Friday, June 23, 2023

កម្មា Karma

ការសម្តែងធម៍ទេសនាឡើងវិញ ជាសង្ខេប នៅថ្ងៃទី ២៤ ខែ មិថុនា ២០២៣ តាមលំអានដូចតទៅ៖
អ្វីជា កម្មា? What?
  • កម្ម ប្រែជា អំពើ Action អំពិអាច ជា កាយ  វាចារ ចិត្ត។ 
  • កាយ ៖ដូចជា ការវាយគ្នា ការច្បាំង ច្រាន បុក ជិះមូតូដេញបុកគ្នា ជិះមូតូ ទៅរៀន
  • វាចារ៖ មានដូចជា ការនិយាយ ការជេរ ការបង្រៀន ការសម្តែងធម៍ទេសនា និយាមដើរគេ
  • ចិត្ត ៖ គិតរឿងល្អ រឿងអាក្រក់ពី អ្នកដទៃ និយាយដើមគេ និយាយដើមគ្រួសារ ប្តី ប្រពន្ធ
  • កម្ម អាចជាកម្មល្អ អាចជា កម្ម អាក្រក់
Why ? ហេតុអ្វី បានជាមាន កម្ម? ម៉េចបានជា យករឿងនេះ មកទេសនា?
  • ជីវិតសត្វលោក ៨៤ ម៉ឺនជីវិត តែ មានតែ មនុស្សដែលអាចរំដោះខ្លួនបាន គឺ មានតែ កម្ម ល្អ ដែលគេមានរូបកាយជាមនុស្ស ។
  • ពាក្យបុរាណចែងថា អំពើអាក្រក់ងាយសាង តែអំពើល្អពិបាកសាង ដែលគេចង់សំដៅថា មនុស្សមិនអាចគេចផុតពី កម្ម ។
  • កម្ម ១ ផ្នែក ទូទាត់ជាតិនេះ កម្ម ផ្នែកដែលមិនទាន់ទូទាត់ ត្រូវធ្វើនៅជាតិក្រោយទៀត ពេលជាមួយគ្នា មនុស្ស បង្កើតកម្មថ្មីៗថែមទៀត ពីលើឃ្លាំងកម្មចាស់់ ។
  • ប្តីប្រពន្ធរៀបការជាមួយគ្នា គឺដោយសារ បំណុលកម្ម។ កូនៗកើតមក ក្នុងគ្រួសារ ១ គឺ ដោយសារបំណុលកម្មដែរ។
  • ឆាកជីវិតមនុស្សដូចជាការសម្តែងល្ខោន ចេញចូលៗ ដូរតួរចុះឡើងៗ ដល់នាទីចុងក្រោយ រឿងចប់ ត្រូវតែ រំសាយ លែងមានតួរ ដូចជាមនុស្ស ត្រូវតែ មកចាប់ជាតិថ្មី ក្នុង វាលវដ្តសង្សា
  • ជីវិតមនុស្សនៅលើផែនដី មានសារៈសំខាន់ ដោយសារ គ្រប់មនុស្សដែលស្លាប់ទៅ ត្រូវតែ មកយកកំណើតលើផែនដីនេះវិញ ដើម្បី មក ទូទាត់បញ្ជីកម្ម និង ជាឪកាសមនុស្សមានពេលបំពេញកម្មល្អ ដើម្បី កុំឲ្យមានកំណើតជា កងចក្រនៃការវិលកើត វិលស្លាប់។
  • លុះណាតែ កម្មល្អ មានច្រើនលើសលុប ជាកម្មអាក្រក់ ទើបជីវិតប្រសើរ និង ពេលណាដែល គេបានជួប ព្រះបរមគ្រូ ជាកន្លែងដែល មនុស្សនិង ព្រះគ្រូជូបគ្នា ឈានដល់ការរួចរំដោះ ។
  • មនុស្សមានពេលវេលា ឪកាស  កែប្រែ​ ព្រេង វាសនាឲ្យកាន់តែប្រសើរ។
  • មនុស្សពេលស្លាប់ព្រលឹង ជួបជាមួយ ចៅក្រម សាកសួរ មើលកំណត់ហេតុ បើមាន កម្ម ត្រូវ ចុះមកយកកំណើតឡើងវិញ ឬ មកទទួលផលនៃបុណ្យ ឬ មកដើម្បីជីវភាពធូរ ប្រសើរ...មនុស្សខ្លះកើតមក មានទាំងការពេញចិត្ត ទាំងការមិនពេញចិត្តមកជាមួយគ្នាតែម្តង 
  • មនុស្សមានអំពើល្អ បុណ្យល្អ គេអាចកើតនៅ ឋានសួរគ៍​ខ្លះថា ឋានទេវតា ខ្លះថា កន្លែងដែលមានក្តីសុខ មានជីវភាពប្រសើរ សរុបរួម គឺ អ្វីដែលគេប្រាថ្នា គឺបានដូចបំណង
  • មនុស្សម្នាក់ មិននូវសុខៗ មានគេ ធ្វើអាក្រក់ដាក់ខ្លួន ប្រាកដជាមានរឿង កម្ម ផល
  • មនុស្សម្នាក់ស្លាប់ទៅ ព្រលឹងត្រូវបាន ផ្ទេរ ទៅយករូបកាយ មួយផ្សេងទៀត ដែលជា ផលបូកសរុប Total, Grand Total 
  • មនុស្សធម្មតា ពេលស្លាប់ គឺងងឹតសូន្យ អត់ដឹងថាទៅ ណា? តែ ព្រះគ្រូ ឬ ព្រះពុទ្ធ ទ្រង់ដឹងអំពី ទ្រង់ផង ដឹងអំពី សាវគ្គ ជាកូនសិស្ស ជាមនុស្សរាល់គ្នាផង។
  • កាលណាកម្មពារ មិនទាន់សងរួច មនុស្សត្រូវ ចាប់កំណើតឡើងវិញ ដើម្បី ទូទាតកម្ម
  • កម្មត្រូវបានរក្សាទុក ជាគម្ពីរតាមជាប់់ខ្លួន គេថា ដូចជា កន្ទុយឆ្កែ នៅជាប់ខ្លួនឆ្កែរហូត
  • ទំនាក់ទំងមនុស្ស ជាមួយ សហគន៍​ជនជាតិ ជាតិសាសន ណាមួយ គឺសុទ្ធតែជាចំណងកម្ម ទំនាក់ទំនងកាន់តែខ្លាំង ផលនៃកម្ម ការបូកបណ្តាក់នៃកម្ម កាន់តែខ្ពស់ ច្រើន ដូច្នេះ មនុស្ស ចង់តែ មានកម្ម ជាមួយ ព្រះបរមគ្រូ ជាមួយ ព្រះពុទ្ធ ជាមួយ​ទេវតា
  • គ្មាននណាម្នាក់ អាចបោក បន្លំទេវតាបានឡើយ អ្នកណាដែលមានបំណងបោក ទេវតា ក៍នឹងមានទោស បាបកម្មអាក្រក់ដល់ខ្លួន 
  • គ្រួសារ ១ មាន សមាជិក ១ នាក់មានជំងឺប្រចាំកាយ ១ នាក់ទៀត មានបញ្ហាសសៃប្រសាទ នេះ អាចថា ពួកគេមាន ចំណងកម្មពារ ជាមួយគ្នា ដែលពេលនេះ ពួកគេ ចូលមក ទូទាត់ក្នុងគ្រួសារ
  • មនុស្សស្លាប់ តែព្រលឹងគេ មិនស្លាប់ឡើយ ដូច្នេះ មនុស្សសាងកម្មអាក្រក់ច្រើន ក៍ត្រូវមក ទូទាត់បំណុលកម្មនេះ យូរកម្រិតហ្នឹងដែរ ឬ កាន់តែយូរ - មនុស្ស មានសម្ពាយកម្មខុសៗគ្នា ពេលស្លាប់
  • គ្មានអ្នកណាអាចកែប្រែច្បាប់ទេវតា ច្បាប់ធម្មជាតិនេះ
  • មនុស្ស ២ នាក មានទំនាក់ទំនងកម្ម ឧ ប្តីប្រពន្ធ នោះ​កម្មបញ្ចប់លុះណាតែ ការទូទាត់ សងបំណុលរួច
  • ប្តីប្រព័ន្ធ ២ នាក់ រសនៅជាមួយគ្នា ចុះសម្រុងគ្នា យល់គ្នា ដោយសារ ពួកគេ សាងកម្មជាមួយគ្នា មានទំនាក់ទំនងស្និតផ្នែក រាងកាយ និង ស្មារតី
  • មនុស្សគិតអាក្រក់ទៅលើ មនុស្សម្នាក់ផ្សេងទៀត នោះមានចរន្តមួយទាញ អ្នកគិតនោះ ឲ្យក្លាយជាមនុស្សអាក្រក់វិញដែរ ដូច្នេះ តម្រូវឲ្យមានការគិត វិជ្ជមាន ល្អៗ
  • មនុស្សឆ្លាត មិនធ្វើខ្លួនក្លាយជាកូនបំណុលឡើយ
  • មនុស្សគិតថា គ្មានយុត្តិធម៍ អ្នកសាងកម្មអាក្រក់គ្មានទោស មនុស្សល្អត្រឹមត្រូវ មាទទោស
  • មនុស្សលោក មិនអាចរស់នៅ ដោយគ្មានការសាងអំពើឡើយ ដូច្នេះ មនុស្ស ត្រូវតែមាន បំណុលកម្ម  ហ់ើយបំណុលកម្មនេះ ត្រូវតែ ទូទាត់ឲ្យអស់ ជាដាច់ខាត
  • មនុស្សមិនអាច ទទួលបានចំណូលឡើយ បើគ្មានការចំណាយ
  • មនុស្សម្នាក់ សាងកម្ម ពេលនោះ គាត់ក្លាយជា កូនបំណុលកម្ម គាត់នឹងត្រូវ សងបំណុលនេះវិញ
  • មនុស្សភាគច្រើនមិនយល់ ច្បាប់កម្ម ផល ដូច្នេះ បានជាសង្គមមនុស្ស ជួបរឿង អាក្រក់ៗរាល់ថ្ងៃ
  • លទ្ធិកម្មា មិនមែនជាការបំបាក់កិច្ចខិតខំប្រឹងប្រែងរបស់យើង
  • តែគឺដើម្បីបង្រៀនយើងឲ្យរីករាយពេលណាកិច្ចខំប្រឹងប្រែងរបស់យើង ជួបបរាជ័យ។
  • មនុស្សលោកមួយចំនួន ជួបជាមួយបញ្ហាឆាកជីវិតបោកប្រាស់ ដោយការសាងអំពើ អាក្រក់ច្រើនឡើងៗ រហូតកែខ្លួនលែងបាន ហួសពេល​ទៅជា ខកចិត្ត។
  • មនុស្ស អត់ដឹងថា អំពើណាល្អ? មួយណាអាក្រក់? 
  • មនុស្សអត់ដឹងថា ជាតិមុន? មានស្ថានភាពបែបណា?
  • មិនអាច មានច្បាប់ថា មនុស្សម្នាក់សាងអំពើរ មនុស្សម្នាក់ បានផល
  • រាល់អំពើអាក្រក់នានា សុទ្ធតែជម្រុញដោយ ចិត្ត និង ដោយសារ បរាជ័យរបស វិញ្ញាណ (ព្រលឹង)
How កម្ម កើតឡើងបែបណា? 
  • រាល់អំពើ ទោះតូចក្តិ ធំក្តី ត្រូវតែ បានផល តបស្នងវិញជាដាច់់ខាត
  • អំពើ និង ប្រតិកម្ម ត្រូវតែស្មើរគ្នា Action = Re-action 
  • ច្បាប់រូបវិទ្យា ផលនៃអំពើ មានទំហំ ២ ដង នៃ អំពើ
  • កម្ម ផល ជាច្បាប់រូបវិទ្យា គឺ កម្ម = ផល តែអ្វីដែលខុសគ្នា​គឺ ទិស 
  • គ្មានឡើយ ពាក្យថា អហោសកម្ម Escape 
  • ដោយសារមនុស្សខ្លះមិនបានដឹងថានេះជាច្បាប់ធម្មជាតិ មនុស្សខ្លះមិនដឹងថាច្បាប់ហ្នឹង ប្រើបែបម៉េចក្នុងជីវិតរស់នៅប្រចាំថ្ងៃ
  • ច្បាប់កម្មា គឺជា ច្បាប់កម្ម ឬ អំពី ស្មើរ អំពើ ស្មើ ផល មិនលើស មិនខ្វះ
  • អំពើរល្អ = ផលល្អ​ = កម្មល្អ
  • អំពើអាក្រក់  = ផលអាក្រក់ ​ = កម្ម អាក្រក់ = បាបកម្ម
  • កម្ម មានក្នុងច្បាប់ គ្រឹស្តសាសនា ច្បាប មូសេ  គឺ ជាសំណង ធ្វើឲ្យគេខ្វាក់ភ្នែក ត្រូវ ឲ្យគេរុកភ្នែកខ្វាក់វិញ, បាត់ធ្មេញ សងធ្មេញ
  • សព្វថ្ថ្ងៃ មានច្បាប់ ប្រាក់ខែគោល ប្រាក់ខែសមរម្យ ឬ ទៅប្រជុំ​បានលុយថ្ងៃសាំងធ្វើដំណើរ....
  • ការទូទាត់បំណុល ប្រើពេលយូរ តែវាកាន់យូរ បើសិនជា មានការ យឺតយ៉ាវក្នុងការចាប់់ផ្តើម សងបំណុល ( ធ្វើបុណ្យទាន់ខ្លូននៅ ក្មេង មានកម្លាំង មានឪកាស....)
  • សងបំណុលអស់ ច្បាប់ធម្មជាតិ ឬ ច្បាប់ កម្មផល លែងមាន អវត្តមាន
  • ច្បាប់ធម្មជាតិនេះ ទុកពេលឲ្យមនុស្សមានពេល ពេញលេញក្នុងការ ស្តាយក្រោយ និង សងបំណុល
  • ព្រះគ្រូ គឺជា ទេវតា ជួយកូនសិស្ស រំដោះខ្លួន ឲ្យការរស់នៅប្រសើរជាងមុន ឲ្យសាងកម្មអាក្រកើតិចជាងមុន ព្រោះ បើសិស្សសាងកម្មអាក្រក់ច្រើន សិស្សគ្មានឪកាសរំដោះខ្លួន ក៍មិនអរគុណ ដឹងគុណព្រះគ្រដែរ។
  • កម្មមនុស្សម្នាក មិនអាច អ្នកផ្សេងមកទូទាត់ជំនួស ព្រោះគ្រូ ក៍មិនអាច លាង បាកម្ម សិស្សបានដែរ
  • មនុស្សកើតមក មានទំនោរកម្ម ពីកំណើត ដូច្នេះ ខ្លះកើតមានជាអ្នកមាន រៀនពូកែ សម្រស់ស្អាត វាងវៃ ខ្លះកើតមក ក្រ ពិបាក វេទនា...គឺសុទ្ធតែពាក់ព័ន្ធជាមួយ កម្មពី អតីតជាតិ ។ មនុស្សកើតមក តាម កម្មវិធី ដែលគេ Programmer រួចជាស្រេច នេះហៅ ព្រេង វាសនា នៃ កម្ម ។ ពេលណា កម្មវិធី នោះចប់ មនុស្សក៍ចប់ដែរ។
  • ការរំដោះខ្លួនធ្វើបានសម្រេច លុះណា មនុស្ស ថ្វាយខ្លួនចំណោះ ព្រះគ្រូ ដោយសារព្រះគ្រូ ជាមនុស្សគ្មាន កម្ម ពេលនោះ សាវគ្គ និងធ្វើ កាយ វាចារ ចិត្ត សព្វបែបយ៉ាង ដើម្បីព្រះគ្រូ។
  • កុំមានពាក្យថា អញ ជាបន្ត ត្រូវតែ មាន ព្រះ ទេវតា មានព្រះគ្រូ ធ្វើអ្វីៗ ដើម្បី ទេវតា អ្វីៗសុទ្ធតែ មានទេវតាដឹងឮ។
  • ច្បាប កម្មា គឺ សិស្ស ថ្វាយអ្វីដល់ព្រះ គ្រូព្រះជួយគេបានសម្រេច មគ្គផល បុណ្យ។ រាល់អ្វីដែល បូជាដល់ព្រះគ្រូ នឹងបានផលបុណ្យតបវិញ។ សិស្សដើរតាមទេវតា និងក្លាយជាទេវតាដែរ ព្រះគ្រូ តំណាងឲ្យ ទេវតា ដើរតាមព្រះគ្រូ គឺដើរតាមទេវតា ។
When? តើកម្ម កើតឡើង ពេលណា?
  • អតីតជាតិ--អតីតកម្ម- Pass tense
  • បច្ចុប្បន្នជាតិ--បច្ចុប្បន្នកម្ម Present Tense
  • អនាគតជាតិ-- អនាគតកម្ម- Future Tense
  • សញ្ជាតិកម្ម - កម្មបច្ចុប្បន្ន បន្តទៅ អនាគត  Present Continue
Who? អ្នកណាខ្លះមានកម្ម? 
  • ជីវិតមនុស្សលោក ៨៤ ម៉ឺនធម្មខន្ត
  • ជីវិត សត្វលោក 8,400,000 ជីវិត
Where? ទីកន្លែងណាដែល កម្មកើតមាន?
  • វាលវដ្តសង្សា កងចក្រនៃការវិលកើត វិលស្លាប់
  • ផែនដី ឋានសួរគ៍ ឋានទេវតា​ឋាននគរ ឋានប្រែត ឋានរុក្ខជាតិ​ ឋានល្មូន ឋានបក្សី ឋានមច្ចារ ឋានទេវា ឋានមនុស្សលោក

ធម៍ទេសនា សុទ្ធសាង ថ្ងៃទី Satsang Date: ១៣ វិច្ឆិកា ឆ្នាំ ២០២២

លទ្ធិកម្មា មិនមែនជាការបំបាក់កិច្ចខិតខំប្រឹងប្រែងរបស់យើង
តែគឺដើម្បីបង្រៀនយើងឲ្យរីករាយពេលណាកិច្ចខំប្រឹងប្រែងរបស់យើង ជួបបរាជ័យ។
Hazur Maharaj Charan Singh Ji

លទ្ធិរបស់កម្មា គឺជាលទ្ធិមួយដ៍សំខាន់ក្នុងវិទ្យាសាស្រ្តរបស់ព្រះគ្រូ។ កម្មា គឺមានន័យថាជាច្បាប់​ធម្មជាតិ គឺ ជាច្បាប់ដែលទាមទារអ្នកសាងអំពើរ ដាច់ខាតត្រូវតែមកទទួលផលនៃអំពើរដែលគេបានសាង​ឬ អ្វីដែលគេ បានប្រព្រឹត្តវិញជាសត្យានុម័ត្ត។ គ្មានអ្វីលើពីនេះ ក៍គ្មានអ្វីតិចជាងនេះដែលយើងជាទូទៅ​ស្គាល់​ថាជាច្បាប់ កម្មផល។

អំពើល្អគឺជាអំពើណាដែលផ្តល់នូវកម្មល្អ។ អំពើខុសឆ្គងបង្កើតចេញជាកម្មអាក្រក់។ ទាំងនេះគឺជា ដំណោះស្រាយដ៍សាម័ញ្ញបំផុតសម្រាប់តបជាមួយសំណួរទាំងឡាយទាក់ទងជាមួយ ការខុស និង ត្រូវ។ ក្នុង ក្រមច្បាប់របស់ព្រះយេហ្សូ កម្មា គឺជាផលដែលគេបានសាង គឺជាការប្រមូលផលពីអ្វីដែលេគេបាន​សាបព្រួស។ នៅក្នុងច្បាប់របស់សាសនា​ម៉ូស​(Moses) គឺជាការសងគ្រាប់ភ្នែកម្ខាងនៅអ្នកដែលយើងធ្វើឲ្យគេ បាត់បង់គ្រាប់ភ្នែកម្ខាងវិញ ធ្មេញ​សងធ្មេញ។ នេះជាភាពជាក់ច្បាស់ គឺជាទស្សនៈទាននៃច្បាប់តុល្យភាព។ ក្នុងបរិបទនៃការជួលកំលាំង​ពលកម្ម នោះគឺជាគោលការណ៍គ្រឹះនៃប្រាក់ឈ្នួល​សមរម្យ។ ក្នុងវិទ្យាសាស្រ្ត នៃផ្លូវធម៍គេហៅថាជា កម្មា តែនោះគឺជាច្បាប់ដូចគ្នា។

គោលការណ៍ជាចំបង ដែលនិយាយពេលនេះគឺថា រាល់អំពើរបស់មនុស្សម្នាក់ៗ ត្រូវតែស្របតាម ធម្មជាតិ និង ត្រូវទទួលផលមកវិញសមស្របដែរ។ នេះជាច្បាប់មួយដែលវិសេសវិសាលក្នុងលោក ដែលមនុស្សទាំងអស់មិនបានយល់ និងក៍មិនបានយកច្បាប់នេះមកប្រតិបត្តិក្នុងជីវិតរស់នៅ។ យកការរស់នៅមួយដែលគ្មានសីលធម៍ គឺមានមនុស្សភាគច្រើន មិនទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ទាល់តែដល់ដំណាក់កាល ញញើត និងទាល់តែមានសញ្ញាជាប្រថ្នូលកើតមានប្លែកៗ និងទាល់តែដល់ពេលមួយ ដែលថាជាដំណាក់កាលហួស ពេលទៅហើយ និងដឹងថា “ឆាកជីវិតនេះ គឺជាការបោកប្រាស់”។ តើធ្វើដូចម្តេចដែលមនុស្សម្នាក់វិនិច្ឆ័យជីវិតខ្លួនឯងថាបែបណា គ្រាដែលមិនដឹងថា​ជីវិតខ្លួនឯងកាលពីជាតិមុនបានសាងអំពើអ្វីខ្លះ? តើវាអាចទៅរួចទេ ដែលថា មនុស្សម្នាក់ជាអ្នកធ្វើ ហើមនុស្សម្នាក់ទៀតជាអ្នកបានផល។ ដូច្នេះ មានតែមនុស្សដែលមាន​ញាណជាពិសេសទេ ដែលយល់បានអំពីផលនៃអំពើបែបនេះ ដឹងថា រាល់អំពើអាក្រក់ នឹងត្រូវផ្ទុះឡើង។ និយាយឲ្យ ហ្មត់ចត់ទៅ គឺអំពើអាក្រក់នីមួយៗសុទ្ធតែជម្រុញឡើងដោយសារវិញ្ញាណរបស់យើងជួបបរាជ័យ។

តាមព្រះបរមគ្រួ ទាំងអស់នេះ គឺជាច្បាប់កម្មា ។ ដោយសារ តែផលនៃអំពើក្នុងចក្រវាឡ បែបនេះបានជា ព្រះគ្រូរៀបចំជាក្រមសីលធម៍សម្រាប់លោកអ្នក។ គ្មានអំពើណាមួយ មិនថាអំពើនោះមិនធំដុំ ឬរឿងនេះកើត ឡើងបែបណាទេ គឺមិនអាចគ្មានផលត្រឡប់វិញឡើយ។

កម្មាគឺជាច្បាប់រូបវិទ្យាដែលមាន អំពើ និងផល នៃអំពើ គឺស្មើរគ្នាជានិច្ច តែអ្វីដែលខុសគ្នាគឺ ទិស។ នេះគឺជាច្បាប់ដែលអ្នកសាងអំពើ ត្រូវតែទទួលវិញនូវអ្វី ដែលគេនោះបានសាង។ គេត្រូវតែច្រូតកាត់នូវអ្វី ដែលគេបានប្រព្រឹត្តិ។ ផលនៃអំពើ គឺមិនអាចរួចផុតបានឡើយ (អហោសកម្ម)។ ដូច្នេះ រាល់អំពើនីមួយៗគឺ មាន កម្មាទ្វេរដង នេះបើយោងតាម ច្បាប់នៃអំពើ និង ផលនៃអំពើតបវិញ: អ្នករងអំពើ និងអ្នកប្រព្រឹត្តិរង​ការតបវិញ។ អ្នកប្រព្រឹត្តិដាច់ខាតត្រូវតែទទួលផលវិញដូចគ្នាពីអ្វីដែលគេបានសាង។ ដូច្នេះអំពើ និង ផល នៃអំពើគឺជារូបរាងនៃកម្មា។ កម្មា គឺច្បាប់សាកល កម្មាមានក្នុងគ្រប់ជីវិតសត្វលោកទាំងអស់ មានគ្រប់ក្នុង បណ្តាចក្រវាឡនៃប្រព័ន្ធចក្រវាឡ។

យោងតាមច្បាប់កម្មា យើងទាំងអស់គ្នាសុទ្ធតែសាងកម្មជាទៀងទាត់ ទាំងអស់គ្នា សុទ្ធតែមាន​បំណុលកម្ម ដែលបំណុលកម្មទាំងនេះ ត្រូវតែទូទាត់ឲ្យអស់។ នេះគឺជាបញ្ហាទាំងអស់គ្នា។ ជារឿងសោក សៅណាស់ដែលមនុស្សមិនអាចយល់បានពីខ្លឹមសារនៃច្បាប់កម្មានេះ។ បើសិនជាយើងរាល់គ្នាបានយល់ ដឹងនោះសង្គមមនុស្សទាំងមូលនឹងមានការផ្លាស់ប្តូរកាន់តែប្រសើរ។ រាល់បំនុលកម្មត្រូវតែទូទាត់សងវិញ។ ដូច្នេះ គ្មាននណាម្នាក់ទទួលបានអ្វីមួយដោយមិនចំណាយអ្វីមួយឡើយ។ គេអាចក្លាយទៅជាកូនបំណុល បើ​សិនជាគេជាអ្នកសាងឡើង ដូច្នេះគេត្រូវតែជាអ្នកសងបំណុលនេះទោះយូរឬឆាប់ក៍ដោយ។

ជាធម្មជាតិ គឺការទូទាត់បំណុលចំណាយពេលយូរ តែការទូទាត់នេះអាចពន្យារពេលបានយូរទៀត តាមការចាប់ផ្តើមសង។ បន្ទាប់ពីសងបំណុលរួច ច្បាប់ធម្មជាតិលែងមានទៀតហើយ។ គេទុកពេលឲ្យអ្នក មានកម្មមានពេលពេញលេញក្នុងការស្តាយក្រោយ និងក្នុងការសងការខូចខាត។ បើសិនគេនោះជាអ្នក ឆ្លាតគេមិនធ្លាក់ខ្លួនក្នុងបំណុលរបស់គេទេ។

មនុស្សលោកជាញឹកញាប់តែងតែបន្ទោសថា គ្មានយុត្តិធម៍ទេលើលោកនេះ។ គេកត់ចំណាំឃើញ​ថាអ្នកសាងកម្ម មិនត្រូវបានទទួលទោសទណ្ឌ គ្រាដែលមនុស្សត្រឹមត្រូវ គ្មានបានអ្វីជាការទូទាត់វិញដែរ។ ហាក់ដូចជាគ្មានយុត្តិធម៍នៅពីមុខភ្នែកយើង ដូចជាការការខុសជាត្រូវ ការត្រូវជាខុស។ នេះក៍គឺជាសង្វាក់​នៃកម្មា ដែលធ្វើទៅ និងតបវិញផលវិញសម្រាប់ជាការបកស្រាយពន្យល់។

អាចនឹងមានរឿងកើតឡើង ហើយរឿងនោះនឹងកើតមានជាញឹកញាប់ផងដែរ នេះជាហេតុដែល​ឆាកជីវិតមនុស្សមានកម្មមិនស្មើរគ្នាពេលគេស្លាប់ទៅ។ តើមានច្បាប់កម្ម មានប្រយោជន៍អ្វីសម្រាប់មនុស្ស​យើង? តើគេអាចយកឈ្នះច្បាប់នេះបានទេ តើគេអាចគ្រប់គ្រងចាត់ចែងច្បាប់នេះបានទេ? គ្មានមធ្យោ​បាយអាចធ្វើបានឡើយ សូម្បីតែច្បាប់នេះខ្លួនឯងក៍មិនអាចផ្លាស់ប្តូរបានដែរ។ គេមិនអាចធ្វើច្បាប់នេះ​តម្រូវចិត្តខាងណាមួយទេ។ គ្មានអ្នកណាមួយអាចកែច្បាប់ តែដូចដែលបានរៀបរាប់មកពីមុន ច្បាប់ធម្ម​ជាតិ​​ (ច្បាប់ទេវតា)​ គឺមានមេត្តាករុណា ​​និងទុកពេលវេលាសម្រាប់យើងទូទាត់បំណុលកម្ម។ មរណភាពរបស់នណា ម្នាក់មិនមែនជាទីបញ្ចប់ព្រលឹងអ្នកនោះទេ។ វាគ្រាន់តែជានាទីចុងក្រោយនៃខ្សែរឿងដ៍វែងអន្លាយ តែគេនៅតែ បំពានច្បាប់យូរកម្រិតណា នោះគេនឹងត្រូវតែមកទូទាត់បំណុលនោះយូរប៉ុណ្ណឹងដែរ។ ដូចគ្នានេះដែរបើសិន ជាមានកម្មាមួយដែលទាក់ទងដល់មនុស្សពីរនាក់ នោះទំនាក់ទំនងក៍មិនបញ្ចប់ដែរ​ទាល់តែគណនីកម្មរបស់ ពួកគេកាត់កងស្មើរៗគ្នាសិន។

ពេលណាក៍ដោយដែលយើងមានទំនាក់ទំនងជាមួយជាតិសាសន៍ មានទំនាក់ទំនងជាមួយ​អ្វីមួយ ជា មួយក្រុមណាមួយ យើងមានអារម្មណ៍ថា គឺដោយសារតែកម្មារបស់យើង។ កាន់តែមានទំនាក់ទំនង កាន់ តែមានអារម្មណ៍ចង់់ ទាក់ទង នោះកម្មា ក៍កាន់តែត្រូវបានបូកបណ្តាក់ថែមទៀតដែរ។ យើងសាបព្រួសពូជ អ្វីក៍ដោយ យើងនឹងច្រូវកាត់ប្រមូលផលវិញនូវពូជទាំងនោះ។ ក្នុងន័យនេះហើយមានជាម្នាក់ៗប្រាថ្នាចង់ជួបតែជាមួយនឹង អង្គទេវតា ឬជាមួយនឹង ព្រះបរមគ្រូ គូរូ ។ ឧ. ខាងក្រោម នឹងបកស្រាយលំអិតស្តីពីការប្រតិបត្តិតាមការទេសនាបង្រៀន។ ការធ្វើការកត់សំគាល់ ខុសគ្នាពីការធ្វើការទស្សទាយអំពីចំណង់ចំនូលចិត្ត ដែលវាជាធាតុអវិជ្ជ មាន និងប្រកបដោយគ្រោះថ្នាក់។ គ្មាននណាម្នាក់អាចបន្លំអង្គទេវតា បានទេ អ្នកណាមានបំណងបែបនេះ​នឹងរង ការឈឺចាប់ដ៍មហិមារ។ ក្នុងក្រុមគ្រួសារតែមួយ មានអ្នកខ្លះមានជំងឺប្រចាំកាយ និងមានជំងឺសរសៃ​ប្រាសាទ(បញ្ហាខួរក្បាល)។ កត្តាទាំងនេះអាចមកពីគេមានទំនាក់ទំនងស្និតផ្នែករាងកាយ និងផ្នែកស្មារតី ជាមួយនឹងក្រុមគ្រួសារជាពិសេសណាមួយ-ដែលធ្វើឲ្យពួកគេក្លាយជាសមាជិកគ្រួសារក្នុងការចែករំលែក កម្មាជាមួយនឹងគ្នា ។ ប្តីប្រពន្ធរស់នៅជាមួយគ្នាមួយរយៈ គេនឹងមានសភាពប្រហាក់ប្រហែលគ្នា។ ពួកគេ មានញ្ញាណតបគ្នាទៅវិញទៅមកដោយសារតែគេបានសាងអំពើជាកម្មជាមួយគ្នាជាបន្តបន្ទាប់ បើទោះបីជា គេរស់នៅបែកគ្នាឆ្ងាយរាប់ពាន់គីឡូមែត្រ ក្តី។ កាលណាយើងគិតទៅលើអ្នកណាម្នាក់ ក្នុងផ្លូវមិនល្អ ជាស្វ័យប្រវត្តិ គឺមានមេដែកមួយទាញឲ្យអ្នកនោះមានអំពើតបមកយើងវិញអាក្រក់ដែរ។ ដូច្នេះបានជាទាមទារឲ្យ មានការគិតជាវិជ្ជមាន(ល្អ)។ ជាសារធាតុរបស់មនុស្សគឺចូលចិត្តរិះគន់ និងចោទប្រកាន់ទៅអ្នកដ៍ទៃដោយ សាររឿងច្រណែន រឿងរំលោភបំពាន រឿងប្រទូស្តរ៉ាយគ្នា។ ទាំងនោះដូចជាការបិទផ្លូវ ដូចជាការទាញ យើងចុះមកក្រោយ ដូចជាការនាំយើងទៅឆ្ងាយពីផ្លូវធម៍ជាគោលបំណងចំបង។ និយាយឲ្យច្បាស់ទៅគឺថា​រាល់ទង្វើអាក្រក់នីមួយៗកើតឡើងដោយសារតែបរ៉ាជ័យផ្នែកផ្លូវធម៍។

គ្មាននណាម្នាក់គេធ្វើខុសចំពោះអ្នក​ឬ តបយើងវិញដោយអំពើអាក្រក់
តាមច្បាប់កម្មា គឺកម្មកើតមកពីអំពើដែលយើងបានសាង
អង្គទេវតា ទ្រង់ធ្វើឲ្យមនុស្សយើងប្រព្រឹត្តិតាមកម្មាបែបនេះ
ដូច្នេះចូរកុំបន្ទោសនណាម្នាក់ឲ្យសោះ
Hazur Maharaj Charan Singh Ji

រាល់បំណងអាក្រក់នឹងផ្ទុះឡើង មានតែអ្នកមានញ្ញាណជាពិសេស អាចយល់បានអំពីលទ្ធផល។ មាន​មនុស្សជាច្រើនគឺពេញមួយជីវិតមានតែជំងឺដង្កាត់ និង ចេះតែភ័យខ្លាចដោយគ្មានហេតុផល ដូចជា​ភ្លឹកៗ​ និងដូចជាភ្លេចភ្លាំង ចេះតែឆ្ងល់នេះ ឆ្ងល់នោះមិនចេះឈប់។

រាល់អំពើរបស់មនុស្សណាម្នាក់ គឺត្រូវតែមានកត់ត្រាទុកសម្រាប់ទទួលផលវិញតាមការគួរ។ ទាំងនេះ គឺសម្រាប់មនុស្សទូទៅទាំងអស់។ គ្មានអ្វីមួយដែលជៀសផុតឬលើកលែងពីច្បាប់នេះឡើយ។ រូបភាព ណាក៍ដោយដែល ថតជាប់ក្នុងខួរក្បាល នឹងត្រូវក្លាយជាគ្រឹះ សម្រាប់ឆាកជីវិត។ រឿងមួយចប់ទៅ រឿងមួយ ទៀតនឹងមកបន្ត អស់ពេលរាប់ឆ្នាំ រហូតទាល់តែទៅជារបស់មួយរឹង មានរូបរាងនាំគេឲ្យមានការយល់ច្រលំ ដូចជាគេច្រលំរឿងផែនដីផ្សំឡើងដោយសារតែស្រទាប់ថ្មដែលមានអាយុរាប់លានឆ្នាំ។ ទាំងនេះគេហៅជា សង្ខារ(sankaras) និង កម្មាគឺទាំងពីរចងជាប់គ្នា។ ស្រទាប់ទាំងនេះត្រូវតែយកចេញ រួចដាក់ឲ្យនៅដាច់ ពីគ្នាក្នុងឆាកជីវិតមនុស្សជាតិ។

មនុស្សម្នាក់ពេលដែលសេចក្តីស្លាប់ចូលមកដល់ អ្នកនោះត្រូវបានផ្ទេរ ឬ បញ្ជូនទៅយករូបមួយ ផ្សេងទៀត។​ ទាំងនេះគឺជាផលបូក នៃលទ្ធផលសរុប។ គណនេយ្យរបស់ជននោះគឺទៅជាមួយគេជាប់រហូត នេះជាចំនុចដែលជាទូទៅគេមិនបានដឹង ឬគេមិនខ្វល់គិត។ មនុស្សភាគច្រើនស្លាប់ទៅគឺដូចជាឈានចូល ក្នុងភពងងឹត។ ពេលស្លាប់ទៅគេមិនដឹងសោះថាគេនឹងទៅទីណា ឬថាអ្វីនឹងកើតមានសម្រាប់គេ។ តែព្រះ គ្រូលោកដឹងច្បាស់ណាស់ថាអ្វីនឹងកើតមានសម្រាប់រូបគេនោះបន្ទាប់ពីស្លាប់ទៅ។ ចំណោមអ្នកស្លាប់ទៅ នោះ ព្រះគ្រូលោកដឹងដែរថា ពួកគេនឹងនាំយកអ្វីទៅជាមួយ។ ពេលខ្លះការរាប់បូកចំនួនកម្មត្រូវធ្វើជាបន្ត។ ដូច្នេះ បើសិនជាគេមិនបានសំអាតគណនេយ្យកម្មរបស់គេឲ្យអស់មុនពេលស្លាប់ទេ គេនឹងត្រូវត្រឡប់មក វិញមកទូទាត់កម្មលើផែនដីនេះ។ គ្មានព្រលឹងណាមួយអាចគេចចេញពីគណនីកម្មរបស់គេទេលុះណាតែ គេមានទូទាត់រួចជាមុនសិន។ ក្នុងរូបកាយរបស់គេ ពេញដោយគ្រាប់ពូជនៃកម្ម និងសុទ្ធតែមានកត់ត្រាទុក ដោយគ្មានខុសឆ្គង គឺគ្មានបាត់ចន្លោះឡើយ។ គ្មាននណាអាចបំភ្លេចកំណត់ត្រានេះទុកមួយឡែកបានទេ ក៍គ្មានអ្នកណាអាចទុកជាមោឃៈបានដែរ។ ទោះជាគេទៅដល់ទីណាក៍ដោយ ក៍កំណត់ត្រារបស់គេនោះ ទៅតាមជាមួយជារហូត គឹដូចជាកន្ទុយឆ្កែ​ដែលនៅតែតាមបក់ជាប់ជាមួយឆ្កែ!។ នេះជាផ្នែកមួយនៃជន​នោះដែរ។ កន្លែងណាក៍ដោយដែលគេទៅដល់ គេត្រូវទូទាត់ជាមួយបំណុលកម្ម។ នេះជាច្បាប់ព្រះជាធម្ម ជាតិដែលមិនអាចកែប្រែបាន ដែលគេខុសឆ្គង គឺដូចជាពួកដួងតារាដែលធ្វើដំណើរក្នុងគន្លងវិថីតារា។

ពេលណាដែលព្រលឹងចូលដល់ជិតឋានអង្គទេវតា គេត្រូវតែទៅបង្ហាញមុខចំពោះចៅក្រម​ដែលកាត់ក្តីមិន លំអៀង គ្មានទទួលសំណូក ចំពោះមុខចៅក្រមនេះ កំណត់ត្រាគឺគ្មានអាចកែប្រែ។ ទីនោះ ព្រលឹងអ្នក​ស្លាប់ទៅត្រូវតែឆ្លើយសំនួររា់គ្រប់ចំនុច ហើយចំនុចនីមួយៗ គេត្រូវតែទទួលវិញដោយពេញថ្លៃ។ បើសិនជា​គេរកឃើញខ្លួនឯងថា មិនអាចឆ្លើយសំនួរបានទេ បើសិនជាគេនោះមានបំណុលកម្មវន្តករ នោះគេត្រូវ​ទទួលភារកិច្ចគឺយកកំណើតក្នុងជីវិតមួយទៀត ដែលមានឪកាសដើម្បីទូទាត់បំណុលកម្មឲ្យជ្រះស្រឡះ។ បើសិនជាក្នុងជាតិមុននោះគឺមានជីវិតមួយដ៍ខ្មៅងងឹតខ្លាំង ដូច្នេះគេត្រូវទៅទូទាត់ សងវិញជាទណ្ឌកម្ម គឺក្នុងសភាពមួយដូចជា “ឧក្រិដ្ឋកម្មមិនទាន់ទូទាត់”។ ដូច្នេះគេនៅតែមានឪកាស ក្នុងការមានកំណើត ឬ មានឆាកជីវិតមួយ បើទោះបីជាគេមិនបាននឹកឃើញពីការដាក់ទណ្ឌកម្មនេះក៍ដោយ។ ផលនៃកម្មនៅតែ តាមជាប់ដិតជាមួយនឹងចិត្តរបស់អ្នកនោះ គឺក្នុងជាតិជាបន្ទាប់ គេមកទទួលយកវិញជាជីវិតមួយដែលពេញ ដោយភាពសោកសៅជាអនេក គេគ្មានឪកាសបានយល់ពីរឿងនេះឡើយ។ គេអាចគេចចេញពីរឿងនេះ បាន។ គណនេយ្យនោះ តាមតោងពួកគេជាប់ មានមនុស្សភាគច្រើន មានការពេញចិត្ត មានការចូលចិត្ត មានការមិនចូលចិត្ត គឺគេកើតមកមានរបស់ទាំងនោះតែម្តង។

បើសិនជាឆាកជីវិតមនុស្សម្នាក់មានអំពើល្អ មានចិត្តល្អ មានសេចក្តីស្រលាញ់ដ៍ជ្រាលជ្រៅ នោះគេ នឹងបានកំណើតនៅឋានសួរគ៍ ឬ ឋានដ៍ពិសិដ្ឋជាងគេ ឬក្នុងបរិយាកាសមួយដ៍មហាប្រពៃ- មិនថាគេហៅ ឈ្មោះបែបណាទេ- កន្លែងណាដែលគេពេញចិត្ត គឺនឹងកើតមានសម្រាប់រូបគេ។ ក្នុងគ្រប់ករណី កម្មារបស់​គេនឹងមានសម្រាប់គេ គេនឹងមានការពេញចិត្តជាមួយកម្មានេះ។ គេនឹងទទួលបានដូចគ្នាបេះបិទជាមួយអ្វី ដែលគេមាន គឺគ្មានអ្វីក្រៅពីនេះទេ។ ចូរកត់ចំនាំថា កម្មាគឺមានទាំងកម្មល្អ និងកម្មអាក្រក់។ បើសិនជាគេ សាងកម្មល្អ គេនឹងទទួលកម្មល្អវិញ ។ គ្មាននណាមួយអាចបំពានច្បាប់នេះបានឡើយ។ កាលណាគេម្នាក់ នោះបានកម្មក្នុងបណ្តាឋានផ្សេងៗ លុះពេលវេលាមកដល់ គេនឹងត្រលប់មកកាន់ផែនដីនេះវិញ មកយកកំណើតជាថ្មី នឹងមកទទួលតាមកម្មល្អ និងកម្មអាក្រក់ដែលគេបានសាង។ ដូច្នេះ ជាថ្មីម្តងទៀតគេពិតជា ទទូលបានអ្វីដែលគេសាង តែពេលនេះ គេមានឪកាសមួយផ្សេងទៀតសម្រាប់កែជោគវាសនាគេឲ្យកាន់ តែប្រសើរ។

មានពាក្យបុរាណមួយនិយាយថា អំពើជាកុសលបុណ្យពិបាកសាង តែអំពើអាក្រក់បានផលលឿន ណាស់។ ទាំងនេះគ្រាន់តែជាពាក្យចាស់មួយសម្រាប់ប្រាប់ថា គេមិនអាចគេចចេញពីកម្មារបស៉គេបាន។ គេថាមានតែអង្គទេវតា ជាព្រះធម្មជាតិ ទ្រង់គ្រប់គ្រងទាំងពេលវេលា ដំណាក់កាលចុងក្រោយ ការទូទាត់បំណុល កម្មត្រូវតែធ្វើឡើងជាដាច់ខាត។

ហេតុអ្វីបានជាជីវិតមួយជាតិទៀតលើផែនដីនេះមានសារៈសំខាន់? ម៉េចបានជារាល់គណនេយ្យ​កម្ម មិនអាចទូទាត់ចប់សព្វគ្រប់លើឋានមួយ ជាទីដែលដែលព្រលឹងហោះទៅបន្ទាប់ពីស្លាប់? ជាចម្លើយគឺ ថារាល់គ្នាត្រូវតែត្រឡប់មកកាន់ផែនដីវិញដើម្បីមកទទួលអ្វីដែលគេបានសាបព្រោះ និងមកទូទាត់នូវក្នុង កាលទេសៈមួយជាក់លាក់ដែលជីវិតនឹងមានយុត្តិធម៍ និងជាកន្លែងមួយដែលជីវិតមានឪកាសបានបំពេញ កម្មកាន់តែបានប្រសើរអាចឪ្យគេរួចចាកផុតពីកងចក្រកម្មនៃការកាត់និងស្លាប់។ ការរួចចាកផុតនេះមិន​អាចបំពេញបានលុះណាតែកម្មល្អមានច្រើនលើសលប់ពីលើកម្មអាក្រក់ និងលុះណាគេបានជួបជាមួយ ព្រះគ្រូរស់។ សម្រាប់ករណីបែបនេះគឺជារង្វាន់នៃអំពើល្អ- ជួបជាមួយគ្រូទេស ដែលនឹងនាំយើងចេញពី បញ្ហាទាំងពួង ចេញឆ្ងាយពីឋានច្បាប់កម្ម។ ការចេញផុតពីច្បាប់កម្មគឺមិនអាចមានអ្នកណាជួយបានក្រៅតែ ពីព្រះ។ ជាការពិតណាស់ នេះគឺជា “ ជាឋានពិសិដ្ឋនាំសត្វលោកទាំងអស់ទាំងពូងឆ្លង”-ជាចុងក្រោយគឺ​ព្រលឹងទទួលបានការរួចរំដោះចេពីកងចក្រនៃការវិលកើតស្លាប់ និងជាជំហានទៅរកឋានព្រះ ជាឋាននៃ ព្រលឹងដ៍ឆ្លងាយពីឋាននៃកម្ម។

ពេលនេះគឺដូចជាគ្រូបង្រៀនដែលមើលអំពីឈុតឆាកនៃខ្សែជីវិតពីទីខ្ពស់មួយ គាត់ដឹងថា ម្នាក់ៗ​ត្រូវតែត្រលប់មកកំណើត ត្រូវតែមកម្តងហើយ ម្តងទៀតដើម្បីនឹងទូទាត់រហូតរួចរាល់ជាមួយនឹងច្បាប់ជា សកល។ ក្នុងការកើត និងការស្លាប់បែបនេះគេហៅជា ការចាប់កំណើត ឬ “ជាកងចក្រនៃការកើតនិងការ ស្លាប់”។ កាលណាវិនាទីចុងក្រោយមកដល់ ម្នាក់ៗត្រូវតែចាកចេញពីឆាកនៃការសំដែងនេះ ដូចគ្នានេះដែរ គឺដូចគ្នាជាមួយនឹងច្បាប់ រាល់ព្រលឹងគឺសណ្ឋិតជាបណ្តោះអាសន្នក្នុងឋានមួយខ្ពស់ជាងនេះសិន គឺដូចជា ការបិទភ្នែកមួយគ្រា និងត្រូវត្រឡប់មកវិញយកកំណើតជាថ្មី ទៅតាមកម្មដែលគេមាន- តាមកម្មផ្ទាល់របស់​គេ។ កម្មមួយផ្នែក គឺត្រូវទូទាត់នៅទីនេះ និងកម្មដែលមិនទាន់បានទូទាត់ក្នុងជាតិនេះត្រូវយកទៅទូទាត់ក្នុង ជាតិខាងមុខៗ។ គេយកកំណើតក្នុងរូបកាយមួយថ្មី និងបន្តិចម្តងៗគេដឹងក្តីក្នុងភពផែនដីនេះជាជីវិតថ្មី។ គេរស់ក្នុងឆាកជីវិតថ្មី និង ប្រមូលនូវកម្មបន្ថែមពីលើកម្មដែលមិនទាន់បានទូទាត់ក្នុងឃ្លាំងចាស់។

មានចំណុចសំខាន់មួយទៀតដែលត្រូវចងចាំនៅទីនេះ។ ក្នុងជីវិតថ្មីកាលកើតជាក្មេងមក ឪពុក​ម្តាយគាត់ជួបជាមួយនឹងកម្មរបស់ពួកគាត់ ដូចជាក្មេងដែរ។ ច្បាប់កម្មនេះគឺត្រឹមត្រូវណាស់ គឺរាល់រូបត្រូវ តែទទួលក្នុងពេលវេលាត្រឹមត្រូវ និងមានទំនាក់ទំនងមួយដែលជាក់ច្បាស់ជាអ្នកដែលត្រូវជួប និងជាអ្នក ដែលត្រូវទូទាត់បំណុលកម្ម។ ដូចជាប្តីប្រពន្ធមួយគូរ រៀបការជាមួយគ្នា ដោយសារមានបំណុលកម្មដែលគេ មានក្នុងបណ្តាជាតិមុនៗ។ ពេលនេះគេទូទាត់កម្មរបស់គេដោយបំរើកម្មជាឪពុកម្តាយ និងបំរើគ្នាអស់ជា ច្រើនឆ្នាំគឺត្រូវតែទូទាត់។ ដូច្នេគះគឺថាឪពុកម្តាយធ្វើការក្រោមលក្ខណនៃច្បាប់កម្ម ដូចជាកូនដែរដែល ពេលនេះគេមកយកកំណើតជាមួយគ្រួសារនេះ។ ទាំងអស់គ្នាសុទ្ធតែបានសម្រេចតាមបំណង គឺគ្មានអ្នក ណាមួយជៀសផុតបានឡើយ។

ទាំងនេះគឺគ្មានទំបញ្ចប់”​ទៅមកៗ” ។ ម្នាក់ៗរស់បានយូរកម្រិតណា និងធ្វើអំពើក្រោមច្បាប់កម្មា យូរកម្រតិណា គេមិនអាចគេចេញពីការទៅ និង មក បានឡើយ។ ទាំងនេះ គឺព្រះគ្រូ លោកហៅថា “កងចក្រប៉ែតសិបបួនម៉ឺនធម្មខន្ត” ជាគំនិតគឺថា ម្នាក់ៗគ្រប់គ្រងដោយចិត្ត និងមានកម្មតាមអន្ទងតាមជាប់ រហូតតាំងពីកំណើតមួយ ទៅកំណើតមួយទៀត ក្នុងរង្វង់ជីវិតសត្វលោកទាំង ប្រំាបីលាន បួនសែនជិវិតសត្វលោក។

ព្រលឹងមួយដែលមានកម្មអាក្រក់ យកកំណើតពីមួយទៅមួយជាប់ជាប្រចាំ នឹងមានគ្រប់រសជាតិ នៃជីវិត ទៅតាមកម្មាដែលគេមាន។ គេអាចផុតពីកម្មទៅបាន មានតែជីវិតណាដែលគេមានរូបកាយជា មនុស្ស តែថាក្នុងគ្រប់ករណីទាំងអស់ មានតែអ្នកមានកម្មល្អទើបអាចមានសំណាង។

ពេលណាដែលព្រះគ្រូ យកអ្នកណាម្នាក់ធ្វើជាសិស្ស នោះមានន័យថា ព្រះគ្រូជួបន្ថយកម្មរបស់​អ្នកនោះផងដែរ។ វាសនារបស់សិស្សនេះជាការពិតមានការផ្លាស់ប្តូរទាំងស្រុង។ អ្វីៗអាស្រ័យលើឆន្ទះ នៃព្រះគ្រូ ព្រះគ្រូក៍មានកម្មជាមួយ អង្គទេវតា ដែរ តែមិនមែនជាមួយនឹង កាល់ ទេ។ សុទ្ធ គូរូ គឺជាអ្នកដែលមាន រិទ្ធិជាងគេបណ្តា អង្គទេវតា ចាត់ចែងវាសនាផ្សេងៗទៀត។ អង្គទេវតា នេះជាធ្វើអ្វីទៅតាមកម្មរបស់សិស្ស តែវាសនា នេះមិនពាក់ព័ន្ធដក់កម្មរបស់សិស្សផ្ទាល់ខ្លួនគេទេ។ ករណីកម្មានេះគឺកំណត់ជាស្រេច គ្មានកែប្រែគឺទូទៅ។សិស្សត្រូវតែទទួលផលអ្វីដែលគេបានសាងដោយខ្លួនឯង។កម្មាផ្សេងៗទៀតដែល សេស សល់គឺអាស្រ័យ លើព្រះគ្រូលោកពេញចិត្តថាត្រូវធ្វើបែបណាជាការសមរម្យបំផុតសម្រាប់សិស្ស។ លោកអាចនឹងសុំសិស្ស ឲ្យបោះបង់ចោលកម្មាទាំងអស់ដែលរង់ចាំសិស្សនោះពីមុនមក ក៍ដូចជាកម្មដែលសិស្សបង្កើតឡើងរាល់ថ្ងៃ។

បើសិនជាសិស្សមានសទ្ធាជ្រះថ្លាខ្លាំង គេអាចមានអារម្មណ៍ថា ព្រះគ្រូលោកអាចជួយរូបកគេ​ឲ្យ​លាង​ជម្រះកម្ម​បានលឿនតាមអាចធ្វើទៅបាន។ ពេលដែលសិស្សនោះស្លាប់ទៅ គំនរកម្មរបស់គេក៍អស់ ផងដែរ ហើយសិស្សនោះនឹងមានសេរីភាពជាអន្តនតរៀងទៅ។ បើសិនជាព្រះគ្រូធ្វើបែបនេះ នោះគឺជា សេចក្តីស្រលាញ់ដ៍មហិមារ និងដឹងថា សិស្សរបស់លោកនឹងបានរួចរំដោះមានសេរីភាពនូវនាទីចុងក្រោយ គេនឹងមានអំណគុណជាអនេកដល់ព្រះគ្រូ ដែលបានជួយគេតាំងពីដំបូងដល់នាទីចុងក្រោយ។ តែព្រះគ្រូ នឹងមិនបណ្តោយឲ្យមានកម្មច្រើនហួសពេកទៅលើសិស្សទេ។ ជាញឹកញាប់ព្រះគ្រូលោករែកពុនកម្មខ្លះ​ដែលជាកម្មរបស់សិស្ស ដោយសេចក្តីស្រលាញ់​ ដោយចិត្តជ្រះថ្លា។ ក្នុងករណីខ្លះទៀត ព្រះគ្រូលោកចាត់ ចែងអ្វីដែលលោកគិតថាជាការសម សម្រាប់សិស្ស(សាវគ្គ) ឲ្យសិស្សដឹងថាអង្គទេវតា មានចិត្តជ្រះថ្លា។

ជួបប្រទះរឿងរ៉ាវនានា និងសេចក្តីទុក្ខសោក
បេះដូងឈឺចាប់ដោយសារតែអាយុរស់មានពេលខ្លី
រីករាយជាមួយលោកិយនេះបានមួយគ្រា ការឈឺចាប់ចូលមកដល់
ពុទ្ធពរទាំងឡាយរលាយបាត់អស់។
Hazur Maharaj Charan Singh Ji

តាមច្បាប់កម្មា និង តាមក្រិតក្រមច្បាប់នេះ ចំនុចសំខាន់មួយ គឺគេមិនត្រូវមើលរំលង។ ចំនុច​នោះគឺជា ចំនុចសំខាន់ជាអាយុជីវិត គឺថាគ្មាននណាម្នាក់អាចទូទាត់កម្មារបស់មនុស្សផ្សេងឡើយ។ ហេតុ ម៉េចបានជាមនុស្សខ្លះកើតមកមានកម្មពារ ពិការ វេទនា ជាងមនុស្សខ្លះគេកើតមកក្នុងត្រកូលមានទ្រព្យ ស្តុកស្តម? ម៉េចបានជាក្មេងខ្លះកើតមកគេមានបញ្ញាវាងវៃ ចំនែកក្មេងខ្លះខ្សោយបញ្ញាស្មារតី? ម៉េចបានជា មានមនុស្សខ្លះកើតមកចង់តែសាងឧក្រិដ្ឋកម្ម ចំនែកមនុស្សខ្លះទៀតកើតមកមានចិត្តបរិសុទ្ធជ្រះថ្លាក្នុងជិវីត មានយុត្តិធម៍ និងមានសេចក្តីស្រលាញ់? បញ្ហាទាំងនេះ នឹងមានសំនួរជាច្រើនរយសំណួរទៀតនៅតែចោទ សួរចំពោះយើងរាល់គ្នា នឹងនៅតែគ្មានចំលើយ ចំនែកកម្មា នៅតែកើតមាន ទាំងអស់នេះមិនមែនកើតមាន សម្រាប់តែមួយជាតិទេ។ មនុស្សម្នាក់ៗកើតមកគឺមាននិស្ស័យ(ទំនោរចិត្ត)តាំងពីកំណើតមកម្ល៉េះ។ ម្នាក់ៗ គឺកើតមកមាន កម្មវិធី មួយដែលចងរួចជាស្រេច នឹងត្រូវតែដើរតាមកម្មវិធីនោះ គឺទៅតាមកម្មដែលមានពី បុព្វេ(អតីតជាតិ)។ ទាំងនេះគឺជាព្រេង ជាវាសនានៃកម្មា។ កម្មវិធីដែលបានចងមកនេះ ត្រូវតែប្រតិបត្តិតាម ពេលណាការបំពេញតាមកម្មវិធីបានចប់សព្វគ្រប់អស់ វិញ្ញាណរបស់យើងក៍លែងដំណើរការគឺបិទ នោះគឺ​ជាវេលាអវសាន្ត។

កាលណាយើងបានបង្កើតកម្មាមកយើង យើងគ្មានផ្លុវណាមួយអាចគេចចេញពីកម្មាទាំងនោះទេ។ កាលណាបំណុលកម្មត្រូវបានកត់ត្រទុក គេត្រូវតែទូទាត់កម្មនេះឲ្យអស់។ មានផ្លូវតែមួយគត់អាចគេច ចេញពីកម្មានេះបានគឺ “ការថ្វាយជីវិតទៅដល់ព្រះគ្រូ។ ព្រះគ្រូ គឺជាមនុស្សតែម្នាក់ដែលគ្មាន កម្មា។ ព្រះគ្រូ លោកបានជួបជាមួយ គូរូ ពេញចិត្តជាមួយគូរូ និងត្រូវបានទទួល ពរជ័យ ដោយគូរូរបស់គាត់ផ្ទាល់។

បើសិនជាសិស្សរបស់ព្រះគ្រូ ចង់គេចចេញពីការ សាងកម្មពារ រាល់គ្រប់ទំរង់ ចូរឲ្យគេធ្វើក្នុងនាមជា ព្រះគ្រូ។ កាលណាគេធ្វើបែបនេះតរៀងទៅ គេនឹងមិនសាងកម្មាថ្មីៗទៀតឡើយ។ ដោយសារតែគេសាង កម្មនេះតែម្នាក់ឯង ដូចជាភ្នាក់ងារឲ្យអ្នកផ្សេង គេសាងកម្មខ្លួនឯង មានកម្មពារវិញខ្លួនឯង ដូច្នេះគេពិតជា លែងធ្វើកម្ម គេសាងកម្ម ព្រលឹងគេជាអ្នករងកម្មវិញទាំងអស់។ ដោយសារតែគេធ្វើក្នុងនាមជាព្រះគ្រូ ដូច្នេះ ជិវិតគេគឺជាព្រះគ្រូ។ នេះការសំខាន់ គេធ្វើអំពើណាមួយសុទ្ធតែគិតថា បានការយល់ព្រមពីព្រះគ្រូ មុន​ពេលធ្វើសកម្មភាពគឺសុទ្ធតែនឹកជានិច្ចថា ធ្វើនេះក្នុងនាមជាព្រះគ្រូ។ គេនឹងដាក់ចិត្តរបស់គេដូចជាព្រះគ្រូ បន្ទាប់គេមានសេចក្តីស្រលាញ់ក្នុងនាមជាព្រះគ្រូ គេនឹងមិននឹកឃើញអ្វីក្រៅតែពីព្រះគ្រូផ្ទាល់ឡើយ។ អ្វីៗ​ទាំងអស់ជារបស់ព្រះគ្រូ សិស្សនឹងវេរអ្វីៗទាំងអស់ដល់ព្រះគ្រូ ទាំងចិត្ត ទាំងកាយគឺថ្វាយដល់ព្រះគ្រូ។ ដូច្នេះអ្វីៗជារបស់ព្រះគ្រូ មុនពេលប្រើរបស់អ្វីមួយ សុទ្ធតែគិតថា តើម្ចាស់របស់នោះគេពេញចិត្តដែរឬទេ?

អ្វីក៍ដោយសុទ្ធតែដើម្បីបម្រើដល់ព្រះគ្រូ។ ឆាកជីវិតទាំងមូលជារបស់ព្រះគ្រូ និងមួយឆាកជីវិតនេះ សម្រាប់តែបំរើ ព្រះគ្រូ។

ពាក្យថា “ អញ” ត្រូវតែលុបចេញកុំឲ្យមានពីក្នុងផ្នត់គំនិតសាវគ្គ។ អង្គទេវតា និង សេចក្តីស្រលាញ់ចំពោះ ព្រះត្រូវតែដាក់ជំនួសវិញ។ ការបូជាជ្រះថ្លាចំពោះ អង្គទេវតារះ នឹងនាំគេទៅជួបជាមួយអង្គទេវតា ដ៍មានពន្លឺ។ ព្រះគ្រួដ៍ ប្រសើរមិនដែលមានកំហុសសោះឡើយ លោកដឹងថាអ្វីដែលជាការប្រសើរបំផុតសម្រាប់យើង។គ្មានការ​គិតណាមួយរបស់សាវគ្គដែលព្រះគ្រូមិនបានដឹង។ សិស្ស លែងមាការភ័យខ្លាចអ្វីទាំងអស់។ សិស្សអាច មានក្តីរីករាយ និងធ្វើកិច្ចការណាដែលគិតថាជាការប្រសើរបំផុតសម្រាប់ខ្លួន។

កន្លែងនេះទីជាឋានទេព- ការថ្វាយអ្វីៗទាំងអស់ដល់ព្រះគ្រូ គឺយើងនឹងទទួលបាននូវការរួចរំដោះ។ ការបូជាអ្វីៗទាំងអស់ដល់ព្រះគ្រូ យើងនឹងទទួលបានអ្វីៗទាំងអស់មកវិញ។ មានតែអ្នកនោះទេ ដែលមានវាសនា អាចដើរពីខាងក្រោយព្រះគ្រូ។ មានតែជននោះទេ ដែលគាត់ជាអ្នកធ្វើតាមឆន្ទះរបស់ព្រះគ្រូ។ សិស្សនោះ ដូចជាឆន្ទះរបស់ អង្គទេវតា ដែរ។ ទាំងនេះជាការសំងាត់របស់ច្បាប់កម្មា។ ព្រះគ្រូគឺជាតំណាងរបស់ព្រះ។ ការដើរ តាមព្រះគ្រូ គឺយើងដើរតាមព្រះ៕
កម្មា 
 KARMA in English version

No comments:

Post a Comment