Friday, June 30, 2023

ផ្លូវព្រះធម៍ The Way to God

គ្រប់យុគ្គសម័យ គ្រប់ពេលវេលា មានព្រះពោធិសត្វទ្រង់យាងមកផែនដីដើម្បីផ្សព្វផ្សាយព្រះឪវាទនៃព្រះសច្ចៈ ដោយមានជំនួយពី ព្រះមេត្តា(Grace of God) ជនទាំងឡាយណាដែលទទួលព្រះមេត្តា នោះព្រះពោធិសត្វនឹងបង្ហាត់បង្ហាញជាបន្ថែមនូវ សីល និងធម៍ ព្រមជាមួយនឹងក្រិតក្រមធម៍វិន័យផង។

ដោយកត្តាខាងលើ សាវគ្គដែលមានកំណើតលើផែនដី ឈានជើងដើរចូលទៅទ្វារសំដៅទៅរកព្រះសច្ចៈ យ៉ាងដូច្នេះថា៖

ចូរចោលអ្វីមិនពិត ចាប់យកអ្វីដែលពិត
ចូរចោលអ្វីខ្មៅងងឹត ចាប់យកពន្លឺ
ចូរចោលអ្វីដែលវិនាស ចាប់យកអមតៈជាជំនួស
Upanishad

ថ្ងៃនេះ អ្នកនូវមានជីវិត ថ្ងៃស្អែក អ្នកស្លាប់ អ្វីៗក្លាយជាសុបិន្តធំមហិមារ តែអ្វីដែលមិនមែនជាការ ពិត លាក់បាំងពីខាងក្រោយខ្នង នោះគឺព្រលឹងមិនបានស្លាប់ទេ ជាធាតុអមតៈ។ អ្នកមកយកកំណើតលើ ផែនដីដើម្បីសម្តែងជាតួរអង្គក្នុងគ្រាមួយដែលគេបានកំណត់ ជាតួរសំដែងដែលព្រះជាអ្នកដឹកនាំការសម្តែង អ្វីដែលអ្នកត្រូវធ្វើគឺត្រូវគិតដល់ព្រះ និងគិតដល់ផ្លូវដែលព្រះទតឃើញ។ ភាពអំណួត ភាពឡូយ កំហឹង និងអាកប្បកិរិយាមួយចំនួនដែលគិតតែពីខ្លួនឯង គឺជាទង្វើររារាំងដល់ការចម្រើនធម៍ ជាអំពើរដែល រារាំងការរត់គេចចេញពីការឈីចាប់របស់ព្រលឹង។ អ្វីដែលជាការចូលចិត្តរបស់អ្នកក្នុងជាតិនេះ គឺជាផល ដែលបានមកពីជាតិមុនៗ ក្នុងជាតិនេះ អ្នកធ្វើអំពើរសម្រាប់បន្តជាផលទៅមុខទៀត។ បែបនេះគឺជាការចាប់ព្រលឹងដាក់គុក បែបនេះ មិនអាចឲ្យព្រលឹងរត់រួចពីផ្លូវគ្រោះសំដៅផ្លូវដ៍មានសេរីជាអមតៈឡើយ។ កាលណាអ្នកនូវតែមានអារម្មណ៍ចង់សង្កត់គ្របទៅលើអ្នកដ៍ទៃ ឬ មួយអ្នកចង់ប្រាប់គេថា អ្នកមានអំណាច ខ្លាំងកម្រិតណា ទោះជាមានក្នុងចិត្ត ទោះជាបញ្ចេញចរិកបែបណាក្តី បែបនេះគឺអ្នកមិនអាចរកឃើញសេរី ភាពពិតប្រាកដឡើយ។

គ្មានផ្លូវណាត្រឡប់ទៅឋានព្រះវិញទេ បើជុំវិញក យើងរុំព័ទ្ធដោយចំណងក្នុងលោកិយ។ បើពេល ស្លាប់ទៅមិនទាន់បានសម្រេចបំណង អ្នកត្រូវមកយកកំណើតម្តងទៀតដើម្បីមកសម្រេចបំណង។ បំណង ប្រាថ្នាដែលយើងមាន មានកំលាំងខ្លាំងក្លាណាស់ តែព្រះរាជបំណង(Divine Will) មានកំលាំងខ្លាំងក្លាជាង គេបង្អស់។ បើសិនជាអ្នកច្រានចោល កុំឲ្យមានបំណងលោកិយរុំជុំវិញក ដែលជាហេតុនាំមានកំណើតជា ថ្មី នោះព្រះរាជបំណងនឹងនៅជាមួយអ្នក និងតាមជួយអ្នក បើសិនជាអ្នកមានប្រាថ្នាបែបនេះ។ ផ្លូវម្ខាងដែលមានក្នុងចក្រវាឡនេះ គឺជាផ្លូវតាមជ្រលងភ្នំ ងងឹត ល្ងង់ សូន្យ ផ្លូវមួយទៀតគឺភ្លឺ មានពន្លឺជាអនន្ត ជាពន្លឺ នៃព្រះបញ្ញា(Wisdom) ឆាកជីវិតលើផែនដីជាចក្រវាឡនេះពោរពេញដោយរឿងសោកសៅ អ្នកផុត លែងមានសោកសៅ ទាល់តែពេលណាអ្នកទៅដល់ឋានព្រះឥន្រ្ទយ៍(Divine)។ គ្មានការងារណាដែលល្អ សំខាន់ទេ បើសិនជាការងារនោះនាំយើងឃ្លាតចាក ការគិតពីផ្លូវព្រះធម៍ ចាកឃ្លាតការតាំងសមាធិ ចាកពី កិច្ចការដើម្បីព្រះ។ អ្វីៗសុទ្ធតែមិនពិត ចូរចាប់យកព្រះសច្ចៈ ចូរជម្រះចោលចំណង់លោកិយ ដោយការធ្វើ សមាធិ និងតាមរយៈការចូលរួមជាមួយព្រះពោធិសត្វ។ កុំបំផ្លាញខ្លួនឯង កុំចំណាយពេលវេលាជាមួយនឹង លោកិយនេះ។ កុំចាញ់បោកលោកិយ កុំចាញ់បោកការលួងលោម ចូរតាំងចិត្តធ្វើ សម្រាន្ត (Simran) មិនថា ពេលណា ទោះជាអ្នកកំពុងបំពេញការងារនៅខាងក្រៅក្តី។ មេគោ វាមិនដែលបញ្ចេញសញ្ញាព្រួយ បារម្ភរឿងកូនវា ពេលណាវាកុំពុងស៊ីស្មៅ តែពេលណាកូនគោវាមកជិតមេវា វានឹងស៊ីស្មៅដូចមេវាដែរ។ យើងគឺជាសាវគ្គនៃព្រះ មិនថាយើងជាប់រវល់ជាមួយកិច្ចការខាងក្រៅ តែយើងនូវតែផ្ចង់អារម្មណ៍នូវខាងក្នុង ជាមួយនឹងព្រះ ជាមួយនឹងការធ្វើ ស៊ីមរាន្ត។ ព្រះនឹងអន្ទងយើង ឲ្យយើងមានសេចក្តីស្រលាញ់ និងមានចិត្ត ចង់តាំងសមាធិ។

ចក្រវាឡនេះនឹងមានដំណើរការឡើង ចុះ ទៅតាមសង្វាក់ បែបនេះ តើមនុស្សម្នានឹងមើលទិស តំបន់បែបម៉េច?។ អ្នកមិនអាចកំណត់មានអារម្មណ៍ផ្ទាល់ខ្លួន តាមទំលាប់ តាមបរិដ្ឋានជុំវិញ តាមការសុំក្រុមគ្រួសារ ឬតាមប្រទេស តាមច្បាប់អន្តរជាតិ តែអ្នកត្រូវតាមសម្លេងណែនាំរបស់ព្រះសច្ចៈដែលមានក្នុង ខ្លួនរបស់អ្នក។

ព្រះសច្ចៈ មិនមែនជាទ្រឹស្តី មិនមែនជាប្រព័ន្ធលទ្ធិដែរ ព្រះសច្ចៈមានទំនាក់ទំនងដ៍ជាក់លាក់ជាមួយនឹងព្រះដ៍ពិត (Truth with Reality) ។ សម្រាប់មនុស្ស ព្រះសច្ចៈ គឺសំដៅអ្វីដែលមនុស្សមិនអាច យល់បានថាខ្លួនជាអ្នកណា ព្រលឹងគឺជាព្រះសច្ចៈ ព្រលឹងគឺជាដំណក់ទឹកនៃព្រះ។

ការសប្បាយលើលោកិយដែលមនុស្សប្រាថ្នាចង់បាន ដែលមនុស្សមិនបានគិតពីផលវិបាកត្រឡប់ វិញ ទាំងអស់ជាប្រភពនាំគេមានការឈីចាប់តបវិញ គឺមនុស្សជួបប្រទៈដោយខានមិនបាន។

អ្វីដែលមនុស្សមានការឈីចាប់ក្នុងបេះដូងគឺជាផលដែលបានមកពីអ្វីដែលគេបានសាង បើសិនជា មនុស្សបោះបង់ចោលចំណងលោកិយ យើងចាប់យកព្រះបរមគ្រូ(Guru) នោះបេះដូងគេមិនមានការឈី ចាប់ខ្លាំងក្លាពេកទេ។

ចូរចាំ កាយ វាចារ ចិត្តល្អ គឺជាផ្លូវទៅរកព្រះធម៍(Way). ដូច្នេះ ចូរវាចាកការសប្បាយនាំឲ្យមានទុក្ខ មានទោស ចាប់យកការសប្បាយក្នុងការធ្វើធម៍ នឹងចាប់យកឪកាសដែលយើងមិនដែលមាន។ កាលណា អារម្មណ៍យើងគិតរឿងព្រះជាធំ នោះការគិតរឿងលោកិយទៅជាតូច កាលណាគិតរឿងអាណាចក្រធំ នោះ ការគិតរឿងពុទ្ធចក្រទៅជាតូច។ កាលណាវិញ្ញាណយើងគិតបានប្រសើរឡើងៗ នោះយើងកាន់តែកៀក ជាមួយនឹងអតីតកាលរបស់យើង។ នេះជារឿងធម្មតាទេ ដោយសារពេលណាយើងមានទំនាក់ទំនងជាមួយ នឹងមនុស្សជុំវិញខ្លួនក្នុងលោកិយ យើងមិនបានធុំក្លិនទឹកអប់នៃព្រះវិញ្ញាណ (Spirit ព្រះធម៍) យើងមានតែ ហិតក្លិនលោកិយខាងក្រៅ បែបនេះ មកពីអ្នកមានវិញ្ញាណស៊ាំជាមួយនឹងបរិស្ថាន ជាមួយរូបកាយ ជាមួយ នឹងបេះដូងបែបនេះ។ មនុស្សលោកយើង មើលឃើញគុណសម្បត្តិ ដោយតាមការគិត តាមការនិយាយ តាមការប្រើប្រាស់ តាមការសប្បាយជាមួយសម្បត្តិលោកិយ គឺគេមិនអាចបោះបង់ចោល វាចាកឆ្ងាយបាន ឡើយ។

កុំបន្តត្រេកត្រអាលជាមួយនឹងការសប្បាយផ្លូវអារម្មណ៍ កុំងប់ជាមួយនឹងអំណួត ចូរបែររកសំដៅទ្វារ ទ្វារនាំទៅដល់ការរួចរំដោះ ទ្វារនាំរួចផុតពីការជាប់គុកច្រវ៉ាក់។ ចំណង់ និងអំណួត គឺជាការកាត់ផ្តាច់ខ្លួន យើងជាមួយនឹងព្រះមេត្តាធម៍។ ព្រះប្រទានមេត្តាធម៍ ដល់ជនណាដែលសំលាប់អំណួតក្នុងខ្លួន។ ភាគច្រើនមនុស្សយើងមិនសូវជារីករាយជាមួយអ្វីដែលខ្លួនមាន តែមានតែមនុស្សឆ្កួតដែលគេមិនរីករាយជាមួយ លទ្ធផលប្រសើរនូវនាទីចុងក្រោយ។

ពេលណាចិត្តធ្វើទុក្ខ បើសិនជាយើងដឹងខ្លួនទាន់ យើងធ្វើតាមការណែនាំរបស់ព្រះបរមគ្រូ យើងថ្វាយខ្លួនឲ្យព្រះ ពេលនោះយើងអាចសង្រ្គោះខ្លួនបាន ដោយមិនគិតរឿងអាក្រក់ៗ គិតរឿងអពមង្គល និង រឿងមិនគម្បីមួយចំនួនរលាយអស់។

តែ បើពេលណាចិត្តវាធ្វើទុក្ខ ហើយយើងធ្វើតាមអំពើចិត្ត សម្រួលតាមចិត្ត ឬមួយប្រឆាំងជំទាស់ ចិត្ត ចេះតែគិតជ្រៅទៅៗ ចេះតែស្មុគស្មាញទៅៗ នឹងនាំអ្នកកាន់តែពិបាកចិត្ត គ្មានដំណោះស្រាយ គឺមាន តែនាំទៅរកអំពើអាក្រក់តែប៉ុណ្ណោះ។ ដូច្នេះបើសិនណាជាអ្នកបណ្តោយតាមចិត្ត ឲ្យចិត្តវាបកស្រាយមុន អ្នកនឹងធ្វើទង្វើរមួយដែលអ្នកមិនចង់ធ្វើ ដោយសារតែការបកស្រាយរបស់ចិត្តវាសមហេតុផលជាង។

ដោយសារមនុស្សមានពិសោធន៍ មានការឈីចាប់ នាំឲ្យមនុស្សប្រឹងវិភាគរកហេតុផល ប្រឹងគ្រប់គ្រងខ្លួនឯង ប្រឹងកុំមានចំណងក្នុងលោកិយ ប្រឹងឲ្យមានសីល មានធម៍ក្នុងខ្លួន និងប្រឹងធ្វើសីល។

អ្នកណាគេមានសេចក្តីស្រលាញ់ព្រះក្នុងខ្លួន គេមានអារម្មណ៍ស្រួលខ្លួន ដូច្នេះ ចូរកុំឲ្យបាត់បង់បេះ ដូង អ្នកណាមានចិត្តជ្រះថ្លាស្រលាញ់ព្រះ មានការគោរពបូជាថ្វាយព្រះ គេកាន់តែខិតចូលជិតព្រះ។ ដោយ សារគេធ្លាប់មានការឈីចាប់ ធ្លាប់ទុកសោក គេកាន់តែមានឆន្ទះ កាន់តែមានចិត្តចង់ចូលទៅកៀកព្រះ បើ សិនជាគេមិនដាក់រេញ មិនដាក់ខ្សែបូ ទៅទីប្រយុទ្ធសម្រាប់ព្រលឹងទេ នោះអ្នករត់ប្រណាំងក៍មិនអាចរត់ ដឹងឈ្នះចាញ់ដែរ។

គ្រាដែលមនុស្សម្នាលើចក្រវាឡគេរវល់តែសប្បាយជាមួយនឹងអាណាចក្រនេះ ពួកគេមិនបានយក ចិតទុកដាក់ដល់ព្រះដែលជាអង្គគួរជាទីគោរពប្រតិបត្តិឡើយ។ គ្រាដែលពួកគេកំពុងមមាញឹកសប្បាយជា មួយនឹងការស្រលាញ់អាណាចក្រ តើអ្នកមានបានរវល់គិតដល់ព្រះជាទីស្រលាញ់ទេ?(Beloved) បើសិន ជាអ្នកនឹករលឹកគិតដល់ព្រះ អ្នកនឹងបានដឹងទាំងពីរបែបគឺ ទាំងរបស់មិនទៀង និងរបស់ដែលជាអមតៈ។ ចំណែកព្រះ ទ្រង់មានអ្វីៗទាំងអស់ គឺអ្វីៗទាំងអស់ មានក្នុងព្រហស្បទ្រង់ គ្មានអ្វីមួយដែលព្រះទ្រង់គ្មាន ឡើយ បើសិនជាអ្នកដាក់របស់ពីរ នៅជាមួយគ្នា គឺរបស់មួយមានអាយុខ្លី របស់មួយមានអាយុវែង ពិតណា ក្នុងពេលវេលាណាមួយ របស់ដែលមានអាយុខ្លី នឹងវិនាស នៅសល់តែរបស់ដែលមានអាយុវែងជាអនន្ត។

បើសិនជាមនុស្សនឹងធឹង កុំមានចិត្តអាត្មានិយម ធ្វើអ្វីក៍ដោយសុទ្ធតែមានបង្កប់នូវសេចក្តីស្រលាញ់ សុទ្ធតែមានការគិតដល់ព្រះ នោះព្រះនឹងនៅជាមួយគេ។ ពេលនោះ មនុស្សនឹងដឹងថា គេគឺជាមហាសាគរ នៃជីវិត ដែលគេគឺជាធាតុតូចមួយនៃមហាសាគរនោះដែរ។ កាលណាគេគិតដល់ព្រះ អារម្មណ៍វាយតម្លៃ ដែលចេញពីខ្លួនឯងទៅជាតូច ធៀបជាមួយនឹងវិសាលភាព នៃមហាសាគរនៃព្រះឥន្រ្ទយិ (Devine Presence)

ចូរកុំឲ្យការស្រលាញ់របស់អ្នកវារាយមាយ ព្រោះការស្រលាញ់រាយមាយ នាំឲ្យអ្នកមិនអាចសម្រេច គោលបំណងបានឡើយ។ ចូរគោះទ្វារជាប់រហូតជាប្រចាំ គោះដដែលៗ នោះទ្វារនឹងរបើក។ ចូរប្រាប់ពីការប្រាថ្នាតែមួយគត់របស់អ្នក ទៅតែព្រះបរមគ្រូតែមួយអង្គគត់។

អស់ជនណាគេសមាធិដល់ព្រះអង្គអញ ចេញពីបេះដួងស្មោះ
គេនៅជាមួយអាត្មាអញជារហូត
អាត្មាអញប្រទានដល់គេនូវមគ្គផលជាប្រចាំច្រើនអនេក
(ix.22)

មានព្រះឪវាទក្នុងគម្ពីរគ្រឹស្ត ដែលមានចែងក្នុង Bhagavad Gita យ៉ាងដូច្នេះថាៈ
ដំបូងឡើយ ចូរទៅឯឋានព្រះ ឋានដ៍មានពន្លឺរស្មី
អ្វីៗទាំងអស់ក្នុងឯឋាននោះ ជារបស់នៃអ្នករាល់គ្នា
(Matthew 6:33)

បើសិនជាអ្នកចង់បង្រួញផ្លូវព្រះធម៍ឲ្យខ្លីឆាប់បានទៅដល់ឋានព្រះ ដូច្នេះចូរប្រតិបត្តិតាមព្រះពុទ្ធឪវាទ តាមពុទ្ធិវិន័យដែលទេសនាដោយព្រះបរមគ្រូ។ ក្នុងពុទ្ធិចក្រ ព្រះបរមគ្រូទេសនាតែអ្វីដែលព្រះបាន ត្រាស់ដឹងទៅដល់សាវគ្គតែប៉ុណ្ណោះ។ ដូច្នេះរាល់ការប្រតិបត្តិទាំងអស់ ត្រូវតែយោងទៅតាមពុទ្ធិការ ដែល ពុទ្ធិការនោះបញ្ជូនមកព្រះបរមគ្រូ ដោយព្រះពុទ្ធ គឺដោយយោងទៅតាមការប្រាថ្នារបស់ព្រលឹងរបស់យើង មិនមែនព្រះគ្រូប្រកាសដោយខ្លួនឯងទេ គឺព្រះបរមគ្រូប្រកាសដោយព្រះអង្គ(ព្រះពុទ្ធ) បំណងនាំព្រលឹង ត្រលប់ទៅឋានព្រះដើមជាប្រភពវិញ។ ព្រះបរមគ្រូដែលដែលគេស្គាល់ថាជាព្រះនិងស្គាល់ថាជាព្រះពោធិ សត្វដ៍ពិតប្រទានដល់អ្នករាល់ៗគ្នាមានព្រះ អ្នកណាមានព្រះ អ្នកណាបែរទៅរកព្រះបរមគ្រូ គេមិនធ្លាក់ក្នុង ការបោកបញ្ឆោតឡើយ។

ទំនាក់ទំនងរវាងព្រះបរមគ្រូ និងសាវគ្គ គឺជាទំនាក់ទំនងអមតៈ គ្មានការថ្វាយខ្លួនដោយពេញលេញ ក៍គ្មានកំលាំងថាមពលខ្លាំងក្លាដែរ។ ទំនាក់ទំនងមនុស្សលោក កើតឡើយដោយសារតែការជម្រុញផ្ទាល់ខ្លួន គឺមានចរិកជាអត្មានិយម ទំនាក់ទំនងជាមួយព្រះ មិនកើតមានដោយសារសម្បត្តិលោកិយឡើយ គឺ កើតឡើងដោយសម្បត្តិក្នុងពុទ្ធិចក្រ គឺជាទំនាក់ទំនងកើតមកពីធម៍។ ពេលណាយើងដើរតាមព្រះពុទ្ធឪវាទ អ្នកនឹងធ្វើដំណើរដោយសុវត្ថិភាពសំដៅទៅរកការរួចរំដោះ។ ផ្លូវត្រឹមត្រូវនៃការរំដោះសង្រ្គោះគឺដើរតាម ឪវាទព្រះពោធិសត្វដែលទ្រង់មានគតិបណ្ឌិតនឹងជាអង្គដែលមានសេចក្តីស្រលាញ់ព្រះជាងអ្វីៗទាំងអស់ ព្រះពោធិសត្វជាអង្គគោរពប្រតិបត្តិដល់ព្រះបរមគ្រូ។ ដើម្បីបានដល់ឋានព្រះ អ្នកត្រូវតែព្យាយាមរកពេល ណាមួយសម្រាប់ការតាំងសមាធិ ត្រូវតែធ្វើខ្លួនឲ្យនៅតែម្នាក់ឯងគត់ជាមួយនឹងព្រះ កុំមានការគិតរំខាន កុំមានការខ្វល់ខ្វាយ កុំមានក្តីប្រាថ្នាច្រើនពេក កុំមានការចំណាយពេលវេលាគ្មានប្រយោជន៍ អ្នកត្រូវតែធ្វើ តាមពុទ្ធិឪវាទដើម្បីបានជួបព្រះ។

យើងបានដឹងរួចហើយថា ព្រះកាល់ ឬ ហៅថា ថាមពលអាក្រក់ មិនដែលភ្លេចអ្នកសោះឡើយ ការងាររបស់អ្នក គឺត្រូវដឹងរឿងនេះឲ្យច្បាស់ កុំភ្លេចថាអ្នកកំពុងមានខ្នោះនៅនឹងជើង។ ដូច្នេះដើម្បីរួចពីដៃ សត្រូវ អ្នកត្រូវតែនឹករំលឹកដល់ព្រះ ត្រូវតែមានសេចក្តីស្រលាញ់ដល់ព្រះ (ព្រះមិត្ត Friend) ដល់ព្រះបរម គ្រូ។

មួយវិញទៀត បើសិនជាអ្នកមានសង្រ្គាមជាមួយសត្រូវ នោះសត្រូវគេនឹងយកអ្វីដែលគេចង់បាន ពីខ្លួនអ្នក ជាមួយគ្នានោះ អ្នកបាត់បង់ឪកាសក្នុងការនឹករលឹកព្រះ ឪកាសមានសេចក្តីស្រលាញ់ដល់ព្រះ បរមគ្រូ។ រាល់ទង្វើ រាល់ការគិត ត្រូវមានព្រះនៅពីមុខជានិច្ចកាល។

ចូរកុំមានការគិតអ្វីក្រៅពីព្រះ ទោះជាការគិតពីក្រុមគ្រួសារ ទោះជាការគិតពីរឿងល្អ ឬការគិតពីរឿង អាក្រក់ក្តី។ ចូរមានការរំពៃគិតជានិច្ចតែទៅលើ ព្រះបរមគ្រូ។ ចូរកុំព្យាយាមការពារខ្លួនយើង ព្រោះមានព្រះ តាមជួយការពារអ្នក មានព្រះតាមជួយយកអាសារអ្នក។ តែ បើសិនជាអ្នកការពារខ្លួនឯង បើសិនជាអ្នក យកចិត្តទុកដាក់ពីរឿងខ្លួនឯង នោះព្រះនឹងទុកអ្នកឲ្យដឹកនាំថៃទាំខ្លួន ហើយអ្នកនឹងលែងមានអំណាច មាន តែព្រះ ដែលមានកំលាំងថាមពលជាងអ្វីៗ អ្នកណាៗទាំងអស់។

ចូរកុំមានការវាយតម្លៃអ្វីមួយដោយប្រើទស្សនៈផ្ទាល់ខ្លួន តែក្រោយបន្ទាប់ពីបានថ្លឹងថ្លែងគ្រប់ជ្រុង ជ្រោយ ចូរប្រាប់រឿងទាំងអស់ទៅព្រះ ចូរទុកព្រះជាអង្គកំចាត់ការសៅហ្មង សង្ស័យនានាវិញ។

បើគ្មានអ្វីនៅបាំងមុខទេ អ្នកអាចមានសញ្ជឹងគិតដល់ព្រះជាទីស្រលាញ់ក្នុងខ្លួនអ្នកផ្ទាល់ បើសិនជា មានអ្នកណាម្នាក់គេចេញពីអ្នកទៅ គេនិយាយអាក្រក់ពីអ្នកដើម្បីអ្នកមានការឈីចាប់ ចូរវេររឿងទាំងអស់ ទៅព្រះ។ បើសិនជាធ្វើបែបនេះ នូវមិនទាន់គ្រប់គ្រាន់ទេ នោះមានន័យថា ការស្រលាញ់ព្រះនូវមិនទាន់ គួរជាទីពេញចិត្ត គិតថា ព្រះកំពុងស្រលាញ់យើងខ្លាំង។ ចូរកុំខ្វល់ជាមួយនឹងអ្នកនិយាយដើមយើង។ ព្រះ មានបំណងនាំយើងទៅឋានព្រះវិញ ដូច្នេះមិនអាចមានអ្វីមករារាំងព្រះបំណងឡើង។

ចូរយល់ឲ្យច្បាស់ថា គ្មានអ្នកណាមួយជាអ្នកបង្កើតសត្វលោក អ្នកយល់ថា មនុស្សជាអ្នកបង្កើត សត្វលោក គឺគេមិនអាចទៅដល់ឋានព្រះ អ្នកដែលអាចទៅដល់ឋានព្រះ ទៅជួបព្រះ គឺជាអ្នកយល់ច្បាស់ ពីព្រះ គឺជាអ្នកមានសេចក្តីស្រលាញ់ព្រះ ដូច្នេះ ចូរច្បាស់លាស់អំពីសត្វលោក អ្វីក៍ដោយដែលអ្នកជួបប្រទះ ចូរកុំមានការជាប់ជំពាក់ ចូរកុំមានចំណងកម្ម ចូរកុំទុកចិត្តរបស់ទាំងនោះ។

ការជួបបញ្ហា ការមានជំងឺដង្កាត់គឺសុទ្ធតែមានន័យ គឺជាមេរៀនមួយសម្រាប់អ្នកដែលដើរតាមផ្លូវព្រះធម៍។ ការជួបជាមួយរឿងឈីចាប់ មិនមែនជាការបន្ទុកបង្អាក់ តែជាការជម្រុញ ជាការបង្ខំឲ្យយើងកាន់តែចូលកៀកគោលបំណងដើមយើង។ កាលណាយើងយកបទពិសោធន៍មកដាក់ក្នុងជីវិត យើងកាន់តែដឹង ច្បាស់អំពីអាណាចក្រ យើងកាន់តែដឹងថា យើងជាផ្នែកមួយនៃអាណាចក្រ បទពិសោធន៍ក្លាយជាមាគ៍ាដ៍ មានតម្លៃសម្រាប់ទៅឋានព្រះដ៍អមតៈ។

ក្នុងន័យខាងលើ ភាពសោកសៅគឺជាមិត្តដ៍ល្អ ដោយសារតែភាពសោកសៅបែបនេះ ដែលយើង ចាប់ផ្តើមស្វែងរកព្រះ ពេលណាមនុស្សចាប់ផ្តើមមើលឃើញពីភាពមិនល្អឥតខ្ចោះ ភាពមិនឋិតថេរ នៃអាណាចក្រនេះ ដូច្នេះបានជាមនុស្សផ្តើមរកភាពល្អឥតខ្ចោះនៃព្រះ។ ភាពមិនពិត ភាពសោកសៅ មិនមែន សម្រាប់កំចាត់មនុស្សទេ តែគឺជាវិធីធ្វើមនុស្សឲ្យដឹងពីអ្វីដែលមិនពិតចំពោះរបស់របរក្មេងលេងមួយនេះ អ្វី ដែលមិនពិតមានក្នុងអាណាចក្រ បែបនេះគឺគេងាកបែរទៅគិតពីព្រះ។ ការឈីចាប់គឺជាគ្រូបង្រៀនដ៍ល្អ ម្នាក់ បើសិនជាគេមានចិត្តចង់រៀនសូត្រ បើសិនជាគេជាមនុស្សដែលឆាប់ទទួលបាន។ តែការឈីចាប់វាជា រឿងអាក្រក់ណាស់ បើសិនជាគេជាមនុស្សស្ទក់ គ្មានចិត្តចង់រៀនសូត្រ។

រៀនសូត្រនូវអ្វីដែលអស្ចារ្យ ព្រោះវាជាជំហានសម្រាប់មានសេចក្តីស្រលាញ់ចំពោះព្រះ តែមិនត្រូវ អែរអង់ រារាទេ ព្រោះអ្នកមិនចាំបាច់សិក្សាលំអិត ក្នុងករណីដែលអ្នកគ្រាន់តែចាំបាច់មានព្រះក្នុងខ្លួន។

ដោយសារតែមនុស្សមានចិត្តមានៈអាត្មានិយម ទើបមនុស្សភ្លេចព្រះ។ គ្មានព្រះណាមកនូវក្នុងខ្លួន មនុស្សដោយឯកឯងទេ លុះណាតែមនុស្សនោះមានចិត្តចង់បានព្រះមកគង្គក្នុងខ្លួន។ បើសិនជាយើងអាច ធ្វើខ្លួនទៅជាមនុស្សដែលមិនអាត្មានិយម នោះគេនឹងរកឃើញព្រះ ព្រះគឺជាប្រភពនៃរាល់សត្វលោក អ្វីៗ ទាំងអស់ អ្នកណាដែលទទួលស្គាល់ព្រះ គឺដឹងថាមានព្រះជាការពិត គ្មានអ្វីមួយដែលមានវត្តមានដោយ គ្មានព្រះឡើយ បែបនេះគឺជារឿងមិនអាចទៅរួច។

ចូរកុំបោះបង់ចោលការភាវនាដល់ព្រះ( ស៊ីមរាន្ត) ទោះជាពេល ឈ ពេលអង្គុយ ឬពេលសម្រាកក្តី មនុស្សមិនត្រូវការអ្វីផ្សេងទេ ត្រូវការតែរឿងខាងលើ។ មនុស្សម្នាក់ៗមានតម្រូវការច្រើនណាស់ មនុស្សពិត ប្រាកដត្រូវការតែរបស់ម្យ៉ាង នោះគឺភាវនាដល់ព្រះជាប្រចាំ(ស៊ីមរាន្ត)។ បើសិនជាគេធ្វើបែបនេះបានគេលែងត្រូវការអ្វីទៀត។ ការធ្វើស៊ីមរាន្ត ដោយមិនខកខាន ចូរបង្កើនរយៈពេលជារហូតឡើងទៅដោយប្រើ កំលាំងថាមពលទាំងអស់ដែលមានក្នុងខ្លួនយើង។

ជាសាវគ្គ កាលណាគេដូរពីការគិតរឿងអាណាចក្រ មកជាការគិតរឿងពុទ្ធចក្រវិញ(ធ្វើស៊ីមរាន្ត) មានន័យថាគេធ្វើចិត្តគេឲ្យបរិសុទ្ធ។ កាលណាគេផ្ចង់អារម្មណ៍ក្នុងការតាំងសមាធិ គេបំរើព្រះដោយចិត្តជ្រះ ថ្លាបរិសុទ្ធ គេទទួលបានពរ បានមគ្គផលមកវិញ គឺរំដោះខ្លួនជារហូតអស់កាលតទៅ។

ជនណាដែលមិនស្លាប់ មុនពេលការស្លាប់ធម្មតាទេ គេនឹងមិនយល់ពីព្រះសច្ចៈឡើយ។ ចូរកុំជឿថា ព្រះចាកចេញពីអ្នក អ្នកលែងរឹងមាំ លែងខ្លាំងក្លា។ ការបោកបញ្ឆោតគឺជាធាតុតែមួយដែលបំបែកអ្នកចេញ ពីព្រះ អ្វីក៍ដោយដែលមានសុទ្ធតែជាធាតុបែកចេញពីធាតុព្រះ ខុសពីនេះជារឿងបោកប្រាស់ យើងមើល ទៅដូចជាព្រះបែកចេញពីយើង តាមការពិតទៅ យើងជាអ្នកបែកចេញពីព្រះ។

ចូរស្វែងរកព្រះ ទាន់ខ្លួននៅក្មេង ទាន់ខ្លួននៅខ្លាំង ដោយសារពេលយើងចាស់ទៅ ពេលយើងមានជំងឺដង្កាត់ យើងមិនអាចស្វែករកព្រះបាន។ ពេលនោះគឺមនុស្សចាប់ផ្តើមយល់ពីសារៈសំខាន់ពិតនៃ ឆាកជីវិត យល់ច្បាស់ពីពេលដែលរាងកាយចុះខ្សោយ ពួកគេចំណាយពេលវេលាក្នុងការថែរក្សាម៉ាស៊ីន ក្នុងខ្លួនជាជាងចំណាយពេលស្វែងរកព្រះសច្ចៈ(Reality).

ចូរកុំជឿ បើមានគេនិយាយថា អ្នកណាគិតដល់ព្រះជាប្រចាំ ដោយសារគេជាមនុស្សមិនរីករាយក្នុង ចិត្ត បែបនេះគឺជារឿងមិនអាចកើតឡើងរួចឡើយ។

ដូច្នេះ ចូរនឹកដល់ព្រះជានិច្ចកាល នៅតែជាមួយព្រះមួយព្រះអង្គ បើអ្នកតាំងខ្លួនជាព្រះ ព្រះនឹងនៅ ជាមួយអ្នក អ្នកនឹងមានពរ មានមគ្គផល គឺមានដល់ជនណាដែលគេមានព្រះ គឺព្រះនៅក្នុងខ្លួនអ្នកនោះ។ មានតែវិធីនេះតែមួយគត់ ដែលជាផ្លូវព្រះធម៍នាំគេទៅរកការរួចរំដោះខ្លួន។

ខ្ញុំស្ម័គ្របំរើព្រះគ្មានងាករេ
បំរើព្រះអង្គទាល់ពេលណាខ្ញុំស្រលាញ់ព្រះ
ពេលណាខ្ញុំស្រលាញ់ព្រះ
ខ្ញុំមានត្រចៀកអាចស្តាប់ឮបាន
ខ្ញុំមានភ្នែកអាចមើលឃើញបាន
ខ្ញុំមានដៃអាចចាប់កាន់បាន
បើខ្ញុំមានក្តីប្រាថ្នាចង់សុំដល់ព្រះ
ព្រះប្រទានដល់ខ្ញុំវិញហោង៕
Hadith Qudsi

No comments:

Post a Comment