Saturday, July 8, 2023

What is Guru Mat or the Way of the Master

អ្វីជា គូរូម៉ាគ៍ា ឬផ្លូវព្រះគ្រូ

មានទ្វារចំនួន ពីរ បើកចំហរទៅរកពិភពលោក។ យើងអាចដើរតាមផ្លូវចិត្តក៌បាន ឬមួយតាមផ្លូវព្រះគ្រូ ក៌បាន ដែលគេហៅថា ម៉ាគ៍ា គូរូ (គូរូម៉ាគ៍ា)  ។ ម្នាក់ៗដើរតាមពន្លឺផ្លូវ របស់ពួកគេផ្ទាល់ខ្លួនដោយអះអាងថាគេដើរ តាមគូរូម៉ាគ៍ា។

ជនជាតិស៊ិក អះអាងពីចំនុចខ្លាំងទាំង ប្រាំ ជានិម្មិត្តសញ្ញា ដោយសំដៅទៅលើពាក្យថា ប្រាំ ក ជា ពាក្យដែលគេប្រើសម្រាប់ពាក់ៈ ក្រាស់សិតសក់ កងដៃ ខោក្រោះ សក់វែង និង ដាវ។ ពាក្យ ក ទាំងប្រាំ គឺជាពាក្យសំខាន់ចាំបាច់បំផុតនិងបើគ្មានពាក្យទាំងនេះទេ គេមិនអាចអះអាងថាខ្លួនដើរតាម ព្រះគ្រូ បានទេ។

ជនមូស្លីម គេសំដៅពាក្យថា ណាហ្សឹះ រូហ្សា ហាច និង ហ្សាកាត(សូត្របួងសួង ប្រាំ ដងក្នុងមួយ ថ្ងៃ ចាប់ផ្តើមតាំងពីពេលថ្ងៃរៈទៅដល់ពេលថ្ងៃលិចនៃថ្ងៃទីបីក្នុងកំឡុងខែ រាមហ្សាន្ត ដំណើរធម្មយាត្រាទៅក្រុង មិចកា និង ជាការចែកទានមួយចំណែកនៃប្រាក់ចំនូលរបស់ពួកគេសម្រាប់ជា មនុស្សធម៌) ទុកដូចជា មាគ៍ាព្រះគ្រូ

ក្នុងបរិបទដូចគ្នានេះដែរ ជនកាន់សាសនា ហិណ្ឌូ សំដៅទៅ សិក្ខា ( ចងកញ្ចុំសក់នៅលើក្បាល) ស៊ូតា (សម្លៀកបំពាក់សក្តិសិទ្ធិ) សន្យា( បួងសួងទាំងពេលព្រឹកនិងពេលយប់) តាប៉ាន (សាសនាវ៉ៃប្រហារគ្នាដើម្បីបានក្លាយជាព្រះ) និង ខាតកាម៉ាស (ភារៈទាំងប្រាំមួយយើងតាមកម្ពីរហិណ្ឌូ)ទុកដូចជាផ្លូវនៃគូរូ។
មានមនុស្សខ្លះគេគោរពរូបសំណាក ធ្វើធម្មយាត្រា និង ងូតទឹក (ទឹកពិសិដ្ឋ) ទុកដូចជា មាគ៍ាព្រះគ្រូ ។ មានខ្លះគេអាច ហ្សីតា សូត្រហ្គាយ៉ាទ្រី សូត្ររាមកេរ្តិ ឬ សូត្រតាមចារិកផ្សេងៗទៀត។ នៅមានមនុស្សខ្លះ ទៀតគេនាំគ្នាតបអាហារ និង ការត្រណមតឹងតឹងសម្រាប់ជាប្រយោជន៌បានទៅដល់ការក្លាយជាព្រះ។ ក្នុង វិជ្ជា យូគីស បង្រៀនំពីការគ្រប់គ្រងដង្ហើម ដូចជា ឌូទីសណេទីស និងវ៉ាស្ទីសកាម៉ាស ថាជាផ្លូវបានទៅសម្រេចក្លាយជាព្រះ។ ទោះជាបែបនេះក្តី ជនកាន់សាសនាគ្រឹស្ត ជឿថា ព្រះគ្រឹស្តគឺជា អ្នកលោះបាប សម្រាប់គ្រប់ៗពេល ជាមួយការធ្វើ បាប់ទីស និងការធ្វើ សច្ចាប្រណិធាន ការសូត្រតម្រា ក្បូននានា ថាជា មាគ៍ាព្រះគ្រូ ។ និយាយដោយខ្លី មនុស្សម្នា ធ្វើតាមបែបផែនផ្សេងៗគ្នាប្លែកៗពីគ្នា និងអះអាងថាពួកគេសុទ្ធតែ ធ្វើតាមផ្លូវនៃព្រះគ្រូរបស់ពួកគេ។

ពេលនេះ ចូរយយើងវិភាគមើលថាអ្វីគឺជា មាគ៍ាព្រះគ្រូ ? ម្នាក់ៗមានការចម្រើនទៅតាមសមត្ថភាព និង តាមចំណេះដឹងរបស់ ព្រះគ្រូ បស់ពួកគេ។ តែ យើងរកឃើញថាមានព្រះគ្រូ ច្រើនជំហានណាស់ ជាការពិតមាន អ្វី ដែលគេហៅថា គូរូ ច្រើនជាង សាវគ្គ នៅលើផែនដីនេះ។ លោក កាប៊ើត និយាយថា អនាគតរបស់មនុស្ស ម្នាក់អាស្រ័យលើ ព្រះគ្រូ របស់គេ និងអាស្រ័យលើ ព្រះគ្រូ ពិត ដែលគេបានដោយកម្រ និងសម្រាប់តែ អ្នកមានសំណាងល្អ”។ គ្រាដែលផែនដីនេះ ពោរពេញទៅដោយ ព្រះគ្រូ គ្រប់ប្រភេទ ដូច្នេះ តើយើងអាចរកឃើញគូរូពិតដែរឬទេ? គ្រប់សន្តបុគ្គល និងគ្រប់ចារិកទាំងអស់ សុទ្ធតែនិយាយសំដៅយដល់ការស្វែងរកព្រះគ្រូដ៌ពិត ព្រះគ្រូ ឥតខ្ចោះ និង ព្រះបរមគ្រូបពិត។ ក្នុងស្នាដៃស្តីពី គ្រានសាហ្សីប ក៌ដូចជាក្នុងស្នាដៃរបស់ កាប៊ើត ប៉ាល់ទូ ដាឌូ និងសន្តបុគ្គលផ្សេងៗទៀត បញ្ជាក់ថា តម្រូវការមានព្រះគ្រូដ៌ពិតជារឿងធំធេង។ សន្តបុគ្គលជាតិ មូស្លីម ដូចជា មូឡាណារាម ហ្សាមអ៊ី តាព្រិចហ្សាហ្សី និងអ្នកផ្សេងទៀតក្នុងក្រុម មូហ្សីត អ៊ី កាមីល ពួកពើស្សាន សុទ្ធតែមានការហៅឈ្មោះនៃព្រះគ្រូដ៏ពិត។ ទោះជាបែបណាក៏ដោយ វាជារឿងគ្រោះថ្នាក់ណាស់ដែលមនុស្សខ្វាក់ភ្នែកដឹកនាំមនុស្សខ្វាក់ភ្នែកដែរ គឺមិនអាចនាំទៅទីណាបានទេ។ តម្រូវការជាជំហានដំបូងគឺទាមទារមាន ព្រះគ្រូពិត និងព្រះគ្រូ ឥតខ្ចោះ។ ព្រះគ្រូចំណានតែងតែនិយាយថា “ ឋានសួរគ៌នៅក្នុងខ្លួនអ្នក” ទេវតា ឬ ព្រះអង្គ ព្រះជាអម្ចាស់ ព្រះដ៌ប្រសើរ មិនអាចត្រូវគេរកឃើញនៅទីខាងក្រៅ ដោយមនុស្សដែលមិនទទួលស្គាល់ថាមាន អង្គទេវតា ក្នុងខ្លួនគេនោះឡើយ។ រូបកាយមនុស្សនេះគឺជា “ស្ថានទេវតា” ជាវិហារនៃទេវតារស់” អ្នកណារកទេវតា ខាងក្រៅ គេជាមនុស្សល្ងង់ខ្លៅ។

ក្នុងរាងកាយមនុស្សក៏ដូចគ្នាដែរ ទេវតា ទ្រង់មិនគង់ក្នុងឋាន ខាតចក្រាស (ឋានក្រោមជាន់ទីប្រាំមួយ) ដូចដែលពួកអ្នកកាន់ យោហ្គី គីតនោះទេ។ ទេវតា គង់នៅពីខាងលើភ្នែកកណ្តាល ផ្លូវសម្រាប់ក្លាយជាទេវតា គឺ មានប្រាប់ដោយព្រះគ្រូដ៏ពិត។

ព្រលឹងមិនអាចរួចពីកណ្តាប់ដៃនៃចិត្ត និង វិញ្ញាណយូរកម្រិតណា ព្រលឹងឆ្លងកាត់ឋានព្រហ្ម និង ឋានបាព្រហ្ មយូរកម្រិតណា នោះព្រលឹងក៌មិនយល់អំពី មាគ៍ាព្រះគ្រូ  យូរកម្រិតនោះដែរ។ ព្រះគ្រូ នាំយើងឲ្យស្គាល់ អំពីអាឋកំបាំងនៃផ្លូវទេព និងប្រាប់យើងអំពីការគេចចេញរាងកាយ និងការចូលទៅក្នុង “ទ្វារទីដប់” ជាទ្វារ នាំយើងឆ្ពោះទៅ ឋានទេវតា។

មាគ៍ាព្រះគ្រូ  មានតែមួយ គឺផ្អែមល្ហែម ។ មាគ៍ាព្រះគ្រូ  ចាប់ផ្តើមពេលណាដែលចិត្ត និងព្រលឹងដកចេញពីទ្វារទីប្រាំ បួន ទៅតាមការណែនាំអង្អុលបង្ហាញរបស់ ព្រះគ្រូ និងពេលណាដែលមានការផ្ចង់អារម្មណ៌នៅចំនុច “ ព្រូម៉ាត” ជាចំនុចកណ្តាលចន្លោះថ្ងាស។ នោះគឺជាទ្វារទៅកាន់ ”ឋានសួរគ៌ខាងក្នុងខ្លួន” ជាចំនុចដែលព្រះគ្រឹស្តមាន ព្រះបន្ទូលសំដៅថា ចូរគោះទ្វារ ៗ នឹងរបើក។ ព្រះគ្រូ ប្រាប់យើងអំពីវិធីគោះទ្វារគឺសម្រាប់ឲ្យយើងចេញទាំងស្រុង ពីទ្វារទាំងប្រាំបួននៃរាងកាយ និងវិធីប្រមូលផ្តុំនៅភ្នែកកណ្តាល។ កាលណាយើងបណ្តោយឲ្យមានការប្រមូលផ្តុំផ្ចង់អារម្មណ៌ក្រោមភ្នែកកណ្តាល គឺមានន័យថា យើងអនុញ្ញាតិឲ្យចិត្ត ព្រលឹងរត់ចេញក្រៅ ខាតបង់នូវថាមពលដ៏មានប្រយោជន៏។

កាលណាយើងមានការប្រតិបត្តិធម៌អារ្យ ព្រលឹង និង ចិត្ត បានទៅដល់ចំនុចស្រទាប់ផ្កាឈូកទី ប្រាំបី ជាកន្លែងដែលគេផ្តើមឮសូរសម្លេងទេព ហៅថា អាណាហាតសាប់-- ព្រះធម៍) ជាភ្លេង ដែលបន្លឺមកពីទីនោះ ផ្អែមល្អែម មិនដាច់។ ដូច្នោះ ពេលនោះគឺព្រលឹងទាក់ទាញដោយសម្លេងទេព ព្រលឹងស្រូបទាញចូលទៅខាងក្នុង ឡើងទៅខាងលើ។ ព្រលឹងផ្តើមស្គាល់ពិភពថ្មីនៃព្រះពរ និងមានជីវិត ដ៏ធំមហិមារក្នុងអាណាចក្រដ៏ធំ គឺនូវចំពោះមុខគេ។ ដោយសារតែព្រលឹងមាន ព្រះមេត្តា មានសណ្តោសព្រះគ្រូ ព្រលឹងភ្លក់រសជាតិទឹកអម្រិត ព្រលឹង រស់នៅ ជាអមតៈជាមួយទឹកអម្រិត។

ព្រលឹងដែលប្រហែលជាដុតកំទេចដោយសារតែភាពបោកប្រាស់ និង ដោយសារតែចំណង់ដ៏មិន ទៀងនៃចក្រាឡ និងការបោកបញ្ឆោតដោយមាយាការ បន្ទាប់ពីពេលនេះទៅបានដឹងស្គាល់នូវធម្មជាតិពិត នឹងចាប់ផ្តើមទទួលស្គាល់នូវ អាហារទិព្វនៃ ណាម ជាព្រះធម៍ ជាអាហារទេពផ្តល់នូវសេចក្តីស្ងប់ និង ព្រះពរដ៏ពិតៗ។ ចិត្តក៏ដូចគ្នាដែរ មានអាយុអស់កាលជាអង្វែងតទៅ លែងមានការចាប់ជាតិ លែងមានការស្លាប់ ក្នុងឋាន ដ៏មហាសែនច្របូកច្របល់នៃ ចូរ៉ាស៊ី (ទឹកកូច នៃ ការកើតស្លាប់) ក្លាយជាមានចិត្តស្ងប់។ បន្ទាប់ ចិត្តមាន ការទទួលស្គាល់នូវការពិត ទទួលដឹងថាវាចុះមកពីឋានខ្ពស់នៃឋាន ព្រហ្ម។ ក្រោយមកទៀត វាបោះបង់ចោលនូវការសប្បាយដែលមិនទៀង ម្តងម្តាល បែរមកទួលនូវព្រះពរជាអន្តន នៃភ្លេងទេព ពេញពោរដោយ ភាពផ្អែលល្ហែម ដ៌មហាប្រសើរដែលមានតែមួយ ដែលអាចផ្តាច់គេ ចេញពី នុយបោក នៃ ផែនដីនេះ។

កាលពីមុន វាគិតថា វាគឺជាម្ចាស់ផ្ទះ( រូបកាយនេះ) ជាកន្លែងដែលវាដេក ជាទីស្នាក់អាស្រ័យនៃ ចោរទាំងប្រាំ ដែលរួមមានៈ ទោសៈ មោហៈ លោភៈ ចំនងកម្ម និងចិត្តរឹង ឬ ចិត្តអំណួត។ ពេលនេះម្ចាស់ ផ្ទះមានការភ្ងាក់ខ្លួនឡើងវិញ ចំណែកចោរក៌រត់ចេញទៅឆ្ងាយ។ លោក ហ្សូស៊ូ បាបា សាវ៉ាន់សឹង្ហ ជី លោក ធ្លាប់បាននិយាយថា “ កាលណាព្រលឹងភ្ងាក់ពីដំណេក នោះពួកចោរទាំងប្រាំរត់ចេញទៅឆ្ងាយចេញពីក្មេង តូច នឹងប្រាប់ថា រូបកាយមួយនេះក្តៅណាស់សម្រាប់ពួកគេរស់នៅ ដូច្នេះ ពួកគេត្រូវតែចាកចេញ។ លោក កាប៊ើតក៏បាននិយាយដែរថា “ បន្ទាប់ពីសម្លាប់ចោរក្មេងទាំងប្រាំ ចូរភ្ជាប់ខ្លួនជាមួយ ព្រះធម៍ ណាម ”  ចោរទាំងប្រាំ វាគ្រប់គ្រងផ្ទះនោះយូរកម្រិតណា ក៌គ្មានអ្នកណាគេមកជួយព្រលឹងដែលជាអ្នកទោសយូរកម្រិតនោះដែរ។ ពួកសត្រូវទាំងនេះវាមករកកាលណា យើងជាម្ចាស់ផ្ទះមានមុខរបរ មានទ្រព្យសមឲ្យវាយកបាន កាលណា គ្មានទ្រព្យសមទេ វាចេញទៅវិញ។ អាហារទេព ព្រះធម៍ សាប់ ដែលគេផ្តលសម្រាប់ជីវិតជារហូត សម្រាប់ព្រលឹង ជារហូតធ្វើដូចជាទឹកថ្នាំ។ វារត់ចេញទៅឆ្ងាយ វាងាកមករស់នៅទីនោះវិញ។ ដូច្នេះវាមានចិត្តលែងចង់បាន ចិត្តខឹងក្លាយជាចិត្តបុណ្យ ចិត្តអត់អោន ចិត្តអាក្រក់កំណាញ់ទៅជាចិត្តល្អ រីករាយ ចិត្តខឹង អំណួតប្រែក្លាយ ជាចិត្តមិនប្រកាន់ ជាចិត្តសណ្តោសប្រណី។ ចិត្តដែលមានចរិករឹងរួស ចង់បាន មិនចេះស្កប់ស្កល់ បែរជា មានចិត្តស្ងប់ រីករាយ។ ព្រលឹងរួចរំដោះចេញពីសំណាញ់នៃចិត្ត ក្លាយជាផ្ទះដ៏ពិត។ ស្តាប់សម្លេងទេព ស្តាប់សំលេងទេព ព្រះធម៍  ដែលជាការប្រទានពីព្រះគ្រូជា អម្ចាស់។ កិច្ចការដែលត្រូវបំពេញរាប់ខែ បែរជាត្រូវ ធ្វើសម្រេចតែរយៈពេលប៉ុន្មានថ្ងៃ។ អារម្មណ៌ហោះហើរពេញផែនដីពេលនេះ ស្ថិតនៅតែមួយកន្លែង មើល ឃើញផែនដីដូចជាដុំតូចមួយមានជីវិត។

កាលដែលព្រលឹងបានឮសម្លែង ជួង និង សម្លេងស័ង្ហ ព្រលឹងបោះបង់ចោលអស់អ្វីដែលជារបស់ មិនស្អាតបរិសុទ្ធ បន្ទាប់ ស្រទាប់ផ្កាឈូកក៏របើកឡើង។ ព្រលឹងឆ្លងកាត់ផ្កាឈូក នេះយ៉ាងលឿន ក្នុងចម្ងាយ មួយដែលឆ្ងាយ។ ទ្វារឋាន សណ្តាកកាន់វ៉ាល របើកឡើង ចេញជាពន្លឺ ចេញពីរស្មីចេញពីស្រទាប់ផ្ការាប់ ពាន់ស្រទាប់។ នេះជាជំហានទីមួយនៃ មាគ៍ាព្រះគ្រូ  តែនេះជា ចំណុចខ្ពស់ជាងគេ និងក៏ជាចំនុចចុងក្រោយ នៃចក្រវាឡនេះសម្រាប់ស្ទើរតែគ្រប់សាសនានានា។ នេះជាទីអាសនៈ ណារ៉ាយ៉ាន ឬ ទ្រីឡូគី ណាត ជា ឋាននៃឋានទេវតា ។ ជនយូហ្គី ក៌មិនអាចទៅហួសពីកម្រិតនេះទៀតទេ។

បន្ទាប់ពីឆ្លងកាត់ស្រទាប់ផ្កាឈូករាប់ពាន់ (សហ ស្រៈ) ព្រលឹងបានទៅដល់ផ្ទៃដីនៃឋាន ព្រហ្ម ជាព្រះនៃឋានទីពីរ។ ព្រះអង្គជាព្រះបង្កើតសត្វលោក ជាព្រះការពារ ជាព្រះបំផ្លាញនៃចក្រវាឡ។ ការភ្ជាប់ ខ្លួនទៅនឹងឋានទាំងពីរគឺជាដំណើរផ្លាតចុះផ្លាតឡើង ដែលគេហៅថា បុកណែល (រូងភ្នំសន្ទូច) មានតែគ្រា ណាដែលគេបានឆ្លងកាត់រូងភ្នំនេះ ទើបព្រលឹងបានទៅដល់ឯឋានប្រាហ្ម។ ជាកន្លែងដែលចិត្តត្រូវបានបោះបង់ចោល នឹងមានតែព្រលឹងតែមួយគត់ដែលនឹងបន្តដំណើរជាបន្តឡើងលើ។ ឋានទ្រីកូទីគឺជាឋាន នៃចិត្ត។ កាលណាចិត្តបានទៅដល់ផ្ទះពិតវិញ ចិត្តវាចូលទៅក្នុងផ្ទះ រួចវាព្រលែងព្រលឹងឲ្យមានសេរីភាព។

ដូច្នេះព្រលឹង រួមសប្បាយជាមួយឋានទ្រីកូទីក្នុងមួយរយៈខ្លី។ ឃ្លំាងកម្មជាបណ្តោះអាសន្មមាន ស្តុកនៅទីនោះ ព្រលឹងត្រូវនៅទីនោះរហូតទាល់តែពេលណាដែលឃ្លាំងកម្មត្រូវបានទូទាត់រួចអស់។ ការនេះគឺដូចគ្នាជាមួយផ្លែទំពាំងបាយជូរដែលត្រូវបែកចេញពីស្រកី ត្រូវបានគេប្រឡៈគ្រាប់ និងត្រូវគេបញ្ចូល ទៅម៉ាស៊ីនគៀប គឺដូចគ្នាជាមួយនឹងព្រលឹងដែលត្រូវគេបន្សុតដូចគ្នាដែរ គ្រាដែលព្រលឹងស្នាក់នៅទីនោះ។

ឋានទ្រីកូទីមានបីជ្រុង ជ្រុងខ្ពស់ជាងគេហៅថា អាសនៈព្រះគ្រូ ជាកន្លែងដែលពិសេសបំផុត ដែល ពិបាកក្នុងការបរិយាយ។ ដូចជាពស់ថ្លាន់ដែលវារមូលខ្លួនឯងដូច្នោះដែរ ដូចជាបទភ្លេងទេពដែលស្រូប ព្រលឹងចូលទៅខាងក្នុង។

ជាបន្ទាប់គឺទៅដល់ឋាន Daswan Dwar ជាឋាន ប្រា ព្រហ្ម។ ទីនោះមានបទភ្លេងចេញពី គីងគ្រី ដែលមានលំនាំស្រដៀងជាមួយភ្លេងចេញពី ហ្គីតាដែរ ដែលពួកអ្នកកាន់ យូគី តែងតែរក្សាយកតាមខ្លួន និង ចូលចិត្តប្រគំទាំងពេលព្រឹក ទាំងពេលយប់។ ព្រះគ្រូ អាម៉ានដាស់ ពោលសំដៅ គីងគ្រី នេះថា “ អូ ពួកយូគី” គីងគ្រី បែបនេះមិនអាចជួយអ្វីបានទេក្នុងការតាំងសមាធិ។ លេង គីងគ្រី តាមព្រះរាជណែនាំ និងនាំព្រលឹង ទៅជួបជាមួយព្រះដ៏ប្រសើរ”។

ពេលនេះព្រលឹងទៅដល់ ឋានមហាភ្លីថ្លា។ ចំណងដែលចងជាប់ជាមួយចិត្ត ត្រូវបានរបេះដាច់។ ច្រវ់ាក់ផ្សេងក៏ត្រូវបានដាច់អស់។ គម្របសំបកចំនួនបី រួមមាន រាងកាយ រូបស្រម៉ោល  និង កម្មនៃរាងកាយ ត្រូវបានវិនាសអស់។ ពេលនេះព្រលឹងបញ្ចេញកាំរស្មីដោយខ្លួនឯង។ នេះជាគ្រាដែលព្រលឹងបានស្គាល់ ខ្លួនឯង។ ការស្គាល់ខ្លួនឯងបែបនេះ មិនមែនជា រូបកាយ មិនមែនជា ចិត្ត តែផ្កាភ្លើងដែលភាយចេញពី មហាសាគរដ៏មានពន្លឺ ដ៏អន្តន ដ៏អស់កាលជារហូតតទៅ គឺមានក្នុងដំណាក់កាលនេះ។

ខ្សែច្រវ៉ាក់រណេងរណោង រលាយបាក់អស់ ព្រលឹងពេលនេះ ឡើងទៅខាងលើ ទៅដល់ដំណាក់ កាលទីបួន ហៅថា ប្រានវ៉ គូប៉ា ( រូងកួច)។ នេះជាទ្វារទៅ ឋានសច្ចៈខណ្ឌ។ តែ នៅចន្លោះរវាងឋានទីបី និង ឋានទីបួន គេធ្លាក់ចូលក្នុងចំនុច មហាស៊ុន(វាលធំ)ជាទឹកដីនៃ ឋានអ័ព្ទ។ នេះជាឋានដ៏ងងឹតខ្លាំងណាស់។ បើទោះបីជាព្រលឹងមានពន្លឺស្មើរនឹងព្រះអាទិត្យទាំងដប់ពីរក្តី ក៏ព្រលឹងមិនអាចបញ្ចេញរស្មី បាន ដោយខ្លួនឯងដែរ។ ពេលនេះជាពេលដែលព្រលឹងទទួលស្គាល់ ព្រះគ្រូ ដែលអាចនាំព្រលឹងឆ្លងកាត់បាននូវឋានដ៌ស្រអាប់ក្រាស់ឃ្មឹក។ មានតែ សុទ្ធព្រះគ្រូ មានតែព្រះគ្រូ អាចឆ្លងកាត់ឋានដ៏ខ្ពស់ជាងគេនេះ អាចនាំ ព្រលឹងឆ្លងកាត់ភពដ៏ងងឹងស្លុបមួយនេះ។ ព្រលឹងត្រូវបាននាំឆ្លងកាត់តាម ទីម៉ាខាត់ ដោយមានរស្មីនៃ ព្រះគ្រូ ជាជំនួយ។ ពាក្យថា ព្រះគ្រូ ជាភាសាសំស្រ្កឹត មានន័យថា “ មនុស្សដែលកាន់ពន្លឺភ្លើងឆ្លងកាត់ឋានងងឹត”។ មានព្រលឹងជាច្រើនដែលគ្មានសំណាងល្អ បានជួបជាមួយព្រះគ្រូចំណាន គេនូវតែវង្វេងក្នុងឋានងងឹត។

បន្ទាប់ពីបានឆ្លងកាត់តាម ទីម៉ា ខាត់ ទៅដល់ រូងភ្នំ ព្រលឹងដែលជាធាតុសំខាន់ដូចជាព្រះដែរនោះ ដែលមានការខុសគ្នាតែចំនុចមួយជាមហាសាគរ និង មួយជាដំណក់ទឹកនៃមហាសាគរ។ ការទទួលស្គាល់ បែបនេះគឺជាការកំណត់ធ្វើឡើងដោយព្រះជាអម្ចាស់ ជាទេវតាបង្កើតសត្វលោកទាំងឡាយទាំងពួង នាំសំណាងទៅកាន់ពយកគេរាល់គ្នា ដោយបន្លឺថាៈ “ខ្ញុំគឺជាទេវតា ” ( ព្រះដ៌មហិមារត្រូវបានគេគប់ដុំថ្មសំលាប់ ដោយជនល្ងង់ខ្លៅឈ្មោះ មូឡា ដោយសារតែទ្រង់ស្រែកថា “ខ្ញុំគឺជាព្រះ”។ មនុស្សល្ងង់ខ្លៅបែបនេះតើអាច ស្គាល់ព្រះដោយរបបៀបណាទៅ?)

ចាប់ពីចំណុចនេះទៅ ព្រលឹងឡើងទៅដល់ឋាន សច្ចៈខន្ត ឋាន សុទ្ធលោក  ឋានព្រះបរពិត ឋានអមតៈ ឋានអន្តន ព្រះដ៏មានព្រះពរ និងជាឋានដ៏មានសុខដ៏ពិត ជាទីដែលគ្មានការឈីចាប់ គ្មានទុក្ខព្រួយ។ នេះ ជាអាសនៈរបស់ បរមគ្រូ ជាលំនៅនៃ ព្រះគ្រូបរពិត។ លោក កូរូអាចារ្យដេវ រៀបរាប់ផ្ទះរបស់លោកតាម ពាក្យ ពេជ្រដូចខាងក្រោមៈ

ខ្ញុំក្រាបថ្វាយបង្គំព្រះគ្រូ ព្រះគ្រូមានតាំងពីដំបូងទី
ខ្ញុំក្រាបថ្វាយបង្គំព្រះគ្រូ ព្រះគ្រូមានតាំងពីពេលវេលាចាប់ផ្តើម
ខ្ញុំក្រាបថ្វាយបង្គំ ព្រះសុទ្ធគ្រូ  ព្រះគ្រូដ៏ពិត និងដ៌អន្តនជារហូតតទៅ
ខ្ញុំក្រាបថ្វាយបង្គំគូដេវ ព្រះគ្រូនៃខ្ញុំម្ចាស់ដែលមានរូបកាយជាមនុស្ស

គ្មានពាក្យពេជ្ជណាប្រសើរជាងនេះ គ្មានពាក្យឯណាប្រពៃជាងនេះ មានពន្លឺណា គ្មានន័យណា ប្រសើរជាង អាសនៈនៃគូរូដែលអាចនឹងបរិយាយបានឡើយ។ មានព្រះអាទិត្យរាប់លានចាំងចែងចូលរួមគ្នា មុនពេលដែលជៈពន្លឹចូលក្នុងឋានដ៏តូចជាអាតូមមួយនេះ។ គូរូអាចារ្យដេវ និយាយថាៈ “ ជួបជាមួយ ព្រះធម៍ គេអាចទៅដល់ឋានទេវតា  ជាកន្លែងដ៏មានព្រះពន្លឺ ស្មើរពន្លឺរាប់លានព្រះអាទិត្យ”។

បទភ្លេងក្នុងឋាន សែតលុក គឺជាបទ វែណា ពិរោះណាស់ មានបែបបទល្អ។ គូរូ ណាណាកថា “ ខ្ញុំជាប់ជាមួយបទ វែណា ជាភ្លេងទេព  ពិរោះរងំ ដឹងពីអាឋកំបាំងនៃពិភពទាំងបី”។ ប៉ៃនីជី ក៏និយាយដូចគ្នា ដែរថា “ ខ្ញុំនឹងប្រគំបទ ណាន់ហាដ វែណា។ បន្ទាប់ខ្ញុំនឹងក្លាយខ្លួនទៅជា ប៉ៃរ៉់ាជី រាមា “ ស្វាមីជីនិយាយថា “ ពិរោះមានន័យគឺ មាគ៍ាព្រះគ្រូ  កាលណាដែលចិត្ត និងព្រលឹងជួបជាមួយ ព្រះសូរសៀង ដ៌មានន័យខ្លឹមសារ  គឺ ព្រះធម៍ មាន ស្រទប់ចិត្តនៅខាងក្នុង”។

ចាប់ពីចំនុចមួយនេះទៅ សែត ពូរូស នាំព្រលឹងទៅកាន់អាសនៈ រាដាស្វាមី ក្រោយពីការឆ្លងកាត់ អាឡាក់ និង អាហ្គាម ឡូកាស។ នេះជាចំនុចចុងក្រោយ។ រាល់សន្តបុគ្គលទាំងអស់ សំដៅកន្លែងនេះថាជា” អាសនៈស្វាមីជី”។ គូរូអាចា្យដេវ និយាយថាៈ “ ទេវតា រះដ៏ប្រសើរ ទេវតា ដ៏មានគ្រប់ទីកន្លែង ស្វាមីជីដ៏អន្តន! តើមានអ្នកណាមួយអាចបួងសួងជួយដល់ពួកយើង (ឬ ដឹងអំពីអ្វីមួយដែលប្រពៃសម្រាប់ពួកយើង?) លោក កាប៊ើតាហ្សីបថាៈ “ខ្ញុំសូមក្រាបថ្វាយបង្គំ ស្វាមីជី ជាទេវតា ពីកំណើត និងជា ទេវតា បង្កើតរាល់សត្វលោកទាំងពួង”។ ស្វាមីជីបន្ថែមទៀតថា “ រ៉ាដា” (ព្រលឹង) និងលើកឡើងថា ទេវតា គឺដូចជា “ រ៉ាដាស្វាមី” ជាទេវតា នៃព្រះ ព្រលឹង។

ពេលនេះ អ្នកអាចកាត់សេចក្តីខ្លួនឯងបានបានថា មានការនៅឆ្ងាយកម្រិតណា និងខុសគ្នាកម្រិតណាធៀបជាមួយព្រះដ៏សច្ចៈ។ ក្រុម យូគីស និងក្រុម ជីយ៉ានីស មិនបានដឹងអំពីរឿងនេះឡើយ។ ក្រុម យូគីស បើទោះបីជាក្រោយពីការប្រឹងប្រែងដ៏លំបាកអស់ពេលជាច្រើនឆ្នាំ ក្នុងឋាន កាតចក្រា ក៌នៅតែជួប ការលំបាកមហិមារទម្រាំបានជោគជ័យក្នុងឋាន សហស្រៈ ចក្រា ជាឋានដ៏មានស្រទាប់ផ្កាឈូករាប់ពាន់។ ពួកយូគីស បានត្រឹមតែទៅដល់កំពូលក្នុងឋានទីពីរ ព្រហ្មលោក។ ពួក ជីយ៉ានីស ពួកទស្សនៈវិទូរ និងអ្នក សិក្សានានា ពួកគេភាគច្រើននូវតែមានការប្រលំបល់។ ក្រោយពីបរាជ័យ មួយចំនួននៃពួកគេបែររកជំនួយ ពីខាងព្រះគ្រូ ទើបអាចឡើងទៅខាងលើបានដល់ឋាន ព្រហ្ម។ ទាំងនេះជាថ្មីម្តងទៀត បង្ហាញពីសារៈសំខាន់ នៃព្រះគ្រូដ៌ចំណាន ព្រោះថា មិនថាគេប្រឹងប្រែងកម្រិតណាទេ គេមិនអាចទៅឆ្ងាយពីកន្លែងដែលព្រះគ្រូ ធ្លាប់ បាមសម្រេចនោះឡើយ។

សរុប
1. តម្រូវការដំបូងបង្អស់ក្នុងផ្លូវគូរូ គឺត្រូវមាន គូរូដ៏ចំណាន
2. តាមរយៈព្រះគ្រូដ៏ចំណាន យើងរៀនអំពីវិធីចូលទៅទ្វារទីដប់នៃរាងកាយមនុស្ស ដែលជា ព្រះវិហារ
3. យើងអាចចូលតាមទ្វារមួយនេះ ដែលនឹងនាំយើងចូលផ្ទាល់ទៅកាន់ព្រះរាជបង្ល័ល ដ៏មានសុវត្ថិភាព រយៈពេលខ្លី  ងាយស្រួល និង សមស្របបំផុតសម្រាប់យើង
4. អ្នកណាដែលគ្មានការណែនាំត្រឹមត្រូវ គេចូលខុសទ្វារ និង ខាតបង់ពេលវេលាក្នុងទីឋានដ៏ ទាបនៃ ឋានចក្រា
5. បើទោះបីជាគ្រប់គ្រងបានឋាន ចក្រាទាំងមូល ក៌មិនអាចនាំយើងទៅកាន់ឋានខ្ពស់ជាងគេ បង្អស់នៃព្រះបានដែរ។ យើងនូវតែមានការកើត និងការស្លាប់មិនចប់មិនហើយ យើងមើល ឃើញខ្លួនឯងថាស្ថិតនៅក្នុងផ្លូវខ្វាត់ខ្វែងនៃ ឋាន ចូរាស៊ី ( កងចក្រនៃ ៨៤ម៉ឺនឡាក់)
6. យើងគួរតែមានគំនិតជាអចិន្រ្តៃយ៌ថាឋានណាមួយដែល អមតៈ  ដែលមិនចាំបាច់ចុះមកចាប់ជាតិជាថ្មី ក្នុងផែនដីនេះ។ ក្នុងគម្ពី ប្រាឡាយា គេចែងថាក្នុងគ្រប់សាសនាទាំងអស់ ក្រោម ឋានព្រហ្មត្រូវបានបំផ្លាញ។ ក្នុងគម្ពី មហាប្រាឡាយា - ឋានវិនាស- គឺអ្វីៗទាំងអស់ពឹងអាស្រ័យលើ សែតលុក ឋានទាំងនេះស្ថិតនៅខាងក្រោមឋានសច្ចៈខន្ត ជាឋានក្រោម។ យើងគួរតែតាំងគំនិតថា ឋានសែតលុកគឺរបស់យើង ជាកន្លែងយើងសម្រេចបាន ជាកន្លែង ដែលយើងមិនចាំបាច់ត្រឡប់ចុះមកវិញ
7. មានការតែការប្រតិបត្តិសាប់ ណាមដ៏ពិត វើត ទើបយើងអាចនាំឈានទៅដល់ ឋានអមតៈ
8. រាល់ការសប្បាយទាំងអស់លើផែនដីនេះ រាល់ចំណងទាំងអស់ជាមួយរូបកាយ ជាមួយវិញ្ញាណ ជាមួយ អញ និង អ្វីណាមួយដែលមានអំពើរឲ្យគ្នាទៅវិញទៅមក ត្រូវតែផ្តាច់ឲ្យ បានមុនពេលដែលអាចភ្លក់រសជាតិផ្អែមល្ហែមនៃ ណាម។ មានតែការភ្ជាប់ខ្លួនជាមួយ សាប់ ទើបគេអាចផ្តាច់ខ្លួនចេញពីភពផែនដី និងរបស់របរក្នុងផែនដីនេះបាន៕

What is Gru Mat or The Way of the Masters?
Two paths are open to this world. Either we follow the path of the Mind, or that of the Guru, known as Guru Mat or Guru Marg. Everyone, according to his own light, claims to follow Guru Mat. . .

The Sikhs base this claim on the strength of the five symbols, referred to as the five Ks', which they wear: Kanga (comb), Kara (steel bracelet), Kachh (short knickers), Kesh (long hair) and Kirpan (sword). The five Ks are considered essential pre-requisites and without them none can claim to be a follower of their Guru.

The Muslim regard Namaz, Roza, Hajand Zakat (prayer, five times daily; fasting from sunrise to sundown for thirty days during the month of Ramjan , pilgrimage to Mecca and giving a portion of their income to charity ) as Guru Mat.

In the same manner, the Hindus regard Shikha (tuft of hair at the top of the head), Sutar (sacred thread), Sundhya (prayer both morning and evening).Turpan (religious fire for invoking gods) and Khat Karmas (six duties according to Hindu scripture) as Guru's Way.

Some look upon idol worship, pilgrimages and baths in 'holy waters' as Guru Mat. Others take to reading the Gita, repetition of Gayatri, recitation of Rarnayana or other sacred scriptures. And still others think that fasting and other austerities lead to God-relization. Yogis treat Pranayam (breath
control) as well as Dhoti* Ncti and Vasti Karmas as the path Of God-realization, Christian, however, believe in Christ as the all-lime Redeemer, with Baptism and the various sacraments, rites and rituals, as Guru Mat. In school, people do one thing 0r the 0ther, and all cIaim to foIIow the Path 0f the Master.

Let us now consider what is true Guru Mat? One makes progress according to the capacity and knowledge or one’s Guru. But we find numerous gurus at every step. There are more so-called 'gurus' in this world than there are disciples. Kabir' says "One's future depends upon one's Guru and a Perfect Guru one gets only by rare good fortune."Since this world is full of' ....gurus' of all sorts, how, then, can we find a true one? All the Saints and scriptures lay great stress upon finding a True, Perfect and Real Guru, In the Granth Sahib as well as in the writings of Kabir', Pallu, Dadu and othe Saints, the need of a True Master is greatly stressed. Muslim Saints, such as Muluna Rum, Shams -i-Tabrez, Hafiz and others sing praises or Murxhid-i-Kamil, the Persian name for a Perfect Master. Otherwise, there is the danger of the blind leading the bling and reaching nowhere, consequently the first requirement is to find a True and Perfect Master. The Perfect Masters always say: "The Kingdom of Heaven is within you," Lord God, the Supreme Creator, cannot be found outside by one who has not realized Him within. This human body of ours is the "Mansion of the Lord", the temple of the Living God." Those who seek Him outside, wander in illusion.

In the body too, the Lord is not realized in the Khat Chakras (six lower centers) as believed by the Yogis. He is to be realized above the eye centre, and the Way to realize Him Is given by a True Master.

So long as the soul does not get out of the clutches of the mind and senses, and crosses the regions of Brahm and Par Brahm, Guru Mat is not really understood. The Guru initiates us into the mysterie of the Path and tells us how to vacate the body and enter the 'tenth gate' that leads to the Lord's
Mansion.

Guru Mat is unique and sweet. It begins when the mind and the '-ul currents withdraw from the nine portals, according to the instructions of a Guru, and become-concentrated at the "Bhru Madhe", the point between the two eyebrows, This is the door to the "Kingdom of Heaven within", about which Jesus Christ says: "Knock, and it shall be opened unto you." The Guru tells us that the way to knock at this gate is to totally withdraw the attention from the nine outlets of the body and focus it at the eye centre. By permitting the attention to function below the eye centre, we allow the mind and soul to run out, and squander precious energy.

When, by means 0 (Spiritual Practice, soul and mind have reached the Asht Dal Kanwal (Eight Petalled Lotus),one begins to hear the Heavenly Music, called the Anahat Shahd (the Word or Logos of the Bible) which constantly resounds there the most sweetly. Thus the soul is attracted by the Voice of

God, and its inward and upward Light begins. A new world or bliss is realized and vistas of the macrocosm open before it. By the Grace of the Master, it tastes the Amrit, the life-giving Nectar.

The soul that was previously burning with false and ephemeral desires of the world and of Maya, then realizes its' true nature and begins to relish the Ambrosial Elixir of Nam, which bestows upon it true peace and bliss. The mind also, having for ages past, wandered from birth to birth, in the whirligig of 'Chaurasi' (whirlpool of transmigration), becomes motionless.

Then it begins to realize its own reality, its high descent from Brahm. There after it gives up the transitory pleasures of the senses and experiences the everlasting bliss or Celestial Music, the superior sweetness of which alone can detach it from the lure of the world.

Formerly, it was as though the owner of the house. (our body) was asleep and the house was at the mercy of five thieves, viz: lust, anger, greed, attachment and ego or pride (ahunkar). Now that the owner has woken up. the thieves have run away. Huzur Baba Sawan Singh Maharaj Ji used to say "when a soul 'wakes up', the rive thieves go out in the form of small boys and inform the owner of the house that the place is now too hot for them to survive there and they have to leave." Kabir also said: "After killing the rive boys he attached to Nam." So long as the five enemies have control of the house, the soul is a helpless prison '1". They leave it only when the owner means business and will tolerate their presence no longer. The Elixir of Shubd, which is the life-giving Nectar for the soul, acts as a poison for these imps. They run away and the corresponding virtues take their place, Thus, lust goes and its place is taken up by continence anger is replaced by forgiveness, for avarice comes contentment and egotism and pride are replaced by discrimination and humility. The mind, which hankered alter trifles and whose desire to possess knew no bounds, becomes still and contented. The soul, becoming free from all entanglements, makes for its real home. Holding onto the Melody of Nam, by the Grace of the Master, it completes the journey of months in a matter of days. The sense world now appears as an alien country, and the regions inside as its native land.

As the Soul hears the sound of the Bell and the Conch, it begins to drop off its impurities, and the lotus that lays inverted turns right side up. The soul then travels up rapidly, and flashes of the distant Jyoti begin to come inview. The gate to Sahansdal Kanwal opens, whence the light and radiance from the Thousand Petals shines forth. This is the first stage on the Path of Guru Mat, but it is the highest and the last stage of nearly all the religions of the world. It is the seat of Narayan or' Triloki Nath, the Lord of the three worlds. The Yogis too go no further.

After the Thousand Petalled Lotus (the Suhansrar), comes the land of Brahm. Lord of the second Spiritual Region. He is the creator, the sustainer and the destroyer of the Universe. Connecting the two regions is an oblique passage, called the BunkNal (the Curved Tunnel). Only after crossing this tunnel, docs the soul reach the realm of Brahm. Here the attributes of the mind drop off and thereafter the Soul ascends alone. Trikuti is the source of the mind. Once it reaches its HOME, it merges in it there by setting the soul free.

The soul, however, has to sojourn in Trikuti for a fairly long duration of time, The store or Sinchit Karmas (the Reserve Store of Karmas) is located here, and the soul has to stay here until this store of Karmas is "liquidated Just as grain is separated from chaff gravel and dust in at thresher, so is the soul purged of all 'its' dross, while staying in this region.

Trikuti has three Prominences" the highest being called the Guru Pad. It is a sublime stage, beyond description. As (he python draws it spray towards its self', so does the Melody draw the soul towards it.

Next comes Daswan Dwar, the Region or Par Brahm. Here the music is that of Kingri, a stringed instrument similar to a guitar, which the Yogis generally keep with them and on which they play both morning and evening. Guru Amar Das refers to this Kingri when addressing the Yogis: "0 Yogis, this Kingri of yours does not help in meditation. Play that Kingri which gives forth the Unstruck Music and draws the soul to the Supreme Being."

Now the Soul has transcended the Region of Potent Illusion. The tight knot which fastened It to the Mind has been cut asunder. All Its chains have been broken. The three coverings of physical, astral and causal bodies have been removed. The Soul now shines forth in the luster of Its full glory. Here it is that 'It knows Itself'. The true realization that It is not the body or the mind, but as park from the Great Ocean of Light, immortal and Eternal, comes to It on reaching this stage.

Shorn of all its fetters, the Soul now proceeds upwards and reaches the fourth stage called Bhanwar Gupha (The Whirling Cave).This is the gate to Sach Khand. But on the way between the third and the fourth stages falls the Maha Sunn (the Great Void), the land of Primordial Gloom. This is a region of utter darkness. Even the though the soul has a refulgence or twelve suns, yet it is unable to penetrate this darkness by itself. And it is here that the soul realizes the greatness of the Guru, for by itself it is incapable or crossing this region of unfathomable gloom. Only a Sant Sat Guru, a Master having access to the highest regions, can take it through that darkness. It crosses this Timar Khand with the Guru’s Radiance. The word 'Guru' in Sanskrit means "one who brings light to the darkness." Many souls, that did not have the good fortune of having a Perfect Master, remain lost in this darkness. '

After crossing this Timar Khand, and on reaching the Cave, the soul sees that in essence it is the same as the Creator, the only difference being that it is a drop and He is the Ocean. This realization of its identity with the Lord of All Creation brings forth an involuntary cry from it: "I am He". (The Great

Mansur was stoned to death by the ignorant Mullas for this cry of "1 am He" Ana-ul-Haq. What does poor intellect know of the greatness of God-realization")?

From here the soul ascends to Sach Khand, theSat Lok, the True, the Immoral, the Eternal, the Home of Bliss and perfect Peace, where there is no pain nor sorrow. This is the Satguru Pad, the Abode or the True Master. Guru Arjan Dev pays Him homage in the following terms at the commencement of Sukhmani.

I bow to the Master, who was in the beginning;
I bow to the Master, who was when time began:
I bow to the Satguru, the True and Everlasting;
I bow to the Gurdev, my Master, in human Form.

There are no words with which the greatness, the sublimity, the light or the extent or the Satguru Pad can be described. Millions of suns pale into insignificance before the effulgence of "even one atom of this region. Guru Arjansays: "By contacting the Shahd, we reach the Place where the light of ten million suns shines and the gloom of delusion is dispelled."

The music in Sat Lok is that of the Veena, a very fine" stringed instrument. Guru Nanak says:" He who is attached to the Veena Music knoweth the secret of the Three Worlds." BainiJi also says: " I will play on the Anhad Veena. Then I will become Bairagi Rama." Saomi Ji says: "wonderful is Guru Mat, where Mind and Soul contact the Sound amid beautiful scenes inside.'

From here the Sat Purush takes the soul to Radha Soam I Pad, after crossing the Alakh and Agam Lokas. This is the Final Stage. Every Saint has referred to it as the 'Soami Pad. '

Guru Arjan Dev says: "My Exalted, Boundless, Infinite Soami' Who can sing Thy praises (or know Thy worth)?' Kabir Sahib says: "I bow to the Soami, the Beginning and the Creator of All." Soami Ji added the word 'Radha' (soul) to it, and addressed Him as 'Radha Soami ', the Lord of the Soul.

Now you can judge for yourself' how far and wide do people stray away from Reality. The, Yogis and Gyanis have no knowledge of this. The Yogis, even after many years of hard labour in the Khat Chakras, could with great difficulty succeed in attending the Sahansrar Chakra, the Thousand" Petalled Lotus. Yogishwars could only reach up to the top or the second region, Brahm Lok. As for the Gianis, the philosophers and the learned, most of them remained lost in hairsplitting. After facing failures, a few of them who sought the help of a Spiritual guide, could go up to Brahm. This, again, brings home the necessity or a perfect Master because, no matter how hard one works, one cannot go beyond that stage to which one’s Guru has access.

To recapitulate:
1. The first need in Guru Mat is a Perfect Guru.
2. From Him we learn the way to enter the tenth door of our body, the Temple of God.
3. We should make our entry through that gate which may take us direct to the Throne of the Lord, by the safest, shortest, easiest and most convenient way.
4. People who have not found a proper guide, have entered the wrong gate and wasted their lives in the labyrinth of the lower chakras.
5. Even the conquest of these chakras does not take us to the Highest Lord, Our births and deaths do not come to an end, and we find ourselves still in the maze of Chaurasi (the Wheel of Eighty-four).
6. We should make our ideal that Region which is Permanent and Eternal whence we do not have to return to be horn in this world. In Pralaya (Dissolution) all the regions below Brahm are destroyed. In Maha Pralaya--Grand Dissolution -every things up to the gate of Sat Lok i.e. all the regions below Sach Khand, come to an end. We should make Sat Lok our ideal, one reaching which we need never come down again.
7. Only the practice of Shabd, theTrue Nam, the Word, can take us to that Eternal Region.
8. All the pleasures of the world, the attachment to body and senses, the l-ness and duality have to be discarded before the Soul can become fit to partake of the sweetness or Nam. Only attachment to Shabd will detach us from the world and its objects.