Sunday, April 24, 2016

ភោជនីយដ្ឋាន សាម៉ូវ៉ា រៀបចំ​កម្មវិធី​មនុស្ស​ធម៌ដល់​កុមារ​កំព្រា!!

ភ្នំពេញៈ ភោជនីយដ្ឋាន Samovar ជាភោជនីយដ្ឋានដែលរចនាឡើង តាមបែបរុស្សី បានចាប់ផ្តើម ដំណើរការក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃទី ៣ ខែ មិនា ឆ្នាំ ២០១៤ នេះដែរ បានរៀបចំកម្មវិធីមនុស្សធម៏ ដល់កុមារកំព្រាប្រមាណ35 នាក់មកពីសមាគមរស្មីកុមារកម្ពុជា (ស.រ.ក.ក) ក្នុងគោលបំណងចង់ អោយកុមារបានហូបឆ្អែត និងស្គាល់នូវរសជាតិ មុខម្ហូបបែបរុស្សី ហើយនៅក្នុងថ្ងែនេះដែរ នៅប្រទេសរុស្សី គឺគេរៀបចំកម្មវិធីមួយគឺធ្វើនំ ផេន ខេច ដែលតំណាង អោយព្រះអាទិត្យ ពីព្រោះនៅរដូវរងារ ប្រជាជនរុស្សី មិនបានឃើញនូវពន្លឺ ព្រះអាទិត្យនោះទេ ទាល់តែចប់រដូវរងារនេះទើប ប្រជាជនបានឃើញ នូវពន្លឺព្រះអាទិត្យ។

 លោក Vladislar Kuznetsor អ្នកគ្រប់គ្រង់ទូទៅ មានប្រសាសថាការធ្វើ កម្មវីធីនេះឡើងគឺដើម្បី ផ្តល់អាហារ ដល់កុមារកំព្រា អោយពួកគាត់បានហូបឆ្អែត និងបានស្គាល់ ពីរសជាតិនៃម្ហូបរូស្សី ហើយលោក បានបន្តទៀតថា លោកនឹងធ្វើកម្មវិធីនេះ រៀងរាល់ ៣ ទៅ ៦ ខែម្តង និងបន្តស្វែងរក សមាគមន៏កុមារ កំព្រា នាៗ អោយពួកគាត់បានហូប។

 លោក ប៉ាត ណូន ប្រធានសមាគមរស្មីកម្ពុជា (ស.រ.ក.ក) បានថ្លែងអំណរគុណដល់ អ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិកភោជនីដ្ឋាន Samovar ទាំងអស់ដែលបានផ្តល់អាហារ ដ៏ឆ្ងុយឆ្ងាញ់ និងអង្ករ ចំនូន ១០០ Kg ដល់កុមារកំព្រា នៅក្នុងសមាគមរស្មីកម្ពុជារបស់គាត់ និងជូនពរដល់ ភោជនីដ្ឋាន អោយមាន ការីកចំរើន មានភ្ញៀវកាន់តែច្រើន គាំទ្រដល់ភោជនីដ្ឋាននេះ។ អាស័យដ្ឋានៈ ផ្ទះ១១ ផ្លូវ ១០៨ ខាងត្បូងផ្សារាត្រី រាជធានីភ្នំពេញ

No comments:

Post a Comment