Thursday, December 14, 2023

មនោមយិទ្ធិ កម្លាំងដូងចិត្ត

មនោមយិទ្ធិ ខ្លះប្រែថា   ចិត្តានុភាព
POUVOIRDE VOLONTE = WILL POWER
ដោយ
ស៊ាន ប៊ុន ភេង
លោកអ្នកនាង អាចនឹងមានអំណាចខាងផ្លូវចិត្តសំរាប់
*បង្គាប់ខ្លួនឯង
*បង្គាប់អ្នកដទៃម្នាក់ៗ ឬច្រើននាក់អំពីរយៈឆ្ងាយ
*កែខៃភ័យវិបត្តិផ្សេងៗឲ្យទៅជាល្អឡើង
ព.ស ២៥១៧
គ.ស១៩៧៣

ខ្ញុំបានបានចម្លងសៀវភៅនេះជា PDF យកមក ធ្វើជា Text ឡើងវិញដើយ ងាយអាន តាមផ្នែកផង និង ធ្វើជា គំនូសបំព្រួញដើម្បី កាន់តែច្បាស់លើ ប្រធានបទ ឬ ផ្នែកនីមួយៗ តែគេនិយាយអំពីអ្វី ?

#មនោមយិទ្ធិ ពាក្យ​ថា​មនោមយិទ្ធិ​ជា​វាក្យសព្ទ​ខាង​ព្រះពុទ្ធសាសនា មានន័យថា «ឫទ្ធិ​ដែល​សម្រេច​ដោយ​ចិត្ត» តែ​អត្ថន័យ​នៅក្នុង​ការ​ប្រែ​ពី​ពាក្យ«Will Power»នេះ​សំដៅ​ដក់​អំណាច​ដែល​ធ្វើ​ឲ្យអ្វីៗសម្រេច​ផល ដែល​កើត​ពី​កម្លាំងចិត្ត​របស់​មនុស្ស​ម្នាក់​ណា​នោះ។ តាមពិតទៅ​មនោមយិទ្ធិ គឺជា​អ្វី​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស​យើងគ្រប់ៗគ្នា ពោលគឺ​កម្លាំង​ប្រាថ្នា កម្លាំង​អធិដ្ឋាន កម្លាំង​តាំងចិត្ត​ដ៏​ជាក់លាក់ កម្លាំង​កិលេស​តណ្ហា។ ល។ កម្លាំង​ទាំងនេះ​ជា​គ្រឿង​ភ្ញោ​ច​ឲ្យ​យើង​មាន​ទង្វើផ្សេងៗឆ្ពោះទៅកាន់​គោលបំណង​ដែល​យើង​ត្រូវការ ដែល​សុទ្ធសឹងតែ​ជា​មនោ​យិ​ទ្ធិ​វិជ្ជមាន ឬ​មនោមយិទ្ធិ​អវិជ្ជមាន ពោលគឺ​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់។

មនុស្ស​ដែលមាន​មនោមយិទ្ធិ​ច្រើន​រមែង​មានការ​ប្រាថ្នា​អ្វី​ក៏​ប្រាថ្នា​យ៉ាងខ្លាំង​ក្លា សុខចិត្ត​យក​ជីវិត​ទៅ​ប្តូរ ដើម្បី​ឲ្យ​បាន​នូវ​អ្វីដែល​គេ​បាន​ប្រាថ្នា។ ចំណែកឯ​មនុស្ស​ដែលមាន​មនោមយិទ្ធិ​តិច ក៏​តែង​រារែក​ធ្វើ​អ្វី​មិនសូវ​បាន​ផល​សម្រេច ឬ​ធ្វើ​បានតែ​ពាក្យ​កណ្តាល​ប៉ុន​នោះ។

ការហាត់​អំណាចចិត្ត ឬ​មនោមយិទ្ធិ​ឲ្យ​ក្លាយទៅជា​ម្លា​ប់ គឺជា​អ្វីដែល​មានគុណ​តម្លៃ​បំផុត​ក្នុង​ជីវិត​មនុស្ស ហើយ​មាន​ភាព​សំខាន់​ខ្លាំង​ជាង​ការ​វ៉ឹ​ក​ហាត់​ចំណេះដឹង ឬ​វ៉ឹ​ក​ហាត់​ក្នុង​ផ្លូវ​ផ្សេងទៀត​ទាំងអស់ ព្រោះ​ផល​សម្រេច​គ្រប់យ៉ាង​មាន​មនោមយិទ្ធិ​ជា​គ្រឹះ។ អ្នក​ដែលមាន​នោម​យិ​ទ្ធិ គឺជា​មនុស្ស​មានប្រៀប​លើ​អ្នកដទៃ ប្រៀបដូចជា​មាន​កន្សែង​បក់​កន្សែង​បោយ​អញ្ចឹង។

អារម្ភកថា របស់លោក ប៉ូល ហ្សារកូត៍
ការមានលក្ខណៈរឹងប៉ឹង ការជឿក្នុងខ្លួនឯង សេចក្តីព្យាយាមយ៉ាងមិនដាក់ធុរៈ ដើម្បីធ្វើការដែលបានត្រិះរិះល្អិតល្អន់ និងចុះចិត្តពិតប្រាកដហើយអោយសម្រេច សមត្ថភាពបង្គាប់ការគិត ការចុះសម្រុងតាមនឹងការវិនិច្ឆ័យរបស់អ្នកដទៃ និងកំលាំង ចិត្តនិងភាពមាំទាំសម្រាប់តស៊ូសេចក្តីលំបាកតោក​យ៉ាកទាំងពាន់ប្រការ មែនពិតគុណ សម្បត្តិទាំងនេះ ប្រាកដដល់យើងហាក់ដូចជានឹងធ្វើអោយកើតមានឡើងពុំបាន។ 

តែគុណសម្បត្តិទាំងនោះ ជាធម្មជាតិដែលនឹងធ្វើអោយកើតមានឡើងបានសៀវ ភៅនេះនឹងសំដែងឲ្យលោកអ្នកឃើញ សៀវភៅនេះនឹងបង្រៀនលោកអ្នកថាតើនឹងប្រើ វិធីណា ទើបអាចអោយគុណសម្បត្តិទាំងអស់ ដែលពោលខាងដើមនោះកើតមាន ឡើងក្នុងខ្លួនលោកអ្នកយ៉ាងច្រើនជាទីបំផុតបាន សូម្បីលោកអ្នកមានហើយតែតិចជា ទីបំផុតក៏ដោយចុះ។

ហ្វិកវិធីដែលចែងទុកក្នុងសៀវភៅនេះ នឹងដោយផលសម្រេចត្រឹមលោកអ្នក អានទាំងឡាយនឹងបានឃើញការពិសោធន៍ មកដោយខ្លួនឯងហើយ។

សូមឲ្យអ្នកដែលរួញរាចូរមានៈ និងចុះដៃធ្វើការហ្វឹកហាត់យ៉ាងប្រាកដប្រជាម្ដង បន្តិចៗ តាមដែលយើងខ្ញុំបានដឹកនាំទុកចុះ សូម្បីជននោះជាជនទន់ខ្សោយចិត្តរសាត់ អណ្តែត ឬខ្លាចយ៉ាងណាដ៏ដោយ ក្នុងពេលមិនយូរក៏នឹងមានមនោមយិទ្ធិខ្លាំងក្លាឡើង នឹងមានសេចក្តីអតធន់ និងការអាចយកឈ្នះគូខាងម្ខាងរបស់ខ្លួនបាន។

ផលប្រយោជន៍ដែលត្រូវបានអំពីការហ្វឹកហាត់របៀបនេះ រាប់ថាធំមហិមា ហើយសូម្បីលោកអ្នកអាន​យកចិត្តទុកដាក់តែត្រឹមបន្តិចបន្តួច ក៏អាចនឹងជំនួយយកឲ្យ សេចក្តីព្យាយាមដែលមានស្រាប់ខ្លះអំពីដើមនោះ មានឋាមភាពឡើង ហើយនឹងជាផ្លូវ ឲ្យសេចក្តីព្យាយាមដ៏ថ្មោងថ្មីកើតមានឡើងតាមគ្នា។ ការដែលធ្វើចិត្តឲ្យខ្លាំងក្លា អំណាចដែលនឹងបង្គាប់ចិត្តរបស់ខ្លួន ឬរបស់អ្នកឯទៀតនោះរមែងសម្រេចបានដោយ ការហ្វឹកហាត់។ កាលបានធ្វើជំហានជាបឋមឲ្យស្គាល់ប្រយោជន៍បានហើយជំហានទី ពីរក៏រឹតតែប្រាកដប្រជាឡើង ហើយសេចក្តីព្យាយាមជាលំដាប់តទៅក្នុងវិស័យនិមួយៗ រមែងល្អិតល្អ និងងាយស្រួលគ្រប់រយៈ។

ការដែរអាចយកអាយតនៈ (Senses) ដទៃៗ ទុកក្រោមការកាន់កាប់ត្រួតត្រា របស់បញ្ញា (Inelect = Wisdom) នោះជាឧបករណ៍សំខាន់នាំជនទៅកាន់ការសម្រេច និងជួយឲ្យអាចធ្វើការសព្វសារពើបានតាមការផ្លុងចិត្ត តាមវិធានដែលទុកខាង ដើម សូម្បីនឹងមានឧបសគ្គរារាំង និងមានការលំបាកយ៉ាងណាក៏ដោយ។ រឿងការអាច យកអាយតនៈទាំងឡាយ ទុកក្រោមការកាន់កាប់ត្រួតត្រារបស់បញ្ញានេះ ជាគុណ សម្បត្តិដទៃៗ ព្រោះជាគ្រឿងធ្វើអោយមានការរៀបរយខាងក្នុង។ កាលបានធ្វើការ ហ្វឹកហាត់ម្តងបន្តិចៗ នឹងដឹងថាមនោមយិទ្ធិ (Will power ចិត្តានុភាព) ចូលមកផ្ដេក ផ្ចិតនៃបនិត្យនឹងរាងកាយរបស់យើង ហើយការនោះក៏ជួយអោយយើងបង្គាប់ការគិត អោយខ្លាំងក្លា ឬថយចុះ ឬក៏ឲ្យបាត់បង់ទៅបានស្រេចហើយ តែសេចក្តីត្រូវការនឹង អាចបង្គាប់ការភ្ញាក់ផ្អើលភ្លាំងភ្លឹក ដែលកំពុងជាចៅហ្វាយនៅក្នុងខ្លួនរបស់យើងផង ។

អំណាចរបស់ចិត្ត (Pouvoire de volonte = Will power) ដែលមានដណ្តប់ លើករជ្ជកាល (Somatic Body) តាមដែលបានប្រកាន់ជឿនិងប្រើមកដោយច្រើនជា ដរាបមក បានទៅជាវិធីរក្សារោគនិងការដឹកនាំខ្លួនឯង (Self-cultures) នោះមាននៅ ក្នុងជនដែលបានធ្វើការហ្វឹកហាត់គ្រប់គ្រាន់ សំរាប់ធ្វើចិត្តឲ្យកើតមានសមាធិ (Concentration) និងកាន់ខ្ជាប់នូវភាពមនោគតិ (Imagination) ណាមួយទុកក្នុងចិត្ត គុណសម្បត្តិនេះឯងដែលនឹងធ្វើសមត្ថភាពឲ្យដល់ជនទាំងនោះ។

ប្រការមួយទៀត បានសាកល្បងបានឃើញប្រាកដហើយថា ក្រសែទឹកចិត្តរបស់ មនុស្ស ផ្សាយចេញបានពីខ្លួន ហើយបាញ់ត្រង់ទៅកាន់ជនដែលយើងរលឹកដល់ និង ធ្វើឲ្យជននោះ ដឹងខ្លួនបានផង ប្រាកដណាស់ក្រសែទឹកចិត្តដែលធ្ងន់ធ្ងរខ្លាំងក្លាមិន ដាច់សង្វាក់ តែងភាយចេញទៅបានឆ្ងាយនិងមានទម្ងន់ក្រៃលែងជាងក្រសែដែលមិន ប្រាកដប្រជា និងក្រសែទឹកចិត្តរបស់ជនខ្ជិលច្រអូសភាគច្រើន។ ព្រោះដូច្នោះ មនោម យិទ្ធិរបស់មនុស្សរមែងមានកម្លាំងច្រើនឡើងក្នុងកាលម្ចាស់របស់ចិត្តចេះ កាត់សេចក្តី គិតដែលបែកមែកសាយាមោ និងហាត់គិតយ៉ាងមានមានះ។

យើងពិចារណាឆ្ងាយចេញទៅបន្តិច ពាក្យប្រៀនប្រដៅខាងទស្សនវិជ្ជាទាំង ឡាយរ៉ាប់រងត្រូវគ្នាថា សេចក្តីត្រូវការរបស់មនុស្ស កាលបានធ្វើតាមវិធីដែលអធិប្បាយ ហើយនេះនិងកាលមានកម្លាំងច្រើនគ្រប់គ្រាន់ហើយ ក៏អាចប្រែប្រួលហេតុការណ៍សំ រាប់ជនម្នាក់ៗ ឬសំរាប់លោកបាន ពួកគ្រូវិជ្ជាអាថ៌កំបាំង (Mysterieux) ពួកវេទមន្តដ៏ យូរលង់ក្នុងពង្សាវតារនៃមនុស្សជាតិ។

អាស្រ័យហេតុនេះ យើងខ្ញុំទើបគិតគ្រោងបែបវិធីហ្វឹកហាត់ចិត្តទុកដាក់ក្នុងសៀវ ភៅនេះ ជាន់ដំបូងសម្រាប់បង្គាប់បញ្ហាខ្លួនឯង បន្ទាប់ទៅទៀតសំរាប់បង្គាប់មនុស្ស ម្នាក់ៗ ឬច្រើននាក់អំពីរយៈឆ្ងាយ និងសំរាប់ប្រែប្រួលកែខៃហេតុការណ៍ដែលនឹងកើត ឡើង។ ផលជាបឋមដែលនឹងបានទទួល ពិធីហ្វឹកហាត់ដែលត្រាទុកនោះត្រូវអាស្រ័យ «សេចក្តីត្រូវការ» ជាសំខាន់ជាមុន លំដាប់តទៅយើងក៏មានការជឿក្នុងខ្លួនឯងម្តង បន្តិចៗ ហើយយើងក៏នឹងអាចក៏ចាត់ការគិតដែលជានីវរណ (Empechemen ឬ Him- drance) ការរសាត់អណ្តែត បែកសាយាមោផ្សេងៗ ចេញបានអស់។ យើងនឹងជាចៅ ហ្វាយនាយខ្លួនខ្លួនយើង ហើយកាលនោះក៏អាចបាញ់កំលាំង ការគិតចូលទៅក្នុងភាព ណានិមួយយ៉ាងនឹងនមាំទាំ។

ចំណែកប្រើចិន្តានុភាពបង្គាប់ជនដទៃដូចគ្នា ពោលគឺអ្នកដែលចេះបង្គាប់បញ្ជា ខ្លួនឯងមិនឲ្យមានការញញើតខ្លាចចំពោះមុខជនគ្រប់ប្រភេទ ហើយក្រសែសំដីខ្លាំងក្លា នេះ រមែងធ្វើអោយជនដែលចូលមកទាក់ទងនោះដឹងខ្លួន។ ខ្សែភ្នែកដែលសំឡឹងមើល យ៉ាងចោះចំសំដីនិយាយច្បាស់នឹងរបៀបណា ឫកពារស្ងប់ស្ងៀមប្រកដោយលក្ខណៈ មាំទាំនៅក្នុងខ្លួននោះ ជារឿងជួយយ៉ាងល្អបំផុត ជាផ្លូវឲ្យគុណសម្បត្តិដទៃៗ ដូចបដិ ភាណ (Tact) ការចាំ (Memoire) ការគិតរហ័សទាន់ហេតុការណ៍ (Intuition) មាន ឡើងមកតាមៗគ្នាផង ។ កាលបើដូច្នេះ ទុកជាមានហេតុការណ៍ណាមួយមកដល់ក៏ នឹងមិនធ្វើឲ្យចិត្ត ញាប់ញ័ររសាត់អណ្តែត ទាំងអាចកែខៃប្រែប្រួលគ្រោះកម្មរបស់ខ្លួន ផង។ ជនយ៉ាងនេះតែងមានចិត្តខ្ជាប់ខ្លួនថ្លាស្រស់សម្រាប់អនុវត្តកិច្ចការតាមដែលគិត ទុក ដោយគ្មានលំបាក។ ឈ្មោះសៀវភៅនេះ នឹងសម្តែងអោយឃើញច្បាស់លាស់ថា សាច់រឿងនឹងមាន ប្រការដូចម្តេច។

វាចារបស់ខ្ញុំ ក្នុងការបោះពុម្ពលើកទី២ របស់ លោក ស៊ា ប៊ុន ភេង

លោកអ្នកអានជាទីគោរព! ដំបូងបំផុតយើងខ្ញុំសូមថ្លែងអំណរគុណជាពន្លឹកចំពោះការយកចិត្តទុក​ដាក់ អាន សៀវភៅ មនោមយិទ្ធិនេះ ជាការចាក់ហោប៉ៅបញ្ចូលក្បាលមួយដែលយើងខ្ញុំយល់ថា ប្រាកដជាមិនឥតប្រយោជន៍ឡើយ។ដូចយើងខ្ញុំបានពោលទុកក្នុងអនុសាសន៍តូចមួយកាលពីបោះពុម្ពផ្សាយលើទី ១ ស្រាប់ថា បើទុកជាមិនជឿមិនប្រតិបត្តិក៏គ្មានទោសពៃរ៍អ្វីដែរ។ក្នុងការបោះពុម្ពជាលើក​ទី២នេះ យើងខ្ញុំបានលើកយក ពុទ្ធភាសិតមួយបទមក ដាក់ខាងដើមនេះថា វសោ ឥស្សរិយ លោកេ អំណោចជាធំក្នុងលោក អត្ថរសនៃពុទ្ធ- ភាសិតនេះ មតិយើងខ្ញុំផ្ទាល់ យើងខ្ញុំយល់ថា ព្រះពុទ្ធដែលជាជាតិខ្មែរយើងតំកើងថា ជាកំពូលអ្នកប្រាជ្ញនោះ លោកបានបង្ហាញនូវប្រាកដនិយមមួយ ដែលឥតមានរូបមន្ត នៃវិជ្ជាស្បង់ណាមកកែប្រែបានឡើយ ព្រោះថាពិតណាស់ក្នុងពិភពលោកទាំងមូល គ្រប់យុគ គ្រប់សម័យ អំណាច (Power) គឺជាទីដៅនៃសេចក្តីត្រូវការ កុំថាឡើយត្រឹម តែមនុស្ស សូម្បីសត្វតិរច្ឆានដែលគេសន្មត់ថា គ្មានវិចារណញ្ញាណសោះនោះក៏ត្រូវការ អំណាច ដើម្បីសង្គ្រោះមនុស្សសត្វដទៃទៀត ដែលជាតណ្ហាដ៏គំរក់ (the bad desire) អ្នកប្រាជ្ញទាំងឡាយតែងតិះដៀលយ៉ាងនេះ។ មនុស្សសត្វពួកខ្លះ ត្រូវការអំណាច ដើម្បីជិះជាន់ឈ្លានពានលើមនុស្សសត្វដទៃ ដែលទទួលជោគជតាអាក្រក់ ភ័យវិបត្តិ ផ្សេងៗ ឬក៏ដែលកំពុងស្ថិតនៅក្រោមអវិជ្ជាន្តភាព (ignorance) ឲ្យបានទទួលនូវពន្លឺ នៃវិន័យ ថ្លៃថ្នូរ សុភមង្គល ។ល។ ដែលជាតណ្ហាដ៏ប្រសើរបំផុត (the best desire) អ្នកប្រាជ្ញទាំងឡាយតែងសរសើរយ៉ាងនេះ។

ហេតុផលដូចពោលខាងលើនេះ យើងអាចចាប់បានគោលសំខានថា អំណាច មានពីរ គឺអំណាចល្អ អំណាចអាក្រក់ ដូច្នេះវាក៏អាចអោយយើងរាវទៅទៀតថាតើ អំណាចល្អ និងអាក្រក់នោះមានមូលដ្ឋានផ្សេងៗគ្នាដូចម្តេច? ចំណុះនេះ យើងសូមបង្ហាញជូននូវមូលដ្ឋាននេះដោយខ្លីថា អំណាចអាក្រក់ នោះគឺមានមូលដ្ឋានតាំងនៅលើក្បាលជនដទៃ។ អំណាចល្អនោះគឺមានមូលដ្ឋានតាំង នៅក្នុងបេះដូងជនដទៃ។ ចំណុចនៃមូលដ្ឋានទាំងពីនេះ យើងអាចអោយឈ្មោះយ៉ាង ដូច្នេះវិញទៀតថា អំណាចលោកិយ ឬ អំណាចប្រដូចនឹងស្ករ (Temporal Power) ។ អំណាចតាន់ ឬអំណាចខាងផ្លូវចិត្ត ឬថាមនោមយិទ្ធិខាងផ្លូវចិត្ត ឬថាមនោមយិទ្ធិ (Sperituas Power)។ អំណាច! អំណាចដូចមានសង្ខិតន័យមកនេះ យើងខ្ញុំពុំបាច់ធ្វើ អត្ថាធិប្បាយទេ ទុកជូនលោកអ្នកនាងជាទីគោរព ពិចារណាតាមសតិប្រាជ្ញាតទៅទៀត ចុះ។ តែយើងខ្ញុំជូននូវការកត់សំគាល់មួយថា មនុស្សសត្វច្រើនណាស់ច្រើនតែទាត់ ចោលនូវអំណាចក្នុងបេះដូងនោះ ព្រោះគិតជ្រួលទៅថា ជារបស់ហាក់ដូចជាឥតន័យ ទៅវិញ នេះឯងហើយជាប្រភពនៃគ្រោះថ្នាក់នានា ប្រការដែលមានជានិច្ចលើផ្ទៃរាប នៃពិភពលោកយើងនោះ។ លោកអ្នកអានខ្លះគង់មានចម្ងល់ថា ស្ដីគាត់នេះគ្រាន់តែធ្វើពាក្យដាក់ ខាងដើម ក្នុងការបោះពុម្ពសៀវភៅរបស់ខ្លួនទេ ម៉េចក៏និយាយដល់អំណេកអំណាចពាសវាល ពាសកាលអីចេះ! សូមទោស! ចម្ងល់នេះឯងជាបឋមភាពដែលយើងខ្ញុំចង់បាន ឲ្យ កើតកាលណាចម្ងល់ខាងលើនេះមានឡើង អត្ថរសក្នុងសៀវភៅ មនោមយិទ្ធិ ដែល នៅក្នុងដៃនេះ ប្រាកដជានឹងមានឱជារសគួរឲ្យចាប់ចិត្តដល់លោកអ្នកអានជាទីគោរព ដោយពិត។

ហើយយើងខ្ញុំ ជឿជាក់ថា បើលោកអ្នកមានជាទីគោរព គ្មានសំណាងជាមហា បុរស ឬរដ្ឋបុរសក្នុងប្រទេសក្នុងលោកទេ ក៏គង់តែមានសំណាងជាមហាបុរសក្នុងផ្ទះ ឬក្នុងខ្ទមកំសត់កណ្តាលវាលស្រែ នាទីណាមួយយ៉ាងឯករាជ្យជាក់ជាមិនខាន ពុំមែន មានសំណាងគ្រាន់តែចង្អៀតលោកនេះទេ ហើយក៏នឹងបានជាបច្ច័យសំខាន់ (Substance) ដល់ប្រទេសជាតិមាតុភូមិដោយពិតក្នុងការទាំងពួង។

ទីបំផុត យើងខ្ញុំនៅតែរង់ចាំជានិច្ច នូវចម្លើយតបចំពោះលទ្ធភាពដែលគប្បីកើត មានពីអំណាចក្នុងសៀវភៅ មនោមយិទ្ធិ នេះ ដែលលោកអ្នកអានជាទីគោរព និងវាយ តម្លៃដោយករុណាធម៌ដ៏ស្មោះថា សាងខ្លួនឯង (Self-Constrution) យកមកស្នើសុំការ វាយតម្លៃពីលោកអ្នកអានជាទីគោរព ជាបន្តទុកដូចជាភាគ២ នៃសៀវភៅ មនោមយិទ្ធិ នេះ។

សូមទទួលនូវអភិនន្ទនាការដ៏ស្មោះពីយើងខ្ញុំ ភ្នំពេញ ថ្ងៃទី ៥ មិនា ១៩៧៣
ស៊ា ប៊ុន ភេង



«វសោ ឥស្សរិយ៍ បោកេ»
អំណាច ជាធំ ក្នុងលោក
ពុទ្ធភាសិត

កាំភ្លើងជាអាវុធ ដែលគេចាប់បាញ់សម្លាប់បានទាំងមនុស្ស និងសត្វ យ៉ាងណា មនោមយិទ្ធិ គេក៏អាចប្រើបានទាំងផ្លូវល្អ និង អាក្រក់យ៉ាងនោះដែរ តែបើគេប្រើកាំភ្លើងបាញ់ទៅលើមនុស្ស សត្វដែលច្បាប់ពុំអនុញ្ញាត គេក៏ត្រូវបានទទួលទោសតាមយថា ហេតុ។ មនោមយិទ្ធិ បើគេចេះប្រើបំពានរលើសីលធម៌និងមនុស្សធម៌ គេក៏នឹងបានទទួលទោស អាចនឹងលើសជាងនោះទៅទៀត ។ ដូច្នេះ កាលណាលោកអ្នកនាងសាងមនោមយិទ្ធិឲ្យកើតមានក្នុងខ្លួន ហើយត្រូវប្រយ័ត្នក្នុងការប្រើ ចូរកុំបណ្តោយទៅតាមតណ្ហា ជា​ដាច់ខាត។

ជំពូក ១
ការហ្វឹកហាត់សំរាប់ដាស់ ឬ
ធ្វើឲ្យមនោមយិទ្ធិកើតឡើង

យើងយល់ដឹងចូលចិត្តហើយថា «មនោមយិទ្ធិ» នោះគឺជាអំណាចនៃចិត្តរបស់ យើងដែលប្រើបង្គាប់បញ្ហាខ្លួនយើងបង្គាប់បញ្ជាអ្នកដទៃ នឹងបង្គាប់បញ្ជាគ្រោះកម្មទាំង ឡាយ មនោមយិទ្ធិនេះតាមប្រក្រតីតែងមាននៅក្នុងខ្លួនមនុស្សមិនតិចក៏ច្រើន តែជា របស់ដែលលងលក់នៅក្នុងខ្លួន បើយើងមិនដាស់ឡើងក៏មិនបានជាប្រយោជន៍ ទើបជា ការចាំបាច់ត្រូវរកវិធីដាស់ឲ្យភ្ញាក់ អ្នកខ្លះមានមនោមយិទ្ធិក៏កើនចំរើនលូតលាស់ទៅជា ច្រើនបំផុត។

ប្រយោជន៍ដែលគប្បីបានទទួលចាកមនោមយិទ្ធិនោះ មានហួសនឹងគណនា ដូច្នេះក្នុងជីវិតនៃជនគ្រប់រូប សុទ្ធតែមានឱកាសដែលត្រូវបង្គាប់គ្នាគ្រប់ខណៈ ដូច យ៉ាងអ្នកលក់របស់ ត្រូវបង្គាប់ឲ្យអ្នកទិញៗរបស់ អ្នកទិញក៏ត្រូវបង្គាប់ឲ្យអ្នកលក់ៗ យ៉ាងថោកៗ អ្នកមានអំណាចត្រូវបង្គាប់ឲ្យអ្នកនៅក្រោមអំណាចឲ្យក្រែងខ្លាច អ្នកនៅ ក្រោមអំណាចត្រូវបង្គាប់ឲ្យអ្នកនៅពីលើរំលឹកដល់សេចក្ដីល្អដែលខ្លួនធ្វើ (ប្រសិនបើ មានល្មមគួរឲ្យរំលឹកដល់) លើសទៅទៀត ក្នុងករណីដែលមនុស្សយើងជាគូប្រឆាំងនឹង គ្នា ដូចយ៉ាងវិជ្ជាជីវៈមេធាវី ដែលត្រូវបង្គាប់ឲ្យអ្នកនិយាយៗតាមដែលខ្លួនត្រូវការ ឬ អ្នកនយោបាយ ដែលត្រូវការតែបានសំឡែងឆ្នោតពីជនភាគច្រើនឬអ្នកការទូត ដែល ត្រូវចរចាររឿងរដ្ឋ ឲ្យបានប្រយោជន៍ដល់ប្រទេសរបស់ខ្លួនហេតុនេះមនោមយិទ្ធិ ទើប ជាឧបករណ៍ប្រសើរក្រៃលែង ជាង អ្នកនោះឈ្មោះ។ ជាងឧបករណ៍ដទៃទៀតនរណាមានមនោមយិទ្ធិខ្លាំង

ទ្រព្យណាមានតម្លៃ ទ្រព្យនោះរមែងរកបានដោយលំបាក និងសាងឡើងបាន ដោយលំបាក។ មនោមយិទ្ធិក៏ដូចគ្នា យើងនឹងដាស់-ធ្វើឲ្យមានឡើងបានក្នុងរវាង២- ៣ថ្ងៃក៏បានដែរ ចាំបាច់ត្រូវមានខន្តី និងព្យាយាមហ្វឹកហាត់ម្តងបន្តិចៗ ហើយមនោម យិទ្ធិ ដែលកើតមានដល់យើងបន្តិចម្តងៗនោះ ក៏នឹងច្រើនសម្បូរណ៍បានក្នុងថ្ងៃណា មួយ។

មនោមយិទ្ធិជាវិជ្ជាដទៃទាំងអស់គឺឈ្មោះអ្នកប្រាជ្ញ ក្នុងវិជ្ជាប្រភេទនេះ អះអាង ថា មនោមយិទ្ធិជាវិជ្ជាមិនចេះភ្លេចមិនចេះខូចខាត បើយើងដាស់ ឬ ធ្វើឲ្យមានឡើង ដល់ខ្លួនយើងមួយគ្រា ហើយក៏នែបនិត្យដិតជាប់ទៅនឹងខ្លួនយើងជានិច្ច ហើយជូន កាល មនោមយិទ្ធិសំដែងអំណាចទៅឯង ដោយយើងឥតបានតាំងចិត្តប្រើសោះហេតុ នោះទើបគេប្រដៅថា អ្នកមានមនោមយិទ្ធិហើយ ត្រូវប្រយ័ត្នប្រយែងបំផុតក្នុងវេលា និយាយស្តី ឬ វេលាគិតដល់វត្ថុអ្វីមួយ ព្រោះជួនកាលមនោមយិទ្ធិយើងអាចនឹងប្រើអំ ណាចតាមការគិតនិងសំដីរបស់យើង ដោយយើងឥតតាំងចិត្តប្រើសោះឡើយ។
វិធីបណ្តុះឲ្យមនោមយិទ្ធិកើតឡើងនោះមានជាថ្នាក់ៗដូចតទៅនេះ ៖
១. រៀបការគិតឲ្យមានរបៀប
២. ហាត់ចិត្តឲ្យក្លៀវក្លា
៣. បំរុងរាកាយ
៤. បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
៥. បំរុងសសៃប្រសាទ
៦. ហាត់ចិត្តឲ្យជាសមាធិ
៧. ហាតិប្រើការគិតប្រកបខ្សែភ្នែក
៨. រក្សាទុកមនោមយិទ្ធិដែលកើតមានហើយ

១. រៀបការគិតអោយមានរបៀប
ជាការចាំបាច់ដូចម្តេច ទើបត្រូវរៀបការគិតអោយមានរបៀបក្នុងការហ្វឹកហាត់ បណ្តុះចិត្តានុភាព? ឆ្លើយងាយៗថា មនោមយិទ្ធិដែលនឹងកើតឡើងបាន ក៏ត្រូវអា ស្រ័យដូងចិត្តរឹងប៉ឹង របស់នោះត្រូវមានរបៀប។ ទាហានដែលមានរបៀបប្រយុទ្ធវិន័យល្អ ១០០នាក់ អាចយកឈ្នះហ្វូងខ្មាំងឥត របៀប ឥតវិន័យទាំង១០០នាក់បាន។

របស់ទ្រព្យដែលយើងរៀបចំទុកដាក់ឲ្យមានរបៀបរៀបរយល្អ តែងតែធន់ខ្ជាប់ ខ្លាមិនបែកបាក់ងាយៗ ដូចយើងទុកឲ្យរាត់រាយតាមយថាកម្ម ការគិតរបស់យើងក៏ដូច គ្នា ដរាបណាការគិតនៅមិនទាន់មានរបៀបរៀបរយ ដរាបនោះកំលាំងនៃការគិត ក៏ នឹងមិនអាចកើតឡើងបានដែរ។

ការគិតគ្មានរបៀបនោះ បានដល់ការគិតដែលរសាត់អណ្តែតចាប់នោះចោល នោះក្នុងរយៈតែមួយនាទី គិតដល់របស់ដល់ទៅ ១០-២០ប្រការ ឬក៏ច្រើនទៅទៀត ដូចជាក្នុងនាទី១ មនុស្សម្នាកើអាចគិតដល់ទៅហាងមហាបូព៌ា នាយម៉ក់នាងម៉ានី តំរូវ កាត់អាវ ហាងកន្ត្រៃទិព្វ នាយម៉ុនខែត្រសៀមរាប នាគរាជ ស្រុកចិន ស្រុកឥណ្ឌា ពោលគឺដំបូងបំផុតមនុស្សរូបនេះ ផ្តើមគិតថានឹងទៅសុំធ្វើការនៅហាង មហាបូព៌ាក៏ នឹងរហូតដល់មិត្រម្នាក់ពឹងពាក់បានឈ្មោះនាយម៉ក់ ក៏នឹកភ្នកទៅដល់ នាងក្រមុំម៉ានី ប្អូនស្រីនាយម៉ក់ ដែលជាអ្នកចាយវាយខ្ជះខ្ជាយក្នុងការតែងខ្លួន កាត់អាវនៅហាង កន្ត្រៃទិព្វដែលថ្លៃខ្ពស់ ក៏ក្លាយទៅដល់ហាងកាត់ដេរចូលចិត្តមួយទៀត ដូចគ្នានឹងហាង កន្ត្រៃទិព្វដែលមានមនុស្សខូចឈ្មោះនាយម៉ុន ចូលទៅគាស់ទូដែកលួចយកប្រាក់ ហើយរត់ទៅសៀមរាប។ ឯអង្គរវត្ដមានជណ្តើរមានរូបនាគរាជធំៗ ប្រហែលគ្នានឹងរូប មករឯប្រទេសចិន ដែលគេគោរព ក៏នឹកភ្នកទៅដល់ តាច់ម៉ាហាល់ ប្រទេសឥណ្ឌាដែល ល្អណាស់ដែរ ធ្វើសុទ្ធតែតែពីថ្មកែវ មហាត្មះគន្ធី ត្រូវជនយង់ឃ្នងលួចប្រហារដល់ស្លាប់ ។ល។

ការគិតនេះ ហៅថាការគិតគ្មានរបៀប នឹងជាទោសច្រើនប្រការ ពោលគឺជំនួស ការបានផលយ៉ាងណានីមួយ ឬដោះស្រាយបញ្ហាណាមួយបានត្រឡប់ជាគិតជ្រួល បញ្ហាទាំងនោះទៅយ៉ាងឆ្ងាយ ដូចឧទាហរណ៍ខាងលើស្រាប់ បញ្ហាដែលមនុស្សនេះ ត្រូវគិតគឺរកការងារធ្វើដើម្បីចិញ្ចឹមជីវិត តែការគិតក៏រសាត់​អណ្តែតទៅស្រុកចិន ឥណ្ឌា រឿងគិតរកប្រាក់ក៏រលត់រលាយទៅ កាលនោះ ចិត្តក៏រវើរខ្វល់ខ្វាយ ធ្វើអ្វីមិនបានជាក់ ប្រាកដ។ រឿងអ្វីដែលគិតទុកហើយ ក៏ភ្លាំងភ្លេចទៅដោយងាយ ខ្លួនឯងក៏ហត់នឿយ ហើយទីបំផុតអ្នកនោះក៏ក្លាយទៅជាមនុស្សខ្ជិលច្រអូស។ យើងបានឃើញប្រចាក់ជា និច្ចថា អ្នកគិតសម្បត្តិខ្លួននោះ សុទ្ធតែជាអ្នកខ្ជិលច្រអូសទាំងអស់។

ការគិតមានរបៀប សំដៅសេចក្តីថា ត្រូវបង្គាប់ចិត្តឲ្យគិតនៅក្នុងរឿងដែលត្រូវ ការគិត ត្រូវការស្រាយបញ្ហា ត្រូវការផលសំរេច កាលចិត្ដហោះហើរទៅរករឿងដទៃ ត្រូវទាញត្រឡប់មកដូចពលទាហានដែលដើរខុសជួរឥតរបៀប នាយកងត្រូវស្រែក បញ្ហាឲ្យចូលជួរមានរបៀបទាល់តែបាន។ កាលបើយ៉ាងនេះ ដួងចិត្តនឹងស្រស់បស់ ការគិតក៏មានទម្ងន់ជាគុណសម្បត្តិជាន់ដំបូង ដែលនឹងនាំទៅកាន់មនោមយិទ្ធិ ហើយ ជាសំខាន់មុនបង្អស់ ដែលត្រូវហ្វឹកហាត់ក្នុងការស្វែងរកអំណាច ឲ្យដល់ដួងចិត្ត។

២. ហាត់ចិត្តឲ្យខ្លាំងក្លា

 យើងត្រូវការមនោមយិទ្ធិសំរាប់ជាគ្រឿងបង្គាប់បញ្ជា តែអ្នកដែលមានចិត្តទន់ នឹងបង្គាប់នរណាក៏មិនបាន ។ ពាក្យថា «ចិត្តទន់» នោះយើងត្រូវប្រយ័ត្នកុំយកទៅ លាយនឹងពាក្យ «ចិត្តល្អ» ព្រោះចិត្តទន់ជាទោស តែចិត្តល្អជាគុណ។ មនុស្សចិត្តទន់ សំដៅសេចក្តីថា អ្នកដែលគ្មានសេចក្តីមានះព្យាយាមជឿគេងាយ យើងយល់ស្រប តាមក្នុងវត្ថុដែលគ្មានហេតុផលគួរឲ្យយល់ស្រប មានចិត្តញាប់ញ័រតក់ស្លុតបាត់ស្មារតី ក្នុងកាលមានហេតុការណ៍ណាមួយឡើយ។ លក្ខណៈយ៉ាងនេះជាសត្រូវយ៉ាងពិត របស់មនោមយិទ្ធិ និងជារបស់ដែលត្រូវហ្វឹកហាត់ចិត្ត ត្រូវលះបង់កំចាត់ហើយ ព្យាយាម ធ្វើចិត្តរបស់ខ្លួនឲ្យក្លៀវក្លា។ ក្នុងខនោះទៀតក៏ដូចគ្នា យើងត្រូវរវាំងកុំឲ្យលក្ខណៈរបស់ចិត្តក្លៀវក្លាទៅលាយ នឹងមុខរឹងដែលជារបស់ថោកទាប អ្នកដែលមានចិត្តក្លៀវក្លាតែងតែជាអ្នកសុភាភរាប សា ជាទីគាប់ភ្នែក គាប់ចិត្តរបស់ជនទាំងឡាយ អ្នកដែលមុខរឹងតែងតែចាអ្នកច្រឡោម ខាម ជាទីសំអប់នៃជនទូទៅ ជាលក្ខណៈដែលផ្ទុយស្រឡះនឹងមនោមយិទ្ធិ។

មនុស្សយើងច្រើននិយាយជានិច្ចថា អ្វីៗផ្លាស់ប្តូរបាន តែនិស្ស័យរបស់មនុស្ស ផ្លាស់មិនបាន រហូតដល់មានសុភាសិតថា (Chassez la naturel il revient au galop) «ដេញនិស្ស័យដើមចេញ វារត់ត្រឡប់មករកវិញ» មួយទៀតថា (Onnej chage pas sanature) «មនុស្សយើងនឹងផ្លាស់និស្ស័យមិនបានទេ» មនុស្សយើង ច្រើនចូលចិត្តពោលថា «និស្ស័យខ្ញុំជាយ៉ាងនេះយ៉ាងនោះ ខ្ញុំផ្លាស់មិនរួចទេ» ដូច្នេះ ជានិច្ច។

យ៉ាងណាក៏ដោយ ដែលថានិស្ស័យផ្លាស់មិនបាននោះ ជាការចូលចិត្តខុស សុ ភាសិតដែលពោលមកខាងដើមក៏ក្លាយខុសផងដែរ ដែលត្រូវនោះគឺថា និស្ស័យអាច នឹងផ្លាស់ប្តូរបាន គ្រាន់តែតឹងបន្តិច។

ការដែលថានិស្ស័យរបស់មនុស្សយើងអាចផ្លាស់បាននោះ ក៏ព្រោះមានហ្វឹកឋាន មួយថា (Tout ce qui entre l'esqrit en sort par les myscies) «របស់ដែលចូល ទៅតាមផ្លូវចិត្ត រមែងចេញវិញតាមសាច់ដុំ»។
ទស្សនវិទូសម័យនេះ ទទួលដល់ព្រមគ្រប់គ្នាថា ការគិត ឬសំដីនិយាយច្រើន ក្លាយជាការពិតនៅថ្ងៃណាមួយ ព្រោះហេតុនោះ បើយើងគិតដល់របស់ដែលជួយឲ្យ យើងផ្លាស់និស្ស័យពីអាក្រក់មករកល្អ និស្ស័យរបសយើងក៏នឹងផ្លាស់បានពិតប្រាកដ ឬកាលបើយើងត្រូវការបណ្តុះគុណសម្បត្តិណានោះ ក៏មុខជានឹងមកដោយពិត គោល ដែលមនុស្សយើងគួរគិតជានិច្ចនោះ មានជាអាថ៌ដូចតទៅនេះ ៖
  1. «យើងត្រូវការធ្វើចិត្តឲ្យស្ងប់ មិនថាក្នុងវេលាណាមានហេតុការណ៍ យើងនឹង មានការទុកចិត្តខ្លួនឯងជានិច្ច»។
  2. «យើងត្រូវការសង្កត់ការតក់ស្លុត ការភ្ញាក់ផ្អើល និងភាពនៃការភ័យរំភើបចំពោះ ខ្លួនយើង»។
  3. «យើងត្រូវការធ្វើដូងចិត្តរបស់យើង ឲ្យថ្លាស្រស់ មិនកករល្អក់ និងជានាយលើ ខ្លួនឯង មិនថាចំពោះមុខនរណាៗ»។
  4. «យើងត្រូវការបណ្តុះនិស្ស័យរបស់យើង ឲ្យឡើងកាន់ថ្នាក់ខ្ពស់បំផុត ត្រឹមស្មើ ជនដទៃ ដែលមាននិស្ស័យល្អបំផុត»។
  5. «យើងនឹងបង្គាប់ខ្លួន និងបង្គាប់ចិត្តរបស់យើង មិនព្រមឲ្យប្រព្រឹត្តទៅក្នុងផ្លូវ ដែលនឹងនាំឲ្យយើងដើរចេញទៅក្រៅផ្លូវដែលយើងប៉ង និងក្រៅហ្វឹកធម៌ក្នុងចិត្តរបស់ យើង»។
  6. «យើងត្រូវការពិនិត្យពិគ្រោះដោយល្អិតល្អន់ មុននឹងផ្ចង់ចិត្តយល់ព្រមតាមការ គិត ការយល់ឃើញយ៉ាងណានិមួយៗ ដែលកើតឡើងដល់យើង ឬមាននរណាប្រាប់ យើង ឬដែលយើងបានអានពីសៀវភៅ»។
  7. «យើងត្រូវមានសេចក្តីមានៈ មានមនោមយិទ្ធិ ដែលអាចបង្គាប់បុគ្គលឬហេតុ ការណ៍ទាំងឡាយបាន»។
លោកអ្នកប្រាជ្ញខ្លះប្រដៅថា ឲ្យសរសេរចំណុចដែលយើងត្រូវការផ្លាស់និស្ស័យ របស់យើង ទុកក្នុងទីណាមួយឲ្យបានឃើញច្បាស់ វិធីនេះក៏ជាប្រយោជន៍ម្យ៉ាងដែរ បើ សិនជាមិនសរសេរចោទទទេៗ។ ការនិយាយ ឬការគិតដែលជាគ្រឿងដឹកនាំអោយដួងចិត្តដែរទៅក្នុងផ្លូវល្អដូច ពោលមកខាងដើមនោះ ជាឧបករណ៍ដ៏សំខាន់ដែលនឹងផ្លាស់និស្ស័យចិត្តថ្លើមរបស់ មនុស្សពីលក្ខណៈទន់ខ្សោយ មកជាលក្ខណៈខ្លាំងក្លា មានតែហ្វឹកសំខាន់ នៅថាយើង ត្រូវនិយាយ ឬគិតដោយសុទ្ធចិត្ត មិនគ្រាន់តែធ្វើដើមជាពិធី។ ការស្វែងរកគុណសម្ប ត្តិឲ្យដល់ចិត្ត ត្រូវធ្វើដោយសេចក្តីស្មោះត្រង់របស់ដួងចិត្ត។ បើយើងរកដួងចិត្តរបស់ យើងមកឡកដួងចិត្តយើងហើយក៏នឹងគ្មានផលអ្វីទាល់តែសោះ នេះជាថ្នាក់ទី២ ដែល ឈានឡើងទៅកាន់ មនោមយិទ្ធិ។

៣. ការបំរុងរាងកាយ
មានអ្នកចូលចិត្តខុសដោយច្រើនថា មនោមយិទ្ធិ ជារបស់ដែលទាក់ទងតែនឹង ចិត្តគ្មានការទាក់ទងអ្វីនឹងរាងកាយឡើយ អ្នកដែលចូលចិត្តយ៉ាងនេះ ក៏ធ្វើការបំរុងតែ ដួងចិត្តម្យ៉ាង ហើយក៏ឈ្លើយព្រងើយមិនយកចិត្តទុកដាក់នឹងរាងកាយ។ នឹងរាងកាយដូចនេះ មិនជាផលល្អដែលមិនគួរមានបានឡើយ។ មែនពិត មនោមយិទ្ធិ តែងកើតឡើងដោយមូលហេតុ២ប្រការផ្សំគ្នា ពោលគឺដួងចិត្តល្អ និងរាង កាយមាំទាំ។ បើខ្វះខាតណាមួយហើយ មនោមយិទ្ធិ សូម្បីកើតមានខ្លះ ក៏មិនមែនជា ថ្នាក់ល្អបំផុតដែរ។ យើងឃើញហើយថាជនដែលក្លៀវក្លា រាងកាយក៏រមែងបរិបូរណ៍ ផងជានិច្ច។

វិធីដែលធ្វើឲ្យរាងកាយរបស់យើងបរិបូរណ៍ ជាឧបករណ៍ដល់ដួងចិត្តនោះមាន នៅ ៣ប្រការគឺ ៖
  1. ១. រឿងអាហារ : ជាការចាំបាត់ត្រូវទទួលទានតែរបស់ដែលងាយរលាយមិនឲ្យ ទោសដល់រាងកាយ វៀរចាកសុរាមេរ័យ ដែលជាអត្តរាយដល់រាងកាយសរសៃប្រសាទ និងបេះដូងផង។ (រឿងវត្ថុដែលគួរ ឬមិនគួរបរិភោគនោះ សូមអនុវត្តតាមការដឹកនាំ របស់ក្រមសាធារណៈ សុខាភិបាលផងចុះ)។
  2. ២. រឿងដំណេក : ជាការចាំបាច់ ដែលមនុស្សយើងត្រូវការដេកលក់មួយថ្ងៃ ៨ម៉ោងយ៉ាងតិច ដំណេកលក់ជាការដែលរាងកាយ និងចិត្តរបស់មនុស្សបានទទួល ការសំរាកយ៉ាងប្រសើរ ដើម្បីឲ្យមានកំលាំងធ្វើការតនៅក្នុងថ្ងៃព្រឹកឡើង កំណត់វេលា ៨ម៉ោងនោះ គឺត្រូវដេកលក់ក្នុង៨ម៉ោងជាប់គ្នា មិនមែនពេលយប់៤ម៉ោង ពេលថ្ងៃ វេលាព្រឹក២ម៉ោង និងវេលារសៀល២ម៉ោងទៀតដូច្នេះឡើយ។ ដំណេកគួរតែឲ្យទៀង ពេលជានិច្ច ដែលល្អបំផុតនោះ គឺពេលម៉ោង ២២ រហូតដល់ភ្លឺ។
  3. ៣. ការបញ្ចេញកំលាំង : ត្រូវមានការបញ្ចេញកំលាំងតាមសមគួរ មិនមែនច្រើន ពេក មិនមែនតិចពេក ការដើរលេងក្រោយបរិភោគអាហារ មុខចូលដំណេកជាការប្រ សើរណាស់ សំរាប់ជួយឲ្យអាហាររលាយ និសរសៃយឺត ហើយដេកលក់ក្នុងគ្រាដំបូង គឺជាការគប្បីវៀរដូចគ្នា។
៤. បង្កើនភាពខ្លាំងក្លានៃខ្យល់ដកដង្ហើម
គ្រានេះយើងចូលដល់ខសំខាន់មួយ ក្នុងរឿងហ្វឹកហាត់មនោមយិទ្ធិ។ ខ្យល់ដកដង្ហើមមានប្រយោជន៍មិនគ្រាន់តែជួយឲ្យមនុស្សរស់នៅ បានប៉ុណ្ណោះ ទេ ជាគ្រឿងសាងសមត្ថភាពឲ្យដល់ដួងចិត្ត និងធ្វើការរឹងប៉ឹងឲ្យដល់សរសៃរប្រសាទ ទៀតផង។ ខ្យល់ដកដង្ហើមជាមូលហេតុឲ្យកើតមនោមយិទ្ធិ នៅមានន័យដែលអ្នក ប្រាជ្ញទាំងឡាយខាងផ្នែកចិត្តសាស្ត្រអធិប្បាយទុកដូច្នេះ «នាពិភពលោកយើងនេះ មានថាមពល (Force d'Energie) នៅគ្រប់ទីកន្លែង ថាមពលនេះកើតពីធាតុផ្សេងៗ ពីរុក្ខជាតិ និងពីណាចនៃដូនតាវាទាំងឡាយក្នុងចក្រវាឡ។ ហេតុដូច្នេះឯង កាលណា យើងដកដង្ហើមធំៗ យើងស្រូបយកកំលាំងទាំងនោះមកក្នុងខ្លួនយើង»។

ដើម្បីជាទឡីកម្មចំពោះពាក្យខាងលើនេះ អ្នកប្រាជ្ញទាំងនេះ បានឲ្យឧទាហរណ៍ ៤ ប្រការគឺ៖ 
  1. ក/ ក្នុងពេលដេកលក់ ជាពេលដែលធម្មជាតិត្រូវការឲ្យមនុស្សយកកំលាំងនៃ ថាមពលចូលមកដាក់ក្នុងខ្លួន ដើម្បីជួយកំលាំងដែលចាយទៅជាច្រើនក្នុងពេលភ្ញាក់ ព្រោះហេតុនោះ ក្នុងពេលគេងលក់ យើងតែងដកដង្ហើមខ្លាំងជាពេលភ្ញាក់។
  2. ខ/ ពេលដែលយើងគិតអ្វីៗច្រើន ដូចជាបញ្ហាដែលស្មុគស្មាញ ឬមានរឿងទុក្ខ ក្តៅក្រហាយ ក្នុងខណៈដែលយើងគិតច្រើននោះ យើងប្រើថាមពលក្នុងខ្លួនរបស់យើង អស់ជាច្រើន ធម្មជាតិទើបមានទម្លាប់ឲ្យយើងដកដង្ហើមធំ ដើម្បីស្រូបយកថាមពល ចូលមកបំរុងទុកក្នុងការដកដង្ហើមធំ ដូច្នេះក្លាយជាកិច្ចសាមញ្ញដែលយើងត្រូវមានជា និច្ចក្នុងវេលាដែលយើងមានរឿងតឹងតែងដល់ចិត្ត បើធម្មជាតិមិនបញ្ញត្តិឲ្យយើងធ្វើ  ដូច្នេះហើយ កំលាំងក្នុងខ្លួនរបស់យើង នឹងខ្សោយទៅៗជានិច្ច។ 
  3. គ/ អ្នកដែលប្រើកំលាំងច្រើនទាល់តែនឿយហត់ ដូចអ្នករត់ផ្លូវឆ្ងាយ តែងចំណា យកំលាំងចេញពីខ្លួនច្រើនណាស់។ ដូចនេះទើបមានអាការៈហេវហត់ដកដង្ហើមវែង និងញាប់ ដើម្បីស្របយកកំលាំងចូលមកជំនួសវិញ។
  4. ឃ/ បើយើងសង្កេតឲ្យហ្មត់ចត់នឹងឃើញថា អ្នកដែលមានលក្ខណៈអង់អាច ក្លាហាន មាននិស្ស័យជាមនុស្សមាំទាំនេះ ច្រើនដកដង្ហើមខ្លាំង និងវែងជ្រៅទាល់តែ យើងអាចឃើញពោះប៉ោងខ្ពស់ឡើងតាមខ្យល់ដកដង្ហើម ជួនកាលឮស័ព្ទខ្យល់ដក ដង្ហើមចូលចេញតាមច្រមុះទៀតផង។
តាមឧទាហរណ៍ដែលពោលមកនេះ ប្រែថា មនុស្សយើងអាចនាំអំណាចខាង ក្រៅចូលមកទុកក្នុងខ្លួនបាន។ ហេតុនេះជាការដកដង្ហើមធំៗ ខ្លាំងៗ ទើបជាវិធីមួយ ដែលប្រើបណ្តុះមនោមយិទ្ធិឲ្យកើតឡើងបាន ឯវិធីហ្វឹកហាត់ក្នុងរឿងបង្កើនការខ្លាំង ក្លារបស់ខ្យល់ដកដង្ហើមនោះ នៅមានដូចនេះ ៖
  1. ១. តាមប្រក្រតីមិនថាវេលាណាទេ យើងត្រូវដកដង្ហើមឲ្យខ្លាំង និងឲ្យជ្រៅវែង ជានិច្ច ដំបូងៗយើងច្រើនភ្លេច តែថារលឹកបានកាលណាក៏គួរដកដង្ហើមឲ្យបានខ្លាំង មួយរំពេច។ ក្នុងវេលាដើរលេង ដើម្បីជាការបញ្ចេញកំលាំងនោះក៏រឹតតែគួរដកដង្ហើម ឲ្យខ្លាំង និងឲ្យវែងជ្រៅ ។ កាលយើងព្យាយាមធ្វើឲ្យការដកដង្ហើមខ្លាំង និងវែងនោះ ក្លាយជាប្រក្រតីខ្លួនបានហើយ កាលនោះយើងនឹងមានលក្ខណៈមាំទាំទាំងកាយទាំង ចិត្ត។
  2. ២. វេលាលឹកដំណេកពេលព្រឹក មុននឹងក្រោកចាកដំណេក គួរធ្វើការហ្វឹកហាត់ 
  3. ចលនាទី១ សំរបជើង និងដៃឲ្យត្រង់ បិទមាត់ឲ្យជិត ហើយដកដង្ហើមឲ្យវែង បំផុតដែលអាចធ្វើបាន ឲ្យបានច្រើនៗគ្រា។
  4. ចលនាទី២ យកដៃទាំង២អោបពោះដកដង្ហើមឲ្យវែង ទាស់តែខ្យលចូលពេញ ពោះ វេលាដកដង្ហើមចូលព្យាយាមធ្វើពោះឲ្យប៉ោងឡើង ហើយវេលាដកបង្ហើមចេញ ព្យាយាមធ្វើពោះឲ្យផតចុះ ដោយយកបាតដៃជួយសង្កត់ផងក៏បាន។
  5. ចូលនាទី៣ ជាចលនាលំបាកបំផុត និងជាប្រយោជន៍ដល់សួត និងទ្រូង។ គឺ យកដៃឲ្យពោះ និងដកដង្ហើមចូលទាល់តែប៉ោងពោះ ដូចក្នុងចលនាទី២ តែមិនដក ដង្ហើមចេញទេ ទុកខ្យល់ក្នុងពោះអោបអោយបានយូរ ដែលអាចនឹងយូរបាន។ ក្នុង រវាងទុកខ្យល់ក្នុងពោះនេះ មិនមែនទុកទទេៗទេ ត្រូវធ្វើពោះអោផតចុះ ដើម្បីបញ្ជូន ខ្យល់ឲ្យឡើងមកកាន់ដើមទ្រូង កាលណាពេញណែនហើយ ទើបលែងខ្យល់អោយដក ចេញ។ វិធីនេះក្រៅពីធ្វើប្រយោជន៍ខាងផ្លូវចិត្តហើយ និងជាប្រយោជន៍ដល់រាងកាយ ដែលនឹងបានអាកាសបរិសុទ្ធចូលទៅជំរះសួត និងធ្វើឲ្យទ្រងខ្ពស់ឡើង ជាវិធីធ្វើឲ្យ កើតអនាម័យ។
វិធីហ្វឹកហាត់ទាំង៣ចលនានេះ មិនត្រូវធ្វើឲ្យច្រើនហួសក្នុងថ្ងៃដំបូងៗទេព្រោះ ជាការបង្ខំនាំឲ្យនឿយ គួរធ្វើម្តងបន្តិចៗ និងឲ្យច្រើនឡើងៗក្នុងថ្ងៃជាលំដាប់។ ៥. បំរុងសរសៃប្រសាទ ការហ្វឹកហាត់ខ្យល់ដកដង្ហើម ដូចពោលមកក្នុងថ្នាក់ទី៤នោះ ជាការបង្កើន និង និង រូបរួមយកកំលាំងចូលមកទុកក្នុងខ្លួនយើង ដើម្បីនឹងបានប្រើក្នុងវេលាដែលត្រូវការប្រើ។

បញ្ហាទើបកើតមានឡើង ២ខ គឺ
(១) ថាមពលដែលយើងបានមកដោយការដកដង្ហើមខ្លាំងៗនោះ យើងយកទុក ក្នុងទីណា?
(២) វេលាយើងត្រូវប្រើកំលាំងទាំងនេះ តើយើងធ្វើយ៉ាងដូចម្តេច?

សំរាប់ការរក្សាថាមពលទុកនោះ អ្នកប្រាជ្ញចិត្តសាស្ត្រអធិប្បាយថា មនុស្សយើង មានកន្លែងទុករាងកាយមួយកន្លែងហៅថា (Solaire piexus) (សូលែរ៍ ភ្លេចស៊ុល) នៅ ខាងលើត្រង់ចង្កេះ ជាសរសៃប្រសាទជំពាក់គ្នាដូចក្រសាសំណាញ់ញឹកបំផុត។ កាល បានថាមពលមកប៉ុន្មាន ក៏យកចូលទៅទុកក្នុងទីនោះ។ បើកំលាំងមានតិចពេកដូចជា យើងធ្វើការច្រើន ដើរ ឬ អង្គុយច្រើនពេក ឥរិយាបថមិនស្មើគ្នាជាការចំណាយកំលាំង ចេញច្រើនពេក សួលែរ៍ ភ្លេចស៊ុល ក៏ប្រាប់ឲ្យដឹងថាត្រូវការកំលាំងថែមទៀត ព្រោះ សល់នៅតិច។ អាការៈដែលសូលែរ៍ ភ្លេចស៊ុលប្រាប់យើងនោះគឺ ធ្វើឲ្យយើងចុកចាប់ ត្រង់ចង្កេះឡើងមកជានិច្ច កន្លែងរក្សាទុកនូវកំលាំងសរសៃប្រសាទនេះ មានន័យថាជា ទីសំខាន់មួយក្នុងខ្លួនមនុស្ស ប្រសិនបើវាយអោយខ្លាំងបន្តិចត្រង់ទីនោះ អាចនឹងស្លាប់ បាន។

សូលែរ៍ ភ្លេចស៊ុល Solaire Plexus ប្រមូលកំលាំងទុកហើយក៏ចែកទៅតាមផ្នែកផ្សេងៗរបស់រាង កាយស្រេចហើយ តែចិត្តបង្គាប់ឲ្យចំណាយទៅប៉ុណ្ណា ចំនួនប៉ុណ្ណា ។ ការចំណាយ កំលាំងនេះ គឺជាចំណាយទៅតាមសរសៃប្រសាទដែលមាននៅសព្វសាព៌ាង្គកាយ ហើយកាលចិត្តត្រូវការបញ្ចេញកំលាំងទាំងនេះចេញពីខ្លួន កំលាំងក៏ចេញជាក្រសែ ដែលហៅថា ក្រសែដួងចិត្ត ដូចពោលរួចមកហើយ។
តាមពោលមកនេះឃើញបានថាសរសៃប្រសាទជាវត្ថុសំខាន់ក្នុងរឿង មនោម យិទ្ធិព្រោះថា ៖
  1. (១) ជាគ្រឿងរក្សាថាមពលទុកជាមនោមយិទ្ធិ
  2. (២) ជាគ្រឿងប្លែងក្រសែចេញទៅតាមការត្រូវការ របស់មនុស្សក្នុងកាលប្រើ មនោមយិទ្ធិនោះ។
ហេតុនេះ សរសៃប្រសាទទើបជារបស់ដែលត្រូវបំរុងមួយផ្នែកទៀត។ វិធីបំរុងសរសៃប្រសាទនោះមាននៅ ២ វិធីគី ÷
  1. វិធីទី១ បំរុងសរសៃប្រសាទភាគធំៗ ឲ្យប្រឹងទន់ល្វន់ជានិច្ច។
  2. វិធីទី២ ដាស់សរសៃប្រសាទភាគតូចៗ សព្វសាព៌ាង្គកាយឲ្យភ្ញាក់ឡើងសំរាប់ ទទួលបំរើប្រតិបត្តិការតាមបញ្ជាររបស់ដួងចិត្ត។
វិធីហ្វឹកហាត់សំរាប់ឲ្យបានផលទាំង២វិធីនេះដូចទៅ៖

វេលារលឹកពីដំណេកពេលព្រឹក កាលបើបានធ្វើការ ការបំរុងការខ្លាំងក្លានៃ ខ្យល់ដកដង្ហើមរួចហើយ ដូចពោលមកក្នុងថ្នាក់ទី៤នោះត្រូវក្រោកចាកដំណេក ហើយហ្វឹកហាត់តាមវិធីទាំងនោះ
  1. ១. ឈរឲ្យត្រង់ខ្លួន លាតដៃទាំងពីរចេញ ហើយលើកសន្សឹមៗឡើង ទាល់តែ ដល់គ្នាពីខាងលើសិរសា ក្នុងពេលលើកឡើងនោះត្រូវព្យាយាមលាតដៃឲ្យតឹងតាម ដែលអាចឲ្យតឹងបាន ធ្វើដូច្នេះពីរបីដង ហើយ​ឈប់ដកដង្ហើមវែងៗមួយស្របក់។
  2. ២. ដេកផ្ងារលើផ្ទៃរាប សាតតំរង់ជើងឲ្យតឹងបំផុត ពត់ចុងជើងមករកថ្ងាសឲ្យ អស់តាមដែលអាចរត់បាន រួចត្រលប់លាតឲ្យតឹងទៅខាងចុងជើងវិញធ្វើវិធីនេះដោយ ជើងម្ខាងសិន ទើបធ្វើម្ខាងទៀត ហើយក្រោយៗមកសឹមធ្វើទាំងពីរ។
  3. ៣. ដេកផ្ងារដូចគ្នា លាតដៃ សំរបឲ្យតឹងតាមដងខ្លួន ហើយសន្សឹមៗលើកឡើង ម្តងបន្តិចព្រមគ្នាដៃទាំងពីរ ទាល់តែឡើងទៅដល់គ្នា ពីខាងលើសិរសា ដូចធ្វើមក ហើយ ដោយឈរក្នុងចលនាទី១។
  4. ៤. ដេកផ្កាប់ ធ្វើដៃដូចគ្នាចលនាទី៣ ក្នុងគ្រានេះនឹងដឹងថាភាគផ្សេងៗនៃ សរសៃប្រសាទដែលនៅមិនទាន់យឺតតឹងដោយចលនាទាំង៣ខាងលើ នឹងយឺតឡើង ដោយចលនាទី៤នេះច្រើន។
  5. ៥. ដេកផ្កាប់ យកជើងទាំងពីរនិងដៃទាំងពីរទប់នឹងផ្ទៃរាបទ្រយោងខ្លួនឡើង ដោយក្បាលជង្គង់មិនប៉ះនឹងផ្ទៃរាប យោខ្លួនទៅមុខ និងយោមកក្រោយវិញ ដោយខ្លួន នៅតែត្រង់ស្មើ និងប៉ះនឹងផ្ទៃរាប (Appui-Avant) ចលនានេះធ្វើនៅថ្ងៃដំបូងតែ៣ដង បានហើយ ថ្ងៃបន្ទាប់ៗទៅសឹមបង្កើនឡើងៗ។
  6. ៦. ក្រោកឈរឲ្យត្រង់ខ្លួន យកដៃទាំងពីរចាប់គ្នាកៀបឲ្យស្និទ្ធនឹងក្បាល ហើយ អោនក្បាលចុះព្រមទាំងដៃដែលកៀប ព្យាយាមធ្វើឲ្យកែងដៃទាំងពីរប៉ះដល់ផ្ទៃរាប ក្នុង គ្រាដំបូងគង់នឹងមិនដល់ទេ តែច្រើនថ្ងៃនឹងដល់ជាមិនខាន។ ចលនាហ្វឹកហាត់ទាំង ប្រការខាងលើ ជាចលនាធ្វើអោយសរសៃប្រសាទភាគ ធំៗយឺតប្រឹងសព្វ​សាព៌ាង្គ។ ចំណែកចលនាទី៦ សំរាប់ឲ្យសូលែរ៍ភ្លេចស៊ុល ដោយ ចំពោះយឺតនិងប្រឹង ហើយចលនាទី៧តទៅនេះ ជាចលនាដាសសរសៃប្រសាទតូចៗ អោយភ្ញាក់សព្វសាព៌ាង្គកាយគឺ៖
  7. ៧. កាលបានធ្វើការហ្វឹកហាត់គ្រប់បរិបូរណ៍ទាំង ៦ ចលនានោះហើយ ឲ្យយក បាតដៃយើងត្រដុសសព្វខ្លួនរហូតដល់ដៃជើង កាលត្រដុលរួចហើយ ឲ្យធ្មេចភ្នែកនៅ ស្ងៀមធ្វើមនោគតិ (Imagination) រំលឹកថា មនោមយិទ្ធិរបស់យើងផ្សព្វផ្សាយគ្រប់​សាព៌ាង្គកាយយើង ហើយឲ្យនឹកតទៅទៀតថា ថ្ងៃនេះមនោមយិទ្ធិរបស់យើងមាន កំលាំងក្រៃលែងជាងថ្ងៃមុន រួចហើយក៏ដកដង្ហើមឲ្យវែង និងជ្រៅ ៣-៤ដង ជាការ បញ្ចប់ការហាត់ទាក់ទងនឹងរាងកាយ។
៦. ហាត់ចិត្តឲ្យជាសមាធិ

ការធ្វើចិត្តឲ្យជាសមាធិនោះ ជាការចាំបាច់សំរាប់កិច្ចការគ្រប់យ៉ាងក្នុងរឿង មនោមយិទ្ធិ ក៏រឹងរឹតតែចាំបាច់ក្រៃលែងទៅទៀត ព្រោះការប្រើមនោមយិទ្ធិទៅធ្វើ ប្រយោជន៍នានានោះ ត្រូវមានចិត្តជាសមាធិទៀងទាត់សំរាប់ប្រយោជន៍នោះ។ ដូច យើងនឹងប្រើមនោមយិទ្ធិ បង្គាប់ជនណាម្នាក់ដែលនឹងពោលតទៅក្នុងជំពួកទី៣ យើង ក៏ប្រមូលចិត្តឲ្យជាសមាធិ (Focus) យករូបរាងរបស់ជននោះមកជាអារម្មណ៍ (Image) តែម្យ៉ាង មនោមយិទ្ធិទើបត្រង់ទៅជននោះបាន។ បើចិត្តយើងគ្មានលក្ខណៈជាសមាធិ ទៀងទាត់ទេ ក្រសែដួងចិត្តរបស់យើងក៏នឹងបែកខ្ញែកទៅផ្សេងៗ គ្មានអំណាចដូចក្រ សែដែលបាញ់ទៅកាន់ចំណុចតែមួយ ដូច្នេះសមាធិទើបជាខសំខាន់ៗក្រៃលែងមួយទៀត ក្នុងការហ្វឹកហាត់បណ្តុះ​មនោមយិទ្ធិ។

វិធីហាត់ចិត្តយជាសមាធិនោះ មានច្រើនប្រការ អ្នកប្រាជ្ញម្នាក់ៗក៏ដឹកនាំនៅ ម្យ៉ាង តែទីបំផុតក៏បានផលដូចគ្នា គឺការហ្វឹកហាត់វិធីដឹកនាំរបស់លោកទាំងនោះ ឲ្យត្រឹមត្រូវពិតៗ ហើយដួងចិត្តរបស់យើងក៏នឹងជាសមាធិបាន វិធីហ្វឹកហាត់ដែល ងាយៗ និងឃើញផលប្រយោជន៍ដោយរួសរាប់នោះ មាននៅដូច្នេះ
  1. ១. អង្គុយ ឬដេកក៏ដោយរៀបចំដៃជើង និងសាច់ដុំឲ្យស្រួលសប្បាយ មិន ចង្អៀតស្ទុះស្លាប់ ធ្មេចភ្នែកនឹកដល់រូបរាងលេខ១ ទាស់តែឃើញច្បាស់បំផុត ហើយ ផ្លាស់លេខ ២-៣-៤ រហូតដល់ ៩។ ថ្ងៃទី២ នឹកដល់លេខ ២ តួ គឺតាំងពី ១០ ដល់ ៩៩ ហើយ ក្នុងថ្ងៃទី ៣ នឹកដល់លេខ ៣តួ គឺតាំងពី១០០ ដល់ ៩៩៩ ដូច្នេះជាលំដាប់ទៅ។
  2. ២. យកវត្ថុតូចៗ ដូចជាដកទឹកអប់ជាដើម ដាក់កន្លែងមួយឆ្ងាយពីខ្លួនរវាងមួយ ម៉ែត្រសម្លឹងមើលរបស់នោះឲ្យជុំវិញ ពិនិត្យពិគ្រោះយ៉ាងល្អិតល្អន់ ហើយធ្មេចភ្នែកនឹក ដល់សភាពពិតនៃរបស់នោះ យូរៗបើកភ្នែក ថាតើត្រូវគ្នាពិតឬទេ បើនៅមិនទាន់ត្រឹម ត្រូវទេ ត្រូវព្យាយាមធ្វើឲ្យបានត្រឹមត្រូវទីបំផុត។
  3. ៣. ក្រដាសមួយសន្លឹក ខ្មៅដៃពីរកាន់ដៃម្ខាងមួយ ដៃស្តាំគួររង្វង់មូល ដៃឆ្វេងគួរ ក្រឡា៤ជ្រុង លើក្រដាសតែមួយ និងវេលាតែមួយជាមួយគ្នា។ វិធីហ្វឹកហាត់នេះជាវិធី ដ៏ស្រណុក និងជាប្រយោជន៍បំផុត ក្នុងការបង្វឹកឲ្យរាងកាយនៅក្នុងអំណាចរបស់ចិត្ត និងឲ្យចិត្តជាសមាធិល្អផង។
  4. ៤. ឲ្យព្យាយាមនឹកដល់ជនណាមួយដែលយើងស្គាល់ ឬធ្លាប់ឃើញព្យាយាម នឹកឲ្យបានជារូបជាប់នឹងភ្នែក (Vision) នឹងឃើញច្បាស់ប្រាកដ។
  5. ៥. យកទឹកដាក់ក្នុងកែវអោយជិតពេញ ឈរឲ្យត្រង់ខ្លួន ដៃមួយកាន់កែវនោះ លាតសន្ធឹងឲ្យត្រង់ចេញទៅ បើដៃស្តាំឲ្យត្រង់ចេញទៅស្តាំ បើដៃឆ្វេងឲ្យលាតត្រង់ ចេញទៅឆ្វេង ព្យាយាមបង្គាប់កាយនឹងដៃឲ្យនឹងនបំផុត ឯចិត្តក៏ឲ្យនឹកតែដល់ទឹកក្នុង កែវនោះតែម្យ៉ាង ដំបូងទឹកក្នុងកែវនឹងក្រឡក មិននឹង ត្រូវព្យាយាមធ្វើឲ្យទាល់តែទឹក មិនក្រឡក អាចនឹងស៊ីពេលអស់ច្រើនថ្ងៃ ត្រូវធ្វើវិធីនេះឲ្យសម្រេចដោយដៃម្ខាងម្តង សិន ហើយទើបធ្វើនឹងម្ខាងទៀត។
  6. ការហ្វឹកហាត់តាមវិធីនេះ ត្រូវប្រើវេលាឲ្យច្រើន ជាសំខាន់បំផុតសំរាប់ការប្រើ មនោមយិទ្ធិ បង្គាប់មនុស្សពីទីឆ្ងាយ។ បើធ្វើការហ្វឹកហាត់តាមវិធីទាំងនេះមិនបាន ហើយ ក៏នឹងប្រើមនោមយិទ្ធិប្រភេទនោះឲ្យសម្រេចមិនបានជាដាច់ខាត។ 
៧. ហាត់ប្រើការគិតប្រកបខ្សែភ្នែក 

ក្នុងរាងកាយរបស់មនុស្សទាំងអស់ កែវភ្នែកជារបស់សំខាន់បំផុតក្នុងការអប់រំ និងប្រើមនោមយិទ្ធិ អ្នករៀនវិជ្ជានេះ ត្រូវរវាំងនិងហ្វឹកហាត់រឿងខ្សែភ្នែកនេះឲ្យ ជំនាញ ទាល់តែក្លាយទៅជាការធម្មតារបស់ខ្លួន មិនត្រូវបំពារចិត្តវិធីហ្វឹកហាត់ដូចតទៅ៖
  1. ជាន់ដំបូង វេលាជួបនឹងអ្នកណា និយាយនឹងអ្នកណា ត្រូវសំឡឹងភ្នែកអ្នកនោះ ឲ្យចំ ជនណាមិនអាចសំឡឹងភ្នែកមនុស្សឲ្យចំៗបានទេ ពុំអាចនឹងញ៉ាំងមនោមយិទ្ធិឲ្យ បង្កើតឡើងបានជាដាច់ខាត ទាំងនេះព្រោះសូម្បីសេចក្តីពិតថាក្រសែដួងចិត្តអាច ផ្សព្វផ្សាយចេញបានសព្វសាព៌ាង្គកាយរបស់យើងក៏ដោយ តែទីដែលចេញច្រើនបំផុត នោះ មាននៅពីរកន្លែង គឺតាមដួងនេត្រាមួយកន្លែង តាមចង្អុលដៃ មួយកន្លែង តែការ បញ្ជូនក្រសែងដួងចិត្តតាមចុងម្រាមដៃនោះ យើងត្រូវចង្អុល ឬបក់ដៃដែលយើងគ្មាន ឱកាសនឹងធ្វើបានជានិច្ចទេ ជួនកាលយើងមិនធ្វើបានផង ព្រោះជាការខូចមារយាទ ។ កាលបើដូច្នេះ ក៏នៅតែកែវភ្នែករបស់យើង អាចប្រើបានគ្រប់វេលាព្រោះហេតុនោះ ការ ហាត់សំឡឹងភ្នែកមនុស្សចំៗនោះទើបជាចាំបាច់ មិនមែនតែក្នុងការប្រើមនោមយិទ្ធិ ជាការសំដែងនូវលក្ខណៈជាសុភាពបុរសទៀតផង ពោលគឺការសំឡឹងក្រឡាប់ឡើង ចុះក្នុងពេលសន្ទនា ឬជួបនឹងជននានានោះ មិនមែនជាកិរិយាអ្នកល្អទេ។
  2. ប្រការមួយទៀតការសម្លឹងមើលភ្នែកមនុស្សចំៗ ជាប្រយោជន៍ធ្វើឲ្យជនដែល មកនិយាយនឹងយើងប្រយ័ត្នប្រយែងច្រើនឡើង។ អ្នកណាមុនមកបញ្ឆោតបោកប្រាស់ បំបិទភ្នែកយើងដោយការពោលពុំពិតឲ្យយើងស្ដាប់នោះ បើយើងសំឡឹងភ្នែកចំៗក្នុង ខណៈដែលយើងស្តាប់ហើយ អ្នកដែលមកនិយាយនឹងយើងដោយមិនសុចរិត រមែង ខ្លាំងខ្ទប់ញាប់ញ័រ ហើយការទុច្ចរិតក៏នឹងប្រាកដមកឯងៗ បានក្នុងទីបំផុត។
ព្រោះហេតុនេះ ការហាត់កែវភ្នែក ដើម្បីអប់រំមនោមយិទ្ធិក្នុងជាន់ដំបូងដែលជា ជាន់សំខាន់ ក៏គឺត្រូវហាត់ឲ្យភ្នែកយើងរឹង គួរដល់ការសំឡឹងមើលភ្នែកមនុស្សបាន ចំៗ។ តែការសំឡឹងមើលភ្នែកតែម្យ៉ាងប៉ុណ្ណោះ នៅមិនទាន់គ្រប់គ្រាន់ ត្រូវយកការគិត ចូលប្រកបនឹងខ្សែភ្នែកផង។

ចិត្តរបស់មនុស្សប្រៀបបាននឹងដូងភ្លើង កែវភ្នែកជាកែវឆ្លុះ និងការគិតជាកញ្ចក់ ពណ៌ ដែលនឹងធ្វើពន្លឺភ្លើងជាពណ៌ខៀវ ក្រហម ឬលឿង ឬអ្វីៗបានស្រេចហើយតែនឹង យកកញ្ចក់ពណ៌ណាមកន្លះ ព្រោះហេតុនោះខ្សែភ្នែករបស់មនុស្សយើង ដែលខំ សំឡឹងដោយក្តីក្រោធ និងសំឡឹងដោយក្តីស្រឡាញ់ខុសគ្នាឆ្ងាយណាស់ ហើយជន ដែលត្រូវសំឡឹង តែងដឹងខ្លួនបានមួយរំពេច។ សាកល្បងមើលខ្លួនយើងក្នុងកញ្ចក់ ហើយល្បងផ្លាស់ការគិតមើល។ ដំបូងលគិតដល់ជនដែលយើងគោរពរាប់អានដូចជា មាតាបិតា ឬក៏អ្នកមានឧបការៈដទៃទៀត លំដាប់មកដល់ជនដែលយើងស្រឡាញ់ត ទៅល្បងនឹកដល់ជនដែលយើងស្អប់ និងតទៅទៀតល្បងនឹកដល់ជនដែលយើងត្រូវ បង្គាប់ឲ្យធ្វើការយ៉ាងណាមួយ តាមបញ្ជារបស់យើងឲ្យទាល់តែបាន។ ដូច្នេះយើងនឹង ឃើញឲ្យច្បាស់ថា សំរាប់ការគិតនិមួយៗ ខ្សែភ្នែករបស់យើងផ្លាស់ប្តូរទៅជាម្យ៉ាងមិន ដូចគ្នាឡើយ។ ក្នុងពីរខខាងដើម ខ្សែភ្នែករបស់យើងនឹងស្រទន់ស្លូតបូតតែពីរខខាង ក្រោយ ខ្សែភ្នែករបស់យើងនឹងរឹងរន្ទះ ទាស់តែខ្លួនយើងអាចឃើញខ្លួនឯងបានច្បាស់លាស់។

កាលបើដូច្នេះ ក៏ជាការចាំបាច់ ប្រការមួយទៀតដែលយើងត្រូវហ្វឹកហាត់យក ការគិតចូលប្រកបនឹងខ្សែភ្នែករបស់យើងគ្រប់ពេល ស្រេចហើយនឹងត្រូវការប្រើការ គិតរបៀបណា ពោលគឺបើយើងនិយាយនឹងអ្នកធំជាង និងអ្នកមានឧបការគុណយើង ក៏ត្រូវបណ្តុះការគោរពរាប់អានឡើងក្នុងដួងចិត្ត ហើយបញ្ជូនការគិតនោះទៅនឹងភ្នែក អ្នកដែលនិយាយនឹងយើងដឹងដល់ការរាប់អានរបស់យើង នឹងកើតសេចក្តីមេត្តា ករុណាឡើង។ បើនិយាយនឹងជនដែលយើងស្រឡាញ់ ក៏ត្រូវរំលឹកនឹងតាំងចិត្តបញ្ជូន សេចក្តីស្រឡាញ់ទៅព្រមនឹងខ្សែភ្នែក។ បើនិយាយនឹងជនដែលយើងសង្ស័យថាយក ការមិនពិតមកនិយាយឲ្យស្ដាប់វេលាយើងសំឡឹងមើលនោះ យើងត្រូវតាំងចិត្តបង្គាប់ មួយថា «អ្នកត្រូវតែនិយាយការពិត» ។ ក្នុងពេលដែលយើងបង្គាប់បញ្ជាឲ្យមនុស្ស របស់យើងធ្វើការអ្វីមួយ យើងត្រូវតាំងចិត្តបង្គាប់ថា «អ្នកត្រូវធ្វើតាមបង្គាប់ខ្ញុំ»។ អ្នក បង្គាប់បញ្ជាមនុស្សច្រើនចេះដឹងវិធីនេះល្អណាស់ ព្រោះយើងសង្កេតឃើញជានិច្ចថា វេលាដែលលោកទាំងនោះចេញបង្គាប់រួចហើយ ពោលរួចហើយ នៅសំឡឹងមើលអ្នក ទទួលបង្គាប់ ២-៣វិនាទី ឬយូរជាងទៀត ក្នុងខណៈនោះឯងហើយជាខណៈដែលប្រើ កំលាំដួងចិត្តបង្គាប់ស្ងួនលើទំងន់ពាក្យនិយាយទៀត។ តាមការពោលមកនេះជាឧទា ហរណ៍ ២ប្រការដែលលើកទុកដើម្បីជាផ្លូវឲ្យអ្នកអានចូលចិត្តលក្ខណៈនៃការប្រើការ គិតប្រកបខ្សែភ្នែក ក្រៅពីឧទាហរណ៍ដូចពោលមកហើយ អ្នកអាននឹងស្វែងរកផ្លូវប្រើ ការគិតដទៃទៀតស្រេចហើយតែការចាំបាច់ដែលនឹងត្រូវប្រើ។ នៅមានដល់ចំណុចមួយដែលត្រូវរវាង គឺសំរាប់ជនខ្លះដែលធ្លាប់ខ្លាចយើងមក ហើយនោះ ដូចជាអ្នកនៅក្រោមបញ្ជាយើង ដែលធ្លាប់តែតក់ស្លុតញាប់ញ័រចំពោះមុខ យើងជានិច្ចនោះ បើយើងសំឡឹងភ្នែកចំៗទៀត ខ្សែភ្នែកយើងនឹងសាហាវហួសពេក នាំបន្ថែមការរន្ធត់ស្លុតឲ្យដល់អ្នកទាំងនោះធ្ងន់ឡើង ទាល់តែនិយាយមិនបានការ ឬក៏ យើងត្រូវការចង់ដឹងអ្វីក៏និយាយមិនត្រូវ ធ្វើឲ្យខូចការទទេៗ ដូច្នេះយើងគួរគប្បីបង្ខិត កែវភ្នែករបស់យើងទៅសំឡឹងត្រឹមចិញ្ចើមនៃជននោះវិញ ធ្វើដូច្នេះ ខ្សែភ្នែករបស់យើង នឹងចុះទន់មួយរំពេច ហើយជននោះក៏នឹងរសាយចាកការតក់ស្លុតបានខ្លះ។

 ៨. ការរក្សាទុកមនោមយិទ្ធិដែលកើតមានហើយ 

ការហ្វឹកហាត់តាំងពីថ្នាក់ទី១ ដល់ទី៧ ដែលពោលមកហើយនោះ ជាការយកនៃ សេចក្តីខ្លាំងក្លា (ថាមពល) មកទុកក្នុងសូលែរ៍ ភ្លេចស៊ុស ឬនិយាយឲ្យងាយគឺនាំយក មនោមយិទ្ធិមករក្សាទុក និងត្រៀមព្រម ដើម្បីនឹងប្រើឲ្យជាប្រយោជន៍តាមសេចក្តីត្រូវ ការធម្មតាមានន័យថារបស់ណាដែលយើងមាន របស់នោះយើងចង់តែប្រើហើយរបស់ នោះក៏ចេះតែចង់ចេញពីយើងជានិច្ច។ អ្នកមានអំណាចគ្មាននរណាដែលមិនចង់ប្រើ អំណាច។ អ្នកមានប្រាក់តិចណាស់ដែលមិនចង់ចាយប្រាក់ មហាសង្គ្រាមលោកដែល កើតឡើងពីរលើកមកហើយ ក៏មានមូលដ្ឋានសំខាន់ មកពីម្ខាងៗត្រៀមអាវុធយុទ្ធ ភណ្ឌទុកជាគំនរៗ ទើបជួបឱកាសដែលនឹងបានប្រើអាវុធនោះនៅថ្ងៃណាមួយ។ រួម សេចក្តីថា យើងមានរបស់អ្វីច្រើន របស់នោះក៏នឹងរកផ្លូវចេញអំពីខ្លួនយើង។ ហេតុនេះ ឯង មិនថាទ្រព្យសម្បត្តិ ឬសព្វសារពើភណ្ឌណាៗឡើយ ក្រៅពីយើងចេះរកហើយ យើងនៅត្រូវចេះថែរក្សាទុកឲ្យជាប់លាប់នឹងខ្លួនយើងទៀតផង។ មែនពិត ការដែលយើងហ្វឹកហាត់ស្វែងរកមនោមយិទ្ធិទុកក៏ដើម្បីប្រើ មិនមែន មកទុកទទេៗទេ តែមនោមយិទ្ធិ ក៏មានធម្មតាដូចគ្នានឹងទ្រព្យសម្បត្តិដទៃៗដែរ គឺ កាលប្រើក៏ចេះតែអស់ទៅ កាលយើងបណ្តោយឲ្យចេញពីខ្លួនយើងច្រើន ក៏សល់នៅ ក្នុងខ្លួនយើងតិច។ ហេតុការដែលនឹងចំណាយឲ្យចេញពីខ្លួនត្រូវដឹងកាលៈទេសៈ ជ្រើសអំណាចក្នុងវារៈដែលនឹងនាំប្រយោជន៍មកឲ្យ មិនឲ្យអស់ទៅទទេដោយឥតបាន ផលអ្វីសោះ។

វិធីស្ងួនគ្រងមនោមយិទ្ធិឲ្យនៅក្នុងនោះ លោកចែងហ្វឹកទុក ៤ ប្រការគឺ៖ 
  1. ១. ឲ្យព្យាយាមសង្កត់សេចក្ដីក្រោធ
  2. ២. ឲ្យនិយាយតិច (វៀរនិយាយច្រើន)
  3. ៣. ឲ្យព្យាយាមរក្សាការស្ងប់កាយ
  4. ៤. ធ្វើការវិវេគ (Solitude)
ខទី១ : សេចក្ដីក្រោធជាហេតុឲ្យមនុស្សប្រើថាមពលខាងក្នុងខ្លួនច្រើនបំផុតនិង ប្រើនៅក្នុងផ្លូវអត់ប្រយោជន៍ ហើយជួនកាលក្លាយទៅជាទោសយ៉ាងសាហាវផងដែល ថាសេចក្ដីក្រោធជាហេតុឲ្យមនុស្សប្រើថាមពលខាងក្នុងចេញទៅច្រើននោះ ពិសោធន៍ដូចតទៅនេះ : មាន
  1. ក. ក្នុវេលាដែលមនុស្សក្រោធ តែងមានកំលាំងច្រើនទ្វេឡើង ព្រោះកំលាំងក្នុង ខ្លួនស្ទះចេញមកទទួលបំរើសាច់ដុំភ្លាមៗ សូម្បីជនរាងកាយទន់ខ្សោយ តែដល់វេលា ក្រោធខឹងខ្លាំងដូចយ៉ាងដាល់តប់កាប់ចាក់គ្នាកើងឡើង ក៏មិនដឹងជាកំលាំងកំហែង នោះមកពីណា ជួនកាលអ្នកឃាត់ពីរបីនាក់ហៀបតែមិនទាន់ផង។
  2. ខ. កាលណាសេចក្ដីក្រោធផុតរលត់ទៅ ជននោះក៏ទោរទន់មួយរំពេច ពោលគឺ ថាមពលខ្ចាត់ខ្ចាយចេញពីខ្លួនអស់ អ្នកខ្លះក្រោធខឹងខ្លាំងពេក រកធ្វើអ្វីអ្នកណាមិនបាន ក្នុងរវាងនោះ កំលាំងខាងក្នុងរហូតចេញទៅពីខ្លួនអស់ ទាល់តែអស់កំលាំងកើតជា ខ្យល់ចាប់ក៏មាន។ ហេតុនោះជនដែលក្រោធខឹងរហូតដល់សន្លប់ក៏មានញយៗដែរ ។
  3. គ. ឲ្យសង្កេតមើលមុខពីរនាក់ជជែកគ្នា បើអ្នកណាខឹង អ្នកនោះមនោមយិទ្ធិក៏ អស់ទៅមុន ហើយទីបំផុតក៏បរាជ័យចាញ់អស់មិនខឹង។
ហេតុនេះការសង្កត់សេចក្ដីក្រោធ ទើបជាវិធីសំខាន់បំផុតសម្រាប់ស្ងួនគ្រងអំ- ណាចក្នុងខ្លួនយើង ការដែលយើងសង្កត់សេចក្ដីក្រោធបានដោយវិធីណានោះ មាន ហ្វិកក្នុងផ្លូវសីលធម៌ដែលដឹងគ្រប់គ្នាសុស​សាយ ហើយមិនចាំបាច់ពោលក្នុងទីនេះ ទៀតទេ។

ខទី២ : ការនិយាយធម្មតា ឬការសន្ទនាដើម្បីកំសាន្ត តាមធម្មជាតិមិនសូវធ្វើឲ្យ កំលាំងក្នុងខ្លួនអស់ប៉ុន្មានទេ តែការនិយាយពីរប្រភេទដែលធ្វើឲ្យអស់កំលាំងទៅច្រើន នោះគឺ (ក) ការនិយាយការស្ងាត់កំបាំង និង (ខ) ការជជែក (Debat)។
  1. ក្នុង (ក) នោះ យើងនឹងឃើញបានថា តាមប្រក្រតីកាលយើងដឹងរឿងអាថ៌កំបាំង នោះចេញ ក្នុងខណៈដែលយើងលាតត្រដាងការអាថ៌កំបាំងចេញទៅនោះ អំណាចក្នុង ខ្លួនយើងអស់ទៅផង រឿងនេះជារឿងលំបាកចូលចិត្ត។ តែការពិតសូមសង្កេតថា : ជនដែលចូលចិត្តនិយាយការអាថ៌កំបាំងណាមួយ ហើយលាក់ទុកមិនបាននឹងបែក ទ្រូងស្លាប់ ត្រូវនិយាយឲ្យអ្នកណាមួយស្តាប់ទៅ ជនប្រភេទនេះជាជនដែលមាន លក្ខណៈទន់ខ្សោយជានិច្ច គ្មានលក្ខណៈមាំទាំទាល់តែសោះ និងគ្មានមនោមយិទ្ធិ ឡើយ។
  2. ក្នុង (ខ) រឿងការជជែកនោះ ចូលចិត្តបានងាយព្រោះក្នុងខណៈដែលយើង ជជែកន យើងប្រើកំលាំងចេញច្រើនបំផុត យើងជជែកមួយម៉ោងយើងហត់នឿយជាង សំដែងសុន្ទរកថា២ម៉ោង ដោយឥតជជែកនឹងអ្នកណា។ ព្រោះហេតុនោះវិធីល្អបំផុត សំរាប់រក្សារមនោមយិទ្ធិមួយទៀតក៏គឺ កុំជជែកក្នុងរឿងដែលមិនមែនជាប្រយោជន៍ ដែលមិននាំផលល្អអ្វីមកឲ្យ និងមិនបានទទួលប្រតិផលស្មើនឹងលាំងមនោមយិទ្ធិដែល យើងត្រូវបង់ទៅ។
យ៉ាងណាក៏ដោយការនិយាយទាំងអស់ តែងធ្វើឲ្យយើងអស់កំលាំងខាងក្នុងជា និច្ចមិនច្រើនក៏តិច អ្នកដែលនិយាយច្រើនតែប្រើកំលាំងមនោមយិទ្ធិជាច្រើនដោយ គ្មានប្រយោជន៍ អាស្រ័យហេតុនេះឯង អ្នកនិយាយច្រើនទើបមានអ្នកកោតក្រែងតិច ចំណែកអ្នកនិយាយតិច ត្រឡប់ជាមានអ្នកកោតក្រែងច្រើន។

ក្នុងខទី៣ : អាការៈប្រលេមច្រលឹម ឬអាកប្បកិរិយាដែលមិនជាប្រយោជន៍ដូច ជា គោះឡើង ទទ្រោកជើង ផ្ទាត់ក្រចក ទឹកងោកក្បាល ទាំងនោះជាដើម រមែងជាការ លះបង់ថាមពលចេញពីខ្លួន ដូចមនុស្សកញ្ជើធ្លុះមាសប្រាក់រុះរាលខ្ចាត់ខ្ចាយទៅ ទទេៗ។ ព្រោះហេតុនេះឯង អ្នកដែលឡេះឡោះឡេមឡឺមច្រឡេមច្រឡឹម ជាប្រក្រតី ច្រើនជាអ្នកទន់ខ្សោយ តែអ្នកដែលមានអាការៈស្ងប់ស្ងៀមនឹងនរជានិច្ច អ្នកតែងជា អ្នកប្រកបទៅដោយលក្ខណៈមាំទាំ ឡើយ។ និងមានមនោមយិទ្ធិមិនរលត់រលាយទៅវិញ
ក្នុងខទី៤ : ជាខសំខាន់មួយ និងត្រូវធ្វើការចូលចិត្តឲ្យល្អ។

យើងមានការចាំបាច់ត្រូវការចិញ្ចឹមជីវិត ត្រូវប្រើកំលាំងកាយ និងកំលាំងការគិត តស៊ូការក្រលំបាកដែលមនុស្សគ្រប់រូបគ្រប់នាម ត្រូវប្រសព្វនាពិភពលោកនេះមួយ ថ្ងៃៗយើងត្រូវប្រើកំលាំងខាងក្នុងខ្លួនយើងចេញទៅជាច្រើន ទាល់តែអ្នកទស្សនៈវិទូ ពោលថាក្នុងវេលាដែលយើងធ្វើការច្រើននោះ ខ្លួនរបស់យើងចេញទៅពីខ្លួនយើង ហើយចាំបាច់ត្រូវហៅត្រឡប់ចូលមក ការហៅខ្លួនរបស់យើងចូលមកក្នុងខ្លួនរបស់ យើងជាថ្មីនេះឯងហៅថា «ធ្វើការវិវេក» មានវិធីដែលលោកចែងទុកដូច្នេះ។
ឲ្យដេកសណ្ដូកឲ្យរាងកាយគ្រប់ផ្នែកបានទទួលការសំរាកគ្រប់សារពាង្គ ហើយ ហើយព្រឹមៗភ្នែកមើលទៅចុងជើងរបស់ខ្លួនព្យាយាមបណ្តុះមនោគតិ ហាក់ដូចជា យើងហៅខ្លួនយើងដែលចេញទៅពីខ្លួនយើងនោះ ត្រលប់ចូលក្នុងខ្លួនជាថ្មី(9) គ្រា កាលបានមានគតិគ្រប់គ្រាន់ល្មមថាខ្លួនរបស់យើងចូលមកកាន់ខ្លួនហើយ ក៏អោយ ធ្មេញភ្នែកព្យាយាមធ្វើចិត្តឲ្យបរិសុទ្ធ (Pure) គឺមិននឹកដល់អ្វីឡើយ និងគ្មានជាអារម្មណ៍ឡើយ។

ការធ្វើដូច្នេះត្រឹម៥នាទី នឹងមានផលប្រហែលគ្នានឹងដេកលក់៥ម៉ោង ព្រោះ ដល់បានធ្វើស្រេចបាច់ យើងនឹងមានកំលាំង បាត់សេចក្តីហត់នឿយ វិធីនេះហៅថា ធ្វើការវិវេគ

ណាប៉ូលេងអុងទី១ (Napoleon) ជាអ្នកចេះធ្វើការវិវេគនេះបានល្អបំផុត មហា- តលិក ឬរាជអង្គរក្សប្រចាំព្រះអង្គ បានធ្លាប់ឃើញព្រះអង្គទ្រង់ធ្វើវិធីនេះជានិច្ច។ ព្រោះ ហេតុនេះឯង ណាប៉ូលេអុង ទើបជាមនុស្សមិនចេះហត់នឿយ ធ្វើការបានស្មើនឹងជន ដទៃ ៤-៥នាក់ និងមានមនោមយិទ្ធិបង្គាប់អឺរ៉ុបបានជិតអស់ទាំងទ្វីប។

វិធីហ្វឹកហាត់ផ្សេងៗ តាំងពីប្រការទី១ ដល់ប្រការទី៨ នោះ ជាវិធីខាងដើមដែល នឹងធ្វើឲ្យមនោមយិទ្ធិកើតឡើងជាជាន់ដំបូង គឺកាលបើយើងបានហ្វឹកហាត់តាមមាត្រា ទាំៗនោះហើយ ក៏ប្រែថាយើងនឹងប្រើបង្គាប់បញ្ជាខ្លួនយើងដូចនឹងពោលក្នុងជំពូកទី២ តទៅ។ ចំណែកដែលយើងនឹងប្រើបង្គាប់អ្នកដទៃនោះ ត្រូវមានវិធីហ្វឹកហាត់ជា ពិសេសដូចនឹងពោលទុក ជំពូកទី៣។

(១)ត្រង់នេះទំនងប្រហែលនឹងវិធីបេហៅព្រលឹងរបស់ខ្មែរយើង។ អ្នករៀនវិជ្ជាមនោមយិទ្ធិគ្រប់គ្នាច្រើនបំណងប្រើមនោមយិទ្ធិដើម្បីបង្គាប់អ្នកដទៃ ហើយខ្ជិលច្រអូសប្រើខ្លួនឯង ការពិតនោះជរាណាមនុស្សយើងបង្គាប់ខ្លួនឯងមិន ទាន់បាន ហើយនឹងទៅបង្គាប់អ្នកដទៃម្តេចកើត។ ហេតុនោះ ការរៀនជំពូកទី២កទៅនេះ មិនមែនគ្រាន់តែជាប្រយោជន៍ទេ ជាចាំបាច់ថែមទៀតផង ព្រោះបើមិន រៀនជំពូកទី២ឲ្យបង្គាប់ខ្លួនឯងបានមុនទេ ក៏មិនអាចនឹងប្រើជំពូកទី៣ ឲ្យបង្គាប់អ្នកដទៃបានដែរ។

ជំពូក ២
មនោយិទ្ធិបង្គាប់ខ្លួនឯង

ហេតុអ្វី យើងទើបត្រូវប្រើមនោមយិទ្ធិបង្គាប់ខ្លួនយើង បើប្រើបង្គាប់អ្នកដទៃតែ ម្ដងទៅមិនល្អជាងឬ? នេះជាបញ្ហាដែលចូលចិត្តសួរគ្នាជានិច្ច ចម្លើយមានដូចតទៅ នេះ៖
  1. នរណាក្នុងលោកនេះ នឹងជាទីពឹងចំពោះយើងបានល្អជាងខ្លួនយើង នរណានឹង មកធ្វើប្រយោជន៍ឲ្យបានច្រើន ស្មើនឹងយើងឲ្យខ្លួនយើង។ ហ្វឹកធម៌គ្រប់លទ្ធិតែងតែ អះអាងថា ខ្លួឯងជាទីពឹងរបស់ខ្លួនយ៉ាងប្រសើរបំផុត ហើយខ្លួនឯងធ្វើប្រយោជន៍ឲ្យ ដល់ខ្លួនឯងបានច្រើនជាង ល្អជាង ខ្ជាប់ខ្លូស្ថាពរជាងអ្នកដទៃធ្វើឲ្យ។ កាលបើដូច្នេះ ជំនួសការដែលយើងចង់ប្រើមនោមយិទ្ធិ ដែលបណ្តុះធ្វើឡើងហើយនោះទៅបង្គាប់អ្នក ដទៃ យើងប្រើមនោមយិទ្ធិនេះ ជាគ្រឿងបង្គាប់ខ្លួនយើងឲ្យធ្វើប្រយោជន៍ដល់ខ្លួនយើង តែម្តង ដោយមិនបាច់រុកកូនអ្នកដទៃយ៉ាងនេះវិញមិនល្អជាងឬប្រការមួយទៀត ការ ដែលអ្នកដទៃនឹងមកធ្វើអាក្រក់ដល់យើងយ៉ាងណា ក៏នៅមិនអាក្រក់ស្មើនឹងយើងធ្វើ ខ្លួនយើង។ ព្រោះកាលដែលអ្នកដទៃមកប្រទូស្តរាយយើងនោះយើងនៅមានផ្លូវទាម ទារតម្លៃការខូចខាតបានខ្លះ តែបើយើងធ្វើឲ្យខ្លួនយើងវិញមិនដឹងជានឹងទៅទារយក តម្លៃខូចខាតពីអ្នកណាឡើយ។ ព្រោះហេតុនេះ ការប្រើមនោមយិទ្ធិបង្គាប់ខ្លួនឯងមិន ឲ្យធ្វើអាក្រក់ចំពោះខ្លួនឯងនោះ ទើបចាំបាច់ក្រៃលែងជាងការប្រុងការពារធ្វើអាក្រក់ ពីអ្នកដទៃ។
  2. មួយទៀត ជាការពិតមានមាចពិសោធន៍ពិតប្រាកដហើយថាអ្នកណាដែលមិនអាចបង្គាប់ខ្លួន​ឯង​តាម ហ្វិក ដែលពោលទៅនេះបានហើយ ក៏ពុំអាចបង្គាប់អ្នកដទៃបាន ឡើយ នេះជាគោលធម្មតានៃចិត្តសាស្ត្រ ដូច្នេះអ្នកដែលចិត្តក្តៅទៅហ្វឹកហាត់ធ្វើការ បង្គាប់អ្នកដទៃមុនបង្គាប់ខ្លួនឯងឲ្យបានសំរេចជាមុនហើយទេ សេចក្តីព្យាយាមក៏នឹង បង់កំលាំងអសារឥតការ ឥតបានផលអ្វីឡើយ។ ការប្រើមនោមយិទ្ធិបង្គាប់ខ្លួនឯងនេះ មានសាខាដែលនឹងញែកចែកចេញជា ៧ ប្រការដូច្នេះ ៖
    1. ១. បង្គាប់ការដេកលក់ និងការភ្ញាក់
    2. ២. ធ្វើការគិតឲ្យស្រឡះស្រឡំក្នុងវេលាភ្ញាក់ឡើង
    3. ៣. ផ្លាស់ការគិតបានតាមត្រូវការ
    4. ៤. ចិត្តស្ងប់សូម្បីធ្លាក់ក្នុងអន្តរាយ
    5. ៥. ផ្លាស់ទំលាប់និស្ស័យរបស់ខ្លួនពីអាក្រក់មករកល្អ
    6. ៦. ត្រួតត្រាមើលខ្លួនរបស់ខ្លួន ជាគ្រា ជាគ្រា ដោយទៀងទាត់
    7. ៧. ការពាររក្សាខ្លួនឲ្យមនោមយិទ្ធិ។
១. បង្គាប់ការដេកលក់ និងការភ្ញាក់
ការដេកលក់ជាការចាំបាច់ក្នុងជីវិតរបស់មនុស្ស អ្នកដែលបានដេកលក់យ៉ាង គ្រប់គ្រាន់ហើយវេលាឡើងតែងតែមានខួរក្បាលស្រឡះ មានកំលាំងកាយមាំទាំ មាន សេចក្តីមានះព្យាយាមក្នុងការធ្វើសេចក្តីល្អ និងស្វែងរកប្រយោជន៍បំពេញឲ្យដល់ខ្លួន ឯង កែវភ្នែកថ្លា សំលេងច្បាស់ រាងកាយរហ័សរហួន មានជីវិតស្រស់បោះដូចរុក្ខជាតិ ដែលបានទទួលការបំផុសដីចាក់ទឹកយ៉ាងល្អ។

«វេលាដេកលក់ជាវេលាដែលជរាភាពឈប់ដើរ» ជាពាក្យប្រាជ្ញ និងមានការពិត ច្រើន ពោលគឺមនុស្សយើងតាំងពីកើតមក ក៏ដើរចូលទៅរកសេចក្ដីចាស់ជរា ឬពោល ន័យមួយទៀតថា ជរាភាពដើរចូល​មករក។ តែវេលាដែលមនុស្សយើងដេកលក់ ជា វេលាដែលជរាភាពឈប់ដើរ ព្រោះហេតុនោះជនដែលដេកច្រើន ទើបក្រចាស់ ឯជន ដេកតិច ទើបឆាប់ចាស់ ហើយបើមនុស្សយើងមិនដេកសោះឡើយ ក៏នឹងត្រូវស្លាប់ក្នុង កាលដ៏ខ្លី។

មនុស្សបុរាណ ឬមនុស្សព្រៃប្រាកដជាអាយុវែងណាស់ ទាំងនេះក៏ព្រោះមនុស្ស ទាំងនោះមិនចេះ ឬមិនប្រើចង្កៀងដូចមនុស្សជំនាន់យើងក្នុងសម័យនេះ តែអស់ពន្លឺ ព្រះអាទិត្យ ក៏ចូលដេក ដល់ព្រះអាទិត្យរះ ក៏ក្រោក មិនធ្វើការបំពានបំពារធម្មជាតិ ។ សម័យនេះយើងចេះប្រើចង្កៀងអគ្គីសនី ដេកយប់ជ្រៅ និងភ្ញាក់ព្រលឹមពេក ឬក៏យក ពេលថ្ងៃជាពេលដេក ពេលយប់ជាពេលក្រោក ដែលផ្ទុយគ្នានឹងវត្ថុបំណងរបស់ធម្ម ជាតិយើង ទើបស្លាប់ឆាប់ជាងពួកជំនាន់នោះ។

គ្មានអ្វីធ្វើការរំខានស្មើនឹងការដេកមិនលក់ វេលាកន្លងទៅទទេ ដោយគ្មានបានអី ជាប្រយោជន៍ កំលាំងកាយបង់ខាតទៅដោយគ្មានប្រតិផល ជនណាដេកលក់ក្នុងវេលា ដែលត្រូវការដេកលក់ជាទៀងទាត់នោះ រាប់ថាជាជោគល្អបំផុត។

ហេតុអ្វីដែលធ្វើឲ្យដេកមិនលក់នោះមាន២ប្រការគឺ + ÷
  1. ក. រាងកាយមិនសប្បាយគ្រប់គ្រាន់
  2. ខ. ការគិតែបែកសាយាមោ
ក្នុងរឿងរាងកាយមិនសប្បាយ តែងបណ្តាលមកពីរោគក្នុងខ្លួន ឬទទួលទាន អាហារដែលក្ររលាយ តែបើយើងបានបំរុងរាងកាយតាមន័យដែលពោលហើយក្នុង ជំពូក១នោះ ក៏នឹងជួយបន្ទោរបង់នូវហេតុ (ក) នេះបានច្រើន សក់តែវិធីដេក គឺដេក យ៉ាងណាលក់ងាយ មានវិធីគួរប្រតិបត្តិតាមដូចតទៅ ៖
វេលាដេកគួរប្រយ័ត្នឲ្យរាងកាយ គ្រប់ផ្នែកបានទទួលការសំរាកសព្វសារពាង្គ ពោលគឺដៃជើងលាតឲ្យស្រួល ខ្នើយមិនខ្ពស់ពេកដល់រោយ ក ទីដេកមិនខូងកណ្តាល ទាល់តែខ្លួនឯងធ្វើឲ្យទ្រូងត្បៀត។ គួរដេកផ្អៀងខាងស្តាំ ឬបើដេកផ្ងារក៏គួរបំផុតការ ដេកមួយស្របក់ទៅនឹងត្រូវងការប្រែខ្លួនគួរប្រែតែបន្តិច ដើម្បីឲ្យសមនឹងសេចក្តីត្រូវ ការរបស់រាងកាយ ហើយក៏ត្រលប់មកដេកតាមឥរិយាបថដើមវិញ យ៉ាងនេះជាវិធីឲ្យ ដេកលក់បានស្រួល។

រឿងការគិតបែកសាយាមោ ជាមូលហេតុដ៏សំខាន់នៃការដេកមិនលក់ តាមប្រក្រតី មនុស្សយើងដេកលក់ងាយណាស់ បើចិត្តគ្មានគិតដល់អ្វី សូម្បីបើគិតដល់វត្ថុតែ ម្យ៉ាងៗ ក៏នៅតែលក់ងាយដែរ តែរោគដេកមិនលក់នោះគឺមកពីការគិតរារែក គ្មាន របៀបដូចពោលហើយក្នុងជំពូក១ ព្រោះហេតុនោះ វិធីល្អបំផុតក៏គឺដំបូងព្យាយាមគិត ដល់រឿងណាមួយ តែមួយរឿងជាមនុស្សរួចហើយ លះឈប់គិតដល់រឿងអ្វីសោះតែ ម្ដងធ្វើចិត្តអោយហ្មត់ចត់ដូចទឹកថ្លាស្អាត មែនពិតវិធីដែលពោលមកក្នុងជំពូក១ នោះ នឹងធ្វើឡើងដោយឥតលំបាក នេះឯងផលដ៏បឋមដែលគប្បីបានពីការប្រើមនោយិទ្ធិ បង្គាប់ខ្លួនឯង។

ការបង្គាប់តែការដេកលក់ប៉ុណ្ណោះនៅមិនទាន់គ្របគ្រាន់ ត្រូវព្យាយាមបង្គាប់ការ ភ្ញាក់ទៀងផង ពោលគឺឲ្យយើងអាចភ្ញាក់បាននៅម៉ោង ឬសូម្បីតែនៅនាទីដែលយើង ត្រូវការ មិនត្រូវឲ្យអ្នកណាដាស់ដែលជាការរុកគួនយកប្រៀបលើអ្នកដទៃ។ ការភ្ញាក់ ពីដេកមិនបានតាមកំណត់ពេលវេលា រមែងកើតការបង់ខាតជាច្រើនបាន ដូចក្នុងវេលា ដើរផ្លូវឆ្ងាយ បើយើងខកមិនទាន់រថភ្លើង ឬកប៉ាល់ សំបុត្រដែលយើងទិញអស់ប្រាក់ ទាំងរយៗ ក៏ប្រើការលែងកើត ដូច្នោះត្រូវចាំបាច់បង្គាប់ខ្លួនយើងឲ្យភ្ញាក់បានតាមពេលត្រូវការ។

វិធីបង្គាប់នោះមិនជាការលំបាកទេ សំរាប់អ្នកដែលបានហ្វឹកហាត់តាមវិធីក្នុង ជំពូក១ មកហើយ ក៏រិតងាយណាស់ទៀត ពោលគឺឲ្យយើងមានសេចក្តីត្រូវការតែមួយ ក្នុងវេលាដេកលក់ថា យើងនឹងភ្ញាក់នៅម៉ោងនោះ កាលបើសេចក្ដីជាហាត់លំបាកទេ អាចឲ្យផលមួយរំពេចក្នុងការហាត់ជាលើកដំបូងតែម្ដង។ រាងកាយជាធម្មជាតិដែលរង ចាំតែប្រតិបត្តិតាមបង្គាប់របស់ចិត្តជានិច្ច សូម្បីតែម្យ៉ាង គឺសូមឲ្យការបង្គាប់របស់ចិត្ត នោះ ជាការបង្គាប់ដាច់ខាត មិនមែនគ្រាន់តែជាការបង្គាប់យ៉ាងខ្ជិលច្រអូសប៉ណ្ណោះ 

 ២. ធ្វើការគិតឲ្យស្រឡះស្រឡំក្នុងវេលាភ្ញាក់ឡើង

តាមប្រក្រតី កាលយើងភ្ញាក់ឡើងតែងតែរួតរឹតខ្ជិលច្រអូស មិនចង់ធ្វើការដូចជា គ្រឿងចក្រដែលឈប់ប្រើអស់ពេលដ៏យូរ ដល់ផ្តើមប្រើច្រើនតែងកិកកុក ជួនយើង យល់សប្តិអាក្រក់ក៏លង់នឹកដល់ការយល់សប្តិ ជាហេតុនាំឲ្យចិត្តបែកខ្ញែក រារែកអស់ មួយថ្ងៃ។ ដល់ចាប់ផ្តើមធ្វើការ ក៏ដូចជាទើសទាស់គ្មានសកម្ម ទំរាំធ្វើការងារដំណើរទៅ ដោយស្រួលបាន ក៏ខាតបង់ពេលវេលាជាច្រើន អ្នកខ្លះតាំងពីពេលព្រឹកភ្ញាក់ពីដេក រហូតដល់ថ្ងៃត្រង់ ធ្វើអ្វីគ្មានបានជាដុំកំភួនអ្វីឡើយ ព្រោះបើទុកជារាងកាយខាងក្រៅ ភ្ញាក់ឡើងហើយក៏ដោយ រាងកាយខាងក្នុងនិងខួរក្បាលរបស់យើងនៅតែនឹងងោកមិន ពេញជាភ្ញាក់ ព្រោះហេតុនេះទើបត្រូវមានវិធីពិសេសសំរាប់ហ្វឹកហាត់មួយទៀតដើម្បី ដាក់ឲ្យរាងកាយគ្រប់ផ្នែកព្រមដែលនឹងមានឡើងក្នុងថ្ងៃនោះ ការធ្វើឲ្យមានផលបែប ដូច្នេះនេះ មានហ្វឹកតែមួយគឺថា «ត្រូវយកការពិតក្នុងវេលាភ្ញាក់ពេលព្រឹកទៅភ្ជាប់គ្នា នឹងការគិត ដែលលះចោលពីថ្ងៃម្សិលមុនដេកលក់» ចំណែកវិធីនោះមាន២ផ្លូវដូចនឹង ពោលតទៅនេះ យើងនឹងជ្រើសរើសធ្វើដែលផ្លូវណាក៏បាន ឬបើធ្វើបានទាំងពីរផ្លូវក៏រឹត តែផលល្អក្រៃលែងទៅទៀត។
  1. ១. វេលាយប់មុនដេក គួរកត់ត្រាកិច្ចការដែលយើងនឹងត្រូវធ្វើក្នុងថ្ងៃព្រឹកឡើង នេះទុកលើ​ក្រដាសមួយសន្លឹកជានិច្ចមុន ពេលភ្ញាក់ឡើងក៏ទាញក្រដាសនោះមកមើល ភ្លាមថាតើមានអ្វីខ្លះដែលនឹងត្រូវធ្វើក្នុងថ្ងៃនេះ វិធីនេះនឹងធ្វើឲ្យកំលាំងការគិតទាំងមូល ភ្ញាក់ឡើងព្រមគ្នា ហើយការគិតដែលយើងលះចោលកាលពីម្សិលហើយយើងនឹងបាន ជួយការគិតដែលល្អជាងពីម្សិលទៀត​ផង ព្រោះធម្មតាបើមនុស្សយើងអាចយការគិត ក្នុងមួយថ្ងៃៗទៅភ្ជាប់បញ្ជូននឹងថ្ងៃមុនដោយមិនដាច់ ហើយការគិតក៏នឹងចំរើនឡើង រាល់ថ្ងៃ។
  2. ២. បើយើងមានទំលាប់ជាអ្នកអានសៀវភៅរហូតដល់ដេកលក់ដែលជាទំលាប់ របស់អ្នកនិយម​អានសៀវភៅ ដោយច្រើនឲ្យខ័ណ្ឌត្រង់កន្លែងដែលយើងងងុយខ្លាំង រៀបឈប់អាននោះ ទុកដល់ភ្ញាក់ឡើងក៏ទាញយកអានជាថ្មីមួយរំពេច អាចបន្ថែម កន្លែងដែលយើងងងុយ ហើយឈប់អាននោះ យើងក៏នឹងប្លែកក្នុងចិត្ត ហាក់ដូចជាអត្ថ បទនោះល្អបំផុតក្នុងសៀវភៅនោះ ហើយនឹងធ្វើឲ្យការគិតរបស់យើងស្រឡះស្រឡំ ចូលទៅភ្ជាប់គ្នានឹងនោះបាន។
អ្នកអាននឹងប្រើវិធីដទៃទៀតក៏បាន តែត្រូវប្រកាន់ហ្វឹកថាឲ្យយកការគិតពីម្សិល និងថ្ងៃនេះមកភ្ជាប់គ្នា។

៣. ផ្លាស់ការគិតបានតាមត្រូវការ

ខនេះមិនមែនសំដៅយកការត្រឡប់ត្រឡិន ឬផ្លាស់ការគិតដើមដែលជាផែនការ របស់ខ្លួនទេ ការផ្លាស់ការគិតក្នុងទីនេះសំដៅយកថា កាលបើត្រូវការគិតដូចម្តេចក៏គិត យ៉ាងនោះ បានលះការគិតដទៃៗទាំងអស់ហើយបើមិនត្រូវការគិតតទៅទៀតទេ នឹង គិតរឿងដទៃក៏ផ្លាស់បានមួយរំពេច និងលះរឿងចាស់ដោយមិនយកមកច្រឡូកច្រឡំ ការហ្វឹកហាត់ចិត្តឲ្យជាសមាធិតាមដែលពោលមកក្នុងជំពូក១នោះ ជាគ្រឿងផ្ទុយធ្វើ ឲ្យការផ្លាស់ប្តូរការគិតដូច្នេះបានសំរេច ការដែលផ្លាស់ប្តូរការគិតបានយ៉ាងនេះមាន ប្រយោជន៍សំខាន់ ២ប្រការគឺ៖
  1. ក. ជួយឲ្យយើងអាចធ្វើការរឿងមួយៗ ដែលមានលក្ខណៈប្លែកគ្នាច្រើននោះ ឲ្យ សំរេចបានដោយងាយ។
  2. ខ. ជួយឲ្យខួរក្បាលរបស់យើងបានទទួលការសំរាកយ៉ាងប្រពៃផង។
ក្នុង (ក) ចូលចិត្តបានងាយ ចំណែកក្នុង (ខ) នោះមានអធិប្បាយថាការដែល មនុស្សយើងផ្លាស់ការគិតពីកិច្ចការលក្ខណៈមួយ ទៅកាន់កិច្ចការលក្ខណៈមួយទៀត នោះ ប្រហែលគ្នានឹងការបន្ធូរសំរាកកំលាំងការគិតបានយ៉ាងល្អ ព្រោះហេតុនោះលោក ទើបប្រដៅថា បើក្នុងវេលាធ្វើការដូចយ៉ាងតែងសៀវភៅដែលជារឿងលំបាកប្រើ កំលាំងការគិតច្រើនជាវេលាយូរ ទាល់តែនឿយហត់ហើយល្បងឈប់តែងសៀវភៅ បែរទៅរករឿងល្បែងលេងបានមួយរឿង កំលាំងការគិតរបស់យើងនឹងបានទទួលការ សំរាកយ៉ាងប្រពៃ ដែលថាយ៉ាងប្រពៃនោះ ព្រោះជាការសំរាកមិនខូចពេល មិនខូច ការងារ ជាការសំរាកម្ខាង ប្រការម្ខាង ដូចយើងយូររបស់ដោយដៃស្តាំទាល់តែរោយ ហើយក៏យូរដោយដៃឆ្វេង រួចហើយក៏ផ្លាស់មកយូរដោយដៃស្តាំ ន័យរបស់យើងបាន ទទួលការសំរាកដោយមិនចាំបាច់ដាក់របស់ចុះ តែនឹងធ្វើយ៉ាងនេះបានក៏ចំពោះបុគ្គល ដែលបានហ្វឹកហាត់ខ្លួនផ្លាស់ការគិតបានតាមគាប់ចិត្តប៉ុណ្ណោះ អ្នកប្រាជ្ញដែលបាន តែងសៀវភៅតម្រាល្បីឈ្មោះដោយច្រើនៗ តែងរឿងល្បែងប្រលោមលោកខ្លះមិន ច្រើនក៏តិចពង់ការ (poincare) អគ្គមហាសេនាបតីបារាំងសែសធ្លាប់ធ្វើជាប្រធានាធបតីមកហើយៗ និងបានតែងក្បួនតម្រាដ៏មានហ្វឹកឋានជាច្រើននោះក៏គង់នៅប្រើនាម ប៉ាកាជាឈ្មោះស្ត្រីតែងប្រលោម​លោកទុក ២-៣ក្បាលដែរ។

បើមានការសំខាន់មួយរឿងដែលជារឿងវែងៗ ត្រូវធ្វើឲ្យយើងដោយប្រញាប់ដូច យ៉ាងត្រូវសរសេរកិច្ចការដែលជាបញ្ហាសំខាន់ដល់ទៅ១០ទំព័រក្រដាស់ឲ្យចប់ក្នុងវេលា ២ម៉ោង ដល់ពេលគិតសរសេរទៅបាន៥ទំព័រក្រដាសវេលាមួយម៉ោងក៏ហត់នឿយខួរ ក្បាលចង្អៀត ហាក់ដូចជានឹងធ្វើតទៅបាន៥ទំព័រក្រដាសវេលាមួយម៉ោងក៏ហត់នឿយ ខួរក្បាលចង្អៀត ហាក់ដូចជានឹងធ្វើតទៅទៀតមិនបាននឹងឈប់ចោលមិនបាន ព្រោះ ចាំបាច់ត្រូវឲ្យហើយស្រេចក្នុង២ម៉ោង ដូច្នោះមានវិធីមួយទៀតដែលត្រូវការវេលាត្រឹម តែ៣នាទីតែជាផលល្អដែលនឹងធ្វើឲ្យកំលាំងការគិតត្រឡប់ជាស្រស់បោះត្រឹម ៣ នាទី បែរទៅយកវត្ថុអ្វីមួយដែលនៅជិតដៃ ដូចជាខ្មៅដៃ ប៉ាកា ឈើគូស ឬរបស់តូចៗអ្វីក៏ ដោយ ទាញឡើងមកមើល ហាក់ដូចជាវត្ថុសំខាន់បំផុតនឹកដល់របស់នោះតែម្យ៉ាង ពិនិត្យពិគ្រោះឲ្យល្អិតល្អន់ ដូចជាចាប់ខ្មៅដៃឡើងមកមើលពិចារណថាខាងក្រៅជា ឈើ ខាងក្នុងជាធ្យូងថ្ម មានកៅស៊ូនៅចុងសំរាប់លុប មានវាយអក្សរទឹកមាស មាន ប្រាប់ឈ្មោះកន្លែងធ្វើ មានគ្រឿងសំរាប់សំគាល់ ប្រាប់លក្ខណៈការរឹងទន់គួរសរសើរ គំនិតរបស់អ្នកធ្វើ តែមុខជានឹងមានអ្នកគិតធ្វើយ៉ាងណាឲ្យវិសេសជាងនេះទៅទៀត ។ល។ ដូច្នោះហើយក៏បែរទៅចាប់ការងារនោះជាថ្មីយើងនឹងដឹងថា យើងហាក់មនុស្ស ម្នាក់ទៀតដទៃពីយើងកាល​ពី​៣នាទីមកហើយ នោះការគិតរបស់យើងនឹងងាយស្រួល ឲ្យធ្វើការលំបាកៗបានទៀត១ម៉ោង ឬ២ម៉ោងដែលជាផលបានមកពីការផ្លាស់ការគិត ត្រឹមត្រូវតែ២-៣នាទីមក ហើយនោះការគិតត្រឹមត្រូវតែ ២-៣

៤. ចិត្តស្ងប់សូម្បីធ្លាក់ក្នុងអន្តរាយ
ក្នុងជីវិតមនុស្សយើងមានវេលាខ្លះកើតការលំបាក ឬកើតហេតុដែលនាំសេចក្តី ទោមនស្សសោកសៅមកដល់ដូចយ៉ាងជនជាទីស្រឡាញ់ចូលមរណៈ ឬកើតចោរភ័យ អគ្គីភ័យធ្វើសេចក្តីវិនាសដល់ទ្រព្យសម្បត្តិដែលយើងបានចំណាយកំលាំង សាងមក តាំងពាក់កណ្តាលនៃជីវិត ឬក៏កើតរោគភ័យឈឺថ្កាត់ គ្រុនរងា ឧប្បត្តិហេតុធ្វើឲ្យយើង ដេកស្តូកស្តឹងនៅលើកន្ទេល ពេលប្រការការងារចិញ្ចឹមជីវិត ជនភាគច្រើនកាលបាន ជួបប្រសព្វនឹងភ័យទាំងនេះហើយ តែងតែខូចចិត្តបាត់ស្មារតី កែខៃកើតការថមថយ មិនធ្វើតទៅទៀត។ លើសជាងនេះទៅទៀត ជនខ្លះមានចិត្តចូលចិត្តយកសេចក្តីទុក្ខ សោកជាអាហារ កាលកើតទុក្ខទោមនស្សឡើងហើយ ក៏ឲ្យទុក្ខមិនព្រះលះបង់ មិនរក ផ្លូវបំភ្លេងរឿងទាំងនោះចោល មិនស្តាប់ពាក្យណែនាំប្រលោមរបស់អ្នកណាដែលនឹង ធ្វើចិត្តឲ្យស្រស់ស្រាយឡើង។

របស់ក៏បង់បាត់ទៅហើយ ជននោះក៏នៅតែធ្វើទារុណកម្មខ្លួនឯង បំពេញផល អាក្រក់ឡើងទៀត។
ការពិតមនុស្សយើងដែលកើតមក គ្មានអ្នកណាឡើយដែលមិនធ្លាប់ប្រសព្វ ហេតុអាក្រក់ផ្សេងៗ ដូចពោលក្នុងខាងដើមនោះទេ គង់តែប្រសព្វខ្លះមិនច្រើនក៏តិច ។ បើមនុស្សយើងមិនត្រូវប្រសព្វការទាំងនេះសោះឡើយទេ ជីវិតក៏នឹងជារបស់រីករាយ ក្រៃលែង នៃពិភពលោកនេះអ្នកប្រាជ្ញទាំងឡាយដែលមានវិទ្យាកោសល្យក្នុងការប្រ ព្រឹត្តទៅនៃជីវិតមនុស្សរ៉ាប់រងថាភ័យទាំងឡាយ ឬការតោកយ៉ាកលំបាកវេទនាទាំង ឡាយនោះឯង ធ្វើមនុស្សឲ្យជាមនុស្សតែថាយើងកុំបណ្តោយឲ្យហេតុអាក្រក់នោះ ចូលមកជានាយលើចិត្តរបស់យើង នឹងធ្វើផលអាក្រក់ឲ្យដល់យើងក្រៅពីកើតឡើង

ហើយរលត់អស់ទៅនោះ នៅបំពេញបន្ថែមសេចក្តីលំបាកខាងផ្លូវចិត្តដល់យើងទៀត ព្រោះនោះកាលកើតភ័យវិបត្តិផ្សេងៗឡើងដល់យើង យើងមានផ្លូវពីរយ៉ាង ផ្លូវទីមួយ បើជារបស់កែខៃបានក៏ត្រូវប្រញាប់កែខៃ ហើយផ្លូវមួយទៀតបើជារបស់កែខៃមិនបាន ដូចជាជនទីស្រឡាញ់របស់យើងបាត់បង់ជីវិតទៅ ដូច្នោះហើយក៏ត្រូវព្យាយាមស្ងប់ ចិត្តមិនឲ្យហេតុអាក្រក់ទាំងនោះមកប៉ះទង្គិចធ្វើទារុណដល់ចិត្តយើងឲ្យក្រៀមក្រំហែង ហូតទៅទៀត។

វិធីដែលនឹងឲ្យបានផលពីរផ្លូចនោះមានដូចតទៅ ÷
ក. សំរាប់ហេតុការណ៍ដែលកែខៃបានដូចយ៉ាងកើតចោរភ័យ ឬអគ្គីភ័យបំផ្លាញ ទំលាយទ្រព្យរបស់ដែលយើងបានចំណាយកំលាំងសាងមកដោយការនឿយ លំបាក យើងអាចនឹងកែខៃបានដោយស្វែងរក ឬសាងសន្សំជាថ្មី ឬក៏យើងត្រូវបង់ឋានៈវិជ្ជា ជីវៈដោយហេតុតែយើងមានរោគឈឺថ្កាត់ដោយការភ្លាំងភ្លាត់ខ្លួនឯង ឬក៏ដោយការ ក្លែងបំភាន់ពីជនដទៃដែលយើងអាចកែខៃបាន យើងអាចកែខៃស្វែងរកវិជ្ជាជីវះ ឬ ឋានៈសំរាប់ខ្លួនយើង យើងបានទទួលការលំបាកវេទនាដោយការជិះជាន់អយុត្តិធម៌ របស់អ្នកណាមួយ ដែលយើងអាចកែខៃ ដូច្នោះហើយយើងនឹងឃើញផ្លូវកែខៃភ្លាម មានហ្វិកវិធីដែលយើងត្រូវសង្កេតជាពីរផ្នែកគឺ (១) យើងនឹងឃើញផ្លូវកែខៃបានកាល បើយើងមានមានះព្យាយម (២) យើងនឹងមានមានះព្យាយាមក្នុងខណៈដែលធ្លាក់នៅ ក្នុងអន្តរាយបាន ក៏កាលចិត្តយើងស្ងប់មិនកត់ស្លុតឡើយ។
តាមដែលពោលមកនេះបានន័យថា យើងនឹងកែខៃហេតុអាក្រក់ដែលកើតឡើង ដល់យើងបាននោះ ក៏មានផ្លូវដែលនឹងធ្វើ២ជាន់ ជាន់ទីមួយត្រូវស្ងប់ចិត្តភ្ញាក់ផ្អើលនឹង ជាន់ទី២ ត្រូវមានសេចក្តីមានះព្យាយាម។

ធ្វើដូចម្តេចទើបនឹងបានផលក្នុងពីរជាន់នោះ? សំរាប់ជាន់ទី១ វិធីល្អបំផុត គឺដក ដង្ហើមឲ្យវែងនិងជ្រៅតាមវិធីរឿងបំរុងកំលាំងខ្យល់ដកដង្ហើម ដែលពោលមកហើយ ក្នុងជំពូកមួយ ពោលគឺជំនួយយើងបណ្តាលឲ្យសេចក្តីលំបាកមកធ្វើឲ្យយើងត្រូវដក ដង្ហើមធំតាមដែលយើងធ្លាប់មានជាប្រក្រតីនោះ យើងប្រជែងដកដង្ហើមតែម្តងទៅ សេចក្ដីភ្ញាក់ផ្អើលក្នុងនឹងស្ងប់ទៅខ្លះបានមួយរំពេច។ កាលបើបានដកខ្យល់ដកដង្ហើម តាមន័យដែលពោលមកនេះ ក៏ឲ្យយើងតាំងចិត្តនឹងនរ ថាយើងមានមនោមយិទ្ធិសំរាប់ ខ្លួន មនោមយិទ្ធិរបស់យើងនឹងជួយយើងក្នុងគ្រាអាសន្ន យើងមិនព្រមចាញ់ចំពោះ ហេតុការណ៍ទាំងនេះ យើងត្រូវនឹងនរ ត្រូវយកឈ្នះបុគ្គលមិនថាប្រភេទណា ឬហេតុ ការណ៍មិនថាជំពូកណា បើទុកជាយើងនៅមិនទាន់ឈានមួយជំហានទៅមុខបាន ក៏ នឹងឈរនៅនឹងកន្លែងតែមិនព្រះថយក្រោយជាដាច់ខាត។

សំរាប់ជាន់ទី២ រឿងដែលដឹកនាំឲ្យកើតសេចក្តីមានះព្យាយាមនោះ មានផ្លូវ ច្រើនបានធ្វើដូច +
  1. ១. នឹកដល់ជនដែលធ្លាប់មានគ្រោះថ្នាក់អាក្រក់មកច្រើនជាយើង បានចូលចិត្ត ថាទុកជាយ៉ាងណា យើងក៏នៅមានគ្រោះល្អជាងជនទាំងនោះ កាលបើជនទាំងនោះ នៅមានជីវិតបានក្នុងលោក ដូចម្តេចក៏យើងមានជីវិតនៅនឹងគេផងមិនបាន។
  2. ២. អានសៀវភៅដែលតែងឡើងល្អៗ ជាផ្លូវធម៌ ឬផ្លូវទស្សនវិជ្ជាក៏ដោយជ្រើស យកត្រង់ភាគដែលនឹងញ៉ាំងយើងឲ្យក្លៀវក្លាមានមានះព្យាយាមឡើង។
  3. ៣. នឹកដល់ឬអាប្រវត្តិមនុស្សដែលធ្លាប់តែទាបបំផុតបានជួបអន្តរាយមករាប់រយ ពាន់ប្រការ តែអាចធ្វើខ្លួនឲ្យផុតអន្តរាយត្រឡប់ឡើងកាន់ឋានៈដ៏ល្អបាន។
  4.  ៤ អានរឿងផ្ចាញ់ភ័យ (Aventure) របស់អ្នកនិពន្ធជាប់លេខដែលតែងសៀវ ភៅទាំងនោះ ដោយបំណងមិនគ្រាន់តែត្រឹមបញ្ចើចចិត្តប៉ុណ្ណោះបំណងនឹងបណ្តុះ សេចក្តីមានះព្យាយាមឲ្យដល់អ្នកអានផង។ វិធីផ្សេងៗដូចពោលមកហើយនេះ នឹងជួយឲ្យយើងអាចឃើញផ្លូវកែក្នុងកាល កើតហេតុអាក្រក់ដែលអាចកែខៃបាន។
  5. ៥. ចំណែកហេតុដែលកែខៃមិនបាន ដូចជនទីស្រឡាញ់បាត់បង់ជីវិតទៅមាន វិគ១ទៀតជាពិសេសគឺកាលណាយើងជួបការលំបាកដែលរកផ្លូវមិនឃើញ និងដោះ ស្រាយមិនរួច ឲ្យយកក្រដាសមួយសន្លឹកមកហែកជា៤ ហើយមួយៗហែកជា៤ទៀត បានជា១៦ រួចសរសេរលេខលើក្រដាសដូចៗនោះពី១ដល់១៦ រួចតំរៀបជា៤ជួរមួយ ជួរ៤ ហើយបូកលេខនោះពីលើមកក្រោម ពីស្តាំទៅឆ្វេង បូករួចស្រេចភ្លាម នឹងកើត មានះក្លាហានភ្លាម ឬក៏ឃើញផ្លូវដោះស្រាយចេញរួចពីការស្មុកស្មាយបានភ្លាម។
ដូច្នេះផ្លូវដ៏ល្អដែលនឹងរំងាប់សេចក្តីទោមនស្សសោកសៅ ក៏គឺធ្វើសេចក្ដីវិវេគដូច ពោលមកហើយក្នុងជំពូក១ ដែលនឹងរំដោះសេចក្តីទោមនស្សចេញបានដោយច្រើន ឬ ពុំនោះទេព្យាយាមផ្លាស់សភាពឡោមព័ទ្ធខ្លួនយើង ពោលគឺបើអាចផ្លាស់ប្តូរទីលំនៅ សូម្បីតែមួយរយៈ ក៏ជាការប្រសើរ ឬបើពុំអាចធ្វើដូច្នោះ គ្រាន់តែផ្លាស់ប្តូររៀបចំបន្ទប់ ដែលយើងធ្លាប់ឃើញ ផ្លាស់សំលែងដែលយើងធ្លាប់បានឮ ផ្លាស់វត្ថុដែលឡោមព័ទ្ធ ខ្លួនយើងឲ្យខុសប្លែកអំពីដើមចេញខ្លះៗ ច្រើន។ ក៏នឹងជួយឲ្យកើតផលក្នុងខណៈបានជា

៥. ផ្លាស់ទំលាប់និស្ស័យរបស់ខ្លួនពីអាក្រក់មករកល្អ

ការផ្លាស់និស្ស័យបានពោលមកហើយក្នុងជំពូក១ ខ២ រឿងហាត់ចិត្តឲ្យក្លៀវក្លា ក្នុងផ្នែកនោះ បានចែកដោយល្អិតល្អន់ដល់វិធីប្រតិបត្តិថាធ្វើយ៉ាងណាទើបនឹងផ្លាស់ និស្ស័យរបស់យើងពីអាក្រក់មករកល្អបាន មែកពិតការផ្លាស់និស្ស័យជារបស់ដែល លំបាកធ្វើ តែមិនមែនថាយើងធ្វើមិនកើតទេ សំរាប់អ្នកដែលហ្វឹកហាត់បរិបូរណ៍តាម ហ្វឹកទាំង៨ប្រការដែលពោលមកក្នុងជំពូក១នោះ រហូតដល់ដួងចិត្តមានអំណាចឡើង ហើយក៏នឹងធ្វើបានដោយងាយ។

ការធ្លាប់ (Habit) មានលក្ខណៈខុសគ្នាពីនិស្ស័យ គឺនិស្ស័យ (Faculty) ជារបស់ ដែលល្អិតដិតជាប់មកនឹងសន្តានតាំងពីកំណើត ការធ្លាប់ជារបស់ដែលកើតឡើងខាង ក្រោយ ទាក់ទងមកពីសភាពព័ទ្ធជុំវិញខ្លួននឹងសវនការ តែបើទុកជាផ្សេងគ្នា ក៏នៅតែ ឲ្យផលដូចគ្នានឹងមានសភាពដូចគ្នា គឺអាចផ្លាស់ប្តូរបាន។
និស្ស័យនិងការធ្លាប់ណាជាផ្នែកល្អ ណាជាផ្នែកអាក្រក់ បើយើងមិនមានសតិវៃ ឆ្លាត យើងក៏រមែងដឹងបានគ្រប់គ្នាតាមប្រក្រតី ជនមិនព្រមផ្លាស់និស្ស័យពីអាក្រក់មក រកល្អនោះ មិនមែនព្រោះមិនដឹងថាអាក្រក់ទេ ពិតជាដឹងតែមិនព្រមផ្លាស់ចេញទាំង ដឹង។ យ៉ាងនេះក៏មកពីការខ្ជិលច្រអូសប្រការមួយ នឹងលក្ខណៈមិនមាំទាំគ្រប់គ្រាន់ មួយប្រការទៀត។ ហេតុនេះយើងគួរជ្រាបថា ផលដែលយើងនឹងគប្បីបានពីមនោម យិទ្ធិបង្គាប់ខ្លួនឯងនេះគ្មានអ្វីសំខាន់ស្មើនឹងការផ្លាស់និស្ស័យ និងទម្លាប់ ព្រោះមនុស្ស យើង នឹងធ្វើល្អឬធ្វើអាក្រក់ ចំរើនឬវិនាស បានសុខឬមានទុក្ខ ទាំងនេះកើតពីនិស្ស័យ និងទម្លាប់របស់ខ្លួនច្រើនជាងដទៃ ដូច្នោះបើព្យាយាមកាតចិត្តរបស់ខ្លួន ដ៏ល្អជានិច្ច ការជំនះចិត្តខ្លួនឯងមួយខណៈ ក៏អាចជាផលល្អដល់ខ្លួនឯងរហូតមួយជីវិត តែការធ្វើ តាមចិត្តខ្លួនមួយខណៈក៏អាចជាផលអាក្រក់ ទម្លាយជីវិតរបស់យើងបាន។

 ៦. ត្រួតត្រាមើលខ្លួនរបស់ខ្លួនជាគ្រាជាគ្រាដោយទៀងទាត់

ការហ្វឹកហាត់តាមដែលពោលមកតាំងពីដើម រហូតដល់ឥឡូវនេះជាការធ្វើ សេចក្តីល្អធ្វើសេចក្តីចំរើនឲ្យដល់ខ្លួនយើង ពោលគឺធ្វើឲ្យយើងដឹងថាយើងល្អឡើង ជាងពីមុនដែលយើងនៅមិនទាន់ហ្វឹកហាត់ តែធ្វើយ៉ាងណាទើបនឹងឲ្យដឹងថាយើងល្អ ឡើងពិតៗ ធ្វើយ៉ាងណាទើបនឹងឲ្យដឹងថា យើងឡើងគ្រប់ស្ថានមែនទែន ចំពោះតែ ផ្នែកណាមួយ ធ្វើយ៉ាងណាទើបនឹងឲ្យដឹងថា យើងមានមនោមយិទ្ធិ លូតលាស់ឡើងហើយអំណាចក្នុងខ្លួនរបស់យើងដែលលងនៅជានិច្ចកាលនោះ បានភ្ញាក់ឡើងត្រៀមព្រមនឹងទទួលបំរើការងារតាមបញ្ជាចិត្តរបស់យើង ជានិច្ចកាល ដែលដឹងបានដូច្នេះ យើងចាំបាច់ត្រូវត្រួតត្រាខ្លួនរបស់យើងជាគ្រាជាគ្រាដោយទៀងទាត់។

ការត្រួតត្រាខ្លួនឯងនោះធ្វើមួយសប្តាហ៍ម្តងក៏ល្មម វិធីធ្វើមានច្រើន ដូចដែល
  1. ១. ត្រួតមើលក្នុងបញ្ជីបែបហ្វឹកហាត់ទាំងក្នុងជំពូក១ និងជំពូក២នោះថាយើង បានហ្វឹកហាត់គ្រប់គ្រាន់ស្មើគញនាឬទេ?
  2. ២. ធ្វើបញ្ជីនិស្ស័យ និងការផ្លាស់ប្តូររបស់មនុស្សទុកជា២ជួរ ជួរមួយជាផ្នែកល្អ ជួរមួយទៀតជាផ្នែកអាក្រក់ តាមតែយើងនឹកបានពីខ្លួនយើងក៏ដោយ ឬពីដែលយើង សង្កេតឃើញពីអ្នកដទៃក៏ដោយ ពិគ្រោះមើលខ្លួនឯងដោយសុចរិតក្នុងចិត្តរបស់យើង ថាយើងមានល្អច្រើនជាងអាក្រក់ ឬអាក្រក់ច្រើនជាងល្អ ផ្នែកអាក្រក់ណាដែលយើង មាននៅ ឲ្យព្យាយាមបណ្តុះធ្វើឲ្យមានឡើង។
  3. ការត្រួតត្រាខ្លួនរបស់ខ្លួឯងនេះ បើបានធ្វើឲ្យសុចរិតប្រាសចាកអគតិហើយនឹង ជាផលល្អដល់យើងយ៉ាងធំមហិមា ប្រការមួយយើងនឹងឃើញឡើងថា យើងមាន មនោមយិទ្ធិលូតលាស់ឡើងជាគ្រឿងធ្វើឲ្យយើងជាក់លាក់ក្នុងចិត្តខ្លួនឯង និងហ្វឹក ដែលអ្នកប្រាជ្ញពោលទុកថា «ផ្លូវល្អបំផុតដែលនឹងបំរុងមនោមយិទ្ធិនោះគឺត្រូវដឹងថា យើងមានមនោមយិទ្ធិច្រើនឡើងរាល់ថ្ងៃ» បើយើងមិនជឿថានឹងមានឡើងបាន ឬ សល់ វល់ សង្ស័យ ថានឹងធ្វើឲ្យសំរេចហើយក៏នឹងមិនបានសំរេចបានឡើយ។
 ៧. ការពាររក្សាខ្លួនដោយមនោមយិទ្ធិ
អានុភាពដួងចិត្តលើរាងកាយនោះមាននៅច្រើនណាស់នឹងច្រើនក្រៃលែង ជាង ដែលមនុស្សយើង គិតឃើញបានតាមប្រក្រតីមនុស្សក្នុងសម័យបុរាណ ដូចយ៉ាងពួក ពៀក៍ (Perse) និងអេស្ស៊ីប្ដី (Egyptien) ចេះនិងមកតាំងពីកាលណោះក្នុងសម័យនេះ ពួកឥណ្ឌាកំពុងចេញមុខជាងជនជាតិដទៃក្នុងរឿងប្រើមនោមយិទ្ធិបង្គាប់រាងកាយ ព្រោះហេតុ នេះពួកទាំងនេះទើបធ្វើការដែលគួរឲ្យស្ងើចស្ញប់ស្ញែងបានច្រើនយ៉ាង ដូច ដើរលើភ្លើងដោយឥតក្តៅ យកដែកស្រួចចាក់ក ដោយឈាមមិនចេញព្រមឲ្យកប់ខ្លួន
ក្នុងរណ្តៅបានមួយខែដោយមិនស្លាប់ ផឹកថ្នាំពិស (Acide) បានទាំងកែវ ដោយគ្មាន អន្តរាយ (9) រក្សារោគឲ្យជាអំណាចចិត្តទាំងនេះតែងសំរេចបានដោយអំណាចចិត្តទាំង នេះតែងសំរេចបានដោយអំណាចចិត្តទាំងអស់ ហើយជាមនោមយិទ្ធិ ដែលជនមាន នៅអាចច្រើនការពាររក្សាខ្លួនរបស់ខ្លួន និងរបស់អ្នកដទៃ។ អំណាចដួងចិត្តមាននៅលើរាងកាយនោះយ៉ាងណា មានរឿង២ដែលជារឿងពិត យកមកធ្វើជាការពិសោធន៍បានរឿងមួយកើតឡើងដោយចៃដន្យ និងរឿងមួយទៀត កើតឡើងដោយតាំងចិត្តសាកល្បង។

រឿងដែលកើតឡើងដោយចៃដន្យនោះ មានក្នុងសៀវភៅរបស់ដឺហ្សាតែល និង របស់វ៉ារ៍គោសិយេរី និយាយ​ថាស្រីម្នាក់នៅក្នុងផ្ទះរបស់ខ្លួន និងកូនតូចដែលទើបវារ បានស្ត្រីនោះកំពុងរៀបចំខោអាវដាក់ក្នុងទូ លែងកូនឲ្យវារលេងជិតៗខ្លួនចៃដន្យកូន នោះវារទៅលើមុខចង្ក្រានភ្លើងសំរាប់អប់កំដៅឲ្យក្តៅក្នុងបន្ទាប់ ដែលពេលនោះគ្មាន ដុតភ្លើងទុកទេ កូននោះក៏ទៅចុចគន្លឹះដែលសំរាប់ទាញសន្ទះដែកបិទមុខចង្ក្រានសន្ទះ នោះក៏ខិតចុះមកពាក់កណ្តាល បើសិនជាចុះមកទាំងអស់នឹងកៀបកូននោះនាំឲ្យឈឺ ក្រៃលែង កាលដែលសន្ទះនោះខិតចុះមកដល់កូននោះ មើលទៅហាក់ដូចជាប្រដាប់ កាត់ក គឺយោទីន (Guillotin) (ជាប្រដាប់ដែលមានមុខមុតកាំបិតរស់ចុះឡើងបាន ដៃបារាំងប្រើសំរាប់ប្រហារអ្នកទោស) ម្តាយបានឮសន្ទះដែកខិតចុះក៏ងាកមកមើល ដោយភ្ញាក់តក់ស្លុត ការពិតសន្ទនោះខិតចុះមកដែលពាក់កណ្តាលទេ ឥតមានគ្រោះ ថ្នាក់អ្វីដល់កូនទេ តែដំណើរទំនងរបស់កូនដែលនៅក្នុងរវាងសន្ទះនោះ ប្រហែលនឹង អ្នកទោសត្រូវប្រហារជីវិតធ្វើឲ្យស្រ្តីនោះតក់ស្លុតរហូតដល់សន្លប់ ដោយការតក់ស្លុត នេះឯង រំពេចនោះត្រង់កស្ត្រីនោះស្នាមបាក់លូសជាខ្សែឈាមត្រង់កន្លែងដែលគេកាត់ អ្នកទោស ស្នាមនោះជាប់នៅជាច្រើនម៉ោងទាស់តែហៅពេទ្យមកពិនិត្យ។

រឿងដែលកើតឡើងដោយសាកល្បងនោះធ្វើឡើងនៅអាមេរិច ជារឿងដែលល្បី ខ្ចរខ្ចាទូទៅថាពេលនោះជនម្នាក់ត្រូវបានសាលក្រមកាត់ទោសប្រហារជីវិត ពួកអ្នក ប្រាជ្ញជាន់ខ្ពស់ខាងវិទ្យាសាស្ត្រ និងទស្សនវិជ្ជាបានដាក់ពាក្យស្នើរចំពោះរដ្ឋការ សុំធ្វើ ការសាកល្បងលើជននោះឲ្យបានផលយ៉ាងណាមួយ។ កាលរដ្ឋការយល់ព្រមហើយ ក៏នាំគ្នាចូលទៅរកអ្នកទោស ប្រាប់គោលបំណងថា ត្រូវការចំណេះដែលជាប្រយោជន៍ សំរាប់វិទ្យាសាស្ត្រ ថាតើក្នុងខ្លួនមានឈាមប៉ុន្មាន ព្រោះទុកជាដូចម៉េចក៏ជននោះមុខ វាយបញ្ចូលដោយខ្ញុំព្រះករុណា ខ្ញុំបាទ ថៃ ប៊ុនឆាយ ជាធម្មទានប ជាត្រូវស្លាប់។ បើសុខចិត្តឲ្យខ្លួនមានធ្វើការសាកល្បងរឿងនេះបាន ក៏នឹងមានជាប់ ពង្សារវតាថាបានធ្វើប្រយោជន៍ដ៏សំខាន់ ចំពោះវេជ្ជសាស្ត្រ វិធីដែលនឹងធ្វើនោះគឺនឹង នាំជននោះទៅចងទុកក្នុងបន្ទប់ងងឹត ហើយចាក់ឈាមហូរចេញទល់ភ្លឺ មានភាជន៍ ត្រងទុកឲ្យដឹងថាបានឈាមប៉ុន្មានទាល់ដល់ពេលស្លាប់ អ្នកទោសនោះក៏យល់ព្រម។ កាលដល់ថ្ងៃកំណត់ទើបនាំជននោះទៅទុកក្នុងបន្ទប់ ពេលឈប់ចងដៃជើងជាប់នឹង កៅអីដែលនឹងផ្តល់ ឯខ្លួនទុកឲ្យកំរើកបានដើម្បីកុំឲ្យមានការទារុណពេក ក្នុងបន្ទប់ មានខ្យល់អាកាសចូលសំរាប់ដកដង្ហើម ដើម្បីជាការជឿជាក់ថា ជននោះនឹងមិនស្លាប់ ដោយខ្យល់អាកាសស្ទុះស្លាប់ គេយកប៉ោតមកតំកល់ទុកក្រោមកៅអីធ្វើជាគ្រឿងត្រង ឈាម ក្នុងបន្ទាប់នោះមួយទៀតដែលនៅជាប់គ្នានឹងបន្ទាប់នោះ មានរូប៊ីនេតសំរាប់ លាងដៃ។ កាលដល់ពេល ក៏មានមនុស្សចូលទៅក្នុងបន្ទាប់ ធ្វើជាយកកាំបិតអារជើង អ្នកទោសនោះហើយអ្នកដែលនៅក្នុងបន្ទប់មួយទៀត ក៏បើករូប៊ីនេត៍តូចៗ អោយទឹក ហូរស្រក់តក់ៗចូលក្នុងប៉ោតល្មមឲ្យអ្នកទោសបានឮ សំគាល់ឈាមរបស់ខ្លួនស្រក់ការ ពិតខ្លួនឯងឥតមានដាច់សាច់អ្វីទេ ។ ការដែលយកកាំបិតអារជើង គ្រាន់តែជាការ បញ្ឆោត ឈាមឥតហូរចេញទេ។ អ្នកទោសនោះអង្គុយស្តាប់ដំណក់ទឹកស្រក់អស់រាត្រី ដោយសំគាល់ថាឈាមរបស់ខ្លួន ព្រឹកឡើងចូលទៅបើកទ្វារមើលក៏ឃើញអ្នកទោសនោះស្លាប់។

រឿងទាំងពីរនេះសឲ្យឃើញថា ចិត្តរបស់មនុស្សមានអំណាចលើរាងកាយរបស់ ខ្លួនយ៉ាងលើសលប់ រឿងដែលពោលមកហើយជាចំណែកមិនល្អ តែគ្រានេះយើង ត្រឡប់ឲ្យផ្ទុយគ្នាវិញ ប្រើកំលាំងដូចចិត្តក្នុងផ្លូវដែលល្អ ក៏អាចកើតផលល្អបានដោយ ឥតសង្ស័យ។ អ្នកជំងឺដែលចិត្តរីករាយជានិច្ច តែងជាឆាប់ ហើយផុតអន្តរាយច្រើន ជាងអ្នកដែលភ័យខ្លាចសេចក្តីស្លាប់ជានិច្ច។ អ្នកដែលគេចាក់ ឬកាប់ បើមិនដឹងខ្លួន អាចរត់ទៅបានឆ្ងាយ ឬធ្វើការតស៊ូបានយូរ ទាល់តែដឹងថាខ្លួនត្រូវរបួស ។ មហា សង្គ្រាមដែលកន្លងមកហើយមាននិយាយតៗគ្នាមកជាច្រើនថា គ្រាប់ត្រង់កន្លែងសំខាន់ហើយនៅធ្វើការច្បាំងបានទំរាំតែដល់ដឹង ទាហានដែលត្រូវ រច្បាំងបានទំរាំតែដល់ដឹងខ្លួនថា ត្រូវរបួស។ អ្នកដែលលេងកលធ្វើកិច្ចប្លែកៗដូចជា លុយឆ្លើយ ដេកលើដាវលំពែងនោះ បើមិន មែនដោយវិធីឆ្អិនឬយ៉ាងដទៃទៀត បើយើងត្រួតត្រាមើលពិតៗ ពុំអាចចាប់ការបំបិទ ភ្នែកបន្លំបានសមត្ថភាពយ៉ាងខ្ពស់បំផុតដែលពុំមាននរណាអាចធ្វើបានក្នុងមួយ ថ្ងៃពីរ ថ្ងៃ។ តែទោះបីយ៉ាងណាក៏ដោយ សេចក្តីព្យាយាមនិងអត់ធន់ពីរប្រការនេះ នឹងនាំទៅ កាន់ផលតាមបំណងបានក្នុងទីបំផុត។

ការការពាររក្សាខ្លួនដោយមនោមយិទ្ធិនោះ មានហ្វឹក ០២ ពីរប្រការគឺ ៖
  1. ១. សម្រាប់ការការពារ ក្នុងវេលាដាក់ខ្លួនចុះដេកមួយគ្រា និងវេលាក្រោកឡើង ពេលព្រឹកមួយគ្រាទៀត ឲ្យតាំងចិត្តឲ្យនឹងនរ ឲ្យមានការជឿយ៉ាងមុតមាំថា យើងជា មនុស្សមានអំណាចក្នុងខ្លួន សត្រូវខាងក្រៅធ្វើយើងពុំបាន នរណាគិតប្រទូស្តរាយ ចំពោះយើងនឹងត្រូវចាញ់បរាជ័យទៅឯង ចំណែកសត្រូវខាងក្នុងគឺ រោគឧត្បាត ជំងឺ ឈឺថ្កាត់ក៏នឹងមិនកើតមានឡើយ យើងខ្លាំងក្លាឡើងរាល់ថ្ងៃ យើងល្អឡើងរាល់ថ្ងៃ យើងមានអំណាចច្រើនឡើងរាល់ថ្ងៃ។
  2. ២. សំរាប់ការរក្សា បើចៃដន្យជាកើតឡើងដោយកំហុស ឬការធ្វេសរបស់យើង ឬដោយហេតុណាមួយក៏ដោយ ឲ្យព្យាយាមនឹកដល់វិការភាពដែលយើងរស់នៅ កាល ពីយើងនៅមិនទាន់ឈឺថ្កាត់ នឹកឲ្យត្រឡប់ចាំបានច្បាស់ថា យើងមានវិការភាព គឺប្រែ ប្រួលយ៉ាងព្យាយាមយកវិការភាពនោះចូលមកជំនួសវិការភាពឈឺថ្កាត់ដែល យើង កំពុងរស់នៅក្នុងពេលឥឡូវនេះ នឹងធ្វើឲ្យនឹងនរថា យើងចាំបាច់ឈឺថ្កាត់ដូច្នោះជំងឺ ដង្កាត់ខ្លះនឹងធូរស្រាលទៅបានបើទុកជាមិនស្និទ្ធិក៏ជាកំលាំងជួយឲ្យទេព្យដាក់ថ្នាំ ឆាប់ ត្រូវដែរ។
ជំពូក ៣
មនោមយិទ្ធិបង្គាប់អ្នកដទៃ

ក្នុងជំពូក១ យើងបានរៀនដល់វិធីខាងដើមបំផុត និងក្នុងជំពូក២ សំរាប់ហ្វឹកហាត់ឲ្យកើតមនោមយិទ្ធិ យើងបានប្រើមនោមយិទ្ធិជាគ្រឿងបង្គាប់ខ្លួនឯងមកហើយក្នុងជំពូក ៣ នេះ ជាការប្រើមនោមយិទ្ធិដែលមានកំលាំងក្រៃលែងឡើងរហូតដល់អាចបង្គាប់អ្នក ដទៃ ដូច្នោះទើបត្រូវមានការហ្វឹកហាត់ជាពិសេសបំពេញលើទាំងពីរជំពូក ដែលយើង បានរៀនមកហើយពីខាងដើមច្រើនប្រការទៀត។
តែក្នុងជំពូកទី ៣ នេះ ត្រូវចែកចេញជាពីរភាគ ៖
  1. ភាគទី១ : មនោមយិទ្ធិយ៉ាងខ្លី មានវិធីហ្វឹកហាត់យ៉ាងងាយ និងប្រើសំរេចបានដោយ ងាយ។
  2. ភាគទី២ : មនោមយិទ្ធិយ៉ាងខ្លាំង ដែលមានវិធីហ្វឹកហាត់លំបាកឡើង និងធ្វើសំរេច ដោយលំបាកដូចគ្នា។

ភាគទី ១ មនោមយិទ្ធិយ៉ាងខ្លី

មនោមយិទ្ធិប្រភេទនេះ សំដៅយកការដែលធ្វើខ្លួនមិនឲ្យតុញតុះរាថយចំពោះ មុខអ្នកណាឲ្យអាចប្រើខ្សែភ្នែកទឹកសំដី និងក្រសែងដួងចិត្តក្របកការនិយាយចំពោះ មុខអ្នកណា។ នោះតាមប្រក្រតីនៅមានក្នុងបុគ្គលពីរជំពូក មួយមានលក្ខណៈរបឹងរឹង រួសមុខរឹងដែលមិនអាចរាប់ថាជាមនោមយិទ្ធិព្រោះលក្ខណៈដូច្នោះមានជាហេតុ ឲ្យ ស្អប់ជិនមិនជាទីជាប់ចិត្តរបស់អ្នកណា ជាលក្ខណៈដែលមានតែនឹងនាំសេចក្តីវិនាស មកឲ្យរកគុណប្រយោជន៍អ្វីពុំបានឡើង។ ចំណែកជំពូកមួយទៀតដែលរាប់ថាយ៉ាងល្អ នោះ គឺមានលក្ខណៈជាមនុស្សសុភាពរាបសាគោរពចំពោះបុគ្គលដែលគួរគោរព តែថា ចិត្តរបស់ជនប្រភេទនោះ មិនរអែងក្រែងខ្លាចអ្នកណាឡើយ ហើយអាចនឹងសំដែងឲ្យ គេឃើញថា ខ្លួនជាជនម្នាក់នៅក្នុងលោក នឹងជាជនដែលចេះគិតចេះនិយាយចេះធ្វើ។ មនុស្សគ្រប់វ័យតែងមានការរអែងខ្លាចមិនច្រើនក៏តិច ការបានធ្វើការទាក់ទង នឹងជនដទៃញយៗ សេចក្ដីរអែងខ្លាចក៏រលាយម្តងបន្តិចៗ និងជាចៅហ្វាយខ្លួនឯង បានខ្លះ តែក៏មានចេះយកចិត្តខ្លួនជាចៅហ្វាយខ្លួនឯង បណ្តោយខ្លួនឲ្យជាទាសៈរបស់ ចិត្តអ្នកដទៃជានិច្ច។ ជនទាំងអស់នោះមិនអាចនឹងបង្គាប់អ្នកណា មិនអាចធ្វើឲ្យជឿ សូម្បីក្នុងការដែលខ្លួនគិតត្រូវ និយាយត្រូវ ធ្វើត្រូវជាបំផុតក៏ដោយ។ ផ្ទុយទៅវិញ ខ្លួន ត្រឡប់ត្រូវចុះញមអ្នកដទៃ សូម្បីការគិត ការនិយាយ ការធ្វើរបស់គេនោះខុសជ្រងោ ក៏ដោយ។

អ្នកដែលអាចជាចៅហ្វាយខ្លួនឯង មិនជាទាសៈរបស់ចិត្តអ្នកដទៃ នឹងអាចទាញ ឆក់ចិត្តគេចូលមក​ជឿស្ដាប់កោតខ្លាចនោះ បើសង្កេតឲ្យល្អហើយនឹងឃើញបានថា មានលក្ខណៈសំខាន់ ៤ ប្រការគឺ :
  1. ខ្សែភ្នែករឹង មានអំណាចក្នុងខ្លួន។
  2. សំឡេងច្បាស់ស្រឡះ។
  3. អាកប្បកិរិយានឹងតឹង និងមានសម្រស់។
  4. ចេះវិធីនាំចិត្តមនុស្សឲ្យបែរមកចូលក្នុងគន្លងការគិតរបស់ខ្លួន។
១. សំរាប់ការហាត់ឲ្យខ្សែភ្នែករឹង និងមានអំណាច
ក្នុងរឿងខ្សែភ្នែកនោះ ពោលមកហើយដោយពិស្ដារក្នុងជំពូក១ ពោលពីការប្រើ ការគិតប្រកបខ្សែភ្នែក ដូច្នេះក្នុងទីនេះនឹងពោលដល់ច្បាស់នៃការហ្វឹកហាត់គឺ:
  1. ក. ឈរ ឬអង្គុយមុខកញ្ចក់ឆ្លុះ សំឡឹងមើលភ្នែកខ្លួនឯងដោយសំលឹងពព្រិច៣០ នាទី ហើយសំរាក់ ៣០នាទី ហើយមកន្លះទៀតជារឿយៗទៅ ហ្វឹកដូច្នោះឲ្យច្រើនថ្ងៃ និងបន្ថែមពេលឲ្យច្រើនឡើង។
  2. ខ. រកកន្លែងដែលមានពន្លឺតិចល្មម (ដើម្បីកុំឲ្យខូចភ្នែក) ព្យាយាមបើកភ្នែកដាក់ ពន្លឺនោះឲ្យឲ្យធំជាងប្រក្រតី និងបើកសំឡឹងដូច្នោះកុំពព្រិច ដំបូងធ្វើថែមបន្តិចៗបាន ហើយ បន្ថែមពេលឲ្យច្រើនឡើងៗទាល់តែទំបំផុតអាចធ្វើបាន ១០នាទីដោយមិនបាច់ ប្រឹង និងដោយកែវភ្នែកយើងឥតនឿយផង។
  3. គ. ព្យាយាមអាចនៀវភៅមួយទំព័រដោយមិនពព្រិចភ្នែកឡើយ ហាត់ដូច្នោះមួយ ថ្ងៃម្តងល្មម។
២. ហាត់ឲ្យសំលេងច្បាស់ស្រឡះ ការហាត់សំឡេងឲ្យច្បាស់ស្រឡះនោះមាន ៣ យ៉ាង ៖
  1. ក. បិទមាត់ច្រៀងស្រាលៗក្នុងវេលាភ្ញាក់ពេលព្រឹក។
  2. ខ. អានសៀវភៅថាមួយៗ ឲ្យច្បាស់គ្រប់ពាក្យតួរអង្គ និងឲ្យបានរយៈពេលស្មើ
  3. គ្នា។
  4. គ. វេលានិយាយព្យាយាមមិនឲ្យជាចង្វាក់កុំឲ្យយឺតខ្លះញាប់ខ្លះ ឲ្យច្បាស់ៗពាក្យ ជានិច្ច កុំឲ្យបន្លំៗ ឬលេបពាក្យបាត់ពាក់កណ្តាល។
៣. អាកប្បកិរិយានឹងធឹង មានសម្រស់
អាកប្បកិរិយារបស់មនុស្សតាមប្រក្រតីរមែងជាគ្រឿងសំដែងឲ្យឃើញ សភាព ក្នុងចិត្ត ពោលគឺសេចក្តីក្រោធ សេចក្តីខ្លាច សេចក្តីស្រឡាញ់ សេចក្តីស្អប់ និងដទៃ រមែងសំដែងចេញតាមឃើញដូចភាសិតថា៖
«របស់ដែលចូលទៅតាមផ្លូវចិត្ត តែងចេញមកតាមសាច់ដុំ"
បើយើងសំដែងការគិតរបស់យើងឲ្យជនដទៃដឹងជាមុន យើងក៏បង់ប្រៀបដោយ ប្រការទាំងពួង នឹងអស់សម្រស់រាសី ព្រោះហេតុនោះបុគ្គលដែលមានសម្រស់គឺបុគ្គល ដែលបង្គាប់រាងកាយឲ្យនៅក្នុងអំណាចចិត្តជានិច្ច វិធីហ្វឹកហាត់ដូច្នោះ ៖
  1. ក. ព្យាយាមលាក់សភាពក្នុងចិត្តរបស់ខ្លួនមិនសំដែងការថ្នាំងថ្នាក់ធ្លាក់ទឹកចិត្តឲ្យ អ្នកណាឃើញព្យាយាមមិនឲ្យតក់ស្លុតក្នុងវេលាឮសំឡេងខ្លាំងដូចយ៉ាងរបស់ធ្លាក់ ឬ សំឡេងកាំភ្លើង សំឡេងអ៊ូអរ ដែលកើតឡើងទាន់ហន់មុនធ្វើឥរិយាបថឲ្យរញ្ជួយ ដោយមិនចាំបាច់ និងដោយក្រៅការកាន់របស់ចិត្ត។
  2. ខ. ឆ្លុះមុខខ្លួនឯងក្នុងកញ្ចក់ ហើយនឹកដល់រឿងផ្សេងៗ ខុសៗគ្នា ដំបូងនឹកដល់ រឿងគួរឲ្យខ្លាច ហើយជារឿងគួរស្លុតគួរឲ្យស្អប់ខ្ពើម គួរឲ្យសើចផ្លាស់គ្នាទៅមក តែ ព្យាយាមឲ្យទឹកមុខរបស់យើងនៅតែដដែល មិនឲ្យមានអ្វីផ្លាស់ប្តូរដូចជាដាច់ខាត រួម សេចក្តីមកថារឿងដែលយើងនឹកដល់ជារឿងអ្វីដោយមុខយើងស្ថិតនៅភាពតែមួយ ។
  3.  គ. ការកំរើកគ្រប់យ៉ាងឲ្យធ្វើដោយប្រយ័ត្នប្រយែង កុំឲ្យរហ័សទាល់តែក្លាយជា ការឃ្លោងឃ្លោង ឬក៏ច្រងេងច្រងាង ទាស់តែជាការទទីសទទាស ឬទន់ពេកទាល់តែការ ច្រអូសក្នុងពេលវេលាឈរគួរឲ្យទម្ងន់ខ្លួនថ្លឹងស្មើគ្នា កុំឲ្យធ្ងន់តែផ្នែកណាមួយឡើយ ។
 ៤. ចេះវិធីដឹកនាំចិត្តមនុស្សឲ្យបែរមកចូលក្នុងគន្លងការគិតរបស់ខ្លួន

 នេះសំដៅយកការធ្វើឲ្យជនដែលមកនិយាយនឹងយើង ឬដែលយើងទៅនិយាយ នឹងគេនោះ មានការគិតការយល់ចិត្តក្នុងសេចក្ដីបំណងដែលយើងត្រូវការឲ្យគេមាន ។ មែនពិតក្នុងជីវិតរបស់មនុស្សគ្រប់រូបតែមានការចាំបាច់ដែលនឹងត្រូវដឹកនាំឲ្យអ្នក ដទៃ ដូចជា ខ្លួនគិតជានិច្ចការដែលនឹងធ្វើឲ្យសំរេច មានយ៉ាងនេះត្រូវប្រកាន់ហ្វឹកគឺ :
  1. ទាញចិត្តគេឲ្យបែរមកចូលក្នុងផ្លូវដែលត្រូវការគ្រប់ពេល ដើម្បីឲ្យបានផលដូច្នេះ ត្រូវជៀសវាងមិនឲ្យគេកើតការនឿយណាយក្នុងកិរិយា និងវាចារបស់យើង ការសំដែង ខ្លួនជាអ្នកគ្រោះអាក្រក់ ការប្រើពាក្យដែលគួរឲ្យអាសូរការធ្វើកិរិយាសោកសៅដល់ ស្រក់ទឹកភ្នែក ទាំងនេះជាគ្រឿងទំលាយមនោយិទ្ធិរបស់យើងដោយចំពោះ និងមិនឲ្យ សំរេចផលអ្វីសោះឡើយត្រឡប់សំដែងការទន់ខ្សោយរបស់យើង និងការនឿយ ណាយរំខានចិត្តដល់គេវិញ។ កាលគេនិយាយអ្វីមកយើងគួរស្ដាប់យ៉ាងស្ងាត់ស្ងៀម និងមិនគួរប្រញាប់កាត់សំដែងថាយើងយល់ផ្ទុយទេទុកឲ្យការសន្ទនាដំណើរទៅដោយ ស្រួល កាលបានៅឱកាសហើយ ទើបបើកចំណុចដែលយើងយល់ផ្ទុយឡើងមក និយាយ ដោយមិនសំដែងថាយើងតាំងចិត្តជំទាស់ទេ។ ក្នុងពេលនិយាយត្រូវនឹកជា និច្ចថា ផលដែលយើងត្រូវការនោះគឺនឹងធ្វើសេចក្តីត្រូវការរបស់យើងក្នុងផលនោះ ឲ្យ មានកំលាំងច្រើនបំផុត និងឲ្យមានមនោមគតិសំឡឹងឃើញនោះ ធ្វើតាមដែលយើង និយាយ ខនោះសំខាន់ណាស់បាត់បង់មិនបានទេឧទាហរណ៍ដូចយើងត្រូវមានមនោ គតិ ហើយគេមកនៅក្នុងទីនោះពិតៗ។ បើយើងថាមិនសំរេចមិនយល់ព្រមផង ក៏កុំសំ ដែងអាការៈសោកសៅថ្នាក់ចិត្តអ្វីឲ្យឃើញឡើងជាដាច់ខាត ព្រោះនឹងធ្វើឲ្យគេដឹងថា គេឈ្នះយើងហើយជាពិតប្រាកដដែលការពិតគេនៅមិនទាន់ឈ្នះទេ ថ្ងៃមុខនៅមាន ទៀត និងជួបជាមួយគ្នាជាថ្មី ប្រការមួយទៀតកាលឈប់និយាយបែកគ្នាផុតកន្ទុយ ភ្នែកហើយ រឿងដែលយើងនិយាយក៏ជាប់នៅក្នុងចិត្តរបស់គេ គេក៏និងយកទៅត្រិះរិះ ឱកាសដែលគេនឹងប្រែចិត្តនៅមានទៀត។ យើងគួររក្សាឥរិយាមិនស្ទះស្នាចិត្តក្តៅព្រោះ ដឹងច្បាស់ថានឹងបាន។ បើដល់ឱកាសសមគួរ ក៏និយាយឲ្យគេឃើញថា ការដែលគេ មិនព្រមតាមយើងស្នើសំណេះ និងកើតផលយ៉ាងនោះ។ ពោលតែផលប៉ុណ្ណោះ មិន ត្រូវអធិប្បាយហេតុវិធីនេះ នឹងធ្វើឲ្យយល់ស្រប និងព្រមតាមពាក្យស្នើដឹកនាំរបស់ យើងបានដោយងាយ។
  2. មែនពិតមានវិធីមួយទៀតដែលនឹងធ្វើឲ្យស្រួលក្នុងការនិយាយ ដឹកនាំទាញចិត្ត មនុស្សឲ្យយល់ស្របតាមសេចក្តីត្រូវការរបស់យើង គឺមុននឹងយើងទៅជួបជននោះ យើងគួរល្បងនិយាយពាក្យដែលយើងគិតនោះជាមុន ធ្វើមនោមគតិឲ្យសំឡឹងឃើញ ដូចជាជននោះកំពុងស្តាប់យើងនិយាយ ហើយយល់ព្រមជឿស្ដាប់តាមយើងនិយាយ។ វិធីនេះមានផលពីរប្រការ គឺ១ ជាការល្បងសូមពាក្យនិយាយរបស់យើងទុកជាមុន និង ២ ភាពរបស់បុគ្គលដែលយើងធ្វើឡើងដោយមានមនោមគតិនោះ រមែងមានផលខ្លាំង ខ្ទប់ទាក់តទៅដល់ខ្លួនពិតៗរបស់ជននោះឯង។

ភាគទី២ មនោមយិទ្ធិយ៉ាងខ្លាំង

ការសិក្សា និងការប្រើមនោមយិទ្ធិយ៉ាងខ្លាំងនេះ មានចេះមកសុះសាយតាំងពី បុរាណកាល ពួកពៀកស៍ (Perse) ក្នុងសម័យបុរាណប្រកាន់ថា ជាវិជ្ជាសក្តិសិទ្ធ ហើយបង្ហាត់បង្រៀនគ្នាតែក្នុងប្រជុំអ្នកប្រាជ្ញពិធីបង្រៀនក៏ធ្វើតែក្នុងវិហារជាការសំងាត់ កំបាំងបំផុត ហើយតិចនាក់មានឱកាសបានរៀនណាស់។ ក្នុងប្រទេសអេស្ស៊ីប្ដី ឥណ្ឌា ក្រែស ក៏បានមានការបង្រៀនវិជ្ជាប្រភេទនេះមកស្របាលៗគ្នា ហេតុនោះឯងជនពួក នេះក្នុងសម័យបុរាណទើបធ្វើការដែលមនុស្សក្នុងសម័យនេះឃើញថាហួសវិស័យ ។ តែយ៉ាងណាក៏ដោយ ការបង្រៀនក្នុងសម័យនោះ គ្រូមិនបង្ហាញហេតុផលដ៏ពិតៗដល់ សិស្សទេហើយមិនប្រាប់ឲ្យសិស្សដឹងសេចក្តីពិតថា របស់ដែលធ្វើបានសំរេចនោះ ៗ ដោយអំណាចអាទិទេព និងវត្ថុស័ក្តិសិទ្ធិខាងលើវិធីនេះ ក៏បានផលដែរ ព្រោះធ្វើជំនឿ ឲ្យជាក់លាក់ឡើង។ កាលជំនឿមានច្រើនត្រឹមណា សេចក្តីសំរេចក៏ជិតចូលមកត្រឹមនោះ។

ដល់មកសម័យពួកក្រិចសេចក្តីពិតក៏លេចចេញខ្លះជារបស់ផ្សេងៗ ដែលធ្វើបាន យ៉ាងខ្ពស់ជាងប្រក្រតីនោះ ដោយអំណាចចិត្តរបស់យើងផ្ទាល់ អ្នកប្រាជ្ញក្រិចម្នាក់ ឈ្មោះ អាប់ប៉ូលោនីធិយាន ដែលកើត ២-៣ ឆ្នាំក្រោយេស៊ូ ហើយល្បីឈ្មោះថាធ្វើ របស់អស្ចារ្យបានប្រហែលនឹងព្រះយេស៊ូ គឺអាចទៅដល់ហៅយកដួងវិញ្ញាណដែល ចេញទៅអំពីរាងកាយថ្មីៗ ឲ្យត្រឡប់ចូលមកកាន់រាងកាយបាន អ្នកប្រាជ្ញនេះបានដើរ រហូតទៅដល់ប្រទេសក្រិច ដល់ឥណ្ឌា និងទៅសំណាក់នៅក្រុងរ៉ូម។ គ្រប់ទីកន្លែង ដែលបានទៅ បានសំដែងអានុភាពរក្សារោគឲ្យជាដោយអំណាចចិត្តយ៉ាងមហស្ចារ្យ ទាល់តែអ្នកកាន់អំណាចរ៉ូមដេញពីក្រុងរ៉ូម មិនព្រមឲ្យនៅ ដោយក្រែងមានមនុស្ស ស្រឡាញ់រាប់អានច្រើនពេក។ មកដល់យុគកណ្តាល ការបង្ហាត់បង្រៀន និងការសិក្សា មនោមយិទ្ធិក៏អន់ថយចុះ តែថាជនមិននិយមក៏ទេដែរ ការនិយមជននៅតែមាននៅជា និច្ចកាលតែអ្នកដែលមានចំណេះប្រភេទនេះ តែងតែជាទីឈ្នានីសស្អប់ខ្ពើមរបស់អ្នក ធំ ដោយក្រែងយកអំណាចប្រភេទនេះរហូតមកដណ្ដើមបុណ្យអំណាច ទើបនាំគ្នា រង្កៀសហើយយកការរំខានឲ្យដល់ពួកនេះរហូតមកទីបំផុត ពួកអ្នកមានចំណេះប្រភេទ នេះក៏ត្រូវលាក់កំបាំងចំណេះរបស់ខ្លួន និងនាំចំណេះស្លាប់ទៅជាមួយផង។

តែទុកជាដូចម៉េចក៏ដោយ ប្រទេសខ្លះដែលមិនបៀតបៀនចំពោះប្រភេទនេះ បណ្ដាលឲ្យជននោះស្វែងរកការពិតក៏មានអ្នកគិតរកហ្វឹកឋាន និងបានហ្វឹកដ៏ជាក់ថា ប្រាកដជាមានមនោមយិទ្ធិទាំងឡាយជាអំណាចក្នុងខ្លួនរបស់មនុស្ស គ្មានទំនាក់ទំនង នឹងខ្មោចបិសាចអ្វីទេ។ អ្នកប្រាជ្ញជាច្រើនរូបមានជាអាទិ៍គឺ មារ៍លិយសហ្វីស៊ីន (អ៊ីតាលី យាង កើតរវាង គ.ស. ១៤៣៣) ម៉ុមម៉ូណាស៊ី ( អ៊ីតាលីយាង កើតរវាង គ.ស. ១៤៨៦) អ្នកប្រាជ្ញ ដែលពិភពលោកស្គាល់រួចមកហើយបានអះអាងត្រូវគ្នាថា កាល វិញ្ញាណរបស់មនុស្សយើងកប់ជ្រៅនៅក្នុងសេចក្តីប្រាថ្នាដ៏ខ្លាំងក្លា ហើយអាចខ្លាំងខ្ទប់ ខ្លាំងណាស់ទៅទៀត។ វិញ្ញណរបស់មនុស្សអាចបញ្ជូនក្រសែចេញទៅបានឆ្ងាយ ៗ តែនឹងឆ្ងាយចេញទៅបានប៉ុណ្ណាក៏ស្រេចតែសេចក្តីខ្លាំងកាយក្នុងខ្លួនមនុស្សនោះ និង មិនមែនជាអស្ចារ្យសោះទេដែលចិត្តរបស់មនុស្សម្នាក់មានអំណាចលើចិត្តមនុស្ស ម្នាក់ ទៀត។

មកដល់សម័យនេះ ការជឿនិងការយកចិត្តទុកដាក់របស់មនុស្សក្នុងរឿងមនោម យិទ្ធិត្រឡប់ជាមានច្រើនឡើង ព្រោះហេតុផលដែលស្រាវជ្រាវបានក្នុងផ្លូវវិទ្យាសាស្ត្រ ឲ្យផុតច្បាស់ឡើងគ្រប់ពេល អ្នកប្រាជ្ញជាតិបារាំងសេសឈ្មោះ ក្រាមម៉ារីយ៉ុង បាន គិតប្រទះឃើញសេចក្តីពិតច្រើនប្រការ ដែលនឹងនាំមកពិសោធន៍ក្នុងរឿងប្រើអំណាច ដួងចិត្តលើអ្នកដទៃ រឿងមួយដែលគួរស្តាប់ និងជារឿងដែលលោក ក្រោមម៉ារីយ៉ុង បានមកពីសំឡាញ់លោកម្នាក់ឈ្មោះ ស្នូល សរសេរទុកដូច្នោះ។

នៅថ្ងៃទី៦ កក្កដា ១៨៨៧ ជាវេលាក្ដៅ ខ្ញុំអង្គុយអានសៀវភៅនៅក្នុងបន្ទប់បរិ ភោគ ជាវេលារសៀលម៉ោង៣ ភរិយារបស់ខ្ញុំដេកលក់នៅលើកៅអីមានថ្នាក់ដៃជិតខ្ញុំ កាលខ្ញុំឃើញភរិយាលក់ស៊ុបដូច្នោះ ក៏គិតចង់ដាស់ឲ្យភ្ញាក់ដោយអំណាចរបស់ចិត្តខ្ញុំ ទើបតាំងចិត្តយ៉ាងចំពោះសំឡឹងចំភរិយា និងនឹកយ៉ាងខ្លាំងបំផុតថា «ក្រោកឡើង ខ្ញុំ ត្រូវការឲ្យក្រោក» កន្លងទៅបាន ២-៣នាទី ដោយមិនកើតផលអ្វី ហើយភរិយារបស់ខ្ញុំ ភ្ញាក់ឡើងសួរថា ខ្ញុំត្រូវការអ្វីដូចម្តេចទើបដាស់នាង។ ខ្ញុំឆ្លើយថាទេ ខ្ញុំគ្មានហាម៉ាត់ និយាយអ្វីទេ នាងក៏នៅតែប្រកាន់ថាខ្ញុំហៅឲ្យនាងភ្ញាក់ តែនាងកំពុងយល់សប្តិចំលែក នាងចង់យល់សប្តិទៅទៀត ទើបមិនព្រមក្រោក តែដល់ខ្ញុំហៅនាងខ្លាំងពេកនាងក៏ ក្រោក ហើយសំលេងរបស់ខ្ញុំដែលហៅនាងថា «ក្រោកឡើង ខ្ញុំត្រូវការឲ្យក្រោក»នោះ នៅហឹងត្រចៀកនាងនៅឡើយ។ ភរិយាខ្ញុំប្លែកក្នុងចិត្តណាស់ កាលបើនាងដឹងថាខ្ញុំ ដាស់នាងដោយនឹកតែក្នុងចិត្តប៉ុណ្ណោះ គ្មានបានចេញវេចារឡើយ។

តាមន័យដែលពោលមកខាងលើ ឃើញបានជាសេចក្តីពិតតែម្តងថា ការគិត របស់មនុស្សម្នាក់ តែងខ្លាំងខ្ទប់ទៅដល់មនុស្សម្នាក់ទេតតឥឡូវនេះ ទើបនៅសល់ បញ្ហាតែមួយខ ថាយើងនឹងកាន់យកវិធីការនេះជាច្បាប់បានឬទេ ហើយនឹងចែងហ្វឹក ហាត់ការតស៊ូមកយ៉ាងល្អហើយយ៉ាងណា។ ការតស៊ូដួងចិត្តរបស់មនុស្សពីរនាក់ដែល ចូលមកជិតគឺផ្នែកខាងខ្លាំងក្លា ក៏ជាខាងរុញចូល និងផ្នែកទន់ខ្សោយក៏ជាខាងដកថយ ព្រោះហេតុនោះ អ្នកដែលបានជ័យជំនះ ត្រូវជាអ្នកក្លៀវក្លា នឹងជាផ្នែកខាងរុកចូលជានិច្ច មិនព្រមជាខាងដកថយហើយ។

វិធីហ្វឹកហាត់ដើម្បីបណ្តុះមនោមយិទ្ធីយ៉ាងខ្ពស់ដែលជាសេចក្ដីបំណងរបស់ ជំពូកនេះមាននៅ ៦ថ្នាក់គឺ៖
  1. ថ្នាក់ទី១ បើយើងសរសេរសំបុត្រដល់អ្នកណាមួយហើយ គេមិនទាន់តប យើង ត្រូវការឲ្យគេតប ដើម្បីកុំលំបាកតឿនដោយសំបុត្រ ល្បងតឿនដោយអំណាចដួងចិត្ត វិញគឺ អង្គុយយ៉ាងសប្បាយធ្វើមនោមគតិឲ្យឃើញជននោះ កំពុងអង្គុយសរសេរ សំបុត្រតបមកយើង បើសិនជាមនោគតិនោះ មានបានពិតៗជាប់គ្នាដោយមិនដាច់ ចង្វាក់បាន១៥នាទី ឬយ៉ាងតិច១០នាទី ក៏នឹងបានផលសំរេចដោយពិត។
  2. ថ្នាក់ទី២ ក្នុងវេលាដើរទៅតាមថ្នល់ បើមានមនុស្សដើរស្របផ្លូវនឹងយើងមកឲ្យ តាំងចិត្តបង្គាប់ឲ្យគេចៀសផ្លូវយើងខាងស្តាំ ឬខាងឆ្វេង ធ្វើដូច្នេះជានិច្ចគ្រប់ពេលវេលា ដែលមានឱកាសធ្វើបាន នឹងឃើញបានថា មានសេចក្តីសំរេចច្រើនឡើងគ្រប់ពេល វេលា។
  3. ថ្នាក់ទី៣ លើឡាន - លើរថយន្តក្រុង -រថភ្លើង ឬទីសាធារណៈនានា ដែលមាន មនុស្សអង្គុយច្រើនគ្នា ព្យាយាមបញ្ជូនចិត្តទៅកាន់នរណាម្នាក់ អ្នកនោះទោះអង្គុយជិត ឬឆ្ងាយពីយើងក៏ដោយ មិនជាសំខាន់ទេ ប្រើកំលាំងដួងចិត្តប្រើអ្នកនោះងាកមកមើល យើងឲ្យបាន បើមិនសំរេចក៏កុំលុះបង់ ឬផ្លាស់មនុស្ស ត្រូវព្យាយាមធ្វើទៀត ក្នុងទី បំផុតនឹងប្លែកក្នុងចិត្តថា បានផលល្អហួសស្មានទុក។ ទាំង៣ ថ្នាក់នេះ ចាត់ជាខាងដើម ដើម្បីឲ្យកំលាំងដួងចិត្តរបស់យើងបានទទួល ការហ្វឹកហាត់គ្រប់គ្រាន់ សំរាប់បញ្ជូនទៅទីឆ្ងាយ ការហ្វឹកហាត់ទាំង៣ខាងលើនេះបាន ស្ទាត់ជំនាយល្អហើយ ទើបហ្វឹកហាត់ថ្នាក់ទី៤ និងទី ៥ ដែលជាការបង្គាប់វាចារ ថ្នាក់ ទី៦ ជាការបង្គាប់ទីឆ្ងាយដូច្នេះ។
  4. ថ្នាក់ទី៤ ក្នុងវេលាសន្ទនារនឹងអ្នកណា ខណៈដែលគេនិយាយហើយ គេត្រូវ អាក់ ព្រោះនឹកមិនទាន់ ឬរកពាក្យមិនសមរម្យក៏ដោយ ឲ្យយើងព្យាយាមរកពាក្យឲ្យ បានមួយពាក្យ ហើយតាំងចិត្តបង្គាប់ឲ្យជននោះ និយាយពាក្យនោះចេញមក។
  5. ថ្នាក់ទី៥ កាលណាយើងសរសេរអ្វីដល់នណាម្នាក់ ហើយយើងត្រូវការឲ្យគេ ឆ្លើយតែសេចក្តីណាដែលជាប្រយោជន៍ដល់យើងឲ្យយើង និងពាក្យឆ្លើយឲ្យច្បាស់ លាស់ក្នុងខួររបស់យើងជាមុន រួចហើយត្រួតកំលាំងដួងចិត្តរបស់យើងទាំងមូលបាញ់ ឆ្ពោះទៅកាន់អ្នកឆ្លើយ បង្គាប់ឲ្យឆ្លើយតាមដែលយើងត្រូវការ។ ក្នុងខនេះមានប្រយោ ជន៍បំផុត តែយើងត្រូវមិនរាថយអស់មានក្នុងកាលមិនបានផលក្នុងគ្រាដំបូង ក្រុងភ្នំ ពេញមិនមែនសាងហើយស្រេចមួយថ្ងៃនោះទេ របស់ណាដែលមានផលល្អច្រើនរបស់ នោះក៏ត្រូវការសេចក្តីព្យាយាមច្រើនជាធម្មតា តែការធ្វើសំរេចបានក្នុងពេលណាម្ដង ហើយ ពេលតៗទៅក៏នឹងសំរេចបានដោយងាយឡើង។
  6. ថ្នាក់ទី៦ កាលបង្គាប់អ្នកដទៃពីទីឆ្ងាយនោះ មានវិធីដែលនឹងធ្វើបាន ២ផ្លូវ ។ ផ្លូវទី១ សំរាប់អ្នកដែលអាចមើលកែវ ឬកែវទឹកបាន ការប្រើមនោមយិទ្ធិប្រភេទនេះគឺ ជាការងាយបំផុត ពោលគឺហៅយករូបរបស់អ្នកដែលយើងត្រូវការបង្គាប់នោះឲ្យមក ប្រាកដក្នុងកែវ ឬកែវទឹក និងបង្គាប់យ៉ាងណា ក៏បានតាមប្រាថ្នា តែសំរាប់អ្នកដែលមិន បានបណ្តុះវិជ្ជាប្រភេទនេះ នៅមានផ្លូវមួយទៀតដែលឲ្យលទ្ធផលដូចគ្នាគឺ ៖ ជាន់ដំបូង យើងត្រូវចាំឲ្យល្អថា ការប្រើមនោមយិទ្ធិបង្គាប់មនុស្សពីឆ្ងាយនោះ មានហ្វឹកសំខាន់ ៤ប្រការគឺ ៖
    1. ១. រូបដែលច្បាស់ គឺយើងត្រូវមើលឃើញរូបរបស់ជនដែលយើងត្រូវការបង្គាប់ និងកិច្ចការដែលយើងត្រូវការឲ្យគេធ្វើនោះយ៉ាងច្បាស់បំផុត។
    2. ២. សមាធិជាឯកត្តកា (Focus) ពោលគឺត្រូវព្យាយាមរក្សាចិត្តឲ្យឃ្លោងឃ្លោង រសាត់អណ្តែត ឲ្យនឹកប្រាកដនៅក្នុងភាពនោះតែមួយ។
    3. ៣. ការជាប់មិនដាច់ ពោលគឺមិនជាការគ្រប់គ្រាន់ដោយគ្រាន់តែរក្សាពាក្យនេះ ក្នុងចិត្តត្រឹមតែមួយខណៈចិត្ត ហើយលះចោល រួចចាប់ឡើងមកជាថ្មីទេ បើធ្វើយ៉ាង នេះ នឹងមិនបានផលអ្វីឡើយ ត្រូវឲ្យភាពនោះនែបនិត្យជាប់នៅនឹងចិត្តយើង ១៥នាទី យ៉ាងតិច ហើយត្រូវព្យាយាមធ្វើឲ្យបានយូរដល់ ៤៥នាទី ឬលើសទៅទៀតនិងត្រូវធ្វើ រាល់ថ្ងៃក្នុងវេលាតែមួយ ដោយមិនល្អៀង ទាល់តែកើតផលដែលយើងត្រូវការ។
    4. ៤. ការប្រាថ្នាដ៏ខ្លាំងក្លា ពោលគឺការប្រតិបត្តិតាមវិធីតាំងពី១ ដល់ ៣ នោះមិនធ្វើ លេងៗ ឬយ៉ាងខ្ជិលច្រអូស ឬគ្រាន់តែជាវិធី ព្រោះក្នុងវិជ្ជាការទាក់ទងនឹងដួងចិត្តនោះ ពិធីមិនជារបស់សំខាន់ និងមិនជួយសំរេចធ្វើឲ្យបានទេ ត្រូវមានសេចក្តីប្រាថ្នាយ៉ាង ខ្លាំង ដែលនឹងឲ្យបានផលសំរេចដែលយើងត្រូវការពិតៗផង។
ដើម្បីឲ្យសំរេចផលតាមដែលពោលមកក្នុងហ្វឹកទាំង៤ប្រការនេះ គួរជ្រើសរក ទីវីវេគគ្មានអ្វីរុកគួន និងត្រូវជឿជាក់ថា យើងអាចនឹងបានទទួលសេចក្ដីវិវេគនោះ មួយ ម៉ោងយ៉ាងតិច អង្គុយយ៉ាងសប្បាយ ភាគផ្សេងៗរបស់រាងកាយបានទទួលការសំរាក ពេញលេញ ធ្មេចភ្នែកបង្គាប់រាងកាយឲ្យស្ងប់មិនកំរើក និងព្យាយាមកំចាត់អារម្មណ៍ ផ្សេងៗចេញពីចិត្ត ទាស់តែដួងចិត្តថ្លាបរិសុទ្ធ មិននឹកអ្វីសោះយ៉ាងតិច ៥នាទី នេះជា ថ្នាក់ដំបូង។ ថ្នាក់ទី២ នឹកដល់បុគ្គលដែលយើងត្រូវការបង្គាប់ ទាល់តែឃើញមុខ ច្បាស់ជាប់នឹងភ្នែក ការនឹកដូច្នេះជួនកាលលំបាកណាស់ នឹកចំពោះតែមុខមាត់របស់ ជនប៉ុណ្ណោះ ជាការលំបាកទៅហើយ ត្រូវនឹកដល់ទីកន្លែងប្រកបផ្សេងទៀត ដូច្នេះ យើងគួរគិតថា យើងត្រូវជួបជននោះក្រោយបង្អស់នៅទីណា ហើយនឹកដល់ទីនោះ ប្រកបជាមួយផង ទើបនឹងធ្វើឲ្យយើងរំលឹកហៅយកមុខមាត់ជននោះ ចូលមកគន្លង ខ្សែភ្នែករបស់យើង ដែលកំពុងធ្មេចនោះ បានដោយងាយ គ្រាកាលហៅយកមកបាន ហើយ ក៏អោយព្យាយាមរក្សាទុកនឹងខ្សែភ្នែករបស់យើងឲ្យបានក្នុងរវាង ១០ ឬ ១៥ នាទីដោយមិនឲ្យបាត់ ឬដាច់ឡើយ ក្នុងរវាងនេះ ជនជាម្ចាស់របស់រូបភាពនោះ នឹង ដឹងខ្លួនដោយអាការៈយ៉ាងណាមួយ បើជាភ្ញាក់នឹងពិភាល់ ដូចអ្នកណាមកហៅបើ កំពុងលក់នឹងភ្ញាក់ពីលក់ ដោយមិនដឹងថាព្រោះហេតុអ្វី នោះជាថ្នាក់ទី២។ ក្នុងថ្នាក់ទី ៣ ធ្វើមនោមគតិឲ្យឃើញថា ជនដែលយើងត្រូវការបង្គាប់នឹកដល់យើង មួយរំពេចរូប ភាពរបស់យើង ចូលទៅកាន់ការចង់ចាំរបស់ជននោះ ឲ្យរក្សាមនោគតិទុកឲ្យបានរវាង ១០ដល់ ១៥នាទីដូចគ្នា ហើយក្នុងថ្នាក់ទី៤ ដែលជាទីបំផុត ឲ្យបញ្ជូនពាក្យបង្គាប់ឲ្យ ជនធ្វើការណាមួយដែលត្រូវការ ដែលជាបង្គាប់នោះសំដៅសេចក្តីថា ត្រូវការ «ច្បាស់» មិនមែនគ្រាន់តែ «សើ» ទេ ព្រោះបើយើងត្រូវតែស្នើហើយយើងក្នុងជាផ្នែកខាងដក ថយ បណ្តាលឲ្យគេជាផ្នែកខាងរុញចូល ការតាំងចិត្តបង្គាប់នេះ ធ្វើយូរបំផុតដែលអាច នឹងយូរបាន បើទុកជាយ៉ាងណាដ៏ដោយត្រូវមិនជាង ២០នាទី រួមវេលាដែលត្រូវធ្វើ ទាំងអស់ជា ២៥នាទីយ៉ាងតិច ១ម៉ោងយ៉ាងច្រើន និងត្រូវរាល់ថ្ងៃក្នុងវេលាតែមួយ ទាល់តែបានដល់យើងត្រូវការ ពោលគឺអ្នកដែលយើងបង្គាប់នោះ ធ្វើការដែលបង្គាប់ ឲ្យធ្វើពិតៗ។

នេះជាថ្នាក់ខ្ពស់បំផុត ដែលមនុស្សធ្វើបានក្នុងក្របខ័ណ្ឌនៃមនោមយិទ្ធិ ដែល ខ្ពស់ជាងនេះទៀតគឺការសង្កត់ចិត្ត (Hypnotisme) នោះជារឿងមួយដោយឡែក ត្រូវ ជាសៀវភៅមួយក្បាលទៀត។ មែនពិតការសង្កត់ចិត្ត មានផ្លូវដែលនឹងឲ្យកើតអន្តរាយ ដល់អ្នកធ្វើនិងអ្នកដែលត្រូវធ្វើបាន តែចំណែក​មនោមយិទ្ធិ តាមដែលពោលមកតាំងពី ខាងដើមដល់ទីនេះ គ្មានអន្តរាយអ្វីដល់អ្នកណាឡើយ ព្រោះទាំងអ្នកធ្វើនិងអ្នកដែល ត្រូវគេធ្វើ មិនធ្លាក់ចូលដល់អសក្ខីភាព (Evanouissement) ម្នាក់ៗដឹងថាខ្លួនដឹង ខុសត្រូវដូចគ្នាទាំង២នាក់តែម្តង ត្រូវយល់ព្រមហាក់ជាមានហេតុផលល្អៗ ពិតមកដឹក នាំឲ្យសុខចិត្តហើយ ការយល់ព្រមទាំងនោះ ធ្វើទៅដោយដឹងខ្លួនទាំងអស់ មិនមែន ព្រោះត្រូវសង្កត់ឲ្យលក់ ឬឲ្យងងុយងោកអ្វីឡើយ ព្រោះហេតុនោះឯង មនោយិទ្ធិ ទើប របស់ដែលគួរឲ្យប្រាថ្នា គួរប្រើច្រើនជាការសង្កត់ចិត្ត ព្រោះការសង្កត់ដួងចិត្តនោះ អ្នក ត្រូវធ្វើតាមបង្គាប់ដោយមិនដឹងខ្លួន និងមិនមានការយល់ព្រមតាមប្រក្រតី ដូច្នោះកាល គេដឹងខ្លួនមកវិញ អាចនឹងប្រែចិត្តឲ្យចិត្តធ្វើកើតហេតុអាក្រក់ជាខាងក្រោយ សំរាប់ការ បង្គាប់ចិត្ត ក្នុងប្របខ័ណ្ឌនៃមនោយិទ្ធិនេះ អ្នកត្រូវបង្គាប់ដឹងយល់ល្អយល់ត្រូវ និងសុខ ចិត្តធ្វើតាម ក៏នឹងមិនត្រឡប់ពាក្យ ការក្តៅក្រហាយអ្វីដល់យើងឡើយ។

យ៉ាងណាក៏ដោយ កាលដែលអាចបង្គាប់ចិត្តអ្នកដទៃដោយមនោយិទ្ធិ ដល់ថ្នាក់ នោះបាន ទាល់តែយើងអាចបង្គាប់ខ្លួនយើងជាមុន ដួងចិត្តរបស់យើងទើបធ្ងន់ធ្ងរមាន កំលាំងនឹងធ្វើការក្នុងថ្នាក់នេះបាន ព្រោះហេតុនោះ ប្រើយើងធ្វើការបង្គាប់អ្នកដទៃមិន សំរេច យើងត្រូវព្យាយាមត្រួតមើលថា យើងប្រតិបត្តិខ្លួនតាមវិធីបណ្តុះបណ្តាលមនោ មយិទ្ធិ (ក្នុងជំពូកទី១) និងបង្គាប់ខ្លួនឯង (ក្នុងជំពូកទី២) បានគ្រប់គ្រាន់ឬនៅ។ បើ ឃើញខណាខ្វះខាត ក៏ត្រូវធ្វើឲ្យបរិបូរណ៍ ហើយកាលនោះ ទើបអាចបង្គាប់អ្នកដទៃ បាន។

សូម្បីក្នុងរឿងមនោមយិទ្ធិ បង្គាប់អ្នកដទៃក្នុងជំពូកនេះក៏ដោយ ក៏នៅចាំបាច់ត្រូវ ហ្វឹកហាត់ខាងខ្លីឲ្យជាមុន ទើបហាត់ធ្វើយ៉ាងខ្លាំង រួចសេចក្តីថា មេរៀនផ្សេងៗក្នុង សៀវភៅនេះ ជាកាំជណ្តើរទាក់ទងគ្នា ដែលអ្នករៀនត្រូវឈានឡើងនេះ គ្រាន់តែជាវិធី បង្គាប់អ្នកដទៃ តែបើយើងចេះប៉ុណ្ណោះ យើងក៏ដូចគ្នានឹងអ្នកប្រដាល់ ដែលចេះតែការ ដាល់តែប៉ុណ្ណោះ យើងមិនចេះការកូននឹងភ្លាត់ស្នៀតត្រូវទំងន់របស់គូម្ខាងនៅពេល ណាមួយ ដូច្នេះមុននឹងចប់ជំពូក៣នេះ ទើបចាំបាច់ត្រូវឲ្យចេះវិធីការពារខ្លួន មិនឲ្យត្រូវ មនោមយិទ្ធិអ្នកដទៃ។ វិធីការពារខ្លួនមិនជាលំបាកទេ គឺគ្រាន់តែធ្វើមនោមយិទ្ធិឲ្យ ឃើញហាក់ដូចជាក្រសែដួងចិត្តរបស់យើង សាយទៅកាពារខ្លួនរបស់យើងជុំវិញ និង មនោមយិទ្ធិអ្នកដទៃ មិនអាចនឹងចូលមកដល់ខ្លួនយើងបានឡើយមនោគតិនេះ ឲ្យធ្វើ ជានិច្ចក្នុងវេលាចូលទៅជិតបុគ្គលដែលយើងសង្ស័យថា គេនឹងប្រើមនោមយិទ្ធិបង្គាប់ យើង។ តែយ៉ាងណាក៏ដោយ គប្បីកត់ចំណាំវិធីបង្ការមួយទៀតថា ប៉មដែលនឹងការពារ បាន ក៏ត្រូវមាំទាំរឹងប៉ឹង ល្មមទប់នឹងកំលាំងគ្រាប់កាំភ្លើងបើសិនជាកាំភ្លើងដែលបាញ់ មកមានកំលាំងជាង ហើយក៏អាចទំលាយប៉មឲ្យបាក់បែកទៅបាន យ៉ាងណាមនោម យិទ្ធិរបស់អ្នកដទៃក៏ដូច្នោះ បើមនោមយិទ្ធិរបស់គេខ្លាំងជាងរបស់យើងពិតៗ ហើយក៏ អាចទំលាយគ្រឿងការពារ ចូលមកដល់ខ្លួនយើងបានដូចគ្នា។

ជំពូក ៤
មនោយិទ្ធិបង្គាប់គ្រោះកម្ម

លទ្ធិគ្រប់ៗលទ្ធិ តែងមានហ្វិកដូចគ្នាតែមួយថាផល ទាំងឡាយត្រូវមានមកពី ហេតុនិងកើតផលឡើងដោយគ្មានហេតុមិនមានហ្វឹកនេះ ហាក់ដូចស្ដាប់ក៏ងាយតែ កាលយើងមកដល់បញ្ហារឿងហេតុផលទាក់ទងដល់គ្នាហើយ ក៏ក្លាយជារឿងលំបាក បំផុត ព្រោះថាបើយើងអាចជ្រាវរកហេតុផលដែលកកើតឡើងបានគ្រប់យ៉ាង ហើយ ជីវិតក៏នឹងក្លាយទៅរបស់ស្រួសស្រណុកក្រៃលែងជាងដែលរបស់នៅក្នុងបច្ចុប្បន្នព្រោះ គឺគ្រាន់តែព្យាយាមរកហេតុផលដែលនឹងឲ្យកើតផលដ៏ល្អ និងរំងាប់ហេតុដែលឲ្យកើត ផលអាក្រក់ ត្រឹមតែប៉ុណ្ណោះជីវិតរបស់យើងនឹងរីករាយសុខសាន្តតាំងពីកើតរហូតដល់ ស្លាប់មិនប្រសព្វនឹងរបស់រារាំង។ តែកាលដែលជីវិតរបស់យើងមិនស្រណុកជានិច្ចទៅ យើងត្រូវប្រសព្វឧបសគ្គជារឿយៗ យើងត្រូវបានទទួលផលអាក្រក់ដែលយើងមិននឹក យល់សប្តិថាបានទទួល សេចក្ដីល្អដែលយើងធ្វើមិនឲ្យផលឃើញទាន់ភ្នែក ទាំងនេះក៏ ព្រោះថាយើងរកហេតុផលរបស់មិនបានគ្រប់យ៉ាង យើងដឹងមិនដល់ការណ៍ថាផល ដែលកើតឡើងយ៉ាងនេះ មានហេតុទាក់ទងមកពីអ្វី បញ្ហារឿងហេតុផលទាក់ទងដល់ គ្នាទើបបានជាបញ្ហាលំបាកក្រៃលែងដោយប្រការដូច្នេះ។

 ល្បងលើកយកការប្រព្រឹត្តទៅក្នុងជីវិតរបស់ជនច្រើននាក់ដែលយើងដឹង ស្គាល់ ឡើងមកពិចារណា ជនម្នាក់កើតក្នុងត្រកូលទាប មិនបានទទួលការសិក្សាល្អ វិសេស បានទទួលការអប់រំសិក្សាសំណាក់ដ៏ល្អបំផុត តែមិនអាចលើកស្ទួយកិត្តិយសរបស់ខ្លួន និងធ្វើប្រយោជន៍ដល់ខ្លួនឯង ឬដល់អ្នកណាៗបាន ត្រឡប់ជាធ្វើជីវិតនិងគ្រឿងលើក ស្ទួយដែលមាននៅជុំវិញឲ្យក្លាយទៅជាវត្ថុដែលប្រាស់ចាកតម្លៃនាំការអប្បយសមកជា និច្ចកាល តែកើតភ័យវិបត្តិមកបំផ្លេចបំផ្លាញរបស់ដែលកសាងធ្វើមកទាំងពាក់ កណ្តាលជីវិតនោះទាល់តែអស់ ឬពុំដូច្នោះក៏មានឋានៈតែដដែល មិនខ្ពង់ខ្ពស់ឡើង បានដូចជនដទៃ ជនម្នាក់ទៀតធ្វើអំពើអាក្រក់ទាល់តែអ្នកណាក៏ដឹង តែត្រឡប់បាន ទទួលផលល្អដ៏លើសលប់រហូតជីវិត ការទាំងនេះត្រូវមាន ហេតុផលល្អត្រូវកើតពី ហេតុដែលល្អ ផលអាក្រក់ត្រូវកើតពីហេតុអាក្រក់ ការដែលហេតុអាក្រក់និងមកឲ្យផល ល្អ ឬហេតុនិងមកឲ្យផលអាក្រក់នោះទោមិនរួច តែការដែលជីវិតរបស់មនុស្សប្រព្រឹត្ត ទៅផ្សេងៗ ដូចពោលខាងដើម ទាល់តែយើងឃើញជាការប្លែកដល់តែយល់មិនបាន សោះនោះ ក៏ព្រោះយើងរកហេតុផលពិតៗរបស់ផលនោះៗមិនបាន និងដោយហេតុ នោះឯង បញ្ហារឿងហេតុផលទាក់ទិនគ្នានេះ ទើបជាបញ្ហាលំបាកក្រៃលែង។

 ព្រោះយើងមិនអាចរកហេតុដែលកើតផលបានគ្រប់យ៉ាងនេះឯង ទើបកើតមាន ជាពាក្យឡើងគ្រប់យ៉ា ភាសាមនុស្សក្នុងពិភពលោកថា "គ្រោះល្អ និងគ្រោះអាក្រក់ " នោះ យើងប្រើនិយាយកាលវេលាយើងរកហេតុផលដែលកើតឡើងនោះ មិនបាន កាលយើងត្រូវចុះហើយក៏ស្វែងរកឧបករណ៍របស់​ទាញ​យកគ្រោះល្អចូលមកនិង ដេញ គ្រោះអាក្រក់ចេញវិញ សេចក្ដីដែលបរិយាយក្នុងជំពូក៤នេះ ទើបចែកចេញជា២ផ្នែក ជាមុនគឺ ៖ 
  1. ១. ឧបករណ៍ដែលទាញគ្រោះល្អចូលមក
    1. ដំបូងត្រូវប្រកាន់ថា សេចក្តីព្យាយាមជាគ្រឿងឧបករណ៍ដ៏វិសេសវិសាលបំផុត សំរាប់ទាញ​យកគ្រោះល្អចូលមក អ្នកដែលមានលក្ខណៈមាំទាំ មិនអន់ថយ ធ្វើការ គ្រប់យ៉ាងដោយមាំទាំ ប្រយ័ត្នប្រយែងជឿជាក់សេចក្តីព្យាយាមប្រឹងប្រែងរបស់ខ្លួន ដូច្នោះច្រើនជាអ្នកគ្រោះល្អជានិច្ច នោះជាហ្វិកដែលទៀងទាត់បំផុតក្រៅពីសេចក្តី ព្យាយាមហើយយើងត្រូវប្រកាន់ហ្វិកសំខាន់ពីរប្រការទៀតគឺ ៖ ឲ្យមានគោលបំណង កុំឲ្យមានគ្រោះថ្នាក់។
    2. គោលបំណងដ៏ទៀងទាត់ថា យើងត្រូវការផលអ្វីក្នុងជីវិតនេះ ជាគ្រឿងដឹកនាំ យើងឲ្យជឿនលឿន និងធ្វើការគ្រប់យ៉ាងបានដោយប្រពៃ និងប្រទះផលដែលយើង បំណងដោយច្រើន គោលបំណងជាគ្រឿងដឹកនាំឲ្យយើងធ្វើ មិនគ្រាន់តែពិតព្រោះថា គិតច្រើនតែមិនធ្វើឡើយក៏ឥតប្រយោជន៍ ហេតុនេះចំណេះដឹងខ្ពង់ខ្ពស់ តែចិញ្ចឹមជីវិត ខ្លួនឯងក៏បានទាំងលំបាក ចំណែកម្នាក់ទៀតមានការចេះដឹងតិចជាង ត្រឡប់មានផ្លូវ ធ្វើឲ្យជីវិតរបស់ខ្លួនរីកចំរើនបានក្រៃលែង ទាំងនេះក៏ព្រោះអ្នកដែលជាអ្នកប្រាជ្ញរវស់ តែអង្គុយគិតដែលមានលក្ខណៈរបស់មនុស្សប្រាសចាកគោលបំណង រឹតតែមាន មហិច្ឆិតាចូលមកគ្របដណ្តប់ច្រើនឡើងៗ មិនអាចធ្វើអ្វីទៅបានជាដុំកំភួនសោះ តែ ជនដែលមានការចេះដឹងតិចជាងនោះ ចុះដៃធ្វើតែម្យ៉ាងដោយបំណងចំពោះផលណា មួយទៀងទាត់។ ការដែលចុះដៃធ្វើមិនគ្រាន់តែអង្គុយគិតទទេ និងមិនព្រមឲ្យវិចិកិច្ឆា ចូលមកជាម្ចាស់ផ្ទះ នេះឯងជាឧបករណ៍ដ៏សំខាន់ជួយឲ្យមនុស្សបន្ទះផលដែលខ្លួន បំណង មាននិទានគួរឲ្យស្ដាប់មួយនិយាយពីមេក្វានឲ្យដើររកចំណី កូនក្វានមុននឹង ចេញដើរសួរមេថា « ខ្ញុំនឹងផ្អៀងខ្លួន ឬតាំងខ្លួនឲ្យត្រង់ ត្រូវដកកឲ្យវែងឬតាំងកឲ្យ ត្រង់?» មេឆ្លើយថា «ឈប់គិតទៅ ដើរតែម្តងទៅ ស្រេច»។
    3. «គោលបំណងត្រូវឲ្យខ្ពស់ជានិច្ច» នេះជាពាក្យដឹកនាំរបស់ ខានេគីយ៍ មហា សេដ្ឋីអាមេរិចកាំង ពោលគឺការដែលយើងតាំងទីទៅទុកឲ្យខ្ពស់នោះ នឹងធ្វើឲ្យយើង មានសេចក្តីព្យាយាមយ៉ាងខ្ពស់ផង បើទុកជាយើងមិនបានបន្ទះស្មើនឹងគំនូសដែលដៅ ទុក ត្រឹមតែកន្លះទាបជាងនេះបន្តិចក៏ល្អ តែថាការដែលយើងនឹងឈានទៅកាន់ផល ដែលយើងបំណងនោះ ត្រូវឈានយ៉ាងប្រយ័ត្នប្រយែង មិនឈានឲ្យខុស គួរប្រើបដិ បទា (Pratique) ដូចភាសិនដែលគួរយកទុក (Maecher les yqux au cielet pirds Sur la terre) «វេលាដើរឲ្យងើយភ្នែកឡើងលើអាកាសហើយឲ្យជើងជាន់ដី» ពោលគឺ យើងគួរមានសេចក្តីប្រាថ្នាឲ្យខ្ពស់ជានិច្ច តែត្រូវប្រយ័ត្នមិនឲ្យដើរឆ្លាត។
    4. ប្រការទី១ថាកុំនឹកដល់គ្រោះអាក្រក់នោះ ក៏ព្រោះហ្វឹកដែលជឿបានជាក់ប្រាកដ ថា កាលយើងនឹកដល់របស់អ្វីច្រើននោះ នឹងមកដល់យើងនៅថ្ងៃណាមួយ បើយើងគួរ ព្យាយាមមិននឹកដល់និយាយដល់គ្រោះអាក្រក់ឲ្យទាល់តែសោះ គួររលឹកដល់គ្រោះល្អ និយាយតែផ្លូវល្អ ធ្វើការគ្រប់យ៉ាងដែលនឹងនាំទៅកាន់ផ្លូវល្អ សេចក្ដីចំរើនដោយមិននាំ ពារខ្លាចថាយើងនឹងប្រសព្វគ្រោះអាក្រក់ ហើយក្រៅពីនេះត្រូវមានការជឿប្រាកដក្នុង ខ្លួនថា យើងមាន​មនោយិទ្ធិដូចជាកំពែងកែវការពារខ្លួន គ្រោះអាក្រក់ទាំងឡាយនឹង ចូលមកមិនខាន តែក៏មានទ្វារបើកទុកសំរាប់ឲ្យគ្រោះល្អដើរចូលមក គួររលឹកដូច្នេះនៅ វេលាចូលដេកម្ដង វេលាភ្ញាក់ឡើងពេលព្រឹកម្ដងទៀត ដូច្នេះយើងក៏មានផ្លូវប្រសព្វ គ្រោះល្អបានច្រើន។ ពិភព​លោក​​របស់យើង ប្រៀបដូចកញ្ចក់ឆ្លុះមុខ បើយើងញញឹម យើងក៏នឹងឃើញការញញឹមនៅក្នុងកញ្ចក់ តែបើយើងស្ងួតស្ងប់ មុខក្នុងកញ្ចក់ក៏នឹង ស្ងួតស្ងប់ទៅផង មនុស្សយើងគិតយ៉ាងណាច្រើនបានយ៉ាងនោះជានិច្ច។
 ២. ឧបករណ៍ដេញគ្រោះអាក្រក់ចេញ
 ដរាបណាយើងរកហេតុរបស់ដល់គ្រប់យ៉ាងមិនបាន ដរាបនោះយើងក៏ត្រូវប្រើ ពាក្យថាគ្រោះអាក្រក់ជាគ្រឿងឲ្យឈ្មោះភ័យវិបត្តិ ដែលកើតឡើងដោយយើងស្វែករក មិនឃើញថាអ្វីជាហេតុមនុស្សគ្រប់រូបតែងប្រសព្វរបស់ដែលយើងហៅថាគ្រោះអាក្រក់ មិនច្រើនក៏តិចតែអាក្រក់នោះប្រើយើងមិនព្រមចាញ់ហើយ វាក៏អាចអាក្រក់នឹងយើង បានច្រើនទេ យើងអាចតស៊ូបណ្ដេញវាចេញទៅបាន ហើយកាលដែលនឹងធ្វើអធិប្បា យដល់វិធីបណ្តេញគ្រោះអាក្រក់នោះ ចាំបាច់ត្រូវធ្វើការប្រៀបធៀបល្បងមើលមួយខ ដូច្នោះ។
សន្មត់ថា កប៉ាល់ធំចេញទៅកណ្តាលសាគរ មានខ្យល់រលកអាចនឹងធ្វើឲ្យ កប៉ាល់លិចលង់បាន នាយនាវិកត្រូវធ្វើដូចម្តេច។
  1. ១. ត្រូវមិនស្លូតត្រូវជឿជាក់ក្នុងសមត្ថភាពរបស់ខ្លួន រូបរួមកំលាំងកប៉ាល់និង កំលាំងមនុស្សឲ្យស្រុះគ្នា។
  2. ២. តាំងការប្រយ័ត្នប្រយែងឲ្យខ្លាំង និងកាច់ចង្កូតឲ្យល្អ ការធ្វើដូច្នោះហើយ ក៏ នឹងមានឱកាសផុតអន្តរាយបាន យ៉ាងណាក៏ដោយនាយនាវិកនឹងបណ្តោយឲ្យកប៉ាល់ រសាត់ទៅតាមយថាកម្ម មិនធ្វើការតស៊ូរលកនិងព្យុះសោះឡើយនោះមិនបានជា ដាច់ ខាត។
  3. សំរាប់ខ្លួនមនុស្សក៏ដូចគ្នា កាលភ័យវិបត្តិណាមួយឡើង យើងនឹងរួញជើងរួញ ដៃបណ្តោយឲ្យទៅតាមគ្រោះកម្មនោះមិនរួចឡើយ បើអ្នកណាធ្វើដូច្នោះក៏គ្មានលក្ខ- ណៈជាមនុស្ស ព្រោះធម្មតាមនុស្សត្រូវចេះតស៊ូការពារខ្លួន មិនព្រមឲ្យអ្នកណាមកជិះ ជាន់ឈ្លីលេងតាមអំពើចិត្ត ហើយផ្លូវដែលយើងនឹងតស៊ូនឹងគ្រោះនោះគឺ ៖
    1. ១. ត្រូវស្ងប់ចិត្តមិនឲ្យភ្ញាក់ផ្អើល ទុកចិត្តនិងជឿជាក់ថា យើងមានមនោយិទ្ធិជា ឧបករណ៍រួមកំលាំងសតិបញ្ញារបស់យើងឲ្យបានព្រម ដូចនាយនាវិកដែលមិនតក់ស្លុត រួមកំលាំងកប៉ាល់ និងមនុស្សឲ្យបរិបូណ៍។
    2. ២. ត្រូវចាប់ទីដៅឲ្យជាក់ ពោលគឺរលឹកដល់ផលដែលយើងត្រូវការបណ្តុះនោះ ឲ្យជឿជាក់ក្រៃលែងឡើង ដូចនាយនាវិកតាំងត្រីវិន័យឲ្យត្រង់ និងឲ្យដឹងថាត្រូវការឲ្យ កប៉ាល់បែរបត់ផ្លូវណា។
    3. ៣. ប្រើការប្រយ័ត្នរវាំងឲ្យក្រៃលែងជាងកាលមុននឹងកើតហេតុអាក្រក់ឲ្យ បាន លើសលប់ និងសេចក្តីវិនិច្ឆ័យដែលត្រឹមត្រូវ នាំឲ្យផ្លូវប្រតិបត្តិរបស់យើងដូចចង្កូត កប៉ាល់ដែលជួយឲ្យកប៉ាល់បែរបត់ទៅតាមទិសដែលត្រូវការទៅ។
ក្រៅពីនោះនៅមានបដិបទាដែលត្រូវដំណើរ ២ ប្រការទៀតគឺ :
  1. ១. បើឃើញថាស៊ូមិនបាន ក៏ចាំបាត់ត្រូវរក្សារបស់ដែលយើងអាចរក្សាទុកបាន ឲ្យខ្ជាប់ខ្លួន ដូចភ្លើងឆេះផ្ទះ បើមិនអាចការពាររបស់គ្រប់យ៉ាងក្នុងផ្ទះឲ្យផុតអគ្គីភ័យ បានទេ ក៏គួរព្យាយាមរក្សាតែរបស់ដែលរក្សាបាន តែទុកជាយ៉ាងណាក៏មិនគួររត់ ឬ លះបង់សេចក្តីព្យាយាមចោលទាំងអស់ទេ។ ចោមពល ហ្សូហ្វ មេទ័ពបារាំងកាលពី សង្គ្រាម បានចេញបញ្ជាការនៅពេលអាសន្នគ្រា ដែលកងទ័ពអាល្លឺម៉ង់នឹងចូលដល់ ប៉ារីស «ទាហានណាដែលចូលទៅមុខមិនបាន ឲ្យសុខចិត្តស្លាប់នឹងកន្លែង មិនឲ្យដក ថយជាដាច់ខាត» ពាក្យបញ្ញានេះបានផលល្អ ទាស់តែកងទ័ពបារាំងទប់កងទ័ពអាល្លឺ ម៉ង់បាន ហើយស្ថានការណ៍សង្គ្រាមក៏ផ្លាស់ប្តូរតាំងតែពីនោះមក សឹងតែអាចនិយាយ បានថា ពាក្យបញ្ហានេះតែមួយ អាចជួយប្រទេសបារាំងឲ្យផុតពីកណ្តាប់ដៃអាល្លឺម៉ង់ ។ ហេតុនេះ ហេតុអាក្រក់គ្រប់យ៉ាងដែលកើតឡើងដល់យើង បើយើងមិនអាចនឹងឈាន ទៅមុខបានពិតៗ ហើយឲ្យគង់វង្ស តែកុំថយក្រោយជាដាច់ខាត។
  2. ២. កុំកង្វល់ខ្វល់ខ្វក់តូចចិត្តក្នុងរបស់ដែលបាត់បង់ទៅឡើយ ព្រោះសេចក្តី កង្វល់តូចចិត្តដូច្នេះ ជាគ្រឿងទម្លាយសេចក្តីសុខរបស់យើង អ្នកដែលចូលចិត្តចំពោះ រអ៊ូជានិច្ចថា «បើកុំតែមានអ្នកណាបោក ឥឡូវនេះខ្ញុំមានទៅហើយ» ឬក៏ «បើខ្ញុំកុំបង់ តម្លៃពេទ្យតម្លៃថ្នាំទាំងរយៗ ឥឡូវនេះ ខ្ញុំនឹងមានប្រាក់សល់រាប់ពាន់» កុំឲ្យសោះ ឡើយ គប្បីធ្វើខ្លួនឲ្យមានសុទិដ្ឋិនិយម (Optimiste) គឺឲ្យឃើញថាជាហេតុការណ៍ ទាំងឡាយដែលកើតមានដល់យើង រមែងកើតឡើងដើម្បីសេចក្តីសុខល្អសំរាប់យើង ប៉ុណ្ណោះ ដូចជាប្រឡងធ្លាក់ ក៏ឲ្យគិតថាល្អ ជាមេរៀនឲ្យយើងចេះប្រយ័ត្នប្រយែងខ្លួន ទៅថ្ងៃមុខ បើលក់ដូរខាតត្រូវគិតថាល្អ ធ្វើឲ្យដឹងច្បាស់ថាយើងគួរចាត់ការលក់ដូរ របៀបណា បើត្រូវគេបោកបញ្ឆោត ក៏ត្រូវគិតថាជាផ្លូវល្អដែលយើងនឹងបានស្គាល់មុខ មនុស្ស និងគ្រឿងប្រដៅចិត្តឲ្យយើងគិតត្រឹមត្រូវបើគេបង្គាប់ឲ្យទៅនៅក្នុងព្រៃ ក៏ត្រូវ គិតថាល្អ ដែលយើងនឹងបានរៀនឃើញសេចក្ដីរុងរឿង ។ល។ អ្នកដែលគិតបាន ដូច្នោះ នឹងគ្មានគ្រោះអាក្រក់ឡើយក្នុងជីវិត។
តាមដែលពោលមកហើយ ជារឿងមនោមយិទ្ធិបង្គាប់គ្រោះកម្មរបស់ខ្លួន ដែល អ្នកអាននិងឃើញថាមិនមែនជារបស់ពិស្តារ ហួសជឿនោះទេ មែនពិតដោយអំណាច ដូងចិត្តតែម្យ៉ាង ដែលនឹងតស៊ូឲ្យគ្រោះថ្នាក់វិនាសបាត់ទៅបាន ឬយ៉ាងទាបបំផុតក៏ ប្តូរពីធ្ងន់ឲ្យទៅជាស្រាលបាន ឥឡូវនោះយើងពិចារណាតទៅ ដល់អំណាចដួងចិត្ត មនុស្ស ដែលផ្លាស់ប្តូរហេតុការណ៍របស់ស្រុក ក្រុង ប្រទេស និងរបស់ពិភពលោកបាន យ៉ាងណា។

កាលយើងទទួលយល់ព្រមថា ការគិតរបស់មនុស្សម្នាក់ដែលមានកំលាំងគ្រប់ គ្រាន់នឹងប្រព្រឹត្តទៅតាមហ្វិកដែលពោលមកហើយ កើតផលថ្លា ស់ប្ដូរហេតុការណ៍ សំរាប់ខ្លួនមនុស្សនោះបានហើយ យើងក៏ត្រូវទទួលព្រមទៀតថា កាលមនុស្សច្រើន នាក់មានការគិតដូចគ្នា មានសេចក្តីប្រាថ្នាដ៏ខ្លាំងក្លាក្នុងផលណាមួយដូចគ្នា ក៏អាច កើតហេតុការណ៍បានធ្វើឲ្យសុភាសិតថា (sit u veux la paix prepare la guerre) «បើចង់បានសន្តិភាព ត្រូវត្រៀមប្រឆាំងឲ្យព្រម» នោះមិនថយការនិយមជាច្រើនព្រោះ ថា កាលសង្គ្រាមបានផ្ទុះឡើងក៏ដោយម្ខាងត្រៀមច្បាំងនឹងម្ខាង នឹកដល់សង្គ្រាម ដណ្តើមអំណាចខ្ទាំជានិច្ច។ មកដល់សម័យរដ្ឋប្បសាសនោយាយនៃពិភពលោក ទើប បែរទៅរកផ្លូវបន្ថយសព្វាវុធឲ្យតិចចុះ ទុកតែល្មមសំរាប់ការពារប្រទេសជាតិ មិនមែន ដើម្បីត្រៀមច្បាំងរុករានអ្នកណាឡើយ លើសពីនេះទៅទៀត នៅព្យាយាមនិយាយ ដល់សន្តិភាព ព្យាយាមធ្វើឲ្យប្រជាជនយកចិត្តទុកដាក់ក្នុងសេចក្តីស្ងប់ឲ្យបាននច្រើន ឡើយៗ។ យើងឃើញបានម្យ៉ាងទៀតថា បុគ្គលនោះច្រើនមានអាយុយឺនយូរ ប្រាស់ ចាករោគភ័យ បានទទួលសេចក្តីសុខចំរើនជានិច្ច តែផ្ទុយស្រឡះបុគ្គលដែលមនុស្ស ជាច្រើនស្អប់សួរឆ្អឹង រង់ចាំតែថ្ងៃស្លាប់ ច្រើនស្លាប់ឆាប់បានពិត ឬមិនដូច្នោះក៏កើត ហេតុអាក្រក់ឡើង ឲ្យប្រព្រឹត្តទៅផ្សេងៗដោយមនុស្សមិនចាំបាច់ចុះដៃធ្វើទោស នេះ ជាច្បាប់របស់ធម្មជាតិ (loi de la nature) ដែលបើទុកជាមានការលើកលែងខ្លះ ក៏មិន សូវច្រើនដែរ។

ដួងចិត្តរបស់ដែលមានអំណាច បើម្ចាស់របស់ចេះហ្វឹកហាត់ដាច់អំណាចចាស់ ដោយភ្ញាក់ឡើង និងរកអំណាចថ្មីចូលមកបំពេញការសិក្សាវិជ្ជាទាក់ទងនឹងដួងចិត្តជា ការសិក្សាដែលចុះទន់តិចបំផុត តែបានចំណេញច្រើនបំផុត។
👉 ចប់ 👈
បណ្តាំ
កាលលោកអ្នកអាន អានចប់ហើយ សុំអោយត្រួតមើលសារប័ត្រនេះ ហើយឲ្យ រលឹកដល់សេចក្ដីដែលបានអាចមកហើយថាចាំបានប៉ុន្មាន។ មួយទៀត សារប័ត្រនេះ អាចប្រើជាគ្រឿងត្រួតសារមើលថា ការហ្វឹកហាត់របស់យើងខ្វះក្នុងខណាខ្លះហើយនឹង បានហ្វឹកហាត់បំពេញ។


មាតិការ
អនុសាសន៍.
អារម្ភកថារបស់សាស្ត្រាចារ្យ ប៉ូល ហ្សារកូត

ជំពូកទី ១
  1. ការហ្វឹកហាត់សំរាប់ដាស់ ឬធ្វើឲ្យមានមនោយិទ្ធិកើតឡើង
  2. រៀបការគិតឲ្យមានរបៀប
  3. ហាត់ចិត្តឲ្យខ្លាំងក្លា
  4. បំរុងរាងកាយ
  5. បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
  6. បំរុងសរសៃប្រសាទ
  7. ហាត់ចិត្តឲ្យជាសមាធិ
  8. ហាត់ប្រើការគិតប្រកបខ្សែភ្នែក
  9. ការរក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
ជំពូកទី ២
  1. មនោមយិទ្ធិបង្គាប់ខ្លួនឯង
  2. បង្គាប់ការដេកលក់ និងការភ្ញាក់
  3. ធ្វើការគិតឲ្យស្រឡះស្រឡំក្នុងវេលាភ្ញាក់ឡើង
  4. ផ្លាស់ការគិតបានតាមត្រូវការ
  5. ចិត្តស្ងប់សូម្បីធ្លាក់នៅក្នុងអន្តរាយ
  6. ផ្លាស់ទំលាប់និស្ស័យរបស់ខ្លួនពីអាក្រក់មករកល្អ
  7. ត្រួតត្រាមើលខ្លួនរបស់ខ្លួនជាគ្រាដោយទៀងទាត់
  8. ការពាររក្សាខ្លួនឲ្យមនោមយិទ្ធិ
ជំពូកទី ៣ មនោមយិទ្ធិបង្គាប់អ្នកដទៃ.
  1. ភាគទី១ មនោមយិទ្ធិយ៉ាងខ្លី
    1. សំរាប់ការហាត់ឲ្យខ្សែភ្នែករឹងមាំ និងមានអំណាច.
    2. ហាត់ឲ្យសំឡេងច្បាស់ស្រឡះ.
    3. អាកប្បកិរិយានឹងធឹង មានសំរស់.
    4. ចេះវិធីដឹកនាំចិត្តមនុស្សឲ្យបែរមកចូលក្នុងគន្លងការគិតរបស់ខ្លួន
  2. ភាគទី២ មនោមយិទ្ធិយ៉ាងខ្លាំង..
    1. កម្រិតថ្នាក់ទី ១
    2. កម្រិតថ្នាក់ទី ២
    3. កម្រិតថ្នាក់ទី ៣
    4. កម្រិតថ្នាក់ទី ៤
    5. កម្រិតថ្នាក់ទី ៥
    6. កម្រិតថ្នាក់ទី ៦

ជំពូកទី ៤ មនោមយិទ្ធិ បង្គាប់គ្រោះកម្ម
  1. ឧបករណ៍ទាញបុណ្យល្អចូលមក
  2. ឧបករណ៍ដេញគ្រោះអាក្រក់ចេញ

វីដេអូ មាតិការរឿង
មាតិកាសៀវភៅ៖ 00:00 | វាចារបស់ខ្ញុំ 08:21 | អារម្ភកថារបស់លោក ប៉ូល ហ្សារកូតត៍ 16:37 | ជំពូក ១ ការហ្វឹកហាត់សម្រាប់ដាស់ ឬធ្វើឱ្យមានមនោមយិទ្ធិ 20:09 | ១. រៀបការគិតឱ្យមានរបៀប 23:42 | ២. ហាត់ចិត្តឲ្យខ្លាំងក្លា 28:26 | ៣. បម្រុងរាងកាយ 30:48 | ៤. បង្កើនការខ្លាំងក្លានៃខ្យល់ដង្ហើម 35:54 | ៥. បម្រុងសរសៃប្រសាទ 41:51 | ៦. ហាត់ចិត្តជាសមាធិ 45:57 | ៧. ហាត់ប្រើការគិតប្រកបដោយខ្សែភ្នែក 52:33 | ៨. ការរក្សាទុកមនោមយិទ្ធិដែលកើតមានហើយ 01:02:04 | ជំពូក ២ មនោមយិទ្ធិបង្គាប់ខ្លួនឯង 01:04:54 | ១. បង្គាប់ការដេកលក់ និងការភ្ញាក់ 01:10:37 | ២. ធ្វើការគិតឱ្យស្រឡះស្រឡំក្នុងវេលាភ្ញាក់ឡើង 01:13:41 | ៣. ផ្លាស់ការគិតបានតាមត្រូវការ 01:18:09 | ៤. ចិត្តស្ងប់សូម្បីតែធ្លាក់ក្នុងអន្តរាយ 01:25:44 | ៥. ផ្លាស់ប្ដូរទម្លាប់និស្ស័យរបស់ខ្លួនពីអាក្រក់មកល្អ 01:28:06 | ៦. ត្រួតត្រាមើលខ្លួនរបស់ខ្លួនជាគ្រាជាគ្រាដោយទៀងទាត់ 01:30:42 | ៧. ការពាររក្សាខ្លួនដោយមនោមយិទ្ធិ 01:38:29 | ជំពូក ៣ មនោមយិទ្ធិបង្គាប់អ្នកដទៃ 01:39:33 | ភាគទី១ មនោមយិទ្ធិយ៉ាងខ្លី 01:49:01 | ភាគទី២ មនោមយិទ្ធិយ៉ាងខ្លាំង 02:06:30 | ជំពូក ៤ មនោមយិទ្ធិបង្គាប់គ្រោះកម្ម 02:10:17 | ១. ឧបករណ៍ដែលទាញគ្រោះល្អចូលមក 02:14:41 | ២. ឧបករណ៍ដែលដេញគ្រោះអាក្រក់ចេញ

No comments:

Post a Comment