Saturday, March 25, 2023

តើមានការរីកចម្រើនឬទេ ? Is That Progress?

        នៅក្នុងអរ្យធម៌ថ្មីរបស់យើង យើងបានទទួលការរីកចំរើនក្នុងរាល់បរិយាកាសនៃជីវិត។ ផ្នែកកសិកម្ម ផ្នែកវិស្វកម្ម ផ្នែកវេជ្ជសាស្ត្រ ផ្នែកយោធា ផ្នែកវិទ្យាសាស្រ្ត ក្នុងជីវិត គ្មានទេការទទួលផលពីការរីកចម្រើនទាំងនេះ។ ប៉ុន្តែអ្នកកាន់សាសនាបានយល់ឃើញ ហើយប្រាប់យើងថា ពិភពលោកចេញមកពីទិសអកុសលយើងឆ្ងល់ថា “ហេតុអ្វីបានជា ព្រះគ្រូបាចារ្យ saints មិនសរសើរពីអរ្យធម៌ថ្មីរបស់យើង ពីការរីកចំរើនរបស់យើង និងពីការអភិវឌ្ឍន៍ថ្មីរបស់យើង ? ”។

ដូចនេះចូរយើងសំលឹងមើលខ្លួនឯង ហើយមើលឃើញថា តើយើងសប្បាយជាងពីមុន តើយើងមានសុខភាពល្អជាងមុន ពេញចិត្តថែមទៀតឬ តើយើងបានប្រែក្លាយទៅជាវេទនាថែម?  ពេលណាបំណងប្រាថ្នា និងទ្រព្យសម្បត្តិរបស់យើងបានកើនឡើង។

នៅក្នុងអតីតកាល យើងមានតិចណាស់ ប៉ុន្តែសប្បាយចិត្ត។ ឥឡូវនេះ យើងមានច្រើនណាស់ ហើយយើងនៅតែចង់បានថែមទៀត។ ថ្ងៃនេះមានជំងឺកាន់តែច្រើនថែមទៀត មានផ្ទះបាក់បែកកាន់តែច្រើន មានករណីលើសឈាម និងអត្តឃាតកាន់តែច្រើន មានមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺកាន់តែច្រើន។

ពីបុរាណកាល យើងរស់នៅក្នុងផ្ទះស្បូវ គ្រួសារយើងទាំងមូលនិងកូនៗយើងទាំងអស់ រស់នៅក្នងបន្ទប់តែមួយឬពីរគត់។ យើងធ្លាប់ធ្វើស្រែដោយប្រើដៃផ្ទាល់ ឬភ្ជួរស្រែដោយប្រើកំលាំងគោ។ អាពាហ៍ពិពាហ៍ត្រូវ    សំរបសំរួលធ្វើតែក្នុងរង្វង់សហគមន៍ខ្លួនឯង បើនិយាយអំពី វិសាលភាពនៃពិភពលោកយើងទាំងមូល គឺមានតែ ប្រមាណ ៤០ ទៅ ៥០ គម ហើយយើង រស់នៅតែទំហំដី ប៉ុណ្ណឹង អស់មួយជីវិត។

ថ្ងៃនេះយើងមានការរីកចំរើនខាងវិទ្យាសាស្ត្រយ៉ាងធំ។ គេបានបញ្ចូលវេជ្ជសាស្រ្តថ្មីៗ មានសំភារះគ្រប់គ្រាន់សំរាប់វេជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់ មានតុលារយុត្តិធម៌មួយចំនួនធំ ដែលត្រូវបានសាងសង់ឡើងឲ្យយើងអាចប្រយុទ្ធប្រឆាំងដោះស្រាយសំណុំរឿង រហូតដល់តុលាការកំពូល ដោយមានមេធាវីឆ្លាតៗ នៅទីនោះដើម្បីជួយយើង។

ពេលដែលយើងធ្លាប់តែរស់នៅក្នុងផ្ទះស្លឹក គ្រួសាររស់នៅប្រកៀកគ្នា។ សមាជិកគ្រួសារធ្លាប់តែធ្វើការពេញមួយថ្ងៃ ហើយលុះពេលយប់គេហូបបាយជាមួយគ្នា។ គេស្រឡាញ់គ្នា និងគោរពគ្នាទៅវិញទៅមក គេរួមគ្នាសប្បាយរីករាយទាំងអស់គ្នា ដោយមានវាយស្គរច្រៀងនិងរាំច្រៀង។ បន្ទាប់មកសំរាកយ៉ាងពេញបរិបូរណ៍ដេកលក់យ៉ាងស្កប់ស្កល់ សុខសាន្ត។

ក្នុងសម័យនេះយើងមានផ្ទះធំទូលាយ បន្ទប់ដេកយើងមានម៉ាស៊ីនត្រជាក់ មានទូរទស្សន៍ដែលធ្វើឲ្យរីករាយសប្បាយ មានទូរស័ព្ទដៃដែលអាចទាក់ទងគ្នាទៅវិញទៅមក។ គ្រែដេកយើងមានវីស និងពូកធ្វើពីកៅស៊ូកំរាសប្រាំ ១ តឹក ។ ប៉ុន្តែទោះជាយ៉ាងនេះ ក៍យើងនៅតែដេកមិនលក់ស្រួលកក្នុងពេលយប់។ យើងត្រូវរីករាយជាមួយថ្នាំងុយគេង និងចាក់ថ្នាំ ដើម្បីឲ្យគេងលក់។ ពេលព្រឹកយើងក្រោកចេញពីគ្រែ ហត់ហេវ ធ្ងន់ក្បាល និងឈឺសន្លាក់ឆ្អឹងដៃជើង។

ចំណែកឯក្រុមគ្រួសារក្មេងៗ គេធ្លាប់តែមានការគោរពចំពោះឪពុកម្តាយរបស់គេ ហើយខ្លួនគេស្រឡាញ់កូនរបស់គេវិញ។ ប៉ុន្តែឥឡូវនេះ ឪពុកម្តាយត្រឡប់មកពីពិធីបុណ្យវិញនៅពេលយប់ ក្រោយពេលកូនៗបានចូលដេកអស់។ គាត់ក្រោកយឺតនៅពេលព្រឹក ក្រោយពេលកូនៗភ្ញាក់នាំគ្នាទៅសាលារៀនអស់។ សេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះឪពុកម្តាយគេ ត្រូវបានរំងាប់ជាធម្មតាដោយការយកចិត្តទុកដាក់របស់ឪពុកម្តាយរបស់គេ។ ដូចនេះ តើកូនៗ អាចធំឡើង ទៅជាប្រភពជំនួយ និងការទ្រទ្រង់របស់ឪពុកម្តាយរបស់គេយ៉ាងណាទៅ ? តើគេអាចមានការគោរព និងស្រឡាញ់ចំពោះឪពុកម្តាយយ៉ាងណាទៅ ?

កាលដើមឡើយ ធ្លាប់តែមានវេជ្ជបណ្ឌិតតែម្នាក់ ឬគ្រូពេទ្យតែម្នាក់នៅក្នុងភូមិនីមួយៗធ្វើការព្យាបាលឲ្យអ្នកជំងឺ។ ធ្លាប់តែមានតែវេជ្ជបណ្ឌិតដ៍សាមញ្ញ ប៉ុន្តែរាល់អ្នកជំងឺទៅរកគាត់ យ៉ាងហោចណាស់គ្រប់ៗគ្នា អាចទទួលបានឱសថមកវិញ។

ជាការពិត វេជ្ជបញ្ជានេះ មានការរីកចំរើនជាធម្មតានៅពេលនេះ។ ប៉ុន្តែចូរយើងសំលឹងទៅអ្នកជំងឺថ្មីៗដែលកំពុងតែមានបញ្ហាលំបាក កើតមានឡើងរហូត ពីព្រោះតែមានការប្រើប្រាស់ថ្នាំដោយសេរី សេរីក្នុងការ    ផលិតថ្នាំ តែការពារម្ហូបអាហារគ្មានប្រសិទ្ធិភាព ផ្ទុយនិងតម្រូវការខ្លួនយើង។ តើមានប្រជាពលរដ្ឋច្រើនយ៉ាងណា ដែលបានទទួលឱសថពិតប្រាកដពីវេជ្ជបណ្ឌិត ? តើមានប៉ុន្មាននាក់ទទួលបានគ្រែដេកក្នុងមន្ទីរពេទ្យ ? ទោះជាគេមានភ័ព្វវាសនាយ៉ាងណាក៍ដោយ ចូរសំលឹងមើលទៅការចំណាយយ៉ាងធំសំបើម ដែលគេបានចាយទៅលើការសាកសួរ ពិគ្រោះអ្នកជំងឺ និងការព្យាបាល។

ម្តងទៀត គ្មានងឿងឆ្ងល់ទេថា យើងផលិតគ្រាប់ពូជបន្លែបង្កា យ៉ាងសំបើមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែ    តំលៃថ្លៃហួសហេតុ។ តើអ្នកក្រម្នាក់អាចរស់នៅតទៅទៀតយ៉ាងណាទៅ ហើយទ្រទ្រង់(ជួយ) កូនៗរបស់គេដោយតំលៃម្ហូបខ្ពស់យ៉ាងនេះ ? មិនមែនមកពីមានការខ្វះខាតក្នុងសកលលោកនោះទេ ប៉ុន្តែមានកំហុសក្នុងប្រព័ន្ធឧបត្ថម្ភ និងប្រព័ន្ធចែកចាយម្ហូបអាហារ។

ព្រះគ្រូ Saints ប្រាប់យើងដោយអាណិតអាសូរថា អ្នកមានមិនអាចទទួលទានបានទេ ពីព្រោះគេគ្មានលទ្ធភាពទិញម្ហូបអាហារបាន ហើយអ្នកក្រមិនអាចទទួលយកម្ហូបអាហារបានដោយមកពីតំលៃខ្ពស់ ! តើអ្នកណា ទៅ បានទទួលផលចំណេញ ពីបរិមាណម្ហូបអហារក្នុងបរិមាណដ៏ធំ ដែលបានផលិត ?

បច្ចុប្បន្ននេះ អ្នកអាចដាក់ពាក្យបណ្តឹង ទៅតុលាការ ប៉ុន្តែគ្មានសេចក្តីសំរេច មុនចន្លោះដប់ប្រាំឆ្នាំ ឬក្នុងម្ភៃឆ្នាំ ។ ចៅក្រមអាចមានសម្ថភាព ហើយ មេធាវីមានមុខជំនាញ ប៉ុន្តែគ្មានអ្នកណាម្នាក់សំរេចបានភ្លាមៗនោះទេ ។

ឱសថថ្មីៗត្រូវបាននាំចូលរៀងរាល់ថ្ងៃ ហើយវេជ្ជបណ្ឌិតវៃឆ្លាត និងមានសម្ថភាពគ្រប់គ្រង ប៉ុន្តែ តើមានប្រជាពលរដ្ឋ ប៉ុន្មាននាក់បានចំណេញ ពីការព្យាបាល ? ជាបន្ថែមទៀត យើងបានសាងសង់ អគារជាច្រើនជាន់ បានសាងសង់ វាំង្គ និងផ្ទះ តើហេតុអ្វីបានជានៅតែមានប្រជាពលរដ្ឋ ដេកតាមចិញ្ចើមថ្នល់នៅពេលយប់ ។

ហេតុដូចនេះ មានអ្វីខុសជាមួយនិងការរីកចំរើន នេះឬជាមួយរបៀបរបប ដែលយើងប្រើប្រាស់វា 

បច្ចុប្បន្ននេះ គេរៀបអាពាហ៍ពិពាហ៍ទៅតាមការជ្រើសរើសរបស់គេ ហើយរាល់ឆ្នាំទីបី ឬទីបួន ក្រោយគេទៅរកតុលាការដើម្បីលែងលះគ្នា ។ ក្នុងសម័យបុរាណ ឪពុកម្តាយដើរតួក្នុងការរៀបអាពាហ៍ពិពាហ៍។ទោះ ជាមានធាតុអាកាសមិនល្អ សូម្បីតែបន្តិចមកជ្រៀតចូលក្នុងជីវិតអាពាហ៍ពិពាហ៍ ឪពុកម្តាយ ឬចាស់ទុំទាំងសងខាងទទួលរាប់រងទាំងអស់គ្នា គេពិចារណាហើយដោះស្រាយ។ ឥឡូវនេះឪពុកម្តាយមិនដឹងថាតើពេលណាកូនប្រុសនិងកូនស្រីនឹងការលែងលះគ្នា ហើយរៀបការតទៀត។ ដូចនេះតើអ្នកណាទៅជាអ្នកទទួលផល ពីការរីកចំរើននេះ ។

សូមសួរអ្នកណាមួយ ហើយអ្នកនិងឃើញថា គេគ្មានពេលទេ ។ កូនជាងថាគ្មានពេល វិស្វករថា គ្មានពេល វេជ្ជបណ្ឌិតថាគ្មានពេល ។ ឧស្សាហករថាគ្មានពេល ។ តើអ្នកណាទៅមានពេលសំរាក ? តើ អ្នកណាទៅមានពេលសប្បាយ ? គ្មានអ្នកណាម្នាក់ទេ ។

តើអ្វីទៅដែលយើងបានទទួល ពីការរីកចំរើនទាំងនេះ ពីការអភិវឌ្ឍន៍ទាំងនេះ ? យើងរកតែមួយ ម៉ោងសំរាប់ខ្លួនមិនបាន តែកន្លះម៉ោងសំរាកក៍មិនបាន ។ គ្រប់ៗគ្នាព្រួយបារម្ភពីភាពតានតឹងក្នុងខួរក្បាល ដោយសារតែគេតឹងតែងសឹងរកពេលសមករាកមិនបាន គេមិនអាចមានពេលអង្គុយលេងឲ្យបានសប្បាយ សើច ឬ រីករាយឡើយ។

ទាំងអស់នេះឈានទៅ បង្កើនគ្រោះជំងឺបេះដូង និង លើសឈាម ។ ជីវិតយើងទាំងមូល បានក្លាយ ទៅជាធ្វើឲ្យយើង ភ្លេចថាត្រូវសើច និងត្រូវសំរក់ទឹកភ្នែកយ៉ាងដូចម្តេច ។ ការញញឹមរបស់យើង ក្លាយទៅជាទឹកភ្នែក ។

នេះមិនមែនជាកំហុសទាំងស្រុង នៃការអភិវឌ្ឍន៍ទេ ។ យើងក្លាយទៅជាអ្នកទោស នៃអ្វីនៃការអភិវឌ្ឍន៍ និងការរីកចំរើននោះបានផ្តល់ឲ្យយើង អ្វីៗទាំងអស់នេះ មានន័យថាសំរាប់ការចំណេញរបស់យើង សំរាប់ការប្រើប្រាស់របស់យើង ។ យើងមិនមែនបានន័យថា សំរាប់ការចំណេញរបស់វា សំរាប់ ការប្រើប្រាស់របស់វា ។ ប៉ុន្តែយើងបានក្លាយទៅជាកញ្ចុំនៃគ្រឿងម៉ាស៊ីន មិនមែនជាម្ចាស់វាទេ ។ យើងជា កម្មសិទ្ធិរបស់វា វាមិនមែនជាកម្មសិទ្ធិរបស់យើងទេ ។ យើងត្រូវក្លាយជាម្ចាស់ នៃការរីកចំរើនទាំងអស់ ។ ម្នាក់ៗត្រូវមានម្ហូបគ្រប់គ្រាន់ មានជំរកពីលើក្បាល ត្រូវតែមានពេលសំរាក ។ ត្រូវតែគ្មានជំងឺលើសឈាម នៅក្នុងចិត្តរបស់អ្នកណាម្នាក់ ។

ឪពុកម្តាយត្រូវតែស្រឡាញ់កូន ហើយកូនត្រូវគោរពឪពុកម្តាយ ។ ទាំងអស់នេះជាតំលៃមូលដ្ឋាននៃជីវិត ។ បើតំលៃនៃជីវិតបាត់បង់ទៅ តើតំលៃនៃការអភិវឌ្ឍន៍ទាំងអស់នេះនៅឯណាទៅ ? តើការចំណេញនៃការរីកចំរើនទាំងអស់នេះនៅឯណាទៅ ?

យើងមិនមែនប្រឆាំងការអភិវឌ្ឍន៍សម័យថ្មី និងអារ្យធម៌សព្វថ្ងៃនេះទេ ។ តែយើងមិនគួរចំណាយ សម្រាប់អ្វីដែលគ្មានតំលៃសម្រាប់មូលដ្ឋានគ្រឹះនៃជិវិតមនុស្សទេ ។ ត្រូវតែមានការកំសាន្តសំរាប់យើង ។ យើងត្រូវតែមានជីវិតសាមញ្ញ ជៀសផុតពីជំងឺ ។ ត្រូវតែមានការឯកភាព និងសុវត្ថិភាពក្នុងគ្រួសារ ការគោរពចាស់ទុំ ហើយយើងត្រូវចិញ្ចឹមកូនយើង ។ ម្ហូបអាហារ និងបរិស្ថាន ត្រូវតែប្រកបដោយសុខភាព។ ត្រូវតែរាប់អាន និងជាជំនួយដល់អ្នកដ៏ទៃ ។ ការអភិវឌ្ឍន៍របស់យើង នាំយើងទៅរកទិសនោះ៕

ជាមនុស្សលោកត្រុវតែនាំយកព្រះធម័ ទៅប្រើក្នុងគ្រប់កិច្ចការសង្គមទាំងឡាយទាំងពួង គេអាចធ្វើដូច្នេះបានលុះត្រាណាដែលគេយកព្រះធម៍មករៀបចំជាខ្សែសង្វាក់បែបវិទ្យាសាស្រ្ត ព្រះធម៍ គឺជា ព្រលឹងនៃ ចក្រវាឡនេះ

For men to carry the scientific spirit into all channels of social activities, this cannot be done until the spirit vitalises the process of science. The spirit is the soul of the universe.

John Dewey

Is That Progress?

In our modern civilisation, we have made phenomenal progress in every sphere of life. Agriculture. engineering, medicine. defence, science there is no phase of life in which we have not taken great strides. But when the mystics feel sorry for us and tell us that the world is drifting in an unfortunate direction, we wonder. "Why do the saints not appreciate our modern civilisation, our progress and all our multiple developments?"

Let us therefore, look at ourselves and see whether we are happier than we were before. whether we have become healthier, more composed and contented, or whether we have become more miserable as our desires, appetites and longings have increased.

In the past we had so a little  but we were contented.  Now we live so much, and still we want more and more. Today, there are more discuses, more broken homes, more cases of mental tension and suicide more hospitals full of the sick.

In olden days we lived in thatched huts- all our family and children in just one or two rooms. We used to fill the fields with our own hands or plough them with the help of bullocks Marriages were arranged within the community, and our whole world was encompassed within a radius of fifteen or twenty miles. Within this range, we spent our entire life.

Today, we have made great scientific progress, New medicines have been introduced, well equipped physicians and surgeons are available, numerous courts of justice have been set up so that we can even fight a low suit up to the Supreme Court  with clever lawyers being there to help us. 

Why then do the mystics say that we have not advanced, that we are unhappy? Every type of facility is available to us, in every walk of life: then how can we be unhappy? Either there is something wrong in our thinking or in the viewpoint of the mystics.

When we used to dwell in huts, the entire family lived in close proximity. The family members used to work all day, and in the evenings they would have their meal together. They would have love and regard for one another; they would join together in rejoicing, in beating drums, in singing and dancing. Then, fully relaxed, they would sleep in peace.

Nowadays, we have large and beautiful mansions. Our rooms are air-conditioned. TV provides us with entertainment. telephones are at hand to enable us to communicate with each other. Our beds are provided with good springs or with six-inch thick foam rubber mattresses. But even then we are unable to get a good night's sleep. We have to resort to tranquillizers and hypnosis, even to injections. to enable us to get some sleep. In the morning, we rise from bed. tense and tired, with a heavy head and aching joints.

As for families, children used to have great respect for their parents. and they in turn loved their children. But today. parents return from their parties late at night after the children have already gone to bed. They get up late in the morning long after the children have got up and left for school. Children's love and regard for their parents are naturally conditioned by their parents preoccupations. So how can such children grow up to become a source of help and support to their parents? How can they have respect and affection for them"

In earlier  times,  there used to be one physician or surgeon in a village, giving treatment to the ailing. He used to be an ordinary doctor, but every sick person was attended to, and at least everybody could get medicines.

It is true that medical science has made extraordinary progress today. But look at the new ailments that are cropping up all the time because of the liberal use of chemicals in the production and preservation of food that has an adverse effect on our body. And how many people actually get the benefits of doctors? How many get a bed in a hospital? Even if they are fortunate enough to get it   look at the huge expenses they incur for consultations and treatment.

Again, there is no doubt that we produce enormous quantities of food grains today, but the prices are exorbitant. How can a poor man subsist and support his children with the high prices of food? It is not that there is any shortage of food in the world, but there is something wrong with our system of supply and distribution. The saints compassionately tell us that the rich cannot eat because they are unable to digest the food, and the poor cannot obtain food because of the high prices! Who then has benefitted from the huge quantity of food that is produced?

Today, you can file a law suit in the courts, but there is no decision before the lapse of fifteen or even twenty years. The judges may be very competent and lawyers skilled, but no one gets an early decision

New medicines are being introduced daily intelligent and able doctors are there to administer them, but how many people really get the benefit of such treatment Again, we have erected multi-storey buildings. palaces and mansions: yet how many people pass their nights on pavements.

So, either there is something wrong with all this development or with the way we are using it.

Today, one marries according to his choice, yet every third or fourth year one is in the law courts seeking a divorce. In olden days. parents played a major role in arranging marriages. Though a little rough weather did come in married life. the parents or elders of both parties used to get together. They mediated and resolved the differences and the threatening storm would fade away. Today. parents do not know when their sons or daughters have obtained a divorce and when they have married again. So, who has gained from all this progress?

Ask anybody and you will find that he has no time. The labourer has no time, the engineer has no time, the doctor has no lime,  the industrialist has no time. Who has the time to relax who has some moments of leisure? No one.

Whit, then, have we gained from all this progress. from all these developments? We cannot find an hour for ourselves, not even half an hour in which to relax, Everybody is suffering from mental tension-every face reflects tension- no one appears to be relaxed People cannot sit together and shake off their tension in laughter and relaxation.

All this has resulted in increasing incidents of heart disease. diabetes and high blood pressure Our entire life has become artificial, We have forgotten how to laugh and how to shed tears Our smiles have become artificial our tears have become artificial  

This is not entirely the fault of development. We have become the prisoners of things that development and progress have given as These things were meant for our benefit, for our use, we were not meant for their benefit for their use. But we have become slaves of the machinery not its owners We are possessed by it we do not possess it. We should become the owners, the masters of all this progress. Every person should get enough food, should have shelter over his head, should be relaxed. There should be no tension on anyone's mind.

 Parents should be loving towards their children and children should have respect for their parents. These are the basic values of life. If the values of life are lost, then what is the advantage of all this development? What is the benefit of all this progress!

I am not against modern developments and the present civilisation. But at no cost should we compromise with the basic values of human life. There should be leisure for us. We should lead a simple. relaxed and tension-free life. There should be unity and peace in the family, respect for our elders and we should look after our children. Our food and environment should be healthy. We should be sympathetic and helpful to others. Our developments should lead us in this direction.

Extract from Hazar Maharaj li's satsang

For men to carry the scientific spirit into all channels of social activities, this cannot be done until the spirit vitalises the process of science. The spirit is the soul of the universe

John Dewey


No comments:

Post a Comment