Sunday, April 24, 2016

សមាគមរស្មីកុមារកម្ពុជា

លោកស្រីជុំ សាមីន និងសហព័ន្ធសមាគមមិត្តភាពវៀតណាមកម្ពុជា ខេត្តគៀងយ៉ាងចុះសួរសុខទុក្ខសមាគមរស្មីកុមារកម្ពុជាត្នោតជ្រុំ

 AKP ភ្នំពេញថ្ងៃទី ២១ ខែ មករា​ ឆ្នាំ ២០១៣– លោកស្រី ជុំ សាមីន កែបជុតិមា ប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ដែលជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រចំាការនិងជារដ្ឋមន្រ្តីទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចបាននំាគណៈប្រតិភូសហ ព័ន្ធសមាគមមិត្តភាពវៀតណាមក្ពុជាខេត្តគៀងយ៉ាងដឹកនំាដោយលោក ឡេង យំាងដុង ប្រធានសហ ព័ន្ធសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្តគៀងយ៉ាងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅសួរ សុខទុក្ខ និងចែកអំណោយដល់សមាគមរស្មីកុមារកម្ពុជាដែលមានទីតំាងនៅសហគមន៍ត្នោតជ្រុំ ៤ ក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមករាឆ្នំា ២០១៣ កន្លងទៅនេះ។

 លោក ប៉ាត ណូន ប្រធានក្រុមប្រឹក្សាភិបាលសមាគមរស្មីកុមារកម្ពុជាបានលើកឡើងពីការងារ របស់សមាគមដែលជាមជ្ឈមណ្ឌល បណ្តុះបណ្តាលកុមារកំព្រា អនាថា និងនិសិត្សទីទ័លក្រលើជំ នាញសំអាងការ កែសម្ភស្ស និងជួសជុលនៅតាមអង្គការនានា ដែលគេអាចជួយបាននាពេលកន្លង មក ក្នុងនោះក៏មានក្រុមសិល្បះបណ្តុះបណ្តាលផ្នែកកីឡាប្រដាល់ក្បាច់គុនបូរាណខ្មែរ និងកីឡាបាល់ ទាត់ជាដើម អស់រយះពេល ១៣ ឆ្នំាមកហើយតំាងពីឆ្នំា ១៩៩៥ ហើយកាលនោះមានទីតាំងនៅ សំ ណង់អនាធិប តេយ្យប៊ូឌីង លុះដល់ឆ្នំា ២០០៨ សាលារាជធានីភ្នំពេញបានប្តូរទីតំាងថ្មីឲ្យសមាគមមក តំាងទីលំនៅក្នុងសហគមន៍ត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រហូតមកដល់ពេលនេះមាន រយះពេល ៥ ឆ្នំាហើយ។ លោក ប៉ាត ណូន បានបន្តថា ក្រោយមកនៅទីតំាងថ្មីនេះសមាគមបានការជួយគិតគូ និងយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសពី ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានជួយផ្នែកហូបចុក សាលារៀន អាគារស្នាក់នៅចំនួន ២ ខ្នងក្លឹបកីឡាប្រដាល់មួយខ្នង។ល។និងពី លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកស្រីព្រមទំាងអាជ្ញាធរគ្រប់ថ្នាក់ផងដែរ។លោក ប៉ាត់ ណូន ក៏បានលើកឡើងពីសមិទ្ធផលរបស់សមាគម ដែលមាននិងកំពុងកសាង ដែលមកដល់ ពេលនេះសមាគមមាន កុមារកំព្រា និងអនាថា និសិត្សក្រីក្រមានចំនួន ១០៥ នាក់បុគ្គលិក ២២ នាក់ និងកីឡាករ ៩ នាក់។

លោក ឡេ យំាងដុង បានសំដែងនូវការីករាយដោយបានឃើញកុមារទំាងអស់នៅក្នុងសមាគម នេះមានទឹកមុខស្រស់ប្រកបមាន សុខភាពល្អ ហើយលោកសូមកោតសរសើរចំពោះសមាគមរស្មីកុមារ កម្ពុជា ដែលមានការគំាទ្រ និងជួយជ្រោមជ្រែង ពីអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបង្ហាញពីការគិតគូរដល់អនាគតរបស់កុមារ មិនថាកុមារកំព្រាឬជនអនាថាទេពួកគេសុទ្ធតែ ជាពលរដ្ឋដូចគ្នាដែលចំាបាច់ត្រូវយកចិត្តទុកដាក់ពីពួកគេគ្រប់ពេល។លោក ឡេ យំាងដុង បានបន្តថា កុមារទំាងអស់នេះនៅពេលខាងមុខពួកគេពិតជាមានមុខរបរសមរម្យ និងពិតប្រាកដមួយដោយពួក គេបានទទួលការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីសមាគមផង និងពីអាជ្ញាធរផងនោះ។ លោកប្រធានសហព័ន្ធសមាគមវៀតណាមកម្ពុជាខេត្តគៀងយ៉ាងបានបញ្ជាក់ទៀតថា លោក មកទីនេះដើម្បីសួរសុខទុក្ខផង និងនំាយកអំណោយតិចតួចមកចែកជូនកុមារកំព្រា និងអនាថា ព្រម ទំាងនិសិត្សទីទ័លក្រ មន្រ្តីបុគ្គលឹកនៅទីនេះ ដើម្បីជាការផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងខេត្តគៀង យ៉ាង និងរាជធានីភ្នំពេញឲ្យកាន់តែជិតស្និតបន្ថែមទៀតគង់វង់ជារៀងរហូត។

លោកស្រីជុំ សាមីន កែបជុតិមា បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធសមាគម មិត្តភាពវៀតណាមកម្ពុជាខេត្តគៀងយ៉ាង ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខកុមារកំព្រានិង អនាថានៅសមាគមរស្មីកុមារកម្ពុជានាពេលនេះ គឺជាទឹកចិត្ត មនុស្សធម៍ មួយដ៏ល្អរបស់មិត្តភ័ក្រ្តជិតខាង ដែលជួយគ្នាទៅវិញទៅមក ហើយមិត្តវៀតណាម តែងតែគិតគូដល់ សុខទុក្ខបងប្អូនប្រជាជនកម្ពុជា គ្រប់ពេលវេលា ដែលបងប្អូនកម្ពុជាមិនដែលបំភ្លេចគុណចំពោះបងប្អូនវៀតណាមទេ។ លោកស្រីជុំ សាមីន កែបជុតិមា ក៏បានរំលឹកឡើងវិញថា សមាគមរស្មីកុមារកម្ពុជានេះ កន្លង មកបានទទួលនូវការយកចិត្តទុកដាក់គិត គូរគ្រប់យ៉ាងពីរាជរដ្ឋាភិបាល ពិសេសពីសំណាក់លោក អភិបាលរាជធានីភ្នំពេញ ពីគណបក្សប្រជាជនរាជធានីភ្នំពេញ ពីសមាគម នារីរាជធានីភ្នំពេញ ពីសហ ព័ន្ធសមាគមយុវជនរាជធានីភ្នំពេញ ពីអាជ្ញាធរខណ្ឌមានជ័យក្នុងការជួយឧបត្ថម្ភគំាទ្រដល់សមាគម នេះគ្រប់យ៉ាង ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សឲ្យក្លាយទៅជាពលរដ្ឋល្អមានមុខរបរពិត ប្រាកដ សម្រាប់ចិញ្ចឹម ជីវិតទៅអនាគតដោយជួយតំាងពីកកើតរហូតទទួលបានជោគជ័យ និងបន្តទៅ មុខទៀត។ នៅក្នុងឱកាសដែរលោកស្រីប្រធានបានផ្តល់ថវិកាចំនួន ១ លានរៀលដល់សមាគមរស្មីកុមារ កម្ពុជាផងដែរ ហើយសហព័ន្ធសមាគម មិត្តភាពវៀតណាមក្ពុជាខេត្តគៀងយ៉ាងក៏បានចែកអំណោយ ដល់កុមារ និងសិស្សទីទ័លក្រចំនួន ១០៥ នាក់ក្នុងម្នាក់ទទួលបាន ៣ ម៉ឺនរៀលបុគ្គលិកគ្រូៗ ចំនួន ២២ នាក់ក្នុងម្នាក់ៗ ទទួលបាន ៦ ម៉ឺនរៀលនិងកីឡាករ ៩ នាក់ក្នុងម្នាក់ៗទទួលបានចំនួន ៦ ម៉ឺនរៀល៕ ដោយ លោក សួស សំរិត

No comments:

Post a Comment