Monday, February 12, 2018

តាមក្បួនទស្សទាយបុរាណខ្មែរ ចិន

ប្លុកនេះ បង្ហាញនូវ ឆ្នាំទាំង ១២ និងឆ្នាំកំណើតរបស់មនុស្សម្នាក់ៗ អាចប្រាប់ពីចរិតលក្ខណៈ របស់ពួកគេ ពិសេសការជ្រើសរើសគូរជាអនាគត ។ មនុស្សខ្មែរ  ចិនម្នាក់ៗ គួរមានព្រះ មានទេវតាក្នុងខ្លួន មានជើងធូបនៅក្នុងផ្ទះ មានជើងធូបនៅចង្រ្កានបាយ មានរាន្តទេវតានៅមុខផ្ទះ មានព្រះភូមិ...ពោលគឺមានព្រះគ្រប់ទីកន្លែង

  • ការតាំងសមាធិគឺការគិត ពិចារណាសារចុះសាឡើង ដោយត្រូវមានគ្រូ Guru/Master មានទេវតាក្នុងខ្លួន
  • កាលណាយើងមានព្រះមានទេវតាក្នុងខ្លួន យើងកក់ក្តៅ យើងមានព្រះមានទេវតាមានគ្រួហ្មរ តាមថែរក្សាយើង
  • កាលណាយើងមើលឃើញល្អ សមជាគូរនឹងគ្នា ថ្ងៃក្រោយទោះរឿងតិចតួចយើងនៅតែតស៊ូរស់នៅជាមួយគ្នា ថែទាំងរក្សាប្រពន្ធ ប្តីកូន
... ខាងក្រោមនេះ រៀបរាប់អំពីឆ្នាំកំណើត៖

១. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំជូត)

ឆ្នាំជូត(១៩១២, ១៩២៤,១៩៣៦,១៩៤៨,១៩៦០,១៩៧២, ១៩៨៤,១៩៩៦,២០០៨,២០២០)៖ ជាមនុស្សចិត្តល្អ មានពេទ្យកោសល្យ ជាមិត្តល្អ រ៉ូមេនទិច និងចេះដោយស្រាយបញ្ហាប្រកបដោយ ការយល់ដឹងខ្ពស់។ មនុស្សកើតឆ្នាំជូតជាតិកំណើតជាទេវតា ជិះកណ្តុរជាពាហនៈ ជាមនុស្សចូលចិត្តនិយាយអួត អាង អ្នកខ្លះមានរហូតដល់ទៅឈ្លានពានលើគេ ។ ស្ត្រីខ្លះទន់ភ្លន់តែមានចរិតដូចបុរស ឯបុរសខ្លះមានចរិតដូចស្ត្រី។ជាមនុស្សមាននិស្ស័យពេញចិត្តក្នុងរឿងស្នេហាមានសេចក្តីអំណត់អត់ធន់ ព្យាយាម ក្នុងការសិក្សារៀនសូត្រ និងតស៊ូក្នុងកិច្ចការដែលខ្លួនធ្វើ ។ ចាត់ទុកជាមនុស្សអភ័ព្វបន្តិច ត្បិតពឹងពាក់ពុំនាក់អាស្រ័យញាតិមិត្តបងប្អូនពុំសូវបាន បើពឹងពាក់អ្នកដទៃ ប្រសើរជាជាងបងប្អូនផងដែរ ។ ច្រើនតែជាមនុស្សកំព្រីកំព្រាឬបើមិនដូច្នោះទេក៏មានហេតុផលចាំបាច់ ត្រូវព្រាត់និរាសពីមាតា បិតា និងញាតិសន្តានទៅនៅឆ្ងាយ ជាមនុស្សមានចិ្តត្សន្តោស ស្រឡាញ់បក្សពួក មិត្តភក្តិ ទើបមានមិត្តភក្តិច្រើនមិនថាទៅទីណា ឬទីណាទេ ប៉ុន្តែសេពគប់ជាមួយញាតិមិត្តមិនសូវបានស្ថិតស្ថេរ គឺបណ្តាលមកពីខ្លួនឯងប្រកាន់ទិដ្ឋិមានៈយកតែចិត្តឯងជាធំ ជាមនុស្សមានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកអាសន្នអន្ធក្រ មានសមត្ថភាពក្នុងការរកលុយកាក់ មិនសូវជាខ្វះខាតប៉ុន្មានទេ ប៉ុន្តែច្រើនមានរឿងហេតុក្តៅក្រហាយព្រោះភេទផ្ទុយ ។
  • ឆ្នាំជូត(ធាតុទឹក ពង្សទេវតាប្រុស) មនុស្សប្រុសស្រីណាដែលកើតឆ្នាំជូតនាម(សត្វកណ្តុរ)ពង្សទេវតាប្រុសធាតុទឹកតាម ទំនាយក្បួនបុរាណលោកបានទាយទុកថា ជាមនុស្សដែលមានចិត្ត ក្លាហាន ហ៊ានពុះពារគ្រប់ឧបស័គ្គ ចិត្តរឹងមានៈ ចូលចិត្តសេពគប់និងឈឺឆ្អាលចំពោះរឿងអ្នកដទៃតែច្រើនអភព្វ័ដោយសាគេជួយគេ ហើយបានផលអាក្រក់តបស្នងវិញ។ ច្រើនស្វែងរកបានដោយកំលាំងញើសឈាមខ្លួនឯង។ បើសេពគប់ជាមួយអ្នកធំឬនាហ្មឺនរដ្ឋការ ច្រើនបាន ផលល្អប្រសើរ បើចេញដំណើរឆ្ងាយនិងមានមិត្តភក្រ័ចោមរោមស្រលាញ់រាប់អាន ហើយមានទីលំនៅ មិនសូវពិតប្រាកដច្រើនផ្លាស់ប្តូរទីកន្លែង បុគ្គលពួកនេះគួររកស៊ីប្រកបមុខរបរផ្លូវគោកទើបបានគាប់ ប្រសើរ។
          • - ឆ្នាំជូត និង ជូត សម្បត្តិអ្នកជួញ
          • - ឆ្នាំជូត និង ឆ្លូវ សម្បត្តិរាជគ្រូ
          • - ឆ្នាំជូត និង ខាល សម្បត្តិស្រីលក់ទា
          • - ឆ្នាំជូត និង ថោះ សម្បត្តិ មហាសេដ្ឋី
          • - ឆ្នាំជូត និង រោង សម្បត្តិអ្នកដើរ
          • - ឆ្នាំជូត និង ម្សាញ់ សម្បត្តិអ្នកលក់ត្រី
          • - ឆ្នាំជូត និង មមី សម្បត្តិនាយពេល
          • - ឆ្នាំជូត និង មមែ សម្បត្តិទេព្តា
          • - ឆ្នាំជូត និង វក សម្បត្តិអ្នកលក់ចេញ
          • - ឆ្នាំជូត និង រកា សម្បត្តិមេជាង
          • - ឆ្នាំជូត និង ច សម្បត្តិនាយក្រុម
          • - ឆ្នាំជូត និង កុរ សម្បត្តិនាហ្មឺន ។
២. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំឆ្លូវ)
 ឆ្នាំឆ្លូវ(១៩១៣,១៩២៥,១៩៣៧,១៩៤៩,  ១៩៦១,១៩៧៣,១៩៨៥,១៩៩៧,២០០៩,  ២០២១)៖ ជាមនុស្សខ្លាំង ខិតខំធ្វើការងារ មានថាមពលរឹងមាំ  ចូលចិត្តរស់នៅស្ងៀមស្ងាត់ម្នាក់ឯង ហើយមនុស្សនេះមិនងាយនឹងជឿ  អ្នកណាម្នាក់ងាយៗឡើយ។    ក្បួនខ្មែរ មនុស្សកើតឆ្នាំឆ្លូវ ជាមនុស្សមានគំនិតប្រាជ្ញាវៀវៃសំដីនិយាយមុះមុត មានគេកោតគោរពច្រើន ជាមនុស្សចិត្តបុណ្យ ជួយឈឺឆ្អាលនឹងទុក្ខវេទនារបស់អ្នកដទៃ ។ ប៉ុន្តែមាននិស្ស័យឆេវឆាវរញាុំងរញ៉ូវឆាប់បាត់ ពេញចិត្តនឹងផ្លូវកាមារម្មណ៍ច្រើន បងប្អូន ញាតិមិត្តពឹងពាក់ គេពុំសូវបាន ។ កាលពីនៅក្មេងលំបាកវេទនាច្រើន តែនិរាសចាកស្រុកកំណើត និងឪពុកម្តាយទៅនៅឆ្ងាយ លុះវ័យចាស់ទៅទើបមានបានសម្បូរណ៌ហូរហៀរទៅដោយភោគទ្រព្យ និងខ្ញុំកំដរបរិវារ ។ មុខរបរដែលស័ក្តិសមជាងគេ សម្រាប់មនុស្សកើតឆ្នាំឆ្លូវគឺពេទ្យ មេធាវី ឬការងាររដ្ឋការដែលទាក់ទងទៅនិងផ្នែករដ្ឋបាល ព្រោះជាមនុស្សបិុនប្រសប់ថ្វីមាត់ ឆ្លាតឈ្លាសវៃទាន់ល្បិចមនុស្ស ។ បើធ្វើស្រែចំការ ឬការងារដែលយកកម្លាំងកាយទៅប្តូរច្រើនតែពុំសូវបានផល ។ ក្បួនចិន មនុស្សកើតឆ្នាំឆ្លូវមានខ្សែជីវិតខាងដើមពោរពេញទៅដោយក្តីលំបាកទុក្ខព្រួយ ដំណាក់កាលនេះអាចធ្វើឱ្យគេធុញទ្រាំខូច គំនិតគិតអ្វីសសឹងតែលែងចេញ ។ ជោគរាសីរបស់គេមានពេលឡើងខ្ពស់ត្រដែត ពេលខ្លះធ្លាក់ចុះយ៉ាងខ្លាំង បញ្ហាទាំងនេះវាស្រប នឹងជំនាញឯកទេសជាងកិច្ចការសង្គម ។ ដោយភ័ព្វសំណាងជាមនុស្សមានបុណ្យចាសនាពីបុព្វេ ឪម៉ែសាងទុកទើបដំណាក់កាលខាងក្រោយជីវិតមនុស្សឆ្នាំឆ្លូវតែងបានសុខដុមរមនារុងរឿងថ្លៃថ្លា ។ វាសនាជាមនុស្សរស់ឆ្ងាយស្រុកកំណើតខ្លួនពឹងកម្លាំងខ្លួន ញាតិមិត្ត បងប្អូនពុំជាទីពឹងពាក់ឡើយចំពោះគូស្នេហ៍ជារឿងចាំបាច់ រឿងស្លាប់រស់ សម្រាប់ជីវិតផងគេ ហេតុនេះចាំបាច់គេតែងត្រូវការសេចក្តីស្នេហាហើយដរាបណាក៏តែងទទួលបានការឆ្លើយតបពីដៃគូប្រកបដោយសុភមង្គលល្អប្រសើរជាមនុស្មានបុណ្យសុន្ទរ៍ទានប្រកបអំពើសុច្ចរិត មានេះជន្មាយុយឺនយូរ។
  • ឆ្នាំឆ្លូវ ( ធាតុដី ពង្សមនុស្សប្រុស )មនុស្សប្រុសស្រីណា ដែលកើតឆ្នាំឆ្លូវនាម (សត្វគោ) ពង្សមនុស្សប្រុសធាតុដី តាមតំនាយក្បួនបុរាណ លោកបានទាយទុកមកថា ជាមនុស្សច្រើនអភព្វ័ កំសត់ នឿយហត់ខាងដើម លុះចុងក្រោយទើបបានល្អ គាប់ប្រសើរឡើងវិញ ចូលចិត្តយាត្រាទៅកាន់ទីឆ្ងាយលាភសក្ការៈ ច្រើនបានដោយសារអ្នកដទៃ សេពគប់ អ្នកធំឬនាហ្មឺ្នរដ្ឋ ការបានផលមធ្យម បុគ្គលពួកនេះចូលចិត្តប្រកបមុខរបរជួនដូរ ជាមនុស្សចូលចិត្តនឹង កាមរោគច្រើន
        • - ឆ្នាំឆ្លូវ និង ជូត សម្បត្តិមហាសេដ្ឋី
        • - ឆ្នាំឆ្លូវ និង ឆ្លូវ សម្បត្តិព្រះរាជទាន
        • - ឆ្នាំឆ្លូវ និង ខាល សម្បត្តិអ្នកយាមឃ្លាំង
        • - ឆ្នាំឆ្លូវ និង ថោះ សម្បត្តិអ្នកម្នាង
        • - ឆ្នាំឆ្លូវ និង រោង សម្បត្តិឧកញ៉ា
        • - ឆ្នាំឆ្លូវ និង ម្សាញ់ សម្បត្តិមេការ
        • - ឆ្នាំឆ្លូវ និង មមី សម្បត្តិក្តុម្ពី
        • - ឆ្នាំឆ្លូវ និង មមែ សម្បត្តិអ្នកដើរ
        • - ឆ្នាំឆ្លូវ និង វក សម្បត្តិអ្នកដើរទូក
        • - ឆ្នាំឆ្លូវ និង រកា សម្បត្តិនាយក្រុម
        • - ឆ្នាំឆ្លូវ និង ច សម្បត្តិអ្នកមានបុណ្យ
        • - ឆ្នាំឆ្លូវ និង កុរ សម្បត្តិស្តេចមារ ។
៣. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំខាល)
  •  ឆ្នាំខាល(១៩១៤,១៩២៦,១៩៣៨,១៩៥០,  ១៩៦២,១៩៧៤,១៩៨៦,១៩៩៨,២០១០,  ២០២២)៖ ជាមនុស្សចូលចិត្តលេងសើច រាប់អានមិត្តភក្តិ និងការទំនាក់ទំនង។ ពួកគេពូកែផ្នែកសិល្បៈ ការនិពន្ធ  និងផ្នែកសារព័ត៌មាន ហើយពួកគេក៏ជាដៃគូរស្នេហាដ៏ល្អផងដែរ។ មនុស្សកើតឆ្នាំខាល ជាតិកំណើរជាទេវបុត្រ ជិះខ្លាពាហនៈ មាននស្ស័យអង់អាចស្វាហាប់ដូចសត្វខ្លា។ ចរិតឬកពារសុភាពរាបសារនិយាយតិច ចូលចិត្តធម្មជាតិនិងតូរ្យតន្ត្រីុ។ ជាមនុស្សពេញចិត្ត និងអារម្មណ៍មិនចេះឆ្អែតឆ្អន់ ចិត្តល្អឆាប់ខឹងតែឆាប់បាត់។ មានមិត្តភក្តិច្រើន ប៉ុន្តែមិត្តទាំងនោះច្រើនតែនាំរឿងក្តៅក្រហាយមកឱ្យធ្វើគុណមិនកប ។ ជាមនុស្សមានបុណ្យវាសនាខ្ពស់ មានរាសីក្នុងខ្លួន សត្រូវប៉ុនប៉ងព្យាបាទមិនបានទៅនៅកន្លែងណាអ្នកផងទាំងឡាយតែងស្រឡាញ់រាប់​អាន។ មុខរបរដែលសក្តិសមបំផុត សម្របា់មនុស្សកើតឆ្នាំខាលនេះគឺធ្វើគ្រូបាធ្យាយន៍ ធ្វើពេទ្យ ឬធ្វើការរាជការក្នុងក្រសួងហិរញ្ញវត្ថុ ពីព្រោះជាមនុស្សឆ្លាត ឈ្លាសវៃ បុិនប្រសប់ក្នុងការរកលុយកាក់។ឆ្នាំខាល (ធាតុឈើ ពង្សយក្សស្រី ) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំខាលនាម (សត្តខ្លា) ពង្សយក្សស្រីធាតុឈើ តាមទំនាយក្បួនបុរាណ លោកបាន ទាយទុកមកថា ជាមនុស្សច្រើនអភ័ព្វញាតិការជាមនុស្ស ដែលមានគេច្រណែន និន្ទា និនាយ អាក្រក់ពីខ្លួនឯងលាភសក្ការៈច្រើនបានដុំៗ បើធ្វើការ នឹងបានមុខដំណែនធំ នឹងមានគេជួយ ផ្តួចផ្តើម បើប្រកបមុខរបរកស៊ីលក់ដូរ នឹងបានផលល្អប្រសើរ បុគ្គលពួកនេះ ពុំសូវចូលចិត្តចរយាតា្រចេញឆ្ងាយទេ មានមនុស្សសប្បុរស ផ្តល់លាភអោយជារឿយៗ។
        • - ឆ្នាំខាល និង ខាល ៖ សម្បត្តិទាហាន
        • -​ ឆ្នាំខាល និង ជូត ៖ សម្បត្តិស្រីលក់ទា
        • - ឆ្នាំខាល និង ឆ្លូវ ៖ សម្បត្តិមហាសេដ្ឋី
        • - ឆ្នាំខាល និង ថោះ ៖ សម្បត្តិឈ្មួញសំពៅ
        • - ឆ្នាំខាល និង រោង ៖ សម្បត្តិនាយសំពៅ
        • - ឆ្នាំខាល និង ម្សាញ់ ៖ សម្បត្តិជាងមាស
        • - ឆ្នាំខាល និង មមីរ ៖ សម្បត្តិរាជ្យគ្រូ
        • - ឆ្នាំខាល និង មមែ ៖ សម្បត្តិអ្នកដើរទូក
        • - ឆ្នាំខាល និង វក ៖ សម្បត្តិអ្នកលក់ត្រី
        • - ឆ្នាំខាល និង រកា ៖ សម្បត្តិសាធារណ៍
        • - ឆ្នាំខាល និង ច ៖ សម្បត្តិនាហ្មឺុន
        • - ឆ្នាំខាល និង កុរ ៖ សម្បត្តិទេព្តា ។
៤. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំថោះ)
 ឆ្នាំថោះ (១៩១៥,១៩២៧,១៩៣៩,១៩៥១,  ១៩៦៣,១៩៧៥,១៩៨៧,១៩៩៩,២០១១,  ២០២៣)៖ ជាមនុស្សមានយុត្តិធម៌  សន្តិភាព និងមានតុល្យភាពគ្រប់រឿងរ៉ាវ។ ពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីការពារ  មិនឲ្យមានជម្លោះ។ មនុស្សកើតឆ្នាំថោះ ជាតិកំណើតជាព្រះនាងទេពធីតាជិះលើខ្នងសត្វ​ទន្សាយនិយាយស្តីច្រើនទទឹងទទែងពុំសូវសុភាពរាបសារ ប៉ុន្តែមានចិត្តស្មោះត្រង់ កតញ្ញូស្គាល់បុណ្យ ស្គាល់បាប។ ជាមនុស្សចូលចិត្តសិក្សា ខិតខំរកតម្រិះចេះដឹងដាក់ខ្លួន ឆ្លាតឈ្លាសវៃ ទាន់ល្បិច មនុស្សមានតណ្ហាខ្លំាងដូចទឹកពុះ។ ប្រាថ្នាទៅលើអ្វីហើយរមែងខិតខំព្យាយាមធ្វើទាល់តែបានសម្រេច។ ចិត្តស្រាលឆាប់ខឹងឆាប់ស្លាប់។ មុខរបរដែលសក្តិសមជាងគេសម្រាប់មនុស្សកើតឆ្នាំថោះនេះ គឺធ្វើគ្រូបាធ្យាយ មេធាវី សុភាចារ្យបុរស អ្នកឃោសនា ព្រោះគេជាមនុស្សបុិនប្រសប់កនុងការនិយាយ និងចូលចិត្តវែកញែក រកហេតុផលឱ្យអ្នកដទៃ។ បើធ្វើជាអ្នករកសុីដោយយកកម្លាំងកាយទៅប្តូរ ច្រើនតែពុំបានសមប្រកប។
  • ឆ្នាំថោះ (ធាតុឈើ ពង្សមនុស្សស្រី )មនុស្សប្រុសស្រីណា ដែលកើតឆ្នាំថោះ នាម (សត្វទន្សាយ)​ពង្សមនុស្សស្រីធាតុ ឈើ តាមទំនាយក្បួន រាណលោកបានទាយទុកមកថា ជាមនុស្សដែលមានសន្តានចិត្តទន់ភ្លន់ ចូលចិត្តរាប់អានមេត្រីចំពោះ ញាតិមិត្តសន្តានដោយចិត្តស្មោះត្រង់ជាមនុស្សព្យាយាម អត់ធន់នឹងការលំបាកគ្រប់យ៉ាង លាភសក្ការៈ ច្រើនរកបានដោយតឹងតែង បើសេពគប់ជាមួយអ្នកធំ ច្រើនអភ័ព្វខ្លួនបើនឹងប្រកបមុខរបរ ជួញដូរ បានផល ល្មមបង្គួរ។
      • ឆ្នាំថោះ- ឆ្នាំថោះ និង ថោះ ៖ សម្បត្តិមហាសេដ្ឋី
      • - ឆ្នាំថោះ និង ជូត ៖ សម្បត្តិអ្នកជួញ
      • - ឆ្នាំថោះ និង ឆ្លូវ ៖ សម្បតិ្តអ្នកយាមឃ្លាំង
      • - ឆ្នាំថោះ និង ខាល ៖ សម្បត្តិឈ្មួញសំពៅ
      • - ឆ្នាំថោះ និង រោង ៖ សម្បត្តិអ្នកធ្វើស្រែចំការ
      • - ឆ្នាំថោះ និង ម្សាញ់ ៖ សម្បត្តិព្រហ្មា
      • - ឆ្នាំថោះ និង មមី ៖ សម្បត្តិមនុស្សឈ្លោះគ្នា
      • - ឆ្នាំថោះ និង មមែ ៖ សម្បត្តិមនុស្សអាក្រាត
      • - ឆ្នាំថោះ និង វក ៖ សម្បត្តិរាជគ្រូ
      • - ឆ្នាំថោះ និង រកា ៖ សម្បត្តិមេក្រុម
      • - ឆ្នាំថោះ និង ច ៖ សម្បត្តិទឹកឈ្មួលល
      • - ឆ្នាំថោះ និង កុរ ៖ សម្បត្តិខ្មោចទឹក ៕
     
៥. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំរោង)
 ឆ្នាំរោង(១៩១៦,១៩២៨,១៩៤០,១៩៥២,  ១៩៦៤,១៩៧៦,១៩៨៨,២០០០,២០១២,  ២០២៤)៖ ជាមនុស្សដែលមានថាមពល់ក្នុងរាងកាយ  ខ្លាំង  ខ្លាំជាងមនុស្សធម្មតា មានទេព្យកោសល្យ  ពីធម្មជាតិ និងមានប្រាជ្ញាវៀងវៃក្នុងការធ្វើ  ការងារអ្វីមួយ។    មនុស្សកើតឆ្នាំរោងជាតិកំណើតជាទេវបុត្រទ្រង់គង់លើស្តេចនាគរាជជាពាហនៈ ជាមនុស្សមានជោគសំណាងល្អ និងមានសេចក្តីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់ និងបានទៅជាអ្នកមានបុណ្យសក្តិ រហូតមានកិត្តិនាមល្បីល្បាញ។ ជាមនុស្សចិត្តបុណ្យសុន្ទរ៍ទានចូលចិត្តជួយអ្នកដទៃ អាចតាំងឱ្យធំដុំបានដោយខ្លួនឯង យូរៗទើបមានជោគលាភធំម្តង។ ជាមនុស្សមានព្រះកេតុតែរក្សា រីឯសត្រូវមិនអាចប៉ុនប៉ងពាធាបានទេ។ ជាមនុស្សគំនិតមុះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាល ឆាប់ខឹងឆាប់បាត់ ពេញចិត្តនឹងរស់កាមារណ៍ មិនចេះនឿយណាយ។ មនុស្សកើតឆ្នាំរោងនេះ ច្រើបានទទួលជោគលាភតែពីភេទផ្ទុយ បើឱ្យមនុស្សកើតឆ្នាំរោងនេះធ្វើការរួមជាមួយភេទផ្ទុយហើយ ច្រើនធ្វើការបានល្អប្រសើរ ប៉ុន្តែឱ្យប្រយ័ត្នកើតរឿង ព្រោះការមារមណ៍ដែលជាហេតុនាំឱ្យមានការខូចខាតកើតឡើងបាន។ មុខរបរដែលសក្តិសមបំផុតសម្រាប់មនុស្សកើតឆ្នាំ​រោងនេះគឺការ ទទួលយកអាសារគឺថាការណាដែលគេធ្វើមិនកើតហើយ ឱ្យមនុស្សឆ្នាំរោងទទួលធ្វើ​រមែងតែងបានទទួលលទ្ធផលល្អ ជាពិសេសនឹងបានទៅជាអ្នកមានស្តុកស្តម្ភកាលបើដល់​វ័យជរា។
  • ឆ្នាំរោង (ធាតុមាស ពង្សទេវតាប្រុស) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំរោង នេះនាម (សត្តនាគ) ពង្សទេវតាប្រុស ធាតុមាស តាមទំនាយក្បួន បុរាណ លោកបានទាយទុកមកថា ជាមនុស្ស ច្រើអភ័ព្វញាតិការ ច្រើនមានទុក្ខទោស ដោយសារជួយឈឺ ឆ្អាលក្នុងរឿងអ្នកដទៃ លាភសក្ការៈ ច្រើនបានដោយសារភរិយា ច្រើនអភ័ព្វកំសត់ពីដំបូង លុះចុងក្រោយ ទើបបានល្អគាប់ ប្រសើឡើងវិញ។ បើសេពគប់ នាហ្មឺនមន្រ្តី នឹងបានជាធំ ល្អប្រសើរណាស់។
      • - ឆ្នាំរោង និង រោង ៖ សម្បត្តិទេព្តា 
      • - ឆ្នាំរោង និង ជូត ៖ សម្បត្តិអ្នកដើរទូក
      • - ឆ្នាំរោង និង ឆ្លូវ ៖ សម្បត្តិអ្នកម្នាង
      • - ឆ្នាំរោង និង ខាល ៖ សម្បត្តិនាយសំពៅ
      • - ឆ្នាំរោង និង ថោះ ៖ សម្បត្តិអ្នកធ្វើស្រែចំការ
      • - ឆ្នាំរោង និង ម្សាញ់ ៖ សម្បត្តិមហាសេដ្ឋី
      • - ឆ្នាំរោង និង មមី ៖ សម្បត្តិនាហ្មឺន
      • - ឆ្នាំរោង និង មមែ ៖ សម្បត្តិមន្ត្រី
      • - ឆ្នាំរោង និង វក ៖ សម្បត្តិព្រះឥន្ទ
      • - ឆ្នាំរោង និង រកា ៖ សម្បត្តិអ្នកក្រ
      • - ឆ្នាំរោង និង ច ៖ សម្បត្តិសេដ្ឋី
      • - ឆ្នាំរោង និង កុរ ៖ សម្បត្តិនាយទុន ៕
៦. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំម្សាញ់)
ឆ្នាំម្សាញ់(១៩១៧,១៩២៩,១៩៤១,១៩៥៣,  ១៩៦៥,១៩៧៧,១៩៨៩,២០០១,២០១៣,  ២០២៥)៖ ជាមនុសដែលស្រលាញ់គ្រួសារ  ការងារក្នុងផ្ទះ ជាមនុស្សប្រពៃណីនិយម  តែពួកគេមាន លក្ខណៈសម្បិត្តជាអ្នកដឹងនាំតាំងពីធម្មជាតិ។    មនុស្សកើតឆ្នាំរោងជាតិកំណើតជាទេវតាទ្រង់​គង់លើខ្នងពស់ធំជាពាហនៈ ជាមនុស្សមានចូលចិត្តសិក្សា រកការ ចេះដឹងយកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅមិនថានៅជិតឬនៅឆ្ងាយ។ មានបុណ្យវាសនាខ្ពស់ មានអំណាចឥទ្ធិពលជាទីគោរពរាប់អាននៃជនទូទៅ។ មុខរបរការងារដែលនឹងនាំឱ្យខ្សែជីវិត មនុស្សឆ្នាំនេះបានរីកចម្រើនរុងរឿងលូតលាស់ ត្រូវនឹងសម្លោករបស់ខ្លួន នេះគឺមុខរបរធ្វើជំនួញជួញប្រែ នឹងបានទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ បើធ្វើការរដ្ឋមិនសូវជាល្អប៉ុន្មានទេច្រើនតែត្រូវទទួលទោសទណ្ឌ ឬបានទទួលការឥច្ឆាឈ្នានីស ពុំសូវមានសេចក្តីសុខចម្រើនក្នុងជីវិត។
  • ឆ្នាំម្សាញ់ (ធាតុឈើ ពង្សមនុស្សប្រុស )​ មនុស្សប្រុសស្រីណា ដែលកើតឆ្នាំម្សាញ់នេះ នាម (ពស់វែក ) ពង្សមនុស្ស ប្រុស ធាតុឈើ តាមក្បួន បុរាណលោកបានទាយទុកមកថា ជាមនុស្សច្រើនអភព្វ័ ក្នុងការជួយយកអាសារគេ ចូលចិត្តចរចារពាក្ស ច្រើនឥតប្រយោជន៏ ធ្វើការច្រើនខ្ជីខ្ជារ ជាមនុស្សដែលគេមិនសូវអើពើរាប់អាន តែបើសិនជាគេរាប់រករាក់ ទាក់នោះ គឺច្បាស់ជាគេសំឡឹងឃើញ លាភសក្ការៈអ្វីមួយពីបុគ្គលនេះហើយ។ បើសេពគប់ជាមួយអ្នកធំ នឹងបានផលជាមធ្យម។
      • - ឆ្នាំម្សាញ់ និងម្សាញ់ ៖ សម្បត្តិអ្នកចូលរោងដំរី
      • - ឆ្នាំម្សាញ់ និងជូត ៖ សម្បត្តិអ្នកលក់ត្រី
      • - ឆ្នាំម្សាញ់ និងឆ្លូវ ៖ សម្បត្តិឧកញ៉ា
      • - ឆ្នាំម្សាញ់ និងខាល ៖ សម្បត្តិជាងមាស
      • - ឆ្នាំម្សាញ់ និងថោះ ៖ សម្បត្តិព្រាហ្ម
      • - ឆ្នាំម្សាញ់ និងរោង ៖ សម្បត្តិមហាសេដ្ឋី
      • - ឆ្នាំម្សាញ់ និងមមី ៖ សម្បត្តិសេដ្ឋី
      • - ឆ្នាំម្សាញ់ និងមមែ ៖ សម្បត្តិស្តេចផែនដី
      • - ឆ្នាំម្សាញ់ និងវក ៖ សម្បត្តិអ្នកជា
      • - ឆ្នាំម្សាញ់ និងរកា ៖ សម្បត្តិទេព្តា
      • - ឆ្នាំម្សាញ់ និងច ៖ សម្បត្តិស្តេចផែនដី
      • - ឆ្នាំម្សាញ់ និងកុរ ៖ សម្បត្តិក្តុម្ពី ៕
៧. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំមមី)
  •  ឆ្នាំមមី(១៩១៨,១៩៣០,១៩៤២,១៩៥៤,  ១៩៦៦,១៩៧៨,១៩៩០,២០០២,២០១៤,  ២០២៦)៖  ជាមនុស្សនិយាយរឿងរ៉ាវអ្វីមួយលឿន  តែវាជាការពិត។  ពួកគេខិតខំប្រឹងប្រែងធ្វើការងារ ចូលរួមសកម្មភាពសង្គម ហើយពួកគេមិនធ្វើការងារតាមអារម្មណ៍នោះទេ។ ម​នុស្សកើតឆ្នាំមមី ជាតិកំណើតជានារីជិះសេះជាពាហនៈ ជាមនុស្សមានឬកពារទ្រង់ក្រអើតក្រទមតែចិត្តល្អ ជាទីពឹងពាក់ពុំនាក់អាស្រ័យនៃញាតិមិត្តបាន។ វាចាហាស្តីច្រើនគ្រោធគ្រាត មិនសូវទន់ភ្លន់ សត្រូវកើតឡើងបានដោយសារតែសំដីរ​បស់ខ្លួន។ ប៉ុន្តែជាមនុស្សមានវាសនាខ្ពស់មិនអាចអ្នកពាធាបានទេ។ កាលពីនៅតូចច្រើនលំបាកវេទនា តែដល់វ័យជរានឹងក្លាយទៅជាអ្នកស្តុកស្តម្ភ ពីព្រោះជាមនុស្សមានសតិបញ្ញាឈ្លាសវៃ បុិនប្រសប់ ក្នុងការងាររកសុីយល់នូវជម្រៅគ្រប់ល្បិចកល់របស់មនុស្ស ពេញចិត្តរស់កាមារម្មណ៍មិនចេះស្កប់ស្កល់ មុខរ​បរ​ដែលមនុស្សកើតឆ្នាំនេះគប្បីប្រកាន់យកគឺពេទ្យ បើធ្វើការងារដែលយកកម្លាំងទៅប្តូរ ដូចជាធ្វើស្រែចំការដាំដំណាំ នឹងបានផលជាមធ្យម។
  • ឆ្នាំមមី (ធាតុភ្លើង ពង្សទេវតាប្រុស ) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំមមី នាម(សត្តសេះ ) ពង្សទេវតាស្រី ធាតុភ្លើង តាមក្បួនបុរាណលោក បានទាយទុកមកថា ជាមនុស្សដែលសម្បូរទៅដោយញាតិមិត្តរាប់អានស្រលាញ់ជាច្រើន។តែច្រើនមាន ចិត្តលោភលន់ នឹងលាភសក្ការៈ ផ្សេងៗ ធ្វើដំណើរឆ្ងាយច្រើន កិកកុកនៅដំអក់ក្រោយគេ លាភសក្ការៈ ច្រើនបានមកពីទីឆ្ងាយ សេព​គប់យកអាសារអ្នកធំ ច្រើនបានល្អ បើធ្វើការ នឹងបានជាធំលើគេទាំងពួង បើប្រកបមុខរបររកស៊ី បានផលល្អបង្គួរ។
        • - មមី និង មមី ៖ សម្បត្តិបរោហិត
        • - មមី និង ជូត ៖ សម្បត្តិនាយពល
        • - មមី និង ឆ្លូវ ៖ សម្បត្តិមេការ
        • - មមី និង ខាល ៖  សម្បត្តិរាជគ្រូ
        • - មមី និង ថោះ ៖ សម្បត្តិមនុស្សឈ្លោះគ្នា
        • - មមី និង រោង ៖ សម្បត្តិអ្នកធ្វើស្រែចំការ
        • - មមី និង ម្សាញ់ ៖ សម្បត្តិមេភូមិ
        • - មមី និង មមែ ៖ សម្បត្តិស្តេចផែនដី
        • - មមី និង វក ៖ សម្បត្តិសេដ្ឋី
        • - មមី និង រកា ៖ សម្បត្តិសេនាពល
        • - មមី និង ច ៖ សម្បត្តិនាយឃ្លាំង
        • - មមី និង កុរ ៖ សម្បត្តិអ្នកលេង
៨. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំមមី)
  •  ឆ្នាំមមែ(១៩១៩,១៩៣១,១៩៤៣,១៩៥៥,  ១៩៦៧,១៩៨៩,១៩៩១,២០០៣,២០១៥,  ២០២៧)៖ ជាមនុស្សមានក្តីស្រមៃខ្ពស់ មានអាថ៌កំបាំងច្រើន មានពេទ្យកោសល្យ និងជាមនុស្សដែលចូលចិត្តការប្រកួត  ប្រជែង។   មនុស្សកើតឆ្នាំមមែ ជាមនុស្សមានវាសនាខ្ពស់ អ្នកផងទាំងឡាយចូលចិត្តស្រលាញ់រាប់អានជួបទុក្ខសោកអាសន្នអន្ធក្រ នឹងមានអ្នកធំជួយឧបត្ថម្ភការពារ។ មានឬកពារ សុភាពរាបសារ។ សំដីសំដៅទន់ភ្លន់ ផ្អែមពិរោះមានមិត្តភក្តិច្រើន មិនថាជានៅទីណា ប៉ុន្តែធ្វើគុណមិនកប ច្រើនតែមានទុក្ខព្រោះមិត្តភក្តិនាំមកឱ្យ។ ជាមនុស្សមានអារម្មណ៍ឆេវឆាវ ឆាប់ខឹងឆាប់បាត់ មិនចេះគំនុំុយូរ ជាមនុស្សមានតណ្ហាខ្លាំង ស្រើបស្រាវ នឹងរសកាមារម្មណ៍ ប្រៀបបាននឹងភ្លើងចំបើង មានមន្តស្នេហ៍ នៅជាគាប់ចិត្តដល់ភេទផ្ទុយទាំងឡាយ។ តាមធម្មតា មនុស្សកើតឆ្នាំមមែនេះ ច្រើនតែជាមនុស្សនិយាយតិច ប៉ុន្តែគិតច្រើន មុននឹងលូកដៃទៅកាន់ការងារ អ្វីមួយៗគេតែងប្រើគំនិតគិតយ៉ាងល្អិតល្អន់ហ្មត់ចត់ទើបសម្រេចចិត្តធ្វើ។ មុខរបរដែលសក្តិសមជាងគេ គឺការលក់ដូរ ធ្វើជំនួញជួញប្រែនិងបានទៅជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានការត្រិះរិះ ពិចារណាល្អិតល្អន់។ បើធ្វើការរដ្ឋនឹងបានផលជាមធ្យមនិងតាំងខ្លួនឱ្យទៅជាអ្នកមានបាននៅពេលចូលដល់វ័យជរា។
  • ឆ្នាំមមែ (ធាតុមាស ពង្សទេវតាស្រី )មនុស្សប្រុសស្រីណា ដែលកើតឆ្នាំមមែនេះ នាម (សត្វពពែ ) ពង្សទេវតាស្រីធាតុមាស តាមទំនាយ ក្បួនបុរាណ លោកបានទាយទុកមកថា ជាមនុស្សមានចិត្ត ក្លាហាន តែស្លូតបូត សុភាពរាបសារ ធ្វើដំណើរទៅកាន់ទីណា មានគេស្រលាញ់ចូលចិត្តច្រើន លាភសក្ការៈច្រើនបានដោយសារអ្នកដទៃ នាំមកយកអោយ។ បើធ្វើការនឹងបានជាធំ បើមានទុក្ខទោស នឹងមានគេជួយយកអាសារ ជាមនុស្ស ដែល មានអធ្យាស្រ័យល្អ ចំពោះអ្នកដទៃ។
      • មមែ និង មមែ ៖ សម្បត្តិមេភូមិ
      • មមែ និង មមី ៖ សម្បត្តិស្តេចផែនដី
      • មមែ និង ជូត ៖ សម្បត្តិទេព្តា
      •  មមែ និង ឆ្លូវ ៖ សម្បត្តិក្តុម្ពី
      •  មមែ និង ខាល ៖  សម្បត្តិអ្នកដើរទូក
      •  មមែ និង ថោះ ៖ សម្បត្តិមនុស្សអាក្រាត
      •  មមែ និង រោង ៖ សម្បត្តិមន្ត្រី
      •  មមែ និង ម្សាញ់ ៖ សម្បត្តិស្តេចផែនដី
      • មមែ និង វក ៖ សម្បត្តិអ្នកចិញ្ចឹម
      • មមែ និង រកា ៖ សម្បត្តិអ្នកលក់
      • មមែ និង ច ៖ សម្បត្តិមហាចោរ
      • មមី និង កុរ ៖ សម្បត្តិនាយសំពៅ
៩. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំវក)
ឆ្នាំវក(១៩២០,១៩៣២,១៩៤៤,១៩៥៦,  ១៩៦៨,១៩៨០,១៩៩២,២០០៤,២០១៦,  ២០២៨)៖ ជាមនុស្សចូលចិត្តជីវិតឯកជន ជាជាងការចូលរួមក្នុងហ្វូងមនុស្សច្រើន បើទោះបីជាពួកគេមានឈ្មោះល្បី ពេលចូលរួមក្នុងហ្វួងមនុស្សក៏ដោយ។ ជាមនុស្សចេះគិតគូរបានវែងឆ្ងាយ និងមានមនោសញ្ចេតនាខ្ពស់។ មនុស្សកើតឆ្នាំវក ជាតិកំណើត ជាទេវតាជិះស្វាជាពាហនៈ ជាមនុស្សមាននិស្ស័យ រពិសនៅមិនស្ងៀមរហូតពាក្យនិយាយស្តីញាប់ស្អេកមិនសូវពិរោះពិសា។ ជាមនុស្សចូលចិត្តសិក្សារកការចេះដឹងយកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅមិនថាជានៅជិត ឬនៅឆ្ងាយពីខ្លួនជាមនុស្សមានបុណ្យវាសនាមានអំណាច ឥទ្ធិពលជាគោរពរាប់អានរបស់បងប្អូនញាតិមិត្ត។ មុខរបរដែលត្រូវនឹងសម្លោករបស់មនុស្សកើតឆ្នាំវកនេះគឺការលក់ដូរ បើធ្វើការក្របខ័ណ្ឌរដ្ឋការ មិនសូវល្អទេ ច្រើនតែមានទោស ឬបានទទួលការច្រណែនឈ្នានីសពីអ្នកដទៃ ជាហេតុដែលរកក្តីសុខមិនបានគ្រប់គ្រាន់។ ជាមនុស្សមានលំអៀង ទោរទន់រកផ្លូវកាមារម្មណ៍យ៉ាងខ្លាំងក្លា អ្នកដែលអាចយកជ័យជំនះលើដូងចិត្តរបស់មនុស្សកើតឆ្នាំនេះបានទាល់តែបំពេញនូវសេចក្តីត្រូវការ ឱ្យពេញចិត្តបើពុំដូច្នោះទេ អាចនឹងមានការក្បត់ចិត្តគ្នា ឬលែងលះគ្នាបាន។
  • ឆ្នំាវក ( ធាតុដែក ពង្សយក្សប្រុស ) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំវកនេះ នាម (សត្វស្វា ) ពង្សយក្សប្រុសធាតុដែក តាមក្បួនបុរាណ លោកបានទាយទុកមកថា ជាមនុស្សវោហាស៏បាន ទៅណាមកណាច្រើនមានគេរាក់ទាក់ លាភសក្ការៈ ច្រើនបានមកពីចាស់ព្រឹទ្ធាចារ្យ ឬ បណ្ឌិត ប្រាជ្ញ នាំយកមកអោយ។ តែមាត់ចូលចិត្តចរចារតែពីរឿងអ្នក ដទៃ ចូលចិត្តលេងញ៉េះញ៉ោះឥតប្រយោជន៏ បើសេពគប់អ្នកធំ ឬនាហ្មឺន នឹងបានល្អបង្គួរបើប្រកបរបរ រកស៊ីជួនដូរ នឹងបានផលល្អណាស់។
        • - វក និង វក ៖ សម្បត្តិយក្ខិណី
        • - វក និង ជូត ៖ សម្បត្តិអ្នកលក់ចេញ
        • - វក និង ឆ្លូវ ៖ សម្បត្តិអ្នកដើរទូក
        • - វក និង ខាល ៖  សម្បត្តិអ្នកលក់ត្រី
        • - វក និង ថោះ ៖ សម្បត្តិរាជគ្រូ
        • - វក និង រោង ៖ សម្បត្តិព្រះឥន្ទ
        • - វក និង ម្សាញ់ ៖ សម្បត្តិអ្នកជា
        • - វក និង មមី ៖ សម្បត្តិសេដ្ឋី
        • - វក និង មមែ ៖ សម្បត្តិអ្នកចិញ្ចឹម
        • - វក និង រកា ៖ សម្បត្តិអ្នកជា
        • - វក និង ច ៖ សម្បត្តិអ្នកដើរទូក
        • - វក និង កុរ ៖ សម្បត្តិសាធារណ៍
១០. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំរកា)
  • ឆ្នាំរកា(១៩២១,១៩៣៣,១៩៤៥,១៩៥៧,  ១៩៦៩,១៩៨១,១៩៩៣,២០០៥,២០១៧,  ២០២៩)៖ ជាមនុស្សខិតខំប្រឹងប្រែងធ្វើការងារ  ពួកគេពូកែក្នុងការពន្យល់គំនិត និងការយល់ឃើញរបស់ ពួកគេ  ទៅកាន់មនុស្សផ្សេងទៀត។  ពូកគេជាមនុស្សស្មោះត្រង់  និងមានចិត្តសប្បុរស។ មនុស្សកើតឆ្នាំរកា ជាតិកំណើតជាស្តេចយក្សជិះមាន់ជាពាហនៈជាមនុស្សមានរបៀបរៀបរយ ស្រឡាញ់ភាពសោភ័ណ មានវាចាហាស្តីសុភាពទន់ភ្លន់គួរជាទីពេញចិត្តដល់អ្នកជិតខាង។ ជាមនុស្សចិត្តបុណ្យស្រឡាញ់យុត្តិធម៌ មានគំនិតប្រាជ្ញាវៀងវៃជាទីពឹងពំុនាក់អាស្រ័យដល់បងប្អូនញាតិមិត្ត មានចរិតឆាប់ខឹងតែឆាប់បាត់ ឥតចេះចងគំនុំគុំគួនយូរ តែច្រើនមាននិស្ស័យរញុំារញ៉ូវ កិច្ចការអ្វីៗ បើមិនបានលូកដៃទៅធ្វើដោយខ្លួនឯងផ្ទាល់ ចេះតែមិនអស់ចិត្ត។ មុខរបរដែលមនុស្សកើតឆ្នាំរកានេះគប្បីជ្រើសរើសយក គឺធ្វើគ្រូបាធ្យាយ មេធាវី ឬការងាររដ្ឋការ ក្នុងផ្នែករដ្ឋបាល បើធ្វើស្រែចំការឬការងារដែលយកកម្លាំងកាយទៅប្តូរ មិនសូវបានផលល្អទេ។ ជាមនុស្សមានកាមារម្មណ៍ខ្លាំង ឆាប់ស្រលាញ់ ឆាប់ណាយ គូគ្រងទាល់តែចេះយោគយល់ចិត្តថ្លើមគ្នាឱ្យមែនទែន ទើបបានសុខសាន្តជាយូរអង្វែង។
  • ឆ្នាំរកា (ធាតុដែក ពង្សយក្សប្រុស ) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំរការនេះ នាម (សត្តមាន់) ពង្សយក្សប្រុស ធាតុដែក តាមក្បួនបុរាណ លោកបានទាយទុកមកថា ជាមនុស្សដែលមានចិត្តស្មោះត្រង់ ក្លាហាន មានប្រាជ្ញាវាវៃ អាចសម្រេច កិច្ចការផងទាំងពួងបានយ៉ាងល្អប្រសើរតែអភព្វ័ ច្រើនមានគេនិយាយអាក្រក់ ច្រណែនឈ្នានីសដល់ខ្លួន លាភសក្ការៈ ច្រើនមានចាស់ព្រឹទ្ធាចារ្យ នាំយកមក អោយ លុះក្រោយមក នឹងត្រូវរកបានដោយកំលាំង ប្រាជ្ញាខ្លួនឯង បើសេពគប់ អ្នកធំ ឬធ្វើការរដ្ឋ នឹងបានល្អបង្គួរ បើប្រកបរបរ រកស៊ីលក់ដូរ នឹងបានល្អប្រសើរ 
      • - រកា និង រកា ៖ សម្បត្តិអ្នកលក់ចេញ
      • - រកា និង ជូត ៖ សម្បត្តិមេជាង
      • - រកា ​និង ឆ្លូវ ៖ សម្បត្តិនាយក្រុម
      • - រកា និងខាល ៖ សម្បត្តិសាធារណ៍
      • - រកា និង ថោះ ៖ សម្បត្តិមេក្រុម
      • - រកា​ និង រោង ៖ សម្បត្តិអ្នកក្រ
      • - រកា និង ម្សាញ់ ៖ សម្បត្តិទេព្តា
      • - រកា និង មមីរ ៖ សម្បត្តិសេនាពល
      • - រកា និង មមែ ៖ សម្បត្តិអ្នកលក់
      • - រកា និង វក ៖ សម្បត្តិអ្នកជា
      • - រកា និង ច ៖ សម្បត្តិអ្នកដើរទូក
      • - រកា និង កុរ ៖ សម្បត្តិមនុស្សគេចិញ្ចឹម
                      ១១. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំច)
                      •  ឆ្នាំច(១៩២២,១៩៣៤,១៩៤៦,១៩៥៨,  ១៩៧០,១៩៨២,១៩៩៤,២០០៦,២០១៨,  ២០៣០)៖ជាមនុស្សដែលស្មោះត្រង់  ជាមិត្តល្អ  ជាមនុស្សឯករាជ ក្លាហាន មានទំនុកចិត្ត និងមានសំណាងច្រើនក្នុងជីវិតរស់នៅ។ មនុស្សកើតឆ្នាំច ជាតិកំណើតជានាងយក្ខិណី ជិះឆ្កែជាពាហនៈ ជាមនុស្សមានបុណ្យវាសនាខ្ពស់ ជាអ្នកប្រាជ្ញ មានគំនិតឈ្លាសវៃ ទាន់ល្បិច មនុស្សវាចាហាស្តីច្បាស់វគ្គ ច្បាស់ឃ្លាសម្លេងខ្លាំង តែរកការទន់ភ្លន់ពុំសូវបាន។ ជាមនុស្សមានចិត្តបុណ្យសុន្ទរ៍ទាន មាននិស្ស័យចូលចិត្តឱ្យគេបញ្ជោរ ឬពោលសរសើរលើកតម្កើងពីខ្លួន ឆាប់ខឹង ឆាប់បាត់ មានអារម្មណ៍ឆេវឆាវដូចភ្លើងចំបើង។ មានមិត្តភក្តិច្រើនតែមិត្តភក្តិទាំងនោះច្រើនតែនាំរឿងក្តៅក្រហាយមកធ្វើឱ្យគុណជាមួយ អ្នកដទៃមិនកប។ មុខរបរដែលមនុស្សកើតឆ្នាំច ត្រូវប្រកាន់យកគឺ ធ្វើមេធាវី អ្នកឃោសនា អ្នកសិល្បៈ ឬអ្នកដឹកនាំគេផ្សេងៗ។ បើធ្វើជំនួញបានផលមធ្យម ការងារដែលត្រូវយកកម្លាំងដោយទៅប្តូរតាមជើងលេខទាយថាគ្មានកំណើតឡើយ។ ជាមនុស្សមានកាមារម្មណ៍ច្រើន មានចិត្តត្រេកត្រអាលនឹងកាមតណ្ហាមិនចេះឆ្អែតឆ្អន់ ខ្លះរហូតដល់ទៅមានប្រពន្ធច្រើនឬប្តីច្រើនទៀតផង។
                      • ឆ្នាំចរ (ធាតុដី ពង្សយក្សស្រី) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំចរនេះ នាម (សត្តឆ្កែ) ពង្សយក្សស្រី ធាតុដីតាមក្បួនបុរាណ លោកបានទាយទុកមកថា ជាមនុស្ស ដែលមានគេនិយាយរាប់រកមានគេជួយឈឺឆ្អាល យកអាសារគ្រប់ ទីកន្លែង តែលាភសក្ការៈ ច្រើនរកបានដោយក្រលំបានជាខ្លាំង សេពគប់អ្នកធំ នាហ្មឹនមន្ត្រីនឹងបានល្អ ដោយមានមនុស្សស្រី ជួយផ្តួចផ្តើម បើធ្វើការរដ្ឋពុំសូវល្អ បើនឹងជួញដូរ ល្អណាស់។
                            • - ច និង ច ៖ សម្បត្តិអ្នកត្រួតផ្សារ
                            • - ច និង ជូត ៖ សម្បត្តិនាយក្រុម
                            • - ច និង ឆ្លូវ ៖ សម្បត្តិអ្នកមានបុណ្យ
                            • - ច និង ខាល ៖ សម្បត្តិនាយហ្មឹន
                            • - ច និង ថោះ ៖ សម្បត្តិទូកឈ្នួល
                            • - ច និង រោង ៖ សម្បត្តិសេដ្ឋី
                            • - ច និង ម្សាញ់ ៖ សម្បត្តិស្តេចផែនដី
                            • - ច និង មមីរ ៖ សម្បត្តិនាយឃ្លាំង
                            • - ច និង មមែ ៖ សម្បត្តិមហាចោរ
                            • - ច និង វក ៖​ សម្បត្តិអ្នកដើរទូក
                            • - ច និង រកា ៖ សម្បត្តិនាយរោង
                            • - ច និង កុរ ៖ សម្បត្តិអ្នកលេង
                      ១២. តាមក្បួនទស្សទាយបុរាណខ្មែរ ចិន (ឆ្នាំកុរ)
                      •  ឆ្នាំកុរ(១៩២៣,១៩៣៥,១៩៤៧,១៩៥៩,  ១៩៧១,១៩៨៣,១៩៩៥,២០០៧,២០១៩,  ២០៣១)៖ជាមនុស្សចិត្តល្អ  មានពេទ្យកោសល្យ និងមានប្រាជ្ញា។ តែពេលខ្លះពួកគេខ្ជិលបន្តិច ហើយចូលចិត្តភាពស្ងប់ស្ងាត់ ហើយពួកគេក៏ជាអ្នកដឹងនាំដ៏ល្អផងដែរ។​ មនុស្សកើតឆ្នាំកុរ ជាតិកំណើតជានារីជិះជ្រូកជាពាហនៈ ជាមនុស្សមានបុណ្យវាសនា ពីអតីត មានគំនិតប្រាជ្ញខ្ពង់ខ្ពស់ ស្រឡាញ់សភាពស្ងប់ស្ងាត់និយាយស្តីតិច ចូលចិត្តដេកច្រើនដូចសត្វជ្រូក ចិត្តធ្ងន់ធ្ងរ បើមានការក្រេវក្រោធកើតឡើងហើយ នឹងចងគំនិតជាប់ក្នុងដួងចិត្ត។ ជាមនុស្សចូលចិត្តគិតច្រើន មាននិស្ស័យឆ្មើងឆ្មៃ។ មានមិត្តភក្តិច្រើន ប្រកបកិច្ចការអ្វីៗច្រើនតែបានធ្វើមេកោយរបស់គេ ដោយសារតែគំនិតប្រាជ្ញារបស់ខ្លួន។ មានសេចក្តីស្នេហានឹងនរ ជាមនុស្សលាក់គំនួចតែប្រច័ណ្ឌច្រើន។ មុខរបរដែលមនុស្សកើតឆ្នាំកុរគម្បីប្រកាន់យកគឺជាការធ្វើជំនួញជួយប្រែលក់ដូរ និងបានទៅជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សចេះសំចៃ ត្បិតត្បៀតសន្សែសន្សំ បើធ្វើការក្នុងក្រសួងរដ្ឋការមិនសូវមានការចម្រើនលូតលាស់ប៉ុន្មានទេ។
                      • ឆ្នាំ កុរ ( ធាតុទឹក ពង្សមនុស្សស្រី ) មនុស្សប្រុសស្រីណា ដែលកើតឆ្នាំកុរនេះ នាម (សត្តជ្រូក) ពង្សមនុស្សស្រីធាតុទឹក តាមក្បួនបុរាណ លោកបានទាយទុកមកថា ជាមនុស្សដែលមានភ័យអាសន្នដោយសារជួយយកអាសារគេ ជាមនុស្ស ដែលមានគេស្រលាញ់រាប់អានច្រើន លាភ សក្ការៈ ច្រើនបានដោយសារមនុស្សស្រីផ្តល់អោយតែ ជាមនុស្សចំអៀកខ្ចិលច្រអូស បន្តិច បើធើ្វការនឹងបានបុណ្យសក្តិធំ មានកេរ្តិ៏ឈ្មោះល្បីល្បាញ។