Saturday, October 22, 2022

God The Source of All Love ទេវតា ប្រភពរាល់សេចក្តីស្រលាញ់

ធម៍ទេសនា សុទ្ធសាង ថ្ងៃទី  Satsang Date: ២៣ តុលា ឆ្នាំ ២០២២

សេចក្តីស្រលាញ់មានច្រើនបែប ច្រើនយ៉ាង ដែលខ្លះគេហៅថាជា ឆន្ទះ ជាសេចក្តីប្រាថ្នា ជាបំណង ជាចិត្តបុណ្យ ចិត្តមេត្តាកុរណា ។ល។ និង ។ល។ គេដឹងទាំងអស់ថា សេចក្តីស្រលាញ់មានអ្វីខ្លះ។ សេចក្តីស្រលាញ់ និងកំលាំងនៃសេចក្តីស្រលាញ់កើតមានក្នុងខ្លួនមនុស្ស មានក្នុងបណ្តាអាឋកំបាំងនានា ក្នុងពេលណាមួយនោះ​ អាឋកំបាំងនឹងត្រូវបានបង្ហាញ ពេលនោះ មនុស្សលោកនឹងដឹងថា គេត្រូវពង្រឹងនូវ​សេចក្តីស្រលាញ់ដោយបែបណា ត្រូវគ្រប់គ្រង និងប្រើប្រាស់សេចក្តីស្រលាញ់ដោយបែបណា។

បញ្ជាក់ម្តងទៀត សេចក្តីស្រលាញ់ជា​ធាតុ
ទេវតា មានតាំងពីដើមក្នុងដួងព្រលឹង សម្រាប់ឲ្យព្រលឹងដឹង​ពីព្រភពដើម ដឹងពីវាសនារបស់ខ្លួន។ ព្រលឹង គឺជាធាតុដើមនៃ ទេវតា​ ព្រលឹងមានតាំងពីមុនកំណើតនៃ អាណាចក្រទៅទៀត ព្រលឹងនៅជាមួយ ទេវតា ។ នៅលើផែនដី ព្រលឹងត្រូវ ទេវតា ព្រលែងមកយ៉ាងកំសត់ដ៍ ចំលែក កំពុងតែស្វែងរកច្រកត្រលប់ទៅផ្ទះដើមវិញ។

សេចក្តីស្រលាញ់ គឺជារង្វាស់រង្វាល់ សម្រាប់វាស់រាល់ពីភាពអាឋកំបាំងនានាលើផែនដី វាស់ពី ន័យ ខ្លឹមសារគ្រប់សាសនាលើលោក សម្រាប់នាំគេមានសេចក្តីស្រលាញ់ មិនដើម្បីបញ្ចុះបញ្ចូនគេឲ្យមានជំនឿ តែដើម្បីវាស់ជាកំលាំងឲ្យគេមានសេចក្តីស្រលាញ់ភ្លាមៗ ឈានទៅប្រភពដើមវិញ។ ពន្លឺដែលមាននៅខាង ក្នុងគឺជាភស្តុតាំងសម្រាប់បញ្ជាក់ អ្នកណាបានឃើញពន្លឺនោះគេនឹងដឹង គ្មានអ្នកណាអាចបន្ថែម គ្មានអ្នកណាអាចមកបន្ថយការពិតបានឡើយ។ ដូចនេះបានតាំងពីពេលនោះមក ព្រះពោធិសត្វ មិនដែលបង្ហាញពី របស់គ្មានន័យខ្លឹមសារ បញ្ជាក់ពីភាពស្មោះស័គ្រ្ម ដើម្បីឲ្យគេជឿខ្លួន ដើម្បីបញ្ជាក់ថាខ្លួនមានបញ្ញា ដើម្បីនឹង បញ្ជាក់ថា ខ្លួនមានអំណាច បញ្ជាក់ថាខ្លួនមានចំណាប់អារម្មណ៍ ឬ ការគិតពីខ្លួនឯង ឬ បែបណាមួយ។

ក្នុងសាសនា សេចក្តីស្រលាញ់គឺជាសញ្ញានៃចំណាប់អារម្មណ៍ខាងផ្នែកស្មារតី ជាសញ្ញាដែលអ្នកបួស គេមានអារម្មណ៍ថាអណ្តែតអណ្តូង ជាសញ្ញា គេកាន់តែចង់ធ្វើខ្លួនទៅជាទុក្ករបុគ្គល បញ្ជាក់ពីសទ្ធានៃ សន្តបុគ្គល សេចក្តីស្រលាញ់នោះគ្រាន់តែជាមូលដ្ឋានគ្រឹះបញ្ជាក់ពីការគិតបានត្រឹមត្រូវ ពីការដឹងបានល្អ ត្រឹមត្រូវ។ ក្នុងសង្គមមនុស្ស សេចក្តីស្រលាញ់ គឺជាការលះបង់សារជាថ្មី​ និងការគេបូជាកាយខ្លួនឯង ជាការ លះបង់ទ្រព្យសម្បត្តិ- ទ្រព្យធន កិត្តិយស ឧត្តមគតិ(will) លះបង់ជីវិត អ្វីៗដែលមនុស្សគិតថាមានតំលៃ ដើម្បីតែ ទេវតា ជាស្រលាញ់ ដោយមិនបានគិតថានឹងបានអ្វីជាសគុណតបស្នងវិញឡើយ។ ខាងលើនេះជា ព្រះរាជគោលការណ៍ សីលធម៍គ្រឹះរបស់ពោធិសត្វ។

សេចក្តីស្រលាញ់គឺជាថ្នាំបន្សាបនូវ ភាពអំណួត មោទនភាពខ្លួនឯង​ សេចក្តីស្រលាញ់គឺជាគ្រូពេទ្យ វះកាត់រាល់អ្នកមានពិការភាពគ្រប់បែបយ៉ាង។ មានតែខោអាវដែលដេរ ដោយសេចក្តីស្រលាញ់ ទើបស្លៀក​ពាក់ទៅបានស្អាតបាតសមរម្យ។

សេចក្តីស្រលាញ់ធំ គឺនៅនឹង ទេវតា សេចក្តីស្រលាញ់រ ងបន្ទាប់ គឺនៅនឹងអ្នកដែលមាន សេចក្តីស្រលាញ់ចំពោះ ទេវតា ។ និយាយមួយបែបទៀត គឺសេចក្តីស្រលាញ់ គេលែងគិតពីខ្លួនឯង គឺជាការអណ្តែត អណ្តូងមួយដែលគេលែងគ្រប់គ្រងខ្លួនឯងបាន គឺជាជាព្រះសណ្តោស ដែល ទេវតា បញ្ជូនមកឲ្យតាមរយៈការ តាំងសមាធិ និងតាមរយៈ ទឹកព្រះទ័យ ទេវតា  (meditation and aspiration)។

មិនថាមានភាពខុសប្លែកគ្នាកម្រិតណា នៅតាមសាសនានីមួយៗទេ កំលាំងជម្រុញឲ្យមានសេចក្តី ស្រលាញ់គឺតែមួយដូចគ្នាទាំងអស់- នោះគឺជាកំលាំងបណ្តុះ និងជាកំលាំងត្រៀមឲ្យមនុស្សមានបេះដូង ស្រលាញ់ ទេវតា ។ លើផែនដីនេះ ទំនាក់ទំនងទាំងអស់នឹងមានក្នុងរយៈពេលមួយ បន្ទាប់មកវានឹងរលត់ទៅវិញអស់។ ការធ្វើធម៍របស់យើងគឺមានជាអនន្ត បើមានទំនាក់ទំនងណាមួយដែលនឹងរលាយបាត់ ក្នុងពេលយើងកំពុងតែធ្វើធម៍​ ដូច្នេះ គឺទំនាក់ទំនងជាមួយ ទេវតា នឹងកែប្រែស្ថានភាពនោះវិញ ទៅជាអនន្ត ទៅជាអមតៈ

គេដឹងពីអាឋកំបាំងផ្លូវធម៍ គេដឹងថាសេចក្តីស្រលាញ់ គឺជាធាតុសំខាន់ គឺជា  ដង្វាយ ទេវតា  ធាតុផ្សេងទៀតមិនចាំបាច់។ មានសេចក្តីស្រលាញ់ចំពោះ ព្រះចក្រវាឡ (Universe) គឺ ព្រះចក្រវាឡនេះកើតមាន ហើយព្រះចក្រវាឡផ្តល់ ជាកំលាំងជម្រុញទៅបណ្តាធាតុតូចៗផ្សេងទៀតក្នុងបណ្តាសត្វលោក តាំងពីធាតុ តូចជាអាតូច រហូតធាតុធំជាផ្កាយ ជាបណ្តុំផ្កាយ (galaxies).។​ គេឃើញ ក្នុងខ្លួនមនុស្សមានពេញដោយ សេចក្តីស្រលាញ់ មនុស្សបែបនេះ នឹងបំភាយសេចក្តីស្រលាញ់ចំពោះអ្វីៗក្នុងអាណាចក្រ ទៅជាសេចក្តីក្នុង ពុទ្ធិចក្រ គឺព្រះ (ព្រះពុទ្ធិ)។

រាល់ៗអ្វីដែលជារឿងប្រពែ គ្រប់កម្រិតគ្រប់ថ្នាក់ចំណោមសត្វលោក​គឺជា ធាតុដ៍ប្រពែដែលរំភាយ ចេញពី ទេវតា ដែលគង់ក្នុងសត្វលោកនោះ។

រំភាយពន្លឺខាងលើនេះ ដែលនាំព្រលឹងព្រះពោធិសត្វ ជួបជាមួយព្រលឹងសត្វលោក អ្នកណាដែលមានបញ្ញាគិត គឺជាអ្នកដែលទទួលបញ្ញាគតិពី អង្គ  ទេវតា 

ទីកន្លែងក៍ដោយដែលគេរកឃើញបញ្ញា គឺជាផ្លែជាផ្កាដែលចេញមកពីបញ្ញា  ទេវតា  (ព្រះបញ្ញា) តាម ពាក្យសាមញ្ញ គឺអ្វីៗទាំងអស់​ចេញមកពី  ទេវតា  គឺ  ទេវតា ជាអង្គចុះមកពីកំពូលនៃព្រះចក្រវាឡ និងកំពូលនៃព្រះអាទិទេព (Universal and Absolute) ទៅឯឋានដ៍ទាបជាងគេ ចំនុចដ៍ទាបជាងគេ។  ទេវតា រះមានគ្រប់ទីន្លែង តាំងពីផ្នែកតូចៗ​រហូតដល់ធាតុធំទាំងមូល តាំងពីធាតុធំ រហូតដលធាតុផ្សំ​គឺមានព្រះអាទិទេពក្នុងនោះ។ចូរកុំមានការគិតស្រម៉ៃថាមានផ្នែកណាមួយបែកចេញពី  ទេវតា  ទាំងមូល (The Whole) ឲ្យសោះ ក៍កុំមានការ ស្រម៉ៃថាគេអាចកាត់ផ្នែកណាមួយចេញពីធាតុធំដែល គ្មានដែនកំណត់។

ក្នុងន័យខាងលើ បានជា  ទេវតា ទ្រង់បង្កើតមនុស្សមកមិនឲ្យមានបេះដូងពីរទេ។ អង្គ  ទេវតា  ដ៍គ្មានប្រៀប (The Incomparable Majesty) ផ្តល់ឲ្យមនុស្សនូវពរជ័យក្នុងខ្លួនយើង តែ ទេវតា ផ្តល់បេះដូងតែមួយគត់ គឺ​សម្រាប់ឲ្យយើងមានតែការ ស្រលាញ់តែមួយ នោះគឺស្រលាញ់  ទេវតា  និងប្រយោជន៍នាំយើងត្រលប់ទៅរកឋាន  ទេវតា  វិញ ទៅគោរពបូជា  ទេវតា  តែមួយនិងឲ្យយើងបំភាយសេចក្តីស្រលាញ់ចេញពីបេះដូងទៅរាប់រយផ្នែកផ្សេងទៀត ដែលមានការគោរពបូជាខុសៗគ្នាតាមគោលបំណង។

មានមនុស្សជាច្រើន គេអះអាងថាគេស្រលាញ់  ទេវតា  តែ គេគួរតែពិនិត្យមើលខ្លួនឯង ថាគេបានធ្វើអ្វី​ខ្លះដែលបញ្ជាក់ថាគេស្រលាញ់  ទេវតា ។ ទោះបែបណាក្តី គេនូវតែមានសញ្ញាមួយចំនួន បញ្ជាក់ថាគេមាន សេចក្តីស្រលាញ់  ទេវតា ពិតៗ ដូចខាងក្រោមនេះ
  1. ទីមួយ សេចក្តីស្រលាញ់ក្នុងទីនេះគឺ អ្នកនោះគេបានត្រៀមរួចរាល់ គេ​មានឆន្ទះច្បាស់លាស់ក្នុងការ បូជាខ្លួនដើម្បីបម្រើ  ទេវតា  អ្វីដែលគេធ្វើគឺក្នុងគោលបំណងតែមួយគត់ គឺចូលកៀកទៅ ទេវតា  គេមិនធ្វើជាដាច់ខាតទង្វើរណាដែលនាំគេឆ្ងាយពី  ទេវតា ។ បាបកម្មទាំងឡាយណាដែលគេមាន មិនមែន ជាសញ្ញាថាគេគ្មានសេចក្តីស្រលាញ់ចំពោ  ទេវតា  តែជាសញ្ញាថាគេមិនទាន់មានសេចក្តីស្រលាញ់  ទេវតា  អស់ពីបេះដូង មិនទាន់ស្រលាញ់  ទេវតា តែមួយអង្គគត់។
  2. ទីពី សេចក្តីស្រលាញ់ក្នុងទីនេះ អ្នកនោះនឹកឃើញដល់  ទេវតា  គឺចេញពីបេះដូងជានិច្ចកាល ជាប់ជាប្រចាំ គេស្រលាញ់  ទេវតា  គេនឹងឃើញដល់  ទេវតា ជាប់រហូត បើសិនជាគេមានសេចក្តីស្រលាញ់ល្អ ពិតឥតខ្ចោះ គឺគ្មានថ្ងៃភ្លេច  ទេវតា ឡើយ។
  3. ទីបី សេចក្តីស្រលាញ់ក្នុងទីនេះ បើសិនជាគេពិតជាមានសេចក្តីស្រលាញ់ អស់ពីបេះដូង គេមានគោលបំណងច្បាស់លាស់ក្នុងការតាំងសមាធិ គេនឹងបន្តធ្វើសមាធិនូវវេលាយប់ទៀត ដូច្នេះគេ អាចនៅចំពោះ ព្រះភ័ក្រ  ទេវតា ជាទីស្រលាញ់ដោយគ្មានការរអាក់រអួល ឬការអាក់ខាន។ បើសិនជាគេ នូវជជែកគ្នាពេលថ្ងៃ ពេលយប់ដេក ដោយមិនរំលឹកនឹកឃើញ  ទេវតា ទេ ការស្រលាញ់បែបនេះ គឺជាការស្រលាញ់មិនល្អឡើយ
  4. ទីបួន អ្នកមានសេចក្តីស្រលាញ់  ទេវតា  គេនឹងព្យាយាមចងមិត្តភាព ជាមួយអ្នកណាដែលគេមាន សេចក្តីស្រលាញ់  ទេវតា  អ្នកណាដែលគេគោរព  ទេវតា  គេជាអ្នកដែលស្ថិតនៅឆ្ងាយពីក្រុមមនុស្សណាដែល គ្មានសេចក្តីស្រលាញ់ គ្មានការគោរពចំពោះ  ទេវតា 
​និយាយតាមសច្ចៈ បើសិនជាគេមានសេចក្តីស្រលាញ់  ទេវតា  ចេញពីបេះដូងដោយស្មោះពិតៗ នោះ “សេចក្តី​ស្រលាញ់” ផ្សេងៗទៀតលែងមាន។

មានកាលមួយនោះ អ្នកនាំព្រះរាជសារ សួរទៅ ព្រះ ថា “ អូ ព្រះអើយ តើខ្ញុំច្បាស់គួរស្រលាញ់អ្នក ណា?” ចម្លើយបានមកវិញគឺ “ អ្នកណាដែលគេមករក អាត្មាអញ ដូចជាក្មេងរកម្តាយ អ្នកណាគេនឹងដល់ អាត្មាអញ ដូចជាសត្វបក្សីស្វែងករសំបុក អ្នកណាដែលគេគ្មានសាងកម្មរត់សំដៅអាត្មាអញដូចជាតោឡើង ករគ្មានខ្លាចអ្វី(ក្របីចុះព្រេង)”។

ក្នុងខ្លួនមនុស្ស មានសេចក្តីស្រលាញ់ មានការឈីចាប់ មានការសាប់រសល់ មានក្តីប្រាថ្នា គឺថា បើទោះជាមានពាក្យណាគេបរិយាយពីសេចក្តីស្រលាញ់រាប់ពាន់ពាក្យក្តី ក៍គេនៅតែមិនអស់ចិត្ត​គេនូវតែមិន ស្ងប់ចិត្ត។ មនស្សគ្រប់គ្រងខ្លួនគេដោយប្រើនូវការប៉ិនប្រសព្វមួយចំនួន ប្រើជំនាញ និងប្រើតួរនាទី មនុស្ស រៀនសូត្រពីអាវកាស រៀនពីវេជ្ជសាស្រ្ត និងរៀនពីអ្វីៗផ្សេងទៀត តែគេនូវតែមិនស្ងប់ចិត្ត នូវតែមិនរីករាយ ដោយសារតែគោលបំណងរបស់គេមិនទាន់បានសម្រេច។ ដោយបែបនេះបានជាព្រះមានបន្ទូលថា បេះដូងស្ងប់ គឺបេះដូងស្ងប់មានតែពេលណាដែលបេះដូងរកឃើញភាពស្ងប់តាមរយៈព្រះអង្គ។

ចិត្តគំនិត និងគោលបំណង​គឺទុកដូចជាកាំជណ្តើរ។ កាលណាជណ្តើរមិនទាន់ដាក់ឡើងទៅលើផ្ទះ ក៍ដោយ តែគេអាចឡើងទៅលើផ្ទះបាន សេចក្តីរីករាយមានដល់ជនណាគេដឹងស្គាល់ពីខ្លួនគេ ពេលនោះ ផ្លូវវែងឆ្ងាយទៅជាខ្លីវិញ គេក៍មិនបាត់បង់ជីវិតដោយសារតែរឿងកាំជណ្តើរដែរ។

ចូរកុំភ្លេចក្នុងការនឹកដល់  ទេវតា  ការគិតដល់  ទេវតា  គឺដូចជាផ្តល់ស្លាបឲ្យទៅព្រលឹងកាន់តែខ្លាំងក្លា​ មានស្លាបហោះ។ អ្នកណានឹករំលឹកដល់  ទេវតា បេះដូងគេមានពន្លឺរស្មី គេកាន់តែកាត់ផ្តាច់ទំនាក់ទំនងជាមួយ លោកិយ។ កាលណាគោលបំណងគេបានសម្រេច គឺដោយសារមាន ព្រះពន្លឺ នៅខាងក្នុងខ្លួន។

កុំឲ្យសេចក្តីស្រលាញ់រាយមាយ ដោយសារការស្រលាញ់បែបនេះ នាំឲ្យមានជាឧបសគ្គដល់គោល បំណងរបស់យើង។ ចូរគោះទ្វាររហូត ចូរ ចូរតាំងចិត្ត)ឲ្យមាំលើគោលបំនងតែមួយ ចូរកុំមានការ ប្រែប្រួលនៅនឹងមុខទ្វារដដែលៗ នោះទ្វារនឹងរបើក។

សេចក្តីស្រលាញ់ពិត មិនអាស្រ័យលើពាក្យនិយាយទេ។ សេចក្តីស្រលាញ់ពិតអាស្រ័យលើសកម្មភាព អាស្រ័យលើអំពើដែលគេសាងពេញមួយជីវិត។ រាល់អ្វីក៍ដោយដែលយើងសាង មិនថាពេលដើរ មិនថាពេលនិយាយស្តី​ មិនថាពេលនៅជាមួយអ្នកជិតខាង គឺគេអាចមានសេចក្តីស្រលាញ់ឆ្លុះពី ទេវតា អាចមាន ជាការគោរពសក្ការៈដល់  ទេវតា ។ សេចក្តីស្រលាញ់ពិត មិនបង្ហាញជារលកសញ្ញា មិនមានពន្លឺអាចមើល។ កាលណាមានអ្នកម្នាក់គេនិយាយថា “ យើងស្រលាញ់  ទេវតា ” តើគ្រាណាដែលគេស្ថិតក្នុងស្ថានភាពអាសន្ន មានព្រួយ កំពុងភ័យខ្លាច កំពុងតែបាក់ទឹកចិត្ត និងកំពុងតែមានការមិនអស់ចិត្តដែរឬទេ? សេចក្តីស្រលាញ់ និងការបារម្ភ មិនអាចនៅជាមួយគ្នា (co-exist) ។

មនុស្សដែលមានសេចក្តីស្រលាញ់ដល់  ទេវតា  គឺគេបង្ហាញក្នុងខ្លួនគេផ្ទាល់ មានក្នុងបេះដូងគេផ្តាល់ ក្នុងបេះដូងព្រះពោធិសត្វក៍ដឹង​ គឺចេញជាសក្ការៈ ចេញជាការកំលាំងផុសជម្រុញក្នុងបេះដូង។ មនុស្សែបែបនេះគេព្យាយាមបំពេញបំណង  ទេវតា ជាទីស្រលាញ់ គេនូវមិនសុខ ចេះតែរសាប់សល់ ចេះតែចង់ឃើញ  ទេវតា គេមិនអាចនៅជាមួយអ្នកណាបាន ក្រៅតែពីនៅជាមួយ  ទេវតា ។ មនុស្សបែបនេះ កាន់តែមើលទៅឃើញ  ទេវតា  កាន់តែឃើញមានរាល់សត្វលោកសុទ្ធតែមាន  ទេវតា គង់នៅខាងក្នុងខ្លួន។ មនុស្សបែបនេះកំចាត់ចោលអស់នូវអាកប្បកិរិយាដែលអវិជ្ជមាន ទំនាក់ទំនងដែលមិនល្អ កាត់ចេញពីការសប្បាយផ្នែកអារម្មណ៍​ គេមានតែសេចក្តីស្រលាញ់ គេគោរពតាមសេចក្តីស្រលាញ់ គេទទួលស្គាល់  ទេវតា ថាជាអង្គដែលសាងបុណ្យដ៍ប្រសើរ។​​​

មនុស្សស្រលាញ់  ទេវតា  គេស្រលាញ់អ្នកណាដែលស្រលាញ់ ទេវតា ដូចគ្នា ដែលណាដែលគេសាង កំហុស គេមានអារម្មណ៍ថានោះជាការដាក់ទោសពី  ទេវតា  ដូចដែល Bayazid និយាយថា “កាល​ណា  ទេវតា ទ្រង់ ស្រលាញ់អ្នកណាម្នាក់  ទេវតា សម្តែងជាធាតុបីក្នុងខ្លួនអ្នកនោះ៖ ល្អប្រពៃដូចជាមហាសាគរ មានសម្រស់គួរ ជាទីប្រតិព័ត្ត ដូចជាព្រះអាទិត្យ និង គួរជាទីកោរពដូចជាភពផែនដី។ គេគ្មានការឈីចាប់ដែលធំមិនអាច ទ្រាំទ្របាន ក៍គ្មានការធ្វើសក្ការៈបូជាណាដែលពិបាកពេកដែរ គេមានពរក្នុងខ្លួន គេមានស្វាមីភ័ក្រសមជា អ្នកដែលស្រលាញ់  ទេវតា  ពិត”។

ចលនារបស់អាតូចនីមួយៗគឺមានចរន្តសំដៅរកប្រពភពដើមរបស់វាវិញ។ មនុស្សមកយកកំណើត នៅទីណាមួយ ដោយសារមានសេចក្តីស្រលាញ់ទាក់ទាញ ដោយសារមានបុណ្យពីព្រលឹង មនុស្សក៍មាន គុណបុណ្យមកពីព្រះជាទីស្រលាញ់(ព្រះពុទ្ធ) ដែលជាអង្គ  ទេវតា នៃរាល់ ព្រះរាជព្រលឹង។

Rumi អ្នកជាអ្នកបួសជាតិ Persian លោកហៅព្រលឹងអ្នកដែមានសេចក្តីស្រលាញ់  ទេវតា  ថាជា ព្រលឹងដែល  ទេវតា ស្រលាញ់ ​នោះគឺព្រលឹង  ទេវតា ស្រលាញ់ព្រលឹង  ទេវតា ខ្លួនឯង ព្រលឹងអ្នកនោះមាន  ទេវតា  មក​សណ្ឋិតនៅខាងក្នុង ដែលគេមានធាតុព្រះអាទិទេព។

រាល់ការសង្ឈឹម រាល់បំណង រាល់ការស្រលាញ់ គឺមនុស្សម្នាក់មានទស្សនៈខុសៗគ្នា- ឪពុក ម្តាយ មិត្ត ឋានសួរគ៍ ឋានកណ្តាល(ផែនដី) រាជរាំង្គ វិទ្យាសាស្រ្ត ការងារ​ បាយ ទឹក _​ទាំងអស់ខាងលើនេះ ព្រះ ពោធិសត្វ ដល់ថាជាចំណង់ចំណូលចិត្តរបស់  ទេវតា  ដែលធាតុទាំងអស់គឺជាធាតុស្បែបាំងមុខ ពេលណាគេ ស្លាប់ទៅ ពេលនោះគេជួបជាមួយ  ទេវតា  គេគ្មានរបស់ទាំងនោះទេ ពេលនោះដែលគេនឹងថា អ្វីៗគឺគ្រាន់តែជា សំបក និងគ្រាន់តែជាគម្រប ទើបគេដឹងថា អ្វីដែលគេចង់បានគឺមានតែមួយ ដែលជាសច្ចៈគឺ  ទេវតា តែមួយ (One Thing)។ ក្នុងគ្រាបែបនេះ រាល់ការំបាកនានាត្រូវបានដោះស្រាយ រាល់សំនួរ រាល់ភាពអល់ឯកនានា ដែលមានក្នុងខ្លួនត្រូវបានស្រាយចេញ ពេលនោះគេនឹងដឹងពីភាពសច្ចៈនៃអ្វីៗទាំងអស់។

សេចក្តីស្រលាញ់  ទេវតា  គ្របដណ្តប់ក្នុងអ្វីៗទាំងអស់ សេចក្តីស្រលាញ់  ទេវតា កំណត់ពីស្ថានភាពក្នុង ខ្លួនមនុស្ស តែដោយសេចក្តីស្រលាញ់  ទេវតា ទាមទារនូវទង្វើខាងក្នុង មិនមែនទាមទារទ្រឹស្តី ដូច្នេះទង្វើជាសកម្មភាពជួយគេឲ្យយល់ពី សេចក្តីស្រលាញ់  ទេវតា ។ សេចក្តីស្រលាញ់  ទេវតា មិនមអាចពន្យល់ជាពាក្យសំដី គេមិនអាចបកស្រាយតាមក្រដាសសៀវភៅ លើផែនដីដើម្បីបញ្ជាក់ពីការស្រលាញ់ ទេវតា  ទោះជាក្នុងជាតិនេះ ទោះជាជាតិខាងមុខៗ ក្រៅពីសេចក្តីស្រលាញ់  ទេវតា គេអាចបកស្រាយ គេអាចស្រម៉ៃបាន។​ ពេលណាគេ ព្យាយាមបកស្រាយ គេមិនអាចបកស្រាយការស្រលាញ់ចំពោះខ្លួនឯងបានឡើយ។ មានគេនិយាយថា​​គេ​អាចបកស្រាយពិភាក្សាពីការស្រលាញ់បានជារហូត តែគេមិនអាចបញ្ចេញឲ្យឃើញនូវសេចក្តីស្រលាញ់។ មិនថាបែបណា លទ្ធផលនូវតែដូចគ្នា សេចក្តី​ស្រលាញ់  ទេវតា មិនអាចបកស្រាយតាមពាក្យសំដី។ ទង្វើខាង ក្រៅ និងសេចក្តីស្រលាញ់ព្រះចេញពីពោះ​(ចេញពីបេះដូង)នាំឲ្យគេមានអារម្មណ៍ដឹង- ឃើញផ្តាល់វាពិត ប្រាកដជាងការគ្រាន់តែនិយាយសំអាង​លើផែនដី និងរូបភាពសំអាងមានលើផែនដី។

សេចក្តីស្រលាញ់  ទេវតា ត្រូវតែបង្ហាញជាក់ស្តែងដើម្បីគេអាចយល់បាន។​ តែយើងនូវតែមិនចាប់ អារម្មណ៍ ដោយយើងនូវតែមិននឹកឃើញ  ទេវតា  មិនគិតថាពិតជាមាន  ទេវតា  មិនយកការនេះមកពិភាក្សា។ បើសិន ជាយើងមានការពិភាក្សា គឺមានតែការពិភាក្សាអំពីគោលបំណងរបស់គេក្នុងការជឿលើ ទេវតា 

ដោយសារតែសេចក្តីស្រលាញ់  ទេវតា ជាប្រភពនាំកើតមានសត្វលោក ដោយសា​សេចក្តី​ស្រលាញ់  ទេវតា ជាការទ្រទ្រង់រាល់សត្វលោក ដូច្នេះ បើសិនជាមនុស្សដឹងរឿងនេះទូទាំងសកលលោក ស្រលាញ់សត្វ លោក បំរើសត្វលោក គេផ្តល់ចំណីអាហារដល់សត្វលោក និងអ្វីៗដែលតម្រូវការនៃព្រលឹងដែលស្រេក ឃ្លានជាខ្លាំង។

សេចក្តីស្រលាញ់ព្រះមាននៅក្នុងគ្រប់ព្រលឹងទាំងអស់។ សេចក្តីស្រលាញ់  ទេវតា មានក្នុងឆាកជីវិត មិនថាសំខាន់ ឬ មិនសំខាន់ មិនមែនបែបណាជាបែបណាទេ សុទ្ធតែមានសេចក្តីស្រលាញ់  ទេវតា ​ ដូច្នេះគេ មិនអាចនិយាយថា អង្គមួយទាំងមូលនោះគ្មានសេចក្តីស្រលាញ់  ទេវតា ឡើយ។

សេចក្តីស្រលាញ់  ទេវតា គឺមានន័យថា ជាអ្វីៗទាំងអស់ ដែលព្រលឹងនាំយកចុះមកកាន់ផែនដីនេះ អ្វី​ដែលមនុស្សស្វែងរកបន្ថែម គឺគ្រាន់តែជាការបំពេញនូវចំនុចខ្វះខាតែប៉ុណ្ណោះ។

ក្មេងតូច(ទារក) វាគ្មានទេ​សេចក្តីស្អប់។ ទារកតូច គ្រាន់តែវាកើតមានតែពីរ ឬបីនាទី វាស្រវ៉ាអោប ម្តាយរបស់វាភ្លាម។

សេចក្តីស្រលាញ់គឺមានន័យថាជា  ទេវតា  ហើយ  ទេវតា គឺជាសេចក្តីស្រលាញ់ មានតែពេលណាគេមាន មហិទ្ធិពីដែលចេញពីសេចក្តីស្រលាញ់  ទេវតា  ទើបគេទទួលស្គាល់  ទេវតា 

ព្រះរាជវាំង្គទាំងមូល(ឋាន ទេវតា ) គឹគេអាចចូលតែតាមផ្លូវនៃសេចក្តីស្រលាញ់  ទេវតា  គេមិនអាចូលតាម ផ្លូវនៃ វណ្ណះ ផ្លូវនៃជំនឿ សាសនា ឡើយ(caste and creed). អ្នកណាគ្មានសេចក្តីស្រលាញ់  ទេវតា  គេមិនអាច ចូលទៅឋាន ទេវតា  គឺមានតែការជឿជាក់លើ  ទេវតា (devotion) ដែលអាចចូលទៅបាន។​ នៅកព្រះរាជ​-វាំង្គ មានតែសេចក្តីស្រលាញ់ដែលគេយកជាការ ក្រៅពីនេះមានប្រយោជន៍តិចតួចណាស។ ដូច្នេះបានជា មិត្តត្រូវក្រអើតក្រទមជាមួយនឹងថានៈក្នុងជីវិត។ មានតែសេចក្តីស្រលាញ់ដែលគេអាចឡើងទៅឋាន ទេវតា ។ បែបនេះ មិនមែនជាការផ្លាស់ប្តូរសាសនាទេ-ដូរពីហិណ្ឌូរ ទៅជាសាសនាមូស្លីម ឬដូរពីសាសនាស៊ីក ទៅជា សាសនាគ្រឹស្ត- ធ្វើបែបនេះក៍  ទេវតា ទ្រង់ដឹង។ មានតែសេចក្តីស្រលាញ់តែមួយគត់ដែលគេទទួលស្គាល់។ សេចក្តីស្រលាញ់ឆ្លុះបញ្ចាំងចេញពី  ទេវតា ។ អ្នកណាគេមានសេចក្តីស្រលាញ់​អ្នកនោះគេអោប  ទេវតា ។ ចូរអ្នក ស្រលាញ់  ទេវតា  នឹងគង់ក្នុងខ្លួនអ្នក។ តើអ្នកណាជាអ្នកមានស្វាមីភ័ក្រជាមួយ  ទេវតា ពិតៗ? គេមិនមែនជា មនុស្សដែលចេះដឹងច្រើនជាងគេទេ តែជាមនុស្សដែលមានសេចក្តីស្រលាញ់  ទេវតា  ជាងស្រលាញ់អ្វីៗទាំង អស់។ យើងសាងអំពើរទៅតាមតែអ្វីដែលយើងស្រលាញ់។ មានតែសេចក្តីស្រលាញ់ ដែលអាចជាស្ពាន ចង យើងជាមួយនឹង  ទេវតា  ។ មានតែសេចក្តីស្រលាញ់តែមួយគត់អាចបំផ្លាញចោលនូវចកងចក្រនៃការវិលទៅ វិលមក។ មានតែសេចក្តីស្រលាញ់ដែលអាចផ្លាស់ប្តូរពីភាពមិនអមតៈទៅជាអមតៈ។ សេចក្តីស្រលាញ់មិន សាបសូន្យឡើយ។ គ្មានខ្សែកាប គ្មានខ្សែពួណាដែលមាំ គ្មានឃ្នាប ណាដែលសុខជាងមានសេចក្តីស្រលាញ់ គ្មានឃ្នាបណាដែលអាចចងសត្រូវជាប់ជាងសេចក្តីស្រលាញ់។

កំលាំងនៃសេចក្តីស្រលាញ់មានក្នុងគ្រប់អ្វីៗក្នុងឆាកជីវិត។ បើសិនជាមានអ្វីមកការពារលើផែនដី នេះ គឺគ្មានអ្វីក្រៅតែពីសេចក្តីស្រលាញ់។ គ្រប់ពេលគ្រប់ទីន្លែងនៃឆាកជីវិត កាលណាគេឃើញមានការ ការពារណាមួយ នោះគឺការការពារនោះកើតជម្រុញមកពីសេចក្តីស្រលាញ់។ គ្មានអ្នកណាមួយគេជឿទុក​ចិត្តលើការការពារទេ តែការការពារដែលល្អជាងគេ គឺការការពារចេញមកពីសេចក្តីស្រលាញ់។ ដូចខាងលើដែរ កាលណាយើងសំឡុតក្មេង ក្មេងវានឹងនិយាយថា “ចាំមើលខ្ញុំប្រាប់មែខ្ញុំ” កំលាំង និងថាមពលរបស់ មនុស្សនេះតូចតាចណាស់ធៀបជាមួយនឹងការការពារចេញពីសេចក្តីស្រលាញ់ដែលម្តាយការពារកូន។

ក្នុងឆាកជីវិត ការផ្ចង់អារម្មណ៍ គឹជាចំនុចអាឋកំបាំងនៃជីវិត វាក៍ជាចំនុចស្នួលនៃផ្លូវព្រះធម៍ផងដែរ (Spiritual Path) ការផ្ចង់អារម្មណ៍គឺជាធម្មជាតិមានក្នុងសេចក្តីស្រលាញ់។

អ្នកមិនសូវមានសេចក្តីស្រលាញ់ គេត្រូវចំណាយពេលរាប់សិបឆ្នាំក្នុងដំណើរធ្វើធម៍ គេនឹងជួបតែ រឿងបរាជ័យក្នុងចិត្ត តែអ្នកដែលគេមានសេចក្តីស្រលាញ់ពេញបេះដូង គេធ្វើអ្វីសុទ្ធតែមាន  ទេវតា  ជាទីស្រលាញ់តាមជួយបង្ហាញផ្លូវ។ ដូច្នេះ អ្នកដែលមានសេចក្តីស្រលាញ់​គេមិនសូវជាប្រឹងខ្លាំងក្លាក្នុងការផ្ចង់​អារម្មណ៍ទេ ដោយសារតែបើសេចក្តីស្រលាញ់ជួបប្រាប់គេពីអាឋកំបាំងយកឈ្នះរាល់បញ្ហា។

ការស្រលាញ់ដូចជាភ្លើងចំបើង ការធ្វើសក្ការៈដូចជាភ្លើងចំប៉ើងដែលព្រះពោធិសត្វសំដៅ អាច មិនជាការចំាបាច់ភ្លាមទេៗ តែសិនជាយើងភាពស្មោះ និងជឿជាក់លើ  ទេវតា យើងនឹងមិនសូវជាចូលចិត្តការសប្បាយផ្នែកអារម្មណ៍។ យើងមិនបានសុំគេឲ្យធ្វើអ្វីដែលយើងពេញចិត្ត តែយើងសុំអ្នកថ្វាយខ្លួន ប្រាប់ពី ក្តីប្រាថ្នា ចំណង់នានទៅ  ទេវតា ។ “ រាល់ក្តីប្រាថ្នានឹងបានសម្រេច” រាល់ចិត្តរឹងមានៈនឹងរលាយបាត់អស់ នៅ បាតជើង  ទេវតា  ។  ទេវតា យកចិត្តទុកដាក់ជាមួយនឹង។ ​មានសេចក្តីស្រលាញ់ក្នុងខ្លួន គឺយើងមានស្លាបហោះ សំកាំងមើលឃើញ  ទេវតា ជាទីស្រលាញ់។ ដូច្នេះបានជា គេថា “ មានស្លាបហោះ” លើផ្លូវនៃសេចក្តីស្រលាញ់។

សេចក្តីស្រលាញ់គឺជាធាតុ  ទេវតា  ចេញជា ដង្វាយ មិនមែនជាអ្វីដែលយើងទាមទារគេឲ្យ។ ពេល​ណាមនុស្សជួបរឿងបរាជ័យ គេគិតរឿងស្រលាញ់  ទេវតា  បែបនេះមិនអាចទេ ទោះជាគេប្រឹងបែបណាដើម្បី បានសេចក្តីស្រលាញ់ បែបនេះក៍មិនអាចដែរ។ អ្នកណាដែលគេស្រលាញ់  ទេវតា  គឺអ្នកណាដែល ទេវតា ស្រលាញ់គេនោះ។ សេចក្តីស្រលាញ់គឺជា អន្ទង ទេវតា   ទេវតា ប្រទានមេត្តាសណ្តោស គេដឹងបាន គេយក់បាន​តាមរយៈការតាំងសមាធិ ដែលការតាំងនោះត្រូវធ្វើជាមួយព្រះពោធិសត្វដ៍ចំណាន។។ គេអាចនិយាយ ដោយច្បាស់ថា សេចក្តីស្រលាញ់ គឺ  ទេវតា ជាទីស្រលាញ់ទ្រង់ស្រលាញ់អ្នកនោះ។ ទីណាមានសេចក្តី ស្រលាញ់ទីនោះគឺ  ទេវតា ដ៍ជាទីស្រលាញ់ទ្រង់មកសណ្ឋិតឲ្យយើងឃើញ? មាននៅទីនេះ គឺគ្រប់ទីកន្លែង អ្នកណាមានសេចក្តីស្រលាញ់ចំពោះ  ទេវតា  សារជាតិដើមរបស់គេវិនាសអស់។ នៅឋានតុសិទ្ធិ (Unity God) មាន រៀបចំជាចំណងអាពាហ៍ពិពាហ៍ព្រលឹងអ្នកកាន់សីល។ និយាយក្នុងន័យម្យ៉ាងទៀតគឺថា គឺសេចក្តីស្រលាញ់ពិត ធ្វើឲ្យបុគ្គលនោះមានសម្រស់ស្រស់ស្អាតផូរផង់ ដូចដែលមាន បរិយាយខាងក្រោមនេះ ដោយលោក Rumi ថាៈ

កាលណាសេចក្តីស្រលាញ់ចូលទៅ​ សារជាតិអាក្រក់រលាយអស់ពីព្រះនេត ទេវតា  គ្មានធាតុណាផ្សេងក្រៅ ពីធាតុ  ទេវតា ឡើយ ក្នុងបេះដូងគេ មានតែមួយអង្គគត់ នោះគឺជា ទេវតា 
អូព្រលឹងនៃខ្ញុំ ខ្ញុំកូណាតាមរកតាំងពីដើម ដល់ចប់៖ រកមិនបានអ្វី បានតែព្រះជាទីស្រលាញ់
គេហៅខ្ញុំកូណាថា មនុស្សគ្មានសាសនា ព្រលឹងខ្ញុំកូណា​គ្មានអ្វីក្រៅតែពី ទេវតា 

God The Source of All Love

No comments:

Post a Comment