Wednesday, October 19, 2022

Directive for Successive Simran

គ្រប់មនុស្សលោកទាំងអស់អារម្មណ៍ពួកគេមិននៅចំណុចភ្នែកកណ្តាលទេ គឺស្ថិតនៅ លើ អង្គវិញ្ញាណទៅវិញ នេះមកពីអារម្មណ៍គេផ្តោតផ្តុំលើអង្គវិញ្ញាណ។ ដូច្នេះបានជាធម្មតាយើងត្រូវ តែផ្តាច់អារម្មណ៍លើពីពិភពខាងក្រៅ ដែលជាអង្គវិញ្ញាណមកផ្ចង់នៅលើអង្គព្រះធម៍ជាជំនួស វិញ ជាឋាននៅឆ្ងាយផុតពី អង្គនៃចិត្ត និង បរិវានៃចិត្ត ធ្វើបែបនេះ វានឹងជម្រុញយើងចាកចេញពី ឋាន នៃវិញ្ញាណសំដៅឋានភ្នែកកណ្តាលវិញ។

មុនពេលចូលទៅអង្គុយតាំងសមាធិ សូមជម្រះចិត្តឲ្យស្អាត កុំមានហ្មងសៅ ធ្វើបែបនេះ ដើម្បីជាការងាយស្រួលក្នុងការតាំងសមាធិ ជាការពិតណាស់ វាមិនជារឿងងាយស្រួលក្នុងការ គ្រប់គ្រងចិត្តទេ ចិត្តវារត់ចុះរត់ឡើងបង្កើតបានជារូបភាពប្រសេចប្រសាចបោកបញ្ឆោតយើង ដើម្បីនឹងធ្វើចិត្តឲ្យស្ងប់នឹង ធឹង វាទាមទារនូវការការបន្សុតចិត្ត ដែលកិច្ចការនោះគឺសំដៅថាជា ការមានសេចក្តីស្រលាញ់ មានភាពជ្រះថ្លារវាងសាវគ្គជាមួយនឹងព្រះគ្រូ។

វិធីសាស្រ្តដែលគេឲ្យយើងទន្ទេញព្រះធម៍ គឺជាការបន្សុតចិត្ត និងដើម្បីឲ្យយើងផ្តុំផ្ចង់ អារម្មណ៍ បើសិនជាយើងមានសេចក្តីស្រលាញ់ចំពោះព្រះធម៍ ដូច្នេះយើងអាចដកចិត្តដកអារម្ម ណ៍ពីខាងក្រៅខ្លូនចូលមកក្នុង បើស្រលាញ់មានទំហំធំកម្រិតណានោះការដកអារម្មណ៍ពីក្រៅ ឬពីក្នុងខ្លួន ក៍មានភាពរហ័ស លឿន កម្រិតនោះដែរ។

ការទន្ទេញព្រះធម៍ នឹងការផ្ចង់អារម្មណ៍វានឹងនាំឲ្យយើងកាន់តែមានកំលាំង ពលំខ្លាំងក្លា ថែមទៀត ហើយកំលាំងព្រះធម៍នឹងទៅក្រើនរំលឹកដាស់ សេចក្តីស្រលាញ់ ដាស់នូវសទ្ធាជ្រះថ្លា របស់យើងឲ្យក្រោកឡើង។ ពេលនោះទោះជាក្នុងខ្លួនមនុស្សក្តី ក្នុងសត្វពាហនៈក្តី គឺមានធាតុ ព្រះធម៍សណ្ឋិតនៅទោះជាតិច ឬច្រើនក្តី គឺមានធាតុព្រះធម៍។ ព្រះធម៍មាននៅក្នុងគ្រប់សត្វលោក ទាំងអស់ តែព្រះធម៍នេះភ្ងាក់ ក្រោក ឬ ដឹងខ្លួន មានតែគ្រាណាដែលគេប្រតិបត្តិធម៍តែប៉ុណ្ណោះ មានតែអ្នកទាំងឡាយណាដែលបើកភ្នែកខាងក្នុងទេទើបដឹងរឿងព្រះ ធម៍។

ពេលតាំងសមាធិយើងហាក់ដូចជាធ្ងន់ក្បាល បែកញើសថ្ងាស ដូចជាមានកំដៅ តែបន្ទប់ ដែលយើងអង្គុយតាំងសមាធិនោះមិនជាក្តៅទេ នេះគឺមកពីការដែលយើង ប្រមូលអារម្មណ៍យើង ចេញពីពិភពខាងក្រៅមកចូលក្នុងខ្លួន។ ពេលយើងប្រមូលអារម្មណ៍មកផ្ចង់ចូរកុំឲ្យមានការ សៅ ហ្មងក្នុងចិត្ត ក្នុងកាយក្តី ជាសម្ពាធណាមួយ ឬ គិតរឿងអ្វីទាំងអស់។ ធ្វើចិត្តធម្មតាៗកុំមានការ តានតឹង ផ្ចង់អារម្មណ៍មកដាក់នៅភ្នែកកណ្តាល រួចទន្ទេញដដែលៗនៅឈ្មោះឬធម៍ណា មួយ កាលណាយើងទន្ទេញឈ្មោះអ្វីនោះការផ្ចង់អារម្មណ៍របស់យើងស្ថិតនៅលើឈ្មោះ នោះដែរ។ ការជិះកង់គឺជារឿងងាយស្រួលទេ សម្រាប់អ្នកចេះ តែសូមក្រឡេកមើលអ្នករឿងជិះកង់ គេប្រើង បែកញើសហូរញើស ព្រោះគេប្រើកំលាំងខ្លាំងហួសប្រមាណខុសគោលការណ៍។

ក្នុងដំណាក់កាលស្មឹងស្មាតធ្វើការត្រិះរិញពិចារណា ស៊ីមរាន្ត គឺយើងជួបប្រទះជាមួយការ ស្ពឹកស្រពន់ រោយឈីចុកចាប់ គឺជារឿងជៀសមិនផុត មានសាវគ្គខ្លះជួបប្រទៈរឿងបែបនេះ តែ ការស្ពឹកស្រពន់វាលែងកើតមានឬ ឈប់ដោយឯកឯងទៅវិញក្នុងពេលក្រោយមក។ បើសិនជា ក្បាល ឬ ជើងយើងដាច់ចេញពីខ្លួន ពេលនោះយើងទៅជាឈឺចុកចាប់ពើតផ្សារ ដូចគ្នានេះដែរ បើសិនជាកន្ទុយជីកចក់ដាច់ចេញពីខ្លួនជីងចក់។

ក្នុងរាងកាយមនុស្សមានកោសិការ ដែលក្នុងកោសិការមានព្រលឹងស្ថិតនៅគ្រប់កោសិកា ព្រលឹងចាកចេញពីកោសិការបន្តិចម្តងៗអំឡុងពេលផ្ចង់អារម្មណ៍ នោះជាពេលដែលមានការ ឈឺ ចុកចាប់ពេញខ្លួន ជួនកាលទៅជាញ័រញាក់ នោះគឺមកពីព្រលឹងចាកចេញពីរូបកាយយើងទាំង មូល ឬមួយចាកចេញមួយផ្នែក។ នៅពេលណាដែលការឈីចាប់ ការស្ពឹកស្រពន់ ញាប់ញ័របែប នេះក្លាយជាទម្លាប់ពេលតាំងសមាធិ ដូច្នេះវាក្លាយជារឿងធម្មតាសាមញ្ញ ពេលដែលដំណាក់ កាលផ្ចង់អារម្មណ៍ពេញលេញ ចប់សព្វគ្រប់ អារម្មណ័ផ្តុំនៅក្នុងខ្លួន ពេលនោះទេវតាឬព្រះពន្លឺ ដ៍មានរស្មីបង្ហាញព្រះកាយចេញមក អ្វីៗផ្សេងក្រៅពីនោះវិនាសបាត់អស់ គ្រានោះដែលយើង ដឹងថា រូបកាយនេះមិនមែនជារបស់យើង នឹងដឹងថា អង្គអញជាអង្គទេវតាចាកចេញពីរូបកាយ ការនេះដូចគ្នាដែរសម្រាប់ខ្ញុំក្នុងការចាកចេញពីសម្បត្តិលោកិយនេះ។
ការតាំងសមាធិត្រូវតែធ្វើឲ្យបានល្អប្រពៃ ធ្វើចិត្តឲ្យស្ងប់ ដកអារម្មណ៍ទាំងអម្បាលមាណចេញពីក្នុងខ្លួន (កុំឲ្យដឹងខ្លួន) ទៅប្រមូលផ្តុំនៅចំណុចភ្នែកកណ្តាលសន្សឹមៗ។ ការប្រមូល អារម្មណ៍យកមកផ្ចង់ឲ្យមូលមានដំណើរការដូចជាស្រម៉ោចដែលវាឡើងជញ្ជាំងដូច្នោះដែរ ឡើង ទៅដល់លើ ធ្លាក់ចុះមកក្រោម ឡើងទៅវិញម្តងទៀត សារចុះសាឡើង ដោយការតស៊ូ អត់ធ្មត់ នឹងទទួលបានជោគជ័យ ទាំងព្រលឹងក្តី ទាំងចិត្តហៅថាព្រះចិន្តាក្តីគឺចងជាប់ជាមួយនឹង បញ្ហាជាបរិវានៃចិត្ត សូម្បីតែសកើមួយសរសៃធ្លាក់ចុះពីក្បាលទៅដី ក៍គង់យើងមានអារម្មណ៍ថាឈីចាប់ ដែរ ប៉ុន្តែ បរិវានៃចិត្ត ព្រលឹង គឺមិនអាចនៅជាមួយគ្នាទេ វាត្រូវតែបែកគ្នាទៅវិញ។

ជាបណ្តើៗ ជំហាននៃការបែកគ្នារវាងព្រលឹង និង ចិត្តគឺនឹងកើតមានឡើង យើងនឹងទទួល បានជោគជ័យក្នុងការបែកចេញពីរឿងរ៉ាវជាបរិវានៃចិត្ត ដៃជើង ដែលនៅជាប់ស្និតជាមួយរូបកាយ នឹងក្លាយជាស្ពឹកលេងដឹងខ្លួន រូបកាយើងដូចគ្នាដែរ គឺមិនដឹងថាខ្លួនដកបង្ហើមផងទេ អារម្មណ៍ យើងទាំងមូលគឺប្រមូលឡើងទៅផ្តុំនៅភ្នែកកណ្តាល យើងទៅជាលែងដឹងខ្លួន លែងដឹងពីរឿង លោកិយផ្សេងៗ តែយើងបែរជាដឹងពី ពិភពថ្មីមួយវិញ នៅខាងក្នុងខ្លួនយើងនេះ។ ដើម្បីអាចធ្វើ បែបនេះបានទាមទារយើងជោគជ័យក្នុងការតាំងសមាធិជាមុនសិន គឺមិនមែនដូចជាការផ្លាស់ ប្តូរការងារ ឬ មុខការផ្សេង”ទេ គឺតែជាការទាមទារសេចក្តីស្រលាញ់ និងការមោះមុតស្មោះអស់ ពីបេះដូង។
នៅឯឋានភ្នែកកណ្តាលនេះ អង្គវិញ្ញាណក៍មិនបញ្ឈប់សកម្មភាពដែរ អង្គវិញ្ញាណនេះ បង្កើតឡើងដោយធាតុទាំង ០៥ ការទាក់ទងពាក់ព័ន្ធនានាជាមួយនឹងធាតុទាំង៥នៃលោកិយនេះ គឺតាមរយៈអង្គវិញ្ញាណទាំង០៥នេះដែរ គេមិនត្រូវយកចិត្តទុកទុកទៅលើ អង្គណាមួយនៃអង្គ ទាំង ០៥នេះទេ។ អ្នកធ្វើដំណើរលើផ្លូវព្រះធម៍គេនឹងឈប់ខ្លួនគេកាលណាគេឃើញមានសញ្ញា ឲ្យឈប់។ បើសិនជាអង្គវិញ្ញាណទាំង០៥ហ្នឹង រួមទាំង សញ្ញានានាធ្វើដំណើរលើផ្លូវជាមួយគ្នា ចូរ បណ្តោយតាមវាចុះ តែកុំចាប់អារម្មណ៍កុំយកចិត្តទុកដាក់ ត្រូវតែផ្ចង់លើការទន្ទេញព្រះធម៍ជា ជំនួសវិញ។
ពេលយើងតាំងសមាធិទើបយើងដឹងអំពីកំលាំងនៃព្រះចិន្តា ចិត្ត ឬព្រះចិន្តា បង្ហាញរឿង រ៉ាវចេញមកគ្មានក្បាលគ្មានកន្ទុយ មិនចេះចប់មិនចេះហើយ ព្រលឹងដែលជាធាតុទេវតាចុះមក ពីឋានខ្ពស់ ឋានខាងលើ ចុះមកឋានទាបជាង មកដល់់ឋានជាអាណាចក្រនៅឋានកណ្តាល នេះ ជាប់ក្នុងគម្របនៃអំណាចព្រះចិន្តាគឺចិត្តនេះឯង ព្រលឹងពេលមកដល់ឋាននេះ គឺមិនអាចធ្វើអ្វី បានទាំងអស់។ កាលណាមានគម្រប់សង្កត់គ្របពីលើព្រលឹងទៅជាខ្សោយ បើមិនយកគម្រប ចេញទេ ព្រលឹងមិនអាចឡើងទៅឋានលើខ្ពស់វិញឡើយ ក៍មិនអាចមានកំលាំងពលំខ្លាំងដូចមុន ដែរ។
គ្រាដែលព្រលឹងស្ថិតនៅឋាននេះ មិនបានដឹងពីឋានផ្សេងៗ ព្រលឹងនៅតែខ្សោយគ្មាន កំលាំងពលំ មិនអាចធ្វើធម៍បាន មិនអាចផ្សព្វផ្សាយធម៍ទេសនា ក៍មិនអាចអានសៀវភៅព្រះធម៍ បានដែរ ពេលណាយើងដកអារម្មណ៍ចូលទៅក្នុងខ្លួន ស្តាប់ព្រះធម៍នៅក្នុងខ្លួន យើងទទួលបាន មគ្គផល រំលត់នូវកាមកិលេស រំលាយអស់នូវភាពសំអប់នានា ព្រមទាំងកំចាត់ចោលវិនាសបង់ នូវ ទំលាប់អាក្រក់ផ្សេងៗផង។

ប្រព័ន្ធនៃការតាំងសមាធិគឺមានប្រយោជន៍ខ្លាំងណាស់ក្នុងការដឹកនាំខ្សែជីវិតនៅក្នុងឋាន កណ្តាលនេះ បើសូម្បីតែយើងអង្គុយមួយម៉ោងតាំងសមាធិឲ្យបានត្រឹមត្រូវតាមការណែនាំ នោះ យើងឃើញថាអាចធ្វើចិត្តឲ្យស្ងប់ គ្មានសៅហ្មង បេះដូងយើងមានដំណើរការធម្មតាមិនញាប់ញ័រ ខុសប្រក្រតី ខ្សែជីវិតយើងកាន់តែចម្រុងចម្រើនទៅមុខ ការមានសៅហ្មងក្នុងចិត្តនានាកាន់តែ ត្រូវបានកាត់បន្ថយអស់។ យើងមើលឃើញដឹងខ្លួនថាអាចគ្រប់គ្រងរាល់បញ្ហាផ្សេងៗ និងអាច ជម្នះបានរាល់ការរកាំរកូសផងទាំងពូងក្នុងកាលៈទេសពិបាកៗបំផុត ដោយរក្សាបានចិត្តស្ងប់ នឹងធឹង ម្ចាស់ការលើខ្លួនឯង។

ចូរកុំបាក់ទឹកចិត្ត ត្រូវតែក្លាហានឡើង យើងនឹងឈ្នះនៅលើសមរភូមិប្រយុទ្ធ ចិត្តឬព្រះចិន្តានេះមិនអាចយកឈ្នះលើព្រះសម្លេងឬអង្គទេវតាបានឡើយ ព្រះគ្រូលោកនៅជាមួយ យើងជាដរាប។ ព្រះគ្រូលោកតាមឃ្លាំមើលយើងគ្រប់កាយវិការគ្រប់ជំហាន ព្រះគ្រូលោកត្រៀម ខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធលើសមរភូមិជាមួយយើងជាសាវគ្គ ដូច្នេះសូមយកព្រះគ្រូធ្វើជា អ្នកសង្រ្គោះជួយយើង នឹងចូរមានស្វាមីភ័ក្រជាមួយព្រះគ្រូ។

ចូរសញ្ចឹងស្មឹងស្មាតដលើអង្គទេវតាដោយសទ្ធាជ្រះថ្លា និងដោយសេចក្តីស្រលាញ់ដោយស្មោះ អស់ពីបេះដូង ព្រះនាមអង្គទេវតាមានបុណ្យបារមីមហាខ្លាំងក្លា កាលណាធ្វើព្រះធម៍ដោយ សទ្ធាជ្រះថ្លា យើងទទួលបានសេចក្តីសុខសេចក្តីសេចក្តីចម្រើនគ្មានទីបញ្ចប់ ភ្លេចអស់លែងមាន អារម្មណ៍ក្នុងខ្លួនឯង អស់មានបញ្ហាផ្សេង ជ្រះថ្លានឹងឃើញតែអង្គទេវតា អង្គទេវតាប្រទានពរ ជ័យ ដល់យើងវិញ អង្គទេវតាបង្កើតសត្វលោក តាមថែរក្សារការពារសត្វលោក ប្រទាមព្រះពរ ដ៍មាន សន្តិជាសេចក្តីស្ងប់ ដល់គ្រប់ព្រលឹងសត្វលោកមានពរជ័យដ៍អនន្តពិតៗ៕
Maharaj Sawan Singh JI

No comments:

Post a Comment