Tuesday, October 31, 2023

ណាម សមាធិ Naam Meditation

ណាម សមាធិ Naam Meditation ជាប្រភេទ សមាធិ របស់ សាសនាសិក្ខា Sikhism ដែលខ្មែរនិយមហៅថា បួស គឺសំដៅថា​ជាក្រុម អ្នកបូស លុះពេលសឹកមកវិញ ខ្មែរយើងនាំគ្នាហៅថា ចាកសិក្ខា ឬ ចាកសិក្ខាបទ បានន័យថា​​ ចាកចេញពី សាសនាសិក្ខានេះឯង។ យោងតាមប្រវត្តិសាស្រ្ត សាសនា សិក្ខា បង្កើតនៅឆ្នាំ ១៤០០ ជាង ដែលមាន សម្តេចសង្ឃ ១០​អង្ក ហៅថា ព្រះគ្រូ Guru or Master ក្រោយមក ចាប់ពីឆ្នាំ ១៩០០ មានការផ្លាស់ប្តូរ ទៅជា ព្រះគ្រូរស់ Living Master ដោយសំអាងថា  ព្រះគ្រូដែលស្លាប់បាត់ ឬ សុគត មិនអាចចេញសម្តែងធម៍ទេសនាបានឡើយ ។ រឿងនេះ ជាការបញ្ចប់ការសង្ស័យ ការបកស្រាយថា សាសនាសិក្ខា គឺជា សាសនាព្រះពុទ្ធ ព្រោះទ្រឹស្តី គេចែងថា ព្រះពុទ្ធ សុគតទៅហើយ មិនអាច ប្រៀនប្រដៅ យើងបានទេ គឺមានតែ សាសនាសិក្ខានេះ ដែលមាន ព្រះបរមគ្រូនៅរស់មានជីវិត។

សាសនា ព្រះពុទ្ធ មានការតាំងសមាធិ បែប វិស្សុទចិត្ត ឬ ធ្វើចិត្តឲ្យស្អាត Mindfullness ដើម្បីជាជំហានដើរទៅរក ជីវិតជាទេវតា ឬ ជីវិតជាព្រះពុទ្ធ Bhudda Lifestyle សំដៅថា រស់នៅ ត្រឹមត្រូវ ៨ យ៉ាង ចំណែក សាសនា សិក្ខានេះ គេធ្វើសមាធិបែប ណាម Naam គឺ​ គឺជា ជីវិតការរស់នៅ Lifestyle ដោយការ ហូបបួស Vegeterianism ដែលខុសគ្នា ត្រង់ថា ព្រះសង្ឃពុទ្ធសាសនា ឆាន់សាច់ ឆាន់ពង ស៊ុត ចំណែក ព្រះសង្ឃ និង សាសនានិកសិក្ខា គេ ហូបបួស បូកមិនសម្លាប់សត្វ..ដូចព្រះពុទ្ធសាសនាដែរ។

ការធ្វើសមាធិតាម ណាម សម្រាន្ត មាន ០៤​ដំណាក់កាល ដែលទី (១) គឺជាកាយវិការអង្គុយឲ្យ ស៊ុប ល្អ​មានលំនឹង មានបរិយាកាសល្អ ដើម្បី ប្រមូលអារម្មណ៍ ប្រមូលចិត្ត ហៅចិត្តដែលតែងតែនៅខាងក្រៅខ្លួន ដែលតែងតែគិតពីនេះ ពីនោះ គិតពីរឿងក្រុមគ្រួសារ​ រឿងការងារ រឿង ប្រទេសជាតិ រឿង មុខរបរ រឿង សង្គម..រឿងៗ សព្វគ្រប់បែបយ៉ាងនោះ ឲ្យ មកស្តាប់ ព្រះសម្លេង Sound ដែល ជាការ សូត្រធម៍ សូត្រឈ្មោះ ព្រះ សូត្រអ្វីៗ ដែលជាការចង់ចាំ ជាការស្រួលដល់យើង ដើម្បី រំលឹក ដូចជា ឈ្មោះឪពុក ម្តាយ គ្រូ អ្នកមានគុណ ឬ យាយ តា តែជាទូទៅ គេសូត្រ ឈ្មោះ ព្រះ ឬ សូត្រធម៍ ដើម្បី ឲ្យត្រចៀក និង ចិត្ត មកស្តាប់ មាត់ ដែល បន្លឺសម្លេងនេះឯង ថាមាត់កំពុងសូត្រ អំពី អ្វី? មានន័យថាម៉េច? ដកដង្ហើមតាមសម្រួល វែងខ្លី...។


 ដំណាក់កាលទី (២) សំដៅថា ការទាញចិត្ត ដដែល ប្រាប់ចិត្តថា កុំរកព្រះនៅតាមព្រៃភ្នំ តាមវត្ត តាមវិហារ តាមរូងភ្នំ តាមធម្មយាត្រា ឬ ព្រះ ទេវតានៅលើមេឃ លើដើមឈើ ទេវតាដើមឈើ ទេវតាសត្វគោ ទេវតាជ្រួក ទេវតាអណ្តើក ទេវតាពស់...គឺទេវតា ឬ ព្រះ សណ្ឋិតនៅក្នុងរូបកាយអង្គអញ គឺ ខ្ញុំកូណានេះឯង។​ លុះដល់ ដំណាក់កាលទី (៣) គឺ ការកុំមានការរំពឹងទុកដូចសព្វដងដែល ចិត្តគិតថា ថ្ងៃណាមួយ អាចត្រូវឆ្នោតលេខធំ មានលុយច្រើនរាប់លានដុល្លា អាចមានសំណាង មានទេវតា ហោះមកពី ឋានលើ ចុះមក សម្លឹងឃើញ ខ្ញុំកូ មាននិស្ស័យ ទេវតាឲ្យកំណប់ ឬ មួយគិតថា ទៅ ដើរលេង ជួបជាមួយ អ្នកមានបុណ្យម្នាក់់ គេឲ្យលុយ ឲ្យឡាន ឬ មួយថា សំណាងនឹងកើតមាន ដោយការផឹកស្រាបៀ ត្រូវរង្វាន់បាន ឡាន ទំនើបមួយគ្រឿង គឺដំណាក់កាលនេះ យើង ហៅចិត្តមក ប្រាប់ថា រតនសម្បត្តិ ទ្រព្យ វិជ្ជា រូបសម្បត្តិ មាសពេជ្ជ ទាំងអស់សណ្ឋិតនៅក្នុងខ្លួនអញ ក្នុងខ្លួនខ្ញុំកូណានេះទេ ។ ចូលដល់ដំណាកកាលចុងក្រោយ គឺ ដំណាក់កាលទី ( ៤ ) ដែលសំដៅថា យើងបានជួបជាមួយ ទេវតា ឬ ព្រះ ដែល​ព្រះជាមហាសាគរ Ocean ចំណែក ខ្លួនយើងជា ដំណាក់ទឹក drop of Ocean គឺ យើងបាន​រំលាយ រលាយខ្លួនចូលជាមួយ ទេវតា ឬ ជាមួយព្រះឡើងវិញ ដែលជា ព្រះប្រភព The Source, The Origin. The Home. យើងទទួលខ្លួនឯង គ្រាន់តែជា ដំណាក់ទឹក មិនអាច ហៅ មហាសាគរមកចូលជាមួយ ដំណាក់ទឹក តូចមួយនេះទេ គឺមានតែ ដំណាក់ទឹកនេះ ចូលជាមួយ មហាសាករវិញ -- និយាយដោយខ្លួនស្រួលស្តាប់ គឺ យើងលែងមាន Ego ដែលជាចិត្ត រឹង មានៈ មានតែអញ ដែលពូកែជាងគេ ឆ្លាតជាងគេ ដូចមុន គឺពីពេលនេះ តទៅ មាន ទេវតា មានព្រះដែលជា ជំហារ ដែលឆ្លាត ពូកែ ចាំជួយថែរក្សាយើងខ្ញុំកូណាជាប់ជាប្រចាំ ។​ រាល់អ្វីដែលខ្ញុំកូណាគិត វិភាគឃើញ គឺចេញមកពី ទេវតា ដូច្នេះ បានជាខ្ញុំកូណា ធ្វើបែបនេះ ឬ បែបនោះ គឺចេញពីការតាំងសមាធិ មិនមែន ចេញមកពី ចិត្ត​វាប្រាប់ថា ត្រូវធ្វីកិច្ចការនេះ មុន ឬ កិច្ចការនោះក្រោយឡើយ ។

 ខាងក្រោមនេះជាការតាំងសមាធិ បែប Naam Simran 

វីដេអូទី ១ វីដេអូទី ២

No comments:

Post a Comment