Wednesday, October 19, 2022

Crossing The Threshold

ឆ្លងការចំនុចកំពូល
ផ្លូវរបស់សន្តបុគ្គលស្ថិតនៅខាងក្នុងខ្លួន វាចាប់ផ្តើមពីចំនុចភ្នែកកណ្តាល រត់តាមខាងក្នុង និងបញ្ចប់នូវមុខទ្វារឋានទេវតា។ អង្គទេវាតាគង្គខាងក្នុងខ្លួនយើង ផ្លូវនោះក៌ស្ថិតខាងក្នុងខ្លួនយើងដែរ ឯការស្វែងរកអង្គទេវាតា ត្រូវតែធ្វើដំណើរតាមផ្លូវខាងក្នុងនៃរាងកាយមនុស្សដែរ។ តើមនុស្សម្នាក់ៗចូលទៅ”ខាងក្នុងបែបម៉េច” ដែលជាព្រះវិហារខាងក្នុងនោះ?។ គោលបំណងនេះអាចសំរេចទៅ គឺតាមរយៈការតាំងសមាធិ និង ការស្តាប់ឭសំលេងទេព ព្រះវើត ដែលបន្លឺឡើងយ៉ាងណែនរណ្តំពិរោះ ។ ការតាំងសមាធិពិតប្រាកដ ដូចដែលបានបង្រៀនដោយព្រះគ្រូ គឺសំដៅដល់ការសំរេចបាននូវការកាត់ផ្តាច់ ខ្លួនឯងចេញពីការសប្បាយផ្នែកអារម្មណ៌ ចេញពីការមិនយកចិត្តទុកដាក់រឿងលោកិយ និងចេញពីការព្រួយបារម្ភលើផែនដី តាមការគិតគូរថ្មីនេះ គេអាចឈានដល់ចំនុចដែលអង្គវិញ្ញាណខ្ពស់ជាងគេបង្អស់ (ត្រាស់ដឹង)។

ដើម្បីសំរេចកិច្ចការខាងលើនេះបាន ចាំបាច់ត្រូវតែឆ្លងកាត់នូវចំនុចកំពូល និងត្រូវតែចូលទៅក្នុងព្រះវិហារដ៌ពិតប្រាកដជារូបកាយមនុស្ស។ ការនេះអាចសំរេចបានដោយការដកចេញនូវអារម្មណ៌ពីពិភពខាងក្រៅ ប្រមូលអារម្មណ៌ឲ្យមូលនៅនៅចំថ្ងាស ដែលគេហៅថាចំនុច ភ្នែកកណ្តាល ឬ ហៅថា ភ្នែកឯក ម្តុំអារម្មណ៌នៅត្រង់នេះ នេះជាការប្រតិបត្តិតាម ស៊ីមរាន្ត ជាទំលាប់ពីធម្មជាតិរបស់មនុស្ស។ ដោយការប្រមូលផ្តុំអារម្មណ៌បែបនេះ បន្តិចម្តងៗ ដកអារម្មណ៍ចេញពីរូបកាយ កុំគិតទៅណា ផ្ចង់អារម្មណ៌តែមួយមុខ ផ្តោតអារម្មណ៌កាន់តែស្រួចទៅៗរហូតដល់ចំនុចកំពូល ឆ្លងកាត់តាមចំនុចកំពូលនោះ រួចឈានចូលដល់ខាងក្នុងព្រះវិហារក្នុងខ្លួន។

ភ្នែកទីដប់ ភែ្នកកណ្តាល មិនមែនជាសិល្បៈនៃការប្រៀបធៀប ឬជាការតែងនិពន្ធ ដែលតាក់តែងដោយ សន្តបុគ្គល ដូចដែលបានធ្វើដោយអ្នកប្រាជ្ញមួយចំនួន និងដូចដែលមានការ អះអាងដោយអ្នកប្រាជ្ញឡើយ។ ហើយវាក៌មិនមែនជា ក្តីស្រមើស្រម៉ៃមួយដែរ។ រឿងនេះជារឿង ពិត និងចំនុចខាងក្នុង សំដៅឋានសួរគ៍នៃអង្គព្រលឹង ជាទីអាស្រ័យរបស់ព្រលឹង មិនដូចជាឋានសំរាប់អង្គវិញ្ញាណខាងក្រៅនោះឡើយ។ ភ្នែកធម្មតា ភែ្នករបស់មនុស្ស បើកសំលឹងមើលទៅពិភពខាងក្រៅ ឯភ្នែកខាងក្នុង ជាភ្នែកនៃដួងព្រលឹង បើកមើលទៅលើផ្លូវព្រះធម៍ គឺជារឿងពុទ្ធចក្រដ៌ធំមហិមារ អ្វីដែលភ្នែកខាងក្រៅមើលឃើញគឺសុទ្ធតែមានក្តីប្រាថ្នា មានការផ្លាស់ប្តូរ ការវិនាសអន្តរាយ និង មាននូវសេចក្កីស្លាប់មរណៈ។ ឯភ្នែកខាងក្នុងគឺមានបំពាក់ដោយ សមត្ថភាពដែលអាចមើលឃើញអង្គទេវាតា ជាទីអាស្រ័យដ៌រាបជារហូត និងជាការមើលឃើញអង្គទេវាតាដ៌មហាឧត្តម។ ដើម្បីឆ្លងកាត់ចំនុចខ្ពស់បំផុតជាកំពូល គឺមិនមែនជាការងាយស្រូល គេជួប នុយជាអន្ទាក់ ជាការបោកបញ្ជោត ការទាក់ទាញ ដោយភ្នែកខាងក្រៅចូលទៅភ្នែកខាងក្នុង រំខានដល់ការថ្វាយខ្លួនចំពោះអង្គទេវាតា និងការពារមិនឲ្យយើងសំរេចបានការចម្រើនព្រះធម៍។ កិច្ចការនេះអាចត្រូវការ ពេលវេលាច្រើនខែ ឆ្នាំ និងអាចពេញមូយជីវិត អាស្រ័យតាមការខិតខំរបស់គេម្នាក់ៗផង និងអាស្រ័យលើក្តីមេត្តា ករុណារបស់ព្រះគ្រូផង។ ហេតុដូចនេះ បានជាសត្តបុគ្គលប្រាប់យើងថា ស្មារតីក្នុងខ្លួនមនុស្ស(ព្រះធម៍) ជាសម្បត្តិផ្ទាល់នៃខ្លួនយើង និងថាយើងរាល់គ្នាមានសមត្ថភាព និង លទ្ធភាពដើម្បីយករតនៈ សម្បតិទាំងអស់នោះ។

ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ្នក បើអ្នកគិតថា
អ្នកត្រៀមខ្លួនជាស្រេច ដើរតាមផ្លូវធម៍ខាងក្នុងនៃនគរទេវតា។
អ្នកត្រូវធ្វើការងាររបស់អ្នក ឯអង្គទេវាតា ទ្រង់និងធ្វើការងារទ្រង់។
ជាធម្មតា ដំណើរការនេះនឹងត្រូវការពេលយូរ បើគេមិនបាន
ចូលទៅខាងក្នុង ដល់ចុងម្ខាងទៀត ដោយសារតែនៅសងខាងផ្លូវមាន
ជំរាលខ្លាំង ឬ មានចំនុចខ្លះទៀត គេមិនអាចបន្តដំណើរ
ទៅមុខបាន ឬដោយសារតែ យើងយកសំភារៈរបស់របរដែល
មិនចាំបាច់ទៅច្រីនពេក។ តែរាល់ការងារគឺយើងរៀនពីការ
អនុវត្តន៍ផ្ទាល់ យើងអាចបង្រៀនចិត្តឲ្យចេះសំរបជាមួយទំលាប់ថ្មី។
កាលណា ចិត្តវាដើតតាមផ្លូវត្រូវហើយ វាពិតជានឹងអាច ចាប់យក
ព្រះសំលេង (ស្តាប់ព្រះធម៍) ហើយព្រះទ្រង់នឹងគង្គរង់ចាំខាងក្នុងទ្វារនគរទេវតា ដើម្បីនាំយើងបន្ត។ មានតែរបស់មួយគត់ដែល អាចនាំយកទៅជាមួយគឺ
សេចក្តីជឿទុកចិត្ត ដោយគ្មានរារែកចំពោះអង្គទេវាតា និងការចង់
ជួបអង្គទេវាតា នៅទីចុងម្ខាងទៀត ។ អ្វីៗក្រៅតែពីនេះ
មិនមានសារះសំខាន់ និងជាការគ្មានន័យ។
Maharaj Sawan Singh Ji

ដោយសារតែសាវគ្គលោកទាញស្បៃរបាំងចេញ នោះគេបានទៅដល់ឋានមួយដ៌ខ្ពស់ គេមើលខ្លួនឯងក្នុងភពមួយថ្មី នៅចំពោះព្រះភ័ក្រនៃព្រះរាជព្រះគ្រូដ៌មានរស្មីពន្លឺ ជារូបរាងដែលព្រះ គ្រូលោកយកធ្វើជាទីអាសនៈក្នុងភ្នែកទីបី ក្នុងគ្រាដែលធ្វើពិធីបំបួស។ ចំនុចទីហ្នឹង សាវគ្គចាប់ផ្តើមទទួលស្គាល់ពីព្រះមេត្តា ពីភាពរុងរឿង និងពីថាមពលនៃព្រះគ្រូ។ ព្រះគ្រូមិនត្រឹមតែចាប់ផ្តើម មានជំនឿលើអង្គទេវាតាទេ តែថែមទាំងមានពិសោធន៌ជាមួយស្នេហ៌ទេពជា អង្គទេវាតាទៀតផង។ ព្រះគ្រូដែលនាំសាវគ្គមកដល់ទីនេះ ទើបតែបានមើលឃើញ និងបាននិយាយជាមួយអង្គទេវាតាដោយផ្ទាល់ ទទួលបាននូវរូបកាយជាអង្គទេវាតា ដ៌មានរស្មីពន្លឺ គេមិននៅឯកោរទៀតឡើយ។ ចាប់ពីពេលនេះតទៅ ព្រះគ្រូមិនចាកចេញទៅចោលសាវគ្គឲ្យនៅម្នាក់ឯង សូម្បីតែមួយភ្លែតក្តី រហូតទាល់តែគេសំរេចការងារ គឺនាំគេទៅជួបផ្ទាល់ជាមួយអង្គទេវាតា ឯឋានត្រៃត្រឹង។កាលគេជួបជាមួយរូបកាយព្រះដ៌មានរស្មីពន្លឹគេមិននៅ ឯកោទេ។ គេមានអង្គទេវាតាជាសំលាញ់ មិនត្រឹមតែក្នុងជាតិនេះទេ តែគ្រប់ៗជាតិជាចិរកាលតទៅ ជាមិត្តដែលគេមិនអាចប្រៀបធៀបបានជាមិត្តដែលមិនចាកចោលសាវគ្គសោះបើទោះជាសាវគ្គ បដិសេធក្តី ជាមិត្តដែលមិនគិតពីប្រយោជន៌ផ្ទាល់ខ្លួន តែពុះពាររហូតដល់មរណា។

Dr Julian Jhonson ក្នុងសៀវភៅំមួយស្តីពី “ជាមួយមហាព្រះគ្រូនៅឥណ្ឌា” លោកធ្វើការបកស្រាយដូចខាងក្រោមនេះ។

ចំនុចនេះមាននិសិ្សតដែលធ្វើដំណើរមានក្តីរីករាយ
ជាមួយការភ្ញាក់ផ្អើលថ្មីៗ ប្រការនេះនាំឲ្យពួកគេទៅ
ជាឡប់បល់អស់។ គេទៅជារំភើបយ៉ាងអស្ចារ្យ គេហាក់
ដូចជាមានថាមពលអ្វីមួយហូរចូលមកខាងក្នុង។
គេទៅជាមនុស្សឆាប់យល់ដឹង។ គេមើលឃើញ
ពីលំហរមេឃ។ ពេលវេលាក៍រលាយអស់ទៅដែរ។
ពេលនេះអ្វីៗដែលមានពីមុខគេគឺមានរបៀបយ៉ាងល្អ
ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ពេល
នេះគេមើលឃើញពីស្រម៉ោលនៃពិភពលោកថ្នាក់ទាប
ជាទីដែលគេត្រូវជៀសវាង។ អ្វីៗពេលនេះគឺច្បាស់អស់
សំរាប់រូបគេ គេមិនចាប់យករបស់នោះទៀតដែរ តែនោះ
គឺជាជំហានដំបូង។ តាមព្រះរាជមាគ៌ានេះ គ្រាន់តែជាជំហាន
ដំបូងសំរាប់អ្នកទៅឲ្យដល់ទ្វារទីដប់។ នោះជាចំនុចខ្ពស់
បង្អស់ទីដែលនិសិ្សតបានជួបជាលើកដំបូងជាមួយព្រះគ្រូ
ទល់មុខតែម្តង ជាផ្ទៃមុខដ៌មានពន្លីរស្មី។ ចាប់តាំងពីពេល
នេះតទៅ ឆាកជីវិតដែលនៅសេសសល់ គេមានព្រះគ្រូ
ជាបង្អែកនៅជាមួយ គេអាចធ្វើការសាកសួរជានិច្ចកាល
ដល់ព្រះគ្រូទោះជាសំនួរណាក្តី ដែលគេចង់សួរ និងអ្វីក៌
ដោយដែលគេចង់បានចម្លើយ។ គឺរូបកាយជាព្រះគ្រូដ៌មានរស្មី
ដែលមានដំណើរឆ្ពោះទៅឋានលើ។ លោកនឹងជាអ្នកនាំផ្លូវយើងជារហូត។

ដោយមានដំណើរចូលទៅខាងក្នុង ឬ ការឆ្លងកាត់តាមភ្នែកណ្តាល អ្នកថ្វាយខ្លួនចូលក្នុង នគរព្រះធម៍ដ៌ធំមហិមា។ សន្តបុគ្គលផ្តល់តែការណែនាំបែបនេះទាក់ទងជាមួយនឹង អាណាចកក្រដ៌មានព្រះពរ មានតែជនទាំងឡាយនោះដែលយល់ពីខ្លឹមសារ។ លើភពផែនដីដ៌ ពេញដោយបញ្ហា គេមិនអាចរកឃើញសុភមង្គលជារហូតបានទេ ឬមិនអាចមានការសប្បាយ ណាមួយដែលស្ថិតស្ថេរ មានតែនាំមកនូវការឈីចាប់ និងទុក្ខសោក ក្តីសោកសង្រេង ជំងឺដង្កាត់ និងមរណៈភាពគឺជាផែ្នកសំខាន់ លើភពផែនដី ជួបតែរឿង បណ្តោះអាសន្ន របស់យុវជន មានទាំង បញ្ហាសុខភាពនិងខ្សែជីវិត។ ជាការផ្ទុយពីរឿងទាំងនេះ គេពិបាក ក្នុងការរកឲ្យឃើញពីភាពកំសត់ទុរៈគត និង ភាពងងឹងសូន្យឈឹងក្នុងឋានព្រះធម៍ខាងក្នុងខ្លួនណាស់។ កាលណាបើសាវគ្គចូលទៅកាន់តែខ្ពស់ទៅៗ គេកាន់តែទទួលបានក្តីសប្បាយ ដែលមិនធ្លាប់មាន កាន់តែច្រើនឡើងៗជារហូត។ អាណាចក្រខាងលើបង្អស់ ពេញដោយព្រះពរដ៌បរិសុទ្ធ ទីនោះមានអ្វីទាំងអស់ តែគឺមានតែស្នេហ៌ទេព ជាស្នេហ៌ដ៌មានព្រះពរជាអន្តន គឺជាសេ្នហ៌ជាមួយ អ្វីដែលគេហៅថា ជាមួយព្រះឬអង្គទេវតា។

ឋានព្រះធម៍ខាងក្នុងខ្លួនមានព្រះពរ គឺជាកិច្ចការរបស់សន្តបុគ្គល សន្តបុគ្គលនិង អ្នកសច្ចំ ពន្យល់ថាគេមិនអាចយល់ពីសោភ័ណ្ឌភាព និងព្រះពរតាមរយៈចំណេះដឹង ការវិភាគ ឬ ការប្រើប្រាស់បញ្ញាទេ។ ដូច្នេះចូរប្រឹងប្រែគ្រប់ដង្ហើមចេញចូល ដើម្បីយល់ពីកិច្ចការនេះដូចតទៅ

គុហារលើវេហាមានព្រះភិរុណបង្អោរមិនចប់
ពេញដោយអារហារទិព្វ។ ជាទីដែលគ្មានឧបករណ៌ភេ្លង
មានតែការតាំងសមាធិតែមួយមុខគត់
គ្មានទេបឹងបួរ ផ្កាឈូករីករហង់ គឺមានតែ
សត្វហង្សហោះហើរឲ្យពរជ័យ។ គា្មនទេ
ព្រះច័ន្ទធម្មតា តែមានពន្លឺព្រះច័ន្ទដ៌ស្រទន់ កាល
ណាគេសម្លឹងមើល គេឃើងពេញដោយភាពបរិសុទ្ធ
នៃព្រលឹងរសាត់អណ្តែតពេញដោយក្តីរីករាយ។
កាប៊ើត ទូលថា ចូរស្តាប់ណា ព្រះជាម្ចាស់
អ្នកណាមកដល់ទីនេះ នឹងមានជីវិតជាអមតៈ
គេនឹងមិនវិលរកសេចក្តីស្លាប់ម្តងទៀតឡើយ៕
Kabir
English Version

No comments:

Post a Comment