Saturday, December 31, 2022

Karma…Is There A Way Out?

កម្ម…តើមានផ្លូវណាអាចរួចរំដោះពីកម្មបានដែររឺទេ?

‘ កម្ម’ ជាពាក្យបាលីមានន័យថា ‘ អំពើ’ សកម្មភាពនិងប្រតិកម្ម ហេតុនិងផល ការទទួលនូវអ្វីដែលយើង បានសាបព្រួសពីជាតិមុន និងជាការទទួលយកនៅជាតិខាងមុខ នូវអ្វីដែលយើងបានសាបព្រួសជាតិនេះ។

តាមរយះការសិក្សាSant Mat បង្ហាញអោយឃើញថា ច្បាប់កម្មនិងការចាប់កំណើតជាថ្មីគឺផ្អែកទៅលើ ហេតុការពិត ដែលបទពិសោធន៍នៃស្ថានភាពជីវិតមួយមានឥទ្ធិពលទៅស្ថានភាពជីវិតបន្ទាប់ ទោះបីជា យើងមិនដឹងក៏ដោយ។ ស្ថិតនៅក្រោមស្ថានភាពនៃការរស់នៅរបស់យើងឥទ្បូវនេះ មិនថាជាក់ស្តែង អាក្រក់រឺល្អនោះទេ វាគឺជាលទ្ធផលនៃអំពើរបស់យើងកាលពីជាតិមុន។ ជាតិនីមួយឭក្នុងភពនេះរឺភព ស្រដៀងគ្នានេះ គឺផ្តល់ឱកាសអោយយើងក្នុងការដឹកនាំជំហានឆ្ពោះទៅរកការរួចផុតពីអាណាព្យាបាល។

អ្នកខ្លះអាចនឹងជំទាស់ថា នេះគឺជាលទ្ធិកម្មវាសនា ប៉ុន្តែនេះគឺជាការពិត។ លទ្ធិកម្មវាសនាតម្រូវអោយយើង អង្គុយចុះហើយមិនធ្វើអ្វីទាំងអស់ តែកម្មវិញ ដួចដែលបានរៀបរាប់មកខាងលើអញ្ចឹងគឺមានន័យថា ‘ការធ្វើ’ ការខំប្រឹងប្រែងរបស់យើងគឺជាអ្នកកំណត់យើងថាជាអ្វី និងទៅជាអ្វី ហេតុដួច្នោះហើយ នៅទីនេះគឺគ្មានទេ បន្ទប់សំរាប់ការរួញរាចិត្ត និងលទ្ធិកម្មវាសនា។

ការឃើញតាមគុណតំលៃត្រឹមត្រូវនៃកម្មនឹងបង្ហាញយើងអោយដឹងថា ស្ថានភាពនីមួយឭដែលកើតមាន ទ្បើងដោយសារទង្វើពីអតីតជាតិរបស់យើង គឺជាឱកាស៖​ (១) ដើម្បីរៀនពីបទពិសោធន៍ និងយកឈ្នះ ភាពខ្សោយ (២) ដើម្បីរៀនដាក់ខ្លួន ទោះបីជាកម្មរបស់យើងបានដាក់យើងនៅក្នុងស្ថានភាពមួយដែល សម្បូណ៍ទ្រព្យសម្បត្តិក៏ដោយ។ ការដឹងថាទង្វើខុសឆ្គងក្នុងជាតិនេះតម្រូវអោយសងវិញនៅជាតិក្រោយ នឹងជួយអោយយើង អាចជៀសផុតពីការបណ្តែតបណ្តោយជាថ្មីម្តងទៀតក្នុងភាពល្ងង់ខ្លៅនេះ។

សកម្មភាពផ្សេងឭរបស់យើង ធ្វើអោយជីវិតរបស់យើងស្មុគស្មាញ ធ្វើអោយការយល់របស់យើងចុះខ្សោយ និងមានការភាន់ច្រលំ ដែលការទៅអោយដល់ការមើលឃើញតាមគុណតំលៃនៃជំហរបច្ចុប្បន្នរបស់យើង ថាដោយរបៀបណានិងហេតុអ្វីនោះ គឺស្ទើរតែមិនអាចទៅរួច។ អាថ៌កំបាំងរបស់កម្មគឺជ្រាលជ្រៅណាស់។ មានតែដួងព្រលឹងដែលបានបំភ្លឺនិងភ្ញាក់រឮកតែប៉ុណ្ណោះ អាចមើលឃើញពីគម្រោងការនេះបាន។

សន្តបុគ្គលពន្យល់ថា កម្មគឺមានបីប្រភេទ៖ កម្មថ្មី ផលកម្ម និងកម្មបំរុង។ កម្មគឺប្រៀបដួចជាការសាបគ្រាប់

ពូជអញ្ចឹង។​ មុនពេលដាក់វាចូលទៅក្នុងដី កសិករមានសិទ្ធជ្រើសរើសពូជអ្វីដែលគាត់ពេញចិត្ត ប៉ុន្តែបន្ទាប់ ពីសាបព្រួសរួចហើយ គាត់មិនមានជម្រើសទៀតទេ។ នៅពេលនោះមកដល់ គាត់ច្បាស់ជាទទួលបាននូវអ្វី ដែលគាត់បានសាបព្រួស ហើយរស់នៅដោយពឹងផ្អែកទៅលើផលដែលគាត់បានប្រមូល រហូតដល់រដូវ បន្ទាប់។ រឿងរាវនៃពូជកម្មក៏ស្រដៀងគ្នានេះដែរ។ មុនពេលបញ្ចេញសកម្មភាព គឺយើងមានជំរើសក្នុងការ សម្រេចចិត្ត ប៉ុន្តែលទ្ធផលនៃរាល់ទង្វើរបស់យើង នឹងជាផលដែលយើងត្រូវទទួលបាននៅជាតិខាងមុខ។ សកម្មភាពពីអតីតកាលរបស់យើងមួយចំនួនមកជាមួយយើ​​ងជាផលកម្ម។ សកម្មភាពទាំងនោះកំណត់ គ្រោងជីវិតរបស់​យើង កំណត់បរិស្ថានរបស់យើង ហើយវាបង្កើតក្តីសង្ឃឹមនិងសេចក្តីប្រាថ្នារបស់យើង ដែលយើងខ្លួនឯងជាអ្នកជំរុញខ្លួនឯង។ ច្បាស់ណាស់ថា ពួកវាបញ្ជូនរាល់សកម្មភាពទាំងទ្បាយរបស់យើង ដែលយើងទទួលផលពីរាល់អំពើទាំងទ្បាយរបស់យើង។ ខណះពេលដែលយើងកំពុងស្វែងរកជោគវាសនា របស់យើង ដែលយើងត្រូវតែទទួលរង យើងក៏កំពុងតែកំណត់ទិសដៅនៃខ្សែជិវិតអនាគតរបស់យើង​តាម រយះរាល់សកម្មភាពរបស់យើង និងសេចក្តីប្រាថ្នាក្នុងជាតិនេះផងដែរ។ ដួច្នោះ គឺយើងកំពុងធ្វើសកម្មភាព ពីរយ៉ាង៖ (១) ស្វែងរកជោគវាសនាពេលបច្ចុប្បន្ន (២)​ បង្កើតជោគវាសនាពេលអនាគតរបស់យើង។ ជោគវាសនាទាំងពីរនេះគឺលាយទ្បំច្របូកច្របល់គ្នា ធ្វើអោយយើងហាក់ដួចជាពិបាកបែងចែកមួយណាថា ជាមួយណាណាស់។ ប៉ុន្តែជាមួយនឹងការភ្ញាក់រឮក គឺយើងអាចបែងចែកវាបាន។

តែនៅមានកម្មមួយប្រភេទទៀត ដែលគេក៏អាចឆ្លុះបញ្ចាំងវាតាមរយះការធ្វើការរបស់កសិករ។ ដួចដែល បានរៀបរាប់ពីមុន គាត់រស់នៅដោយពឹងផ្អែកលើផលដំណាំដែលគាត់ប្រមូលបាន។ ប្រសិនបើគាត់រកបាន ច្រើនលើសលប់ គាត់ទុកវាខ្លះសំរាប់ប្រើប្រាស់ក្នុងពេលអនាគត ដើម្បីបំពេញតម្រូវការរបស់គាត់ក្នុងរយះ ពេលរាប់ឆ្នាំទៅមុខ។ កម្មរបស់យើងក៏ដួចគ្នាដែរ។ កម្មថ្មីមួយចំនួនដែលយើងប្រមូលបាននៅចុងបញ្ចប់នៃ ជាតិនីមួយឭ គឺទុកនៅមួយទ្បែក រឺទុកក្នុងកម្មបំរុង ដើម្បីត្រៀមរៀបចំនៅពេលដែលយើងទូទាត់កម្មចាស់ ហើយប្រសិនបើយើងមិនបានបង្កើតកម្មថ្មីនៅក្នុងជាតិនេះទេ តែវាហាក់ដួចជាមិនសូវមាន។

នេះគឺជាការពិពណ៌នាយ៉ាងសង្ខេបអំពីកម្ម ដែលយើងអាចនឹងយល់ពីដំណើរការដ៏ស្មុគស្មាញរបស់វា។ កម្ម កើតទ្បើងពីអន្ទាក់ដ៏សាំញ៉ាំ ដែលគ្រប់រូបភាពនៃការបង្កើតទាំងអស់ត្រូវជាប់នៅក្នុងនោះ និងមិនអាចរកផ្លូវ ចាកចេញបានទ្បើយ។ គ្រប់ទ្រឹស្តីដែលមនុស្សយើងប្រើដើម្បីរំដោះខ្លួនគឺគ្មានប្រយោជន៍។ ពួកគេអានគម្ពី សាសនា សិក្សាទស្សនះវិជ្ជា ច្រៀងចំរៀងថ្វាយព្រះ ប្រារព្ធបុណ្យសាសនាផ្សេងឭ បន់ស្រន់រូបបដិមារស័ក្តិ សិទ្ធិ ទៅវិហារស្តាប់ធម៌ សូត្រធម៌ ដង្ហែរក្បួនសាសនា តមអាហារ អោយទាន ប្រតិបត្តិតាមក្រមសីលធម៌ ធ្វើអំពើសប្បុរសនានា ហើយគិតថាតាមវិធីទាំងនេះ ពួកគេអាចនឹងរួចរំដោះបាន។ ទាំងនេះគឺជាការប្រព្រឹត្ត ត្រឹមត្រូវនិងមានប្រយោជន៍ តែពួកគេមិនដោះលែង ហើយទាញយកដួងព្រលឹងចេញពីរង្វង់កម្មទៀតផង។

ពិតណាស់ អ្នកលះបង់បែបនោះនឹងទទួលបានរង្វាន់ ទោះបីជាគេបានទៅដល់ពិភពផ្កាយដើម្បីរីករាយ ជាមួយនឹងរង្វាន់ទាំងនោះក៏ដោយ ក៏ពួកគេត្រូវត្រទ្ប​ប់មកកើតក្នុងភពផែនដីនេះវិញដដែល បន្ទាប់ពីពេល សប្បាយរីករាយត្រូវបញ្ចប់។

តើមានច្រកចេញដែររឺទេ? ចំលើយគឺមាន។
គឺមានតែព្រះគ្រូឥតខ្ចោះនិងពាក្យតែប៉ុណ្ណោះ
គឺជាមិត្តពិតទាំងពីររបស់អ្នក។
ចូរ អោយចិត្តរបស់អ្នកទៅពួកគាត់
ហើយបោះបង់ចោលអ្វីឭផ្សេងទៀតពីវា។
Saomi Ji

ទាំងព្រះគ្រូជាម្ចាស់និងពាក្យ គឺតំណាងអោយអំណាចវិជ្ជមាន ហើយឈោងចាប់យើងពីភពព្រលឹងវិញ្ញាណ ដើម្បីរំដោះដួងព្រលឹងរបស់យើងពីអន្ទាក់កម្មនេះ។ ប្រសិនប់យើងទាក់ទងពួកគាត់ ធ្វើអោយមានសេក្តី ស្រលាញ់កាន់តែខ្លាំងចំពោះពួកគាត់ ធ្វើអោយខ្លួនយើងមានតំលៃក្នុងការដើរតាមពួកគាត់ ពេលនោះយើង នឹងអាចឆ្លងកាត់ពិភពអវិជ្ជមានបានក្នុងការសេពគប់ជាមួយពួកគាត់ ហើយដួច្នោះគឺយើងអាចបំបែកចំណង កម្មទាំងអស់បាន។
The Inner Voice



No comments:

Post a Comment