Thursday, February 29, 2024

Q & A with GSD 109

ធម៍ទេសនាដេញដោលព្រះធម៍ ថ្ងៃអាទិត្យ ទី ០៣  ខែ មិនា ឆ្នាំ ២០២៤ ( ២០ នាទី)

Q & A @ N 1= 00--2:12
Radha Soami, Baba Ji. You often say in your satsang, that we are spiritual beings, going through a human experience. Baba Ji, now an ordinary person, or a very ordinary person like me, goes through the life events with some challenges, we’re completely shaken. And what ends up happening is that our human instincts, or human nature or at times animal instincts, comes to the forefront and our spiritual being … “Animal,” don’t say human instincts. Say, “the animal instinct.” Animal instincts come to the forefront. The animal instinct is to react. The human instinct is to take a logical perspective. So it’s mostly the animal instinct which makes us react, and in that reaction we lose our freedom. And we go compromise and do something which is wrong and which is going to increase our burden. But if we look at the human instinct, which is to view everything with logic, with that vivek – sense of discrimination, you’ll never do the wrong thing. So how do we associate less and less with this body, and more with that spiritual entity that we are in truth? The body is very limited, you know? How far you can see, the weight the body can take, or whatever you can do is very limited. So if I am going to restrict myself to the body, I am limiting myself. But if I use this body and try and go beyond the physical into the spiritual realm, then I become unlimited. So why do we want to get in touch with the Shabd? The Shabd is the Creative Power. So, if I can get in touch with that Creative Power, which has created the creation, which is sustaining the creation, if I’m able to, sort of, get in touch with that, that automatically enhances my capacity and capability. Then I’m capable of everything. Radha Soami. Thank you, Baba Ji. 

ព្រះគ្រូ បាបាជី ក្នុងពេលសម្តែងធម៍ទេសនា សុទ្ធសាង គឺ ព្រះគ្រូ តែងតែ ទូលជានិច្ចថា យើងទាំងអស់គ្នាគឺជា ធាតុទេវតា ឬ ធាតុព្រះធម៍ តែយើងរស់នៅ មានបទពិសោធន៍ បែបជាមនុស្សលោកទៅវិញ។ ព្រះគ្រូ​បាបាជី ក្នុងនាមជាមនុស្សលោកធម្មតា ឬ ថាជាមនុស្សលោកមហាសាមញ្ញាដូចជាខ្ញុំកូណានេះ ដែលមាន ឆាកជីវីតគ្រប់រស់ជាតិជីវីតដូចធ្លាក់នរក ធាតុទេវតាតែជីវិតមនុស្សដូចសត្វធាតុ បែបមនុស្សតែមានសភាវគតិជាសត្វ Human Instincts ឬ ថា កើតមកមានធម្មជាតិជាមន្សលោក ឬ ថា ក្នុងសម័យកាលមនុស្ស មានសភាវគតិបែបសត្វតិរិច្ចាននេះ នឹងចប់រលត់ពេលណា? និងថា តើសម័យកាល មនុស្សមានធម៍ មនុស្សមានធាតុទេវតាកើតឡ់ើងនៅពេលណា? 

ញោម ញោម កុំប្រើពាក្យថា មនុស្សមានសភាវគតិសត្វ ឬ មនុស្សខួរសត្វ ត្រូវប្រើពាក្យថា សភាវគតិសត្វ Animal instincts វិញ ជាសភាវគតិសត្វ គឺវាច្រឡោត ពាសវាលពាសកាល ប្រឆាំងតបត គ្មានហេតុផល ចំណែក សភាវគតិមនុស្ស គឺលើកហេតុផល មានអំណះអំណាងសមរម្យ ឡូហ្សិក ដូច្នេះ ការដែលយើង ច្រឡោតខឹង ប្រតិកម្មតបគឺដោយសារតែ សភាវគតិសត្វ ហើយការច្រឡោតខឹង តប ត បែបនេះ នាំឲ្យយើងបាត់បង់នូវ សេរីភាព freedom ។ សភាវគតិសត្វនេះ នាំឲ្យយើងទៅជា ឆិនឆៃ សម្របសម្រួលនូវអ្វី ដែលជាការ ខុស ការមិនត្រឹមត្រូវ រួចឈានទៅក្លាយជាបន្ទុក ជាកម្មពារដល់ខ្លួនយើងវិញ។ តើបើយើងមើលលើ សភាវគតិមនុស្សលោក គឺ មនុស្សលោកសម្លឹងមើលរឿងអ្វីមួយ បញ្ហាណាមួយ ដោយគិតលើ ហេតុ និងផល បែបឡូហ្សិក ប្រើវិចារណញាណថ្លឹងថ្លែង sense of discrimination អីចឹងមនុស្សលោកយើង មិនដែល Never ធ្វើអ្វីមួយខុសទេ បើដូចនេះ យើងត្រូវ ធ្វើកិច្ចការណាមួយដោយ បន្ថយការរំពឹង ការពឹងលើ រូបកាយជាអាណាចក្រនេះ តែទៅពឹងអាស្រ័យលើ អ្វីដែលជា ព្រះធម៍ ដែលជា ពុទ្ធចក្រវិញ នោះយើងនឹងរកឃើញ នូវ ព្រះសច្ចៈជាសេចក្តីពិត។ រូបកាយយើងនេះ អន់ណាស់ មានកម្រិតណាស់ តើ ញាតិញោមដឹងដែរឬទេ? យើងកាន់តែពឹងលើរូបកាយនេះ យើងកាន់តែមានបន្ទុកធ្ងន់ក្នុងរូបកាយ  គឺថា អ្វីៗដែលយើងធ្វើ ដែលយើងសាង គឺមាន កម្រិតទាបណាស់ អីចឹងបើសិនជា អាត្មាភាព ដាក់កម្រិតខ្លួនឯងថា អត្មាអញពឹងលើខ្លួនឯង គឺមានន័យថា អត្មាភាពដាក់ខ្លួនឯងឲ្យទាប ឲ្យមានកម្រិតទាប កម្រិតអន់ ។ តែបើសិនជា អត្មាភាព ប្រើប្រាស់រូបកាយនេះ រួចប្រឹងប្រែងធ្វើឲ្យឃ្លាតឆ្ងាយពីរូបកាយ ឆ្ងាយពីអាណាចក្រ ចូលទៅដល់ឋានពុទ្ធចក្រ ឬព្រះធម៍ ពេលនោះអត្មាភាពមាន ឬទ្ធិបារមី មានថាមពលគ្មានដែលកំណត់ Unlimited ។ ដូច្នេះហើយ បានជាមនុស្សយើងនាំគ្នាស្វែងរក ភ្ជាប់ខ្លួនជាមួយព្រះធម៍ ព្រះធម៍នេះ គឺជា ថាមពលបង្កើតសត្វលោក បើសិនជាយើងភ្ជាប់ជាមួយ ថាមពលបង្កើតសត្វលោកនេះ ដែលជាថាមពលទ្រទ្រង់ផង ថែទាំង ទាំងសត្វលោកផង  អិចឹងជាស្វ័យប្រវត្តិ យើងមាន សមត្ថភាពដូចជា ព្រះធម៍ ដូចជា ថាមពលបង្កើតសត្វលោក គឺយើងអាចធ្វើកិច្ចការទាំងឡាយបានសព្វគ្រប់យ៉ាង។ កូណាព្រះគ្រូ សួមអរព្រះគុណព្រះគ្រូ បាបាជី។

Q & A @ N 2= 00--2:12
Thank you, Baba Ji. Today, I’m seeking your advice and guidance for the parents who are experiencing problems because their children have been extensively involved in the social media, and they are getting involved in anti-social activities. It’s affecting the parents – they cannot continue with their career. They are affecting the grandparents, they cannot do their meditation. It is interfering, and it is affecting all family members. Baba Ji, you have so much grace on the family, but this problem, we need your guidance and advice. How to deal with this? That’s why I’m seeking … No, we can’t shirk our own responsibility. Now, what really happens is that parents when they don’t have time, they give children these tools to play around with, so that they are not disturbed by them. And eventually, it becomes such a habit with the children, that they start going to extremes, which is not beneficial for them. So, if we create a positive atmosphere in the house, and we keep a balance with everything … All these things should be a tool in our hands. But what has happened is that we have lost control, and we’ve become a tool in the hands of all these instruments. And that makes it negative. This is a way that we can be, sort of … We will lose our freedom. Somebody can exercise total control over our lives! So let it be a tool in our hands, where we use it for what is beneficial to us, rather than 24 hours being on the social media and losing our freedom with all these instruments. Baba Ji, please provide your grace and advice and guidance to the family, so children and the whole family can come back to the original terms that was before. Communication, communication! It’s when communication stops, the problems start. Learn to communicate with the children, with the grandchildren. Learn to sit with them; talk to them. You will never lose them. But when communication breaks down, then these problems start. Thank you very much, Baba Ji. Please shower your grace.

ជាដំបូងខ្ញុំកូណាសូមអរព្រះគុណព្រះគ្រូ ខ្ញុំកូណាមកនេះ ដើម្បីនឹងសាកសួរសុំជា ពុទ្ធឪវាទសម្រាប់ ក្នុងនាមជាឪពុកម្តាយដែលកំពុងជួបបញ្ហាធ្ងន់ធ្ងរ ដោយសារតែ កូនៗរបស់ពួកគាត់ មមាញឹកពេក សកម្មរវល់ពេកជាមួយបណ្តាញសង្គម ហើយពួកគាត់ដែលជា កូនៗនោះ ទៅជា រវល់ជាមួយ កិច្ចការ ឬ ធ្វើ សកម្មភាពប្រឆាំងសង្គមទៅវិញ។ ឪពុកម្តាយខាតបង់ពេលវេលាបំពេញការងារ ចំណែក យាយ តា ក៍រវល់ពិបាកដែរ មិនអាចតាំងសមាធិបានឡើយ គឺជារឿង ប្រទាំងប្រទើសគ្នា ឈ្លោះគ្នាក្នុងគ្រួសារ​។ ព្រះគ្រូ បាបាជី ព្រះអង្គមានបារមី ខ្ញុំកូណាសុំព្រះអង្គជួយជា ឪវាទធ្វើម៉េចជំនៈរឿងនេះបាន ថាត្រូវធ្វើម៉េច ដោះស្រាយបែបណា? អីចឹងបានជាខ្ញុំកូណាមកជួបព្រះគ្រូនៅថ្ងនេះ ។

ញោម រឿងនេះវាទាក់ទងធំជាមួយការទទួលខុសត្រូវ។ ឪពុកម្តាយជាប់រវល់ការងារ ក៍ទុកកូនៗចោលជាមួយ ឧបរណ៍របស់របរលេងទាំងនោះ ដើម្បីកុំឲ្យកូនៗវាមករំខានការងារយើង។ ដល់យូរៗទៅ ក្មេងៗមានទំលាប់លេងជាមួយរបស់ទាំងនេះ ក្មេងៗទៅជា ជក់ វក់ ជាមួយឧបករណ៍ទាំងនោះ ដែលជារបស់ គ្មានផលប្រយោជន៍សម្រាប់ក្មេងៗសោះ អីចឹងការទទួលខុសត្រូវរបស់ ម្តាយឪពុក គឺត្រូវបង្កើតបរិយាកាសល្អ ល្អូកល្អើន មានតុល្យភាពជាមួយកូនៗ ជាមួយរឿងកិច្ចផ្សេងៗទៀត យើងត្រូវតែជាអ្នកគ្រប់គ្រងឧបករណ៍លេងទាំងនោះ  តែអ្វីដែលជាការបង្ករជាបញ្ហា គឺយើងជា ម្តាយឪពុកមិនអាចគ្រប់គ្រងឧបករណ៍ទាំងហ្នឹងបានល្អទេ ដែលវាក្លាយជា រឿង អវិជ្ជមានទៅវិញ។ បែបនេះ គឺយើងបាត់បង់ សេរីភាព ម៉េចបានជាអ្នកខ្លះគេអាចគ្របគ្រងឆាកជិវិតគេបានល្អ? គឺដោយសារគេគ្រប់គ្រងឧបករណ៍លេងទាំងនោះបាន គេឲ្យក្មេងលេងតែរបស់ណាមានប្រយោជន៍ គឺមិនមែនឲ្យវាលេងគ្រប់ ២៤ ម៉ោង តែជាមួយ បណ្តាញសង្គម ។ ព្រះគ្រូ បាបាជី សូមព្រះគ្រូ មេត្តាជួយកូនៗពួកយើងឲ្យវាមានរកសភាពដូចដើមវិញផង។  ញោម រឿងនេះ គឺមានតែ ទំនាក់ទំនង ៗ Communication Communication កាលណាតែ​ទំនាក់ទំនងចប់ភ្លាម គឺនឹងមាន បញ្ហាកើតឡើងភ្លាមដែរ ចូររៀនធ្វើទំនាក់ទំនងជាមួយ កូនៗ ជាមួយ ចៅៗ រៀនអង្គុយជាមួយពួកគេ រៀននិយាយជាមួយពួកគេ នោះយើងនឹងមិនបាត់បង់ ក្មេងៗ កូនៗចៅទាំងនោះឡើយ។ តែ បើសិនជា ទំនាក់ទំនងហ្នឹងកាត់ផ្តាច់ គឺ បញ្ហានឹងកើតមានភ្លាមដែរ បាទ ព្រះគ្រូ សួមអរព្រះគុណព្រះគ្រូ បាបាជី។ សូមព្រះគ្រួប្រទានពរជ័យដល់យើងខ្ញុំ។

Q & A @ N 3= 00--4:40
 Radha Soami, Baba Ji. I wanted to ask you … Since my childhood, I have always seen everyone saying that and appreciating your physical presence. And they used to say that after every question-answer or your satsang, that “Baba Ji’s looking so beautiful today!” Or, “Baba Ji’s boots are beautiful! Baba Ji is wearing such beautiful glasses!” And I feel ... I keep it to myself, but I feel it's absurd at a point after … I agree with you, it's totally absurd! Because when we call somebody the Guru, are we calling him the Guru because of his physical presence, his clothes, his shoes? Or because of the spiritual aspect? You see, so this is where we go wrong; this is how religions are created. Because when you start focusing on the physical rather than on the spiritual … Now, the physical can't be with you all the time. So, when one leaves the body, they create the four walls and create one religion. So, we must focus on the spiritual aspect, not on the physical aspect. The physical being is there only to teach us, to show us the way. Not that we put him on a pedestal and start bowing to him, and start looking at all these things. I totally agree with you.

ព្រះគ្រូបាបាជី ខ្ញុំកូណាចង់សួរសំនូរព្រះគ្រូ កាលពីក្មេង ខ្ញុំកូណាឃើញមនុស្សម្នាគ្រប់ៗគ្នាគេនិយាយថា សរសើរព្រះគ្រូថា ព្រះគ្រូស្អាតណាស់ ពេលជួបជាមួយព្រះគ្រូ ក្នុងកម្មវិធីសម្តែងធម៍ទេសនា គឺព្រះគ្រូ ស្អាត ឬថា ស្អាតដូចទេវតា ! គេថា ព្រះគ្រូមានពាក់វ៉ែនតា  អិចឹងទៅ..ខ្ញុំកូណាគ្រាន់តែ​ឮសូរនិយាយ គឺ ចោលទៅ ឬ ហី ទៅ តែ ខ្ញុំកូណាដូចជាមានអារម្មណ៍មួយថា​ វាមិនសមហេតុផល absurd ដោយសារថា​យើងនាំគ្នា ហៅថា ព្រះគ្រូ Guru ដោយសារមើលតាមរូបរាងព្រះគ្រូស្អាត មើលលើស្បែកជើង មើលលើខោអាវ ឬ មួយយើងត្រូវមើលលើ ធាតុព្រះធម៍ ឬធាតុទេវតា The Speritual aspect ? ញោម រឿងហ្នឹង ដូចញោមឃើញស្រាប់អីចឹង គឺជាការខុសឆ្គងមួយ គឺជាអ្វីមួយដែល នាំឲ្យគេ បង្កើត សាសនាឡើងមក ដោយសារតែ មនុស្សចាប់ផ្តើម​ផ្ចង់ យកចិត្តទុកដាក់លើ រូបកាយជាធំ  ជាជាងផ្តោតលើ ព្រះធម៍ជាធំ ដូចយើងឃើញស្រាប់ថា រូបកាយ មិនអាចនៅជាមួយយើង ជាប់រហូតទេ គ្រប់ពេលវេលាទេ ដូច្នេះ កាលណា យើងស្លាប់ទៅ វានឹងបង្កើតជា ជញ្ជាំង ៤ និង សាសនា ១។ ដូច្នេះ បានជាយើងត្រូវតែ ផ្តោតលើ ព្រះធម៍ (ពុទ្ធចក្រ) កុំផ្តោតលើ រូបកាយ ( អាណាចក្រ) ។ រូបាយនេះ គ្រាន់តែ បង្រៀនយើង រកផ្លូវដើរ បង្ហាញផ្លូវប៉ុណ្ណោះ មិននាំយើងទៅ ឋានសួរគ៍  pedestal មិននាំយើងទៅជួបទេវតាទេ ក័មិននាំយើង សម្លឹងមើលអ្វីៗសព្វយ៉ាងដែរ។ ដូច្នេះ អាត្មាភាព សូមគាំទ្រ ទស្សនៈញោម ទាំងស្រុង។

Q & A @ N 4= 00--6:08
 Radha Soami, Baba Ji. Thank you so much for this opportunity. I have been diagnosed with an auto-immune condition. And I would like to ask for your blessings to cure me from this illness. And to help me be more disciplined in my meditation, so that I can fulfill my life’s purpose within this lifetime. Also, I noticed whenever I meditate or try to meditate, I start having these desires, these unfulfilled desires, that I thought were not there anymore, and then they come up, and I don’t know how to curb those desires. Can you advise me please? First and foremost, the way the Lord has made this body, it is quite self-sufficient, you know? So it reacts to the needs which are stimulated, whether it is disease or anything. It will automatically react. Problem is that we lose heart. So if we are positive, the body will start fighting back. I am not saying don’t take medicines. I’m not … Yes, I’m getting disheartened. No, take your medicines. But the medicine will only work if you are positive. If you are not positive, no medicine will work. So, we burn in our own negativity. Whereas if you are positive, you can dilute the entire negativity within yourself. So we actually have to heal ourselves. The doctor is only providing some assistance. But it depends upon you. And whenever we are focused … the tendency of the mind is to take your attention away. So whenever you focus, things that you wanted to remember, or somewhere in the back of your mind, that’s the time they will come forward, so that you get up. But that’s the time you have to, sort of, maintain consistency and keep your focus. If they are important enough, when you get up, they'll still be there. And if they are not important enough, it’s not worth remembering. So just carry on with the meditation and stay focused on … Always. Thank you for always having our back and, for your grace. Thank you so much. 

ព្រះគ្រូបាបាជី ខ្ញុំកូណាសូមអរគុណណាស់ ចំពោះព្រះគ្រូ ក្នុងឪកាសមួយនេះ ខ្ញុំកូណា បានធ្វើ រោគវិនិច្ឆ័យ ដោយខ្លួនឯងជ ាស្វ័យប្រវត្តិ ហើយខ្ញុំកូណា សុំពរ ពីព្រះគ្រូឲ្យខ្ញុំកូណាជាសះស្បើយពី ជម្ងឺដង្កាត់ ដើម្បីខ្ញុំកូណាមាន លទ្ធភាពដាក់លក្ខខណ្ឌខ្លួនឯង ក្នុងការធ្វើសមាធិ ដើម្បីឈានទៅសម្រេចបាន តាមសេចក្តីប្រាថ្នាក្នុងជីវិតនេះ។ ពេលតាំងសមាធិក្តី ពេលរៀបចំតាំងសមាធិក្តី ខ្ញុំកូណាតែងតែនឹកឃើញ ជានិច្ចអំពីសេចក្តីប្រាថ្នារបស់ខ្ញុំកូណា បន្ទាប់មកទៀត ក៍គិតថា មិនដឹងមានវិធីណាមួយអាចឲ្យ សេចក្តីប៉ងប្រាថ្នាបានសម្រេច?  ដូច្នេះ សូមព្រះគ្រូជួយផ្តល់់ជា ឪវាទផងចុះ ។

ញោមជាដំបូង និងជាចំណុចសំខាន់ជាងគេបង្អស់ គឺត្រូវដឹងថា ទេវតា បង្កើតរូបកាយនេះមក គឺពេញបរិបូរណ៍ អាចឲ្យធ្វើអ្វីក៍បានដែរ រួមទាំងការព្យាបាលជម្ងឺផង ។ រឿងដែលកើត គឺដោយសារ យើង បាត់បង់ បេះដូង។ បើសិនជាយើងគិតល្អៗ គិតបែបវិជ្ជមាន នោះយើងមានកម្លាំង​តបត ប្រឆាំងជាមួយ បញ្ហាជាមួយជម្ងឺ។  អាត្មា មិនមែនសំដៅ ប្រាប់ញោមថា កុំលេបថ្នាំ កុំប្រើថ្នាំពេទ្យនោះទេ ។ ញោម ត្រូវតែប្រើថ្នាំ តែថា ថ្នាំមានប្រសិទ្ធិភាព តែពេលណាញោមគិតល្អ គិតវិជ្ជមានតែប៉ុណ្ណោះ បើយើង គិតមិនល្អ ថ្នាំក៍គ្មានប្រសិទ្ធិភាពដែរ ដូច្នេះ គឺយើងជាអ្នកដុតបង្កើត ភាពអវិជ្ជមានទាំងនោះចេញមក។ បើសិនជាយើងគិតល្អ នោះរឿងមិនល្អក្នុងខ្លួនវានឹងរលាយបាត់បង់ទៅ អីចឹងគឺ យើងព្យាបាលដោយខ្លួនឯង​ចេញពីខាងក្នុងខ្លួន ។ គ្រូពេទ្យ គាត់គ្រាន់តែជួយផ្តល់ជាជំនួយការខាងក្រៅខ្លួនទេ តែរឿងសំខាន់ អាស្រ័យលើរូបយើងផ្ទាល់។ ចិត្តវាគ្រាន់តែដើរតាមយើង យើងជាអ្នកបញ្ជា បើសិនជាយើង គិត ផ្ចង់អារម្មណ៍លើរឿងណាមួយ នោះចិត្តវានឹងតម្រង់ទៅតាមហ្នឹងដែរ បើសិនជាយើងមានសេចក្តីប្រាថ្នាណាមួយ នោះចិត្តវានឹង គិតផ្ចង់បែបហ្នឹងដែរ។ តែ​ដែលសំខាន់ គឺយើង ត្រូវតែ ជាអ្នកកំណត់ ជាអ្នកគ្រប់គ្រងចិត្ត រក្សាចិត្ត និង ការផ្ចង់អារម្មណ៍ឲ្យមូល។ បើយើង ហៅចិត្តចូលមកក្នុងខ្លួនវិញបាន យើងឈ្នះ បើយើង ហៅចិត្តចូលវិញមិនបាន គឺយើងមិននឹកឃើញដល់សេចក្តីប៉ងប្រាថ្នាយើងទេ បើអីចឹង ត្រូវតេធ្វើសមាធិ ត្រូវតែ ផ្ចង់អារម្មណ៍ បាទ ព្រះគ្រូសូមអរព្រះគុណ ព្រះគ្រូ បាបាជី ។

Q & A @ N 5= 00--8:37
Radha Soami, Baba Ji. I’ve just recently finished my medical degree and hopefully I’ll be starting to practice soon. In this new starting phase of my life, what advice would you give me? Compassion. I think all of us need to show more compassion for each other. If we have compassion, and we are sensitive to the needs of the other people, we’ll definitely be able to do a better job. Thank you very much.

សូម្រាបថ្វាយបង្គំ ព្រះគ្រូ បាបាជី ខ្ញុំកូណាទើបតែបញ្ចប់ថ្នាក់ បរិញ្ញាប័ត្រពេទ្យ ហើយខ្ញុំកូណានឹងចាប់ផ្តើមការងារផ្ទាល់ នេះគឺជាដំណាក់កាលថ្មី​ដំបូងក្នុងជីវិតខ្ញុំកូា តើព្រះគ្រូ មានអ្វីជា ព្រះឪវាទសម្រាប់ខ្ញុំកូណាដែរឬទេ? មាន ញោម នោះគឺ ត្រូវមាន ក្តីមេត្តា ករុណា Compassion ដែលអាត្មាភាពគិតថា យើងទាំងអស់គ្នា សុទ្ធតែត្រូវការ មេត្តាធម៍បន្ថែមទៀតសម្រាប់ឲ្យគ្នាទៅវិញទៅម។ បើសិនជា​យើងមាន​ មេត្តាធម៍នៅក្នងខ្លួន យើងនឹងដឹងថា មនុស្សនៅជុំវិញខ្លួនគេត្រូវការអ្វី ហើយយើងជាគ្រូពេទ្យក៍នឹងបំពេញកិច្ចការបានល្អប្រសើរជាង។ បាទ ព្រះគ្រូ សូមអរគុណព្រះគ្រូ។

Q & A @ N 6= 00--9:10
 My daughter says that you play hide-and-seek, and you’re the only one who wins! Sometimes, we should also … Would you want me to lose? No. Because if I lose, then everyone will have to lose! So you want me to win, right? That is the only way you all can get liberation! Right. So then? Okay, Baba Ji.

ព្រះគ្រូ បាបាជី កូនស្រីខ្ញុំកូណាគាត់ថា ព្រះគ្រូ ដូចលេង បិទ ពួនអីចឹង គាត់ថា ព្រះគ្រូ ឈ្នះរហូត លើគេរហូត...ពេលខ្លះ យើងគិតថា ព្រះគ្រូ គួរតែចាញខ្លះ? ញោម ញោម ចង់ឲ្យអាត្មាចាញ់? ទេ ទេ ព្រះគ្រូ។ ព្រះគ្រូ មិនអាចចាញ់ទេ ដោយសារថា បើសិនជា ព្រះគ្រូចាញ់ មនុស្សរាល់គ្នានឹងចាញដូចព្រះគ្រូដែរ។ អីចឹង ញោមចង់ឲ្យអាត្មាភាពឈ្នះ? គឺមានតែ អាត្មាភាពឈ្នះទេ ទើបអាច ឈានទៅរកការរួចរំដោះ liberation ត្រឹមត្រូវណាស់ ព្រះគ្រូ សូមអរព្រះគុណ ព្រះគ្រូ។

Q & A @ N 7= 00--9:34
 Baba Ji, in our social life, we sometimes lose our rights and then fight for them. But sometimes, in our personal lives, we don’t get what’s rightfully ours. For example, if I’ve been thrown out of my own home, should I fight for my rights? What rights? Our true right is spirituality. Everything else is connected to our karma. You can either end the karma, or you can fight and create more karma. What do we have a right over? You see, in today’s day and age, human beings claim their own rights. But they forget the responsibility that is attached to each right. So be a good human being. Look at what we can give to others, instead of always thinking, ‘my’ rights, ‘my’ rights! You are only creating a negative mindset with these thoughts. We have no rights – none. I don’t believe I have any rights. Whatever has been given, has been given by Maharaj Ji. We should just appreciate it. Baba Ji, thank you very much.

ព្រះគ្រូ បាបាជី ក្នុងជីវិតយើងសព្វថ្ងសនេ ជួលកាល យើងចាញ់គេ​បាត់បង់សិទ្ធិ ហើយយើងត្រូវតែ ប្រយុទ្ធតប ត វិញ តែជួលកាល ក្នុងសង្គមនេះ យើងមិនអាចទទួលបាន សិទ្ធិពេញលេញសម្រាប់ជីវិតយើងទេ ឧ ដូចជា ខ្ញុំកូណា បាត់បង់សិទ្ធិគ្រប់គ្រងលើផ្ទះសម្បែងខ្ញុំខ្លួនឯង តើខ្ញុំកូណាគួរតែ ប្រយុទ្ធ​ទាមទារយកសិទ្ធិនោះមកវិញទេ? ។ ញោម តើអ្វីទៅជា សិទ្ធិ? សិទ្ធិពិតប្រាកដរបស់យើង គឺ ព្រះធម៍ អ្វីៗ សុទ្ធតែជា ជាប់ ជំពាក់ជាមួយនឹង កម្មា របស់យើង។ យើងមិនអាច បញ្ចប់កម្មា របស់យើងបាន បើសិនជា​យើង​ ប្រយុទ្ធ ឬ ឈ្លោះ អីចឹង កម្មា វានឹង កើនបន្ថែមទៀត តើសិទ្ធិរបស់យើងសព្វថ្ងៃ មានកម្រិតណាំ? សព្វថ្ងៃនេះ អាយុស្រក យើងនេះ យើងទាមទារសិទ្ធិ តែយើងបែរជាភ្លេច អំពីការ ទទួលខុសត្រូវ ដែលវាជាប់  ជាមួយនឹងសិទ្ធិនោះដែរ។ ដូចនេះ ដើម្បីធ្វើជាមនុស្សល្អ យើងត្រូវតែពិនិត្យមើលថា អ្វីដែលគួរឲ្យទៅអ្នកដ៍ទៃ  ជាជាង ដែលគិតជា និច្ចការថា " នេះជា សិទ្ធិខ្ញុំ សិទ្ធិអញ"  បើសិនជា យើងគិតអីចឹង គឺជាការគិតបែប ខុសឆ្គង។ ព្រះគ្រូ អីចឹង យើងគ្មានសិទ្ធិទេឬ?ខ្ញុំគូណាដូចជាគ្មានសិទ្ធិអ្វីសោះ។ ញោម អ្វីដែល ញោម បានទទួលមក គឺ បានមក ពី ទេវតា ប្រទាន Maharaj Ji យើងត្រូវតែ ដឹងគុណ ទេវតា។ កូណា ព្រះគ្រូ សូមអុរគុណ ព្រះគ្រូជាអនេក ។

Q & A @ N 8= 00--11:01
 Baba Ji, you have a practical approach to everything. We live in a modern world, and my question is about the many problems we face today. For example, nuclear family, late marriages, late children, divorces, Baba Ji. All this leads to many problems when one … husband is a vegetarian, wife is a non-vegetarian. Don’t say, “one husband”, say, “my husband.” The way you said, “one husband”, it sounds as if you have 2 or 3 husbands! No, no! Husband is vegetarian, wife is non-vegetarian. This leads to problems when raising children. So what is your opinion? What should one do in this situation? You see, there is a time for everything. If we do things at the right time, everything will go well. But if it’s too late, then you don’t enjoy it in the same way, and you also face problems later on. If one has children at the right time, it’s easier to raise them, and one can also help them settle later in life. If we have children later in life, by the time they grow up, we are ready to retire, and we end up spending our entire life worrying about them. The same thing applies to marriage. In the past, everyone felt that it's better to get married earlier in life because the mind isn’t yet fixed in its ways. And both husband and wife knew they'd have to put in the effort to sustain the relationship.

ព្រះគ្រូ​បាបាជី ព្រះគ្រូ មានបទពិសោធន៍ច្រើន គ្រប់រឿង ក្នុងសង្គម។ យើងសព្វថ្ងៃ រស់នៅ ក្នុងសង្គមមួយដែលទំនើប ឯ សំណូរខ្ញុំកូណាទាក់ទងជាមួយ បញ្ហាច្រើនបែបយ៉ាង មានតាំងពី គ្រួសារខ្លាំងដូច នុយក្លេអ៊ែរ បញ្ហាគ្រួសារ រៀបការយយឺត ឬដល់វ័យចាស់បានរៀបការ ដល់វ័យចាស់បាន មានកូន រឿង លែងលះគ្នា ព្រះគ្រូ បាបាជី បញ្ហាទាំងនេះ បង្គរជា បញ្ហាច្រើនយ៉ាងថែមទៀត ដូចជា ប្តី មួយជាអ្នកហូបបួស ប្រពន្ធ មិនមែនជាអ្នកហូបបួស ញោម ញោម កុំប្រើពាក្យថា ប្តិមួយ ត្រូវនិយាយថា ប្តីខ្ញុំកូណា បើសិន ញោមថា ប្តី ១ អីចឹងគេយល់ថា ញោមាន ប្តី ២ ឬ ៣ នាក់ ។ទេ ទេ ព្រះគ្រូ គឺសំដៅថា ប្តីហូបបួស ប្រពន្ធមិនហូបបួស ដែលរឿងនេះ បង្ករជា បញ្ហាពេលកូនធំឡើង តើព្រះគ្រូ មានទស្សនៈបែបណា ដោះស្រាយរឿងនេះ បែបម៉េច?  ញោម គ្រប់រឿង សុទ្ធតែ មានពេល ដល់ពេលវេលារបស់វា បើសិនជាយើងធ្វើ រឿងមួយ ត្រូវពេលវេលា នោះរឿងវានឹងដំណើរការដោយរលូន តែបើយើងធ្វើខុសពេល ឬ យឺតពេល នោះកិច្ចការមិនល្អ បានផលគួរជាទីពេញចិត្ត វានឹងបង្ករជាការលំបាកដល់់ពេលក្រោយៗទៀត ។ បើអ្នកណាម្នាក់មានកូនត្រូវពេល នោះនឹងងាយស្រួលក្នុងការចិញ្ចឹមកូន  ការរៀបចំឆាកជីវិតកូនៗក៍ងាយស្រួលដែរ កាលណាយើងចាស់ បានមានកូន ដល់កូនធំឡើង យើងដល់អាយុចូលនិវត្តន៍ រឺត្រេត ហើយយើង ពេញមួយជីវិតភ័យព្រួយតែជាមួយរឿង កូនៗ។ រឿង រៀបការយឺកត ក័ដូចគ្នាដែរ​ ចាស់ៗពីដើម គេឆាប់ រៀបការ ដោយសារគេគិតខុសពី យើងសព្វថ្ងៃនេះ ចិត្តមិនទាន់ចេះគិតច្រើន ។ ទាំង ប្តី ទាំងប្រពន្ធ គេរួមគ្នា កសាងគ្រួសារ​កក់ក្តៅ ។

 But if one gets married later, each individual has fixed views by then, and this leads to arguments and fights. He doesn’t want to change, and neither does she. So these older customs and traditions were created for a reason. So if one gets married on time, if one has children on time, it becomes easier to raise them. The longer you wait … If I get married when I'm 40, and then I have children, by the time the children are grown up, I’ll be 70 years old! And then I’ll have to get them married and settle them in life. At that age, a person doesn’t have the energy. These days, we say we want nuclear families. Everyone thinks this way: “What about what I want?” “What about my needs?” But everything has pros and cons. Earlier, we had large, extended families. If we were scared of our parents, there was always an aunt or relative to share our troubles with. They would resolve the issue for us. But we felt, “No, I don’t want to live in an extended family!” And we reduced the size of our families. Now, in a small family, no one has time for each other; each one has their own burden to carry. And even if you want to talk to someone … After all, what does a psychiatrist do? You want to pay money just to talk to someone. And it isn’t as if he’s going to perform a miracle! First, you talk to him and tell him what you think, and then he interprets that information and gives it back to you.

តែ បើសិនជាពួកគេ រៀបការយឺត គឺពួកគេ គិតច្រើន មើលគ្នាទៅវិញទៅមក ប្រកែក ប្រណាំងរៀងៗខ្លួន ទាមទារសិទ្ធិរៀងៗខ្លួន ខាងប្តីក៍មិនចង់លែងប្រពន្ធ ខាងប្រព័ន្ធក៍មិនចង់លែងប្តី ។ អីចឹង ទំនៀប ទំលាប់ ប្រពៃណី ដែលគេបង្កើតឡើងមក សុទ្ធតែមានហេតុមានផល។  បើយើងរៀបការត្រូវពេល មានកូន ត្រូវពេល នោះការចិញ្ចឹមកូនៗគឺងាយស្រួលជាង។ បើសិនជា​អាត្មា រៀបការ អាយុ ៤០ ឆ្នាំ និងមាន កូន ចឹងពេលកូនធំឡើង អត្មាអាយុបាន ៧០ ឆ្នាំ អីចឹង អាយុ ៧០ ឆ្នាំ បានការកូន និង រៀបចំគ្រួសារឲ្យកូន។ ដល់អាយុ ៧០ំ ឆ្នាំ នេះ មនុស្សយើងលែងមាន កម្លាំងកំហែង បើដល់អាយុនេះ ចង់បានគ្រួសារមួយខ្លាំងដូច នុយក្លេអ៊ែរមិនអាចទេ ប្រាថ្នាអីចឹងធ្វើអ្វី? តើអ្វីជាតម្រូវការរបស់យើង? ។ តែអ្វីៗក៍៍ដោយ សុទ្ធតែមាន កុណសម្បត្តិ និង​គុណវិបត្តិ បើឆាប់រៀបការ នោះគ្រួសារក៍មានទំហំធំ បើយើងខ្លាចឪពុកម្តាយ យើងរត់ទៅផ្ទះ មីង ផ្ទះពូ ឲ្យគាត់ជួយដោះស្រាយបញ្ហា តែបើយើងនាំំគ្នាគិតថា អត់ទេ ចង់បានគ្រួសារតូចមួយ អីចឹង យើងអត់មាន ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកទេ ម្នាក់ៗរវល់ការងាររៀងៗខ្លួន គ្មានពេលនិយាយគ្នា បើចង់និយាយរកគ្នា ទាល់តែ​បង់លុយ គឺដូចជា មនុស្ស វិកលចរិកដែរ ដែលគ្រាន់តែនិយាយគ្នាក៍បង់លុយ។  ស្រុកពីដើម យើងមាន ពូ មីង  យាយ តា បងប្អូន យើងនិយាយគ្នាដោយគ្មានអស់លុយទេ សព្វថ្ងៃ យើងមានបងប្អូនតិច ដូច្នេះ យើងយកបញ្ហាទៅប្រាប់គេ គេប្រាប់យើងវិញថា ត្រូវធ្វើម៉េចៗ រួចហើយ យើងបង់លុយឲ្យគេ។ អីចឹងគឺ មនុស្សលោកយើង បង្កើតបញ្ហាឡើងមកដោយខ្លួនឯង។

 And on top of that, you pay him for it! In the past, that same role used to be fulfilled by our grandparents, aunts, uncles, etc. Now you pay money for the same thing. So human beings have brought these problems upon themselves. Baba Ji, many of my cousins and friends feel discouraged because they are older; they’re getting married very late in life. And they are very demoralized, No, it isn’t a question of getting demoralized. They didn’t get married when the time was right – they were too picky at that time! There was a girl who used to study with us. Whenever a marriage proposal came for her, she would always find a flaw in the person. Her father was a colonel in the army. One day, we were all sitting around, and he came in and folded his hands before his daughter and said, “Maharaja Ranjit Singh (the first king of the Sikh Empire in early 19th century) isn’t going to take a second birth for you! Now you have to pick from the options in front of you!” We point out the flaws in others, but are we perfect? Also, everyone has their own strengths and weaknesses. We need to get together as companions; we need to be good friends to help each other go through life. In our desire, we look at many things. After a little while, that desire comes to an end, which is why we end up in divorce courts.

សព្វថ្ងៃនេះ កិច្ចការដំបូងត្រូវ បង់លុយឲ្យគេសិន ដែលពី ដើមមិញ ការងារទាំងអស់នេះជា កិច្ចការរបស់ យាយ តា ពូ អុំ មាមីង ពេលេះ យើងបែរជាបង់លុយកាក់សម្រាប់កិច្ចការដូចគ្នា ដូច្នេះ រឿងកើតឡើងមក គឺមនុស្សលោកអ្នកបង្កើតបញ្ហាដោយខ្លួនឯង។ ព្រះគ្រូ បាបាជី បងប្ងូនជីដូនមួយខ្ញុំ មិត្តភ័ក្រខ្ញុំកូណាជាច្រើន គាត់បាក់ទឹកចិត្តដោយសារតែការរៀបការយឺតពេល ពួកគាត់មានអាយុចាស់ៗ  ពួកគាត់ធ្លាក់ទឹកចិត្ត demoralized ទេ ញោម នេះមិនមែនជារឿងធ្លាក់ទឹកចិត្តឡើយ ពួកគាត់រៀបការយឺតនៅពេលដែល វេលា​មកដល់ តែមិនរៀបការ ដោយសារតែពួកគេនៅ សូវសាយ ច្រេចច្រំ picky មួយទៀតដោយសារ ស្រីដែលត្រូវរៀបការហ្នឹងកំពុងជាប់រៀនជាមួយយើងដែរ ឬ ស្រីដែលកំពុងនៅរៀន គ្មានប្រុសណាគេសុំរៀបការ នាងក៍នៅរង់ចាំមើលតាមការទុកដាក់របស់ឪពុកម្តាយ។  ឪពុកនាងជា​ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ នៅថ្ងៃមួយនោះ យើងអង្គុយជុំគ្នា គាត់ដើរមកពីមុខកូនស្រីគាត់ រួចនិយាយថា មហារាជ រ៉ង់ជិតសឹង្ហ ដែលជា ស្តេចនៃ ចក្រភព សិក្ខា សតវត្សទី ១៩ ) គាត់មិនមកចាប់ជាតិជាលើកទី ១ ដើម្បីរៀបការជាមួយ កូនស្រីទេ ដូច្នេះ គឺមានតែ កូនស្រី ជ្រើសរើសមួយ ចំណោម អ្នកនៅចំពោះមុខកូន តែសួរថា ប្រុសនោះ ល្អប្រពៃដែរឬអី? ម្នាកៗ សុទ្ធតែមានចំណុចខ្សោយ និង ចំណុចខ្លាំង យើងត្រូវតែ យកទាំង ២ ហ្នឹងមកបញ្ចូលគ្នា យើងត្រូវតែ យកគ្នាមកធ្វើជាមិត្តភ័ក្រល្អនឹងគ្នា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងឆាកជីវិត។ ជាការពិតណាស ក្នុងឆាកជីវិតយើង យើងមាន ក្តីប្រាថ្នាច្រើនយ៉ាង តែ​បន្ទាបពីរសើនៅជាមួយគ្នាមួយរយៈ ក្តីប្រាថ្នារលាយអស់ ក៍ឈានចូលដលការ លែងលះគ្នា អីចឹងបានជាយើង ត្រូវឡើងតុលាការដើម្បីលែងលៈ។

 If we had looked for a good friend … Now, when you become friends with someone, do you bother about their looks? No. So then? When we look for a partner, why do we give so much importance to looks? Are we going to put them up on the mantlepiece in our living room? So, our attention has started focusing on the wrong things. You need a good friend who makes life easier to go through. Besides that, if you look for other things in a person, that desire will end, and then those very things will come back and cause problems later. You mentioned something earlier about the vegetarian diet. Look, as long as the child is young, he will have to do whatever his mother asks of him. The father goes off to work; it’s usually the mother who looks after the child. But once the child grows up, it’s his own choice. Don’t make the child feel divided. Don’t put him in a position where he’s forced to choose, “Should I follow my father or mother?” Parents shouldn’t do that. So, in the beginning, let the child do as the mother says. As he starts to understand these things, let him decide on his own. 

បើសិនជាយើងស្វែករកមិត្តល្អ ពេលយើងជួបជាមួយ នណាម្នាក់ គេក្លាយជាមិត្តយើង សួរថាយើង ចង់បានតែ រូបសម្រស់ ឬ យ៉ាងណា? ទេ ទេ គឺ រកដៃគូរជីវិត បើអីចឹងទេ ម៉េចបានជាយើង ចង់បាន តែរឿង រូបសម្រស់? យកស្អាតហ្នឹងមក តើខោអាវទ្រនាប់សុទ្ធតែបិទមាស?  the mantlepiece ដោយសារអីចឹង បានជា យើងចាប់អារម្មណ៍ខ្លាំងតែជាមួយរឿងខុសឆ្គង យើងចង់បានមិត្តភ័ក្រម្នាក់ល្អជាមួយគ្នា ដើម្បីដឹកដៃគ្នាហែលឆ្លងឆាកជីវិតជាមួយគ្នា បើសិនជាយើងសម្លឹងតាម លក្ខខណ្ឌផ្សេងពីហ្នឹង ពេលនោះ ក្តីប្រាថ្នាយើងខកចិត្ត មិនដូចបំណង ពេលនោះស្ថានភាពយើងត្រឡប់ទៅដូចដើមឡើងវិញ  និងបង្ករជា ផលវិបាកទៅថ្ងៃខាងមុខ។  ចូលដល់រឿង ដែលញោមលើកឡើងអំពី ការហូបបួស  កាលណា ក្មេងវាកើតមក វានៅតូច ៗ វាមានទំលាប់តាមអ្វីដែលឪពុកម្តាយវាបង្រៀន ដោយឪពុកចេញ ក្រៅផ្ទះ ទៅធ្វើការ មានតែម្តាយនៅផ្ទះ ធ្វើអាហារឲ្យកូន ថែទាំងកូន។ កាលណាកូននោះធំឡើង នោះការសម្រេចចិត្តគឺអាស្រ័យលើកូនផ្ទាល់វា។ ចូរកុំដាក់សម្ពាធលើកូន កុំឲ្យកូនមានអារម្មណ៍ថាដូចជា បែកគ្នា បែងចែកពីគ្នា កុំមានការបង្ខំកូនឲ្យជ្រើសរើសថា តាមម្តាយ ឬ តាមឪពុក។ ជាដំបូងឪ្យកូនវាតាមម្តាយសិន ពេលណាកូនធំ ចេះគិត យល់ វានឹងជ្រើសរើសយកផ្លូវណាមួយតាមការសម្រេចិត្តរបស់កូន។

Q & A @ N 9= 00--17:03
Radha Soami, Baba Ji. Baba Ji, whenever I meditate, my logical thinking comes in the way. So how can I increase my love for spirituality to the point where my logical thinking no longer interferes? No, tell me, what’s illogical about this? What’s illogical about doing meditation? Look, on the one hand, there is the Lord who has given us everything. It is His creation – He has made it, and it functions according to His will. Whatever grace we have received comes from Him. So shouldn’t we take out time for Him? What’s illogical about this? 

ព្រះគ្រូ បាបាជី ខ្ញុំកូណាសូមក្រាបថ្វាយបង្គំ ពេលណាខ្ញុំកូណាតាំងសមាធិ គឺជានិច្ចកាល ខ្ញុំគិតឃើញបែប ឡូហ្សិក ជារហូត តើខ្ញុំកូណាត្រូវ បង្កើនសេចក្តីស្រលាញ់បែបណា ពេលដែលការគិត បែបឡូហ្សិក មិនស្របជាមួយនឹង ផ្លូវព្រះធម៍។ មិនទេ ញោម តើអ្វីទៅដែលជាការគិតគ្មានលក្ខណៈឡូហ្សិកនោះ? តើការតាំងសមាធិ គ្មានលក្ខខណ្ឌឡូហ្សិកទេឬ?  មួយទៀត ញោមត្រូវគិតថា មាន ព្រះ មានទេវតា ដែល ទេវតាហ្នឹង ប្រទានអ្វីៗគ្រប់យ៉ាងឲ្យមកយើង ទាំងនេះជា សត្វលោក ជា ការបង្កើតសត្វលោកដោយ ទេវតា។ ទេវតាបង្កើតសត្វលោក សត្វលោកមានដំណើរការតាម ប្រាថ្នា តាមឆន្ទះរបស់ទេវតា ឬ បំណងទេវតា  អ្វីក៍ដោយដែលយើងមាន បាន គឺសុទ្ធតែចេញមកពី ទេវតា អីចឹង តើយើងអាចបំបែកខ្លួន ចេញពីទេវតាបានទេ? តើអ្វីទៅដែលមិនមែនជា ឡូហ្សិកក្នុងរឿងសមាធិនេះ?

Q & A @ N 10= 00--17:43
Baba Ji, I want to have true devotion. With your grace, you’ve blessed me with satsang, initiation and seva, but the older I get, the weaker I’m starting to feel. I feel I’m going further away from what a satsangi should be. In every aspect of life … in meditation, in seva, in personal … No, we are not getting weaker; we are getting awakened from within. Earlier, we didn’t even realize what was right or wrong. Now we are becoming aware of it. When you go to a doctor, what does he do? He diagnoses what’s wrong with you. It’s easy to prescribe a medicine; it’s difficult to make an accurate diagnosis. So, this is our self-diagnosis. Earlier, we just did whatever the rest of the world was doing. We never paid attention to what was right or wrong. Now, as we start to meditate, we get awakened from within. We are beginning to realize, “This is wrong for me; this will add to my load – I shouldn’t do this.” So, we aren’t becoming weaker; we are getting more awakened from within. If you don’t get that awakening, how would you do what’s right? So this is also a step forward. If someone doesn’t even know what is wrong, how would he rectify it? This is also His grace.

ព្រះគ្រូបាបាជី ខ្ញុំកូណាចង់បានការធ្វើបុណ្យ ការលះបង់ពិតប្រាកដ  true devotion ជាមួយ ព្រះមេត្តា ករុណ ជាមួយព្រះពរ ជាមួយការស្តាប់ព្រះធម៍ទេសនាសុទ្ធសាងផង ជាមួយការបំបួស និងការបំរើព្រះផង តែ ពេលចូលវ័យកាន់តែចាស់ទៅៗ ខ្ញុំកូណាមានអារម្មណ៍ថា អស់កម្លាំង ខ្សោយទៅៗ នាំឲ្យខ្ញុំ កូណា ដើរកាន់តែឆ្ងាយពី អ្វីដែលអ្នកបួសគួរធ្វើ គួរប្រតិបត្តិ គឺ គ្រប់រឿង ទាំងការរស់នៅ ការសមាធិ រឿង ផ្ទាល់ខ្លួន។ មិនអាចទេ ញោម យើងមិនមែនកាន់តែខ្សោយទៅៗទេ គឺយើងកាន់តែ មានសតិឡើង ដែលភាយចេញមកពីខាងក្នុងខ្លួន។ ពីមុនមក ពីដើមមក យើងអត់ដឹងថា​ អ្វីខុស អ្វីត្រូវទេ ពេលនេះ យើងដឹងមួយណាខុស មួយណាត្រូវ ។ កាលណាយើងទៅជួបគ្រូពេទ្យ តើគេធ្វើម៉េច? គឺ គ្រូពេទ្យ គេធ្វើ រោគវិនិច្ឆ័យ diagnoses ថាយើងឈឺអ្វី មានជម្ងឺអ្វី ? ដើម្បីងាយស្រួលគេ ចេញជាថ្នាំពេទ្យ វាពិតជា ពិបាកណាស់ ដើម្បីធ្វើរោគវិនិច្ឆ័យមួយដែលសុក្រិតត្រឹមត្រូវ  គឺមានតែការធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងទេ ដែលសុក្រិត។ ស្រុកពីដើម យើងធ្វើអ្វី តាមតែគេធ្វើ គេធ្វើម៉ែច យើងធ្វើតាមគេ យើងមិនដែលខ្វលខ្វាយថា មួយណាខុស ឬ មួយណាត្រឹមត្រូវឡើយ។ ឥលូវ យើងចាប់ផ្តើមចេះធ្វើសមាធិ  យើងមានសតិ ដឹងចេញពីក្នុងខ្លួនឯង  យើងទទួលស្គាល់ថាយើងជា ទេវតា ជាព្រះ ដឹងថា ការនេះមិនល្អទេ សម្រាប់ខ្លួន ដឹងថា បើធ្វើអីចឹងទៅវាកាន់តែមានបន្ទុកកម្មពារថែមទៀត ដូច្នេះ ខ្ញុំមិនធ្វើវាទេ សរុបទៅ យើងមិនមែនខ្សោយទៅៗឡើយ គឺយើងកាន់តែដឹងឡើងៗចេញពីក្នុងខ្លួន បើយើងមិនដឹងខ្លួនផង ធ្វើម៉េចដឹងថា កិច្ចកាណាល្អ ណាមួយមិនល្អ ដូច្នេះនេះជា ជំហានឈានទៅ កិច្ចការបន្ទាប់ បើគេមិនដឹង នោះគេមិនអាចដឹងថា កិច្ចការណាមួយគួរធ្វើឬមិនគួរធ្វើ។ ទាំងនេះគឺជា ព្រះសណ្តោស ព្រះមេត្តារបស់ អង្គទេវតា His Grace ៕

Q & A @ N 10= 00--19:16

No comments:

Post a Comment