Friday, December 15, 2023

ចក្រា Chakra ការតាំងសមាធិ Meditation

វាចារម្ចាស់ប្លុកនេះ ​៖ ដោយសារ មានសាសនាធំៗរាប់សិប ទូទាំងសកលលោកដែលកំពុងតែមាន ឥទ្ធិពលលើប្រជាជនកម្ពុជា ខណៈដែលប្រជាជនកម្ពុជា ប្រមាណជា ៩៨ % គោរពព្រះពុទ្ធសាសនា នោះ នាំឲ្យមាន បណ្តាជននានា នៅកម្ពុជា កេងចំណេញ ក្នុងការរកស៊ី ស្វែងរកចំណូល ពីការ តាំងសមាធិ ដោយ បង្កើតជា មជ្ឃមណ្ឌលតាំងសមាធិ ជាសមាគមន៍ ជាអង្គការ ជាស្ថាបនរដ្ឋ ដែលការតាំងសមាធិទាំងនោះ មានចម្រុះ ដោយក្រុមទី ២ ធ្វើ បែប ព្រះពុទ្ធសាសនា ដោយ យកគំរូតាម ព្រះពុទ្ធអង្គ កាលទ្រង់តាំងសមាធិ ចំណែក មនុស្ស ក្រុមទី ២ យកលំនាំបែប សាសនាហិណ្ឌូ គឺតាំងសមាធិបែប យូគី Yugi ឯអ្នកកាន់សាសនាគ្រឹស្តិ ជាមនុស្សក្រុមទី ៣ គេតាំងសមាធិបែប គ្រឹស្តិ។ មនុស្សក្រុមទី ៤ ដែលបំរើផ្នែក សុខាភិបាល តាំងសមាធិបែប គ្រូពេទ្យ។ មនុស្ស ក្រុមទី ៥ យកលំនាំសមាធិ បែប មនោមយិទ្ធិ The Will Power ដោយយកលំនាំបារាំង បកប្រែបញ្ជូនភាសា ព្រះពុទ្ធសាសនា រួចកុហក បោកប្រាស់គេថា ជាស្នាដៃខ្លួនឯង យកតាមលំនាំព្រះពុទ្ធសាសនា ដែលតាមការពិត នោះជា កម្លាំងដួងចិត្ត De pouvoir Volonte របស់ជនជាតិ បារាំង...ដូច្នេះ វិធីសាស្រ្តបែបផ្សេងៗគ្នា តើគេធ្វើម៉េចដឹងថា ជោគជ័យ ឬ មិនជោគជ័យ? គេថា ទាល់តែ បង់លុយចូលរៀន​វគ្គតាំងសមាធិ បានមានគ្រូគេបង្រៀនត្រឹមត្រូវ កន្លែងខ្លះថាបង្រៀនតាំងសមាធិ គឺ Free មិនគិតលុយ អ្នកខ្លះសាកល្បងច្រើនសាលា តែរកវិធីមួយណាដែលខ្លួនបានជោគជ័យ មិនទាន់ឃើញ ដោយសារ គ្មាននិស្ស័យ Without Nature or No Contemperament បានជាមិនជួបគ្រូល្អ !!  អ្នកណាដែលមានអាន ក្នុង ប្លុកនេះ គឺជា មនុស្សមាន និស្ស័យ ព្រោះបើគ្មាននិស្ស័យ គ្មានកម្មាទេ មនុស្សមិនអាចជួបគ្នាបានទេ !!!

អ្នកណាឡើយមាននិស្ស័យជាមួយខ្ញុំបាទ យើងនឹងជួបគ្នានៅតាម Facebook or Telegram ឬ នៅ Cambodia Satsang Center នៅភ្នំពេញ ដើម្បី រៀបរាប់អំពី ការលំបាកក្នុងការតាំងសមាធិ ការចំណាយលុយច្រើនដើម្បីរៀនការតាំងសមាធិ ការបរាជ័យក្នុងការតាំងសមាធិ ជោកគជ័យនានាក្នុងជីវិតកន្លងមកទាក់ទាក់ទងការតាំងសមាធិ....

បទយកការណ៍ ៖ សមាធិឈ្មោះ "ចក្រា" អាចព្យាបាលជំងឺខ្លួនឯង និងអ្នកដទៃ សមាធិបែបវិទ្យាសាស្រ្តម្យ៉ាង ឈ្មោះ ចក្រា អាចព្យាបាលជំងឺខ្លួនឯង និងអ្នកដទៃ ដោយមិនប្រើប្រាស់ថ្នាំពេទ្យ៖
*អី្វទៅជាចក្រា ទាំង៧ ?
  1. ចក្រាទី១ គឺ Root chakra (ចក្រាឬស មានពណ៏ក្រហម): ជាមណ្ឌលមូលដ្ធានគ្រឹះ នៃថាមពលដែលគ្រប់គ្រងលើតំរូវការនៃ ការរស់រានមានជីវិត ភាពរឹងមាំ និង សុវត្ថិភាព រាយកាយ។ 
  2. ចក្រាទី២ គឺ Sacral chakra(សេក្រល ចក្រាមានពណ៏ទឹកក្រូច): ជាមណ្ឌលដែល គ្រប់គ្រងទៅលើអារម្មណ៍ វាបង្កើតនូវការ ចូលចិត្ត រឺ មិនចូលចិត្ត ភាពត្រេកត្រអាល និង ទំនាក់ទំនងសង្គម ។ 
  3. ចក្រាទី៣ គឺ Solar plexus chakra(ចក្រា ព្រះអាទិត្យមានពណ៏លឿង): ជាមូលដ្ធាន នៃការយល់ដឹងពីខ្លួនឯងរបស់យើង ភាពជា បុគ្គល សុច្ចរឹតភាព ឆន្ទះ និង ផលិតភាព។ 
  4. ចក្រាទី៤ គឺ Heart chakra (ចក្រាបេះដូង មានពណ៏បៃតង): ជាមណ្ឌលដែល គ្រប់គ្រងលើក្តីស្រលាញ់ អធ្យាស្រ័យ និង មេត្តាចិត្តចំពោះខ្លួនឯង ចក្រវាល និងផ្សេង ៗទៀត។
  5. ចក្រាទី៥ គឺ Throat chakra(ចក្រាបំពង់ក មានពណ៏ខៀវផ្ទៃមេឃ រឺ ខៀវខ្ចី):ជាមណ្ឌល ប្រភពនៃថាមពលក្នុងការទំនាក់ទំនង ការ បញ្ចេញភាពច្នៃប្រឌិត និង ជាកន្លែងដែល យើងអាចបញ្ជូនពត៌មានក្នុងចិត្តយើង ចេញទៅក្រៅផងដែរ។
  6. ចក្រាទី៦ គឺ Thirds eyes chakra (ចក្រា ភ្នែកទី៣មានពណ៏ខៀវចាស់): ជាមណ្ឌល ដែលគ្រប់គ្រងទៅលើការទទួលបាន ញានដឹង នៃពត៏មាន និង ការស្រមើស្រមៃ។ 
  7. ចក្រាទី៧ គឺ Crown chakra (ចក្រាម្កុដមាន ពណ៏ស្វាយ):ជាមណ្ឌលថាមពលដែលអាច អោយយើងភ្ជាប់ទំនាក់ទំនងទៅចក្រវាល ទាំងមូល អាទិទេព ជាដើម។
ចក្រាទាំង ៧ គឺជាមណ្ឌលនៃថាមពលសំខាន់ៗនៅក្នុងរាងកាយរបស់យើង នៅពេលចក្រារបស់យើងបើក,ថាមពលអាចដំណើរការឆ្លងកាត់តាមមណ្ឌលនីមួយៗដោយរលូន ដំណើរការនេះហើយអាចអោយយើងទទួលបាន សុខ សុខមាលភាព ក្នុងសារពាង្គកាយ ចិត្តគំនិត និង ខាងវិញ្ញាណ។
** ចក្រាទាំង ៧ មានអ្វីខ្លះ និង ដំណើរការយ៉ាង
ដូចម្តេច ? វាដំណើរការចាប់ផ្តើមពី ចក្រាទី ១ ឡើង ទៅចក្រាទី ៧.

វីដេអូ​អំពី ចក្រា ការដកដង្ហើម ៧ដំណាក់កាល ជួយឲអ្នកមើលឃើញអ្វីដែលមិនធ្លាប់មើលឃើញ វីដេអូចក្រា វីដេអូទី ២ សម្លេងនាំសមាធិ របៀបសមាធិ៣យ៉ាងនំាភាពស្ងប់និងចំរើនផ្លូវញាណ by បារមីស្រុកខ្មែរមហានគរ របៀបធ្វើសមាធិនៅផ្ទះ | ស៊ន សារ៉ុង របៀបធ្វើសមាធិដបូងងាយៗសម្រាប់អ្នពុំទាន់ចេះ ខ្ញុំសមាធិ រាល់ព្រឹក 200ថ្ងៃ (អ្វីដែលខ្ញុំបានរៀន) សម្មាធិ (មូលដ្ឋានគ្រឹះនៃការធ្វើសមាធិ)​ | foundation of khmer meditation កំណត់ទុក្ខ ផលនៃទុក្ខ រំលត់ទុក្ខ ចេញចាកទុក្ខ How to know suffering អ្នកគ្រូ ឡុង ចិន្តា 29-11-2021

No comments:

Post a Comment