Saturday, November 26, 2022

The Mind អំពី ចិត្ត

 ចិត្ត(ហរទ័យ)                      ធម៍ទេសនា សុទ្ធសាង ថ្ងៃទី Satsang Date: ២៧ វិច្ឆិកា ឆ្នាំ ២០២២

The Mind

គ្រប់គ្រងចិត្តពិតជាពិបាកណាស់!។​ គេប្រៀបប្រដូចការគ្រប់គ្រងចិត្តទៅនឹងស្វាឆ្កួត (maddened monkey) សត្វស្វា គឺជាសត្វដែលមានសារជាតិរពឹសនៅមិនស្ងៀម គ្រប់ស្វាទាំងអស់គឺដូចតែគ្នា។ ក្នុង​ន័យបែបនេះ បើសិនជាគេចង់ឲ្យស្វាវានៅស្ងៀម គេឲ្យវាផឹកស្រា តែស្វាវានៅតែមិនស្ងៀម។ បើគេយក សត្វខ្ទួយដាក់ឲ្យទិចវា បានវាខ្លាច វានៅស្ងៀម។ កុំឲ្យមានបញ្ហា ទាល់តែដាក់ខ្មោចចូលទៅបានជាស្ងប់។ តើមានពាក្យពេជ្រណាមួយអាចនឹងរៀបរាប់បានអំពីការមិនអាចគ្រប់គ្រងស្វាដ៍រពិសនេះបាន? ចិត្តមនុស្ស លោកគឺដូចជាសត្វស្វានេះដែរ គឺមានសារជាតិមួយនៅមិនស្ងៀមតាំងពីកំណើត យូរៗទៅក្លាយជាស្រវឹង (ឆ្កួតចិត្ត) ជាមួយនឹងស្រាដែលហៅថា ចំណង់ ដូច្នេះគឺចិត្តកាន់តែរពឹសថែមទៀត។ មានណាមានសត្វខ្ទួយ​ទិច ចិត្តវាបែរជាច្រណែនជាមួយនឹងអ្នកផ្សេងថា ម៉េចបានជាគេជោគជ័យ កាលណាចិត្តក្លាយទៅជាឆ្កួត បែបនេះ ចិត្តកាន់តែយកចិត្តទុកដាក់ថែមទៀត។​ ការគ្រប់គ្រងចិត្តពិតជាពិបាកណាស់!

គេប្រៀបធៀបចិត្តទៅនឹង បឹង (lake) គេប្រៀបធៀបការគិតផ្សេងៗដូចជា រលក ក្នុងទឹកបឹងនោះ។ កាលណារលកក្នុងបឹង ជោឡើង នាចចុះ រួចរលាយបាត់អស់ គឺដូចគ្នានឹងរលកនៃការគិតក្នុងចិត្តគឺចេះតែ មានបន្ត ចុះឡើងៗ​រួចក៍ស្ងប់ទៅវិញ គឺបែបនេះជារហូតតទៅ។ ទឹករលកនោះចេះតែតូចទៅៗ តែវានៅតែ មានជានិច្ច​ គឺវាចាំតែឪកាសនឹងបង្ករជារលកធំ។ មនុស្សយើងមានការនឹកឃើញឡើងវិញ នូវអ្វីដែលគេ​បានគិតនាពេលកន្លងមក ដូច្នេះ យើងឃើញថាអ្វីក៍ដោយដែលយើងបានគិត អ្វីក៍ដោយដែលយើងបាន សាងគឺរក្សាទុកក្នុងចិត្ត វារក្សទុកទាំងអស់ រហូតដល់ពេលស្លាប់ រាល់អ្វីៗទាំងអស់ គឺមានការបូក ទុក រក្សាក្នុង ចិត្តទាំងអស់។ ទាំង ព្រលឹង ទាំង ខោអាវ ទាំងការគិត ការសាង គឺចាកចេញពេលយើងស្លាប់ទៅ ព្រលឹងត្រូវបានកំលាំងផ្សេងៗ នាំយកទៅតាមវាសនា ដែលវាសនាអាស្រ័យលើការគិត និង ការសាងនូវ អំពើ។

គ្រប់ព្រះគ្រូ គ្រប់ព្រះបរមគ្រូ សុទ្ធតែបានលើកឡើងអំពីការតាំងសមាធិ។ ការដាក់ចិត្តឲ្យតាំងសមាធិគឺជាដំណាក់កាល ដែលព្រះពោធិសត្វ បរិយាយថាជាគ្រា ដែលចិត្តឡើងទៅដល់ឋានលើខ្ពស់បំផុត កាល ណាចិត្តបានជួបជាមួយ អ្វីដែលនៅភពីខាងក្រៅ ចិត្តវាចាប់អារម្មណ៍ បន្ទាប់វាក៍ភ្លេចទៅវិញអស់ដោយខ្លួន​ឯង។ បើតាមទស្សនៈរបស់ទស្សនៈវិទូរពីបុរាណ លោកថា ចិត្តប្រៀបដូចជា កញ្ចក់គ្រីស្តាល់ គឺវាឆ្លុះទោះ ជាព័ណ៍ណាក៍ដោយ ឲ្យតែមាននៅជិតៗវា។ អ្វីក៍ដោយដែលព្រលឹងចាប់បាន វាត្រូវតែឆ្លុះចេញជាព័ណ៍ នេះជារឿងពិបាក។ វាដូចជាស្ថានភាពនៅក្នុងទ្រុង។ ព័ណ៍នោះវាខ្លាំងពេក ចំណែកកញ្ចក់វាភ្លេចចាប់ព័ណ៍ ឬ​ចាប់ព័ណ៍មិនបាន។ ឧទាហរណ៍ថា មានផ្កាមួយទង ព័ណ៍ក្រហម នៅក្បែរកញ្ចកនោះ កញ្ចក់វាភ្លេចឆ្លុះ យកព័ណ៍ បែរជាគិតថាជាព័ណ៍ក្រហម។ យើងមានព័ណ៍នៃរាងកាយយើង តែយើងភ្លេចថាយើងជានណា ការពិបាក គឺកើតចេញមកពីការ កំណត់អត្តសញ្ញាណ។ ការឈីចាប់ ទុក្ខព្រួយ សោកសង្រេង កំហុស ភាពកំសោយ កើតចេញមកពីការដែលយើងគិតថា រូបកាយជារបស់យើង។ មនុស្សធម្មតាគឺគិតបែបនេះ គឺគេ យកព័ណ៍ក្រហម នៃផ្កានៅក្បែរនោះមកថាជារបស់នៃខ្លួន យើងមិនមែនជារូបកាយទៀតទេ យើងជាកញ្ចក់​ដែលឆ្លុះព័ណ៍ពីផ្កាក្បែរនោះ។

តាំងពីនៅក្មេងមក គេបង្រៀនយើងឲ្យយកចិត្តទុកដាក់នឹងរឿងខាងក្រៅ ជាជាងរឿងខាងក្នុង ដូច្នេះ បានជាយើងស្ទើរតែទាំងអស់គ្នា មិនបានដឹងពីដំណើរការជាខ្សែរសង្វាក់ នៅខាងក្នុងខ្លួន។​ ចូរបែរចិត្តឲ្យចូលទៅខាងក្នុង កុំឲ្យចិត្តចេញទៅក្រៅទៀត បន្ទាប់គឺត្រូវប្រមូលថាមពលទាំងអស់ ធ្វើចិត្តឲ្យនៅ ស្ងៀម ដើម្បីឲ្យចិត្តវាស្កាល់ខ្លួនវាជានណា ដើម្បីចិត្តធ្វើការវិភាគ។ ពិតណាស់ នេះជាការងារមួយដ៍ពិបាក គ្មានផ្លូវណាផ្សេងក្រៅពីនេះនៅឡើយទេ។

ជាការប្រសើរ ជារឿងប្រពៃណាស់ ដែលគេអាចគ្រប់គ្រងអ្វីៗនៅខាងក្រៅបាន តែកាន់តែសំខាន់ គឺការគ្រប់គ្រងធាតុនៅខាងក្នុងខ្លួន។ ជាការប្រសើរណាស់​ ដែលគេយល់ដឹងពីច្បាប់គ្រប់គ្រងដឹកនាំពពួក​ផ្កាយ ភព តែកាន់ល្អប្រពៃ ដែលអាចដឹងពីច្បាប់គ្រប់ ការគិត ចំណង់របស់មនុស្សលោក។ ការគ្រប់គ្រង​ធាតុខាងក្នុងរបស់មនុស្សបែបនេះ គឺគេនឹងយល់ដឹងអំពីអាឋកំបាំងនៃដំណើរការនៅខាងក្នុង ដែលជា​កន្លែង​ ដែលជាឋាន ទេវតា (ream of spiritual) សម្រាប់ការធ្វើធម៍។

​​​ត្រូវធ្វើចិត្តល្អជ្រះថ្លា ត្រូវគ្រប់គ្រងចិត្តជាប់ជានិច្ច។ ធ្វើបែបនេះ ខ្លាំងបន្តិចម្តងៗ រហូតទាល់តែគ្រប់​គ្រងបានទាំងស្រុង។ នេះមិនមែនជាល្បែងក្មេងលេង មិនមែនគ្រាន់តែធ្វើដើម្បីល្អមើលក្នុងមួយថ្ងៃ រួចក៍ បោះបង់ចោលថ្ងៃបន្ទាប់។ នោះគឺជាកិច្ចការមួយជីវិត ជាកិច្ចការនោះទាមតម្លៃខ្ពស់ ជាកិច្ចការមានតម្លៃលើស អ្វីៗទាំងអស់ ជាកិច្ចការគេបានទៅដល់ឋានទេវតា ។ ច្បាស់ណាស់ យើងអាចសម្រេចកិច្ចការនេះ គ្មានតម្លៃ ណាដែលធំជាងនេះសម្រាបយើងចំណាយទៀតទេ។

មិនថាយើងមានចំណេះដឹងច្រើនកម្រិតណា គឺមិនសំខាន់ អ្វីដែលសំខាន់គឺការផ្ចង់អារម្មណ៍តាំង ចិត្ត។ សកលលោកនេះនឹងក្លាយជារបស់យើង ឲ្យតែយើងដឹងពីការសំងាត់ក្នុងការគោះទ្វារ ដឹងពីការក្រាប ថ្វាយបង្គំតាមរយះការតាំងសមាធិ។ ក្នុងការគ្រប់គ្រងចិត្តឲ្យស្ងប់ គឺមិនចាំបាច់កំណត់កំលាំង ថាមពល។ កាលណាគេកាន់តែធ្វើចិត្តឲ្យស្ងប់​ គេកាន់តែមានថាមពល នេះជាចំនុចអាឋកំបាំង។

ការតាំងចិត្តនៅខាងក្រៅ មានការងាយស្រួលជាង ដោយជាធម្មតា ចិត្តវាចេញទៅខាងក្រៅ តែក្នុង ផ្លូវធម៍ មានរបស់មួយ។ របស់នោះនៅខាងក្នុង របស់នោះគឺចិត្តខ្លួនឯងតែម្តង ការដែលសំខាន់នោះគឺការ សិក្សាអំពីចិត្តនេះតែម្តង។ កំលាំងចិត្តត្រូវតែប្រមូលផ្តុំ ត្រូវតែទាញពីខាងក្រៅមកខាងក្នុង ត្រូវតែចេញពីទី ងងឹតមកទីភ្លឺ រង់ចាំទទួលរស្មីពីព្រះអាទិត្យ ការផ្ចង់អារម្មណ៍ឲ្យមូលគឺវាយលុកទៅលើចំនុចជាអាថ៍កំបាំងបំផុត នៅខាងក្នុងខ្លួន។ នេះជាជំហាន ជាគោលដ៍ចំបង សម្រាប់ការមានជំនឿ គឺជាគោលការនៃផ្លូវធម៍ ពេលនោះ យើងដឹងច្បាស់ពីខ្លួនឯងថា យើងមានព្រលឹងក្នុងខ្លួនដែរឬយ៉ាងណា តើយើងមានជីវិត៥នាទី ឬជាអមតៈ តើមាន ទេវតា ទេក្នុងចក្រវាឡនេះ  យើងនឹងមានចម្លើយ។

មានតែព្រះគ្រូ ដែលអាចប្រាប់យើងបានយ៉ាងជាក់ច្បាស់ថា ចិត្តគឺជាអ្វី។ នៅក្នុងឋានទ្រីកូទី (Trikuti) ជាឋានជាន់ទាប(Causal world) គឺមានចិត្តជាអ្នកត្រួតត្រា។ ព្រលឹងចុះមកដល់ឋាននេះ មកនាំចិត្តឡើងទៅលើ។ ឋានទ្រីកូទី គឺជាអាសនៈនៃចក្រវាឡរបស់ចិត្ត។ ដោយសារ ព្រលឹងមានកំណើតនៅ ចក្រវាឡព្រលឹងដែរ ដូច្នេះ ចិត្តវាក៍ជាអ្នកត្រួតត្រាចក្រវាឡចិត្តដែរ។ ចិត្តចូលរួមជាមួយព្រលឹង គឺក្នុងពេល មួយដែលមិនអមតៈទេ តែក្នុងពេលមួយដ៍ខ្លី។ យើងអាចនិយាយដូច្នេះថា ពេលជួបគ្នាភ្លាម ចិត្តក្រសោប គ្របពីលើព្រលឹង ក្នុងពេលជាមួយគ្នាវាស្រូបយកពន្លឺពីព្រលឹងអស់ជាច្រើន និងបញ្ជាគ្រប់សកម្មភាព។

ចិត្តជាអង្គមិនដឹងថាខ្លួនបានធ្វើអ្វីខ្លះទេ ចិត្តគ្មានកំលាំងអំណាចអ្វីក្នុងការគិតគូរ ឬវិភាគ។ ចិត្តធ្វើ​ការដូចជាគ្រឿងម៉ាស៊ីន ខុសពីព្រលឹងដែលមានការគិតគូ វិភាគ។ គ្រឿងម៉ាស៊ីនវាមានដំណើរការដូចអ្វី ដែលគេបញ្ជាឲ្យធ្វើការ។ គ្រឿងម៉ាស៊ីនវាមិនបំពេញការងារណាដែលគេមិនកំណត់ គេមិនបញ្ជាឡើយ។

យើងមិនគិតអាក្រក់ពេកថាចិត្តធ្វើការដូចគ្រឿងម៉ាស៊ីនទេ។ យើងគិតជានិច្ចថា បើសិនជាមានអ្វី មួយដែលគ្មានកំលាំងកំហែងអាចគិតគូដល់ប្រភពដើម អាចវិភាគ នោះគឺជាចិត្តតែម្តង។ មានការយល់​ច្រឡំធំណាស់រវាងចិត្ត និងព្រលឹង។ មានតែព្រលឹងដែលអាចគិតវិភាគ ដែលមានប្រភពដើម និងដែល​អាចវិភាគរកផ្លូវដោះស្រាយ។ ចិត្តវាធ្វើការតែពេលណាដែលមានព្រលឹងជម្រុញតែប៉ុណ្ណោះ “ចិត្តព្រះ/ ចិត្តទេវតា Divine Mind” គឺជាចិត្តដែលគេសំដៅក្នុងកាលៈទេសមួយចំនួន។ តែជាក់ស្តែងគ្មានទេចិត្តព្រះ។ ធាតុព្រះ​គឺជាចំនុចមួយខ្ពស់ហួសដែលចិត្តមិនអាចធ្វើបាន។ ការយល់ច្បាស់លាស់រវាងចិត្ត និងព្រលឹង រវាងព្រលឹង និងឧបករណ៍ គឺគេត្រូវតែច្បាស់ បើសិនជាយើងពិតជាចង់រៀនសូត្រអំពីព្រះធម៍ទេសនារបស់ព្រះពោធិសត្វ (The teaching of the Master) ឬចង់ស្វែងយល់ពីខ្លួនឯង។

ចិត្តគឺគ្រាន់តែជាឧបសគ្គចំពោះព្រលឹង រាំងខ្ទប់ដល់ពន្លឺ រារាំងដល់ការធ្វើធម៍​ តែចិត្តមានកំលាំងធ្វើ បែបនេះគឺមានតែក្នុងបរិបទដែលទាក់ទងនឹងអាណាចក្រប៉ុណ្ណោះ។ ចិត្តគ្រាន់តែជាគ្រឿងម៉ាស៊ីន។ ចិត្តមិន គិតដោយខ្លួនវាឡើយ ចិត្តមិនដែលមានការតាំងចិត្ត(គ្មានឆន្ទៈ) ចិត្តគ្មានទេសេចក្តីស្រលាញ់។ ចិត្តគ្មានការ ចងចាំ​ ចិត្តគ្មានការសប្បាយ គ្មានការឈីចាប់។ ដើម្បីអាចមានធាតុទាំងអស់ខាងលើបាន ទាល់តែមាន​ព្រលឹងជាអ្នកជម្រុញ។

ព្រលឹងគឺជាកំលាំងធាតុជម្រុញចិត្តគឺប្រៀបដូចជាចរន្តអគ្គីសនីចូលទៅដំណើរការគ្រឿងម៉ាស៊ីន។ យើងមិនអាចមើលឃើញពីចរន្តអគ្គិសនី គឺដូចគ្នានឹងការដែលយើងមិនអាចមើលឃើញពីចរន្តព្រលឹងក្នុង ខ្លួនមនុស្សដូច្នេះដែរ។ យើងគិតតែពីរឿងគ្រឿងម៉ាស៊ីន ដោយសារតែយើងអាចមើលឃើញវា។ យើងមើល ឃើញរូបកាយមនុស្ស យើងធ្លាប់គិតអំពីចិត្តមនុស្សដែរ គឺដូចជាកំលាំងធំក្នុងការជម្រុញ(ចលករ) តែរាល់​អ្វីៗក្នុងចក្រវាឡគឺជម្រុញឡើងដោយកំលាំងព្រលឹង គឺមានតែព្រលឹងមួយគត់។​​ព្រលឹងមានដំណើរការ​ក្នុង ទម្រង់ជាចម្រើនលើចក្រវាឡនេះ។ គ្មានព្រលឹងទេ ចិត្តប្រៀបដូចជាដុំដែក ។ ចិត្តគឺគ្រាន់តែជាដុំដែក ដែល រលោងស្អាត។ គុណភាពចិត្តអាស្រ័យទាំងស្រុងទៅលើព្រលឹង។ ដំណើរការនៃចិត្តអាស្រ័យតែលើព្រលឹង ព្រលឹងជាអ្នកកំណត់គ្រប់សកម្មភាពក្នុងអាណាចក្រ។

ប្រាកដណាស់ថា ចិត្តជាឧបករណ៍ដ៍ពិសេស ត្រូវតែដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រលឹង។ ចិត្តគឺជាអ្នកបម្រើដ៍ប្រពៃណាស់ តែជាម្ចាស់(master) ដ៍អាក្រក់បំផុត។ រថយន្តគឺជាឧបករណ៍ដ៍ល្អសម្រាប់ ការធ្វើដំណើរ។ ទោះជាបែបនេះក្តី យើងត្រូវតែជាអ្នកគ្រប់គ្រងរថយន្ត ជាអ្នកបញ្ជារថយន្ត។ រថយន្តគ្មាន ចេះគិតគូរ ការគិតគួរគឺយើងជាអ្នកធ្វើឡើង បើសិនជារថយន្តយើងបើក ដោយពេញល្បឿនហួស កម្រិត នោះ យើងនឹងមានគ្រោះថ្នាក់ គ្មានអ្វីដែលប្រសើរជាការដែលរថយន្តរត់ក្នុងល្បឿនតាមធម្មតាឡើយ។ ចិត្ត ដ៍ដូចគ្នាដែរកុំបង្ខំហួសកម្រិត ​​​​​។ ចិត្តគឺជាអ្នកបម្រើ បើសិនជាចិត្តក្លាយជាម្ចាស់ នោះយើងនឹងជួបគ្រោះ មហន្តរាយមិនខាន។ ត្រូវដាក់ឲ្យចិត្តមានសកម្មភាពជាស្វ័យប្រវត្តិ ដូចជាគ្រឿងម៉ាស៊ីនដែលដំណើរការ ដោយហ្មត់ចត់។

តើចិ​ត្តធ្វើបែបណាក្នុងខ្លួនយើង? តើយើងសព្វថ្ងៃមានទំនាក់ទំនងយ៉ាងណាជាមួយនឹងចិត្ត? តើ យើងត្រូវដោះស្រាយបែបណាជាមួយនឹងចិត្ត? ជំលោះរវាងយើងជាមួយចិត្តមានច្រើនបែបសណ្ឋាន។ តើ យើងគួររកពាក្យណា មកនិយាយទៅកាន់ព្រះគ្រូដើម្បីយើងយកឈ្នះក្នុងខ្លួនឯង និងដើម្បីអាចគិតវិភាគ​ដោយខ្លួនឯង? ព្រះបរមគ្រូលោកផ្តល់ជាការណែនាំមួយចំនួន។ លោកថា មានចំនុចពីរជាគោលគឺខ្លួនឯង ផងនិងដឹងពីធាតុពិតពីកណើតនៃខ្លួនឯងផង។ បើសិនជាយើងសួរខ្លួនឯងថា “ជានណា?” ជាចម្លើយគឺ មាន​ច្រើនបែប ច្រើនយ៉ាង។​​ ពេលណាយើងចាប់ទូរស័ព្ទ រួចចុចលេខហៅចេញទៅ អ្នកនៅខ្សែម្ខាងទៀត គេនឹងសួរថា អ្នកណាកំពុងនិយាយ? យើងនឹងតបថា ខ្ញុំគឺ ខ្ញុំ...ច្រើនបែបច្រើនយ៉ាង” យើងកំណត់ខ្លួនឯង តាមលក្ខណៈបុគ្គល គឺប្រាប់បានតិចតួចពីចំនុចជាលំអិត គឺចំនុចតូចៗ រួមផ្សំគ្នានោះនឹងបានជាខ្លឹមសារ មួយដែលជាចំនុចគោលធំ។

តាមន័យខាងលើ គឺមនុស្សម្នាក់ៗផ្សំមកពីធាតុតូចៗជាច្រើនបូកចូលគ្នា តែក្នុងន័យផ្លូវធម៍ យើងគឺ ជាយើង ទោះបីយើងផ្សំមកជាធាតុជាច្រើនបែប ក្នុងផ្ទៃពោះមាតា និងត្រូវឆ្លងកាត់អស់ពេលវេលាមួយចំនួន ក៍ដោយ។ មុនពេលយើងមកយកកំណើត គឺយើងជាធាតុពិតដែលយើងមានពីមុនមក។ យើងមិនបានដឹង ថាជាតិមុនៗយើងមានទំនាក់ទំនងបែបណាឡើយ ដំបូងយើងជាធាតុស្អាតបរិសុទ្ធ ឆ្លងកាត់ពេលវេលា បន្តិចម្តងៗ យើងចេញជារូបរាងមក​ បន្ទាប់ យើងទៅជាលែងដឹងថាខ្លួនមានឈ្មោះអ្វី មានរាងរៅបែប​ណា។

ធាតុដែលសំខាន់សម្រាប់យើងគឺមានវិញ្ញាណបរិសុទ្ធ វិញ្ញាណបរិសុទ្ធគ្មានទេជាមួយនឹងធាតុផ្សេង ដ៍ទៃទៀត គ្មានទេសត្វលោកដែលគ្មានធាតុព្រះ បើសិនជាមានបែបនេះមែន នោះនឹងមានការផ្លាស់ប្តូរគ្នា រវាងវិញ្ញាណបរិសុទ្ធជាមួយនឹងវិញ្ញាណអន់ដ៍មានកម្រិតទៅហើយ?

តើដើម្បីធ្វើវិញ្ញាណឲ្យស្អាតបរិសុទ្ធ គេត្រូវធ្វើបែបណា? បូកវិញ្ញាណបរិសុទ្ធ ចូលជាមួយមិនបរិសុទ្ធ នោះមានន័យថា ចិត្ត ។ មានពេលធាតុមិនស្អាតចូលទៅ វាបំផ្លាញអ្វីដែលជាធាតុបរិសុទ្ធ បំផ្លាញអ្វីដែល ជាតុដើម ដំណើរបែបនេះ ហៅថា​គំរូនៃចិត្ត (The mould of mind).

ចំនុចស្នួលនៃបញ្ហាជាប់ទ្រុង និងការរំដោះខ្លួនចេញពីទ្រុង ត្រូវបានគេបកស្រាយយ៉ាងសាមញ្ញថា​ការ​រំដោះខ្លួនគឺពេលណាដែលចិត្តរលាយចូលក្នុងប្រភពជាឋាននៃចិត្តឡើងវិញ និងជាចំនុចដែលព្រលឹង ត្រូវបានរំដោះមានសេរីភាព។ ក្នុងអាណាចក្រនេះ យើងដូចជាសត្វព្រៃដែលត្រូវព្រានព្រៃតាមប្រហារក្នុង ខ្លួនយើង យើង ស្លុត។ ពេលយើងកើតមក យើងមានការតក់ស្លុតក្នុងខ្លួនពីកំណើត អ្វីៗគឺចងជាប្រព័ន្ធ យើងមានដំណើរការក្រោមតែការបញ្ជា តាមតែគេចិត្តបញ្ជា អ្វីដែលយើងមានពីកំណើតត្រូវគេតាមយីយា ទាំងការគិត ទាំងអំពើ បែបនេះគឺសុទ្ធតែមានមក គឺគ្រប់សត្វលោកទាំងអស់។ គ្មានសត្វលោកណាមួយ កើតមកដោយគ្មានកញ្ចប់ដូចរៀរាប់ខាងលើ។ ឥទ្ធិពលពីបរិស្ថានខាងក្រៅ គ្រាន់តែជាកត្តាទីពីរ តែមិនមែន ជាកត្តាគោល។

សត្វលោកនីមួយៗ កើតមកមានកំលាំងផ្សំរៀងៗខ្លួន ចំណែកដំណើរការនៃការលូតលាស់ គ្រាន់ តែជាផលនៃកំលាំងផ្សំនោះដែលមានក្នុងខ្លួនគេរួចស្រេចបង្កើតចេញជាទំនោរ។ ទំនោរពីធម្មជាតិគឺជាធាតុ សំខាន់បំផុតសម្រាប់សត្វលោក ដែលស្តែងចេញជាកាយ វាចាចិត្ត។ យើងកើតមកគឺមានអ្វីៗទាំងអស់។ បែបនេះគេហៅថា ទំនោរពីធម្មជាតិ( innate tendencies សារជាតិ) ចិត្តគ្រាន់តែត្រូវចងបាច់ក្នុងទំនោរ ពីធម្មជាតិនោះប៉ុណ្ណោះ។

កាលណាមានទំនោរពីធម្មជាតិនេះខ្លាំង ដូច្នេះគ្មានចិត្តនៅទីនោះឡើយ។ ពេលយើងដេកលង់លក់ ទំនោរពីធម្មជាតិបញ្ចេញជាការស្រមើស្រម៉ៃ ពេលណាការស្រមើស្រម៉ៃ ចេញជាសកម្មភាពមកខាងក្រៅ ពេលនោះយើងឃើញថា ចិត្តក្លាយជាអ្នកផ្តាច់ការ ព្រោះថាពេលនោះជាពេលដែលទំនោរពីធម្មជាតិវា បញ្ចេញប្រែក្លាយជាសកម្មភាពដ៍សកម្ម។ ចិត្ត និង ទំនោរពីធម្មជាតិត្រូវបានគេដឹង ដំណើរការរំដោះត្រូវគេ ដឹងថាជាដំណើរការគ្រប់គ្រងទំនោរពីធម្មជាតិ ឬការគ្រប់គ្រងចិត្ត។

ការតាំងសមាធិ នឹងផ្តល់ជាលទ្ធផលឲ្យគេគិតពិចារណា បានកាន់តែច្បាស់អំពី ទំនោរពីធម្មជាតិ ដែលជាជំហានឲ្យយើងដឹងថាខ្លួនគឺជាធាតិព្រះ(I-consciousness) និងដើម្បីយើងអាចចង្រ្កាបចិត្តបានផង ដូចជាដុំទឹកកកដ៍ធំ វារលាយអស់ទៅវិញជាទឹក កាលណាទំនោរពីធម្មជាតិរលាយសាយភាយចេញទៅ ចិត្តក្លាយទៅជាស្ងៀមនឹងមួយកន្លែង។ ពេលណាដែលចិត្តសាបកំលាំងថាមពល នោះគឺជាពេលដែលមាន ការរំដោះខ្លួន។

ចិត្តជាអ្នកបំភ័ន្ត តែពេលណាមានចិត្ត ដូចជាមានអ្វីៗទាំងអស់។ មិនជាងាយទេក្នុងការកំចាត់ចិត្ត ចេញ។ បើចង់កំចាត់ចិត្តចេញ គេត្រូវតែមានរូបមន្តមួយជាក់លាក់។ រូបមន្តជាក់លាក់នោះគឺចេញពីគតិ បណ្ឌិតរបស់ព្រះគ្រូ ដែលព្រះគ្រូជាអង្គមានចំណេះដឹងជ្រៅជ្រះ។ យើងជាសត្វលោកនៃចិត្ត។ យើងចង់​បាន និង ប្រាថ្នា (want and desire) រាប់រយជំពូក។ ដំបូងយើងត្រូវតែយល់ថាច្បាស់ថាការថមថយ​កំលាំងមកពីភាពទុក្ខព្រួយ បន្ទាប់មកទៀត យើងព្យាយាមកែប្រែស្ថានភាព។ តែចូរចាំ ហាក់ដូចជាគ្មានផ្លូវ មួយណាច្បាស់លាស់ទេ។ ក្នុងន័យបែបនេះ បានជាព្រះពោធិសត្វ ព្រះបរមគ្រូ នាំយើងទៅដល់ឬសគល់ ជាជាងធ្វើឲ្យចិត្តយើងកាន់តែច្រឡំបល់ កាន់តែលំអិតទៅៗ។ លោកយកបញ្ហាមកដាក់ចំពោះមុខយើងថា​នោះជារឿងសំខាន់បំផុត។ ដូចធ្លាប់មានគេនិយាយថា មនុស្សលោកសញ្ជឹងគិតតែពីរបស់របរនានា ចង់​បានរបស់ទាំងនោះ។ មនុស្សគេអ្នកគិតពិចារណា គេវិភាគ ម៉េចបានជាគេគិតបែបនេះ? គ្មានអ្វីសោះ វាគ្រាន់តែជារបស់ដ៍អាយុខ្លីក្នុងអាណាចក្រនេះ។

បើយើងស្ថិតក្នុងសភាពបែបនេះ ច្បាស់ណាស នោះជាមូលហេតុដើមចមនៃការជាប់ឃុំ ដោយសារ តែយើងជាប់ជំពាក់ជាមួយរបស់ទាំងនោះ តាមរយៈចិត្ត។ យើងចង់បានអ្វីគឺមកពីចំណងកម្មវាចងយើងជា មួយនឹងរបស់ទាំងអស់នោះ។ កាលណាដែលក្តីប្រាថ្នាមិនទាន់បានសម្រេច​ អ្នកនោះនឹងមានអារម្មណ៍មិន ល្អ ទៅជាមានកំហឹង ទៅ​ជាមានការលោភលន់។

យើងកាន់តែមានចំណងកម្មយូរដល់ណា មានន័យថាយើងជាប់ក្នុងទ្រុងយូរប៉ុណ្ណឹងដែរ។ អ្នកដែល​គ្មានចំណងកម្ម គឺសំដៅអ្នកដែលគេបានរួចរំដោះ។ ចិត្តមានន័យថាការគិត។ ការគិតមានន័យថាការបង្កើត ចំណងកម្ម។ បើសិនជាយើងគ្មានការគិតទៅលើអ្វីសោះ យើងក៍គ្មានចំណងកម្មជាមួយអ្វីទាំងអស់។ បើ​សិនជាយើងមិនយកអ្វីមួយមកដាក់ក្នុងចិត្តទេ យើងក៍គ្មានចំណងកម្មដែរ។ កាលណាមានការគិតភ្លាម ចិត្ត ចាប់អារម្មណ៍ភ្លាម យើងក៍មានចំណងកម្មភ្លាមដែរ​ ចំណងកម្មនោះមិនសំដៅថាជាទំនាក់ទំនងនៃសេចក្តី ស្រលាញ់ ឬការស្អប់ខ្ពើម។ កាលណាចិត្តនៅតែមានដែលជាចំណងកម្ម គឺបញ្ហានៅតែបន្តមានជាធរមាន។

តើត្រូវធ្វើបែបណាដើម្បីកុំឲ្យមានចំណងកម្មក្នុងចិត្ត វិញ្ញាណយើងដូចជាមានចំណាប់អារម្មណ៍ជា មួយនឹងសម្បត្តិលោកិយ តើត្រូវដោះស្រាយបញ្ហាបែបណា? យើងត្រូវតែប្រើប្រាស់ចិត្តយើងដែលមាន ទំនោរបែបនេះសម្រាប់ជាការដោះស្រាយបញ្ហាវិញ។ ពេលនេះ បើសិនជាយើងមិនចង់ឲ្យមានចំណងកម្ម លើភពផែនដីនេះ យើងត្រូវតែឲ្យចិត្តមានចំណាប់អារម្មណ៍ជាមួយរបស់ផ្សេងនៅទីណាមួយផ្សេងវិញ។ ទីផ្សេងណាទៅវិញ តើមានន័យបែបណា តើនោះជារបស់អ្វី តើនោះជារបស់អ្វីទៅលើផែនដីនេះ? តើជាអ្វី​ទៅដែលគ្មានការសោកសង្រេង គ្មានការឈីចាប់ ដែលអាចរំដោះយើងបានទាំងស្រុងចេញពីទ្រុងកម្ម ចេញពីឋានស្មោគគ្រោក និងអន់ខ្សោយនេះ? របស់នោះគឺនឹងធ្វើឲ្យយើងមានការពេញចិត្ត របស់ដែល​យើងបាន លែងចង់បានរបស់ណាផ្សេងទៀត របស់នោះគឺជារបស់ដែលនាំឲ្យយើងគិតថា “ ខ្ញុំបានទទួល” ខ្ញុំគ្មានប្រាថ្នាអ្វីទៀតទេ។ ពេលនេះខ្ញុំលែងខ្វះខាតអ្វីទាំងអស់ របស់នោះគឺ “ព្រះ” ដែលសំដែងនិម្មិតមកជា ព្រះសាប់ (Shabd).

ដូច្នេះគឺព្រះបរមគ្រូ លោកដាក់របស់ដ៍សែនមានតម្លៃសម្រាប់ជារបស់យើង “ ចូលមកចុះ” ព្រះបរម គ្រូមានពុទ្ធដីកា ចូរទទួលយកចុះ។ របស់នោះគឺជាសម្បត្តិដ៍ថ្កុំដ្កើន ដ៍មានរស្មីជះពន្លឺដូចជាព្រះអាទិត្យ លោកអ្នកនឹងមានពរដ៍មហាប្រសើរ។ ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើង? វិញ្ញាណយើងនឹងភ្ងាក់រលឹក​ឡើង ចិត្តនឹងចាប់ផ្តើមភ្ជាប់ចំនងទេព(ជាមួយនឹង​ព្រះ)។

តើធ្វើបែបណា ដើម្បីភ្ជាប់ខ្លួនទៅនឹងព្រះ? “ខ្ញុំមិនដឹងធ្វើបែបណា” យើងនិយាយថា ដូចជាចំឡែក “ព្រះមិនមែនជាសត្វចំឡែងខុសពីយើង(The Divine is not alien from us). មនុស្សដែលនៅក្បែរយើង គឺជាមនុស្សក្រៅភព(Alien អាលាន)​ ជាមនុស្សចំលែក។ តើអ្នកមានប្តីទេ មានប្រពន្ធទេ មានកូនទេ មាន ប្រពន្ធទេ​ មានម្តាយ មានឪពុក ។ល។ មុនពេលយើងមកយកកំណើត មុនពេលយើងចូលក្នុងរូបកាយនេះ តើយើងនឹងទៅយកកំណើតជាមួយអ្នកណា ក្រោយពេលយើងស្លាប់ទៅក្នុងជាតិនេះ? ម៉េចបានជាមាន ចំណងកម្ម? ម៉េចបានជាមានការបោកបញ្ឆោត? ម៉េចបានជាយើងលាន់មាត់ថា អ្នកនោះដូចជាស្រដៀង​ខ្លាំងម្លេះ ម៉េចបានជាយើងស្រលាញ់អ្នកនោះខ្លាំងម្លេះ? ការពិតទៅ អ្នកដែលយើងមានអារម្មណ៍ស្និតស្នាល ជាមួយនោះគឺជាអ្នកដែលយើងមានចំនងកម្មក្នុងអាណាចក្រ។ អ្វីៗក្រៅពីនេះគឺកើតមកពីការចម្លែក។

ព្រះជារបស់នៃយើង។ ព្រះនៅជិតយើងជាងគេបង្អស់ គឺកៀកជិតជាងអ្នកណាៗទាំងអស់។ អ្នក​ដែលយើងជឿទុកចិត្តអាចហៅមកជួយបានគឺមានតែព្រះ។ ទាំងនេះមានក្នុងចិត្តយើង គឺមានព្រះគ្រូជា​អ្នក​ពន្យល់យើង “​ម៉េចបានជាមានការបោកបញ្ឆោត ម៉េចបានជាមានក្តីស្រលាញ់ចំពោះអ្នកដែលគ្មានទំនាក់​ទំនងជាមួយទាល់តែសោះ? ចូរមានសេចក្តីស្រលាញ់ចំពោះព្រះ។ ព្រះគឺជាឪពុក។​ព្រះគឺជាម្តាយ។ ព្រះគឺ ជាសាច់ញាតិនៃយើង។​ព្រះគឺជាសម្ព័ន្ធមិត្តនៃយើង។ ព្រះគឺជាអ្វីៗទាំងអស់ ​អ្វីៗទាំងអស់គឺជារបស់អ្នក។ ព្រះគ្រូលោកឲ្យយើងមានការគិតត្រឹមត្រូវ មានគំនិតត្រឹមត្រូវ​ ព្រះគ្រូប្រាប់ថា សេចក្តីព្រះគ្មានត្រូវការអ្វីថ្មី គ្មានត្រូវការការខិតខំអ្វីបន្ថែមទៀត ក៍មិនចាំបាច់ប្រឹងអ្វីដែលយើងមិនសូវស្ទាត់ជំនាញ។ យើងអាច​ស្រលាញ់ព្រះដូចដែលយើងស្រលាញ់អ្នកដ៍ទៃដែរ។ បើសិនជាយើងស្រលាញ់កូនក្មេង ចូរយើងគិតថាក្មេង នោះគឺជាព្រះ។ បើយើងស្រលាញ់ឪពុក ឬ​ម្តាយ ចូរយើងគិតថា ឪពុក ឬ ម្តាយ គឺជាព្រះ ព្រះគឺជាអ្វីៗទាំង អស់ អ្វីៗទាំងអស់ដែលជារបស់យើង។ ដូច្នេះ យើងមិនចាំបាច់បង្កើតអ្វីថ្មីសម្រាប់សចក្តីស្រលាញ់ គឺយើង ស្រលាញ់ព្រះខ្លួនឯង។ ជាសេចក្តីស្រលាញ់ដែលយើងកំពុងមានក្នុងបេះដូង​ នោះគឺជា ឬសគល់នៃចំណង កម្ម គឺស្មើរនឹងចំណងកម្ម គឺជាទ្រុង យើងមិនចាំបាច់បោះបង់ចោលចំណងកម្មទេ គ្រាន់តែមានសេចក្តី ស្រលាញ់ចំពោះព្រះ ពង្រឹងសេចក្តីស្រលាញ់នោះថែម ដូចគ្នាជាមួយនឹងសេចក្តីស្រលាញ់ក្នុងអាណាចក្រ នោះគឺជាមូលហេតុនាំដល់ការរួចរំដោះ ដោយមានការចង្អុលបង្ហាញពីព្រះគ្រូ ដែលលោកភ្ជាប់ទំនាក់ទំនង ជាមួយព្រះ ជាមួយព្រះសាប់ ។ បែបនេះគឺហៅថា ព្រះធម្មនិដ្ឋាន(ជ្រះថ្លា Devotion)។

អ្នកដែលគិតថាគេបានផលមកពីការតាំងសមាធិ ​គឺគេមិនបានដឹងថា នោះគឺជាផលបានមកពី​ធម្ម ជាតិក្នុងខ្លួនគេផ្ទាល់ទេ​ គេមិនដឹងថា នោះគឺខួរក្បាលគេផ្ចង់អារម្មណ៍ភ្ញោចកំលាំងថាមពលក្នុងខ្លួនគេផ្ទាល់

អ្វីដែលជាមូលហេតុនាំគេភ្លេចព្រះ គឺចិត្តមានៈ អ្នកដែលគិតថា​ អ្វីៗគឺគេជាអ្នកចង់ ជាអ្នកមានក្តី្ ប្រាថ្នា អ្នកនោះនឹងមិនទទួលបានអ្វីទាំងអស់ពីព្រះ។ បើសិនជាយើងអាចបំភ្លេចបាននូវ អត្មាអញ អ្នកនោះ គឺនឹងរកឃើញព្រះ ដែលព្រះគឺជាប្រភពនៃរាល់អ្វីៗទាំងអស់ អ្នកនោះគឺនឹងដឹងខ្លួនគេថា គេជាមនុស្សគឺ មិនអាចបង្កើតអ្វីបានឡើយ។ មនុស្សម្នាក់ៗមានតម្រូវការរាប់មិនអស់ តែមនុស្សមានជំនឿទុកចិត្តលើតែ របស់មួយគត់ របស់មួយនោះគឺនាំគិតដល់ព្រះជារហូតតរៀងទៅ។

ចូរយល់ឲ្យបានច្បាស់ថា​ គ្មានសត្វលោកណាអាចបង្កើតរបស់របរបានទេ ក្រៅតែពីព្រះបង្កើត ដើម្បីបានទៅដល់ជួបព្រះ អ្នកត្រូវតែមានការយល់ច្បាស់លាស់ ត្រូវតែមានសេចក្តីស្រលាញ់ចំពោះព្រះ។ បែបនេះគឺយើងអាចដោះស្រាយរាល់បញ្ហាបានទាំងអស់ មិនថាជាបញ្ហាអ្វីឡើយ យើងនឹងមានការរួចរំដោះ ចេញពីចំណងកម្ម អ្វីដែលជាចំណងកម្ម កុំមានការជឿទុកចិត្តឲ្យសោះ។

ការតាំងសមាធិមានកំលាំងថាមពល។ ការតាំងសមាធិដោះស្រាយរាល់បញ្ហាក្នុងអាណាចក្រ ទោះ បញ្ហាក្នុងទម្រង់បែបណា ក្នុងឈ្មោះជាអ្វីក៍ដោយ ដែលជាដើមចមនៃការជាប់ទ្រុង ដែលជាឬសគល់នៃការ ឈីចាប់ នេះជាវេលាដែលយើងដកចិត្តចេញពីសម្បត្តិលោកិយ។ យើងចាប់ផ្តើមដាក់ធម៍វិន័យចំពោះចិត្ត របស់យើង ចំពោះទំលាប់អាកប្បកិរិយាខ្លួនឯង។ ការដាក់ធម៍វិន័យនេះគឺជាមេរៀនសម្រាប់ចិត្ត សម្រាប់ ចិត្តបានសិក្សារៀនសូត្រ ជាឪកាសយើងផ្តាច់ចិត្តចេញពីលោកិយ ធ្វើចិត្តឲ្យស្ងប់ ផ្ចង់អារម្មណ៍លើសម្បត្តិ ដែលមានតម្លៃមហាសាល រក្សាសម្បត្តិនោះ ការពារសម្បត្តិនោះ មិនបោះបង់ចោលជាដាច់ខាត គឺយើង ឈានដល់ដំណាក់កាលមួយដែលយកឈ្នះចិត្តទាំងស្រុង អារម្មណ៍បានមូលល្អ អាចដោះស្រាយរាល់បញ្ហា កាលណាយើងធ្វើតាមជំហានខាងលើបាន នោះគឺយើងឈានដល់កម្រិតមួយដែលអារម្មណ៍មូលស្ងប់ស្លុង យើងនឹងមានញ្ញាណដ៍ប្រពៃ។ អ្វីដែលចិត្តបញ្ចេញជាលទ្ធផល ពេលយើងធ្វើសមាធិគឺជាជំហានទីមួយមាន ប្រយោជន៍សម្រាប់ព្រលឹងឡើងទៅឋានជាន់ខាងលើៗ និងជាចុងក្រោយបង្អស់ គឺឈានដល់ព្រលឹងរួច រំដោះចេញពីកណ្តាប់ដៃនៃចិត្ត។៚

The Mind អំពី ចិត្ត

Thursday, November 17, 2022

The Mind អំពី ចិត្ត

ចិត្ត(ហរទ័យ)                      ធម៍ទេសនា សុទ្ធសាង ថ្ងៃទី Satsang Date: ២០ វិច្ឆិកា ឆ្នាំ ២០២២