Monday, January 29, 2024

Q & A with GSD 105

ធម៍ទេសនាដេញដោលព្រះធម៍ ថ្ងៃអាទិត្យ ទី ២៨ ខែ មករា ឆ្នាំ ២០២៤ ( ២០ នាទី)

Q & A @ N 1= 00--1:30
Radha Soami, Baba Ji. Baba Ji, my question is, what is the difference between spiritual awakening and enlightenment? Same thing, brother. What is enlightenment? Basically, you know, these are symbolisms. Darkness you can’t see; in light, you can see. Right? So when you can see, it gives you a better understanding, it removes your fears. For example, in a dark room, you can’t see anything. And because you can’t see, there’s a certain amount of fear, as to what lies behind that veil of darkness. But if you take the support of light, that helps you to see, and that takes away that fear. So the spiritual awakening is when you go to that level of consciousness, where you are awakened from within, you know? So when somebody takes a tumble or a fall, what do we say? “Couldn’t you see? Were you blind?” So we have been blinded by the maya, by materialism. We have to remove that veil from our eyes, to be able to see the truth. And only when you see the truth, will you really start understanding what life is all about. Thank you. Radha Soami, Baba Ji.

ព្រះគ្រូបាបាជី ខ្ញុំកូណាមានសំនួរមួយគឺថា​ អ្វីទៅជាភាពខុសគ្នារវាង ការមានសតិ និង ការត្រាស់ដឹង spiritual awakening and enlightenment? វាមានន័យដូចតែគ្នាទេ ញោមប្រុស​ អ្វីទៅជាការត្រាស់ដឹង? ជាគោលការណ៍ដូចដែលញោមដឹងស្រាប់ គឺវាមានជា សញ្ញាកំណត់សំគាល់របស់វា។ ក្នុងពេលដែល យើងស្ថិតក្នុងដំណាក់កាល ងងឹតស្លុប គឺ យើងមិនអាចមើលឃើញឡើយ តែបើក្នុងស្ថានភាព ភ្លឺវិញ គឺ ញោមអាចមើលឃើញអ្វីៗសព្វយ៉ាង តើមែនដែរឬទេ? ​ដូច្នេះ បើសិនជា ញោមប្រុសអាចមើលឃើញ គឺញោម អាចមានការ យល់ដឹងបានច្រើន បានល្អជាង ពេលនោះ ញោមលែងមានការភ័យខ្លាច ឧ ដូចជា ក្នុង បន្ទប់មួយងងឹតឈឹង យើងមិនអាចមើលឃើញអ្វីទេ គឺដោយសារតែយើងមើលមិនឃើញ បានជាយើងមានអារម្មណ៍ភ័យ ខ្លាច ដោយគិតថា មិនដឹងជាមានអ្វីនៅពីខាងក្រោយភាពងងឹងហ្នឹង ​ដូច្នេះដែរ ដំណាក់កាល មានសតិ សំដៅថា ដំណាក់កាលដែលញោម មានអារម្មណ៍ដឹង គឺមានប្រថ្នូលឲ្យដឹងខ្លួន ចេញពីក្នុងខ្លួនយើងតែម្តង  អីចឹងបានជាពេលមាន អ្នកណាម្នាក់ដើរ ជំទប់ជើងដួល ឬ រអិលដួល យើងសួរគាត់ថា មើលមិនឃើញទេអី? ឬ សួរថា ឯងងងឹតភ្នែក ឬ ខ្វាក់ភ្នែកទេអី? នេះ ដោយសារតែយើង ខ្វាក់ភ្នែកមកពី មាយាការ ឬ មកពី ទ្រព្យសម្បត្តិលោកិយបាំងភ្នែក ដែលទាមទារយើងត្រូវតែ យករបាំងជា បិសាច នេះចេញពីមុខ ចេញពីភ្នែក ដើម្បីយើងអាចមើលឃើញនូវ សច្ចៈ គឺមានតែពេលណាដែលយើង យក របាំងនោះចេញអស់ទេ ទើបយើងមើលឃើញអំពី ព្រះសច្ចៈជាសេចក្តីពិត គ្រានោះ ញោមដឹងខ្លួន ថា ឆាកជីវិតមនុស្សគឺជាអ្វី ។ បាទ ព្រះគ្រូ សូមអរគុណ ព្រះគ្រូ បាបាជី ។

Q & A @ N 2= 1:30
 Radha Soami, Baba Ji. My Lord, thank you very much for considering me worthy enough to stand before you. My question is that we often make mistakes while walking on the spiritual path, which fills us with embarrassment and guilt. When we sit in meditation, this prevents us from focusing. Generally, in the world, we ask for forgiveness and move on. But how can we know that the Lord has forgiven us – that you have forgiven us? In His court, there is only forgiveness. If the Lord starts to judge us, we would never attain liberation. But the Lord has given us this opportunity to learn. Life has been given to us to learn. If a human being makes a mistake and learns from it, His mercy is infinite. The problem arises when we ask for forgiveness and make the same mistake again. Okay? Now, why are we here? Because of our imperfections. If we were perfect, we wouldn’t be here. If human beings are imperfect, they are bound to make mistakes. But learn from those mistakes. If you learn from them and follow the right path, there’s no need to worry – His mercy is infinite. 

 សូមក្រាបថ្វាយបង្គំ ព្រះគ្រូបាបាជី ព្រះគុណជាម្ចាស់ សម្រាប់ការសណ្តោសប្រណីឲ្យខ្ញុំកូណាមានលទ្ធភាព ឈ នៅចំពោះមុខគុណម្ចាស់ ជាសំនូររបស់ខ្ញុំកូណាគឺថា យើងរាល់គ្នាតែងតែមានកំហុស ធ្វើ ឬ សាងកំហុសពេលដែលកំពុងដើរលើផ្លូវព្រះធម៍ ដែលជាហេតុឲ្យយើងមាន ក្តីអាម៉ាស់ និង មានកំហុស embarrassment and guilt. ដល់ពេល់យើងអង្គុយតាំងសមាធិ នោះ រឿងទាំង ២ អម្បាញមិញ រារាំង ប្រឆាំងយើងមិនអាច ផ្ចង់ ផ្តុំអារម្មណ៍ឲ្យមូលឡើយ ​រួចហើយ យើងក័សុំខមាលទោស និង បន្តជីវិតទៅទៀត តែសួរថា ធ្វើម៉ែចបានយើងដឹងថា ទេវតា ឬ ព្រះបាន អហោសកម្ម/ បំភ្លេចកំហុសរបស់យើង?  forgiven us? ញោម នៅឋានទេវតា មានតែ លក្ខខណ្ឌមួយគត់ នោះគឺ អហោសកម្ម ឬ មោឃៈ បើសិនជា ទេវតា ទ្រង់ចាប់ផ្តើម បើកសវការកាត់ក្តីយើង ពេលនោះយើងរាល់គ្នា មិនអាចឈានដល់ការ រួចរំដោះខ្លួន ។ តែ ទេវតាទ្រង់ ប្រទានឪកាសឲ្យយើង ដើម្បីយើងរៀនសូត្រ​ គឺ ផ្តលឲ្យជីវិតមនុស្សនូវការរៀនសូត្រ។ បើសិនជាមនុស្សលោក សាងកំហុសខុសឆ្គង ហើយមនុស្សលោកមានការរៀនសូត្រពី កំហុស គឺពេលនោះ ព្រះករុណាធម៍របស់​អង្គទេវតាគ្មានទីបញ្ចប់ គឺជាមានជាអនន្ត His mercy is infinite អ្វីដែលជាបញ្ហារបស់មនុស្សលោកសព្វថ្ងៃ គឺ សុំខលាលទោសពី ទេវតា រួចហើយសាងកំហុស ដដែលជាដដែលដូចមុន  តើអីចឹងមែនទេញោម? ឥលូវនេះ សួរថា ម៉េចបានជាញោម មានកាន់ឋានកណ្តាលនេះ? គឺដោយសារ ញោម យើងទាំងអស់គ្នា នៅមាន imperfections ភាពមិនល្អឥតខ្ចោះ បើសិនណាជាយើងមានភាព ល្អឥតខ្ចោះ Pefect អីចឹងយើងមិនមកកាន់លោកិយនេះទេ ដោយសារតែមនុស្សលោក នៅ មិនទាន់ ល្អឥតខ្ចោះ បានជា ចាប់ជាតិជាមនុស្សមក គឺត្រូវតែមានកំហុស ។ តែ យើងត្រូវតែរៀនសូត្រ ពី កំហុសទាំងនោះ បើសិនជា យើងរៀនសូត្រពី កំហុស និង ដើរតាមផ្លូវព្រះធម៍ឲ្យបាន ត្រឹមត្រុវល្អ អីចឹង គ្មានអ្វីត្រូវព្រួយបារម្ភទេ ទេវតាមានព្រះមេត្តាករុណាជាអនន្ត។

Q & A @ N 3= 2:53
Radha Soami, Baba Ji. We often hear you and all the other Masters, and we also read in books a lot, that we have to live in His will. We have to surrender to God. But how do we know if we are living in His will? What do we experience, and how do we know if we are taking the right steps in order for us to do the right thing according to His will? His Will you will understand as you experience life. At the moment, we only have perspectives. We only have concepts in our mind. What we are seeking is the truth. And the truth you have to realize – nobody can tell you, okay? So the spiritual path is basically for us to go beyond concepts and illusions, and to realize what the truth is. That can only happen through our meditation? That will happen once you awaken yourself. Meditation is the process to awaken yourself towards maturity. You see, for the little child, his vision of the world is going to be very different from your vision today. So as you have experienced life, you have gone beyond just ideas and concepts. And now, on a practical level, you are seeing the reality. So, this will come with experience. Nobody can tell you. Nobody can teach you these things. You have to realize them from within yourself. It’s clear. Thank you. Radha Soami.

ព្រះគ្រូបាបាជី ពួកយើងតែងតែឮសូរអំពីកិត្តិនាមព្រះគ្រូផ្ទាល់ ក៍ដូចជា ព្រះគ្រូឯទៀតៗ យើងបានអាន សៀវភៅជាច្រើន ដែលឃើញថា យើងត្រូវតែរស់នៅតាម ប្រាថ្នាទេវតា យើងត្រូវតែ ថ្វាយខ្លួនចំពោះទេវតា តែសួរថា តើយើងធ្វើម៉េចទើបដឹងថាយើងរស់នៅតាម ប្រាថ្នាទេវតា ? តើយើងយកបទពិសោធន៍ត្រង់ណាមកសំគាល់ តើយើងដើរតាមជំហ៊ានណាដើម្បីកំណត់ថា យើងដើរត្រឹមត្រូវតាម រតនសម្បត្តិ ឬ តាមប្រាថ្នាទេវតា ( គិតត្រូវ ធ្វើត្រូវ សមាធិត្រូវ និយាយត្រូវ...) ញោម រឿងនេះ ញោម អាចយល់អំពី ប្រាថ្នាទេវតា តាមរយៈបទពិសោធន៍ក្នុងជីវិតរបស់ញោម តែម្តង។ ឥលូវនេះ វេលានេះ យើងមានត្រឹមតែ perspectives ជាទស្សនវិស័យ គឺយើងមានគ្រាន់តែ Concept of Mind ចិត្តមើលឃើញ តែអ្វីដែលយើង កំពុងស្វែងរក គឺ សច្ចៈ ការពិត (បេះដូងមើលឃើញ ឬ ភ្នែកកណ្តាលមើលឃើញ)  ដែលសច្ចៈហ្នឹងគឺ យើងដឹងដោយខ្លួនផ្ទាល់ គ្មានអ្នកណាគេមកប្រាប់យើងទេ ដូច្នេះ ការដើរតាមផ្លូវព្រះធម៍ គឺដើម្បីធ្វើជាគ្រឹះនាំយើងទៅផុត ឆ្ងាយពី ភ្នែកចិត្ត Concept និងឆ្ងាយពី ការបោកបន្លំ មាយា Illusion ឯការដែលយើង ដឹង ស្គាល់ថា មួយណាជា សច្ចៈ គឺមានតែ វិធីមួយគត់ គឺ ការតាំងសមាធិ ជាពេលដែល សតិ របស់យើង បើកឡើង។ ការតាំងសមាធិ គឺជាជំហានដាស់ឲ្យមានសតិ​ចេញពី ក្នុងខ្លួន ដូចយើងបានឃើញស្រាប់បច្ចុប្បន្ននេះ ក្មេងៗតូច មាន ទស្សនវិស័យខុសពី យើងជាមនុស្សចាស់ៗ ឆ្ងាយណាស់ ដូច្នេះ ភាពខុសគ្នាគឺដោយសារ មនុស្សចាស់មានបទពិសោធន៍ក្នុងជីវិត ដែលមិនឲ្យមនុស្សចាស់ៗ ជឿតាម  ideas and concepts.  គំនិត និង ទស្សនៈវិស័យឡើយ ។ អីចឹងយើងបាន ជួបផ្ទាល់ អនុវត្តន៍ផ្ទាល់ យើងឃើញ ការពិតជាសច្ចៈ ដែលទាំងអស់នេះ ក្លាយជា បទពិសោធន៍ គ្មានអ្នកណាម្នាក់គេ ប្រាប់យើង អំពី សច្ចៈទេ គ្មានអ្នកណាគេបង្រៀនយើងអំពីសច្ចៈឡើយ យើងត្រូវតែ សំគាល់ ដឹងសច្ចៈដោយចេញពី ក្នុងខ្លួនឯងផ្ទាល់។ កូណាព្រះគ្រូ​ខ្ញុំកូណាច្បាស់ហើយ សួមអរព្រះគុណព្រះគ្រូ ។

Q & A @ N4= 4:36
 Baba Ji, I’ve just been initiated in May this year. And for the first time I follow a path, but I also have trust issues. And my question is, is this it? Brother, we all have trust issues. You know? Because we’ve seen so many ups and downs and therefore, we are always scared to take the step further. We don’t want to be hurt again, by anybody. But at the same time, it’s better to have loved and lost than to have never loved at all. Because at the ending of the day, it’s all our actions and it's all karma. So rather than being judgmental, it’s better that you do the right thing. Rather than, you know, pass judgment on others and create karma on yourself. So be at peace with yourself. Be positive. And keep that goal ahead of you, and work towards that. Thank you. Thank you so much.

ព្រះគ្រូ បាបាជី ខ្ញុំកូណាទើបបានចូលបួសកាលខែ ឧសភា ឆ្នាំ ២០២២ នេះ កាលពីដំបូងខ្ញុំកូណាដើរតាមផ្លូវព្រះធម៍ តែជាមួយគ្នាហ្នឹងដែរ កើតមានបញ្ហាការ មិនជឿជាក់ trust issues ជាសំនូរខ្ញុំកូណាគឺ ម៉េចបានជាកើតរឿងមិនជឿជាក់? ញោម ដឹងទេ នេះដោយសារថា យើងទាំងអស់គ្នាជួបប្រទៈរឿងរ៉ាវក្នុងជីវិតច្រើនពេល មានរាសីឡើង មានរាសីចុះ  ដូច្នេះទៅជា មានបញ្ហា លែងហ៊ាន បន្តជំហានទៅមុខ ខ្លាចខុសដូចមុន ឬ ខ្លាចមានគេប្រឆាំង ជំទាស់ដូចមុន។ តែជាមួយគ្នា ពេលកំពុងជួបរឿងបែបនេះ យើងគួរតែ មាន សេចក្តីស្រលាញ់ Loved ល្អឲ្យប្រសើរជាងមុន និង ស្អប់ ការខាតបង់ Lost ច្រើនជាងមុន គឺ កុំឲ្យមានតែ សេចក្តីស្រលាញ់តែមួយមុខដូចមុនទៀត ដោយសារពេល បញ្ចប់ថ្ងៃនីមួយៗទៀត ទេវតាមាន កត់ត្រាទុក សកម្មភាព ការប្រព្រឹត្តិ និង កម្មាទាំងអស់ ដូច្នេះ ការពារកុំឲ្យមានការការកាត់សេចក្តីទៅ យើង ខាតបង់ គឺយើងត្រូវតែ សាងអំពើរល្អជាកុសល។ ញោមដឹងទេ ការកាត់សេចក្តីលើអ្នកណាម្នាក់កាល ជាតិមុន ពេលមុន វាក្លាយជា កម្មារបស់ខ្លួនឯងផ្ទាល់ ដូច្នេះ បានជាត្រូវមានចិត្តស្ងប់ជា ជាសន្តិភាព ក្នុងខ្លួន និង ត្រូវរក្សាគោលការណ៍នេះឲ្យបានក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃ។ បាទ សូមអរព្រះគុណ ៕

Q & A @ N5= 5:52
 Radha Soami, Baba Ji. On behalf of the entire sangat, thank you very much for giving us darshan. Baba Ji, my question is about the parshad we get from here or anywhere else. We know that this parshad has great value and importance in our life. We also tell our children to have parshad before starting a task. But what is its true value? When we take parshad, or we give it to our children or family members, or when we eat parshad before leaving the house, what is its true value? Could you please explain that to me? What do we refer to as parshad? Anything that is blessed by the Lord. Now, every breath is a blessing from the Lord. So when we refer to something specific as parshad, we are greatly limiting what parshad is. You see, regarding the parshad we take – we have created a certain association with it, okay? It is an association of spirituality, of positivity. So whenever we begin something new, we want to take the Lord’s name first so His blessings are with us. But if someone has not created that association, if we just eat it as if it’s candy, or as a ritual, then it has no meaning. So unless we create that association by focusing on the Lord and thanking Him, it doesn’t matter if we eat parshad or not. The idea is to focus on Him and take His Name before starting something new. 

ព្រះគ្រូ បាបាជី ជំនួសមុខឲ្យ បរិស័ទ្ទទាំងអស់​ខ្ញុំកូណាសូមថ្លែងអំណរគុណជាអនេកដល់ព្រះគ្រូ ដែលបាន ប្រទាននូវ ព្រះធម៍ដល់យើងខ្ញុំទាំងអស់គ្នា ព្រះគ្រូបាបាជី ខ្ញុំកូណមានសំណួរទាក់ទងជាមួយហ្នឹង ព្រះពរ ដែលទទួលបាននៅទីនេះ និងឯទីដ៍ទៃ។ យើងទាំងអស់គ្នាដឹងថា ព្រះពរ ពិតជាមាន តម្លៃណាស់ មានសារៈសំខាន់ណាស់ក្នុងឆាកជីវិតមនុស្ស។ យើងក៍បានណែនាំ ប្រដៅកូនៗដែរថា មុនចាប់ផ្តើមធ្វើកិច្ចការអ្វីមួយត្រូវតែ សុំព្រះពរ parshad  សិន តែសួរថា​អ្វីជា តម្លៃពិតប្រាកដនៃ ព្រះពរ នេះ ?នៅពេលយើង ទទួលបានព្រះពរពីទេវតា ឬ ពេលយើងឲ្យពរ ទៅ កូនៗ ក្រុមក្រួសារ ឬ មួយយើងត្រូវ ហូប ព្រះពរ មុនពេលចាកចេញពីផ្ទះ ? តើអ្វីទៅជាតម្លៃពិតនៃព្រះពរនេះ ? តើព្រះគ្រូអាចជួយបកស្រាយបានទេ គុណម្ចាស់ ។  ញោម តើអ្វីទៅដែលយើងសំដៅថា ជាព្រះពរ? គឺ អ្វីណាក៍ដោយដែលយើង ទទួលពរពី ទេវតា​គេហៅថា ព្រះពរ ដូច្នេះ ពេលណាយើងសំដៅអ្វីមួយជាក់លាក់ថាជា ព្រះពរ ពេលនោះ ព្រះពរ គឺមាន កម្រិតអាចតូច ឬ តិច ដូចយើងបានឃើញស្រាប់ថា ព្រះពរ ដែលយើងទទួលបានមក គឺវាមានជាប់ពាក់ព័ន្ធជាមួយ ការកសាងទំនាក់ទំនងជាមួយ ទេវតា ឬ អាចនិយាយបានថា ជាទំនាក់ទំនងជាមួយ ព្រះធម៍ក៍បានដែរ អីចឹងពេលយើងទទួលបានអ្វីដែលថ្មីភ្លាម យើងសំដៅដាក់ឈ្មោះ ទេវតាភ្លាម ពេលនោះ ពរ ទេវតា គឺ នៅជាមួយ យើង។ តែ បើសិនជា អ្នកណាម្នាក់់គេគ្មានទំនាក់ទំនងជាមួយ ទេវតាទេ តែគេ ហូប ពរ នោះដែរ គឺដូចជាគេ ហូប ស្ករ​គ្រាប់អីចឹងដែរ Candy ឬ ដូចជាការដែលគេ អាន អក្សរអីចឹង គឺគ្មានន័យខ្លឹមសារអ្វីទេ ដូច្នេះ ទាល់តែយើង សាងទំនាក់ទំនងជាមួយទេវតា ដោយការផ្ចង់អារម្មណ៍លើទេវតា​ដោយការ អរគុណ ទេវតា នោះគេនឹងទទួលបាន ព្រះពរ មិនចាំបាច់ថា​គេនោះ ហូបព្រះពរ ឬ អត់នោះទេ។ គំនិតអត្តន័យពាក្យថា ហូបព្រះពរ គឺសំដៅលើការ ផ្ចង់ ភាវនាលើទេវតា និងការ ដាក់ព្រះនាមទេវតានាំមុខជាជានិច្ច មុនពេលបំពេញកិច្ចការផ្សេងៗដែលថ្មីថ្មោង ។ 

Q & A @ N6= 7:17
Radha Soami, Baba Ji. There are certain ingredients in medicine that we shouldn’t take. But what about the people who have to administer that medicine to others? Do they incur the same karma as the person who takes the medicine? No, that’s a responsibility you’ve taken on. For example, a nurse or doctor has taken a certain responsibility. Okay? Now, it depends on the person who takes the medicine. We cannot force anyone. So we just have to fulfill our own responsibility. If it matters to him, he himself will say, “I don’t want to take the medicine in this way, please give it to me in some other way.” If it doesn’t matter to him, he’ll take it. That’s his responsibility. Right, but when I give someone the medicine, people often tell me, “You are adding to your karmic load,” No, sometimes it is the lesser of the two evils. Unless the patient takes that medicine, how will he get better? How will he regain his strength? So we just have to fulfill our own responsibility. Our responsibility is to take care of them and give them their medicine at the right time. How they take the medicine is up to them. Okay. 

សូមក្រាបថ្វាយបង្គំ ព្រះគ្រូ បាបាជី សព្វថ្ងៃ មានធាតុផ្សំខ្លះក្នុងថ្នាំពេទ្យ ដែលមិនសមឲ្យមនុស្សយើង ប្រើប្រាស់ទេ ចុះសម្រាប់មនុស្សដែលជាអ្នកចាត់ចែងថ្នាំឲ្យគេប្រើប្រាស់ សួរថាមាន បាបកម្ម ឬ មាន កម្មា ដែរឬទេ?  ទេ ញោម នេះជា ការទទួលខុសត្រូវលើការងាររបស់ពេទ្យ ឧ ដូចជា គ្រូពេទ្យថែទាំ Nurse ឬ ដុកទ័រ គឺគាត់់មានការទទួលខុសត្រូវរបស់គាត់ អីចឹងរឿងនេះ អាស្រ័យលើ អ្នកដែលប្រើប្រាស់ថ្នាំនោះ។ យើងមិនអាចបង្ខំនណាម្នាក់ឲ្យប្រើថ្នាំពេទ្យទេ តែយើងក៍ត្រូវទទួលខុសត្រូវក្នុងការងារ បើសិនជាគាត់នោះ ប្រកែកថា ខ្ញុំមិនចង់ប្រើថ្នាំតាមវិធីហ្នឹងទេ អីចឹងគាត់ប្រាប់់គេទៅ ឲ្យគេរកវិធីណាផ្សេងទៀត តែបើប្រើថ្នាំនោះទៅ វាគ្មានរឿងអ្វីកើតឡើងទេ ចូរប្រើថ្នាំនោះទៅ ។ ព្រះគ្រូ ប៉ុន្តែ យើងប្រាប់ទៅគ្រូពេទ្យដែរថា បើបង្ខំខ្ញុំលេបថ្នាំនេះ អ្នកឯងនឹងមាន បាបកម្ម។ ទេ ញោម រឿងនេះ មានផល វិភាគ តិចជាង ផលវិបាកមួយទៀត វាទាល់តែអ្នកជំងឺលេបថ្នាំប្រើថ្នាំ បើមិនអីចឹងទេ ធ្វើម៉េចបានជាសះស្បើយ ? ដូចនេះគ្រូពេទ្យគ្រាន់់តែបំពេញការងារតាមតួរនាទី គឺ ថែទាំអ្នកជំងឺ និង ឲ្យថ្នាំទៅ អ្នកជំងឺ តាមពេលវេលាកំណត់ ឯការ លេបថ្នាំ​ បែបណា នោះជារឿងរបស់ អ្នកជម្ងឺ ។ កូណា ព្រះគ្រូ ។

Q & A @ N7= 8:41

Radha Soami, Baba Ji. Thank you for this incredible opportunity today. My question is about love. Baba Ji, we grow up in the world, and we hear about love. We see it on TV, we hear it from our parents. And then we come to the path, and we hear that the goal is to love the Master. And I would just want to know, what form is that love that you expect from us? No, love is not something which can be taught to you. Love is not something which can be explained to you. Even in terms of our family members and others, first a certain bonding takes place, a certain interaction takes place, and then we start feeling a certain emotion within us. But that is only an emotion. In spirituality, the love we are talking about is a very pure feeling. You know, which is very elevating and uplifting. So we have to work ourself towards that. And that will come from within you. You can’t practice it. Nobody can teach you, you know? So as you open your horizons, as you see the truth, as you experience the truth, then you will start experiencing that love within. Thank you so much, Master. Thank you for a great day

ខ្ញុំកូណាសូមក្រាបថ្វាយបង្គំ ព្រះគ្រូ សម្រាប់ឪកាសពេជ្រមិនគួរឲ្យជឿនាថ្ងៃនេះ សំនួរខ្ញុំកូណា ទាក់ទងជាមួយបរិបទ សេចក្តីស្រលាញ់។ ព្រះគ្រូ បាបាជី យើងទាំងអសគ្នា កើតមកធំដឹងក្តីក្នុងសកលលោក យើងបាន ឮសូរគេនិយាយអំពីសេចក្តីស្រលាញ់ Love យើងបានឃើញគេ បង្ហាញនៅតាម កញ្ចក់ទូរទស្សន៍  យើងមានឮសូរឪពុកម្តាយគាត់់និយាយរឿងនេះ។ ក្រោយមក យើងដើរចូលតាមផ្លូវ ព្រះធម៍  យើងបានដឹងថា​គោលបំណងនៃការដើរតាមផ្លូវព្រះធម៍នេះ ដើម្បី មានសេចក្តីស្រលាញ់ចំពោះ ព្រះបរមគ្រូ ដូច្នេះ ខ្ញុំកូណាមានសំណួរថា សេចក្តីស្រលាញ់ មានទម្រង់បែបណា ដែលព្រះគ្រួ សង្ឃឹមទទួលបាន ពី បរិស័ទ្ទដូចជាយើងខ្ញុំកូណាទាំងអស់គ្នា?  ទេ ញោម សេចក្តីស្រលាញ់ មិនមែនជាអ្វីមួយដែលយើងអាច​ប៉ះ បាន កាន់បានទេ សេចក្តីស្រលាញ់មិនមែនជាអ្វីដេលយើងអាចធ្វើការពន្យល់ទៅ ញាតិញោមឡើយ សូម្បិតែក្នុងគ្រួសាររបស់ ញោម ក៍មិនអាចពន្យល់អំពីសេចក្តីស្រលាញ់ដែរ ជូនកាលមាន សេចក្តី​ស្រលាញ់ ជួនកាលគ្មានសេចក្តីស្រលាញ់ ពេលនោះ យើងមានអារម្មណ៍មិនស្ងប់ចេះតែគិតថា ម៉េចបានជា អីចឹង ? តែ នោះគ្រាន់តែជា Emotion អារម្មណ៍ ដែលគិតឃើញ ។ ក្នុងផ្លុវព្រះធម៍ ឬ ពុទ្ធចក្រ គេសំដៅសេចក្តីស្រលាញ់គឺជា ការគិត ជា អារម្មណ៍ល្អបរិសុទ្ធ ដែលស្ថិតនៅក្នុងកម្រិតមួយខ្ពស់ នៅឋានលើ ឬ ឋានទេវតា ដូច្នេះ បានជាយើងត្រូវតែប្រឹងប្រែងខ្លាំងដើម្បីសម្រេចឲ្យបាន សេចក្តីស្រលាញ់នេះ ។ ជាជំហានមួយ ដែលយើងត្រូវចាប់ផ្តើមចេញពីខាងក្នុង រូបកាយយើងតែម្តង តែយើងមិនអាច ហាត់ការ ហាត់អនុវត្តន៍បានទេ (សម្តែងជាការស្រលាញ់គ្នា លេងៗ) គ្មានអ្នកណាម្នាក់អាចបង្រៀនញាតិញោម អំពី សេចក្តីស្រលាញ់បានឡើយ ដូច្នេះ យើងត្រូវតែ បើកជើងមេឃ សម្លឹងឲ្យឆ្ងាយ ឬ បើកបេះដូង ដើម្បី មើលឃើញនូវព្រះសច្ចៈ កាលណាយើងមាន ព្រះសច្ចៈក្នុងខ្លួន គឺយើងផ្តើមមានសេចក្តីស្រលាញ់ចេញពីក្នុង​ខ្លួនយើង។ កូណា ព្រះគ្រូ សូមអរព្រះគុណព្រះគ្រូបាបាជី ។ 

Q & A @ N9= 10:09
 Radha Soami, Baba Ji. On behalf of the sister: Baba Ji, I have some cognitive disorders. I forget everything – even the teachings, even your face. I had to read, again, all the books. I remember only the feelings of love, and so I use this method to do dhyan. I would like to know if it is okay? I think that is the best thing to happen – where we can only live in love, and we can only remember love. So that is the best thing to happen. There’s nothing else to remember in this world. So just focus on your meditation and experience that love within, and His grace will always be there. Baba Ji, I find myself in a situation where I pretend to be interested by the objects of this world. I feel that I am done with this creation. I’d like to experiment something else. My concern is that what truly and deeply interests me is divine love, but not really meditation. I do meditate on (out of) duty instead of love. Sometimes, I feel that this love is so near, and that I could be a good disciple. I have a block – something that prevents me to feel this love. Lord, help me to be the disciple that I would like to be. You’re absolutely right – love is the essence of our being. And unless we don’t feel and experience that love, we will not be able to reach our goal in spirituality. But the question arises: how do you feel that love? Now, it’s not that somebody is going to give you love. It’s not that somebody has to teach you love. Love is there – it’s within you. You have to experience it. And the way, the platform through which we experience it is our meditation. So initially, yes, it seems very random, monotonous. But if we keep on doing it, eventually you will start feeling the bliss from within. And that bliss then creates that yearning and that pull to reach the goal. 

ព្រះគ្រូ ខ្ញុំកូណា មានសំណួរមួយ សួរជំនួសឲ្យ ស្រ្តីម្នាក់ គាត់សួរថា ខ្ញុំកូណាមានជំងឺភ្លេចភ្លាំងស្មារតី cognitive disorders គឺភ្លេចឈឹងតែម្តង ភ្លេចអស់សូម្បីធម៍ទេសនា សូម្បីតែ មុខមាត់ព្រះគ្រូ ក៍ភ្លេចដែរ  ខ្ញុំកូណាត្រូវតែអានឡើងវិញទាំងអស់ គ្រប់សៀវភៅ អ្វីដែលខ្ញុំកូណានឹកឃើញមានតែមួយគត់ គឺមានអារម្មណ៍ថា ស្រលាញ់ ដូច្នេះ ខ្ញុំកូណាក៍ប្រើវិធីសាស្រ្តនេះ ដើម្បីធ្វើការ សមាធិ  dhyan ខ្ញុំកូណាចង់សួរថា ធ្វើអីចឹងបានដែរឬទេ? ញោម អាត្មាភាពគិតថា នេះជាការប្រពៃណាស់ ដែលកើតមានរឿងបែបនេះ គឺ ក្នុងស្ថានភាពមួយដែលយើងអាចរស់នៅបានអាស្រ័យលើតែសេចក្តីស្រលាញ់តែមួយមុខប៉ុណ្ណោះ ជាស្ថានភាពដែលយើងនឹកឃើញតែ​សេចក្តីស្រលាញ់ ដូច្នេះ នេះជារឿងល្អប្រពៃណាស់ ញោម។ ក្នុងលោកនេះ អត់មានអ្វីដែលត្រូវ នឹកឃើញទេ ដូច្នេះ គឺមានតែ ផ្ចង់អារម្មណ៍ផ្តោតលើការតាំងសមាធិ និងការ ទទួលបាននូវសេចក្តីស្រលាញ់ចេញពីក្នុងខ្លួន នោះ ព្រះមេត្តាធម៍នៃទេវតា គឺមានជានិច្ចនិរន្ត។ ព្រះក្រូ បាបាជី ខ្ញុំកូណានៅមានរឿងមួយទៀត គឺឥលូវនេះ ខ្ញុំកូណាជូបប្រទៈនូវ ការចូលចិត្តចាបអារម្មណ៍ជាមួយ សម្បត្តិលោកិយ ខ្ញុំកូណាចាប់អារម្មណ៍ថា ដូចជា កើតមក ចេះតែស្រលាញ់ចង់បានរបស់លោកិយ ចេះតែមានចិត្តចង់សាក ចង់ប្រើរបស់ណាដែលថ្មី មិនទាន់់ដែលបានប្រើ ជាបញ្ហាខ្ញុំកូណាគឺមានចិត្តស្រលាញ់ទេវតា ស្រលាញ់ព្រះសច្ចៈណាស់ តែគ្មានចិត្តធ្វើសមាធិបែប ស្រលាញ់ទេវតាសោះ ។ ខ្ញុំកូណាធ្វើសមាធិបែបស្រលាញ់សម្បត្តិលោកិយ ជាជាងស្រលាញ់ទេវតា ។ ជួលកាលគិតថា សេចក្តី​ស្រលាញ់ទេវតានោះជិតបានសម្រេច កាន់តែកៀក និងអាចក្លាយជាសាវគ្គដ៍ល្អម្នាក់ រួចភ្លាមៗបែរជានឹកឃើញសម្បត្តិលោកិយទៅវិញ រួចហើយខ្ញុំកូណាក៍បិទវាចោល block ដើម្បីកុំឲ្យមានការរំខានដល់សេចក្តីស្រលាញ់ចំពោះទេវតា។ ព្រះគ្រូ សូមព្រះគ្រូ ជួយខ្ញុំកូណាផង ជួយខ្ញុំកូណាក្លាយជា សាវគ្គល្អ មានសេចក្តីស្រលាញ់ចំពោះទេវតា ។ ញោម ញោម ធ្វើបែបនេះជាការត្រឹមត្រូវ ល្អណាស់ សេចក្តីស្រលាញ់គឺជាធាតុសំខាន់ណាស់សម្រាប់មនុស្សលោក ទាល់តែយើងមានសេចក្តីស្រលាញ់សិន ទើបយើងអាចសម្រេចបាន មគ្គផលក្នុងផ្លូវព្រះធម៍។ តែបញ្ហាមួយវាកើតឡើងមក សួរថា​ តើញោមគិតឃើញបែបណាចំពោះស្រលាញ់ ? គឺគ្មានអ្នកណាគេផ្តល់ សេចក្តីស្រលាញមកឲ្យយើងទេ គ្មានអ្នកណាគេបង្រៀនយើងពី​សេចក្តីស្រលាញ់ទេ សេចក្តីស្រលាញ់មានស្រាប់នៅទីនេះ គឺនៅក្នុងខ្លួនមនុស្សយើង យើងត្រូវតែមានបទពិសោធន៍ អំពីសេចក្តីស្រលាញ់។  តាមរយៈការតាំងសមាធិ គឺនឹងនាំយើងបានជួបផ្ទាល់ មានបទពិសោធន៍អំពីសេចក្តីស្រលាញ់នេះ ។ ជាធម្មតា ពិតណាស់ ជួនមានសេចក្តីស្រលាញ់ ជួលកាលគ្មាន គឺជារបៀប random ជារបៀបឯកតាលេខ ១ ឬ លេខ ២ monotonous តែបើសិនជាយើង រក្សាឲ្យបាននូវ សេចក្តីស្រលាញ់បែប ភ្លឹបភ្លែតនេះ យូរៗទៅយើងមានអារម្មណ៍ថា ដូចជាមានព្រះពរពីទេវតា ចេញពីក្នុងខ្លួន  ហើយពរទេវតានោះឲ្យជា មគ្គផល ចេញមកក្រៅ yearning និងនាំយើងសម្រេចតាម គោលបំនងជាសេចក្តីប៉ងប្រាថ្នា ។

Q & A @ N10= 12:53
Baba Ji, we know more or less that love exists. And for many of us, it’s a mere concept. First, it’s a desire, a need of the mind. And eventually, it is the soul merging into the Shabd. But in between, we are torn between a huge inner joy, and the painful complaint of the soul that wants to reach its Source as soon as possible. Could you explain us, why this process is, in the meantime, joyful and painful? Is it the expression of love? Sister, we are here to learn. Life is a learning process. Now, every day is not a sunny day. Sometimes it is cloudy; sometimes it starts raining. And that’s how life is going to be. We have to experience the different aspects of life to come to a level of maturity to appreciate. Now, as I said earlier, nobody can give you love – love is there. But, we have reduced love to something very physical, you see? So, unless we don't go beyond the physical into the spiritual... Where the physical is concerned, there will be ups and downs. Where the spiritual is concerned, then we taste the purity and love in its true essence, which will be very uplifting. 

ព្រះគ្រូបាបាជី បើទោះបីជាតិចឬច្រើន យើងពិតជាបានដឹងថាមាន សេចក្តីស្រលាញ់ សម្រាប់ពួកយើងភាគច្រើន មានទស្សនៈផ្សេងៗគ្នាលើរឿងនេះ ដំបូងពូកគេយល់ថា សេចក្តីស្រលាញ់គឺជា ចំណង់ចូលចិត្ត ជាតម្រូវការរបស់ចិត្ត  ដែលតាមការពិតទៅ នោះគឺជារំលាយចូលនៃ ព្រលឹងមនុស្សជាមួយ ព្រះធម៍ តែក្នុងពេលជាមួយគ្នា យើងជួបរឿង ២ ដែលទី ១ គឺការសប្បាយ និង ទី២ គារឈឺចាប់សោកសង្រេងដោយសារព្រលឹងចង់រំលាយចូលជាមួយ ទេវតាឆាប់ៗពេក ព្រះព្រះគុណជាម្ចាស់ ជួយបកស្រាយ ពន្យល់ផងចុះ ហេតុអ្វីបានជាមានភាពរីករាយផង និង ទារុណ ផងបែបនេះ? តើនេះជា ចំហាយភាពចេញមកពី សេចក្តីស្រលាញ់? ញោម ស្រី មនុស្សលោកកើតមកលើផែនដីនេះដើម្បីរៀនសូត្រ ជីវិតមនុស្សគឺជាដំណើរការនៃការរៀនសូត្រ ។ រៀងរាល់ថ្ងៃនេះ មិនមែនសុទ្ធតែជាថ្ងៃដែលមេឃបើកថ្ងៃ ក្តៅស្រឡ់ះឡើយ ជួលកាលមេឃរកកល់ភ្លៀង ជួលកាលមេឃមានពពកខ្មៅបាំងជិត ជួលកាលមេឃភ្លៀង នេះជាអ្វីដែលឆាកជីវិតមនុស្សយ់់ងមានលំនាំដូចគ្នាអីចឹងដែរ។ យើងត្រូវតែទទួលយក បទពិសោធន៍ទាំងអស់នេះទុកជីវិតដែលមានស្ថានភាពខុសៗគ្នា មានឡើង មានចុះ។ ដូចដែលអាត្មាភាពបានទូលមុនស្រាប់ថា គ្មានអ្នកណាគេផ្តល់សេចក្តីស្រលាញ់ឲ្យយ់ើងទេ សេចក្តីស្រលាញ់មាននៅទីនេះ តែយើងត្រូវតែ កាន់បន្ថយខ្លះៗនូវសេចក្តីស្រលាញ់ (កាត់ទុក្ខ) គឺលុះត្រាយើងទៅផុតពី ពីរឿងអាណាចក្រ ទៅដល់ ពុទ្ធចក្រ ដោយសារថា អាណាចក្រមានរឿងល្អ រឿងអាក្រក់ រាសីឡើង រាសីចុះ ចំណែកនៅខាង ពុទ្ធចក្រវិញ គឺ ស្អាត​បរិសុទ្ធ មានសេចក្តីស្រលាញ់ពិតៗជាសច្ចៈ ដែលជារឿង វិសុទ្ធល្អណាស់។

Q & A @ N11= 14:40
Radha Soami, Baba Ji. I have a problem with my teeth. My doctors have told me that the best option is to get dental implants made of cow bone. Please tell me what I should do. Should I get this done or not? These days, there are many alternatives. You don’t necessarily have to use cow bone. These days, you can get everything artificially made. Yes, other options do exist, but the doctors say they aren’t as successful. Look, no matter what, it is the Lord who will look after us – doctors are just fulfilling their duty. We shouldn’t ever do anything that causes pain to others or adds to our karmic load. Success and failure are in the Lord’s hands. So, use the other alternative. We shouldn’t do anything like this. Okay, Baba Ji. 

ព្រះគ្រូបាបាជីខ្ញុំកូណាមានបញ្ហា ធ្មេញ គ្រូពេទ្យធ្មេញគាត់ប្រាប់ខ្ញុំកូណាត្រូវតែដាំបង្គោលធ្មេញឡើងវិញ គឺដាំបង្គោលធ្វើជា ឆ្អឹងគោ។ សូមព្រះគ្រូ ជួយជា ពុទ្ធឪវាទថា ខ្ញុំកូណាត្រូវសម្រេចចិត្តបែបណា? តើខ្ញុំកូណាត្រូវតែដាំបង្គោលធ្មេញឬ អត់?  ញោម សព្វថ្ងៃនេះ ពេទ្យគេមានរបស់របរសម្រាប់ជំនួសធ្មេញច្រើនណាស់  ញោមមិនចាំបាច់ត្រូវតែប្រើ ឆ្អឹងគោ យកមកធ្វើជាបង្គោលធ្មេញទេ គេអាចមាន ធ្មេញ សិប្បនិម្មិតជាច្រើនបែប។ ជាការពិតហើយ គ្រូពេទ្យណែនាំធ្មេញជំនួស តែ វិធីនេះ មិនជោគជ័យទេ មិនថា យើងមានរឿងអ្វីទេ គឺទេវតាទេជាអ្នកតាមជួយថែរក្សាយើង គ្រូពេទ្យគាត់គ្រាន់់តែបំពេញ តាមតួរនាទីរបស់គាត់។ យើងមិនត្រូវធ្វើអ្វីណាមួយដែលនាំឲ្យ អ្នកផ្សេង សត្វលោកផ្សេងមានការឈឺចាប់ទេ ឬ មិនត្រូវបង្កើត កម្មា បន្ថែមឡោះយ។ ជោកជ័យក័ដោយ បរាជ័យក៍ដោយ គឺស្ថិតក្នុង ដៃ ព្រហស្ប របស់ ទេវតា ដូច្នេះ ចូរញោមប្រើ បង្កោលធ្មេញជំនួសណាមួយផ្សេងពី ឆ្អឹងគោ យើងមិនត្រូវ ប្រើរស់នេះទេ។ ចាស កូណា ព្រះគ្រូបាបាជី ។

Q & A @ N12= 15:40
Radha Soami, Baba Ji. Thank you. Thank you so much for being here with us today. Thank you. In the video number 70 on YouTube, you say that if we have the habit of repeating the simran with the tongue, we should get into the habit of the mind doing it. So, my question is, how can we do that? Is it in our hands? It’s not in our hands. We are creatures of habit. Initially, we will repeat it with the tongue. Over a period of time, the mind will pick it up. Till we are repeating with the tongue, there will be other distractions. But once the mind picks it up, then the mind will get more focused. So, it’s a natural process that will happen. It’s not something that we can do. So, we don’t have to force anything. Don’t force. Just naturally, let it pick it up. Okay. Thank you so much, Baba Ji. Thank you 

សូមក្រាបថ្វាយបង្គំ ព្រះគ្រូបាបាជី សម្រាប់វត្តមានព្រះគ្រូបាននៅជាមួយយើងខ្ញុំនៅថ្ងៃនេះ ព្រះគ្រូ បាបាជី នៅក្នុងវីដេអូ លេខទី ៧០ នៅ Youtube ព្រះគ្រូ ទូលថា យើងត្រូវតែធ្វើទំលាប់គឺប្រើមាត់ ប្រើអណ្តាតយើងភាវនាធម៍ដដែលៗពេលតាំងសមាធិ ធ្វើបែបនេះរហូតក្លាយជាទំលាប់ ដើម្បីឲ្យចិត្តវាបានមានទំលាប់បែបនេះដែរ។ ជាសំណួរខ្ញុំកូណាសូរថា យើងធ្វ់ើដូចម្តេចទៅ វាអាស្រ័យលើដៃយើង ឬ មិនមែនស្ថិតនៅក្នុងដៃយើងទេ? ញោម រឿងនេះ គឺយើងជាអ្នកបង្កើតទំលាប់ យូរៗទៅយើងអាចសូត្រធម៍ដោយប្រើមាត់ យូរៗក្លាយជាទំលាប់ ហើយចិត្តវាចាប់បាន​ បើសិនណាយើងមិនប្រើមាត់សូត្រធម៍ ភាវនាធម៍ទេ នឹងមានបញ្ហាណាមួយចូលមករំខាន តែ​ដោយសារ ចិត្តវាផ្ចង់ស្តាប់ធម៍ ពេលនោះចិត្តវាមូល មិនហោះហើរ នេះជារឿងធម្មតាៗជារឿងមានពីធម្មជាតិ រឿងនេះមិនមែនជារឿងងាយស្រួលធ្វើទេ ដូច្នេះ បានជាមិនត្រូវធ្វើដោយបង្ខំពេកទេ គឺធ្វើតាមសម្រូល មួយៗ ដើម្បីឲ្យចិត្តចាប់បាន កូណាព្រះគ្រូ សូមអរព្រះគុណព្រះគ្រូ ។

Q & A @ N13= 16:40-20:00
Radha Soami, Baba Ji. Baba Ji, my first question is, in my college, everyone drinks and almost everyone eats non-vegetarian and maybe I'm the only one who is non-drinker and vegetarian. So sometimes it becomes… sometimes I feel lonely, and I feel left out because other people are going to bars and pubs. Whereas I am sitting in my room alone without the support, without anyone helping me. So what should I do in this situation? By nature, our mind is very calculative, right? Everything comes into a calculation. Now, look at it this way, that they are having fun, but if tomorrow they have to pay the price of that, what have you gained? You know? Now, if I lose… (control), on one side, we want to control the mind, on the other side, with these intoxicants, the mind is going totally haywire. So isn't it counterproductive? Right, absolutely. Maybe at this time, you'll have to make a little bit of a sacrifice. But you will see eventually, the benefit of that will come to you. Yeah. So, but sometimes what I do is, I start deceiving people. I hold the empty beer and just mingle with them. But I don't drink, I'll never drink, I promise you. But do you think, is this deception right? Or should I just tell them … No, that doesn’t make a difference, that doesn't make a difference. They will always need somebody who hasn’t drunk to take them home also! So you play that role of taking them home and seeing that they are tucked up in their beds! Okay. I have one more little question. So, you always say in your satsangs that God has sent us just like our ... Just as our parents send us abroad to study, the Lord has also sent us here. There is always a purpose. So the Lord has also sent us here for a purpose. So, what is that purpose? Is it to be happy and content? Or to be sad and always yearn for the God? What is better? Not to be sad; it is to be happy. But we've construed our own… we have our own perspective of that happiness. By getting drunk and making a fool out of ourselves, that is not being happy, that's being a total idiot! Happiness is what you're going to get from within you. The purpose of life is that He has sent us here to learn, what it means to be human. This word human being is actually ‘being human.’ So the moment you realize what it means to be human, the next step to Godliness will happen automatically. Okay, so it's better to be in His ... Please let me serve you my whole life. And do you think it’s … Stay in His will and be a good human being. Okay, Baba Ji. Thank you so much.

សូមក្រាបថ្វាយបង្គំ ព្រះគ្រូបាបាជី សំណួរដំបូងរបស់ខ្ញុំកូណា គឺថានៅក្នុងថ្នាក់រៀនខ្ញុំកូណា មានអ្នកផឹកស្រា និង ហូបសាច់ និយាយរួមសឹងតែទាំងអស់ មានតែ ខ្ញុំកូណាម្នាក់គាត់ដែលមិនផឹកស្រា និងជាអ្នកហូបបួស ជួលកាលខ្ញុំកូណាមានអារម្មណ៍ដូចជា ឯការណាស់ កណ្តោចកណ្តែងណាស់ ដោយសារពួកគេចេញទៅចូលបារ ចូលក្លិបអស់ៗ ទុកឲ្យខ្ញុំកូណានៅអង្គុយក្នុងថ្នាក់រៀនតែម្នាក់ឯង គ្មានអ្នកគាំទ្រ លើកទឹកចិត្ត បើខ្ញុំកូណាមានស្ថានភាពបែបនេះ តើខ្ញុំកូណាត្រូវធ្វើម៉េច? ញោម ជាធម្មតា ចិត្ត មនុស្សយើង គឺមានការគណនា (បូកដកគុណចែក) ណាស់ តែមែនទេ? អ្វីៗទាំងអស់ សុទ្ធតែត្រូវបាន ឆ្លងកាត់ការគណនា ឥលូវយើងមើលទាំងអស់គ្នា ថ្ងៃនេះពួកគេសប្បាយ ក្អាកក្អាយណាស់ តែថ្ងៃស្អែកមក ដល់ ពួកគេត្រូវតែ ទូទាត់សងវិញ សួរថា យើងនៅសល់ ចំណេញបានអ្វី? យើងឃើញទេ ចិត្ត មាន ២ ទីមួយ ចង់ទៅតាមគេ ទី២ យើងអាចគ្រប់គ្រងចិត្តបាន គឺមិនទៅតាមគេ  ពេលនោះ ចិត្តមានការច្របូកច្របល់ ចិត្តប្រៀបដូចខ្សែភ្លើង ថាត្រូវចម្លងភ្លើង ឬ មិនចម្លងភ្លើង? ត្រូវណាស់ ពេលនេះ ញោមទទួលបាន ផលតិចតួចមែន តែថ្ងៃក្រោយ ញោមពិតជានឹងទទួលបានផលច្រើនពីការ តាំងចិត្ត សម្រេចចិត្តរបស់ញោមនាពេលនេះ ។ ពិតជាពិបាកណាស់ ព្រះគ្រូ ជួលកាលខ្ញុំកូណាបង្ខំចិត្ត លើកស្រាបៀមក ផឹកដែរ តែខ្ញុំកូណាមិន លេបចូលពោះទេ គឺខ្ញុំកូណាសច្ចាថាមិនផឹកជាដាច់ខាត​ ខ្ញុំកូណា សូមស្បថ ធានា ។ តែ ព្រះគ្រូ ធ្វើបែបនេះ គឺជា​ បោកបញ្ឆោត  ឬ ជាការក្លែងភេទ មួយដែរ Deception មែនទេ ?ទេ ញោម នេះមិនដូចគ្នាជាមួយការ បោកបញ្ឆោត ឬ ក្លែងភេទអ្វីទេ ដោយសារ ពួកគេស្រវឹង ពួកគេក៍ត្រូវការមនុស្សម្នាក់ដែលមិនស្រវឹង ដ់ើម្បីនាំពួកគេត្រឡប់ទៅផ្ទះ ទៅដាក់ដល់លើគ្រែដេក ! បាទ ព្រះគ្រូ។

ខ្ញុំកូណានៅមានកូនសំនួឬតួចមួយទៀត ដូចដែលព្រះគ្រូ តែងតែទេសនាទូលថា អ្នកធ្វើធម៍ដូចជាពូកយើង គឺសុទ្ធតែទេវតាបញ្ជូនចុះមក វាប្រៀបដូចជា ឪពុកម្តាយ បញ្ចូនកូនទៅបរទេសដើម្បីសិក្សារៀនសូត្រ ទេវតា ក៍ទ្រង់បញ្ជូនយើងមកទីនេះដែរ បើអីចឹងទេវតាបញ្ជូនមក សុទ្ធតែមានគោលបំណង ​Purpose ត់ើអ្វីទៅជាគោលបំណង ជាប្រាថ្នាទេវតា ? តើទេវតាបញ្ជូនយើងមកដើម្បីយើង សប្បាយ ? រីករាយ? ឬ មួយមក យក ទុក្ខកង្វល់ ? ឬ ដើម្បីឲ្យយើងគិតដល់ ទេវតាទាំងយប់ទាំងថ្ងៃ ? ញោម មិនមែន បំណងទេវតាឲ្យយើង មានការព្រួយ ពិបាកចិត្តទេ គឺដើម្បីឲ្យយើងបានសប្បាយ តែ រឿងហ្នឹង យើងបង្កើតដោយខ្លួនឯង គឺ យើងមានការស្រម៉ៃ ចង់បានការសប្បាយមួយដែល ល្អសមសម្រាប់យើង គឺថាយើង ផឹកស្រា ផឹកគ្រឿងស្រវឹង ធ្វើរឿងឆ្កួតៗ ការនេះ មិនមែនដើម្បីឲ្យខ្លួនបានសប្បាយទេ គឺធ្វ់ើឲ្យ ឆ្កួតសុទ្ធ total idiot!តែម្តង ។ ការសប្បាយ គឺសំដៅថាការសប្បាយចេញពី ខាងក្នុងខ្លួន គោលបំណងនៃជីវិតគឺអីចឹង គឺសប្បាយចេញពីក្នុងខ្លួន។ ទេវតាបញ្ជូនយើងមកគឺដើម្បីរៀនសូត្រ គឺរៀនសូត្រធ្វើជាមនុស្សលោក ។ ពិភពលោកនេះ គឺសម្រាប់មនុស្សលោកនេះឯង។  ដូច្នេះជាដំបូង យើងត្រូវដឹងខ្លួន ទទួលស្គាល់ថាយើងជាមនុស្សលោក បន្ទាប់ជាជំហានទី ២ គឺ កា្លយទេវតា ឬ មនុស្សទេព នោះយើងនឹងរីករាយជាស្វ័យប្រវត្តិ ។ អូខេ គូណា ព្រះគ្រូ ដូច្នេះ យើងត្រូវសប្បាយ រីករាយក្នុងនាមទេវតា ។ សូមព្រះគ្រូនៅជាមួយយើងខ្ញុំទាំងអស់ជានិរន្តតទៅ អស់មូយជីវិត ។ ចម្រើនពរ ញោម សូមរស់នៅក្នុង ឆន្ទះ ក្តីប្រាថ្នាទេវតា និងធ្វើជា មនុស្សលោកក៍ល្អ។ គូណាព្រះគ្រូ សូមអរព្រះគុណ ព្រះគ្រូ ៕

No comments:

Post a Comment