Thursday, September 19, 2019

The Game of Love

ឬទ្ធិនៃសេចក្តីស្រលាញ់
The Game of Love

ល្បែងនៃសេចក្តីស្រលាញ់មានបង្កប់នូវរស់ជាតិក្រអូបឈ្ងុយឆ្ងាញ់ដូចជាទឹកអប់
គ្មានអ្នកណាមានពិសោធន៍បែបនេះ ដូចជាអ្នកដែលគេមានសេចក្តីស្រលាញ់ក្នុងក្រសែភ្នែក
មានសម្រស់ដូចជាផ្កាឈូករីកស្រស់បំព្រងចេញពីក្នុងផ្ទៃទឹក
មានឃ្មុំហោះហើរមកក្រេបលំអងផ្កាឈូក

ដោយសារសេចក្តីស្រលាញ់ ព្រះច័ន្ទហោះអណ្តែត
ព្រះច័ន្ទមានសម្រស់មហាផូផង់
ស្អាតស្រស់ព្រះច័ន្ទសូម្បីស្រម៉ោល
ដោយសេចក្តីស្រលាញ់ ភរិយាក្លាហានបូជាដើម្បីស្វាមី
ដើម្បីចូលរួមជាមួយស្វាមីជាទីស្រលាញ់
នាងលោតចូលភ្លើង ភ្លើងក្លាយជាកម្រងផ្កា

ដោយសេចក្តីស្រលាញ់ ស្តេចសឹកយកជ័យ
បុកសំដៅទៅមុខលើសមរភូមិ
ទុកប្រពន្ធជាទីស្រលាញ់នូវមួយកន្លែងមានសេចក្តីសុខ
ដោយសេចក្តីស្រលាញ់ ក្តាន់ អាចស្តាប់សម្លេងភ្លេងយ៉ាងពិរោះ
វាមិនខ្លាចថាមានអាវុធកាំភ្លើងកំពុងតម្រង់លើវា

ដោយសេចក្តីស្រលាញ់ ព្រះបាតធម្មិកកាត់ផ្តាច់ចំណងកម្មលើលោកិយ
និងលះបង់សាច់ញាតិចំណងក្រុមគ្រួសារ
កាលណាលោកអ្នកមានសេចក្តីស្រលាញ់ លោក Dariya ទូលថា
បេះដូងបើកចំហររីកស្រស់បំព្រង ដូចជាផ្កាឈូករីកនៅលើផ្ទៃទឹក
ស្រទាប់ផ្កាឈូករបើកមួយស្រទាប់ៗស្រស់អស្ចារ្យ
Dariya Sahib

No comments:

Post a Comment