្រោយលោក Huzur លោកធ្វើការសង្ខេបយ៉ាងសាម័ញ និងមានន័យទូលំទូលាយ ដូចដែលមានខាងក្រោមនេះថាៈ
ឆាកជិវិតមិនផ្តើមត្រឹមកើត និងចប់ត្រឹមស្លាប់ ។
យើងជាតូរសំដែងនៃឆាកជីវិតដ៍គ្មានព្រំដែន ដែល
គ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់សោះឡើយ៕